ប្រវត្តិអាស៊ាន ចំណេះដឹងមូលដ្ឋានអំពីអាស៊ាន ASEAN
ប្រវត្តិអាស៊ាន ចំណេះដឹងមូលដ្ឋានអំពីអាស៊ាន ASEAN - YouTube
💑ចំណេះដឹងមូលដ្ឋានអំពីអាស៊ាន ថ្ងៃទី៨ ខែសីហា គឺជា «ទិវាអាស៊ាន» ពោលគឺជាថ្ងៃដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ប្រារព្ធខួបកំណើតលើកទី៤៨
របស់ខ្លួន។ ថ្វីបើអាស៊ានមានអាយុកាលជិតកន្លះសតវត្សទៅហើយក្ដី ក៏ប្រជាជនជាច្រើនក្នុងតំបន់នេះ
នៅមិនទាន់មានចំណេះដឹងមូលដ្ឋានពីអាស៊ាននៅឡើយ។
💑តើចំណេះដឹងមូលដ្ឋានទាំងនោះមានអ្វីខ្លះ?
ប្រវត្តិអាស៊ាន អាស៊ាន ឬ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសចំនួន៥ រួមមាន ម៉ាឡេស៊ី
ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ នាទីក្រុងបាងកក ប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំងប្រាំប្រកៀកស្មាគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព
ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌
ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤ មក
ទើបបណ្ដាប្រទេសដទៃប្រាំទៀតក្នុងតំបន់នេះ រួមមាន ប៊្រុយណេ វៀតណាម ឡាវ
មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ
បានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់។ អត្តសញ្ញាណអាស៊ាន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» គឺជាបាវចនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មិនខុសពីជាតិមួយដែលមានទង់ជាតិ
និងភ្លេងជាតិផ្ទាល់ខ្លួនទេ អាស៊ានក៏មានទង់អាស៊ាន និងភ្លេងអាស៊ានដែរ៖ «ភ្លេងអាស៊ាន»។
ភ្លេងអាស៊ាន
តែងប្រគំឡើងក្នុងពិធីផ្លូវការរបស់អាស៊ាន ដូចជាកិច្ចប្រជុំធំៗ
និងទិវាអាស៊ានជាដើម ក្នុងន័យបង្ហាញពីសាមគ្គីភាពរវាងប្រទេសជាសមាជិក
និងកម្ពស់អត្តសញ្ញាណរបស់ខ្លួន។