សំនួរអក្សរសិល្ប៍ រឿងតេជោយ៉ាត

 

សំនួរអក្សរសិល្ប៍ រឿងតេជោយ៉ាត

១.ចូរអ្នកធ្វើការសង្វេបរឿងឆាកទី ១៨។

២.ចូរអ្នកធ្វើការវិភាគតួអង្គតេជោយ៉ាត ជំទាវស្រែន និង ឧកញ៉ា ព្រហ្មស្រី។

៣.តើអត្ថបទនេះជាប្រភេទអ្វី? អត្ថបទប្រភេទនេះមានរចនាបថយ៉ាងដូចម្តេច?

៤.ចូរអ្នកបង្ហាញពីតួនាទី របស់តួអង្គនាយតយ និងទិន ក្នុងវគ្គដកស្រង់នេះ។ តើតួអង្គទាំងពីរខាងលើចាំបាច់ឬទេ ក្នុងការសំដែង? ហេតុអ្វី?

៥.ដោយផ្នែកតាមឆាកទី១ ដល់ទី១៨ ចូរអ្នកធ្វើការសិក្សាអំពីៈ

អត្ថន័យៈ ប្រធានរឿង មូលបញ្ហារឿង គំនិតដឹកនាំ (ឧត្តមគតិអ្នកនិពន្ធ)។

អត្ថរូបៈ វចនវិធី សន្ទេហវិធី វឌ្ឃនវិធី និងបដិវិធី។

អត្ថរសៈ តថរស សច្ចរស កុសលរស សង្គមរស។

៦.តើរវាងជំទាវស្រែន និងនាងម៉ៃ មានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ? ឧត្តមភាពរបស់នារីទាំងពីរនេះ ស្ថិតនៅត្រង់ណា? ចូរបង្ហាញ។

៧.តើស្ថានភាពជាកត្តាកំណត់លើវិរជន ឬវិវជណជាកត្តាកំណត់លើស្ថានភាព? តើតេជោយ៉តក្នុងវគ្គដកស្រង់នេះ អាចចាត់ទុកជាវីរជនបានដែរឬទេ? ព្រោះអ្វី?

៨.តើសេចក្តីស្នេហារវាងជំទាវស្រែន និងតេជោយ៉ត បានផ្តល់ជាផលវិបាកយ៉ាងណាខ្លះ? ហេតុអ្វី?


ចម្លើយ

 ១.សង្វេបរឿងឆាកទី ១៨

ជំទាវស្រែនពិបាកក្នុងចិត្ត ជាខ្លាំងព្រោះតែតេជោយ៉តបានពឹងពាក់ចាស់ទុំឱ្យចូលស្តីដណ្តឹងនាង។ នាងស្រលាញ់យ៉តដែរ ប៉ុន្តែនាងគិតថា យ៉ងធ្លាប់ធ្វើជាបាវបំរើរបស់នាង ម៉្យាងទៀតយ៉តជាជនជាតិភាគតិច។ ជំទាវស្រែន គិតថា បើនាងព្រមរៀបការជាមួយយ៉ត អ្នកភូមិច្បាស់ជានិន្នានាងមិនខាន។ តេជោយ៉តបានរៀបចំពិធីមួយយ៉ាងអធិកអធម។ ក្នុងពិធីនោះយ៉តបានយកកាំជណ្តើររបស់ជំទាវស្រែន មកឆ្លាក់ជារូបតេជោមាស និង ព្រះពុទ្ធរូប។ ជំទាវស្រែនបានថ្វាយបង្គំរូបសំណាក់ ទាំងពីរនោះ។ ក្រោយពីដឹងថារូប សំណាក់ទាំងនោះធ្វើអំពីឈើកាំជណ្តើរជំទាវស្រែនក៏យល់ពីអត្ថន័យ និង ការប្រៀបធៀបសង្គមវណ្ណៈរបស់តេជោយ៉ត ហើយនាងក៏ព្រមរៀបការជាមួយតេជោយ៉ត។

 

         ២.វិភាគតួអង្គតេជោយ៉ត ជំទាវស្រែន និង ឧកញ៉ា ព្រហ្មស្រី។

តេជោយ៉តៈ

+ គុណសម្បត្តិៈ

ស្នេហាជាតិ

មានឧត្តមគតិ

មានចិត្តសណ្តោសចំពោះចៅហ្វាយនាយ

គោរពដឹងគុណគ្រូ

+ គុណវិប្បត្តិៈ

ស្រលាញ់ប្រពន្ធគ្រូឯង

ធ្វើបាបចិត្តនាងមៃ

ជំទាវស្រែនៈ

+ គុណសម្បតិ្តៈ

សណ្តោសប្រណីចំពោះបាវព្រាវ

សុខចិត្តយកតេជោយ៉តធ្វើជាស្វាមី

+ គុណវិប្បត្តិៈ

ប្រកាន់វណ្ណៈ

ប្រកាន់ពូជសាសន៍

នាងមៃៈ

+ គុណសម្បតិ្តៈ

យល់ពីសេចក្តីស្នេហាពិត

សុខចិត្តយកតេជោយ៉តធ្វើជាបងធម៌

+ គុណវិប្បត្តិៈ

 ខ្វះការពិចារណា

ចង់ទៅបួសព្រោះស្នេហា

ឧកញ៉ាព្រហ្មស្រីៈ

+ គុណសម្បតិ្តៈ

យកចិត្តទុកដាក់ការងារ

ស្មោះត្រង់ចំពោះតេជោយ៉ត

+ គុណវិប្បត្តិៈ

ខ្វះការព្យាយាម

៣.អត្ថបទនេះ ជាប្រភេទល្ខោនបាសាក់។ អត្ថបទប្រភេទនេះ មានរចនាបថដូចតទៅៈ

មានរាយឈ្មោះតួអង្គ

តួអង្គនិយាយឆ្លើយឆ្លងគ្នាដោយផ្ទាល់

អ្នកនិពន្ធប្រាប់ពីសកម្មភាពរបស់តួអង្គ ដែលត្រូវសំដែងដាក់ក្នុងវង់ក្រចក។

៤.តួនាទីរបស់តួអង្គនាយតយ និងទិន ក្នុងវគ្គដកស្រង់នេះ គឺដើម្បីធ្វើឱ្យបរិយាកាសមានការផ្លាស់ប្តូរ ធ្វើឱ្យកាន់តែមានបរិយាកាសសប្បាយរីករាយថែមទៀត។ តួអង្គទាំងពីរពិតជាសំខាន់ណាស់ ក្នុងការសំដែង ព្រោះថាតួអង្គទាំងពីរនេះ ជាតួអង្គកំប្លែង ដែលអាចធ្វើអោយអ្នកទស្សនាអស់សំណើច និងបង្កបរិយាកាសកាន់តែរីករាយទៀតផង។

ដោយផ្នែកលើតាមឆាកទី ១៥ ដល់ទី១៨ សិក្សាពីៈ

អត្ថន័យៈ

+ ប្រធានរឿងៈ ការព្យាយាមរបស់តេជោមាសដើម្បីយកជំទាវស្រែនធ្វើជាភរិយា។

+ មូលបញ្ហារឿងៈ

យកចិត្តទុកដាក់ចំពោះជំទាវស្រែន

ចូលស្តីដណ្តឹងជំទាវស្រែនតាមផ្លូវច្បាប់

រៀបចំធ្វើពិធីយ៉ាងអធិកអធម ដើម្បីឱ្យជំទាវស្រែន យល់ពីអត្ថន័យនៃការឆ្លាក់រូបតេជោមាស និងពុទ្ធរូប។

+ ឧត្តមគតិអ្នកនិពន្ធៈ

ត្រូវចេះទទួលស្គាល់ការពិត

កុំប្រកាន់វណ្ណៈ

កុំប្រកាន់ពូជសាសន៍

ត្រូវចជតស៊ូអំណត់ព្យាយាម មិនត្រូវអស់សង្ឃឹម

អត្ថរូប


    + វចនវិធីៈ អ្នកនិពន្ធបានប្រើពាក្យសាមញ្ញងាយយល់ និងងាយស្តាប់ និងប្រើពាក្យបាលីសំស្ក្រឹតដូចជា សប្បុរសធម៌ សុភមង្គល លក្ខណៈសម្បត្តិ...

    + សន្ទេហវិធីៈ អ្នកនិពន្ធបានធ្វើអោយអ្នកអាន អ្នកទស្សនា ឆ្ងល់ចង់ដឹងថា តើជំទាវស្រែនសុខចិត្តយកតេជោយ៉តធ្វើជាស្វាមីឬទេ។

    + វឌ្ឃមានវិធីៈ អ្នកនិពន្ធបានធ្វើសកម្មភាពរឿងកាន់តែប្រសើរឡើង។

អត្ថរសៈ

    + តថរសៈ អ្នកនិពន្ធបានបង្ហាញពីបញ្ហាពិតជាក់ស្តែងក្នុងសង្គមគឺការប្រកាន់វណ្ណៈ ពូជសាសន៍ជាដើម។

    + សច្ចរសៈ បង្ហាញពីសច្ចទៀតត្រង់ និងភក្តីភាពរបស់តេជោយ៉ត ចំពោះជំទាវស្រែន។

+ កុសលរសៈ អប់រំទូន្មានប្រៀនប្រដៅមនុស្សកុំ​​​​​​ឱ្យប្រកាន់វណ្ណៈ ពូជសាសន៍។

+ សង្គមរសៈ បង្ហាញពីបញ្ហាដែលមាននៅក្នុងសង្គមមនុស្ស បញ្ហាជីវភាព រស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គម។

៦.លក្ខណៈដូចគ្នា និងខុសគ្នារវាងជំទាវស្រែន និងនាងម៉ៃៈ

លក្ខណៈដូចៈ ទទួលស្គាល់ការពិត និងយល់នូវអ្វីដែលត្រឹមត្រូវដូចគ្នា។

លក្ខណៈខុសគ្នាៈ នាងម៉ៃឆាប់ទទួលស្គាល់ការពិត ជាងជំទាវស្រែន។ តែនាងម៉ៃមានគំនិតគតិខ្លី ដោយសារស្នេហានាមមានបំណងចង់ទៅបួស។

ឧត្តមភាពរបស់នារីទាំងពីរស្ថិតនៅត្រង់ អ្នកទាំងពីរចេះទទួលស្គាល់ការពិត។ ដូចជានាងម៉ៃ បានយល់ច្បាស់ជាអ្វីទៅជាស្នេហាពិត ហើយជំទាវស្រែនក៏ ឈប់ប្រកាន់វណ្ណៈ ពូជសាសន៍ ដោយសុខចិត្ត ទទួលយកតេជោយ៉តធ្វើជាស្វាមី។

              ៧.គឺស្ថានភាពជាកត្តាកំណត់ មិនមែនវីរជនជាកត្តាកំណត់នូវស្ថានភាពឡើយ។ នៅក្នុងវគ្គដកស្រង់នេះ តេជោយ៉់តអាចចាត់ទុកជា វីរជនបានគឺដោយសារ តេជោយ៉តមានចិត្តក្លាហាន ដែលហ៊ានសារភាពស្នេហាចំពោះជំទាវស្រែន ដែលជាចៅហ្វាយនាយរបស់ខ្លួន។ ហើយម៉្យាងទៀត តេជោយ៉តបានវាយកំទេចខ្មាំង ក្បត់ចោលអស់គ្មានសល់។ នេះហើយជាវីរភាពរបស់គាត់។

៨.សេចក្តីស្នេហារវាងតេជោយ៉ត និងជំទាវស្រែនបានផ្តល់ជាផលវិបាកមួយចំនួនដល់មនុស្សទូទៅព្រោះថា អ្នកទាំងពីរជាមនុស្ស ដែលមានវណ្ណៈខុសគ្នាស្រឡៈពីគ្នា ពីមុនយ៉តជាបាវបំរើរបស់ជំទាវស្រែន ហើយម៉្យាងទៀត តេជោយ៉តជាជនជាតិភាគតិចទៀតផង។

អត្ថបទដោយ រឿងតេជោយ៉ាត (khsearch.com)

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

សំនួរអក្សរសិល្ប៍ សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)

សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)

សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ មុខងារអក្សរសិល្ប៍ សំនួរទី ២១ _ ៣០ (edu4kh.com)

សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)

សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)

សំនួរអក្សរ អំពីរឿង ហង្សយន្ត ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្ត? សំនួរទី ៥១ - ៥៤ (edu4kh.com)

សំនួរអក្សរសិល្ប៍ អំពីរឿងព្រះមហាវេស្សន្តរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ រឿងតេជោគយ៉ត រឿងរាមកេរ្តិ៍ រឿងថូកែចិត្តចោរ សំនួរទី ៥៦ - ៦០ (edu4kh.com)

សំនួរអក្សរសិល្ប៍ រឿងហង្សយន្ត (edu4kh.com)

សំនួរអក្សរសិល្ប៍ រឿងរាមកេរ្តិ៍ (edu4kh.com)

១០ សំនួរអក្សរសិល្ប៍ រឿងតេជោយ៉ាត (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me