សំនួរអក្សរសិល្ប៍ ចូរពន្យល់អំពីលក្ខណៈសំខាន់ៗនៃអក្សរសិល្ប៍ ? សំនួរភាសាខ្មែរ សំនួរវេយ្យាករណ៍ខ្មែរ

 

សំនួរអក្សរសិល្ប៍

ចូរនិយាយពន្យល់ពីលក្ខណៈសំខាន់ៗនៃអក្សរសិល្ប៍ ?

អក្សរសិល្ប៍មានលក្ខណៈសំខាន់ៗ៨យ៉ាង៖

👉👉 លក្ខណៈមនុស្ស៖ ជាការលើកយកបញ្ហាមនុស្សមកចោទនិងដោះ​ស្រាយ​តាម​សកម្ម​ភាពធម្មតា ដោយ​ ​លើកយកតួអង្គតំណាងមនុស្ស ក្នុងសង្គមជានិច្ច។

👉លក្ខណៈសង្គម៖ជាការលើកយកបញ្ហាមនុស្សក្នុងសង្គមណាមួយមកចោទនិងដោះ​ស្រាយតាមសភាព​ លក្ខណៈរបស់ខ្លួន តំណាងសង្គមារម្មណ៍ ទ្រទ្រង់មូលទស្សនៈសង្គមទាំងមូល។

👉👉លក្ខណៈវណ្ណ៖  ជាការលើកយកមនសិការរបស់​មនុស្សក្នុងវណ្ណៈសង្គមណា​មួយ​មក​ចោទ និងដោះ​ស្រាយ តាមរយៈចរិតលក្ខណៈ ការរស់នៅ ទឹកចិត្ត សញ្ចេតនា ផល​ប្រយោជន៍​របស់វណ្ណៈនោះ ហើយស្ដែងឡើងតាមរយៈអក្សរសិល្ប៍។

👉👉លក្ខណៈប្រជាជន៖ ជាការយកចិត្តទុកដាក់លើជីវភាពប្រជាជនទាំងភាសាស្មារតី សម្ភារៈ​ ហើយ​និយាយ​ពីផ្នត់គំនិត សតិអារម្មណ៍ ព្រលឹង ចំណូលចិត្ត មនោសញ្ចេតនា ឧត្តម​គតិ សុច្ឆន្ទៈ តម្រូវការ ការកេងប្រវញ្ច និងផលប្រយោជន៍ប្រជាជន។ អ្នកនិពន្ធច្រើន ប្រើប្រាស់ភាសា ពាក្យពេចន៍ របស់មហាជនស្រួលអាន ស្រួលស្ដាប់ ងាយយល់។

👉👉លក្ខណៈបក្ស៖ ជាលក្ខណៈដែលផ្ដើមចេញពីលក្ខណៈវណ្ណៈ ដែលជាសារជាតិ​ក្រឹត្យ​ក្រម​សង្គម ពេលមនុស្សមានការបែងចែកជាក្រុមតាមទស្សនៈ គោលការណ៍ លទ្ធិ និង មនោ​គម​វិជ្ជា។​លក្ខណៈពិសេសរបស់លក្ខណៈបក្សមានការបំផុសឧត្តមគតិ ស្មារតី ជំ​នឿ ឥទ្ធិពល សកម្មភាព​ទៅនឹង​មាគ៌ា​បក្ស ដោយផ្សារភ្ជាប់ផលប្រយោជន៍ជាតិ។

👉👉លក្ខណៈប្រវត្តិ៖ ជាលក្ខណៈដែលទាក់ទងសម័យកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​នៅ​ក្នុង​សង្គម។

👉👉លក្ខណៈជាតិ៖ ជាលក្ខណៈពិសេសរបស់ជាតិមួយ​ដែលលេចធ្លោខុសពីជាតិ​មួយ​ទៀត​ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ទស្សនៈ ចិត្តគំនិត អាកប្បកិរិយាផ្សេងៗ​ដែល​ទ្រទ្រង់​ព្រលឹង​ជាតិ ហើយ​ស្ដែង​ឡើង​តាមរយៈអក្សរសិល្ប៍។

👉👉លក្ខណៈអន្តរជាតិ៖ ជាលក្ខណៈមួយរបស់អក្សរសិល្ប៍ដែលមានតម្លៃទ្រង់ទ្រាយវប្បធម៌ ជាតិហើយ​ជាតិដទៃបានមករៀនសូត្រ ផ្សព្វផ្សាយនៅក្នុងអន្តរជាតិ​របស់​គេ។​លក្ខណៈ​​អន្តរជាតិជាស្នា​ដៃដែល​បម្រើឧត្តមគតិ ផលប្រយោជន៍មនុស្សជាតិ សមូហភាព ស៊ីជម្រៅលើសង្គមសាស្ត្រ មនោគមវិជ្ជា នយោបាយ ការរីក​ចម្រើន​នៃវិទ្យាសាស្ត្រ​បច្ចេក​ទេសសម្រាប់ទុកជាបទពិសោធន៍ត្រិះរិះពិចារណានិងអនុវត្តឲ្យមាន​សុភ​មង្គល​។

👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!   

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me