១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី?
ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រូវមិនឲ្យខុស។
ឆ.កាត់ចេញជាពីរបទ។ គឺ វេយ្យាករណ៍១បទ បាលី១បទ។ វេយ្យាករណ៍ប្រែថា ការធ្វើឲ្យជាក់ច្បាស់ ឬបែបរៀនយកនូវការធ្វើ ឲ្យជាក់ច្បាស់, បាលីប្រែថា ភាសារក្សានូវរបៀបបែបផែន។
៣.ចូរចងវិគ្គហៈនិងប្រែលោតប្រយោគ
ពាក្យថា វេយ្យាករណ៍ និង បាលី មកមើល?
ឆ.
វិ. វេយ្យាករណ៍: វេយ្យាករណំ អត្ថីតិ>វេយ្យាករណោ (វណ្ណោ)
ប្រែលោតប្រយោគ: (យោ វណ្ណោ រីស្នាមគំនូសឯណា)
វេយ្យាករណំ
ធ្វើឲ្យជាក់ច្បាស់
អត្ថិ មាន ឥតិ ព្រោះហេតុដូច្នោះ (សោ វណ្ណោ រីស្នាមគំនូស នោះ) វេយ្យាករណោ
ឈ្មោះវេយ្យាករណោ វណ្ណោ រីស្នាមគំនូស វេយ្យាករណោ ធ្វើឲ្យជាក់ច្បាស់។
វិ.បាលី: តន្តឹ បាលេតីតិ >
បាលី (ភាសា)
ប្រែលោតប្រយោគ:
(យា ភាសា រីភាសាឯណា) បាលេតិ តែងរក្សា តន្តឹ នូវរបៀបបែបផែន ឥតិ ព្រោះហេតុដូច្នោះ
(សា ភាសា រីភាសានោះ) បាលី ឈ្មោះបាលី ភាសា រីភាសា បាលី រក្សានូវរបៀបបែបផែន។
៤.អក្ខរនិទ្ទេស
ប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា?
មានប៉ុន្មានយ៉ាង?
អ្វីខ្លះ?
ឆ.ប្រែថា
ការសម្តែងនូវបែបនៃអក្ខរៈ។ បានសេចក្តីថា ការសម្តែងបែបដែលរៀបរាប់ក្នុងអក្ខរៈ។
មាន២យ៉ាង។ គឺសមញ្ញាភិធាន ការសម្តែងតាមឈ្មោះ១ សន្ធិ ការត១។
៥.ពាក្យថា
អក្ខរៈ ប្រែថា ដូចម្តេច? លោកសំដៅយកហេតុប៉ុន្មានយ៉ាង? ចូររាប់?
ឆ.ប្រែថាស្នាមគំនូសមិនរឹងឬស្នាមគំនូសមិនចេះអស់។ លោកសំដៅយកហេតុ២យ៉ាង។ គឺ សូរសម្លេងដែលលាន់ឮប្រាកដឡើង១ ស្នាមគំនូសជាតួរាងដែលល្មមកំណត់ចំណាំបាន១។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
កម្រង សំនួរ វេយ្យាករណ៌បាលី ខទី៦_១០
សូមអរព្រះគុណនិងអរគុណ!