៦. អក្ខរៈក្នុងភាសាបាលីមានប៉ុន្មានតួ? ចែកជាស្រៈមានប៉ុន្មានតួ? អ្វីខ្លះ?
ហើយចែកជាព្យញ្ជនៈមានប៉ុន្មានតួដែរ? ចូររាប់?
ឆ.មាន៤១តួ។ ចែកជាស្រៈមាន៨តួ។ គឺ អអា ឥឦ ឧឩ ឯឱ។
ចែកជាព្យញ្ជនៈមាន៣៣តួ។ គឺ កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ សហឡ ំ។
ឆ.ហៅថា និស្ស័យ។ ចែកជា២យ៉ាង។ គឺ រស្សៈ ស្រៈមានសម្លេងខ្លី១
ទីឃៈ ស្រៈមានសម្លេងវែង១។ ចែកជាគូមាន៣គូ។ គឺ អអា ហៅថា អវណ្ណៈជាគូ១ ឥឦ ហៅថា
ឥវណ្ណៈជាគូ១ ឧឩ ហៅថា ឧវណ្ណៈជាគូ១។
៨.ស្រៈទីឃៈប៉ុន្មានតួពេលដែលមានព្យញ្ជនៈតម្រួតគ្នានៅខាងចុងក៏មានសម្លងខ្លីទៅវិញ? ចុះដូចម្តេចដែលហៅថា សំយុត្តសរៈ? ចូរបង្ហាញ!
ឆ.ស្រៈទីឃៈ៣តួគឺ អា ឯ ឱ ពេលដែលមានព្យញ្ជនៈ
តម្រួតគ្នានៅខាងចុងក៏មានសម្លងខ្លីទៅវិញ។ ស្រៈផ្សំ ហៅថា សំយុត្តសរៈ គឺផ្សំ អ+ឥ>ឯ, អ+ឧ>ឱ។
៩. ព្យញ្ជនៈទាំង៣៣តួនោះហៅថាអ្វី? ចែកជាប៉ុន្មានពួក? អ្វីខ្លះ?
ដូចម្តេចហៅថា ព្យញ្ជនវគ្គន្តៈ? មានប៉ុន្មានតួ? ចូររាប់?
ឆ.ហៅថានិស្សិត។ ចែកជា២ពួក។ គឺ វគ្គៈ១ពួក អវគ្គៈ១ពួក។
ព្យញ្ជនៈដែលនៅទីបំផុតឬខាងចុងវគ្គ ហៅថាព្យញ្ជនវគ្គន្តៈ។ មាន៥តួ។ គឺ ងញណនម។
១០.និគ្គហិត ប្រែថាម៉េច? ហើយ អនុសរៈ វិញប្រែថាដូចម្តេចដែរ? ចុះនិគ្គហិត មានសូរអានប៉ុន្មានយ៉ាង? ចូររាប់?
ឆ.និគ្គហិត ប្រែថា ព្យញ្ជនៈឋិតនៅអាស្រ័យនឹងស្រៈ។ អនុសរៈ
ប្រែថា ព្យញ្ជនៈបញ្ចេញសម្លេងតាមលំនាំស្រៈ។ និគ្គហិត មានសូរអាន២យ៉ាង។ គឺ
អនុនាសិកន្តៈ បញ្ចេញសម្លេងដូចមានអក្សរ“ង”នៅខាងចុង១ មការន្តៈ គឺបញ្ចេញសម្លេងដូចមានអក្សរ“ម”ប្រកបខាងចុង១។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!