កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣៦_៤០

 កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៤១_៤៥

    ៤១. តប្បុរិសសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មាន​ប៉ុន្មាន​យ៉ាង?អ្វីខ្លះ?

ឆ.ប្រែថា ការបំប្រួញសព្ទតាមបុរសនោះ។  បានសេចក្តីថា នាមសព្ទ​ដែលផ្សំនឹងវិភត្តិនាមមានទុតិយាវិភត្តិជាដើម ហើយបំប្រួញរួមចូលនឹង​បទខាងចុងដែលមានវិភត្តិផ្សេងគ្នា ហៅថាតប្បុរិសសមាស។ មាន៦​យ៉ាង។ គឺ 

ទុតិយាតប្បុរិស១ តតិយាតប្បុរិស១ ចតុត្ថីតប្បុរិស១ 

បញ្ចមី​តប្បុរិស១ ឆដ្ឋីតប្បុរិស១ សត្តមីតប្បុរិស១ 

រាប់ឧភយតប្បុរិស១ បញ្ចូល​ផងត្រូវជា៧។

    ៤២. ទ្វន្ទ្វសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មាន​យ៉ាង? ចូររាប់?

ឆ.ប្រែថា ការបំប្រួញនូវសព្ទដូចជាទូកទាំងឡាយពីរ។ បានសេចក្តីថា នាមសព្ទចាប់ពី២បទឡើងទៅដែលមានវិភត្តិស្មើគ្នា បំប្រួញចូលជាបទ១​ហៅថា ទ្វន្ទ្វសមាស។ មាន២យ៉ាង។ គឺ សមាហារទ្វន្ទ្វ១ អសមាហារទ្វន្ទ្វ១។

    ៤៣. អព្យយីភាវសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មាន​ប៉ុន្មាន​យ៉ាង?អ្វីខ្លះ?

ឆ.ប្រែថា ការបំប្រួញនូវភាវនៃសព្ទមានសេចក្តីមិនប្រែប្រួល។ បាន​សេចក្តី​ថា សមាសដែលមានឧបសគ្គ ឬនិបាតនៅខាងដើម​ ហើយជា​នបុំសកលិង្គ បើទុកជាពហុវចនៈក៏មានអាការៈជា នបុំសកលិង្គ ឯកវចនៈ ហៅថា អព្យយីភាវសមាស។ មាន២យ៉ាង។ គឺ ឧបសគ្គបុព្វកៈ១ និបាតពុព្វកៈ១។

    ៤៤. ពហុព្វីហិសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មាន​ប៉ុន្មាន​យ៉ាង?ចូររាប់?

ឆ.ប្រែថា សមាសមានស្រូវច្រើន។ បានសេចក្តីថា សមាសដែលមានបទ​ឯទៀត ក្នុងវិគ្គហៈស្ទុះចេញមកជាបទប្រធាន ហៅថា ពហុព្វីហិសមាស។ មាន៦យ៉ាងគឺ៖ ទុតិយាពហុព្វីហិ១ តតិយាពហុព្វីហិ១ ចតុត្ថីពហុព្វីហិ១ 

បញ្ចមីពហុព្វីហិ១ ឆដ្ឋីពហុព្វីហិ១ សត្តមីពហុព្វីហិ១ 

រាប់ សហបុព្វបទ​ពហុព្វីហិ១ បញ្ចូលមកផងត្រូវជា៧។

    ៤៥. ឯកសេសសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មាន​ប៉ុន្មាន​យ៉ាង?​អ្វីខ្លះ?                                                                 

ឆ.ប្រែថា សមាសមានសព្ទសល់នៅតែសព្ទមួយ។ បានសេចក្តីថា អសមាហារទ្វន្ទ្វសមាស ដែលលុបបទឯទៀតចេញទុកតែបទមួយ ហៅ​ថា ឯកសេសសមាស។

👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!        

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me