កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣៦_៤០

 កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣៦_៤០

    ៣៦. ដូចម្តេចហៅថា អព្យយស័ព្ទ? ចែកជាប៉ុន្មានពួក?   អ្វីខ្លះ?    ចុះឧបសគ្គមានប៉ុន្មានស័ព្ទ? ហើយអព្យយបច្ច័យ (បច្ច័យក្នុង នាមនិទ្ទេស) វិញ មាន​ប៉ុន្មាន​ដែរ?    

      
ឆ.ស័ព្ទមិនប្រែប្រួលចាកភាពដើមរបស់ខ្លួន រូបដើមយ៉ាងណាក៏នៅយ៉ាង​នោះ ហៅថា អព្យយស័ព្ទ ប្រែថា ស័ព្ទមិនវិនាស។ ចែកជា៣ពួក គឺឧ៖

បសគ្គ១ពួក និបាត១ពួក បច្ច័យ១ពួក។ 

ឧបសគ្គមាន២០ស័ព្ទ។ 

អព្យយបច្ច័យមាន២២។

    ៣៧. ដូចម្តេចហៅថា សមាស? បើសម្តែងដោយកិច្ចមានប៉ុន្មានយ៉ាង? ចូររាប់?

ឆ.នាមស័ព្ទតាំងពី២បទឡើងទៅ ដែលបំប្រួញរួមចូលគ្នាជាបទមួយ ហៅថា សមាស។ មាន២យ៉ាងគឺ៖

លុត្តសមាស សមាសដែលលុបវិភត្តិ​ចេញ១ 

អលុត្តសមាស សមាសដែលមិនលុបវិភត្តិចេញ១។

    ៣៨. សមាស បើសំដែងដោយឈ្មោះមានប៉ុន្មានយ៉ាង? អ្វីខ្លះ?

ឆ.មាន៦យ៉ាង។ គឺ កម្មធារយៈ១ទិគុ១ តប្បុរិសៈ១ ទ្វន្ទ្វៈ១ អព្យយីភាវៈ១ ពហុព្វីហិ១ រាប់ ឯកសេសសមាស បញ្ចូលផងត្រូវជា៧។

    ៣៩. កម្មធារយសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មាន​ប៉ុន្មានយ៉ាង?អ្វីខ្លះ?

ឆ.ប្រែថា សមាសទ្រទ្រង់នូវកម្ម ឬសមាសទ្រទ្រង់នូវប្រជុំពីរនៃបទដូចជា​កម្ម។ បានសេចក្តីថា នាមសព្ទ២បទដែលមានវិភត្តិនិងវចនៈស្មើគ្នា បទ១​ជានាមនាមជាតួប្រធាន បទ១ជាគុណនាមឬជានាមនាមជាតួវិសេសនៈ ឬក៏ជាគុណនាមទាំង២បទ មានបទឯទៀតជាប្រធាន ដែលបំប្រួញ​ចូល​ជាបទ១ ហៅថាកម្មធារយសមាស។ មាន៦យ៉ាងគឺ៖ 

  1. វិសេសនបុព្វបទ១​
  2.  វិសេសនុត្តរបទ១ 
  3. សេសនោភយបទ១ 
  4. វិសេសនោបមបទ១ 
  5. សម្ភាវន​បុព្វបទ១ 
  6. វធារណបុព្វបទ១។

    ៤០. ទិគុសមាស ប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មាន​យ៉ាង? ចូររាប់?

ឆ.ប្រែថា ការបំប្រួញនូវសព្ទដូចជាគោពីរ។ បានសេចក្តីថា វិសេសន​បុព្វបទ កម្មធារយសមាសនោះ កាលបើមានសំខ្យាសព្ទជាបទវិសេសនៈ​នៅខាងដើមឲ្យឈ្មោះថា ទិគុសមាស។ មាន២យ៉ាងគឺ៖ 

សមាហារទិគុ១ អសមាហារទិគុ១។

👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!        

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me