សំនួរអក្សរសិល្ប៍ តើអក្សរសិល្ប៍ខ្មែរ មានការវិវត្តយ៉ាងដូចម្ដេចខ្លះ?
ការវិវត្តរបស់អក្សរសិល្ប៍ប្រែប្រួលតាមសម័យកាល
ពីមួយទៅមួយដោយផ្សារភ្ជាប់ទៅនឹងមនុស្សក្នុងសង្គម ដើម្បីបម្រើសង្គមមនុស្ស។ អក្សរសិល្ប៍ខ្មែរមានការវិវត្តដូចតទៅ។
១- ផ្នែកអត្ថរូប
ក-សរសេរលើផ្ទាំងថ្ម ជាសិលាចារឹក ជាអត្ថបទខ្លីៗ
ជាភាសាសំស្ក្រឹត។
ខ-សរសេរលើស្លឹករឹត ជាភាសាបាលី ជាអត្ថបទវែងៗ ចងជាខ្សែ។
គ-សរសេរលើក្រដាស ជាអក្សរសិល្ប៍សំណេរ បែបខេមរនិយម អាចយកទៅបោះពុម្ពបាន។
២- ផ្នែកអត្ថន័យ
ក- ប្រែប្រួលតាមទម្រង់សាសនា របបនយោបាយ សេដ្ឋកិច្ច
ភូមិសាស្ត្រ ការលើកសរសើរទេវៈ ការធ្វើសង្គ្រាមពង្រីកទឹកដី (ខ្លឹមសារលើសិលាចារឹក)។
ខ- ផ្ដោតលើសាសនា គម្ពីរ ជំនឿ បុណ្យបាប កម្មផល (ខ្លឹមសារលើស្លឹករឹត)។
គ- ប្រែប្រួលតាមនយោបាយ បញ្ហាមនុស្ស និងសង្គមមនុស្ស (ខ្លឹមសារលើក្រដាស)។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!