ទី​គោចរ​របស់​ភិក្ខុសង្ឃ​ក្នុង​ការ​និមន្ត​បិណ្ឌបាត បញ្ញត្តិ មូលហេតុ និង​ប្រយោជន៍


ការ​និមន្ត​គោចរ​បិណ្ឌបាត គឺ ជា​កិច្ចវត្ត​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា ដើម្បី​ស្វែងរក​អាហារ​ភោជន​យក​មក​ទ្រទ្រង់​ជីវិត។
តាម​ពុទ្ធបញ្ញត្តិ មាន​ទី ៦​កន្លែង ដែល​ភិក្ខុ​មិន​គប្បី​និមន្ត​ទៅ​បិណ្ឌបាត គឺ​
ទី​១ កន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ផ្កាមាស 
ទី​២ កន្លែង​ស្ត្រី​មេម៉ាយ 
ទី​៣ គឺ​កន្លែង​ស្ត្រី​ដែល​នៅ​ក្រមុំ 
ទី​៤ កន្លែង​ខ្ទើយ 
ទី​៥ កន្លែង​ភិក្ខុនី
​ទី​៦ កន្លែង​លក់​សុរា។
តើ​បញ្ញត្តិ​នូវ​ទី​គោចរ​ក្នុង​ការ​និមន្ត​បិណ្ឌបាត​នៃ​ភិក្ខុ​សាមណេរ មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា?
ក្នុង​ពុទ្ធសាសនា​អធិប្បាយ​ដោយ​សេចក្ដី​ធៀប​ថា ដំណើរ​នៃ​ហ្វូង​សត្វ​ភមរជាតិ 
គឺ​ពពួក​សត្វ​កន្លង់ និង​ឃ្មុំ​ជា​ដើម​នេះ ដែល​ត្រាច់ចរ​ទៅ​ត្រឹប​ត្រង​លំអង​កេសរ​ផ្កា ដោយ​មិន​បណ្ដាលឲ្យ​អន្តរាយ​នូវ​ស្រទាប់ផ្កា
 យ៉ាងណាមិញ ដំណើរ​ត្រាច់​និមន្ត​បិណ្ឌបាត​របស់​ព្រះ​ភិក្ខុសង្ឃ​នៅ​តាម​និគម​ជនបទ​នានា 
ក៏​គប្បី​មាន​ភាព​បរិសុទ្ធ​ផូរផង់​មិន​ធ្វើ​ឱ្យ​សប្បុរសជន​អ្នក​ម្ចាស់​ទាន​មាន​ក្ដី​រង្គាល​ដោយ​ប្រការ​ណា​មួយ ដោយ​ការ​សូម​របស់​បព្វជិត​យ៉ាង​ដូច្នោះ​ដែរ។
ចំណុច​នេះ គឺ​ជា​ឫសគល់​ដ៏​ចម្បង​មួយ​ទាក់ទង​នឹង​ការ​កំណត់​វិន័យ​បញ្ញត្តិ​ចំពោះ​ទី​ទាំង​ឡាយ​ដែល​ភិក្ខុ​សាមណេរ​គួរ និង​មិន​គួរ​និមន្ត​គោចរ​ទៅ​ស្វែង​រក​ចង្ហាន់​បិណ្ឌបាត។
ត្រង់​បញ្ញត្តិ​ទាក់ទង​នឹង​ទី​ទាំង ៦​កន្លែង ដែល​រួម​ទាំង​ទី​លក់​គ្រឿង​ស្រវឹង
 មាន​សុរា​ជា​ដើម​នោះ គឺ​សុទ្ធ​តែ​មាន​រឿង​ហេតុ​កើត​ឡើង​តាំង​ពី​ជំនាន់​ព្រះពុទ្ធ​ទ្រង់​គង់​ធរមាន​នៅ​ឡើយ កាល​ពី​ជាង ២.៥០០​ឆ្នាំ​មុន
 ដោយ​មាន​បរិស័ទ​បាន​ឃើញ​ភិក្ខុសង្ឃ​ត្រាច់​និមន្ត​ទៅ​កាន់​ទី​ទាំង​នោះ ហើយ​មាន​សេចក្ដី​រង្គាល ទើប​កើត​ជា​បញ្ញត្តិ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
​​តើ​ការ​យល់​ដឹង​នូវ​បញ្ញត្តិ​នូវ​ទី​គោចរ​ក្នុង​ការ​និមន្ត​បិណ្ឌបាត​នៃ​ភិក្ខុ​សាមណេរ មាន​ប្រយោជន៍​យ៉ាង​ណា​ដែរ​ចំពោះ​ពុទ្ធបរិស័ទ និង​សង្គម?

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me