បន្ទាប់ពីគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល៣ខែ នៅថ្ងៃ១៥កើត ខែអស្សុជ
ព្រះភិក្ខុសង្ឃគ្រប់អង្គនៅតាមទីវត្តអារាមនានា
តែងប្រារព្ធពិធីសាសនាមួយដែលមានឈ្មោះថា បវារណា
ឬហៅថាបុណ្យចេញវស្សា ដែលជាពិធីមួយស្របតាមពុទ្ធវិន័យរបស់ព្រះពុទ្ធបរមគ្រូ។
ថ្ងៃចេញវស្សានេះជាថ្ងៃមួយដែលមានអត្ថន័យល្អនិងសំខាន់
ពុទ្ធបរិស័ទ្ធគួរសិក្សាឈ្វេងយល់ពីខ្លឹមសារអប់រំ
ដែលមានក្នុងពិធីបវារណានេះ
ដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួន គ្រួសារ និងសង្គម
ព្រមទាំងទំនុកបម្រុង
និងលើកតម្កើងព្រះពុទ្ធសាសនា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
(សូត្រ៣ដង)
ប្រែលោតប្រយោគ
នមោ រីកិរិយានមស្សការ អត្ថុ ចូរមាន
តស្ស ភគវតោ ដល់ព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ
អរហតោ ជាអ្នកកម្ចាត់សត្រូវ គឺ កិលេស
សម្មាសម្ពុទ្ធស្ស ជាអ្នកត្រាស់ដឹងឯងដោយប្រពៃ ។
ឧកាស សង្ឃម្ភន្តេ បវារេមិ ទិដ្ឋេន វា
សុតេន វា បរិសង្កាយ វា វទន្តុ មំ
អាយស្មន្តោ អនុកម្បំ ឧបាទាយ
បស្សន្តោ បដិករិស្សាមិ ។
ទុតិយម្បិ ។
តតិយម្បិ ។
ភន្តេ បពិត្រព្រះសង្ឃដ៏ចម្រើន អហំ រីខ្ញុំព្រះករុណា
បវារេមិ សូមបើកឱកាសបវារណា
សង្ឃំ នឹងព្រះសង្ឃ (តុម្ហេ) រីលោកទាំងឡាយ អាយស្មន្តោ ដ៏មានអាយុ
ឧបាទាយ ចូរទៅកាន់យកហើយ អនុកម្បំ នូវសេចក្តីអនុគ្រោះ
វទន្តុ សូមពោល មំ នឹងខ្ញុំ
ទិដ្ធេន (អបរាធេន) វា (ដោយទោស) ដែលលោកឃើញហើយក្តី
សុតេន (អបរាធេន) វា (ដោយទោស)ដែលលោកឮហើយក្តី
បរិសង្កាយ (អបរាធេន) វា (ដោយទោស)ដែលលោកសង្ស័យហើយក្តី
អហំ រីខ្ញុំព្រះករុណា បស្សន្តោ កាលឃើញ
បដិករិស្សាមិ នឹងទទួល ឧកាស ដោយសេចក្តីគោរព។
ទុតិយម្បិ អស់វារៈពីរដងផង។
តតិយម្បិ អស់វារបីដងផង។
ស្លាក:
Videos