ប្រស្នាព្រះបាតិមោក្ខ
៨១. បុ. ទ្វារមនុស្ស ១០ នោះ
តើរាប់ដូចម្ដេច?
វិ. រាប់ដូច្នេះ មនុស្សស្រីមានទ្វារ
៣ គឺមុខមគ្គ១ វច្ចមគ្គ១ បស្សាវមគ្គ១
មនុស្សប្រុសមានទ្វារ ២ គឺមុខមគ្គ១
វច្ចមគ្គ១ មនុស្សឧភតោព្យព្ជានក(មនុស្សមានភេទពីរ) មានទ្វារ៣ គឺមុខមគ្គ១ វច្ចមគ្គ១
បស្សាមគ្គ១ បណ្ឌក មនុស្សខ្ទើយមាន ទ្វារ ២
គឺមុខមគ្គ១ វច្ចមគ្គ១ រួមជា ១០ ទ្វារមគ្គអមនុស្ស ១០ ទ្វារមគ្គសត្វតិរច្ឆាន ១០
(វិធីចែកដូចទ្វារមនុស្ស) រួមជា ៣០ ។
៨២. បុ. មេថុនធម្មសិក្ខាបទនេះ
ព្រះអង្គទ្រង់បញ្ញត្ត?
វិ. សិក្ខាបទនេះ
កាលព្រះអង្គគង់នៅក្រុងវេសាលី ទ្រង់បញ្ញត្តចំពោះសុទិន្នភិក្ខុជាបុត្រនៃកលន្ទកសេដ្ឋី
ព្រោះសេពមេថុនធម្ម នឹងនាងបុរាណទុតិយិកា ។
៨៣. បុ.
មេថុនធម្មសិក្ខាបទនេះមានអង្គប៉ុន្មាន?
វិ. មានអង្គ ២ គឺ
១. សេវនចិត្តំ ចិត្តគិតនឹងសេព
២. មគ្គេន មគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឱ្យដល់គ្នា ។
ចំពោះទ្វារមគ្គទាំង ៣០ នោះ ទ្វារមគ្គណាមួយ
បើព្រមដោយអង្គទាំងពីរទោះត្រូវបារាជិក ។
៨៤. បុ. អនាបត្តិ
ក្នុងមេថុនធម្មសិក្ខាបទនេះ មានប៉ុន្មានយ៉ាង? ចូររាប់!
វិ. អនាបត្តិ
ក្នុងមេថុនធម្មសិក្ខាបទនេះមាន ៦ យ៉ាងគឺ
១. អជានន្តស្ស ភិក្ខុកាលមិនដឹង
២. អសាទិយន្តស្ស ភិក្ខុកាលមិនត្រេកអរ
៣. ឧម្មត្តកស្ស ភិក្ខុឆ្កួត
៤. ខិត្តចិត្តស្ស ភិក្ខុវក់ចិត្ត ឬក្រឡកចិត្ត
៥. វេទនដ្ដស្ស ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់
៦. អាទិកម្មិកស្ស ភិក្ខុដែលប្រព្រឹត្តបទល្មើសជាដំបូង
ភិក្ខុដើមបញ្ញត្តិ ។
៨៥. បុ. ចូរអធិប្បាយ
អានាបត្តិទាំង៦ ឱ្យសព្វគ្រប់មកមើល?
វិ. អធិប្បាយ
ភិក្ខុកំពុងតែដេកលក់ស៊ប់ មានបុគ្គលដទៃមកព្យាយាមនូវនិមិត្តរបស់ខ្លួនមិនដឹង ឈ្មោះថា
ភិក្ខុមិនដឹង ។ ភិក្ខុដឹងដែរតែមិនត្រេកអរផង ឈ្មោះថា ភិក្ខុមិនត្រេកអរ ។
ភិក្ខុឆ្កួតចិត្តដល់កម្រិតតែមិនឡើង ឈ្មោះថា ភិក្ខុឆ្កួត ។
ភិក្ខុដែលយក្សចូលទៅធ្វើបង្វែងចិត្ត ឈ្មោះថា ភិក្ខុវក់ចិត្តឬក្រឡកចិត្ត ។
ភិក្ខុពីរពួកនេះ លុះតែដល់នឹងខ្លឹមចន្ទន៍ជា ដើម ទើបយកជាប្រមាណបាន ។
ភិក្ខុដែលមានទុក្ខវេទនាធ្ងន់លើសប្រមាណ ធ្វើឱ្យក្ដៅក្រហាយអន្ទះអន្ទែងមិនដឹងអ្វីសោះ
ឈ្មោះថាភិក្ខុដែលទុក្ខវេទនាគ្របសង្កត់ ។ ភិក្ខុដែលជាដើមអាទិ៍
ដែលប្រព្រឹត្តបទល្មើសក្នុងវត្ថុនោះៗ ឈ្មោះថា ភិក្ខុប្រព្រឹត្តបទល្មើសជាដំបូង
អំពើប្រព្រឹត្តបទល្មើសរបស់ភិក្ខុទាំង ៦ពួកនេះ ឈ្មោះថា អនាបត្តិ ។
សិក្ខាបទនេះ ឈ្មោះ បឋមបារាជិកសមុដ្ឋាន អាបត្តិកើតដោយសមុដ្ឋានទី ៤ គឺ
កាយចិត្ត ជាសញ្ញាវិមោក្ខ មានផ្លូវឲ្យភិក្ខុរួចខ្លួន
ដោយមិនមានសេចក្ដីសម្គាល់ក្នុងការសេព ជាសចិត្តក ប្រកបដោយចិត្តក្លែង ជាលោកវជ្ជ
មានទោសតាមផ្លូវលោក ជាកាយកម្ម ចាត់ជាអំពើផ្លូវកាយ ប្រព្រឹត្តទៅក្នុងកាយទ្វារ
មានវេទនា គឺ សុខវេទនា ឧបេក្ខាវេទនា ។
ចប់មេថុនធម្មសិក្ខាបទទី១
អទិន្នាទានសិក្ខាបទទី ២
៨៦. បុ. អទិន្នាទាន ប្រែ ដូចម្ដេច?
វិ. ប្រែថា កាន់យកនូវវត្ថុ
ដែលគេមិនបានឱ្យ ដោយកាយឬវាចា ដោយថេយ្យចិត្ត ។
៨៧.បុ.
ភិក្ខុលួចទ្រព្យគេដូចម្ដេចត្រូវបារាជិក? ដូចម្ដេចត្រូវថុល្លច្ច័យ?
ដូចម្ដេចត្រូវទុក្កដ?
វិ. ភិក្ខុលួចទ្រព្យគេកំណត់ ៥ មាសក
ឬ ១ បាទ ឬ ជាង ១ បាទឡើងទៅត្រូវបារាជិក បើ ២ មាសក ៣ មាសក ៤ មាសក ត្រូវថុល្លច្ច័យ ១
មាសកត្រូវទុក្កដ ។
៨៨. បុ. ប្រភេទអទិន្នានមានប៉ុន្មាន? ចូររាប់!
វិ. មាន ៦ យ៉ាងគឺ
១. អាទិយន ភិក្ខុចោទប្រកាន់របស់គេត្រូវទុក្កដ ម្ចាស់របស់នៅសង្ស័យថា
បានមកអញ ឬមិនបាន ត្រូវថុល្លច្ច័យ ម្ចាស់ដាច់អាស្រ័យត្រូវបារាជិក ។
២. ហរណ ការនាំទៅ គឺភិក្ខុនាំរបស់គេដោយក្បាលជាដើម
បើមានថេយ្យចិត្តចង់លួចរបស់គេ គ្រាន់តែចាប់ពាល់របស់នោះត្រូវទុក្កដ
ធ្វើឱ្យកម្រើកត្រូវថុល្លច្ច័យ ចាប់យកមកដាក់ហួសខេត្តក្បាលត្រឹមស្មាត្រូវបារាជិក ។
៣. ការនាំយក គឺភិក្ខុទទួលរបស់បញ្ញើគេទុក លុះម្ចាស់គេមកសួរយកវិញ
ក្លែងថាមិនដឹង ត្រូវទុក្កដម្ចាស់របស់គេនៅសង្ស័យថា បានវិញ ឬ មិនបានត្រូវថុល្លច្ច័យ
ម្ចាស់របស់ដាក់ធុរដាច់អាល័យត្រូវបារាជិក ។
៤. ឥរិយាបថវិកោបន ការញុំាងឥរិយាបថឱ្យកម្រើក គឺភិក្ខុលួចរបស់គេមានទូកជាដើម
ព្រមទាំងម្ចាស់របស់ បើម្ចាស់ភ្ញាក់ឡើងហើយរត់ទៅភិក្ខុដេញតាម លើកជើងជាបឋមបាទឡើង
ត្រូវថុល្លច្ច័យ ឈានជើងជាទុតិយបាទ គឺជំហានទីពីរត្រូវបារាជិក ។
៥. ឋានាចាវន ការកម្រើកឃ្លាតចាកទី(១) គឺភិក្ខុលួចរបស់គេនៅលើគោក ឬក្នុងទឹក
ឬទីណាមួយ គ្រាន់តចាប់របស់គេនោះ ត្រូវទុក្កដ ធ្វើឱ្យកម្រើកត្រូវថុល្លច្ច័យ
ធ្វើឱ្យឃ្លាតចាកកន្លែងដើម សូម្បីប៉ុនចម្រៀកសក់ ត្រូវបារាជិក ។
៦. សង្កេតវិតិនាមន កន្លែងសង្កេត គឺភិក្ខុរត់រំលងគយដែលម្ចាស់ផែនដីកំណត់ មានទីចន្លោះភ្នំ កំពង់ ទ្វារនគរជាដើម បើភិក្ខុចាប់ពាល់របស់ដែលខ្លួនបម្រុងនឹងរត់រំលងគយ មានតម្លៃគួរបង់ពន្ធ១ បានឡើងទៅត្រូវថុល្លច្ច័យ ឈានជំហានជាគម្រប់ពីរហួសទៅត្រូវបារាជិក ។ ម៉្យាងទៀត បើភិក្ខុឃើញភណ្ឌអ្នកដទៃទៅក្នុងទីផ្សេងៗមានល្វែងផ្ទះជាដើមក្នុងទីណាមួយ ទុកជាទីសង្កេតកំណត់បានហើយ ក៏គិតថា «ក្នុងគិតឧកាសនេះ បើម្ចាស់គេឃើញ អញធ្វើជារើសលេងហើយនឹងឱ្យទៅជាម្ចាស់គេវេញ បើម្ចាស់របស់គេមិនឃើញអញទេ អញនឹងលួចយក» ភិក្ខុកំណត់ដូច្នេះហើយនាំរបស់នោះដើរទៅ លើកជំហានឈានជាបឋមឈានកន្លងទ្វារល្វែងផ្ទះជាដើម ដែលសង្កេតទុកនោះ ត្រូវថុល្លច្ច័យ លុះលើកជំហានជាគម្រប់ពីរឈានតទៅទៀត ត្រូវបារាជិក ។
៨៩. បុ.
អវហារ អាការដែលលួចមានប៉ុន្មាន? ចូររាប់?
វិ. មាន ២៥ ចាត់ជា បញ្ចក មាន ៥
ពួកគឺ
១. នានាភណ្ឌបញ្ចក ពួក ៥ នៃអាការលួចមានភណ្ឌផ្សេងៗ ។
២. ឯកភណ្ឌបញ្ចក ពួក ៥ នៃអាការលួចមានភណ្ឌតែ ១ មុខ ។
៣. សាហត្ថិកបញ្ចក ពួក ៥ នៃអាការលួច ត្រូវអាបត្តិមុនប្រយោគលួច ។
៤. បុព្វប្បយោគបញ្ចក ពួក ៥ នៃអាការលួច ត្រូវអាបត្តិមុនប្រយោគលួច ។
៥. ថេយ្យាវហារបញ្ចក ពួក ៥ នៃអាការលួច ដោយការលាក់បំបិទបាំងដោយថេយ្យចិត្ត ។
៩០. បុ. នានាភណ្ឌបញ្ចក ទី១
នោះអធិប្បាយដូចម្ដេច?
វិ. មានសេចក្ដីអធិប្បាយដូចតទៅនេះ
អាទិយន ភិក្ខុរំលោភយកសួនច្បារគេ ត្រូវអាបត្តិទុក្កដ
ញុំាងសេចក្ដីសង្ស័យឱ្យកើតដល់អ្នកម្ចាស់ត្រូវថុល្លច្ច័យ អ្នកម្ចាស់ដាក់ធុរថា «នឹងមិនបានមកអញ» ត្រូវបារាជិក ។
ហរណ ភិក្ខុជួយនាំភណ្ឌអ្នកដទៃ
បែរជាមានថេយ្យចិត្តគិតលួចលូកចាប់ទ្រនូលលើក្បាលត្រូវទុក្កដ
ធ្វើទ្រនូលឱ្យរញ្ជួយត្រូវថុល្លច្ច័យ ដាក់ទ្រនូលចុះមកដល់ក ត្រូវបារាជិក ។
អវហរណ ភិក្ខុទទួលបញ្ញើគេ ដល់ម្ចាស់បញ្ញើមកទារយករបស់គេទៅវិញថា «លោកចូរឱ្យភណ្ឌដែលខ្ញុំផ្ញើទុកមកខ្ញុំវិញ» ភិក្ខុនិយាយប្រកែកថា
«មិនបានទទួលបញ្ញើទេ» ត្រូវទុក្កដ
ញុំាងសេចក្ដីសង្ស័យឱ្យកើតដល់អ្នកម្ចាស់ត្រូវថុល្លច្ច័យអ្នកម្ចាស់ដាច់អាល័យថា «នឹងមិនបានអញវិញទេ» ត្រូវបារាជិក ។
ឥរិយាបថវិកោបន ភិក្ខុគិតក្នុងចិត្តថា “អញនឹងនាំយកទាំងភណ្ឌ
ទាំងបុគ្គលអ្នកនាំភណ្ឌ ហើយធ្វើអ្នកនាំភណ្ឌឱ្យឈានជំហានទី១ ដំបូងត្រូវថុល្លច្ច័យ
ឱ្យឈានជំហានទី២ ត្រូវបារាជិក ។
ឋានចាវន ភិក្ខុមានថេយ្យចិត្ត គិតលួចភណ្ឌដែលគេដាក់លើគោកជាដើម
លូកដៃទៅចាប់ពាល់ត្រូវទុក្កដ ធ្វើឲ្យរញ្ជួយ ត្រូវថុល្លច្ច័យ
ធ្វើឱ្យឃ្លាតចាកទីត្រូវបារាជិក ។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!