ជីវិតនិងក្តីស្រឡាញ់

 ជីវិតនិងក្តីស្រឡាញ់

ជីវិតនិងក្ដីស្រឡាញ់ពិតប្រាកដ



ពាក្យថាស្នេហា ពាក្យថាការស្រឡាញ់ មិនសំដៅតែចំពោះស្នេហាភេទ (ស្នេហាស្រីប្រុស ឬស្នេ​ហាភេទដូចគ្នា) តែមួយមុខនោះទេ។ ការស្រឡាញ់អាចកើតមានគ្រប់ទំនាក់ទំនងរបស់មនុស្ស តា​មទម្រង់ជាការស្រឡាញ់របស់ឪពុកម្ដាយចំពោះកូន ការស្រឡាញ់រវាងមិត្ដភក្ដិ ការស្រឡាញ់មិត្ដរួមកា​រងារ ការស្រឡាញ់ការងារ ការស្រឡាញ់ជាតិមាតុភូមិជាដើម។ អត្ថបទនេះនឹងលើកយកតែអំពីស្នេ​ហា​របស់គូរស្នេហ៍មកបង្ហាញតែប៉ុណ្ណោះ។

ការស្រឡាញ់គូរស្នេហ៍ ឬសេចក្ដីស្នេហា អាចធ្វើឲ្យមនុស្សដែលកំពុងតែវក់នឹងវា លង់ក្នុងអា​​រម្ម​ណ៍ត្រេកត្រអាលរបស់គេ។ ស្នេហាអាចធ្វើឲ្យគេទទួលរងនូវការឈឺចាប់ អាចធ្វើឲ្យគេប្រែក្លាយជាច​ងគំនុំនឹងដៃគូ​រស្នេហារបស់គេ អាចទៅជាបា​ក់ទឹកចិត្ត ឬបាត់បង់នូវគំនិតវិជ្ជមានចំពោះខ្លួនឯង ហើ​យ​ពេលខ្លះគេប្រែក្លាយជាម​នុស្ស​ស្ពឹ​កស្រពន់ ក្នុងអំឡុងពេលដែលគេកំពុងតែវីវក់នឹងចំណងស្នេហ៍ដែ​​លមិនសមបំណង ឬហៅថាខូចចិត្ដត្បិតស្នេហាប្រេះស្រាំបែកបា​ក់​។ ទោះបីជាយើងឃើញមានចំ​ណុ​ចអវិជ្ជមានជាច្រើនអំពីរឿងស្នេហាក៏ដោយ តែស្នេហាក៏មានចំ​ណុ​ច​វិជ្ជមានរបស់វាដែរ គឺស្នេហាអា​​ចជួយជម្រុញមនុស្សដែលមានស្នេហា ឲ្យទទួលបានជោគជ័យ ឲ្យ​គេស្គា​ល់ពីតម្លៃខ្លួនឯងកាន់តែច្បា​​ស់ និងអាចផ្ដល់ដល់គូរស្នេហា នូវសេចក្ដីសុខសុភមង្គលក្នុងការរ​ស់នៅ​ផងដែរ។

ថ្វីត្បិតថាជាទូទៅមនុស្សមានស្នេហា ប៉ុន្ដែយើងសង្កេតឃើញថា មានមនុស្សភាគតិចណាស់ ដែ​លយល់ពីតម្លៃស្នេហា ហើយអាចទទួលបានផលវិជ្ជមានពីស្នេហារបស់គេ។ ផ្ទុយទៅវិញបែរជាមា​ន​បុ​គ្គលមួយចំនួន ក្លាយខ្លួនជាកញ្ជះតណ្ហាទៅវិញ។ មានមនុស្សភាគច្រើនណាស់ ដែលបើគេស្រឡា​ញ់​​ន​រណាហើយ គេចង់ទាមទារមកវិញនូវការតបស្នង ទាមទារជាផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីមួយ ពីកា​រស្រឡាញ់របស់គេ​​មកខ្លួនគេវិញ។ ការស្រឡាញ់នរណាម្នាក់ ហើយទាមទារមកវិញនូវកា​រ​ស្រ​ឡា​ញ់​តបមកខ្លួនវិញ ឲ្យខាងតែបានដោយមិនយល់ពីអារម្មណ៍របស់អ្នកដែលខ្លួនស្រឡាញ់ ក៏រាប់ថាជា​កា​រស្រឡាញ់ដែលទាមទារការតបស្នងវិញមកខ្លួនឯងដែរ។ បើសិនជាការស្រឡាញ់របស់គេ បែរជា​មិ​នបានអ្វីមួយជាប្រយោជន៍ផ្ទាល់ខ្លួនមកវិញទេ នោះគេតែងតែមានគំនិតចងគំនុំ ចង់បំផ្លាញសេ​ចក្ដី​ស្នេ​ហារបស់គេចោលវិញភ្លាម ឬក៏គេនឹងបញ្ឈប់ការស្រឡាញ់របស់គេទាំងប៉ុន្មាន ដែលមានចំពោះម​នុ​​ស្ស​ដែលគេតាមស្រឡាញ់មិនបាននោះ ដោយមិនឈឺចាប់ ដោយមិនស្ដាយស្រណោះអីសោះតែម្ដ​ង​។​ពេលខ្លះ​គេក៏អាចឈានទៅដល់ ធ្វើរឿងបំផ្លាញអនាគតមនុ​ស្សដែលគេស្រឡាញ់មិនបាននោះ និ​ង​ពេលខ្លះ​ឈានដល់ចងគំនុំសម្លាប់គ្នាចោលក៏មាន។ មនុស្សបែ​បនោះ បង្កើតក្ដីស្រឡាញ់មក គឺដើ​ម្បី​ត្រឹមតែ​បំពេញនូវចំណង់នៃកាមតណ្ហា បំពេញនូវចំណង់ផ្លូវភេទរបស់គេ​តែប៉ុណ្ណោះ។ គេមានគំ​និ​ត​ថា បើគេយកមិនបាន នោះអ្នកដទៃក៏យកមិនបានដែរ គឺគេត្រូវតែបំផ្លាញចោល។  

ទង្វើសងសឹក ចងគំនុំព្យាបាទ តាមបំផ្លាញអ្នកដែលខ្លួនតាមស្រឡាញ់មិនបាន ត្រូវបានមនុ​ស្ស​ទូទៅកំ​ណ​ត់ថា មកពីបុគ្គលនោះស្រឡាញ់ភាគីម្ខាងទៀតខ្លាំងពេក។ ការពិតទៅ ទង្វើទាំងនោះ​កើ​តមកពីគេគ្មានសេចក្ដីស្នេហាពិតប្រាកដ ចំពោះមនុស្សដែលគេថាគេស្រឡាញ់នោះទៅវិញទេ​។ កា​រពិតបុគ្គលដែលប្រព្រឹត្ដបែបនោះចំពោះស្នេហារបស់គេ គឺគេកំពុងតែស្រ​ឡាញ់ខ្លួនគេផ្ទាល់តែប៉ុ​ណ្ណោះ គេមិនមែនកំពុងតែស្រឡាញ់អ្នកដែលគេនិយាយថាគេស្រឡាញ់នោះឡើយ។ យើងឃើញច្រើនមកហើ​យ​ការលើកឡើងថា “កុំស្រឡាញ់គេខ្លាំងពេក! ទុកភាគរយខ្លះសម្រា​​​ប់ស្រឡាញ់ខ្លួនឯងផង ក្រែងពេ​លគេបែកបែរ កុំឲ្យឈឺចិត្ដពេក។” ការយល់ឃើញបែបនេះ មិនមែ​ន​ជាការស្រឡាញ់គេនោះទេ គឺអ្នកនោះ​គ្រា​ន់​តែស្រឡាញ់ខ្លួនគេផ្ទាល់តែប៉ុណ្ណោះ។ នេះជាលក្ខណៈ​នៃ​ការមានស្នេហារបស់មនុស្សអាត្មានិ​យម ដែលស្រឡាញ់តែខ្លួនឯង ហើយគេច្រឡំថាគេស្រ​ឡា​ញ់ដៃ​គូរស្នេហារបស់គេ។

ដោយ៖ ទំព័រជីវិតនិងក្តីស្រឡាញ់

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me