សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធិនិទ្ទេស អំពីសរៈ

 សំនួរ ចម្លើយ វេយ្យាករណ៍បាលី 

កច្ចាយនូបតម្ភកៈ 

អក្ខរវិធិនិទ្ទេស អំពីសរៈ



សរៈ

៩. សំនួរ . ពាក្យថា សរ ប្រែថាដូចម្ដេច? បានសេចក្តីឃាំងណា ?

ចម្លើយ . ពាក្យថា សរៈ ប្រែថា “រឭក” ឬ “បញ្ចេញសំឡេង” បានសេចក្តីថា អក្ខរៈ ដែលនាំព្យញ្ជនៈឲ្យចេញសូរលាន់ឮផង បញ្ចេញសូរលាន់ឮតាមរំពងរបស់ព្យញ្ជនៈផង ហៅ ថា សរៈ (ស្រៈ) ។

១០ សំនួរ. ស្រៈ ទាំង ៨ តួនោះហៅ អី្វ? ម្តេចក៏ហៅដូបាន?

ចម្លើយ - ស្រៈ ទាំង៨ តួនោះ ហៅថា «និស្សយ» បានជាហៅដូច្នោះ ព្រោះស្រៈទាំង៨តួនោះ ជាទីអាស្រ័យនៃព្យពា្ជនៈ គឺនាំព្យញ្ជនៈឲ្យចេញសូរលាន់ឮកងរំពងឡើងបាន។

១១ សំនួរ. ដូចម្តេច ដែលហៅថាសុទ្ធសរៈ (ស្រៈសុទ្ធ)   ? ដូចម្តេចហៅថា និស្សយសរៈ (ស្រៈនិស្ស័យ?) ចូរបង្ហាញតួយ៉ាងមកមើល!

ចម្លើយ. ស្រៈសុទ្ធគឺស្រៈពេញតួ ដែលចេញសូរលាន់ឮតាមរំពង

របស់ខ្លួនឯង ( ហៅថា សុទ្ធសរៈ តួយ៉ាងដូចតទៅនេះ៖

អ ដូចជា អ. មរោ

អា ដូចជា អា_ភា

ឥ ដូចជា ឥ_ណំ

ឦ ដូចជា ឦ_សា

ឧ ដូចជា ឧ_ឡុ

ឩ ដូចជា ឩ_កា

ឯ ដូចជា ឯ_សិកា

ឱ ដូចជា ឱ_ជា

អ អា ឥ ឦ  ឯ ឱ ដេលនៅខាងដើមរបស់ពាក្យនោះៗ សុទ្ធតែចេញសំឡេងតាមទំនើង ខ្លួនឯងបាន ទើបចាត់ថា សុទ្ធសរៈ ចំណែកខាងអក្ខរៈដែលជាទីអាស្រ័យនព្យញ្ជនៈ គឺធ្វើព្យពា្ជនៈឲ្យចេញសូរលាន់ឮបាន ហៅថា និស្ស័យ សរៈ តួយ៉ាងដូចតទៅនេះ៖

អ អា ឥ ឦ  ឯ ឱ ដែលអាស្រ័យនឹងព្យញ្ជនៈហើយធ្វើព្យញ្ជនៈ ឲ្យចេញសូរសំឡេងបានដូច្នេះ ទើបចាត់ជានិស្ស័យសរៈ។

 ១២ សំនួរ ស្រៈនិស្ស័យនោះ ចែកចេញជាប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? ចូររាប់មកមើល?

ចម្លើយ ស្រៈនិស្ស័យ នោះ ចែកចេញជា ២ យ៉ាង គឺ

ជារស្សៈ ១ យ៉ាង និង ជាទីឃៈ ១ យ៉ាង ។

១៣ សំនួរ ស្រៈ រស្សៈ មានប៉ុន្មានតួ គឺអ្វីខ្លះ ? ហេតុអ្វីបានជាហៅដូច្នោះ ?

        ចម្លើយ៖ ស្រៈ រស្សៈ មាន ៣តួគឺ អ ឥ ឧ បានជាហៅដូច្នោះព្រោះ ស្រៈ ៣ គួនេះ ជាស្រៈមានសូរខ្លីរហ័សរុសរាន់។

១៤  សំនួរ រស្សៈប្រែថាដូចម្តេច ? អានដូចម្តេច? ចូររកឧទាហរណ៍?

ចំលើយ៖ រស្សៈ ប្រែថា “ខ្លី”, ត្រូវបានឲ្យមានសួរខ្លី ដូចឧទាហរណ៍

អភិរមតុ , ខមតុ , បរិចរតិ..។

១៥ សំនួរ ទីឃៈ ប្រែថាដូចម្តេច ? មានប៉ុន្មានតួ? គឺអ្វីខ្លះ? បើមានព្យពា្ជនៈតម្រួតគ្នាពីរតួនៅខាងចុង បែរជាមានសូរខ្លីដូចជារស្សៈទៅវិញ តើមានប៉ុនានតួ អ្វីខ្លះ? ចូររកឧ ទាហរណ៍ !

    ចម្លើយ៖ ទីឃៈប្រែថា  “វែង” មាន ៥ តួគឺ អា ឦ ឩ ឯ ឱ បើមានព្យញ្ជនៈតមកគា្នពីរតួនៅខាងចុង បែជាមានសូរខ្លី ដូចជារស្សៈទៅវិញ មាន ៣ តួគឺ អា ឯ ឱ។

ដូចឧទាហរណ៍៖ ស្វាក្ខាតោ, ឱដ្ឋោ , ខេត្តំ , មេត្តា , សេដី្ឋ, សេយ្យោ, សោត្ថី។

១៦ សំនួរ៖ ស្រៈបើចែកជាគូមានប៉ុន្មានគូ ? គឺអ្វីខ្លះ ? ស្រៈអ្វីដែលហៅថា សំយុត្តសរៈ ព្រោះហេតុអ្វី ?

ចម្លើយ៖ ស្រៈបើចែកជាគូមាន ៣ គូ គឺ៖

 អ អា ហៅថា អវណ្ណៈ ជាគូមួយ

ឥ ឦ ហៅ ថា ឥ វណ្ណ: ជាគូមួយ

ឧ ឩ ហៅថា ឧវណ្ណៈជាគូមួយ

ស្រៈ ឯ ឱ ហៅថា សំយុត្តសរៈ ព្រោះផ្សំស្រៈ២ តួ រួមចូលគ្នាជា១គូ គឺផ្សំ

អ នឹង ឥ ជា ឯ និង អ នឹង ឧ ជាឱ។

សរសេរដងស្រង់ចេញពីសៀវភៅ

ប្រស្នាកច្ចាយនូបតម្ភកៈ 

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធិនិទ្ទេស អំពីសមញ្ញភិធាន និងប្រយោជន៍អក្ខរៈ (edu4kh.com)

សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធិនិទ្ទេស អំពីសមញ្ញភិធាន និងប្រយោជន៍អក្ខរៈ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣៦_៤០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣៦_៤០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣១_៣៥ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលីខទី ២៦_៣០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលីខទី ២១_២៥ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលីខទី ១៦_២០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ១១_១៥ (edu4kh.com)

១០ កម្រង សំនួរ វេយ្យាករណ៍បាលី ខទី៦_១០ (edu4kh.com)

១១ កម្រង សំនួរ វេយ្យាករណ៍បាលី ខទី១_៥ (edu4kh.com)

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me