ពង្សាវតារ ព្រះរាជត្រកូល​ព្រះពុទ្ធ​សមណគោតម

 

ពង្សាវតារ ព្រះរាជត្រកូល​ព្រះពុទ្ធ​សមណគោតម

 


ត្រកូល​ខាង​ព្រះបិតា

ស្ដេច​សាក្យៈ​វង្ស​ព្រះនាម «ជយសេន» នគរ​កបិលពស្តុ មាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម «សីហហនុ» និង​ព្រះរាជធីតា​មួយ​អង្គ​នាម «យសោធរា» ។ \

ព្រះនាង​យសោធរា បាន​រៀប​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់ «អញ្ជនៈ» នៃ​រាជវង្ស​កោលិយៈ នគរ​ទេវទហៈ ។

ចំណែក​ព្រះអង្គ​ម្ចាស់​សីហហនុ បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង «កញ្ចនា» ហើយ​បាន​ជា​ស្ដេច​ស្នង​រាជ្យ​បន្ត​ពី​ព្រះបិតា​នៅ​នគរ​កបិលពស្តុ​ត​រៀង​មក ព្រះអង្គ​បង្កើត​បាន​ព្រះរាជបុត្រ​៥​អង្គ​គឺ «សុទ្ធោទនៈ» «ធោតោទនៈ» «សក្កោទនៈ» «សុក្កោទនៈ» «អមិតោទនៈ» និង​រាជធីតា​២​អង្គ​គឺ​ព្រះនាង «អម្មិតា» និង «បមិតា»

ព្រះអង្គ​ម្ចាស់​សុទ្ធោទនៈ ត្រូវ​បាន​ជ្រើស​តាំង​ជា​ស្ដេច​គ្រង​រាជសម្បត្តិ​ស្នង​ព្រះបិតា ហើយ​បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង «សិរីមហាមាយា» ទ្រង់​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម «សិទ្ធត្ថ»

ក្រោយ​ពី​ព្រះនាង​សិរីមហាមាយា ទ្រង់​ចូល​ទីវង្គត​ទៅ ស្ដេច​សុទ្ធោទនៈ​ទ្រង់​ជ្រើស​យក​ព្រះនាង «បតិគោតមី» អភិសេក​ជា​ព្រះអគ្គមហេសី​បន្ត ទ្រង់​ប្រសូត​បាន​រាជបុត្រ​មួយ​អង្គ​នាម «នន្ទ» និង​រាជធីតា​មួយ​អង្គ​នាម «សុន្ទរីនន្ទា (រូបនន្ទា)»

ព្រះអង្គម្ចាស់​សិទ្ធត្ថ (តួអង្គ​ព្រះពោធិសត្វ) បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង «យសោធរា (ពិម្ពា)» ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម «រាហុល»

 

ត្រកូល​ខាង​ព្រះមាតា

ស្ដេច​កោលិយ​វង្ស ព្រះនាម «ទេវទហៈ» នគរ​ទេវទហៈ មាន​រាជបុត្រ​មួយ​អង្គ​នាម «អញ្ជនៈ» និង​រាជធីតា​មួយ​អង្គ​នាម «កញ្ចនា» (មហេសី​របស់​ស្ដេច​សីហហនុ) ។

ព្រះអង្គ​ម្ចាស់​អញ្ជនៈ​បាន​ជា​ស្ដេច​នៃ​នគរ​ទេវទហៈ មាន​អគ្គមហេសី​នាម «យសោធរា» ប្រសូត​បាន​រាជបុត្រ​២​អង្គ​គឺ «សុប្បពុទ្ធ» និង «ទណ្ឌបាណិ» និង​ព្រះរាជបុត្រី​២​អង្គ​គឺ​ព្រះនាង «សិរីមហាមាយា» និង​ព្រះនាង «បជាបតិគោតមី»

ព្រះអង្គម្ចាស់​សុប្បពុទ្ធ ត្រូវ​បាន​ជ្រើស​តាំង​ជា​ស្ដេច​នគរ​ទេវទហៈ​បន្ត​ពី​ព្រះបិតា ទ្រង់​រៀប​អភិសេក​ជាមួយ​ព្រះនាង «បមិតា» ហើយ​ប្រសូត​បាន​ព្រះរាជធីតា​មួយ​អង្គ​នាម «យសោធរា (ពិម្ពា)» និង​រាជបុត្រ​មួយ​អង្គ​នាម «ទេវទត្ត»

ចំណែក​ព្រះនាង​សិរីមហាមាយា និង​ព្រះនាង​បជាបតិគោតមី បាន​ជា​ព្រះមហេសី​របស់​ស្ដេច​សុទ្ធោទនៈ ៕

ចម្លងនៅគេទំព័រ៖ ឈូកខ្មែរ

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me