សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធីនិទ្ទេស អំពី ព្យពា្ជន:

សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធីនិទ្ទេស អំពី ព្យពា្ជន:

សំនួរទី១៧ ដល់ ២៤

ព្យពា្ជន:

១៧ ស. ព្យពា្ជន: ប្រែថាដូចម្តេច ? បានសេចក្តីដូចម្តេច ?

ចម្លើយ៖ ព្យញ្ចន: ប្រែថា “អក្សរធ្វើនូវសេចក្តីឲ្យប្រាកដក  បានសេចក្តីថា ស្រះទាំង៨តួនេះ ពិតជាចេញសម្លេងតាមទំនើងខ្លួនឯងមែន ប៉ុន្តែបើវៀរចាកព្យញ្ជនៈហើយ ក៏មិនអាចប្រាកដសេចក្តីថាជាអ្វីឡើយ ដូចពាក្យថា “ វេ ហា សោ ' បើប្រសិនជាសរសេរសុទ្ធតែស្រះ «ឯ អា ឱ” ដូច្នេះ នឹងយកសេចក្តីថាជាអ្វីក៍ពុំបាន លុះតែសរសេររួមជាមួយនឹងព្យញ្ជនៈ  នោះទើបជាក់ប្រាកដថា - វេហាសោ - ដូច្នេះបាន ព្រោះហេតុនោះ ព្យញ្ជនៈទើបបានសេចក្តីថា “អក្ខរៈ ធ្វើនូវសេចក្តីឲ្យប្រាកដ» យ៉ងនេះឯង ។

១៨ ស. ព្យញ្ជនៈមានប៉ុន្មានតួ? គឺអ្វីខ្លះ ? ព្យព្ជានៈ ទាំង ៣៣ តួនោះហៅថាអ្វី? ម្តេចក៏ហៅដូច្នោះ?

ចម្លើយ. ព្យញ្ជនៈ មាន៣៣តួគឺ

កខគឃង

ចឆជឈញ

ដឋឌឍណ

តថទធន

បផពភម

យរលវសហឡ ំ

ព្យពា្ជនៈ ទាំង ៣៣ តួនោះហៅថា -និស្សិត- បានជាហៅដូច្នោះ ព្រោះព្យញ្ជនៈទាំងនោះ ពិតជាធ្វើនូវសេចក្តីឲ្យប្រាកដមែន  ប៉ុន្តែមិនអាចនឹងចេញសូរតាមទំនើងខ្លួនឯង ឡើយ លុះតែអាស្រ័យនូវស្រះផង ទើបចេញសូរសំឡេងបាន

១៩ ស. ព្យពា្ជនៈនិស្សិតនោះ ចែកជាប៉ុន្មានពួក អីខ្លះ ?

ចម្លើយ. ចែកជាពីរពួកគឺ វគ្គៈ ពួក ១, អវគ្គៈ ពួក១ ។

២០ ស. វគ្គៈ បានសេចក្ដីដូចម្តេច? ចែកជាប៉ុន្មានពួក? អ្វីខ្លះ?

ចម្លើយ. វគ្គៈ បានសេចក្តីថា ព្យញ្ជនៈ មានពួក”ឬថា ព្យញ្ជនៈ ប្រព្រឹត្តទៅតាមពួកចែកជា៥ ពយក ដូច្នេះគឺ

កខគឃង ៥ តួនេះ ហៅថា ភវគ្គៈ ជាពួក១

ចឆជឈញ ៥ តួនេះ ហៅថា ចវគ្គៈ ជាពួក១

ដឋឌឍណ ៥ តួនេះ ហៅ ថា ដវគ្គៈ ជាពួក១

តថទធន ៥ តួនេះ ហៅថា តវគ្គៈ ជាពួក១

បផពភម ៥ តួនេះ ហៅថា បវគ្គៈ ជាពួក១

២១ ស. អវគ្គៈ បែ្រថាដូចម្តេច? បើមិនចង់ហៅអវគ្គ នឹងហៅថាយ៉ាងណាទៅវិញ? ប្រែថាអ្វី?

ចម្លើយ. អវគ្គៈប្រែថា “ព្យញ្ជនៈ ឥតពួក” បើមិនចង់ហៅថា អវគ្គៈ នឹងហៅថា សេសវគ្គៈ ក៏បាន ប្រែថា “ព្យពា្ជនៈមានពួកដ៏សស គឺសល់ក្រៅពីពួក”។

២២ ស. ព្យញ្ជនៈ មានប៉ុន្មានតួអ្វីខ្លះ ដែលហៅថា អវគ្គៈ ឬ សេសវគ្គៈ? ហេតុអ្វីបានជាហៅដូច្នោះ?

ចម្លើយ. ព្យពា្ជនៈ៨តួគឺ យរលវសហឡ ំ ហៅថា អវគ្គៈ ឬ សេសវគ្គៈ បានជាហៅដូច្នេះ ព្រោះព្យពា្ជនៈទាំង ៨តួនេះ មិនមានពួកតាមឋានៈករណ:ឡើយ។

២៣ ស. ព្យពា្ជនៈអ្វី ដែលហៅថា និគ្គហិត? បើមិនហៅថា និគ្គហិត នឹងហៅថាអ្វីទៅវិញ?

ចម្លើយ. ព្យញ្ជនៈ គឺ ំ ហៅថា និគ្គហិត បើមិនហៅថា និគ្គហិត នឹងហៅថាអនុសារៈ ទៅវិញក៏បាន។

២៤ ស. និគ្គហិត ប្រែថាដូចម្តេច? បានសួអានយ៉ាងណា? អនុសារៈប្រែថាយ៉ាងណា? ព្រោះហេតុអ្វី?

ចម្លើយ. និគ្គហិត ប្រែថា “ព្យពា្ជនៈស្ថិតនៅអាស្រ័យនឹងស្រៈរស្សៈ  

មានសូរអាន២យ៉ាងគឺ៖

ជាអនុនាសិកន្តៈ បញ្ចញសំឡេងដូចមាន អក្សរ “ង” ប្រកបខាងចុង១។

ជាមការន្ត បញ្ចេញសំឡេងដូចមានអក្សរ “ម” ប្រកបខាងចុង ១។

អនុសារ ប្រែថា “ព្យពា្ជន:បញ្ចេញសំឡេង (នាសិកជៈ) តាមលំនាំស្រៈ” ព្រោះនិគ្គហិតនោះ ជាព្យញ្ជនៈ សម្រាប់ អាស័្រយតែនឹងស្រៈរស្សៈសុទ្ឋ ៣តួគឺ (អំ ឥំ ឧំ)  ឬក៍អាស្រ័យនឹងព្យញ្ជនៈ ដែលអាស្រ័យនឹងស្រៈនិស្ស័យជារស្សៈ ៣ តួ ដូចយ៉ាង  “ តំ តឹ តុំ ” ជាដើម ។ 

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធិនិទ្ទេស អំពីសមញ្ញភិធាន និងប្រយោជន៍អក្ខរៈ (edu4kh.com)

សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធិនិទ្ទេស អំពីសមញ្ញភិធាន និងប្រយោជន៍អក្ខរៈ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣៦_៤០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣៦_៤០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣១_៣៥ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលីខទី ២៦_៣០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលីខទី ២១_២៥ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលីខទី ១៦_២០ (edu4kh.com)

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ១១_១៥ (edu4kh.com)

១០ កម្រង សំនួរ វេយ្យាករណ៍បាលី ខទី៦_១០ (edu4kh.com)

១១ កម្រង សំនួរ វេយ្យាករណ៍បាលី ខទី១_៥ (edu4kh.com)

១២ សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធិនិទ្ទេស អំពីសរៈ (edu4kh.com)

១៣ សំនួរ ចម្លើយ វេយ្យាករណ៍បាលី អក្ខរវិធីនិទ្ទេស អំពី ព្យពា្ជន: (edu4kh.com)

សូមអរព្រះគុណនិងអរគុណ!

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me