បរាមាធិប្បាយអក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម
ប្រធាន ៖ គេថា «អក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម»។
ចូរអ្នកពន្យល់ដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍មកបញ្ជាក់អោយបានសមស្របផង។ (ប្រធានពន្យល់ បែបអក្សរសិល្ប៍ទូទៅ)
គំរោងតែងបរាមាធិប្បាយ អក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម
១. សេចក្តីផ្តើម
ü ---លំនាំបញ្ហា
ü ----ចំនូលបញ្ហា
ü -----ចំនោទបញ្ហា
២. តួសេចក្តី
ü - --ឃ្លាភ្ជាប់សេចក្តី
ü --- ពន្យល់ពាក្យៈ
•អក្សរសិល្ប៍ៈ
គឺជាកំរងអត្ថបទដែលបានប្រមូលចងក្រងនូវរឿងរ៉ាវឬហេតុការណ៍ដែលបានកើតមានឡើងនៅក្នុងសង្គមប្រកបទៅដោយសិល្ប៍វិធី។
• កញ្ចក់សំរាប់ឆ្លុះបញ្ចាំងៈ
ការធ្វើអោយឃើញអ្វីៗ
ពន្យល់ន័យប្រធានៈ
កញ្ចក់ឆ្លុះបញ្ចាំងសង្គមសំដៅអត្ថបទរឿងដែលអ្នកនិពន្ធបានបង្កើតឡើងប្រកបដោយសិល្ប៍វិធីក្នុងការតែងនិពន្ធរបស់ខ្លួននោះជាវត្ថុមួយភ្លឺថ្លាដូចជាកញ្ចក់សំរាប់ឆួលបង្ហាញអោយឃើញពីអ្វីៗដែលមាននៅក្នុងការរស់នៅ
មាននៅក្នុងជីវិតជាក់ស្តែងរបស់មនុស្ស។
បកស្រាយៈ អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម
ដូចជាបានបង្ហាញអោយឃើញពី
• របបគ្រប់គ្រងតាមសម័យកាលនីមួយៗ
(បង្ហាញអោយឃើញពីតថភាពសង្គម)
• ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្គម
• ជំនឿសាសនា ប្រពៃណី ទំនៀមទំលាប់
ប្រពៃណីក្នុងការរស់នៅ
• ទង្វើអយុត្តធម៌ដែលកើតមានឡើងនៅក្នុងសង្គម
• សកម្មភាពនៃការតស៊ូប្រឆាំងនឹងសត្រូវដើម្បីទាមទារសិទ្ធិសេរីភាពនិង
ឯករាជ្យជាតិ។
• សកម្មភាពរបស់បុព្វបុរសក្នុងការចូលរួមចំនែកកសាង
ការពារ និងអភិវឌ្ឍសង្គមអោយមានការរីកចំរើន។
លើកឧទាហរណ៍ក្នុងអក្សរសិល្ប៍
អក្សរសិល្ប៍ប្រជាប្រិយ
• រឿងធនញ្ជ័យៈ
បង្ហាញពីរបបរាជានិយមខ្មែរដែលទទួលរងការវាតទីពីបរទេស (ចិន)
និងការតស៊ូរបស់បុព្វបុរសខ្មែរធ្វើការការពារទឹកដីអោយស្ថិតស្ថេរគង់វង្ស។
• រឿងអ្នកតាទឹក អ្នកតាភ្នំៈ
បានបង្ហាញពីសកម្មភាពរបស់បណ្តាប្រជាជនមួយចំនួនធំដែលមានគំនិតធ្វើការតស៊ូប្រឆាំងជាមួយធម្មជាតិក្នុងបំនងធ្វើម្ចាស់ទៅលើធម្មជាតិ
(អ្នកតាភ្នំជាតំនាង)
អក្សរសិល្ប៍បុរាណ
• រឿងរាមកេរ្ត៍ៈ
បង្ហាញអោយឃើញពីទំនាស់ក្នុងការបែងចែករាជ្យសម្បត្តិ ការគោរពពា្យសច្ចៈ (ពាក្យសត្យ)
និងប្រពៃណីព្រះមហាក្សត្រ…
• រឿងទុំទាវៈ
បានបង្ហាញអោយឃើញពីតថភាពសង្គមគ្រួសាររហូតដល់សង្គមទាំងមូល
សង្គមគ្រួសារៈ
មេគ្រួសារអនុវត្តទំនៀមទំលាប់ចាស់គំរិល «នំមិនធំជាងនាឡិ» បំបិទសិទ្ធិសេរីភាពក្នុងការរើសគូស្រករដល់បុត្រធីតា
សង្គមទាំងមូលៈ អ្នកដែលមានទ្រព្យសម្បត្តិ
មានអំនាច យសសក្តិរមែងតែប្រើអំនាចរបស់ខ្លួនក្នុងការគាបសង្កត់
វាយធ្វើបាបដល់អ្នកទន់ខ្សោយដោយមិនទទួលទោសពៃអ្វីឡើយដូចមានអរជូនជាដើម «ឧកញ៉ាអរជូនមាំមួនពេក
ធម្មតាលើមេឃទាបជាងភ្នំ មានប្ញទ្ធិអំនាចឥតជំនុំ កាប់ចាក់វាយដំពុំប្រណី»
• រឿងព្រះវេស្សន្តរៈ
បានបង្ហាញពីរបបគ្រប់គ្រងរបស់ព្រះបាទស្រីសញ្ជ័យដែលប្រកាន់របបគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យយកមតិប្រជារាស្ត្រជាធំ
(បណ្តេញព្រះវេស្សន្តរតាមសំនើរបស់រាស្ត្រ)
អក្សរសិល្ប៍ទំនើបៈ
• រឿងភូមិតិរច្ឆានៈ
បានបង្ហាញពីសេចក្តីទុក្ខដ៏សែនវេទនារបស់ប្រជាជនខ្មែរដែលត្រូវបានរស់នៅក្រោមការត្រួតត្រា
និងការប្រើអំនាចផ្តាច់ការរបស់ពួកអាណានិគមបារាំងតាមរូបភាព
-
បារាំងបង្ខំអោយខ្មែរធ្វើការបង់ពន្ធគ្រប់មុខសព្វសារពើ
-
ក្រោយព្រឹត្តិការណ៍ ១៨ មេសា ១៩២៥…
-
បង្ហាញពីសកម្មភាពតស៊ូរបស់ប្រជាជនខ្មែរដើម្បីបុព្វហេតុជាតិ
-
បង្ហាញពីអសមត្ថភាពរបស់ទ្រង់ស៊ីសុវត្ថក្នុងការដឹកនាំប្រទេសជាតិ
(ញ្ញតិរាស្រ្តស្រុកមុខកំពូល ការដាក់អ្នកស្រុកក្រាំងលាវជាអ្នកងារ
ប្តូរឈ្មោះភូមិក្រាំងលាវជាភូមិតិរច្ឆាន)
-
បង្ហាញពីជនក្បត់ជាតិខ្មែរ ឆ្អិនក្បាលស៊ីក្បាល
ឆ្អិនកន្ទុយស៊ីកន្ទុយ នរណាអោយប្រយោជន៍បំរើអ្នកនោះងាប់មុខ ជាចៃបារាំងមានថីឡាច ថីសួន
-
បង្ហាញពីវីរភាពរបស់ស្រ្តីខ្មែរនៅក្នុងសង្គម នាងនី នាងប៊ី
• រឿងគូលីកំនែនៈ អ្នកនិពន្ធ អ៊ឹម
ថុកបង្ហាញពីតថភាពសង្គមក្នុងសម័យខ្មែរស្ថិតក្រោមរបបអាណានិគមបារាំង ផាស៊ីសជប៉ុន
ចក្រពត្តិអាមេរិច ដែលបានបង្កការឈឺចាប់ ការគាបសង្កត់គ្រប់បែបយ៉ាង ជាពិសេសគឺការកែនគូលីនេះតែម្តង។
• រឿងថៅកែចិត្តចោរៈ
បង្ហាញអយុត្តិធម៌ក្នុងសង្គម
ថៅកែបោកប្រាស់ពូហំអោយបើកឡានបុកឡានថៅកែហុងលីថាអោយមួយម៉ឺនរៀល
ដល់ការបានសំរេចបែរជាក្រលាស់មិនព្រមអោយលុយ រករឿងខ្លាំងអោយ២០០ រៀល
ប៉ូលីសនគរបាលធ្វើការគ្មានអព្យាក្រិត្យ
ស្ថិតនៅក្រោមអំនាចអ្នកធំ ពុករលួយស៊ីសំនូក មិនព្រមចាប់ថៅកែ បែរជាចាប់អ្នកគ្មានកំហុស
ដូចជា មាន គង់ ទ្រី និងពូហំយកដាក់គុកវិញ
បង្ហាញពីទឹកចិត្តស្រលាញ់គ្រួសារ
ពូហំសុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួនទោះដឹងថាអាចធ្វើអោយគេស្លាប់
អាចជាប់គុកក៏គាត់នៅតែបើកបុកដើម្បីយកប្រាក់អោយម្តាយធ្វើបុណ្យ អោយកូនសិក្សាទិញសំលៀកបំពាក់
មើលជំងឺប្រពន្ធ
នាងយ៉ានជាប្រពន្ធយកចិត្តទុកដាក់ចំពោះប្តីមិនចង់អោយជាប់គុក
ប្រាប់អោយប្តីឈប់ប្រកែកតវ៉ានឹងថៅកែហើយរត់យករួចខ្លួនសិនទៅ
បង្ហាញពីការតស៊ូប្រឆាំងនឹងភាពមិនត្រឹមត្រូវក្នុងសង្គម
ស្រលាញ់យុត្តធម៌ មិនពុករលួយ និង មានឧត្តមគតិ មានសតិសម្បជញ្ញៈ
មាន គង់ ទ្រី មិនសុខចិត្តយកលុយពីថៅកែ
ហើយបែរជាចង្អុលវែកមុខថៅកែដែលចិត្តចោរដែលជាដើមនៃបទល្មើស
ផានិតសុខចិត្តជួយពូហំទោះបីជាខ្លួនត្រូវបាត់បង់ការងារក៏ដោយ
• រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់
បង្ហាញជីវិតអ្នកស្រែចំការកំសត់តោកយ៉ាក
រកព្រឹកខ្វះល្ងាច
បង្ហាញពីឥទ្ធិពលនៃលុយជាធំ
បាត់បង់នូវសតិសម្បជញ្ញៈ គ្មានសីលធម៌វិជ្ជាជីវៈ
ពេទ្យនរាសុខចិត្តឈរមើលនាងសយប្រពន្ធសមស្លាប់នៅនឹងមុខដោយមិនអើពើព្រោះមិនមានប្រាក់ប្រាំរៀលបង់ថ្លៃពេទ្យ
បង្ហាញពីការបោកប្រាស់របស់អ្នកនយោបាយលើប្រជាជន
តំណាងរាស្ត្រយ៉េងពេលបានឡើងបុណ្យសក្តិ លែងស្គាល់សមដែលជាអ្នកជួយរកសំលេងឆ្នោតអោយ
បង្ហាញពីការរីកចំរើនវិស័យកសិកម្មក្នុងសម័យសង្គមរាស្ត្រនិយម
បង្ហាញពីរបបប្រជាធិបតេយ្យពេញទី
សមធ្វើដំណើរមកចូលរួមសមាជជាតិលើកទី៨
នៅទីក្រុងភ្នំពេញក្រោមកិត្តិយសយ៉ាងខ្ពស់ខ្ពស់ពីសម្តេចនរោត្តមសីហនុ។
សរុបសេចក្តីៈ
៣. បញ្ចប់សេចក្តី
វាយតំលៃប្រធានៈ ជាបញ្ចប់មកយើងអាចសន្និដ្ឋានបានថា
មតិរបស់ប្រធានពិតជាមានតំលៃ និង អត្ថន័យដ៏ល្អជ្រាលជ្រៅព្រោះបង្ហាញអោយយល់ពីមុខងារ
និងតំលៃរបស់អក្សរសល្ប៍ខ្មែរចំពោះសង្គមជាតិ។
ទស្សនៈផ្ទាល់ខ្លួនៈ ដូចនេះ……………
ដោយគេហទំព័រ៖ តែងសេចក្តីខ្មែរសំរាប់ថ្នាក់ទី
១២ - មធ្យមសិក្សាទុតិយភូមិ