បរាមាធិប្បាយ អក្សរសិល្ប៍ “ ការអប់រំ គឺជាសិទ្ធិសេរីភាពដែលបើកផ្លូវ ឱ្យមនុស្សសម្រេចបានភាពថ្លៃថ្នូរក្នុងជីវិត ”

 បរាមាធិប្បាយ  អក្សរសិល្ប៍ 

“ ការអប់រំ គឺជាសិទ្ធិសេរីភាពដែលបើកផ្លូវ ឱ្យមនុស្សសម្រេចបានភាពថ្លៃថ្នូរក្នុងជីវិត ”

    ប្រធាន៖ មានទស្សនៈមួយចែងថា ការអប់រំ គឺជាសិទ្ធិសេរីភាពដែលបើកផ្លូវ ឱ្យមនុស្សសម្រេចបានភាពថ្លៃថ្នូរក្នុងជីវិត ចូរបកស្រាយទស្សនៈនេះដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរ។

គំរោងតែង

I សេចក្តីផ្តើម

ü លំនាំបញ្ហា ៖ និយាយបញ្ហាទូទៅទាក់ទងប្រធានបទ។

ü ចំណូលបញ្ហា៖ បង្ហាញ់ខ្លឹមសារ ប្រធានបទក្នុងអព្ភន្តរ។

ü ចំណោទបញ្ហា៖ ចោទសំណួរតាមបែបប្រធានបទពន្យល់។

II តួសេចក្តី

ü ឃ្លាភ្ជាប់សេចក្តី

ü ពន្យល់ពាក្យ៖

+ ការអប់រំ ៖ ការណេនាំទូន្មានប្រៀនប្រដៅ ក្រើនរំលឹក ឱ្យបានល្អប្រពៃ ដើម្បីកែប្រែបុគ្គលិកលក្ខណៈរបស់មនុស្ស។

+ សិទ្ថិសេរីភាព៖ អំណាច់បុគ្គល ដែលអាចធ្វើអ្វីៗបាន ស្រប់តាមផ្លូវច្បាប់។

+ ភាពថ្លៃថ្នូរ៖ ភាពល្អប្រសើរ ថ្លៃថ្លា ឧត្តុង្គឧត្តម។

-        ពន្យល់ន័យប្រធាន៖ ដូច្នេះន័យប្រធាន គឺការណែនាំ ទូន្មានប្រៀនប្រដៅ  ក្រើនរំលឹក ឱ្យបានល្អប្រពៃ ដើម្បីកែប្រែ បុគ្គលិលក្ខណៈមនុស្ស គឹជាអំណាច់នៃបុគ្គល អាចធ្វើអ្វីៗបានស្របតាមផ្លូវច្បាប់ ដើម្បីឱ្យមានភាពល្អប្រសើរ ថ្លៃថ្លាឧត្តុង្គឧត្តមក្នុងជីវិត។

-        បកស្រាយប្រធាន។

ក. បំភ្លឺនៃទូទៅ៖ មនុស្សម្នាក់ៗអាចធ្វើជីវិតរបស់ខ្លួន ទទួលបានភាពថ្លៃថ្នូរ ដោយសារបុគ្គល មានសិទ្ធទទួលបានការអប់រំ ជាមាគ៌ា ដូចជាការអប់រំ ផ្នែកសិលធម៌ គុណធម៌ សុជីវធម៌ និងចំណេះជំនាញផ្សេងៗ ព្រមទាំងអប់រំឱ្យស្រឡាញ់ជាតិ មាតុភូមិ អរិយធម៌ វប្បធម៌ បរិស្ថាន យុត្តិធម៌។

ខ. បំភ្លឺន័យប្រធាន៖

- ការអប់រំនេះស្តែងឡើងតាមតយៈ ការអប់រំក្នុងគ្រួសារ ក្នុងសាលារៀន ក្នុងសង្គម។

+ ការអប់រំក្នុងគ្រួសារ៖ គឹឱពុកម្តាយតែងអប់រំទូន្មានឱ្យកូនចៅ មានសិលធម៌ គុណធម៌ សុជីវធម៌ ក្នុងគ្រួសារនិមួយៗ បើកូនចេះស្តាប់ដំបូន្មានរបស់ឱពុកម្តាយ កូននោះនឹងបានទទួលជោគជ័យក្នុងជីវិត។

+ ការអប់រំក្នុងសាលារៀន៖ លោកគ្រូ អ្នកគ្រូតែងអប់រំ សិស្សានុសិស្សឱ្យបានចំណេះជំនាញ មានសីលធម៌ គុណធម៌ សុជីវធម៌ ចេះស្រឡាញ់ទឹកដី វប្បធម៌ ទំនៀមទំលាប់...។

+ ការអប់រំក្នុងសង្គម៖ គឺការអប់រំមនុស្សឱ្យមានបទពិសោធ ចំណេះដឹង ស្រឡាញ់សន្តិភាព យុត្តិធម៌ ភាពថ្លាថ្នូរ និងចេះដោះស្រ័យបញ្ហាក្នុងជីវិត។

គ. ឧទាហរណ៍៖

ឧ. ការអប់រំក្នុងគ្រួសារ៖

- រឿង កុមារកមព្រា តួអង្គកុមារ យកជាគំរូនិងធ្វើតាមបណ្តាំឱពុក ក្នុងការធ្វើជុច តាំងពីដាក់ត្រី ដាក់ដំរី ចុងក្រោយក្លាយជាស្តេច។

- រឿងកុលាប់ប៉ៃលិន តួអង្គចៅចិត្រ ស្តាប់តាមឱពុក ខ្លួនជាទីពឹងរបស់ខ្លួន ចុងក្រោយក្លាយជាកូនប្រសាលោក ហ្លួងរតនសម្បត្តិ។

ឧ. ការអប់រំក្នុងសាលា៖

- រឿងរាមកេរ្តិ៍ តួអង្គព្រះរាមបានហាត់រៀនជាមួយឥតីពិស្វាមិត្រ ចប់គម្ពីរត្រៃវេទ មានមានសមត្ថភាពលើកធ្នូសររួចឈ្នះទេវឋានទាំងបី  ទទួលសីតាជាមួយមហាសី។

- រឿង កូលីកំនែន តួអង្គម៉ឹង រៀនចប់បានការងារ ធ្វើជាអ្នករាជការ ចេញរស៊ូ ក្នុងចលនាតស៊ូ ឥស្សរៈ ដើម្បីទាមទាឯករាជ្យ។

ឧ. ការអប់រំក្នុងសង្គម៖

- រឿនធនញ្ជ័យ តួអង្គធនញ្ជ័យ ដកស្រង់ចំណេះពីសង្គម ទទួលបានចំណេះដឹង អាចដោះស្រាយប្រស្នាចិរួច...។

- រឿងព្រះអាទិត្យថ្មី រះលើផែនដីចាស់ តួអង្គសមឆ្លងកាត់បទពិសោធការងារ ជាកម្មករផង ជាកសិករផង ចុងក្រោយជាកសិករជាគំរូ និងជាគណៈកម្មការកងឃុំបរវិល។

= ពង្រីកគំនិត៖ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមិនទទួល បានការអប់រំនោះ មនុស្សពុំអាចរស់នៅក្នុងភាព ថ្លៃថ្នូរបានឡើយ។

លើកយកឧទាហរណ៍បញ្ជាក់បន្ថែម

ឃ. សរុបសេចក្តី។

III. សេចក្តីបញ្ចប់

-        វាយតម្លៃ៖ ទស្សនៈប្រធាន មានខ្លឹមសារល្អក្នុងការអប់រំ ដល់សិស្សនិស្សិត និងមនុស្សទូទៅ ឱ្យយល់ពីសិទ្ធ ក្នុងទទួលយកការអប់រំ សម្រាប់កែប្រែទស្សនៈជីវិតរបស់ខ្លួន ដើម្បីរស់នៅក្នុងសង្គមមួយមានភាពថ្លាថ្នូរ...។

-        ទស្សនៈផ្ទាល់ខ្លួន៖ មនុស្សមានសិទ្ធទទួលបានការអប់រំ ដើម្បីធ្វើឱ្យជីវិត្តបានភាពថ្លៃថ្នូរល្អប្រសើរ...។

    សរសេរឡើងវិញដោយភិក្ខុ អកក្ខឡោ ថាច់ភឿកអាង

វត្តរំដួលខ្មែរក្រម

EDU4KH.COM

អត្ថបទសរសេរដោយ សៀងប៉េង











សរសេរឡើងវិញដោយ៖ ភិក្ខុ អកក្ខឡោ ថាច់ភឿកអាង

វត្តរំដួលខ្មែរក្រម

EDU4KH.COM

អត្ថបទសរសេរដោយ សៀងប៉េង

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

តែងសេចក្តីបែបពិពណ៌នា គំរោងតែង អំពីមនុស្ស

តែងសេចក្តីបែបពិពណ៌នា គំរោងតែងទូទៅ អំពីសត្វ

តែងសេចក្តីបែបពិពណ៌នា គំរោងតែងទូទៅ អំពីរុក្ខជាតិ

តែងសេចក្តីបែបពិពណ៌នា គំរោងតែងទូទៅ អំពីទីកន្លែងណាមួយ

តែងសេចក្តី ៥ គំរោងតែងទូទៅ អំពីប្រការទាក់ទងទេសភាព

តែងសេចក្តី គំរោងតែងទូទៅ អំពីព្រឹត្តិការណ៍ ឬ សកម្មភាព

តែងសេចក្តី គំរោងតែងទូទៅ ទាក់ទងអំពីបុណ្យផ្សេងៗ

តែងសេចក្តី គំរោងតែងទូទៅ ទាក់ទងអំពីបាតុភូត

បរាមាធិប្បាយ អក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម

១០ បរាមាធិប្បាយ អក្សរសិល្ប៍ “ ការអប់រំ គឺជាសិទ្ធិសេរីភាពដែលបើកផ្លូវ ឱ្យមនុស្សសម្រេចបានភាពថ្លៃថ្នូរក្នុងជីវិត ”

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me