សំនួរ អក្សរសិល្ប៍ តើអក្សរសិល្ប៍ខ្មែរមានការវិវត្តយ៉ាងដូចម្ដេចខ្លះ?

តើអក្សរសិល្ប៍ខ្មែរមានការវិវត្តយ៉ាងដូចម្ដេចខ្លះ?

អក្សរសិល្ប៍ខ្មែរមានការវិវត្តដូចតទៅ៖

-        ផ្នែកអត្ថរូប

+ សរសេរលើផ្ទាំងថ្ម ជាសិលាចារឹក ជាអត្ថបទខ្លីៗ ជាភាសាសំស្ក្រឹត។

+ សរសេរលើស្លឹករឹត ជាភាសាបាលី ជាអត្ថបទវែងៗ ចងជាខ្សែ។

+ សរសេរលើក្រដាស ជាអក្សរសិល្ប៍សំណេរ បែបខេមរនិយម អាចយកទៅបោះពុម្ពបាន។

-           ផ្នែកអត្ថន័យ

+ ប្រែប្រួលតាមទម្រង់សាសនា របបនយោបាយ សេដ្ឋកិច្ច ភូមិសាស្ត្រ ការលើកសរសើរទេវៈ ការធ្វើ​សង្គ្រាមពង្រីកទឹកដី (ខ្លឹមសារលើសិលាចារឹក)។

+ ផ្ដោតលើសាសនា គម្ពីរ ជំនឿ បុណ្យបាប កម្មផល (ខ្លឹមសារលើស្លឹករឹត)។

+ ប្រែប្រួលតាមនយោបាយ បញ្ហាមនុស្ស និងសង្គមមនុស្ស (ខ្លឹមសារលើក្រដាស)។

ð សរុបមកការវិវត្តរបស់អក្សរសិល្ប៍ប្រែប្រួលតាមសម័យកាល ពីមួយទៅមួយ​ដោយផ្សារ​ភ្ជាប់​ទៅនឹងមនុស្សក្នុងសង្គម ដើម្បីបម្រើសង្គមមនុស្ស។ 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me