វិញ្ញាសា ឧភយពាក្យ រៀបរៀងដោយលោកគ្រូ មហា ថាច់ រ៉ីយ៍ ព.ស. ២៥៣៩ គ.ស. ១៩៩៥

 

 វិញ្ញាសា ឧភយពាក្យ

រៀបរៀងដោយលោកគ្រូ មហា ថាច់ រ៉ីយ៍

សំរាប់ជំនួយដល់សាលាពុទ្ធិកអនុវិទ្យាល័យទី ១

មានតំកល់ទុកផ្សាយនៅការិយាល័យ

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិរាល់ស្រុក និងសាលាគណខេត្តត្រាវិញ

រក្សាសិទ្ធិ

ព.ស. ២៥៣៩ គ.ស. ១៩៩៥


អារម្ភកថា

មូលហេតុ ដែលនាំឱ្យកើតជាសៀវភៅឧភយពាក្យនេះឡើង ដោយអាស្រ័យលោកគ្រូបណ្ឌិតបញ្ញវន្តមួយចំនួន ដែលនៅក្នុងជួរគណៈកម្មការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ បានមានយោបល់ចង់ឱ្យព្រះសង្ឃនិងកុលបុត្រកុលធីតាសិក្ខាកាមទាំងឡាយជំនាន់ក្រោយ រៀនឱ្យឯកភាពល្អត្រឹមត្រូវទៅតាមក្បួនវេយ្យាករណ៍ផងនិងទុកជាក្បួនសំរាប់អប់រំផ្នែកខាងភាសាបាលីឱ្យកាន់តែរីកចំរើនផង។ ដូច្នេះហើយបានជាគ្រូបណ្ឌិតទាំងអស់ ស្នើឱ្យយើងខ្ញុំព្រះករុណាស្រាវជ្រាវរកសៀវភៅ ឧភយពាក្យនេះ ដើម្បីយកទៅបោះពុម្ពផ្សាយចែកជូនដល់សិស្សានុសិស្សសិក្សារៀនសូត្រ។

ពេលនោះ យើងខ្ញុំព្រះករុណាសម្លឹងឃើញនៅមានលោកបណ្ឌិតបញ្ញវន្តជំនាន់ចាស់មហាថាច់ រ៉ីយ៍ (នៅភូមិចុងផ្នោ ឃុំម៉ីហ្វា ស្រុកកូវង៉ាង) កើតឆ្នាំ ១៩២២ គាត់ប្រឡងជាប់បាលីរង ថ្នាក់មហាបរិយត្តិបឋមវិជ្ជានៅវត្តឧណ្ណាលោមទីក្រុងភ្នំពេញ កាលពីឆ្នាំ១៩៤៣ ក្រោយមក គាត់បានធ្វើអាចារ្យបង្រៀនវេយ្យាករណ៍បាលីធម្មបទរហូតមក ព្រមទាំងជាអ្នកខ្ជាប់ខ្ជួនសៀវភៅធម្មបទនេះមិនដាច់ពីដៃផង។ ហេតុនេះហើយបានជា យើងខ្ញុំព្រះករុណា ទាក់ទងប្ដូរយោបល់ ឱ្យគាត់ជួយជ្រើសរើសវាក្យសព្ទឧភយពាក្យនេះ ពេលគាត់ជ្រើសរើសរួចហើយ ក៏យកទៅប្រគេនជូនគ្រូមហាមួយចំនួនទៀតជួយពិនិត្យសង្កេតរួមមាន។

១ ព្រះតេជព្រះគុណ ធម្មជោតោ មហាថាច់សារី ជាអតីតនិស្សិតសាលាបាលីជាន់ខ្ពស់ ម. ឧ. ក្រុងភ្នំពេញ ឆ្នាំ១៩៤៣ សព្វថ្ងៃនេះជាព្រះមេគណខេត្តត្រាវិញ។

២ ព្រះតេជព្រះគុណ កេសរវិនយោ ត្រឹងយន់ ជាអតីតនិស្សិតសាលាបាលីជាន់ខ្ពស់ ម. ឧ. ក្រុងភ្នំពេញ ឆ្នាំ១៩៥៣ សព្វថ្ងៃនេះជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។

៣ ព្រះតេជព្រះគុណ ចន្ទសិរី ថាច់សុខសាន្ត ជាអតីតនិស្សិតសាលាបាលីរងខែត្តត្រាវិញ សព្វថ្ងៃនេះជាអនុប្រធានសមាគមព្រះសង្ឃសាមគ្កីស្នេហាជាតិ និងជាព្រះមេគណរងខេត្តត្រាវិញ។

៤ ព្រះតេជព្រះគុណ ជយពហុលោ មហា ថាច់សេន ជាអតីតនិស្សិតសាលាបាលីរងខេត្តត្រាវិញ សព្វថ្ងៃនេះជា អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តត្រាវិញ។

៥ ព្រះភិក្ខុ ជោតញ្ញាណោ ថាច់សុភី ជាអតីតនិស្សិតសាលាពុទ្ធិកវិទ្យាល័យខេត្តត្រាវិញ សព្វថ្ងៃនេះជាលេខាធិការ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ នៅស្រុកកញ្ចោង។

៦ គ្រូបណ្ឌិត មហា ឡីមឆៃ ជាអតីតនិស្សិតសាលាបាលីរង ទីក្រុងភ្នំពេញ សព្វថ្ងៃនេះជា កម្មាភិបាលក្រសួងសិក្សាធិការខេត្តត្រាវិញ ។

ដោយបានការឆ្លងកាត់អំពីក្រុមពិនិត្យសង្កេត ឃើញថាល្អត្រឹមត្រូវ ទើបយើងខ្ញុំព្រះករុណាយកជាការតែម្ដង។

ក្នុងការជ្រើសរើសសរសេរ និងពិនិត្យរបស់គណៈកម្មាធិការពុទ្ធិកសិក្សា យើងខ្ញុំនេះ បានស្រាវជ្រាវទៅតាមក្បួនបទានុក្រមរបស់ សម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួនណាត យ៉ាងម៉ត់ចត់រួចហើយ។

តែបើនៅមានការខ្វះខាត ឬភ័ន្តច្រឡំត្រង់កន្លែងណាមួយ សូមអស់លោកអ្នកវយ្យាករណ៍បណ្ឌិត អភ័យទោស និងជួយកែតម្រូវផង។

ដោយតេជានុភាពនបុញ្ញកុសលធម្មទានរបស់យើងខ្ញុំ ដែលខិតខំអស់ពីចិត្តនេះ សូមឧទ្ទិសកុសលមួយចំណែកដល់ដួងព្រះវិញ្ញាណក្ខន្ឋនៃ វិរសមណៈ និងវិរបុរស វិរនារី គ្រប់កាលសម័យតរៀងទៅ។ មួយចំណែកទៀត ឱ្យអស់លោកអ្នកអាន និងសិក្ខាកាមកុលបុត្រទាំងឡាយ បានសំរេចប្រយោជន៍គ្រប់យ៉ាងតាមគោលបំណងកុំបីឃ្លៀងឃ្លាតឡើយ។

ព.ស. ២៥៣៩ _ គ.ស. ១៩៩៥



























សេចក្តីដើមយ៉ាងណា ត្រូវបានផ្ទាត់ពុម្ពឡើងវិញ! 


Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me