អត្ថាធិប្បាយសុភាសិត ដែលមានន័យដើមជាអត្ថានុរូប

 អត្ថាធិប្បាយសុភាសិត

ដែលមានន័យដើមជាអត្ថានុរូប


 អត្ថាធិប្បាយសុភាសិត

ដែលមានន័យដើមជាអត្ថានុរូប

សេចក្ដីណែនាំទូទៅ

ដូចបាននិយាយខ្លះមក ក្នុងលក្ខណៈរបស់សុភាសិតហើយថាសុភាសតិខ្លះមានរូបលក្ខណៈដើមប្រកបដោយន័យតែមួយគឺ ន័យប្រយោលឬន័យជាអត្ថានុរូប ដូច  ” កុំអង្គុយលើឈើពុក” នេះជាដើម ។ ដើម្បីនឹងធ្វើអត្ថាធិប្បាយសុភាសិតប្រភេទនេះ យើងត្រូវអនុវត្តនូវវិធីដូចតទៅ :

សេចក្តីផ្តើម៖

- ផ្តើមក្នុងល័ក្ខខ័ណ្ឌនៃសុភាសិតហើយលើកយកសុភាសិតនេះមកចោទជាបញ្ហា។

- ឃ្លាភ្ជាប់សេចក្តី – ជាចំណុចមួយដែល យើងត្រូវនិយាយភ្ជាប់ពាក្យឬភ្ជាប់ន័យពីសេចក្តីផ្តើមទៅនឹងតួសេចក្តី ដោយចេះនិយាយជម្រាលយ៉ាងណា ដើម្បីឱ្យមានការទាក់ទងគ្នាឬមួយពន្យល់ពាក្យខ្លះ៖ 

ក្នុងសុភាសិតដូចពាក្យថា ឈើពុកគឺអ្វី

មានលក្ខណៈយ៉ាងណា

ហេតុភេទដែលលេចចេញពីឈើពុកនោះយ៉ាងណាខ្លះ ? ។ល ។

២. តួសេចក្តី៖

- យើងត្រូវលើកយកគោលមតិ៣យ៉ាង មកអនុវត្តក្នុងន័យជាអត្ថានុរូបនេះគឺ ៖

ក.មតិស្រប.

− ត្រូវពន្យល់ថា ឈើពុកផាឈើដែលមានសរសៃ និងសាច់ខាងក្នុងពុកផុយ ដោយសារទឹកឬដោយកំដៅថ្ងៃ មិនអាចមានភាពរឹងប៉ឹងសំរាប់ទ្រទ្រង់ធ្វើមាំដូចឈើដែលមិនពុកនោះទេ កាលណាយើងទៅអង្គុយពីលើ វានឹងបាក់នាំឱ្យមានគថ្នាក់ក៏មាន ឬមួយឈើពុកខ្ល៖ មានសត្វអាស៊ីឆ្ពិសផ្សេងៗ ដូចជាពស់មេរង , ខ្លុយជាដើមនៅអាស្រ័យ កាលណាមានមនុស្សទៅអង្គុយលើសត្វទាំងនោះនឹងខាំឬទបណ្តាលឱ្យមានថ្នាក់ឬស្លាប់ក៏មាន គឺដោយហេតុនេះហើយ ទើបចាស់បុរាណហាមមិនឱ្យ យើងទៅអង្គុយលើឈើពុក ។

មតិផ្ទុយ.

-        ត្រូវពន្យល់ថា បើទោះជាមានការហាមប្រាមបែបនេះក៏ដោយ ក៏យើងនៅតែអាចអង្គុយលើឈើពុកនេះបានខ្លះដែល គឺមុននឹងអង្គុយយើងត្រូវពិនិត្យពីម័យឱ្យបានច្បាស់លាស់ជាមុនសិន ក្រែងឈើនោះពុកខ្លាំងមានសត្វអាសិរួសនៅអាស្រ័យ ។

មិនតែប៉ុណ្ណោះ ឈើពុកខ្លះ ពុកតែខាងក្រៅប៉ុណ្ណោះ ឯខាងក្នុងនៅមានភាពរឹងប៉ឹងឬមានសាច់ខ្លឹមថែមទៀត ក៏សឹងមាន ។

គ.មតិរួម៖

ពុកទាំងអស់មិនមែនសុទ្ធតែអង្គុយមិនបាននោះទឈើខ្លះអង្គុយបានដែរ ប៉ុន្តែយើងត្រូវតែពិនិត្យមើលឱ្យច្បាស់លាស់ជាមុនសិន ទោះគ្មានពនថ្នាក់ក៏ដោយ ។

តទៅយើងត្រូវលើកយកន័យជាអត្ថប្បដិរូប មកពន្យល់ម្ដង ន័យជាអត្ថប្បរូបនេះយើងអាចលើកយកបញ្ហាណាមួយមកពន្យល់ក៏បាន ឱ្យតែបញ្ហានោះមានលក្ខណៈស្របនឹងសុភាសិតដើម ដែលមានន័យជាអត្ថានុរូបនោះឯង។ ក្នុងន័យជាអត្ថប្បដិរូបទេយើងត្រូវលើកយកគោលមតិទាំង៣មកអនុវត្តជាមួយការចាំបាច់គឺ៖

ក.មតិស្រប. ត្រូវទាញអត្ថប្បដិរូបជាន័យប្រៀបធៀបមកពន្យល់ថា «យើងមិនត្រូវសេពគប់ស្ម័គ្រស្មាគមន៍ជាមួយមនុស្សពាល ដែលមានចិត្តគំនិតអាក្រក់កាចឃោររ ឃៅនោះឡើយ ព្រោះមនុស្សជំពូកនេះ កាលណាយើងទៅសេពគប់វានឹងផ្តល់ទុក្ខទោសឱ្យមកយើងវិញឬ មួយជនពាលនោះ នឹងនាំយើងដែលជាជនល្អឱ្យទៅប្រព្រឹត្តអាក្រក់ ជាជនពាលមិនខាន ។

ខ.មតិផ្ទុយ. គប្បីពន្យល់ថា ប៉ុន្តែទោះយ៉ាងនេះក្តី ក៏យើងអាចសេពគប់ជាមួយជនពាលក្នុងពេលខ្លះដែរពោល គឺយើងគប្បីយកជនពាល ធ្វើជាមិត្តភ័ក្តបានដោយយើងមានការប្រុងប្រយ័ត្ន និងពិនិត្យមើលសកម្មភាពរបស់ជនពាលនោះឱ្យបានគ្រប់ពេលវេលា ឬគ្រប់គ្រាដែលខ្លួនបានធ្វើកិច្ចការជាមួយ ។

គ. មតិរួម. ត្រូវពន្យល់ថា " ការមិនសេពគប់ជាមួយមនុស្សពាលជាការប្រពៃណាស់ហើយ ប៉ុន្តែបើយើងសេពគប់វិញ យើងត្រូវតែមានការប្រុងប្រយ័ត្នជាចាំបាច់នេះម្យ៉ាងហើយម្យ៉ាងទៀតយើងត្រូវតែព្យាយាមយ៉ាងណា ដើម្បីទាក់ទាញមនុស្សពាលនោះឱ្យប្រព្រឹត្តល្អ បានជាមនុស្សសុចរិតត្រឹមត្រូវដូចយើងផង បានសេចក្តីថា កាលណាយើងសេពគប់នឹងមនុស្សពាល យើងមិនមែនសុទ្ធតែទទួលទុក្ខទោសគ្រោះថ្នាក់ទាំងអស់ ជួនអីមនុស្សពាលអាចបានជាមនុស្សត្រឹមត្រូវដ៏មាន ។

៣. យោបល់បញ្ចប់៖

- ត្រូវបញ្ចប់ក្នុងល័ក្ខខ័ណ្ឌនៃ សុភាសិតនេះដដែលពោលគឺបញ្ចប់ក្នុងន័យជាអត្ថានុរូប និងអត្ថប្បដិរូប ហើយទោះបីយើងឱ្យតម្លៃទៅលើសុភាសិតនៃ មិនឱ្យក្តី យើងត្រូវតែទាញចំណុចខាន់ ឬគោលដៅដែលជាបំណងនៃសុភាសិបញ្ជាក់ឱ្យច្បាស់ថា «ទោះបីជាយើងសេពគប់នឹងមនុស្សពាលបានក្តីមិនបានក្ដីយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ព្រោះមនុស្សពាលដូចសត្វមានចង្កូម មានស្នែង ឬពិស កាលណាយើង មិនប្រុងប្រយ័ត្នទេ នឹងនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួន ។

=> សេចក្ដីណែនាំខាងលើនេះ អាចនាំឱ្យឃើញនូវលក្ខណៈជាអត្ថានុរូបនេះដូចគ្នាទាំងអស់។

សរសេរឡើងវិញដោយ៖

សៀវភៅ អត្ថាធិប្បាយ ៖ សែមស៊ូរ - អ៊ឹន សារុន

ភិក្ខុ អកក្ខឡោ ថាច់ភឿកអាង

វត្តរំដួល ថ្ងៃ៨រោចខែបឋមសាឍឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me