បញ្ហាជីវិត
ជីវិតនិងមិត្តភាព អ្នករាល់គ្នា តែងតែត្រូវការជំនួយបន្ទាន់ ក្នុងស្ថានភាពចាំបាច់ណាមួយ។ នៅពេលអ្នកជួបបញ្ហាក្នុងជីវិត។អ្នកប្រហែលជាធ្លាប់ជួបអ្នកណាម្នាក់ ដោយគ្រាន់តែសម្លឹងមើលបន្ដិច ក៏យល់អំពីអ្វីៗទាំងអស់ នៅពេលទើបជួបគ្នា។ មនោសញ្ចេតនាជ្រាលជ្រៅ មិនទាក់ទិននឹងចំនួនដងដែលអ្នក ទាំងពីរជួបគ្នា នោះទេ។ មិត្តដែលនៅឆ្ងាយពីគ្នា ប៉ុន្ដែអាចយល់អំពីចិត្តគ្នា គឺចាត់ទុកជាមិត្តជិតស្និទ្ធ។ ប្រសិនអ្នកណាម្នាក់ តែងតែធ្វើឱ្យអ្នកសើច ក្នុងពេលអ្នកកំពុងព្រួយចិត្ត នោះអ្នកនឹងដឹងថា ពួកគេ ជាមនុស្សដែលអ្នកត្រូវការ។ នៅពេលអ្នកមានអារម្ណ៍ល្អ ស្និទ្ធស្នាលជាមួយអ្នកណាមួយ ទើបអ្នក អាចនឹងលេងសើចជាមួយពួកគេ ដោយមិនដល់ធ្នាក់ធ្វើឱ្យមានបញ្ហា។ ពួកគេតែងរក្សាអ្វីៗ ឱ្យមានសភាពធូរស្រាល និងពេញដោយស្នាមញញឹម។