វេយ្យាករណ៍ខ្មែរ សំដែងអំពីកន្សោមនាម

 សិក្សាអក្សរសាស្រ្តខ្មែរ

វេយ្យាករណ៍ខ្មែរ សំដែងអំពីកន្សោមនាម

មានដាក់អាសយដ្ឋានសម្រាប់ទាញ់យកអត្ថបទខាងក្រោម!!!

កន្សោមនាម

        ជាពាក្យឬជាកន្សោមដែលមាននាមជាបង្គោល ឬ កន្សោមនាមពាក្យ ដែលមានមុខងារជាប្រធានឬកម្មបទនៅក្នុងល្បៈ គេអាចពង្រីកនាមដោយវិធីបីយ៉ាងគឺ ពង្រីករណប និងពង្រីកមិនរណប។

ទម្រង់កន្សោមនាមមានបីប្រភេទគឺ ៖

ក. ទម្រង់តូចបំផុតៈ មាននាម សព្វនាម (នាម+កំណត់)។

ខ. ទម្រង់រីករណបៈ មាន៤យ៉ាងគឺ៖

1.   នាម ឬកន្សោមនាម+ពង្រីក (មានមុខងារជាគុណបទ)។

2.   នាម ឬកន្សោមនាម+ពង្រីក (មានមុខងារជាឧបបទ)។

3.   នាម ឬកន្សោមនាម+ពង្រីក (មានមុខងារជាកម្មបំពេញបទ)។

4.   នាម ឬកន្សោមនាម+ពង្រីក (មានមុខងារជាឃ្លាគុណនាម)។

ទម្រង់ពង្រីករណប

        ក្នុងពង្រីករណប គេអាចពង្រីកនាមដោយបន្ថែមៈ

·        គុណនាមប្រក្រតីឬ កន្សោមគុណនាម ( គុណបទ )

·        កន្សោមមានធ្នាក់ ( កម្មបំពេញបទរបស់នាម )

·        កន្សោមនាម ( ឧបបទ )

·        ឃ្លារណប

        ក. កន្សោមនាមរីកដោយគុណនាមប្រក្រតីឬ កន្សោមគុណនាម គុណនាមជាធាតុសំខាន់ តែពុំចាំបាច់របស់កន្សោមនាម។ វាសម្រាប់ចង្អុលបង្ហាញសភាព លក្ខណៈឬគុណភាពរបស់មនុស្ស សត្វ និងវត្ថុក្នុងកន្សោមនាម គុណនាមនៅខាងស្តាំនាម។

    ឧទាហរណ៍៖ ផ្ទះ ធំនេះ គោ ក្រហមនោះ បងស្រី វាពីរនាក់នោះ........។

        គុណនាមតែមួយអាចជាគុណបទរបស់នាមច្រើនបាន។

    ឧទាហរណ៍៖ ខោ និងអាវក្រហម។ ស្បែកជើង និងស្រោមជើង ខ្មៅ។

        គុណនាមគុណបទនៅជាប់នឹងនាម គឺនៅចន្លោះនាម និងកំណត់

    ឧទាហរណ៍៖ ខោ អោវ ក្រហម នេះ។

        គេអាចពង្រីកគុណនាមដោយបន្ថែមគុណកិរិយាឬបន្ថែមកន្សោមមានធ្នាក់។ ក្នុងកន្សោមនាម នាមអាចពង្រីកបានៈ

-     កន  → ន + កំ

        ឧទាហរណ៍៖ ផ្ទះនេះ កុមារ ទាំងឡាយ មនុស្សណា.......។

-     កន  → ន + ព + កំ

    ឧទាហរណ៍៖ ចេក ទុំល្អណាស់ មួយស្និតនេះ។

-       → កគុ (កន្សោមគុណនាម)

        ឧទាហរណ៍៖           ទុំល្អណាស់។

-     កគុ  → គុ + កគុណ (កន្សោមគុណកិរិយា)

        ឧទាហរណ៍៖           ទុំ + ល្អណាស់។

-     ក.គុណ  → គុណ + គុណ(គុណកិរិយា)

        ឧទាហរណ៍៖           ល្អ + ណាស់។

-     កំ  → ចំ.(ចំនួន) + រន(រនាប់) + ច.(ចង្អុល)

    ឧទាហរណ៍៖               មួយ + ស្និត + នេះ។

ខ. កន្សោមនាមរីកដោយកម្មបំពេញបទ

    ឧទាហរណ៍៖

        សួនបន្លែនៃផ្ទះចាស់មួយ។

        គោរបស់ជីតាខ្ញុំ។

        មួកមួយរបស់កម្មករម្នាក់។

        កម្មបំពេញបទរបស់នាមពង្រីក ( របស់នាម )ដែលភ្ជាប់ទៅនឹងនាមដោយសារ ធ្នាក់ (នៃឬរបស់)។

        គ.កន្សោមនាមរីកដោយសារឧបបទ

    ឧទាហរណ៍៖

-     សុខមិត្តខ្ញុំខំប្រឹងរៀនណាស់។

-     អាលុកឆ្កែសំជាសត្វឧស្សាហ៏។

-     កញ្ញាសុជាតាអ្នកគ្រូយើងចូលចិត្តម្ហូបខ្មែរ។

    ដូចនេះ  នាមឧបបទសម្រាប់បញ្ជាក់ន័យរបស់នាមមួយទៀត ដោយសំដែងនូវសភាពលក្ខណៈ មនុស្ស សត្វឬ វត្ថុ ដូចគ្នា។

        ឃ.កន្សោមនាមរីកដោយសារឃ្លារណប

    ឧទាហរណ៍៖

-     សិស្សដែលខំរៀនតែងតែប្រឡងជាប់។

-     កសិករដែលអស់កម្លាំងអង្គុយនៅស្ងៀមស្ងាត់។

-     មាណពទីទ័លក្រនេះមានពូថៅតែមួយគត់ដែលជាមតិកដ៍ស្តុកស្តម្ភ។

-     រថយន្តមួយគ្រឿង ដែលបងខ្ញុំទើបតែទិញពីប្រទេសជប៉ុន ជារថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា។

គ. ទម្រង់រីកមិនរណបៈ មាន៣យ៉ាងគឺ៖

1.   នាម+ឈ្នាប់+នាម។

2.   សព្វនាម+ឈ្នាប់+សព្វនាម។

3.   កន្សោមនាម+ឈ្នាប់+កន្សោមនាម។

ទម្រង់ពង្រីកមិនរណប

        ក.កន្សោមនាម+ឈ្នាប់+កន្សោមនាម

    ឧទាហរណ៍៖

-     បងប្រុសសំ និងបងស្រីសំ ទៅស្រែ។

-     យុវ័ន និងយុវតីខ្មែរទាំងអស់ ជាកម្លាំងដ៍សកម្មរបស់ប្រទេសជាតិ។

-     មាតា និងបិតា វាជា សមាជិត និងសមាជិកា នៃភូមិយើង។

        ខ. កន្សោមនាមរីក + ឈ្នាប់ + កន្សោមនាមរីក

-     កនរីក  → កន + ព. រណប

-     កនរីក  → កន + កម្មបំពេញបទ

    ឧទាហរណ៍៖ កូនរបស់ពូសុក និងកូនរបស់ពូសៅទៅសាលារៀន។

-     កនរីកកន+គុណបទ

    ឧទាហរណ៍៖ គាត់ទិញបន្ទាត់ ក្រហមមួយ និងប៊ិច ក្រហមមួយ។

-     កនរីក →កន+ឧបបទ

    ឧទាហរណ៍៖ ពូសុក កសិករភូមិត្នោត និងពូសៅ កសិករភូមិអណ្តូងកំពង់ភ្ជូរស្រែ ជាមួយគ្នា។

-     កនរីក →កន+ឃ្នារណប

    ឧទាហរណ៍៖ អាវស និងសំពត់ក្រហម ដែលខ្ញុំទើបនឹងទិញជាផលិតផល របស់ក្រុមហ៊ុនខ្មែរ។

 

        គ. ពង្រីកនៃកន+ឈ្នាប់+ពង្រីកនៃកន

    ឧទាហរណ៍៖

-     កុមារឧស្សាហ៏ និងឈ្លាសវៃនេះប្រលងជាប់លេខ១។

(ពង្រីកនៃ កន. បែបគុណបទ)

-     កូនរបស់ពូសំ និងមីងសួនចេះគួរសមណាស់។

(ពង្រីកនៃ កន. បែបកម្មបំពេញបទ)

-     សានសិស្សថ្នាក់ទី៧ និងជាជើងឯកខាងកីឡាបាល់ទាត់បានរង្វាន់លេខ២។ (ពង្រីកនៃ កន. បែបឧបបទ)

-     សៀវភៅដែលគេស្រលាញ់ ហើយថែទាំបានល្អធើ្វឱ្យគេចូលចិត្តអានរាល់ថ្ងៃ។

(ពង្រីក នៃកន. បែបឃ្លារណប)។

 

 

 

 

 

 

 

ទម្រង់កន្សោមនាមមានទម្រង់១២បែបលក្ខណៈទូទៅ

        ១. កន្សោមនាមកើតឡើងពីនាម ​ឬសព្វនាមតែមួយ

(កន = ន,ឬកន = សព្វនាម)។

    ឧទាហរណ៍៖        សំ ទៅសាលារៀន។

        ម្តាយឪពុក តែងតែគិតពី វាសនារបស់កូនជានិច្ច។

ពាក្យ “សំ ឪពុក” ជាកន្សោមនាម មានមុខងារជាប្រធានទោល របស់ល្បៈ។

        ២. កន្សោមនាមកើតឡើងពីនាម និងគុណនាម

(កន = នាម + គុណនាម)។

    ឧទាហរណ៍

       សិស្សពូកែ តែងតែប្រលងជាប់។

       កុមារនេះ ចង់ក្លាយជា វេជ្ជបណ្ឌិតដ៏ចំណានម្នាក់។

       ពាក្យ ពូកែ នេះ ជាគុណនាម ផ្សំជាមួយនាម សិស្ស កុមារ បង្កើតបានជា កន្សោមនាមប្រធានរបស់ល្បៈខាងលើ។ ចំនែកកន្សោមពាក្យ ដ៏ចំណានម្នាក់ ជាគុណនាម បញ្ជាក់លក្ខណៈឱ្យនាម វេជ្ជបណ្ឌិត ដើម្បីបង្កើតបានជាកន្សោមនាមគុណប្រធានក្នុងល្បៈ។

        ៣. កន្សោមនាមកើតឡើងពីនាម និងកន្សោមនាមធ្នាក់

(កន = នាម + កន្សោមនាមមានធ្នាក់)។

    ឧទាហរណ៍

       កសិកម្មក្នុងប្រទេសកម្ពុជា មានលក្ខណៈបុរាណនៅឡើយ។

       សេដ្ឋកិច្ចនៃកម្ពុជា រីកចម្រើនបានអាស្រ័យទៅ ដោយគោលនយោបាយរបស់ រាជរដ្ឋាភិបាល។

        កន្សោមនាម “កសិកម្មក្នុងប្រទេសកម្ពុជា” កើតឡើងពីនាម “កសិកម្ម” និងកន្សោមនាមមានធ្នាក់ “នៃប្រទេសកម្ពុជា”។ កន្សោមនាមនេះមានមុខងារជាប្រធានល្បៈ។

        ៤. កន្សោមនាមកើតឡើងពីកន្សោមនាមទី១ ឈ្នាប់ចង និងកន្សោមនាមទី២។

(កន = កនទី១ + ឈ្នាប់ចង + កនទី២)។

កន្សោមនាមបែបនេះគេហៅថា កន្សោមនាមក្រង។

    ឧទាហរណ៍

       អ្នកដឹកនាំ និងប្រជាជនខ្មែរ ត្រូវសហការគ្នាដើម្បីការពារប្រទេសជាតិ។ កូនរបស់ខ្ញុំចូលចិត្តរៀន ភាសាខ្មែរ និងគណិតវិទ្យា។

        ៥. កន្សោមនាមកើតឡើងពីនាម និងឃ្លាគុណនាម

(កន = នាម + ឃ្លាគុណនាម)។

    ឧទាហរណ៍

       សិស្សដែលរៀនពូកែជាងគេ ត្រូវទៅទស្សនកិច្ចនៅឯបរទេស។

        សៀវភៅដែលខ្ញុំបានឃើញពីម្សិលមិញ ត្រូវបានគេលក់អស់ហើយ។ 

        ៦. កន្សោមនាមកើតឡើងពីនាម និងកន្សោមកិរិយា

(កន = នាម + កកិ)

    ឧទាហរណ៍ សិស្សនាំគ្នាសិក្សា។

        ៧. កន្សោមនាមកើតឡើងពីនាម និងនាមកំនត់

(កន = នាម + នាមកំណត់)

    ឧទាហរណ៍ មេរៀននេះ សាលានេះ កុំព្យូទ័រមួយ...។

        ៨. កន្សោមនាមកើតឡើងពីនាម និងនាមពង្រីក

(កន = នាម + នាមពង្រីក)

    ឧទាហរណ៍ សិស្សឧហ្សាហ៍ ក្មេងខ្ជិល...។

៩. កន្សោមនាមកើតឡើងពីនាម ជាមួយនាមពង្រីក និងនាមកំនត់។

(នាម + ពង្រីក + កំនត់)។

    ឧទាហរណ៍ សិស្សក្លាហានម្នាក់ យុវជនក្លាហានមួយក្រុម...។

        ១០. កន្សោមនាមកើតឡើងពីនាម ជាមួយនាមកំនត់ និងនាមពង្រីក

(នាម + កំនត់ + ពង្រីក)។

    ឧទាហរណ៍ យុវជនមួយរូបដ៏ក្លាហាន...។

        ១១. ​កន្សោមនាមកើតឡើងពីនាម ផ្សំជាមួយឈ្នាប់ និងនាម។

(កន = នាម  + ឈ្នាប់ + នាម)។

    ឧទាហរណ៍ គោ និងក្របី...។

        ១២. កន្សោមនាមកើតឡើងពីសព្វនាម ជាមួយឈ្នាប់ និងកន្សោមនាម

(សព្វនាម + ឈ្នាប់ + កន្សោមនាម)

    ឧទាហរណ៍ ខ្ញុំ និងម្តាយខ្ញុំ...។

ពាក្យ        គឺជាឯកតានៃល្បះ។

    ឧ. សិស្សទៅសាលា។ ក្នុងល្បះនេះមាន បី ឯកតាគឺ សិស្ស ទៅ សាលា។ ដែលឯកតានីមួយៗហៅថាពាក្យ។ 

        ១. ពាក្យឬស        គឺជាពាក្យដែលពុំកើតចេញពីពាក្យដ៏ទៃ។ ឧ. សេះ គោ ចាប ទូ.....។

      ២. ពាក្យក្លាយ         គឺជាពាក្យបង្កើតដែលចេញមកពីពាក្យឬស ដោយបន្ថែមលើពាក្យឬសនោះនូវផ្នត់ដើមឬ ផ្នត់ចែក។

-     កម្លាយតាមផ្នត់ដើមៈ ជាប់ →  ខ្ជាប់ , បូត →  ច្បូត និង គាប់ → ផ្គាប់។

-     កម្លាយតាមផ្នត់ជែកៈ កើយ →  ខ្នើយ , ចាំ →  ឆ្នាំ , រាំង →  រនាំង។




Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me