សិក្សាអក្សរសាស្រ្តខ្មែរ
វេយ្យាករណ៍ខ្មែរ សំដែងអំពីនាម
មានដាក់ឯកាសារសម្រាប់ទាញ់យកខាងក្រោម!!!
នាម
សំដីសំដែងនូវឈ្មោះ
ជាគ្រឿងសំគាល់ឱ្យហៅបានដូចជាពាក្យជា៖ មនុស្ស សត្វ ដី ទឹក ខ្យល់ ឈើ ទន្លេ សមុទ្រ
...ពាក្យទាំងឡាយនោះហៅថា នាម។ នាម មានពីរយ៉ាងគឺ៖
· នាមសារណនាម
· អសាធារណនាម
១ នាមសាធារណ៍
វត្ថុទាំងឡាយដែលមានបែបសណ្ឋានលំនាំគ្នាប្រហែលគ្នា
ជាសារធារណនាមដូចជាពាក្យហៅថា ផ្ទះ វត្ថុឯណាដែលមានភាពបែបប្រហែលនឹង
គេហស្ថាននោះហៅថាផ្ទះដូចគ្នា។ ស្រែ វត្ថុណាមានភាពដូចដីនោះហៅថាស្រែដូចគ្នា។ ឆ្កែ
សត្វឯណាមានភាពដូចគ្នាហៅថាឆ្កែ។ ជើងតាំង វត្ថុមាភាពដូចជើងម៉ានោះហៅថាជើងតាំង។
ពាក្យហៅថា ផ្ទះ ស្រែ ឆ្កែ ជើងតាំង ជាសាធារណនាម។
២ នាមអសារធារណ៍
នាមអ្វីសម្រាប់តែមនុស្សម្នាក់ សត្វមួយ
ឬវត្ថុមួយផ្សេងម្នាក់ឯងដទៃទៀត ហៅថាអសាធារណនាម ព្រោះនាមនោះមិនចំពោះទូទៅឡើយ
ដូចជានាមថា រាជាធានីភ្នំពេញ ទន្លេមេកុង ខេត្តកណ្តាល ព្រះជ័យវរ្ម័នទី៧...។
ឈ្មោះភ្នំពេញសម្រាប់តែក្រុងខ្មែរ ឈ្មោះទន្លេមេកុង សម្រាប់តែទន្លេមួយនៅស្រុកខ្មែរ
នៅផ្នែកខាងជើងឈៀងខាងលិច ខេត្តកណ្តាល ជាខេត្តមួយដែលស្ថិតនៅជុំវិញរាជាធានីភ្នំពេញ
ព្រះបាទជ័យវរ្ម័នទី៧ ជាមហាបុរសមួយអង្គ ដែលបានកសាងប្រាង្គអង្គរ។
ឧទាហរណ៍
ក្រុងតាខ្មៅជាទីរួមខេត្តកណ្តាល។
៣
លិង្គរបស់នាម
នាមទាំងឡាយមានភេទផ្សេងគ្នា
ភេទរបស់នាមនោះហៅថា លិង្គ។ លិង្គមាន៣ យ៉ាងគឺ៖
បុំលិង្គ(ប៉ុងលឹង), ឥត្ថីលិង្គ និង នបុំសកលិង្គ។
· បុំលិង្គ គឺភេទសម្រាប់មនុស្សប្រុស
សត្វឬវត្ថុឈ្មោល។
ឧទាហរណ៍
ឧបាសក(មនុស្សប្រុសកាន់ព្រះពុទ្ធសាសនា)។
· ឥត្ថីលិង្គ គឺភេទសម្រាប់សម្គាល់
មនុស្សស្រី សត្វឬវត្ថុញី។
ឧទាហរណ៍
ទារិកា(កូនក្មេងស្រី)។
· នបុំសកលិង្គ ជាភេទសម្គាល់ មនុស្ស
សត្វឬវត្ថុ ខ្ទើយ គឺភេទមិនមែនប្រុសឬជាស្រី ជាឈ្មោលឬញី។
ឧទាហរណ៍
ខ្មោច(អមនុស្ស)
តាមដោយបញ្ញត្តិនៃក្បួនហោរានាមរបស់មនុស្សប្រុស
ងាររបស់នាមមន្ត្រីសឹងជាបុំលិង្គ។ នាមរបស់មនុស្សស្រី នាមរបស់ ស្រុក ភូមិ នគរ វត្ត
ខេត្ត សឹងជាឥត្ថីលិង្គ។ នាមរបស់មនុស្សខ្ទើយជា នបុំសកលិង្គ។
ឯក្នុងល្បែងខ្លះវត្ថុដែលជាគ្រឿងលេងសឹងជា ឥត្ថីលិង្គដូចជា អង្គញ់ មេច្រប៉ឹក ...។
លិង្គប្រើជាពាក្យសម្រាប់ប្រុសស្រី
ដូជាពាក្យថា មា ឪ វាទិន ភិក្ខុ សាមណេរ គោ ពានរ ...ជាពាក្យសម្រាប់ បុំលិង្គ។
ដូចជាពាក្យថា មីង ម៉ែ យាយ អយ្យិកា មាតុច្ឆា កុមារី យក្សិណី(យក្ខិន) ចោរី វាទិនី
ភិក្ខុនី ភិក្សុណី សាមណេរី គាវី ពានរី ព្រាហ្មណី ..ជាពាក្យសម្រាប់ ឥត្ថីលិង្គ។
ឧទាហរណ៍
បុំលិង្គ(ប៉ុងលឹង)
1.
វិនាយក(អ្នកដឹកនាំគេឱ្យប្រព្រឹត្តល្អ)
2.
វិជ្ជាទាយក(អ្នកឱ្យចំណេះ)
3.
យក្ស(អសុរៈប្រុស)
4.
ភិក្ខុ(អ្នកខ្លាចបាបជានិច្ច)
5.
ឧបាសក(មនុស្សប្រុសកាន់ព្រះពុទ្ធសាសនា)
6.
យុវ័ន(ប្រុសកំលោះ)
7.
កុមារ(ក្មេងប្រុស)
8.
ទាយក(បុរសអ្នកឱ្យទាន)
9.
ទារក(កូនក្មេងប្រុស)
ឥត្ថីលិង្គ
1.
វិនាយិកា
2.
វិជ្ជាទាយិកា
3.
យក្ខិនីឬ យក្សិណី
4.
ភិក្ខុនី
5.
ឧបាសិកា
6.
យុវតី
7.
កុមារី
8.
ទាយិកា
9.
ទារិកា
៤ នាមរូបី
គឺជានាមសម្រាប់សម្គាល់ឈ្មោះមនុស្ស សត្វ
វត្ថុ ទីកន្លែង ដែលយើងអាចដឹងបានដោយចក្ខុវិញ្ញាណ និងកាយវិញ្ញាណ។
ឧទាហរណ៍
វិស្វករ កីឡាករ
មាន់ ទា សារមន្ទីរ ការិយាល័យ រថភ្លើង ភាពត្រជាក់ កំដៅ..។
៥ នាមអរូបី
គឺជានាមសម្គាល់ឈ្មោះអ្វី
ដែលគ្មានរូបរាងច្បាស់លាស់ហើយមនុស្សមិនអាចប៉ះពាល់ឬមើលឃើញមានទាំងនេះ
តាមរយៈកាយវិញ្ញាណ ឬចក្ខុវិញ្ញាណបានឡើយ។
ឧទាហរណ៍
កំហឹង សម្ភស្ស ការអប់រំ សំណើច បញ្ញា ស្នេហា
យុត្តិធម៌ ទង្វើល អំនួត...។
៦ នាមជីវចល
គឺជានាមសម្រាប់សម្គាល់ឈ្មោះមួយ
ដែលមានជីវិតពីធម្មជាតិ ដូចជានាមសម្រាប់សម្គាល់ឈ្មោះមនុស្ស សត្វ និងរុក្ខជាតិ។
ឧទាហរណ៍
ឪពុក ពូ មា មីង ក្មួយ យាយ តា គោ ក្របី
សេះ មាន់ ទា មេរោគ មីក្រុប តោ ខ្លា ត្នោត ដូង ស្វាយ អំពៅ ចេក...។
៧ នាមអជីវចល
គឺជានាមសម្រាប់សម្គាល់ឈ្មោះអ្វីមួយ
ដែលមានជីវិត គ្មានវិញ្ញាណដូចជានាមសម្គាល់ឈ្មោះ វត្ថុ ទីកន្លែង ស្ថានភាព សកម្មភាព
និងគំនិតអ្វីមួយ។
ឧទាហរណ៍
តុ ទូ កៅអី ក្តារខៀន ដីស ប៊ិច អគារ កែវ
កាបូប ភាពត្រជាក់ កម្តៅ ទុក្ខវេទនា ភាពក្រីក្រ សន្តិភាព...។
៨ នាមករណ៍
ជានាមដែលសម្តែងសម្ថភាព ឬសកម្មភាព។
នាមករណ៍កើតពីកិរិយា និងគុណនាម។
ពាក្យទាំងនោះមាន៖ ទង្វើល ការសង្កេត
ការប្រព្រឹត្ត ការគោរព បណ្តូរ កំទេច កំណាច កំហូច...។
ឧទាហរណ៍
ការសង្កេតការនាកាបោះនៅអាណត្តិទី៥
មានសភាពមិនសូវម្មត់ចត់ ដោយសារអ្នកអង្កេតការ យកស្រាជាទ្រយមុខ។
៩ នាមការណ៍
គឺជានាមសម្តែងអ្នកធ្វើអំពើឬអ្នកមានសភាពលក្ខណៈបែបណាមួយ។ នាមទាំងនោះមាន៖
អ្នកនិពន្ធ អ្នកពោល អ្នកយាម អ្នក្រ អ្នកក្លាហាន អ្នកខ្សោយ អ្នកស្រុក អ្នកស្រែ
អ្នកព្រៃ...។ នៅក្នុងភាសាខ្មែរយើង ពុំមានលក្ខណៈរូបរាងសម្គាល់ភេទឬវចនៈឡើយ
ប៉ុន្តែយើងមានពាក្យសម្រាប់បញ្ជាក់វចនៈឬភេទឱ្យនាមមួយបាន។
នាមមួយអាចជាប្រុសឬភេទស្រីបានអាស្រ័យនឹងពាក្យសម្រាប់បញ្ជាក់ភេទ
ដែលប្រើប្រាស់ជាមួយវា។យើអាចសម្គាល់ភេទរបស់នាមមួយជាមួយ
ភេទបុរសឬស្ត្រីបានតាមរយៈពាក្យបញ្ជាក់ភេទ។
ឧទាហរណ៍
អ្នកនិពន្ធខ្មែរដ៏ល្បីល្បាញគឺសម្តេចសង្ឈរាជ ជួន ណាត។