លក្ខណៈមនុស្សមានចិត្តស្មោះស និងមនុស្សគ្មានចិត្តស្មោះស

លក្ខណៈមនុស្សមានចិត្តស្មោះស និងមនុស្សគ្មានចិត្តស្មោះស

មនុស្សស្មោះត្រង់ អ្នកណានៅជាមួយក៏សប្បាយចិត្ត និងមានអារម្មណ៍ថាមានសុវត្ថិភាពជានិច្ច។ សង្គមមួយដែលមនុស្សម្នាមានក្ដីស្រឡាញ់ ដោយស្មោះត្រង់ភក្ដីភាពចំពោះគ្នា ជាសង្គមមួយដែលមានសេចក្ដីសុខបំផុត។


 ១- មនុស្សមានចិត្តស្មោះស គោរពមនុស្សគ្រប់គ្នា VS មនុស្សគ្មានចិត្តស្មោះស គោរពចំពោះមនុស្សណា ដែលមានអំណាច។



២- មនុស្សមានចិត្តស្មោះស មិនព្យាយាមធ្វើឲ្យមនុស្សចូលចិត្ត VS មនុស្សគ្មានចិត្តស្មោះស ព្យាយាមខ្លាំងណាស់ដើម្បីឲ្យមនុស្សចូលចិត្ត។



៣- មនុស្សមានចិត្តស្មោះស មិនទាមទារការចាប់អារម្មណ៍ VS មនុស្សគ្មានចិត្តស្មោះស ទាមទារចំណាប់អារម្មណ៍.



៤- មនុស្សមានចិត្តស្មោះស មិនអំណួតខ្លួន និយាយអួតអាង VS មនុស្សគ្មានចិត្តស្មោះស ចូលចិត្តធ្វើខ្លួនល្បីៗ មានអំណួតអួតអាង។



៥- មនុស្សមានចិត្តស្មោះស សំដែងមតិយោបល់យល់ឃើញដោយបើកចំហ VS មនុស្សគ្មានចិត្តស្មោះស ចូលចិត្តនិន្ទាអ្នកដទៃជារឿយៗ។



៦- មនុស្សមានចិត្តស្មោះស ព្យាយាមអស់ពីសមត្ថភាពនឹងរក្សាសន្យាជានិច្ច VS មនុស្សគ្មានចិត្តស្មោះស ឲ្យសន្យាងាយៗតែពិបាកនឹងរក្សាពាក្យសន្យាបាន។



៧- មនុស្សមានចិត្តស្មោះស សរសើរនិងលើកស្ទួយអ្នកដទៃជានិច្ច VS មនុស្សគ្មានចិត្តស្មោះស ចាំតែរិះគន់បន្ថោកបន្ទាបអ្នកដទៃ ដើម្បីធ្វើឲ្យខ្លួនឯងមើលទៅអស្ចារ្យ។



 ៨- មនុស្សមានចិត្តស្មោះស ជាមនុស្សល្អ មានទឹកចិត្តជានិច្ច VS មនុស្សគ្មានចិត្តស្មោះស ជាមនុស្សល្អដែរ តែពេលបានប្រយោជន៍ដោយលួចលាក់បំពួន៕[edit]

ប្រភពអត្ថបទនិងរូបភាព: http://www.lifehack.org

http://executiverepublic.blogspot.com 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me