សេចក្តីល្អហើយកាន់តែប្រសើរឡើងទៀត ជាមួយគោលគំនិត ៤៤ប្រការ

 សេចក្តីល្អហើយកាន់តែប្រសើរឡើងទៀត

ជាមួយគោលគំនិត ៤៤ប្រការ បន្ថែមគុណភាពជីវិត

សេចក្តីល្អហើយកាន់តែប្រសើរឡើងទៀត

ជាមួយគោលគំនិត ៤៤ប្រការ បន្ថែមគុណភាពជីវិត

    The speech emphasizes the importance of delivering good speeches and provides 44 principles to achieve success. 

    It also emphasizes the need to learn from both easy and difficult points and to seek advice from experienced individuals. 

    Additionally, it suggests practicing during free time and seeking feedback from peers and superiors. 

    The speech also mentions the importance of financial stability and maintaining a positive attitude.

១- កុំប្រមូលយកអតីតមកធ្វើបាបចិត្តខ្លួនឯង ប៉ុន្តែចូរហាត់រៀនពីចំណុចខ្សោយ និងចំណុចខ្លាំងពីវាវិញ។

២- មើលថែទាំអ្នកម្តាយ លោកឪពុកឲ្យបានល្អ ប្រញាប់ធ្វើនៅពេលមានឱកាស ដែលលោកទាំងពីរនៅរស់។

៣- ពេលណាមានរឿង ចូរព្យាយាមប្រឹក្សាយោបល់ជាមួយអ្នកជិតខាង និងចូរធ្វើជាទីប្រឹក្សាឲ្យដល់អ្នកជិតខាងផងដែរ។

៤- រាងកាយមិនមែនជាគ្រឿងចក្រ ឲ្យវាសម្រាក់លំហែកាយកំសាន្តអារម្មណ៍ខ្លះៗទៅ។

៥- ចិត្តដែលរឹងបំផុត យកឈ្នះបានដោយចិត្តដែលទន់បំផុត។

 ៦- ពេលទ្វារមួយបានបិទ ទ្វារមួយទៀតបានបើក ប៉ុន្តែជានិច្ចកាល យើងច្រើនរវល់គិតតែអំពីទ្វារដែលបិទ ដល់ភ្លេចឈឹងរកមិនឃើញថា មានទ្វារមួយទៀតដែលបានបើក។

៧- កម្លាំងចិត្តជារឿងសំខាន់ ហាត់រៀនបន្ថែមឲ្យអ្នកជិតខាង រួចហើយគេនឹងត្រឡប់មក ជួយបំពេញបន្ថែមឲ្យយើងវិញ។

៨- អារម្មណ៍ខ្នារខ្នាញ់ ជារឿងអស្ចារ្យណាស់ ដែលជួយរក្សារឿងផ្សេងៗបាន ព្រោះភ្លាមៗដែលកើតមានអារម្មណ៍ខ្នារខ្នាញ់ ភាពរំខានឆាឆាវ និងថ្នាំងថ្នាក់នឹងរលាយបាត់ទៅវិញ ប្រែក្លាយឲ្យជាមានសភាពស្រស់ថ្លានៃចិត្តចូលសណ្ធិតជំនួសភ្លាមដែរ។

៩- កុំខ្លាច ត្រង់ការអង្គុយសម្រាកលំហែកាយ ដើម្បីគិត។

១០- ១ នាទី ដែលអ្នកខឹងក្រោធស្មើនឹងថា អ្នកបានបាត់បង់ ៦០ នាទី នៃភាពស្ងប់ក្នុងចិត្តបាត់ទៅហើយ។

១១- វិថីតែមួយគត់ដែលអាចរក្សាមិត្តភាពបាន គឺការស្មោះត្រង់គ្រប់ពេលវេលា។

១២- Oxygen សំខាន់ចំពោះសួតយ៉ាងណា ក្តីសង្ឃឹមក៏មានភាពសំខាន់ ចំពោះអត្ថន័យជីវិតក៏យ៉ាងដូច្នោះដែរ។

១៣- ភាពអំណត់អត់ធន់ គឺជាមិត្តដ៏ជិតស្និតរបស់សតិបញ្ញា។

 

 ១៤- នៅក្នុងធម្មជាតិ មិនមានរឿងណាមួយល្អឥតខ្ចោះទេ ប៉ុន្តែគ្រប់យ៉ាងក៏ពេញលេញទៅតាមបទដ្ឋានរបស់ខ្លួនឯង ដើមឈើអាចពត់ពេនឲ្យក្រងែកក្រងក់គួរឲ្យចម្លែក ក៏នៅតែរក្សាសោភ័ណភាពស្រស់ស្អាតបាន។

១៥- គេច្រើននាំគ្នានិយាយថា កាលវេលាបំលាស់ប្តូរគ្រប់អ្វីៗទាំងអស់ ប៉ុន្តែការពិតទៅ អ្នកត្រូវផ្លាស់ប្តូរគ្រប់យ៉ាងដោយខ្លួនឯង។

១៦- ចូរដឹងខ្លួនជានិច្ចថា ពេលនេះខ្លួនកំពុងធ្វើអ្វី ត្រង់ដែលកំពុងធ្វើមានផលអវិជ្ជមាន ឬវិជ្ជមាន ឥតប្រយោជន៍ ឬក៏មានប្រយោជន៍?

១៧- កុំបណ្ដែតបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយទទេៗ។

១៨- កុំអានសារដែលមានអត្ថប្រយោជន៍ឲ្យគ្រាន់តែហួសផុតទៅ អានហើយឲ្យយកខួរក្បាលគិត គិតហើយធ្វើ ព្យាយាមអភិវឌ្ឍន៍ខ្លួនឯង។

១៩- ចេះបែងចែកពេលវេលា និងតួនាទីធ្វើជាប្រយោជន៍ដល់សង្គមខ្លះ។

២០- កុំអង្គុយរង់ចាំរឿងដែលមិនទាន់មកដល់ កុំភ័យខ្លាចក្នុងរឿងដែលខ្លួនអាចតតាំង ឬផ្លាស់ប្តូរកែប្រែវាបាន។

២១- កុំសោកស្តាយចិត្តជាមួយរឿងដែលអាក្រក់ ឬបាត់បង់ទៅហើយ វាមិនត្រឡប់វិលវិញបានទេ ប៉ុន្តែអ្នកអាចធ្វើវាបានជាថ្មី ឬរៀនទទួលស្គាល់ពីបាន។

២២- ឲ្យអភ័យដល់ខ្លួនឯង និងអ្នកជិតខាង មនុស្សដែលមិនធ្លាប់មានកំហុស គឺមនុស្សដែលមិនធ្លាប់បានធ្វើអ្វីសោះ។

 

 ២៣- កុំអាត្មានិយម ចូរធ្វើជាភាគីអ្នកឲ្យច្រើនជាងអ្នកទទួល។

២៤- សម្តីវាចាផ្តល់កម្លាំងចិត្តមនុស្សបាន លួងលោមចិត្តបាន ញុះញង់ឲ្យទាស់គ្នាបាន ញ៉ាំងឲ្យអារម្មណ៍ខូចបាន ចូរចេះប្រើប្រាស់សម្តីវាចានេះឲ្យបានល្អ។

២៥- អ្នកអាចទិញនាឡិកាបាន ប៉ុន្តែអ្នកមិនអាចទិញពេលវេលាបានទេ តើពេលនេះមាននរណារង់ចាំអ្នកដែរឬអត់? បើសិនជាមាន ចូរត្រឡប់ទៅរកពួកគេណ៎ា!

២៦- កុំគិតថា ខ្លួនឯងជាមនុស្សដែលហេងស៊យបំផុត ហើយក៏កុំគិតថា ខ្លួនឯងជាមនុស្សដែលមានសំណាងបំផុត។

២៧- ចំណោទបញ្ហាក្នុងហ្គេមអ្នកអាចដោះបាន ចុះហេតុអ្វីចំណោទបញ្ហាក្នុងជីវិតអ្នកដោះមិនបាន ក្នុងពេលសរុបសេចក្ដីស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកខ្លួនឯងនោះ។

២៨- មានប្រវត្តិរឿងរ៉ាវច្រើនស្អេកស្កះ ដែលគេមិនបានកត់ត្រាចូលទុកក្នុងសៀវភៅ សាកល្បងស្រាវជ្រាវរកដោយខ្លួនឯងលោមើល រួចហើយអ្នកនឹងដឹង។

 

 ២៩- គ្រាប់ព្រួញដែលបាញ់ចេញពីដងធ្នូហើយ មានគ្រោះថ្នាក់ស្រាលជាងលំពែងដែលលបចាក់ពីខាងក្រោយ។

៣០- ខ្លួនអ្នកមានតម្លៃស្រាប់ហើយ វាស្ថិតនៅលើអ្នកចេះទាញយកវា ចេញមកប្រើបានដែរឬអត់តែប៉ុណ្ណោះ?

៣១- រកសេចក្ដីសុខរបស់ខ្លួនឯងឲ្យឃើញ ហាត់រៀនមានសេចក្ដីសុខខ្លះៗ ហើយយើងនឹងបំភ្លេចអតីតចោលមិនបាន តែយើងអាចឈប់គិតដល់វាបាន។

៣២- ជួនកាលការរស់នៅឯកា វាមិនមែនជារឿងអាក្រក់ម៉ារហូតទេ។

៣៣- រឿងដែលអ្នកលែងផុតចេញពីជីវិតហើយ ឬរឿងដែលអ្នកយល់ថា គ្មានសារៈសំខាន់ និងសាកល្បងមករកមើលត្រង់នេះខ្លះៗក៏ល្អដែរ។

៣៤- គ្មានមិត្តភាពណាអមតៈទេ ហើយក៏គ្មានសត្រូវណាពិតប្រាកដដែរ។

៣៥- ចូរធ្វើថ្ងៃនេះឲ្យបានល្អបំផុត ដើម្បីខ្លួនយើងផ្ទាល់ មនុស្សដែលយើងស្រឡាញ់ ហើយនឹងអ្នកដែលនៅជុំវិញខ្លួនយើង។

៣៦- ពេលគិតធ្វើអ្វី បើសិនជាគិតច្រើនហួសហេតុពេក ចុះពេលណាទៅ នឹងបានចាប់ផ្តើមអនុវត្តន៍គំនិតនោះ។

៣៧- កុំបណ្ដោយឲ្យឱកាសកន្លងផុតទៅ ដោយមិនទាន់បានព្យាយាមធ្វើ។

៣៨- បើសិនជាចង់បានភាពជោគជ័យ ចូរធ្វើកិច្ចការដែលខ្លួនឯងជំនាញស្ទាត់ កុំសង្ឃឹមរំពឹងទៅលើអ្នកផ្សេងឲ្យសោះ។

៣៩- កិច្ចការធ្ងន់កម្រិតណា បើសិនចាប់ផ្តើមដោយចិត្ត និងមានសេចក្ដីសុខ យើងស្ទើរតែគ្មានដឹងអារម្មណ៍ថាហត់នឿយឡើយ។

៤០- ចិត្តនឹងហ្នឹងនបានយ៉ាងម៉េចកើត បើគិតរវល់តែយកចិត្តទុកដាក់លើសម្តីរបស់អ្នកដទៃនោះ។

៤១- សម្លឹងមើលលោកក្នុងផ្លូវល្អ ជីវិតនឹងមានសេចក្ដីសុខ។

៤២- បើធ្វើអ្វីហើយ ចូរធ្វើឲ្យប្រាកដ ព្រោះដោយសារតែមិនចង់ឮពាក្យថា ស្តាយក្រោយក្នុងរឿងដែលខ្លួនឯងបានធ្វើនោះ។

៤៣- ភាពកតញ្ញូកតវេទី គឺជាគុណតម្លៃរបស់មនុស្ស ដែលគួរឲ្យចង់រាប់អាន។

៤៤- ចូរធ្វើខ្លួនឲ្យមានប្រយោជន៍ចំពោះសង្គម និងផែនដីមួយនេះ៕

 

ត្តរំដួល ខ្មែរក្រោម ភូមិរំដួល ឃុំរំដួល និគមមាត់សមុទ្រ ខេត្តព្រះត្រពាំង
Post: Venerable AKAKHALO THACH PHUOC AN

ចម្លងអត្ថបទតាមរយៈ៖

Cr : board.postjung.com

ប្រភព៖ secret

រូបភាពហ្វាកប៊ុកផេក និង www. plus.google.com

https://mainlife777.blogspot.com/2016/09/blog-post_60.html


Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post