សគារវៈ (សេចក្តីគោរព) ៦យ៉ាង និង អគារវៈ (សេចក្តីមិនគោរព)៦យ៉ាង បិដក ភាគ ១៩ - ទំព័រទី ១៩៤

សគារវៈ (សេចក្តីគោរព) ៦យ៉ាង និង អគារវៈ (សេចក្តីមិនគោរព)៦យ៉ាង 

បិដក ភាគ ១៩ - ទំព័រទី ១៩៤

រូបភាព៖

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ វត្តរាជបូណ៍

ប្រគេននូវវត្ថុអនុស្សាវរីយ៌_ (ព្រះមេគណ បធានជោតោ ថាច់អង ខេត្តត្រាវិញនិមន្តពីកម្ពុជាក្រោម។

ប្រគេននូវវត្ថុអនុស្សាវរីយ៌_ (ព្រះមេគណ ខេត្តត្រាវិញ/និមន្តពីកម្ពុជាក្រោម/ប្រទេសវៀតណាម។

ព្រមទាំងគណៈសង្ឃរួមដំណើរជាច្រើនព្រះអង្គទៀត

👉នាថ្ងៃទី០២.១២.២០២៣🌿

នាមសព្ទ «គារវៈ» មានន័យថា សេចក្ដីគោរពកិរិយាលំអុតលំឱនឱនលំទោនដំណើរប្រតិបត្តិតាម ។ «អគារវៈ» ដែលជាពាក្យ​ផ្ទុយ គឺ ការមិនគោរពការមិនយកចិត្តទុកដាក់មិនអើពើ។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

ពាក្យផ្សេងទៀតដែលភ្ជាប់ជាមួយ​គារវៈ មានដូចជា គារវកថា ( គារៈវៈកៈ ថា ) សំដីសំដែងនូវសេចក្ដីគោរព ។ គារវតា ( គារៈវៈ តា ) ភាពនៃការគោរពសេចក្ដីគោរព ។ 
គារវភក្ដី សេចក្ដីគោរព និងសេចក្ដីស្រលាញ់សេចក្ដីរាប់អានដោយគោរព ។ គារវភាព ភាពបែបនៃសេចក្ដីគោរព ។ ល ។ 
          អតិថិគារវៈ គឺ​ការគោរពភ្ញៀវការគួរសមចំពោះភ្ញៀវ។ យើង​ក៏អាចប្រើពាក្យ អតិថិគោរព ក៏បានដែរ។ 
          ចំណែកពាក្យពាក់ព័ន្ធនឹងអគារវៈ វិញ មានដូចជា អគារវកថា ឬ —វាទ សម្ដីពុំគោរព ។ អគារវទោស ទោសដែលមានព្រោះការមិនគោរពទោសល្មើស ។ ល ។


 [១៨៣] អគារវៈ (សេចក្តីមិនគោរព)៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ 

មិនមានសេចក្តីគោរពមិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តា១

មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងព្រះធម៌១

មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងព្រះសង្ឃ១

មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងសិក្ខា១

មិនមានសេចក្តីគោរពមិនមានសេចក្តីកោតក្រែងក្នុងអប្បមាទធម៌១

មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងបដិសន្ថារៈ១។

[១៨៤] សគារវៈ (សេចក្តីគោរព) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ

ប្រកបដោយសេចក្តីគោរពប្រកបដោយសេចក្តីកោតក្រែងក្នុងព្រះសាស្តា១

ប្រកបដោយសេចក្តីគោរពប្រកបដោយសេចក្តីកោតក្រែងក្នុងព្រះធម៌១ 

ប្រកបដោយសេចក្តីគោរពប្រកបដោយសេចក្តីកោតក្រែងក្នុងព្រះសង្ឃ១ 

ប្រកបដោយសេចក្តីគោរពប្រកបដោយសេចក្តីកោតក្រែងក្នុងសិក្ខា១ 

ប្រកបដោយសេចក្តីគោរពប្រកបដោយសេចក្តីកោតក្រែងក្នុងអប្បមាទធម៌១ 

ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងបដិសន្ថារៈ១។

 Post by: Venerable THACH PHUOC AN

WWW.EDU4KH.COM

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me