ព្រះត្រៃបិដក
វិន័យបិដក មហាវិភង្គ បឋមភាគ
ភាគទី១
[១] តេន សមយេន ពុទ្ធោ ភគវា វេរញ្ជាយំ វិហរតិ
នឡេរុបុចិមន្ទមូលេ មហតា ភិក្ខុសង្ឃេន សទ្ធឹ បញ្ចមត្តេហិ ភិក្ខុសតេហិ។ អស្សោសិ ខោ
វេរញ្ជោ ព្រាហ្មណោ សមណោ ខលុ ភោ គោតមោ សក្យបុត្តោ សក្យកុលា បព្វជិតោ វេរញ្ជាយំ
វិហរតិ នឡេរុបុចិមន្ទមូលេ មហតា ភិក្ខុសង្ឃេន សទ្ធឹ បញ្ចមត្តេហិ ភិក្ខុសតេហិ។ តំ ខោ
បន ភវន្តំ គោតមំ ឯវំ កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គតោ ឥតិបិ សោ ភគវា អរហំ
សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា
ទេវមនុស្សានំ ពុទ្ធោ ភគវាតិ សោ ឥមំ លោកំ សទេវកំ សមារកំ សព្រហ្មកំ សស្សមណព្រាហ្មណឹ
បជំ សទេវមនុស្សំ សយំ អភិញ្ញា សច្ឆិកត្វា បវេទេតិ សោ ធម្មំ ទេសេតិ អាទិកល្យាណំ
មជ្ឈេកល្យាណំ បរិយោសានកល្យាណំ សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ បរិសុទ្ធំ
ព្រហ្មចរិយំ បកាសេតិ សាធុ ខោ បន តថារូបានំ អរហតំ ទស្សនំ ហោតីតិ។
[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ
ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា
ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើន ចំនួន៥០០រូប។ វេរញ្ជព្រាហ្មណ៍ [ក្នុងអដ្ឋកថា
ព្រាហ្មណ៍នេះ ឈ្មោះឧទយៈ ដែលហៅថា វេរញ្ជៈ គឺហៅតាមនាមស្រុកវេរញ្ជា ជាស្រុករបស់គាត់នៅ។]
បានឮច្បាស់ (នូវដំណឹងនោះហើយ ទើបប្រកាសសេចក្តីថា) ម្នាលគ្នាយើង បានឮថា
ព្រះសមណគោតម ជាសក្យបុត្រចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស
ឥឡូវមកគង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា
ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន៥០០រូប។
កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា
ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ
ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ
ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា
វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ
គឺសេចក្តីចេះដឹងនិងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ថា សុគតោ
ព្រោះព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ថា លោកវិទូ
ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ
ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ថា បុរិសទម្មសារថិ
ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ថា សត្ថា ទេវមនុស្សានំ
ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ
ព្រោះព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ថា ភគវា
ព្រោះព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង
បានធ្វើឲ្យជាក់ច្បាស់ចំពោះព្រះអង្គនូវលោកនេះ ព្រមទាំងទេវលោក មារលោក
ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស
ហើយទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាល និងបទចុង
ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ
និងព្យញ្ជនៈដ៏ពេញបរិបូណ៌បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ
បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។
[២] អថខោ វេរញ្ជោ ព្រាហ្មណោ យេន ភគវា តេនុបសង្កមិ
ឧបសង្កមិត្វា ភគវតា សទ្ធឹ សម្មោទិ សម្មោទនីយំ កថំ សារាណីយំ វីតិសារេត្វា ឯកមន្តំ
និសីទិ។ ឯកមន្តំ និសិន្នោ ខោ វេរញ្ជោ ព្រាហ្មណោ ភគវន្តំ ឯតទវោច សុតម្មេតំ ភោ គោតម
ន សមណោ គោតមោ ព្រាហ្មណេ ជិណ្ណេ វុឌ្ឍេ [វុទ្ធេ] មហល្លកេ អទ្ធគតេ វយោអនុប្បត្តេ
អភិវាទេតិ វា បច្ចុដ្ឋេតិ វា អាសនេន វា និមន្តេតីតិ តយិទំ ភោ គោតម តថេវ ន ហិ ភវំ
គោតមោ ព្រាហ្មណេ ជិណ្ណេ វុឌ្ឍេ មហល្លកេ អទ្ធគតេ វយោអនុប្បត្តេ អភិវាទេតិ វា
បច្ចុដ្ឋេតិ វា អាសនេន វា និមន្តេតិ តយិទំ ភោ គោតម ន សម្បន្នមេវាតិ។ នាហន្តំ ព្រាហ្មណ
បស្សាមិ សទេវកេ លោកេ សមារកេ សព្រហ្មកេ សស្សមណព្រាហ្មណិយា បជាយ សទេវមនុស្សាយ យមហំ
អភិវាទេយ្យំ វា បច្ចុដ្ឋេយ្យំ វា អាសនេន វា និមន្តេយ្យំ យំ ហិ ព្រាហ្មណ តថាគតោ
អភិវាទេយ្យ វា បច្ចុដ្ឋេយ្យ វា អាសនេន វា និមន្តេយ្យ មុទ្ធាបិ តស្ស វិបតេយ្យាតិ។
អរសរូបោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ
វទេយ្យ អរសរូបោ សមណោ គោតមោតិ យេ តេ ព្រាហ្មណ រូបរសា សទ្ទរសា គន្ធរសា រសរសា
ផោដ្ឋព្វរសា តេ តថាគតស្ស បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា [គតាតិបិ
បាឋោ។] អាយតឹ អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ
វទេយ្យ អរសរូបោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ និព្ភោគោ ភវំ
គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ
និព្ភោគោ សមណោ គោតមោតិ យេ តេ ព្រាហ្មណ រូបភោគា សទ្ទភោគា គន្ធភោគា រសភោគា ផោដ្ឋព្វភោគា
តេ តថាគតស្ស បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា អយំ
ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ និព្ភោគោ សមណោ គោតមោតិ
នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ អកិរិយវាទោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ
បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ គោតមោតិ។ អហញ្ហិ
ព្រាហ្មណ អកិរិយំ វទាមិ កាយទុច្ចរិតស្ស វចីទុច្ចរិតស្ស មនោទុច្ចរិតស្ស។
អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ អកិរិយំ វទាមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន
មំ បរិយាយេន សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ
វទេសីតិ។ ឧច្ឆេទវាទោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន
សម្មា វទមានោ វទេយ្យ ឧច្ឆេទវាទោ សមណោ គោតមោតិ អហញ្ហិ ព្រាហ្មណ ឧច្ឆេទំ វទាមិ
រាគស្ស ទោសស្ស មោហស្ស អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ ឧច្ឆេទំ វទាមិ អយំ ខោ
ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ ឧច្ឆេទវាទោ សមណោ គោតមោតិ នោ
ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ ជេគុច្ឆី ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ
យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ ជេគុច្ឆី សមណោ គោតមោតិ អហញ្ហិ ព្រាហ្មណ
ជិគុច្ឆាមិ [ឥមេសុ ទ្វឹសុ ឋានេសុ ជេគុច្ឆំ វទាមីតិបិ បាឋោ ទិស្សតិ។] កាយទុច្ចរិតេន
វចីទុច្ចរិតេន មនោទុច្ចរិតេន អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា
ជិគុច្ឆាមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ ជេគុច្ឆី
សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ វេនយិកោ ភវំ គោតមោតិ។ អត្ថិ ខ្វេស
ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ វេនយិកោ សមណោ គោតមោតិ។
អហញ្ហិ ព្រាហ្មណ វិនយាយ ធម្មំ ទេសេមិ រាគស្ស ទោសស្ស មោហស្ស អនេកវិហិតានំ បាបកានំ
អកុសលានំ ធម្មានំ វិនយាយ ធម្មំ ទេសេមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន
សម្មា វទមានោ វទេយ្យ វេនយិកោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ តបស្សី
ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ
តបស្សី សមណោ គោតមោតិ តបនីយាហំ ព្រាហ្មណ បាបកេ អកុសលេ ធម្មេ វទាមិ កាយទុច្ចរិតំ វចីទុច្ចរិតំ
មនោទុច្ចរិតំ យស្ស ខោ ព្រាហ្មណ តបនីយា បាបកា អកុសលា ធម្មា បហីនា ឧច្ឆិន្នមូលា
តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា តមហំ តបស្សីតិ វទាមិ តថាគតស្ស ខោ
ព្រាហ្មណ តបនីយា បាបកា អកុសលា ធម្មា បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា
អាយតឹ អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ
តបស្សី សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ អបគព្ភោ ភវំ គោតមោតិ។ អត្ថិ
ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អបគព្ភោ សមណោ គោតមោតិ
យស្ស ខោ ព្រាហ្មណ អាយតឹ គព្ភសេយ្យា បុនព្ភវាភិនិព្វត្តិ បហីនា ឧច្ឆិន្នមូលា
តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា តមហំ អបគព្ភោតិ វទាមិ តថាគតស្ស ខោ
ព្រាហ្មណ អាយតឹ គព្ភសេយ្យា បុនព្ភវាភិនិព្វត្តិ បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា
អនភាវំ កតា អាយតឹ អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា
វទមានោ វទេយ្យ អបគព្ភោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។
[២] គ្រានោះ
វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ
ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះដ៏មានព្រះភាគ
លុះបញ្ចប់ពាក្យដែលគួររីករាយ
និងពាក្យដែលគួររឭកល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
កាលដែលវេរញ្ជព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយ
ក៏ផ្តើមពាក្យនេះក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន
ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ
មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន
រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ
ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ
(ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះ
ជាប្រាកដថា ព្រះសមណគោតមដ៏ចម្រើន មិនសំពះ
មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ
មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ
មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ ថា
សូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ
(ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន កិច្ច មានមិនសំពះជាដើមនោះ
ជាទំនងពុំសមគួរឡើយ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍
ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈ
និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស
តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោកទទួល
ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈនោះឡើយ ម្នាលព្រាហ្មណ៍
ព្រោះថាបើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា
ឬអញ្ជើញហៅរកអ្នកណាឲ្យអង្គុយលើអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាក-ក។
វេរញ្ជព្រាហ្មណ៍ ក៏ពោលពាក្យច្រឡោះបោះទៅរកព្រះសាស្តាថា ព្រះគោតមដ៏ចម្រើន
ជាមនុស្សសោះកក្រោះ ឥតរសជាតិទេតើ។ ព្រះដ៏មានព្រះភាគត្រាស់តបថា
ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា
ព្រះសមណគោតមជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះត្រូវហើយ
ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សម្លេង ក្លិន ឱជារស សម្ផស្ស
ទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ
បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីងដូចជាដើមត្នោតដែលគេក្របែល
គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ
ជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា
ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតរសជាតិនោះ គឺត្រូវត្រង់ហេតុនេះឯង
ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។
ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន គ្មានគ្រឿងបរិភោគទេតើ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង
គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគ
ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះគ្រឿងបរិភោគ គឺ រូប សម្លេង ក្លិន
រស សម្ផស្សទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ
បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីង
ដូចជាដើមត្នោតដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតងហើយ
ជាធម៌លែងមានបែប ភាពតទៅទៀតហើយ ជាធម៌មិនមានកំណើតតទៅខាងមុខទៀតទេ
ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគនោះ
គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ
ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យឃាត់កិច្ចការ
ថាមិនត្រូវធ្វើទេតើ។ ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន
មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម
ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ ដែលគេថានោះត្រូវហើយ
ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយហាមឃាត់ថា
មិនត្រូវអ្នកណាមួយធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតឡើយ
តថាគតតែងនិយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ
ធ្វើនូវធម៌ទាំងឡាយជាអកុសលដ៏អាក្រក់ច្រើនប្រការនោះឡើយ ម្នាលព្រាហ្មណ៍
ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា
មិនត្រូវធ្វើនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង
ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។
ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិលទេតើ។
ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង
គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល
ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា
ឲ្យសត្វកាត់ផ្តាច់ផ្តិលនូវរាគៈ ទោសៈ មោហៈ តថាគតតែងនិយាយថា ឲ្យសត្វកាត់ផ្តាច់នូវធម៌ទាំងឡាយ
ជាអកុសលដ៏អាក្រក់ ច្រើនយ៉ាងនោះចេញ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា
ព្រះសមណគោតម ជាអ្នកពោលពាក្យផ្តាច់ផ្តិលនោះ គឺត្រូវត្រង់ហេតុនេះឯង
ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា
ព្រះគោតមដ៏ចម្រើន ជាអ្នកខ្ពើមរអើមណាស់ទេតើ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា
ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម
ជាអ្នកខ្ពើមរអើម ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ
តថាគតខ្ពើមសេចក្តីប្រព្រឹត្តិអាក្រក់ ដោយកាយ វាចា ចិត្ត
តថាគតខ្ពើមសេចក្តីប្រកបចិត្តផ្តេកផ្តិតទៅរកអកុសលធម៌
ទាំងឡាយដ៏អាក្រក់ច្រើនប្រការ (នោះណាស់) ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា
ព្រះសមណគោតម ជាអ្នកខ្ពើមរអើមនោះ គឺត្រូវត្រង់ហេតុនេះឯង
ប៉ុន្តែមិនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា
ព្រះគោតមដ៏ចម្រើន ជាអ្នកបំផ្លាញទេតើ ។ ព្រះលោកនាថជាម្ចាស់ទ្រង់ត្រាស់ថា
ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម
ជាអ្នកបំផ្លាញ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ
ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែល
រំលាងបង់នូវអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហ្មណ៍
ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញនោះ គឺត្រូវត្រង់ហេតុនេះឯង
ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។
ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកដុតកំដៅទេតើ ។
ព្រះសព្វញ្ញូជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង
គួរឲ្យអ្នកផងគេថា ព្រះសមណគោតមជាអ្នកដុតកំដៅ ដែលគេថានោះត្រូវហើយ
ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា ការប្រព្រឹត្តិអាក្រក់ដោយកាយ
វាចា ចិត្ត ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់
អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ)
បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ
បានធ្វើវត្ថុសម្រាប់កើតទៀត
ឲ្យអស់រលីងដូចដើមត្នោតដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ
បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ
ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកដុតកំដៅ
ម្នាលព្រាហ្មណ៍ អកុសលធម៌ទាំងឡាយដ៏អាក្រក់ជាទីតាំងនៃសេចក្តីក្តៅក្រហាយ
(នោះ) តថាគតឯងបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ
បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត
ដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ
ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា
ព្រះសមណគោតម ជាអ្នកដុតកំដៅនោះគឺត្រូវត្រង់ហេតុនេះឯង
ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។
ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាមនុស្សឥតកំណើតទេតើ ។
ព្រះដ៏មានជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុជាទំនង
គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើត ដែលគេថានោះត្រូវហើយ
ម្នាលព្រាហ្មណ៍ ព្រោះកិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត
បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ
បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត
ដែលគេក្របែលគាស់រំលីង ឲ្យលែងដុះតទៅទៀតហើយ
បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ
ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកឥតកំណើត
ម្នាលព្រាហ្មណ៍ កិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត
(នោះ) តថាគតឯងបានលះបង់ស្រឡះហើយ
បានផ្តាច់ផ្តិលឫសគល់អស់ហើយបានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង
ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ
បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ
ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា
ព្រះសមណគោតម ជាមនុស្សឥតកំណើតនោះ គឺត្រូវត្រង់ហេតុនេះឯង
ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។
[៣] សេយ្យថាបិ ព្រាហ្មណ កុក្កុដិយា អណ្ឌានិ អដ្ឋ វា ទស
វា ទ្វាទស វា តានស្សុ កុក្កុដិយា សម្មា អធិសយិតានិ សម្មា បរិសេទិតានិ សម្មា
បរិភាវិតានិ យោ នុ ខោ តេសំ កុក្កុដច្ឆាបកានំ បឋមតរំ បាទនខសិខាយ វា មុខតុណ្ឌកេន វា
អណ្ឌកោសំ បទាលេត្វា សោត្ថិនា អភិនិព្វិជ្ជេយ្យ កិន្តិ ស្វាស្ស វចនីយោ ជេដ្ឋោ វា
កនិដ្ឋោ វាតិ។ ជេដ្ឋោតិស្ស ភោ គោតម វចនីយោ សោ ហិ នេសំ ជេដ្ឋោ ហោតីតិ។ ឯវមេវ ខោ អហំ
ព្រាហ្មណ អវិជ្ជាគតាយ បជាយ អណ្ឌភូតាយ បរិយោនទ្ធាយ អវិជ្ជណ្ឌកោសំ បទាលេត្វា ឯកោ វ
លោកេ អនុត្តរំ សម្មាសម្ពោធឹ អភិសម្ពុទ្ធោ សោហំ ព្រាហ្មណ ជេដ្ឋោ សេដ្ឋោ លោកស្ស
អារទ្ធំ ខោ បន មេ ព្រាហ្មណ វីរិយំ អហោសិ អសល្លីនំ ឧបដ្ឋិតា សតិ អប្បមុដ្ឋា
[អសម្មុដ្ឋ] បស្សទ្ធោ កាយោ អសារទ្ធោ សមាហិតំ ចិត្តំ ឯកគ្គំ សោ ខោ អហំ ព្រាហ្មណ
វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ
បឋមំ ឈានំ ឧបសម្បជ្ជ វិហាសឹ។ វិតក្កវិចារានំ វូបសមា អជ្ឈត្តំ សម្បសាទនំ ចេតសោ
ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយំ ឈានំ ឧបសម្បជ្ជ វិហាសឹ។
បីតិយា ច វិរាគា ឧបេក្ខកោ ច វិហាសឹ សតោ ច សម្បជានោ សុខញ្ច កាយេន បដិសំវេទេសឹ យន្តំ
អរិយា អាចិក្ខន្តិ ឧបេក្ខកោ សតិមា សុខវិហារី’តិ តតិយំ ឈានំ ឧបសម្បជ្ជ វិហាសឹ។
សុខស្ស ច បហានា ទុក្ខស្ស ច បហានា បុព្វេវ សោមនស្សទោមនស្សានំ អត្ថង្គមា អទុក្ខមសុខំ
ឧបេក្ខាសតិបារិសុទ្ធឹ ចតុត្ថំ ឈានំ ឧបសម្បជ្ជ វិហាសឹ។ ‘សោ ឯវំ សមាហិតេ ចិត្តេ
បរិសុទ្ធេ បរិយោទាតេ អនង្គណេ វិគតូបក្កិលេសេ មុទុភូតេ កម្មនិយេ ឋិតេ
អានេញ្ជប្បត្តេ [អានញ្ជប្បត្តេ] បុព្វេនិវាសានុស្សតិញ្ញាណាយ ចិត្តំ អភិនិន្នាមេសឹ។
សោ អនេកវិហិតំ បុព្វេនិវាសំ អនុស្សរាមិ។ សេយ្យថីទំ។ ឯកំបិ ជាតឹ ទ្វេបិ ជាតិយោ
តិស្សោបិ ជាតិយោ ចតស្សោបិ ជាតិយោ បញ្ចបិ ជាតិយោ ទសបិ ជាតិយោ វីសំបិ ជាតិយោ តឹសំបិ
ជាតិយោ ចត្តាឡីសំបិ ជាតិយោ បញ្ញាសំបិ ជាតិយោ ជាតិសតំបិ ជាតិសហស្សំបិ
ជាតិសតសហស្សំបិ អនេកេបិ សំវដ្ដកប្បេ អនេកេបិ វិវដ្ដកប្បេ អនេកេបិ
សំវដ្ដវិវដ្ដកប្បេ អមុត្រាសឹ ឯវំនាមោ ឯវំគោត្តោ ឯវំវណ្ណោ ឯវមាហារោ
ឯវំសុខទុក្ខប្បដិសំវេទី ឯវមាយុបរិយន្តោ សោ តតោ ចុតោ អមុត្រ ឧទបាទឹ តត្រាបាសឹ
ឯវំនាមោ ឯវំគោត្តោ ឯវំវណ្ណោ ឯវមាហារោ ឯវំសុខទុក្ខប្បដិសំវេទី ឯវមាយុបរិយន្តោ សោ
តតោ ចុតោ ឥធូបបន្នោតិ។ ឥតិ សាការំ សឧទ្ទេសំ អនេកវិហិតំ បុព្វេនិវាសំ អនុស្សរាមិ។
អយំ ខោ មេ ព្រាហ្មណ រត្តិយា បឋមេ យាមេ បឋមា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា
ឧប្បន្នា តមោ វិហតោ អាលោកោ ឧប្បន្នោ យថាតំ អប្បមត្តស្ស អាតាបិនោ បហិតត្តស្ស
វិហរតោ។ អយំ ខោ មេ ព្រាហ្មណ បឋមា អភិនិព្វិទា អហោសិ កុក្កុដច្ឆាបកស្សេវ
អណ្ឌកោសម្ហា។ សោ ឯវំ សមាហិតេ ចិត្តេ បរិសុទ្ធេ បរិយោទាតេ អនង្គណេ វិគតូបក្កិលេសេ
មុទុភូតេ កម្មនិយេ ឋិតេ អានេញ្ជប្បត្តេ សត្តានំ ចុតូបបាតញ្ញាណាយ ចិត្តំ
អភិនិន្នាមេសឹ។ សោ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សាមិ
ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុព្វណ្ណេ សុគតេ ទុគ្គតេ យថាកម្មូបគេ សត្តេ
បជានាមិ ឥមេ វត ភោន្តោ សត្តា កាយទុច្ចរិតេន សមន្នាគតា វចីទុច្ចរិតេន សមន្នាគតា
មនោទុច្ចរិតេន សមន្នាគតា អរិយានំ ឧបវាទកា មិច្ឆាទិដ្ឋិកា មិច្ឆាទិដ្ឋិកម្មសមាទានា
តេ កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបន្នា ឥមេ វា បន ភោន្តោ
សត្តា កាយសុចរិតេន សមន្នាគតា វចីសុចរិតេន សមន្នាគតា មនោសុចរិតេន សមន្នាគតា អរិយានំ
អនុបវាទកា សម្មាទិដ្ឋិកា សម្មាទិដ្ឋិកម្មសមាទានា តេ កាយស្ស ភេទា បរំ មរណា សុគតឹ
សគ្គំ លោកំ [សគ្គលោកន្តិបិ បាឋោ] ឧបបន្នា’តិ។ ឥតិ ទិព្វេន ចក្ខុនា វិសុទ្ធេន
អតិក្កន្តមានុសកេន សត្តេ បស្សាមិ ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុព្វណ្ណេ
សុគតេ ទុគ្គតេ យថាកម្មូបគេ សត្តេ បជានាមិ។ អយំ ខោ មេ ព្រាហ្មណ រត្តិយា មជ្ឈិមេ
យាមេ ទុតិយា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ អាលោកោ
ឧប្បន្នោ យថាតំ អប្បមត្តស្ស អាតាបិនោ បហិតត្តស្ស វិហរតោ។ អយំ ខោ មេ ព្រាហ្មណ
ទុតិយា អភិនិព្វិទា អហោសិ កុក្កុដច្ឆាបកស្សេវ អណ្ឌកោសម្ហា។ សោ ឯវំ សមាហិតេ ចិត្តេ
បរិសុទ្ធេ បរិយោទាតេ អនង្គណេ វិគតូបក្កិលេសេ មុទុភូតេ កម្មនិយេ ឋិតេ
អានេញ្ជប្បត្តេ អាសវានំ ខយញ្ញាណាយ ចិត្តំ អភិនិន្នាមេសឹ សោ ឥទំ ទុក្ខន្តិ យថាភូតំ
អព្ភញ្ញាសឹ អយំ ទុក្ខសមុទយោតិ យថាភូតំ អព្ភញ្ញាសឹ អយំ ទុក្ខនិរោធោតិ យថាភូតំ
អព្ភញ្ញាសឹ អយំ ទុក្ខនិរោធគាមិនី បដិបទាតិ យថាភូតំ អព្ភញ្ញាសឹ ឥមេ អាសវាតិ យថាភូតំ
អព្ភញ្ញាសឹ អយំ អាសវសមុទយោតិ យថាភូតំ អព្ភញ្ញាសឹ អយំ អាសវនិរោធោតិ យថាភូតំ
អព្ភញ្ញាសឹ អយំ អាសវនិរោធគាមិនី បដិបទាតិ យថាភូតំ អព្ភញ្ញាសឹ តស្ស មេ ឯវំ ជានតោ
ឯវំ បស្សតោ កាមាសវាបិ ចិត្តំ វិមុច្ចិត្ថ ភវាសវាបិ ចិត្តំ វិមុច្ចិត្ថ [យេភុយ្យេន
ឥតោ បរំ ទិដ្ឋាសវាបីតិ អត្ថិ។] អវិជ្ជាសវាបិ ចិត្តំ វិមុច្ចិត្ថ វិមុត្តស្មឹ
វិមុត្តមីតិ [វិមុត្តម្ហីតិបិ បាឋោ] ញាណំ អហោសិ ខីណា ជាតិ វុសិតំ ព្រហ្មចរិយំ កតំ
ករណីយំ នាបរំ ឥត្ថត្តាយាតិ អព្ភញ្ញាសឹ។ អយំ ខោ មេ ព្រាហ្មណ រត្តិយា បច្ឆិមេ យាមេ
តតិយា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ អាលោកោ ឧប្បន្នោ
យថាតំ អប្បមត្តស្ស អាតាបិនោ បហិតត្តស្ស វិហរតោ។ អយំ ខោ មេ ព្រាហ្មណ តតិយា
អភិនិព្វិទា អហោសិ កុក្កុដច្ឆាបកស្សេវ អណ្ឌកោសម្ហាតិ។
[៣] ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ ៨ក្តី
១០ក្តី ១២ក្តី ពងមាន់ទាំងនោះ គឺមេមាន់ក្រាបដោយប្រពៃហើយ
ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យចាប់ក្លិនវាជាមេដោយប្រពៃហើយ
(លុះដល់វេលាញាស់) ក៏បណ្តាកូនមាន់ទាំងនោះ កូនមាន់ណា ទំលាយសម្បកពង
ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួលមុនគេបំផុត
បើដូច្នេះ តើអ្នកផងគួរហៅកូនមាន់នោះថា កូនច្បង ឬកូនពៅហ៏ ។
ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន (កូនមាន់នោះ) គេគួរហៅថា
កូនច្បង ព្រោះវាជាបងគេបំផុត។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍
កាលបើពពួកសត្វ ដូចជាពងមាន់កើតហើយ មានអវិជ្ជាគឺសេចក្តីល្ងង់
ដូចជាសម្បកពងកំពុងរួបរឹតក្នុងលោក មានតែតថាគតម្នាក់ឯង ដែលទំលាយសម្បកពង
គឺសេចក្តីល្ងង់ ហើយត្រាស់ដឹងខ្លួនឯងដោយប្រពៃនូវសម្មាសម្ពោធិញ្ញាណ
ដែលមិនមានគុណជាតឯទៀត ប្រសើរជាងឡើយ ម្នាលព្រាហ្មណ៍ តថាគតឯងជាចម្បង
ជាបុគ្គលប្រសើរបំផុតជាងសត្វលោក ម្នាលព្រាហ្មណ៍ ព្យាយាម
តថាគតបានតាំងផ្តើមហើយ មិនបន្ធូរបន្ថយទេ ទាំងស្មារតី
តថាគតក៏ប្រុងមិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រំងាប់មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ
ជាចិត្តមានអារម្មណ៍តែមួយ ម្នាលព្រាហ្មណ៍ តថាគតឯង លុះដល់ប្រាកដ
ជាស្ងាត់ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ
ក៏ចូលដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ
ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍នៅហើយ។ លុះតថាគត
ចូលទៅជិតរំងាប់វិតក្កៈ វិចារៈ រួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន
ជាទីផូរផង់ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ
មានតែបីតិនិងសុខ កើតពីសមាធិនៅហើយ។ លុះលះបង់បីតិចេញហើយ តថាគតជាបុគ្គលព្រងើយ
មានសតិ មានសេចក្តីដឹងច្បាស់នៅហើយ តថាគតសោយសុខដោយកាយផង
អរិយបុគ្គលទាំងឡាយ តែងសំដែងនូវបុគ្គល ដែលបានតតិយជ្ឈានណា
ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ
តថាគតក៏បានដល់នូវតតិយជ្ឈាននោះហើយនៅ។ ព្រោះលះបង់នូវសេចក្តីសុខផង
ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរំលត់នូវសោមនស្ស និងទោមនស្ស
អំពីមុនផង តថាគតបានចូលដល់ចតុត្ថជ្ឈានឥតទុក្ខ ឥតសុខ
មានសតិដ៏ស្អាតព្រោះឧបេក្ខាហើយនៅ។ កាលដែលចិត្តខ្ជាប់ខ្ជួន
បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម
ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគតឯង ក៏បានបង្អោនចិត្តចូលទៅ
ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ (ញាណជាគ្រឿងរឭកជាតិមុនបាន)។ តថាគតឯង
ក៏រឭកជាតិដែលបានអាស្រ័យនៅមកអំពីមុនជាអនេកជាតិ។ រឭកជាតិបានដូចម្តេច។
រឭកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ
១ពាន់ជាតិ ១សែនជាតិក៏បាន រឭកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប
ច្រើនសំវដ្តវិវដ្ដកប្បក៏បាន ដូច្នេះថា តថាគតបានកើតក្នុងភពឯណោះ
មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ
ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតច្យុតចាកអត្តភាពនោះ
ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ
មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ
មានកំណត់អាយុប៉ុណ្ណេះ តថាគតឯងច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។
តថាគតរឭកតាមនូវជាតិ ដែលអាស្រ័យនៅពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ
ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាដំបូងនៃរាត្រី
លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដ ក៏កើតឡើង
ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី
មិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ
និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានុ៎ះដូច្នោះដែរ។
ម្នាលព្រាហ្មណ៍ នេះឯងជាបឋមវិជ្ជាដែលតថាគតបានត្រាស់ដឹងហើយ
ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង ។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធផូរផង់
មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មងជាចិត្តទន់សមគួរដល់កម្ម
ជាចិត្តនឹងធឹងមិនញាប់ញ័រយ៉ាងនេះហើយ
តថាគតទើបបង្អោនចិត្តចូលទៅក្នុងញាណ ដែលនាំឲ្យបានត្រាស់ដឹងនូវចុតិ
និងបដិសន្ធិនៃសត្វទាំងឡាយ គឺចុតូបបាតញ្ញាណ ។
តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែល ច្យុត និងចាប់បដិសន្ធិទាបថោក
និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ
និងទុគ្គតិដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ
ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ
ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត
ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម
ជាមិច្ឆាទិដ្ឋិ និយាយតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងនោះ
លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ [កំណើតសត្វតិរច្ឆាន។]
ទុគ្គតិ [ប្រេតវិស័យ។] វិនិបាត
[អសុរកាយដែលមានមហិទ្ធិឫទ្ធិដូចរាហូអសុរិន្ទជាដើម។] នរក
[លោកដែលគ្មានសេចក្តីចំរើនមានប្រការច្រើន មានអវចីនរកជាដើម។] មួយសោត
អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត
ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាសម្មាទិដ្ឋិ
មិនតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ
បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺសុគតិ
[សង្គ្រោះយកគតិរបស់មនុស្សចូលផង។] និងស្ថានសួគ៌
[ចំពោះយកគតិនៃទេវតាតែម្យ៉ាង។]។ តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែលច្យុត
នឹងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ
និងទុគ្គតិ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ
ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ
ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី ២
នេះឯងហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាកណ្តាលនៃរាត្រី
លុះដល់សេចក្តីល្ងង់ខ្លៅបាត់ទៅ សេចក្តីចេះដឹងប្រាកដក៏កើតឡើង
ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងប្រុងស្មារតី
មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស
មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ
ដូចជាបណ្ឌិតទាំងឡាយដែលបាននូវវិជ្ជាទី២ នុ៎ះដូច្នោះដែរ។ ម្នាលព្រាហ្មណ៍
នេះឯងជាវិជ្ជាទី២ ដែលតថាគតបានត្រាស់ដឹងហើយ
ដូចជាកូនមាន់ដែលញាស់ចេញចាកសម្បកពង។ កាលដែលចិត្តខ្ជាប់ខ្ជួន
បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់
សមគួរដល់កម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រ យ៉ាងនេះ ហើយ
តថាគតទើបបង្អោនចិត្តចំពោះទៅក្នុងញាណជាហេតុឲ្យបានអស់ទៅនៃ
អាសវៈទាំងឡាយ គឺអាសវក្ខយញ្ញាណ តថាគតក៏ដឹងប្រាកដតាមពិតថា នេះជាទុក្ខ
ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា
នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា
នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា
ធម៌ប៉ុណ្ណេះជាអាសវៈ ដឹងប្រាកដតាមពិតថាធម៌នេះជាហេតុនាំឲ្យ កើតអាសវៈ
ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា
នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ កាលដែលតថាគតដឹងយ៉ាងនេះ
តថាគតឃើញយ៉ាងនេះ ចិត្តតថាគតក៏ផុតចាកគ្រឿងត្រាំគឺកាមផង គឺភពផង គឺអវិជ្ជាផង
កាលបើចិត្តតថាគតបានរួចផុតស្រឡះហើយ ប្រាជ្ញាក៏កើតប្រាកដដល់តថាគតថា
ចិត្តរួចផុតស្រឡះចាកអាសវៈហើយ ទាំងតថាគតក៏ដឹងច្បាស់ថា
កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ
សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត
មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣ នេះហើយ
ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាបំផុតនៃរាត្រី
លុះដល់សេចក្តីល្ងង់ខ្លៅខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដក៏កើតឡើង
ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងអង្គុយប្រុងស្មារតី
មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស
មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយ
ដែលបាននូវវិជ្ជាទី៣ នុ៎ះដូច្នោះដែរ។ ម្នាលព្រាហ្មណ៍
ការត្រាស់ដឹងរបស់តថាគត ជាគំរប់៣នេះ ដូចគ្នានឹងការញាស់ចេញរបស់កូនមាន់អំពីសម្បកពង។
[៤] ឯវំ វុត្តេ វេរញ្ជោ ព្រាហ្មណោ ភគវន្តំ ឯតទវោច
ជេដ្ឋោ ភវំ គោតមោ សេដ្ឋោ ភវំ គោតមោ អភិក្កន្តំ ភោ គោតម អភិក្កន្តំ ភោ គោតម
សេយ្យថាបិ ភោ គោតម និក្កុជ្ជិតំ វា ឧក្កុជ្ជេយ្យ បដិច្ឆន្នំ វា វិវរេយ្យ មូឡ្ហស្ស
វា មគ្គំ អាចិក្ខេយ្យ អន្ធការេ វា តេលប្បជ្ជោតំ ធារេយ្យ ចក្ខុមន្តោ រូបានិ
ទក្ខន្តីតិ ឯវមេវំ [សព្វត្ថ ឯវមេវាតិ បាឋោ ទិស្សតិ] ភោតា គោតមេន អនេកបរិយាយេន
ធម្មោ បកាសិតោ ឯសាហំ ភវន្តំ គោតមំ សរណំ គច្ឆាមិ ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបាសកំ មំ
ភវំ គោតមោ ធារេតុ អជ្ជតគ្គេ បាណុបេតំ សរណំ គតំ អធិវាសេតុ ច មេ ភវំ គោតមោ វេរញ្ជាយំ
វស្សាវាសំ សទ្ធឹ ភិក្ខុសង្ឃេនាតិ។ អធិវាសេសិ ភគវា តុណ្ហីភាវេន។ អថ ខោ វេរញ្ជោ
ព្រាហ្មណោ ភគវតោ អធិវាសនំ វិទិត្វា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា
បក្កាមិ។
[៤] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ
វេរញ្ជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគវិញថា ព្រះគោតមដ៏ចម្រើន
ព្រះអង្គជាចម្បងជាងមនុស្ស ប្រសើរបំផុតជាងមនុស្ស បពិត្រព្រះគោតមដ៏ចម្រើន
ភាសិតរបស់ព្រះអង្គច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន
ភាសិតរបស់ព្រះអង្គច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន
ធម៌ដែលព្រះអង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់)
គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះឲ្យផ្ងារឡើង ពុំនោះ
ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស
ឬក៏ដូចជាមនុស្សកាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា
មនុស្សមានភ្នែករមែងមើលឃើញនូវរូបទាំងឡាយ
ខ្ញុំព្រះអង្គនោះសូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង
ជាទីពឹងទីរឭក ចាប់ដើម តាំងពីថ្ងៃនេះទៅសូមព្រះគោតមដ៏ចម្រើនជ្រាប
នូវខ្ញុំព្រះអង្គថាជាឧបាសក ដល់សរណគមន៍ស្មើដោយជីវិត មិនតែប៉ុណ្ណោះទេ
សូមព្រះគោតមដ៏ចម្រើន
ទទួលនិមន្តគង់ចាំវស្សាជិតស្រុកវេរញ្ជាមួយអន្លើដោយភិក្ខុសង្ឃ។
ព្រះដ៏មានព្រះភាគក៏ព្រមទទួលនិមន្តដោយតុណ្ហីភាព [ទទួលនិមន្តដោយស្ងៀម]
។ លំដាប់នោះ វេរញ្ជព្រាហ្មណ៍ដឹងច្បាស់ថា ព្រះអង្គទទួលនិមន្តហើយ
ក៏ក្រោកចាកអាសនៈថ្វាយបង្គំលាព្រះដ៏មានព្រះភាគ
ហើយធ្វើប្រទក្សិណដើរចេញទៅ។
[៥] តេន ខោ បន សមយេន វេរញ្ជា ទុព្ភិក្ខា ហោតិ
ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ។ តេន ខោ បន
សមយេន ឧត្តរាបថកា អស្សវាណិជា បញ្ចមត្តេហិ អស្សសតេហិ វេរញ្ជាយំ វស្សាវាសំ ឧបគតា
ហោន្តិ។ តេហិ អស្សមណ្ឌលិកាសុ ភិក្ខូនំ បត្ថបត្ថបូលកំ [សព្វត្ថ បត្ថបត្ថមូលកន្តិ
បាឋោ ទិស្សតិ។] បញ្ញត្តំ ហោតិ។ ភិក្ខូ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ
វេរញ្ជាយំ [វេរញ្ជំ] បិណ្ឌាយ បវិសិត្វា បិណ្ឌំ អលភមានា អស្សមណ្ឌលិកាសុ បិណ្ឌាយ
ចរិត្វា បត្ថបត្ថបូលកំ អារាមំ ហរិត្វា ឧទុក្ខលេ កោដ្ដេត្វា កោដ្ដេត្វា
បរិភុញ្ជន្តិ។ អាយស្មា បនានន្ទោ បត្ថបូលកំ សិលាយំ បឹសិត្វា [ បិសិត្វា ] ភគវតោ
ឧបនាមេតិ។ តំ ភគវា បរិភុញ្ជតិ។ អស្សោសិ ខោ ភគវា ឧទុក្ខលសទ្ទំ។ ជានន្តាបិ តថាគតា
បុច្ឆន្តិ ជានន្តាបិ ន បុច្ឆន្តិ កាលំ វិទិត្វា បុច្ឆន្តិ កាលំ វិទិត្វា ន
បុច្ឆន្តិ អត្ថសញ្ហិតំ តថាគតា បុច្ឆន្តិ នោ អនត្ថសញ្ហិតំ អនត្ថសញ្ហិតេ សេតុឃាតោ
តថាគតានំ។ ទ្វីហាការេហិ ពុទ្ធា ភគវន្តោ ភិក្ខូ បដិបុច្ឆន្តិ ធម្មំ វា ទេសេស្សាម
សាវកានំ វា សិក្ខាបទំ បញ្ញបេស្សាមាតិ។ អថខោ ភគវា អាយស្មន្តំ អានន្ទំ អាមន្តេសិ
កិន្នុ ខោ សោ អានន្ទ ឧទុក្ខលសទ្ទោតិ។ អថខោ អាយស្មា អានន្ទោ ភគវតោ ឯតមត្ថំ អារោចេសិ។
សាធុ សាធុ អានន្ទ តុម្ហេហិ អានន្ទ សប្បុរិសេហិ វិជិតំ បច្ឆិមា ជនតា សាលិមំសោទនំ
អតិមញ្ញិស្សតីតិ។
[៥] សម័យនោះឯង ស្រុកវេរញ្ជាកើតអំណត់អត់បាយ
មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក
មនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់ មានឆ្អឹងស (ដេរដាសលើផែនដី)
មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន
ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន
ជនទាំងអស់ក្នុងស្រុកនោះព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក។
សម័យនោះ មានពួកឈ្មួញសេះនៅក្នុងឧត្តរាបថប្រទេស
នាំសេះចំនួន៥០០ចូលមកនៅសម្រាកក្នុងស្រុកវេរញ្ជា ក្នុងរដូវខែវស្សា។
ពួកឈ្មួញដែលនៅក្នុងរោងសេះទាំងនោះ
ក៏បានបញ្ញត្តគ្នាឲ្យប្រគេនបាយក្រៀមចំនួន១នាឡិៗម្នាក់ ដល់ភិក្ខុទាំងឡាយ។
លុះដល់ពេលបុព្វណ្ហសម័យ [សម័យជាចំណែកខាងដើមនៃថ្ងៃ គឺពេលព្រឹកព្រលឹម។]
ភិក្ខុទាំងឡាយស្លៀកស្បង់ទ្រង់ចីវរ និងបាត្រនាំគ្នាចូលទៅបិណ្ឌបាត ក្នុងស្រុកវេរញ្ជា
ក៏មិនប្រទះបានអាហារបិណ្ឌបាតសោះឡើយ
ទើបទៅបិណ្ឌបាតខាងពួកឈ្មួញឯរោងសេះវិញ ក៏បានបាយក្រៀម១នាឡិៗម្នាក់
ហើយវិលមកអារាមយកបាយក្រៀមនោះបុកក្នុងត្បាល់រួចនាំគ្នាឆាន់។
ចំណែកខាងព្រះអានន្ទដ៏មានអាយុ យកបាយក្រៀម១នាឡិ កិនក្នុងត្បាល់ថ្មហើយយកទៅថ្វាយព្រះដ៏មានព្រះភាគ។
ព្រះអង្គក៏ទ្រង់ទទួលសោយបាយក្រៀមនោះ។ វេលានោះ
ព្រះសម្ពុទ្ធទ្រង់បានឮសូរត្បាល់ និងអង្រែនោះដែរ។ ព្រះតថាគតទាំងឡាយ
បានជ្រាបនូវហេតុហើយសួរក៏មាន បានជ្រាបហើយមិនសួរក៏មាន
ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន
ជ្រាបច្បាស់នូវកាលគួរហើយមិនសួរក៏មាន ឯព្រះតថាគតទាំងឡាយ
ព្រះអង្គតែងសួរនូវការណាដែលប្រកបដោយប្រយោជន៍
កម្មដែលមិនប្រកបដោយប្រយោជន៍ ព្រះអង្គមិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ
ទ្រង់បានផ្តាច់បង់នូវកម្មមិនប្រកបដោយប្រយោជន៍ទាំងឡាយ
ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគទាំងឡាយ
ទ្រង់តែងសួរនូវភិក្ខុទាំងឡាយ ដោយហេតុពីរប្រការ
គឺទ្រង់សួរដើម្បីនឹងសម្តែងនូវធម៌១
ដើម្បីនឹងបញ្ញត្តនូវសិក្ខាបទដល់សាវកទាំងឡាយ១។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅព្រះអានន្ទដ៏មានអាយុមក
ហើយទ្រង់សួរថា ម្នាលអានន្ទ សូរសម្លេងនោះជាសូរត្បាល់អង្រែឬអ្វី។
ទើបព្រះអានន្ទដ៏មានអាយុ
ក្រាបទូលរឿងនុ៎ះឲ្យព្រះដ៏មានព្រះភាគជ្រាបគ្រប់ប្រការ។
ព្រះអង្គត្រាស់សសើរថា ត្រូវហើយអានន្ទ ប្រពៃហើយអានន្ទ អ្នកឯងរាល់គ្នាជាសប្បុរសឈ្នះវិសេសហើយ
បណ្តាលជនខាងក្រោយគេនឹងនឹកចង់ឲ្យនូវចង្ហាន់ដែលគេចំអិន
ដោយអង្ករស្រូវខ្សាយ ព្រមទាំងម្ហូបលាយដោយសាច់ដ៏ឆ្ងាញ់ពិសារ
(ដល់អ្នករាល់គ្នា)។
[៦] អថខោ អាយស្មា មហាមោគ្គល្លានោ យេន ភគវា តេនុបសង្កមិ
ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ អាយស្មា
មហាមោគ្គល្លានោ ភគវន្តំ ឯតទវោច ឯតរហិ ភន្តេ វេរញ្ជា ទុព្ភិក្ខា ទ្វីហិតិកា
សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ ឥមិស្សា ភន្តេ មហាបថវិយា
ហេដ្ឋិមតលំ សម្បន្នំ [រសសម្បន្នំ] សេយ្យថាបិ ខុទ្ទកមធុំ [ ខុទ្ទមធុំ ] អនីលកំ
ឯវមស្សាទំ សាធាហំ ភន្តេ បថវឹ បរិវត្តេយ្យំ ភិក្ខូ បប្បដកោជំ បរិភុញ្ជិស្សន្តីតិ។
យេ បន តេ មោគ្គល្លាន បថវីនិស្សិតា បាណា តេ កថំ ករិស្សសីតិ។ ឯកាហំ ភន្តេ បាណឹ អភិនិម្មិនិស្សាមិ
សេយ្យថាបិ មហាបថវី យេ បថវីនិស្សិតា បាណា តេ តត្ថ សង្កាមេស្សាមិ ឯកេន ហត្ថេន បថវឹ
បរិវត្តេស្សាមីតិ។ អលំ មោគ្គល្លាន មា តេ រុច្ចិ បថវឹ បរិវត្តេតុំ វិបល្លាសំបិ
សត្តា បដិលភេយ្យុន្តិ។ សាធុ ភន្តេ សព្វោ ភិក្ខុសង្ឃោ ឧត្តរកុរុំ បិណ្ឌាយ
គច្ឆេយ្យាតិ។ យេ បន តេ មោគ្គល្លាន ភិក្ខូ អនិទ្ធិមន្តោ តេ កថំ ករិស្សសីតិ។ តថាហំ
ភន្តេ ករិស្សាមិ យថា សព្វេ ភិក្ខូ គច្ឆិស្សន្តីតិ។ អលំ មោគ្គល្លាន មា តេ រុច្ចិ
សព្វស្ស ភិក្ខុសង្ឃស្ស ឧត្តរកុរុំ បិណ្ឌាយ គមនន្តិ។
[៦] គ្រានោះ
ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់
បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រួចហើយក៏គង់ក្នុងទីដ៏សមគួរ។
លុះព្រះមហាមោគ្គល្លានដ៏មានអាយុគង់ក្នុងទីដ៏សមគួរហើយ
ក៏ក្រាបទួលស្នើសេចក្តីនេះចំពោះព្រះដ៏មានព្រះភាគថា
សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវនេះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ
មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក
មនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី)
មនុស្សដែលមានទ្រព្យ សម្បត្តិ ល្មមទិញដូរស្រូវអង្ករគេបាន
ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់នោះទើបទិញដូរបាន
ជនទាំងអស់ក្នុងស្រុកនោះ នឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក
សូមទ្រង់ព្រះមេត្តា ប្រោស ផ្ទៃខាងក្រោមនៃផែនដីនេះ មានឱជារសផ្អែមដូចទឹកឃ្មុំ
ដែលស្អាតបរិសុទ្ធឥតលាយច្រឡំដោយមេឃ្មុំ សូមទ្រង់ព្រះមេត្តាប្រោស
ខ្ញុំព្រះអង្គចង់ប្រែត្រឡប់ផែនដីនេះឲ្យផ្ងារឡើង
ដើម្បីនឹងឲ្យភិក្ខុទាំងឡាយឆាន់នូវឱជារស
ដែលកើតឡើងអំពីស្រទាប់នៃផែនដីនោះ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន
ចុះអ្នកនឹងយកមនុស្ស សត្វទាំងឡាយដែលនៅអាស្រ័យលើផែនដីនេះ អោយទៅនៅឯណា។
ព្រះមហាមោគ្គល្លានទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស
ខ្ញុំព្រះអង្គនឹងនិម្មិតបាតដៃម្ខាង ឲ្យបានដូចជាផែនដី ធំ
នឹងឲ្យសត្វទាំងឡាយដែលនៅអាស្រ័យលើផែនដី មកនៅលើបាតដៃម្ខាងនោះ
ហើយខ្ញុំព្រះអង្គនឹងប្រែនូវផែនដីដោយដៃម្ខាង។ ព្រះអង្គទ្រង់ឃាត់ថា
មោគ្គល្លាន អ្នកកុំពេញចិត្តនឹងត្រឡប់ផែនដីនោះឡើយ
សត្វទាំងឡាយនឹងបាននូវសេចក្តីជ្រួលជ្រើមរបល់។
ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស
ព្រះពុទ្ធដីកាដែលទ្រង់ត្រាស់មកនោះប្រពៃហើយ (បើដូច្នោះ)
សូមឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីបវិញ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលមោគ្គល្លាន
ចុះភិក្ខុទាំងឡាយឯណាដែលមិនមានឫទ្ធិ អ្នកនឹងធ្វើនូវភិក្ខុទាំងនោះដូចម្តេចទៅ។
ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស
ភិក្ខុទាំងអស់នឹងទៅបានយ៉ាងណា ខ្ញុំព្រះអង្គនឹងធ្វើយ៉ាងនោះ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា កុំ មោគ្គល្លាន
អ្នកកុំពេញចិត្តឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីប នោះឡើយ។
[៧] អថខោ អាយស្មតោ សារីបុត្តស្ស រហោគតស្ស បដិសល្លីនស្ស
ឯវំ ចេតសោ បរិវិតក្កោ ឧទបាទិ កតមេសានំ ខោ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ន
ចិរដ្ឋិតិកំ អហោសិ កតមេសានំ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។
អថខោ អាយស្មា សារីបុត្តោ សាយណ្ហសមយំ បដិសល្លានា វុដ្ឋិតោ យេន ភគវា តេនុបសង្កមិ
ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ អាយស្មា
សារីបុត្តោ ភគវន្តំ ឯតទវោច ឥធ មយ្ហំ ភន្តេ រហោគតស្ស បដិសល្លីនស្ស ឯវំ ចេតសោ
បរិវិតក្កោ ឧទបាទិ កតមេសានំ ខោ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសិ
កតមេសានំ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។ ភគវតោ ច សារីបុត្ត
វិបស្សិស្ស ភគវតោ ច សិខិស្ស ភគវតោ ច វេស្សភុស្ស ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសិ
ភគវតោ ច សារីបុត្ត កកុសន្ធស្ស ភគវតោ ច កោនាគមនស្ស ភគវតោ ច កស្សបស្ស ព្រហ្មចរិយំ
ចិរដ្ឋិតិកំ អហោសីតិ។ កោ នុ ខោ ភន្តេ ហេតុ កោ បច្ចយោ យេន ភគវតោ ច វិបស្សិស្ស ភគវតោ
ច សិខិស្ស ភគវតោ ច វេស្សភុស្ស ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសីតិ។ ភគវា ច
សារីបុត្ត វិបស្សី ភគវា ច សិខី ភគវា ច វេស្សភូ កិលាសុនោ អហេសុំ សាវកានំ វិត្ថារេន
ធម្មំ ទស្សេតុំ អប្បកញ្ច នេសំ អហោសិ សុត្តំ គេយ្យំ វេយ្យាករណំ គាថា ឧទានំ
ឥតិវុត្តកំ ជាតកំ អព្ភូតធម្មំ វេទល្លំ អប្បញ្ញត្តំ សាវកានំ សិក្ខាបទំ អនុទ្ទិដ្ឋំ
បាតិមោក្ខំ តេសំ ពុទ្ធានំ ភគវន្តានំ អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ
អន្តរធានេន យេ តេ បច្ឆិមា សាវកា នានានាម នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា
តេ តំ ព្រហ្មចរិយំ ខិប្បញ្ញេវ អន្តរធាបេសុំ សេយ្យថាបិ សារីបុត្ត នានាបុប្ផានិ ផលកេ
និក្ខិត្តានិ សុត្តេន អសង្គហិតានិ តានិ វាតោ វិកិរតិ វិធមតិ វិទ្ធំសេតិ តំ កិស្ស
ហេតុ យថាតំ សុត្តេន អសង្គហិតត្តា ឯវមេវ ខោ សារីបុត្ត តេសំ ពុទ្ធានំ ភគវន្តានំ
អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ អន្តរធានេន យេ តេ បច្ឆិមា សាវកា នានានាមា
នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា តេ តំ ព្រហ្មចរិយំ ខិប្បញ្ញេវ
អន្តរធាបេសុំ កិលាសុនោ ច តេ ពុទ្ធា [អយំ បាឋោ កត្ថចិ ន ទិស្សតិ។] ភគវន្តោ អហេសុំ
សាវកេ [សាវកានន្តិបិ អត្ថិ។] ចេតសា ចេតោ បរិច្ច ឱវទិតុំ ភូតបុព្វំ សារីបុត្ត
វេស្សភូ ភគវា អរហំ សម្មាសម្ពុទ្ធោ អញ្ញតរស្មឹ ភឹសនកេ វនសណ្ឌេ សហស្សំ ភិក្ខុសង្ឃំ
ចេតសា ចេតោ បរិច្ច ឱវទតិ អនុសាសតិ ឯវំ វិតក្កេថ មា ឯវំ វិតក្កយិត្ថ ឯវំ មនសិករោថ
មា ឯវំ មនសាកត្ថ ឥទំ បជហថ ឥទំ ឧបសម្បជ្ជ វិហរថាតិ អថខោ សារីបុត្ត តេសំ
ភិក្ខុសហស្សានំ [តេសំ ភិក្ខនន្តិ អម្ហាកំ ខន្តិ។] វេស្សភុនា ភគវតា អរហតា
សម្មាសម្ពុទ្ធេន ឯវំ ឱវទិយមានានំ ឯវំ អនុសាសិយមានានំ អនុបាទាយ អាសវេហិ ចិត្តានិ
វិមុច្ចឹសុ តត្រ សុទំ សារីបុត្ត ភឹសនកស្ស វនសណ្ឌស្ស ភឹសនកតស្មឹ ហោតិ យោ កោចិ
អវីតរាគោ តំ វនសណ្ឌំ បវិសតិ យេភុយ្យេន [យេភូយេន] លោមានិ ហំសន្តិ អយំ ខោ សារីបុត្ត
ហេតុ អយំ បច្ចយោ យេន ភគវតោ ច វិបស្សិស្ស ភគវតោ ច សិខិស្ស ភគវតោ ច វេស្សភុស្ស
ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសីតិ។ កោ បន ភន្តេ ហេតុ កោ បច្ចយោ យេន ភគវតោ ច
កកុសន្ធស្ស ភគវតោ ច កោនាគមនស្ស ភគវតោ ច កស្សបស្ស ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។
ភគវា ច សារីបុត្ត កកុសន្ធោ ភគវា ច កោនាគមនោ ភគវា ច កស្សបោ អកិលាសុនោ អហេសុំ
សាវកានំ វិត្ថារេន ធម្មំ ទេសេតុំ ពហុញ្ច នេសំ អហោសិ សុត្តំ គេយ្យំ វេយ្យាករណំ គាថា
ឧទានំ ឥតិវុត្តកំ ជាតកំ អព្ភូតធម្មំ វេទល្លំ បញ្ញត្តំ សាវកានំ សិក្ខាបទំ ឧទ្ទិដ្ឋំ
បាតិមោក្ខំ តេសំ ពុទ្ធានំ ភគវន្តានំ អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ
អន្តរធានេន យេ តេ បច្ឆិមា សាវកា នានានាមា នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា
តេ តំ ព្រហ្មចរិយំ ចិរំ ទីឃមទ្ធានំ ឋបេសុំ សេយ្យថាបិ សារីបុត្ត នានាបុប្ផានិ ផលកេ
និក្ខិត្តានិ សុត្តេន សុសង្គហិតានិ តានិ វាតោ ន វិកិរតិ ន វិធមតិ ន វិទ្ធំសេតិ តំ
កិស្ស ហេតុ យថាតំ សុត្តេន សុសង្គហិតត្តា ឯវមេវ ខោ សារីបុត្ត តេសំ ពុទ្ធានំ
ភគវន្តានំ អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ អន្តរធានេន យេ តេ បច្ឆិមា សាវកា
នានានាមា នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា តេ តំ ព្រហ្មចរិយំ ចិរំ
ទីឃមទ្ធានំ ឋបេសុំ អយំ ខោ សារីបុត្ត ហេតុ អយំ បច្ចយោ យេន ភគវតោ ច កកុសន្ធស្ស ភគវតោ
ច កោនាគមនស្ស ភគវតោ ច កស្សបស្ស ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។
[៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ
លោកចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន
មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រហ្មចរិយធម៌ [ពាក្យប្រៀនប្រដៅ
របស់ព្រះពុទ្ធជាម្ចាស់ ចំពោះត្រង់ត្រៃសិក្ខា គឺសីល សមាធិ បញ្ញា។]
របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌មិនឋិតនៅយូរ
ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎
ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ គ្រានោះ ព្រះសារីបុត្តត្ថេរដ៏មានអាយុ
ចេញចាកទីសម្ងំពួនក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ
លុះចូលទៅដល់ បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ។
លុះព្រះសារីបុត្រដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរ
ចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស
ខ្ញុំព្រះអង្គចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន
មានសេចក្តីត្រិះរិះថា
ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎
ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ
ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎
ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត
ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី ១
ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ ១
ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ម្នាលសារីបុត្ត
ឯព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ ១
ព្រះដ៏មានព្រះភាគព្រះនាមកោនាគមន ១ ព្រះដ៏មានព្រះភាគព្រះនាមកស្សប ១
ជាព្រហ្មចរិយធម៌ឋិតនៅបានយូរ។ ព្រះសារីបុត្តត្ថេរក្រាបទូលសួរថា
សូមទ្រង់ព្រះមេត្តាប្រោស
ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី ១ ព្រះដ៏មានព្រះភាគព្រះនាមសិខី
១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ ១ បានជាមិនឋិតនៅយូរ នោះតើព្រោះហេតុ
និងបច្ច័យដូចម្តេច។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត
ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី ១ ព្រះដ៏មានព្រះភាគព្រះនាមសិខី ១
ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ព្រះអង្គមិនសូវប្រឹងប្រែង [ប្រែចេញ
ពីបាលីថា កិលាសុនោ សព្ទនេះប្រែថាខ្ជិល ប៉ុន្តែក្នុងទីនេះ បើប្រែថាខ្ជិល
នឹងទៅជាឆ្គងសេចក្តី មិនសមតាមន័យក្នុងអដ្ឋកថា ៗ ប្រាប់សេចក្តីថា
ព្រះពុទ្ធគ្មានសេចក្តីខ្ជិលទេ។]
សំដែងធម៌ដល់សាវកទាំងឡាយដោយពិស្តារប៉ុន្មានទេ ព្រហ្មចរិយធម៌មានអង្គ៩ប្រការ
របស់ព្រះពុទ្ធទាំងឡាយនោះគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ
ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជាធម៌មានចំនួនតិចៗណាស់
សិក្ខាបទក៏ព្រះពុទ្ធទាំងនោះមិនបានបញ្ញត្តដល់សាវកទាំងឡាយទេ អាណាបាតិមោក្ខ
ក៏ព្រះពុទ្ធទាំងនោះមិនបានសំដែងឡើយ ដល់អំណើះ
ឥតពីព្រះពុទ្ធដ៏មានជោគទាំងឡាយនោះទៅ
អំណើះឥតពីសាវកទាំងឡាយជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធនោះទៅ
សាវកទាំងឡាយជាខាងក្រោយតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា
មានជាតិផ្សេងៗគ្នា ចេញពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏ញុំាងព្រហ្មចរិយធម៌នោះឲ្យសាបសូន្យបាត់អស់ភ្លាមទៅ
ម្នាលសារីបុត្ត ឧបមាដូចជាផ្កាឈើផ្សេងៗ ដែលគេមិនបានដោតក្រងចងដោយចេសហើយ
គេដាក់លើបន្ទះក្តារ
ខ្យល់ក៏រមែងតែបក់បោកកំចាត់កំចាយផ្កាទាំងនោះឲ្យវិនាសអស់ទៅ
ខ្យល់ដែលធ្វើនូវផ្កាទាំងនោះឲ្យវិនាស ព្រោះហេតុអ្វី ពីព្រោះផ្កាទាំងនោះ
គេមិនបានដោតក្រង ចងដោយចេស ក៏សេចក្តីនេះយ៉ាងណាមិញ ម្នាលសារីបុត្ត
លុះអំណើះឥតនឹងព្រះសម្ពុទ្ធដ៏ទ្រង់ព្រះភាគ (ទាំង៣ព្រះអង្គ) នោះ
និងពួកសាវកដែលជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះទៅហើយ
ពួកសាវកជាន់ក្រោយៗ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា
ដែលចេញចាកត្រកូលផ្សេងៗគ្នាមកបួសនោះ
ក៏ញុំាងព្រហ្មចរិយធម៌នោះឲ្យវិនាសទៅឆាប់ភ្លាម ដូចជាផ្កាឥតកំរងយ៉ាងនោះឯង
ម្យ៉ាងទៀត ព្រះពុទ្ធដ៏មានជោគទាំងនោះ លោកមិនសូវប្រឹងប្រែងស្ទង់ចិត្ត
(របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទូន្មាននូវសាវកទាំងឡាយប៉ុន្មានឡើយ
ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ
ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គកំណត់នូវចិត្ត (របស់សាវក) ដោយព្រះហឫទ័យ
(របស់ព្រះអង្គ) ហើយទ្រង់ទូន្មានប្រៀនប្រដៅភិក្ខុសង្ឃចំនួន១ពាន់រូបនៅនាដងព្រៃមួយ
ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ
កុំរិះគិតយ៉ាងនេះឡើយ ចូរយកចិត្តទុកដាក់យ៉ាងនេះ
កុំយកចិត្តទុកដាក់យ៉ាងនេះឡើយ ចូរលះបង់អំពើយ៉ាងនេះចេញ
ហើយចូរផ្តេកផ្តួលចិត្តឲ្យប្រដិតប្រជីទៅរកអំពើនេះវិញ ម្នាលសារីបុត្ត
នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ
ទ្រង់បានទូន្មានប្រៀនប្រដៅយ៉ាងនេះៗហើយ ចិត្តរបស់ភិក្ខុទាំង១ពាន់រូបនោះ
ក៏បានរួចស្រឡះចាកអាសវក្កិលេស មិនមានសេចក្តីប្រកាន់មាំឡើយ ម្នាលសារីបុត្ត
ដងព្រៃដែលមាននៅទីនោះ មុខគួរឲ្យស្បើមពេកណាស់
បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ
បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ
ព្រះនាមវិបស្សី ១ ព្រះនាមសិខី ១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ
ព្រោះហេតុ និងបច្ច័យប៉ុណ្ណេះឯង។ ព្រះសារីបុត្តក្រាបទូលសួរតទៅទៀតថា
សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ
១ ព្រះនាមកោនាគមន ១ ព្រះនាមកស្សប ១ (ទាំង ៣ ព្រះអង្គនេះ) បានជាឋិតនៅយូរ
តើព្រោះហេតុ និងបច្ច័យអ្វី។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត
ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន ១ ព្រះនាមកស្សប ១ (ទាំង ៣
ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ
គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ
របស់ព្រះពុទ្ធទាំង ៣ ព្រះអង្គនោះ ក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ
ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ
ទ្រង់ចូលនិព្វានទៅ ទាំងសាវកដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ
ក៏និព្វានអស់ទៅទៀត សាវកទាំងឡាយជាន់ក្រោយៗតមក ដែលមាននាមផ្សេងៗគ្នា
មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ
ក៏បានញុំាងព្រហ្មចរិយធម៌ ឲ្យឋិតថេរអស់កាលជាអង្វែងតមក ម្នាលសារីបុត្ត
មានគួរនាដូចជា ផ្កាឈើផ្សេងៗដែលគេក្រងដោយចេស ហើយដាក់លើបន្ទះក្តារ
ខ្យល់ក៏មិន (អាច) បក់បោកផ្កាទាំងនោះឲ្យរាត់រាយខ្ចាត់ខ្ចាយវិនាសទៅបានឡើយ
សេចក្តីនោះព្រោះហេតុអ្វី ព្រោះថា ផ្កាទាំងនោះ គេក្រងចងខ្ជាប់ដោយអម្បោះ
នេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត សេចក្តីឧបមេយ្យក៏ដូចគ្នាដែរ លុះព្រះពុទ្ធដ៏មានជោគទាំងអម្បាលនោះចូលនិព្វានទៅហើយ
សាវកទាំងឡាយដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានទៅហើយដែរ
សាវកទាំងឡាយជាខាងក្រោយ ដែលមានឈ្មោះផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា
មានជាតិផ្សេងៗគ្នា ចេញចាកត្រកូលផ្សេង ៗ ហើយបួស ក៏ញុំាងព្រហ្មចរិយធម៌
(សាសនា) ឲ្យឋិតនៅជាអង្វែងមក ម្នាលសារីបុត្ត នេះឯងជាហេតុ ជាបច្ច័យ
ញុំាងព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធក្តី
ព្រះដ៏មានព្រះភាគទ្រង់ព្រះនាមកោនាគមនក្តី
ព្រះដ៏មានព្រះភាគទ្រង់ព្រះនាមកស្សបក្តីឲ្យឋិតនៅបានយូរ។
[៨] អថខោ អាយស្មា សារីបុត្តោ ឧដ្ឋាយាសនា ឯកំសំ
ឧត្តរាសង្គំ ករិត្វា យេន ភគវា តេនញ្ជលឹ បណាមេត្វា ភគវន្តំ ឯតទវោច ឯតស្ស ភគវា កាលោ
ឯតស្ស សុគត កាលោ យំ ភគវា សាវកានំ សិក្ខាបទំ បញ្ញាបេយ្យ ឧទ្ទិសេយ្យ បាតិមោក្ខំ
យថយិទំ [យថាយិទំ] ព្រហ្មចរិយំ អទ្ធនិយំ អស្ស ចិរដ្ឋិតិកន្តិ។ អាគមេហិ ត្វំ
សារីបុត្ត អាគមេហិ ត្វំ សារីបុត្ត តថាគតោ វ តត្ថ កាលំ ជានិស្សតិ ន តាវ សារីបុត្ត
សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ យាវ ន ឥធេកច្ចេ
អាសវដ្ឋានីយា ធម្មា សង្ឃេ បាតុភវន្តិ យតោ ច ខោ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា
ធម្មា សង្ឃេ បាតុភវន្តិ អថ សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ
តេសញ្ញេវ អាសវដ្ឋានិយានំ ធម្មានំ បដិឃាតាយ ន តាវ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា
ធម្មា សង្ឃេ បាតុភវន្តិ យាវ ន សង្ឃោ រត្តញ្ញុមហត្តំ បត្តោ ហោតិ យតោ ច ខោ សារីបុត្ត
សង្ឃោ រត្តញ្ញុមហត្តំ បត្តោ ហោតិ អថ ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ
អថ សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ តេសញ្ញេវ
អាសវដ្ឋានិយានំ ធម្មានំ បដិឃាតាយ ន តាវ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា
សង្ឃេ បាតុភវន្តិ យាវ ន សង្ឃោ វេបុល្លមហត្តំ បត្តោ ហោតិ យតោ ច ខោ សារីបុត្ត សង្ឃោ
វេបុល្លមហត្តំ បត្តោ ហោតិ អថ ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ អថ
សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ តេសញ្ញេវ អាសវដ្ឋានិយានំ
ធម្មានំ បដិឃាតាយ ន តាវ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ
យាវ ន សង្ឃោ លាភគ្គមហត្តំ បត្តោ ហោតិ យតោ ច ខោ សារីបុត្ត សង្ឃោ លាភគ្គមហត្តំ បត្តោ
ហោតិ អថ ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ អថ សត្ថា សាវកានំ សិក្ខាបទំ
បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ តេសញ្ញេវ អាសវដ្ឋានិយានំ ធម្មានំ បដិឃាតាយ
និរព្វុទោ ហិ សារីបុត្ត ភិក្ខុសង្ឃោ និរាទីនវោ អបគតកាឡកោ សុទ្ធោ បរិយោទាតោ សារេ
បតិដ្ឋិតោ ឥមេសំ ហិ សារីបុត្ត បញ្ចន្នំ ភិក្ខុសតានំ យោ បច្ឆិមកោ ភិក្ខុ សោ
សោតាបន្នោ អវិនិបាតធម្មោ និយតោ សម្ពោធិបរាយនោតិ។
[៨] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ
ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភាគ
ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស
កាលនេះជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគជាម្ចាស់
ៗ គួរបញ្ញត្តសិក្ខាបទ គួរសំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ
ព្រោះកិច្ចដូច្នេះហើយ ជាហេតុនឹងឲ្យព្រហ្មចរិយធម៌ឋិតថេរអស់កាលអង្វែងទៅ។
ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន
ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន
តថាគតឯងសឹងដឹងកាលគួរក្នុងកិច្ចដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ
ម្នាលសារីបុត្ត ក៏ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ
មិនទាន់ប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមណា ព្រះសាស្តា
ក៏មិនទាន់បញ្ញត្តសិក្ខាបទ មិនទាន់សំដែងអាណាបាតិមោក្ខ
ដល់សាវកទាំងឡាយត្រឹមនោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ
មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលណា
ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ
សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយក្នុងកាលនោះ ដើម្បីនឹងការពាររារាំងនូវធម៌ទាំងឡាយ
ដែលជាទីតាំងនៃអាសវៈ ទាំងនោះប៉ុណ្ណោះ ម្នាលសារីបុត្ត
សង្ឃនៅមិនទាន់មានភិក្ខុបួសចាស់វស្សាច្រើនគ្នាត្រឹមណា
ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ
ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត
ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន
មានភិក្ខុបួសចាស់វស្សាច្រើនគ្នាក្នុងកាលណា
ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ
ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ
ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ទាំងឡាយដែលជាទីតាំងនៃអាសវៈទាំងអម្បាល
នោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់បាននូវសេចក្តីចំរើន
មានគ្នាច្រើនត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ
ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត
ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានគ្នាច្រើនក្នុងកាលណា
ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ
ក៏មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ
ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ
ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់ដល់នូវសេចក្តីចំរើន
ដោយលាភសក្ការៈដ៏ប្រសើរត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ
ក៏នៅមិនទាន់មានប្រាកដចំពោះសង្ឃត្រឹមនោះ ម្នាលសារីបុត្ត
លុះសង្ឃដល់នូវសេចក្តីចំរើន ដោយលាភសក្ការៈដ៏ប្រសើរក្នុងកាលណា
ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ
ក៏មានប្រាកដចំពោះសង្ឃក្នុងកាលនោះដែរ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ
សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ
ក្នុងកាលនោះឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃនៅមិនទាន់មានពុត
(ហ៊ានលបលួចធ្វើអាក្រក់) នៅឡើយ មិនទាន់មានទោសមោះមៃនៅឡើយ
កំពុងនៅមានធម៌បរិសុទ្ធ ឥតទាន់មានពណ៌ខ្មៅសៅហ្មង សុទ្ធសឹងតែផូរផង់
ផ្ចង់ចិត្តស្ថិតនៅក្នុងធម៌មានខ្លឹមនៅឡើយ ម្នាលសារីបុត្ត
ក៏បណ្តាភិក្ខុទាំង៥០០រូប [ភិក្ខុទាំង៥០០រូប
ដែលមកនៅចាំវស្សាជាមួយនឹងព្រះអង្គ ជិតក្រុងវេរញ្ជានោះឯង។] នេះ
ភិក្ខុដែលមានមគ្គផលយ៉ាងទាបចុងគេបំផុតនោះ ក៏គង់បានសម្រេចត្រឹមថ្នាក់សោតៈ
ជាបុគ្គលទៀងទាត់ លែងធ្លាក់ទៅក្នុងអបាយភូមិហើយ
នឹងបានត្រាស់ដឹងមគ្គផលតៗទៅទៀតជាប្រាកដ។
[៩] អថខោ ភគវា អាយស្មន្តំ អានន្ទំ អាមន្តេសិ អាចិណ្ណំ
ខោ បនេតំ អានន្ទ តថាគតានំ យេហិ និមន្តិតា វស្សំ វសន្តិ ន តេ អនបលោកេត្វា
ជនបទចារិកំ បក្កមន្តិ អាយាមានន្ទ វេរញ្ជំ ព្រាហ្មណំ អបលោកេស្សាមាតិ។ ឯវំ ភន្តេតិ
ខោ អាយស្មា អានន្ទោ ភគវតោ បច្ចស្សោសិ។ អថខោ ភគវា និវាសេត្វា បត្តចីវរមាទាយ
អាយស្មតា អានន្ទេន បច្ឆាសមណេន យេន វេរញ្ជស្ស ព្រាហ្មណស្ស និវេសនំ តេនុបសង្កមិ
ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ វេរញ្ជោ ព្រាហ្មណោ យេន ភគវា តេនុបសង្កមិ
ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នំ ខោ វេរញ្ជំ
ព្រាហ្មណំ ភគវា ឯតទវោច និមន្តិតម្ហា តយា ព្រាហ្មណ វស្សំ វុត្ថា អបលោកេម [អបលោកាម]
តំ ឥច្ឆាម មយំ ជនបទចារិកំ បក្កមិតុន្តិ។ សច្ចំ ភោ គោតម និមន្តិតត្ថ មយា វស្សំ
វុត្ថា អបិច យោ ទេយ្យធម្មោ សោ ន ទិន្នោ តញ្ច ខោ នោ អសន្តំ នោបិ អទាតុកម្យតា តំ
កុតេត្ថ លព្ភា ពហុកិច្ចា ឃរាវាសា ពហុករណីយា អធិវាសេតុ មេ ភវំ គោតមោ ស្វាតនាយ ភត្តំ
សទ្ធឹ ភិក្ខុសង្ឃេនាតិ។ អធិវាសេសិ ភគវា តុណ្ហីភាវេន។ អថខោ ភគវា វេរញ្ជំ ព្រាហ្មណំ
ធម្មិយា កថាយ សន្ទស្សេត្វា សមាទបេត្វា សមុត្តេជេត្វា សម្បហំសេត្វា ឧដ្ឋាយាសនា
បក្កាមិ។ អថ ខោ វេរញ្ជោ ព្រាហ្មណោ តស្សា រត្តិយា អច្ចយេន សកេ និវេសនេ បណីតំ
ខាទនីយំ ភោជនីយំ បដិយាទាបេត្វា ភគវតោ កាលំ អារោចាបេសិ កាលោ ភោ គោតម និដ្ឋិតំ
ភត្តន្តិ។ អថខោ ភគវា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន វេរញ្ជស្ស
ព្រាហ្មណស្ស និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ សទ្ធឹ
ភិក្ខុសង្ឃេន។ អថខោ វេរញ្ជោ ព្រាហ្មណោ ពុទ្ធប្បមុខំ ភិក្ខុសង្ឃំ បណីតេន ខាទនីយេន
ភោជនីយេន សហត្ថា សន្តប្បេត្វា សម្បវារេត្វា ភគវន្តំ ភុត្តាវឹ ឱនីតបត្តបាណឹ
តិចីវរេន អច្ឆាទេសិ ឯកមេកញ្ច ភិក្ខុំ ឯកមេកេន ទុស្សយុគេន អច្ឆាទេសិ។ អថខោ ភគវា
វេរញ្ជំ ព្រាហ្មណំ ធម្មិយា កថាយ សន្ទស្សេត្វា សមាទបេត្វា សមុត្តេជេត្វា
សម្បហំសេត្វា ឧដ្ឋាយាសនា បក្កាមិ។ អថខោ ភគវា វេរញ្ជាយំ យថាភិរន្តំ វិហរិត្វា
អនុបគម្ម សោរេយ្យំ សង្កស្សំ កណ្ណកុជ្ជំ យេន បយាគបតិដ្ឋានំ តេនុបសង្កមិ
ឧបសង្កមិត្វា បយាគបតិដ្ឋានេ គង្គំ នទឹ ឧត្តរិត្វា យេន ពារាណសី តទវសរិ។ អថខោ ភគវា
ពារាណសិយំ យថាភិរន្តំ វិហរិត្វា យេន វេសាលី តេន ចារិកំ បក្កាមិ អនុបុព្វេន ចារិកំ
ចរមានោ យេន វេសាលី តទវសរិ។ តត្រ សុទំ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។
[៩] (លុះដល់ចេញវស្សាហើយ) ព្រះដ៏មានជោគ
ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយមានព្រះបន្ទូលថា អានន្ទ
ទំនៀមព្រះតថាគតទាំងឡាយ បើអ្នកណាគេនិមន្តឲ្យនៅចាំវស្សាហើយ
តែនៅមិនទាន់បានលាអ្នកនោះទេ ក៏មិនដែលចៀសចេញ (ពីទីនោះ) ទៅកាន់ជនបទចារិកឡើយ
ចរិតនេះជាទំនៀមរបស់ព្រះតថាគតទាំងឡាយ មកអានន្ទ
យើងនឹងទៅលាវេរញ្ជព្រាហ្មណ៍។ ព្រះអានន្ទដ៏មានអាយុក៏ទទួលព្រះពុទ្ធដីកាថា
សូមទ្រង់ព្រះមេត្តាប្រោស មែនយ៉ាងនេះហើយ។ លំដាប់នោះ ព្រះភគវា
ព្រះអង្គទ្រង់ស្បង់ចីពរ ព្រមទាំងបាត្រស្រេចហើយ ទ្រង់យកព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ
(ឲ្យនិមន្តតាមក្រោយព្រះអង្គទៅ)
ទ្រង់យាងសំដៅទៅរកលំនៅរបស់វេរញ្ជព្រាហ្មណ៍ លុះចូលទៅដល់ហើយ
ក៏គង់លើអាសនៈដែលគេរៀបចំថ្វាយ។ គ្រានោះ វេរញ្ជព្រាហ្មណ៍
ក៏ចូលមកគាល់ព្រះអង្គ លុះមកដល់ទីគំនាល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព
ហើយអង្គុយ ក្នុងទីដ៏សមគួរ។ កាលបើវេរញ្ជព្រាហ្មណ៍ អង្គុយស្រួលបួលហើយ
ក៏ព្រះដ៏មានព្រះភាគមានព្រះបន្ទូលថា ព្រាហ្មណ៍
អ្នកឯងបាននិមន្តយើងឲ្យនៅចាំវស្សា (ឥឡូវ) ចេញវស្សាហើយ
យើងត្រូវលាអ្នកនឹងចេញទៅកាន់ជនបទចារិក។ វេរញ្ជព្រាហ្មណ៍ ក៏ក្រាបទូលតបថា
បពិត្រព្រះគោតមដ៏ចំរើន មែនហើយ
ខ្ញុំព្រះអង្គបាននិមន្តសូមឲ្យព្រះអង្គគង់ចាំវស្សា តែថា
ទេយ្យធម៌ដែលខ្ញុំព្រះអង្គបំរុងនឹងថ្វាយនោះ
ខ្ញុំព្រះអង្គមិនទាន់បានថ្វាយនៅឡើយ ឯទេយ្យធម៌នោះ មិនមែនជាគ្មានទេ
ខ្ញុំព្រះអង្គនឹងបានបំរុងថានឹងមិនថ្វាយនោះក៏ទេ
(ចេះតែខានមិនទាន់បានថ្វាយ) ព្រោះជាតិជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែង
រមែងមានកិច្ចរវល់ច្រើន មានការងារក៏ច្រើន ចំណែកខាងព្រះអង្គសោត
ទ្រង់នឹងបានទេយ្យធម៌នោះមកពីណា សូមព្រះគោតមដ៏ចំរើន
ព្រមទាំងព្រះភិក្ខុសង្ឃទទួលចង្ហាន់របស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក សិន។
ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ
ព្រះដ៏មានព្រះភាគ ក៏ត្រាស់សំដែងធម៌
ពន្យល់ណែនាំឲ្យវេរញ្ជព្រាហ្មណ៍យល់ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក
ឲ្យជឿជាក់ក្នុងកុសលធម៌ ឲ្យរីករាយ ខ្មីឃ្មាតសង្វាតធ្វើការកុសល
រួចទ្រង់ក្រោកចាកអាសនៈ ហើយយាងត្រឡប់មកវិញ។ ដល់វេលាព្រឹកឡើង
វេរញ្ជព្រាហ្មណ៍ បង្គាប់ជនទាំងឡាយឲ្យចាត់ចែងធ្វើខាទនីយភោជនីយាហារ (បង្អែម
និងចំអាប) ដ៏ឆ្ងាញ់ពិសារក្នុងលំនៅរបស់ខ្លួនស្រេចហើយ
ទើបចាត់បំរើឲ្យទៅក្រាបទូលព្រះដ៏មានព្រះភាគតាមកំណត់ពេលថា
បពិត្រព្រះគោតមដ៏ចំរើន កាលនេះជាកាលគួរហើយ ចង្ហាន់ក៏បានរៀបចំស្រេចហើយ។
លំដាប់នោះ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ស្បង់ ចីវរព្រមទាំងបាត្រ
ហើយយាងចូលទៅកាន់លំនៅនៃវេរញ្ជព្រាហ្មណ៍ ជាមួយនឹងព្រះភិក្ខុសង្ឃក្នុងវេលាព្រឹកនោះ
លុះដល់ហើយ ទ្រង់គង់លើអាសនៈដែលគេរៀបចំថ្វាយ។ វេលានោះ វេរញ្ជព្រាហ្មណ៍
បានអង្គាសថ្វាយខាទនីយភោជនីយាហារ (បង្អែម និងចំអាប)
ដ៏ឆ្ងាញ់ពិសារដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន
ឲ្យឆ្អែតស្កប់ស្កល់ត្រាតែដល់លោកប្រកែកលែងទទួលទៀត លុះព្រះដ៏មានជោគ
ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏ថ្វាយចីវរ១ត្រៃ
ហើយប្រគេនសម្ពត់ព្រះភិក្ខុសង្ឃ១គូៗរាល់អង្គ។ លំដាប់នោះ
ព្រះភគវាទ្រង់ត្រាស់សំដែងធម៌ណែនាំពន្យល់ឲ្យវេរញ្ជព្រាហ្មណ៍យល់
ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់ក្នុងកុសលធម៌
ឲ្យរីករាយខ្មីឃ្មាតសង្វាតធ្វើកុសល រួចព្រះអង្គក្រោកចាកអាសនៈ
ហើយទ្រង់យាងត្រឡប់មកវិញ។ លុះព្រះអង្គគង់នៅជិតស្រុកវេរញ្ជា
តាមគួរដល់អធ្យាស្រ័យហើយ ទ្រង់ក៏យាងចេញទៅកាន់នគរសោរេយ្យ រួចទៅនគរសង្កស្ស
ហើយហួសទៅនគរកណ្ណកុជ្ជៈ (តពីនោះទៅ) ទ្រង់យាងសំដៅទៅស្រុកបយាគបតិដ្ឋាន
លុះទៅដល់ហើយ ទ្រង់ឆ្លងគង្គានទីក្នុងស្រុកបយាគបតិដ្ឋាន
ហើយយាងទៅដល់នគរពារាណសី។ គ្រានោះ ព្រះអង្គគង់កំសាន្តក្នុងក្រុងពារាណសី
ហើយទ្រង់ចៀសទៅកាន់ចារិកនៃក្រុងវេសាលី កាលទ្រង់យាងទៅកាន់ចារិកតាមលំដាប់
ក៏បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះដ៏មានជោគ
ព្រះអង្គទៅគង់សម្រាន្តឥរិយាបថក្នុងកូដាគារសាលា នៅនាមហាវន (ព្រៃធំ)
ជិតក្រុងវេសាលីនោះ។
វារៈសំដែងអំពីនិទានវេរញ្ជព្រាហ្មណ៍ ចប់។
សុទិន្នភាណវារោ
[១០] តេន ខោ បន សមយេន វេសាលិយា អវិទូរេ កលន្ទគ្គាមោ
[កលន្ទកគាមោ នាម។ កលន្ទគាមោ] ហោតិ។ តត្ថ សុទិន្នោ នាម កលន្ទបុត្តោ [កលន្ទកបុត្តោ]
សេដ្ឋិបុត្តោ ហោតិ។ អថខោ សុទិន្នោ កលន្ទបុត្តោ សម្ពហុលេហិ សហាយកេហិ សទ្ធឹ វេសាលឹ
អគមាសិ កេនចិទេវ ករណីយេន។ តេន ខោ បន សមយេន ភគវា មហតិយា បរិសាយ បរិវុតោ ធម្មំ
ទេសេន្តោ និសិន្នោ ហោតិ។ អទ្ទសា ខោ សុទិន្នោ កលន្ទបុត្តោ ភគវន្តំ មហតិយា បរិសាយ
បរិវុតំ ធម្មំ ទេសេន្តំ និសិន្នំ។ ទិស្វានស្ស ឯតទហោសិ យន្នូនាហំបិ ធម្មំ
សុណេយ្យន្តិ។ អថខោ សុទិន្នោ កលន្ទបុត្តោ យេន សា បរិសា តេនុបសង្កមិ ឧបសង្កមិត្វា
ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នស្ស ខោ សុទិន្នស្ស កលន្ទបុត្តស្ស ឯតទហោសិ យថា យថា
ខោ អហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ
ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ យន្នូនាហំ កេសមស្សុំ ឱហារេត្វា
កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជេយ្យន្តិ។ អថខោ សា បរិសា
ភគវតា ធម្មិយា កថាយ សន្ទស្សិតា សមាទបិតា សមុត្តេជិតា សម្បហំសិតា ឧដ្ឋាយាសនា
ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។ អថខោ សុទិន្នោ កលន្ទបុត្តោ
អចិរវុដ្ឋិតាយ បរិសាយ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា
ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ សុទិន្នោ កលន្ទបុត្តោ ភគវន្តំ ឯតទវោច យថា
យថាហំ ភន្តេ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា
ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ ភន្តេ
កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ
បព្វាជេតុ មំ ភគវាតិ។ អនុញ្ញាតោសិ បន ត្វំ សុទិន្ន មាតាបិតូហិ អគារស្មា អនគារិយំ
បព្វជ្ជាយាតិ។ ន ខោ អហំ ភន្តេ អនុញ្ញាតោ មាតាបិតូហិ អគារស្មា អនគារិយំ
បព្វជ្ជាយាតិ។ ន ខោ សុទិន្ន តថាគតា អននុញ្ញាតំ មាតាបិតូហិ បុត្តំ បព្វាជេន្តីតិ។
សោហំ ភន្តេ តថា ករិស្សាមិ យថា មំ មាតាបិតរោ អនុជានិស្សន្តិ អគារស្មា អនគារិយំ
បព្វជ្ជាយាតិ [តតោ បរំ កត្ថចិ អថខោ សុទិន្នោ កលន្ទបុត្តោ ភគវតោ ភាសិតំ
អភិនន្ទិត្វា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមីតិ លិខិតំ]។
[១០] ក្នុងសម័យនោះឯង
មានស្រុកមួយឈ្មោះកលន្ទនៅមិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។
ក្នុងស្រុកនោះមានកូនសេដ្ឋីម្នាក់ឈ្មោះសុទិន្នកុមារជាបុត្ររបស់ កលន្ទសេដ្ឋី។
គ្រានោះ សុទិន្នកុមារកលន្ទបុត្រជាមួយនឹងសំឡាញ់ទាំងឡាយច្រើននាក់
នាំគ្នាទៅឯក្រុងវេសាលីដោយ មានកិច្ចការអ្វីមួយ។ សម័យនោះឯង
ព្រះដ៏មានព្រះភាគជាអង្គម្ចាស់មានពពួកបរិសទ្យច្រើនគាល់ត្រៀបត្រា
ទ្រង់កំពុងគង់សំដែងព្រះធម៌។ សុទិន្នកលន្ទបុត្រ
ក៏ទៅប្រទះបានឃើញព្រះអង្គមានបរិសទ្យច្រើនគាល់ត្រៀបត្រា កំពុងសំដែងធម៌។
លុះឃើញហើយ សុទិន្នកុមារនោះក៏មានសេចក្តីតិ្រះរិះថា
អាត្មាអញគួរតែស្តាប់ធម៌សិន។
គ្រានោះសុទិន្នកលន្ទបុត្រក៏ចូលទៅកាន់ទីដែលបរិស័ទ្យអង្គុយនោះ លុះចូលទៅដល់ហើយ
បានអង្គុយនៅក្នុងទីមួយដ៏សមគួរ។
កាលដែលសុទិន្នកុមារកលន្ទកបុត្របានអង្គុយនៅក្នុងទីមួយដ៏សមគួរហើយ
ក៏មានសេចក្តីត្រិះរិះថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយដំណើរយ៉ាងណាៗ
អញក៏បានស្តាប់យល់តាមដំណើរទាំងនោះហើយ ប៉ុន្តែបើអញនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ
មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌អោយបរិបូណ៌តែម្យ៉ាង
អោយបរិសុទ្ធតែម្យ៉ាងដូចជាស័ង្ខដែលគេខាត់ហើយនោះទេ បើលុះតែអញកោរសក់និងពុកមាត់ពុកចង្កា
រូចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់
ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុងផ្នួសដែលគ្មានប្រយោជន៍
ដោយកិច្ចការក្នុងផ្ទះ(នោះទើបប្រព្រឹត្តព្រហ្មចរិយធម៌កើត)។ គ្រានោះ
ពួកបរិសទ្យបានស្តាប់ធម្មីកថាដែលព្រះដ៏មានព្រះភាគ ទ្រង់ណែនាំពន្យល់អោយជឿជាក់កុសលធម៌
ឲ្យរីករាយរាល់គ្នាហើយ ក៏ក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំព្រះអង្គ
រួចដើរប្រទក្សិណហើយក៏ចេញអស់ទៅ។ ឯសុទិន្នកលន្ទកបុត្រ
កាលបើពួកពុទ្ធបរិស័ទ្យក្រោកទៅអស់ហើយភ្លាម ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ
ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រួចអង្គុយក្នុងទីមួយដ៏សមគួរ។
លុះសុទិន្នកលន្ទកបុត្រ អង្គុយនៅក្នុងទីមួយដ៏សមគួរហើយ ក៏ក្រាបទូលព្រះអង្គថា
សូមទ្រង់ព្រះមេត្តាប្រោស ធម៌ដែលព្រះអង្គសំដែងហើយ ដោយដំណើរយ៉ាងណាៗ
ខ្ញុំព្រះអង្គបានយល់តាមដំណើរទាំងនោះដែរហើយ
ប៉ុន្តែបើខ្ញុំព្រះអង្គនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ (យ៉ាងនេះ)
ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាង
ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ សូមទានខ្ញុំព្រះអង្គចង់កោរសក់
និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះមកបួសប្រតិបត្តិក្នុងផ្នួស
ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ (នោះណាស់) សូមព្រះដ៏មានជោគ
ទ្រង់បំបួសខ្ញុំព្រះអង្គផង។ ព្រះសាស្តាទ្រង់ត្រាស់សួរថា ម្នាលសុទិន្ន
ចុះអ្នកឯងមាតាបិតាបានយល់ព្រមឲ្យចេញចាកផ្ទះមកបួសប្រតិបត្តិ ក្នុងបព្វជ្ជា
ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះហើយឬ។ សុទិន្នក្រាបទូលថា
សូមទ្រង់ព្រះមេត្តាប្រោស
ខ្ញុំព្រះអង្គមាតាបិតាមិនទាន់បានយល់ព្រមឲ្យចេញចាកផ្ទះមកបួសក្នុង
ព្រះពុទ្ធសាសនានៅឡើយទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់តបថា ម្នាលសុទិន្ន
ព្រះតថាគតទាំងឡាយ មិនដែលបំបួសកូនដែលមាតាបិតា មិនទាន់អនុញ្ញាតនោះទេ។
សុទិន្នក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស
ខ្ញុំព្រះអង្គនឹងទទួចលាមាតាបិតា
ត្រាតែអនុញ្ញាតឲ្យខ្ញុំព្រះអង្គចេញចាកផ្ទះមកបួសក្នុងព្រះពុទ្ធសាសនា
ឲ្យបាន។
[១១] អថខោ សុទិន្នោ កលន្ទបុត្តោ វេសាលិយំ តំ ករណីយំ
តីរេត្វា យេន កលន្ទគ្គាមោ យេន មាតាបិតរោ តេនុបសង្កមិ ឧបសង្កមិត្វា មាតាបិតរោ
ឯតទវោច អម្ម តាត យថា យថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ
អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ
កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ
អនុជានាថ មំ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ឯវំ វុត្តេ សុទិន្នស្ស កលន្ទបុត្តស្ស
មាតាបិតរោ សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ
បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ
មយន្តេ អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ
បព្វជ្ជាយាតិ។ ទុតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ មាតាបិតរោ ឯតទវោច អម្ម តាត យថា
យថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ
ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ កេសមស្សុំ ឱហារេត្វា
កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ អនុជានាថ មំ អគារស្មា
អនគារិយំ បព្វជ្ជាយាតិ។ ទុតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ
កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ
សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ
អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ
បព្វជ្ជាយាតិ។ តតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ មាតាបិតរោ ឯតទវោច អម្ម តាត យថា
យថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ
ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ កេសមស្សុំ ឱហារេត្វា
កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ អនុជានាថ មំ អគារស្មា
អនគារិយំ បព្វជ្ជាយាតិ។ តតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ
កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ
សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ
អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ
បព្វជ្ជាយាតិ។ អថខោ សុទិន្នោ កលន្ទបុត្តោ ន មំ មាតាបិតរោ អនុជានន្តិ អគារស្មា
អនគារិយំ បព្វជ្ជាយាតិ តត្ថេវ អនន្តរហិតាយ ភូមិយា និបជ្ជិ ឥធេវ មេ មរណំ ភវិស្សតិ
បព្វជ្ជា វាតិ [បព្វជ្ជាយាតិបិ បាឋោ]។ អថខោ សុទិន្នោ កលន្ទបុត្តោ ឯកំបិ ភត្តំ ន
ភុញ្ជិ ទ្វេបិ ភត្តានិ ន ភុញ្ជិ តីណិបិ ភត្តានិ ន ភុញ្ជិ ចត្តារិបិ ភត្តានិ ន
ភុញ្ជិ បញ្ចបិ ភត្តានិ ន ភុញ្ជិ ឆបិ ភត្តានិ ន ភុញ្ជិ សត្តបិ ភត្តានិ ន ភុញ្ជិ។
[១១] លំដាប់នោះ
សុទិន្នកលន្ទបុត្របានសម្រេចកិច្ចភារៈដែលខ្លួនត្រូវធ្វើក្នុង
ក្រុងវេសាលីនោះរួចស្រេចហើយ ក៏វិលត្រឡប់មកស្រុកកលន្ទវិញ
បានចូលទៅរកមាតាបិតា ហើយជំរាបមាតាបិតាថា បពិត្រអ្នកម្តាយ អ្នកឪពុក
ខ្ញុំបាទបានស្តាប់ធម៌ដែលព្រះដ៏មានជោគទ្រង់សំដែងដោយដំណើរយ៉ាងណាៗ
ក៏យល់តាមដំណើរទាំងនោះហើយ ខ្ញុំបាទគិតថា
បើខ្ញុំនៅជាគ្រហស្ថគ្រប់គ្រងផ្ទះនោះ
មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌តែម្យ៉ាង
ឲ្យបរិសុទ្ធតែម្យ៉ាងដូចជាស័ង្ខដែលគេខាត់ហើយនោះទេ ខ្ញុំបាទចង់កោរសក់
និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់
ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុងផ្នួសដែលគ្មានប្រយោជន៍ដោយកិច្ចការ
ក្នុងផ្ទះ(នោះណាស់) សូមអ្នកម្តាយ
អ្នកឪពុកអនុញ្ញាតឲ្យខ្ញុំបាទចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធសាសនា ឲ្យទាន។
មាតាបិតារបស់សុទិន្នកលន្ទបុត្រ កាលបើបានឮកូនលាដូច្នេះហើយ ក៏និយាយឃាត់ថា
ម្នាលសុទិន្នកូន បាឯងជាបុត្រឯករបស់យើង ជាទីស្រឡាញ់ពេញចិត្តរបស់យើង
ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នកទំនុកបម្រុងឲ្យបានសេចក្តីសុខ
នែសុទិន្នកូន បាឯងមិនដែលស្គាល់ទុក្ខបន្តិចបន្តួចសោះឡើយ ទោះបីបាឯងស្លាប់ក្តី
យើងក៏មិនចង់ព្រាត់ប្រាសចាកបាឯងទេ
យើងនឹងអនុញ្ញាតបាកំពុងរស់នៅឲ្យចេញចាកផ្ទះទៅបួសក្នុង
ព្រះពុទ្ធសាសនាម្តេចបាន។
ទើបសុទិន្នកលន្ទបុត្រនិយាយពាក្យនេះនឹងមាតាបិតាជាគំរប់ពីរដងថា
បពិត្រមាតាបិតា ធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយដំណើរយ៉ាងណាៗ
ខ្ញុំបានយល់តាមដំណើរទាំងនោះដែរហើយ
ប៉ុន្តែបើខ្ញុំនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ(យ៉ាងនេះ)
ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាង
ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ ខ្ញុំចង់កោរសក់និងពុកមាត់ពុកចង្កា
រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ មកបួសក្នុងព្រះពុទ្ធសាសនា
សូមមាតាបិតាអនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសក្នុងព្រះពុទ្ធសាសនាឲ្យទាន។
មាតាបិតារបស់សុទិន្នកលន្ទបុត្រ
ទើបនិយាយនឹងសុទិន្នកលន្ទបុត្រជាគំរប់ពីរដងដូច្នេះថា នែសុទិន្នកូន
បាឯងជាបុត្រតែមួយ ជាទីស្រឡាញ់ពេញចិត្តរបស់យើង (បាឯង)
ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នកថែរក្សាឲ្យបានសេចក្តីសុខ នែបាសុទិន្ន
បាមិនធ្លាប់ស្គាល់សេចក្តីទុក្ខបន្តិចបន្តួចសោះ ទោះបីបាឯងស្លាប់ក្តី
យើងមិនចង់ព្រាត់ប្រាសចាកបាទេ យើងនឹងអនុញ្ញាតបាកំពុងរស់នៅឲ្យចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធ
សាសនាម្តេចបាន។ សុទិន្នកលន្ទបុត្រ
បាននិយាយពាក្យនេះនឹងមាតាបិតាជាគំរប់បីដងថា បពិត្រមាតាបិតា
ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងដោយអាការ យ៉ាងណាៗ
ធម្មតាអ្នកនៅគ្រប់គ្រងផ្ទះនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ តែម្យ៉ាង
ឲ្យបរិសុទ្ធតែម្យ៉ាង ដូចជាស័ង្ខដែលបុគ្គលដុសខាត់ហើយ មិនងាយធ្វើទេ
ខ្ញុំប្រាថ្នាដើម្បីកោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សម្ពត់កាសាយៈ
ហើយចេញចាកផ្ទះទៅបួសជាបុគ្គលមិនត្រូវការដោយផ្ទះ
ហេតុនេះសូមមាតាបិតាអនុញ្ញាតខ្ញុំ
ឲ្យចេញចាកផ្ទះទៅបួសជាបុគ្គលមិនត្រូវការដោយផ្ទះវិញចុះ។
មាតាបិតារបស់សុទិន្នកលន្ទបុត្រ
បាននិយាយពាក្យនេះនឹងសុទិន្នកលន្ទបុត្រជាគំរប់បីដងថា នែសុទិន្នកូន
បាឯងជាបុត្រតែមួយ ជាទីស្រឡាញ់ពេញចិត្តរបស់យើង ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ
មានអ្នកថែទាំឲ្យបានសេចក្តីសុខ នែបាសុទិន្ន
បាមិនស្គាល់សេចក្តីទុក្ខបន្តិចសោះ ទោះបីស្លាប់ទៅក្តី
យើងក៏មិនប្រាថ្នាឲ្យព្រាត់ប្រាសចាកបា យើងនឹងអនុញ្ញាតបា
ដែលកំពុងរស់នៅឲ្យចេញចាកផ្ទះហើយបួសក្នុងសាសនាម្តេចបាន។
គ្រានោះឯងសុទិន្នកលន្ទបុត្រគិតថា មាតាបិតាមិនអនុញ្ញាតអញឲ្យចេញចាកផ្ទះបួសក្នុងសាសនា
ដូច្នេះហើយ ក៏ដួលដេកនៅលើផែនដី ប្រាសចាកគ្រឿងកំរាលក្នុងទីនោះឯងដោយគិតថា
អញនឹងស្លាប់ឬនឹងបានបួសក្នុងទីនេះជាប្រាកដ។ គ្រានោះ សុទិន្នកលន្ទបុត្រ
មិនបានបរិភោគបាយអស់មួយពេល ២ពេលក៏មាន ៣ពេលក៏មាន ៤ពេលក៏មាន ៥ពេលក៏មាន
៦ពេលក៏មាន ៧ពេលក៏មាន។
[១២] អថខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ
កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ
សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ
អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ
បព្វជ្ជាយ ឧដ្ឋេហិ តាត សុទិន្ន ភុញ្ជ ច បិវ ច បរិចារេហិ ច ភុញ្ជន្តោ បិវន្តោ
បរិចារេន្តោ កាមេ បរិភុញ្ជន្តោ បុញ្ញានិ ករោន្តោ អភិរមស្សុ ន តំ មយំ អនុជានាម
អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ឯវំ វុត្តេ សុទិន្នោ កលន្ទបុត្តោ តុណ្ហី អហោសិ។
ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ
កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ
សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ
អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ
បព្វជ្ជាយ ឧដ្ឋេហិ តាត សុទិន្ន ភុញ្ជ ច បិវ ច បរិចារេហិ ច ភុញ្ជន្តោ បិវន្តោ
បរិចារេន្តោ កាមេ បរិភុញ្ជន្តោ បុញ្ញានិ ករោន្តោ អភិរមស្សុ ន តំ មយំ អនុជានាម
អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ តតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ តុណ្ហី អហោសិ។
[១២] លំដាប់នោះ
មាតាបិតារបស់សុទិន្នកលន្ទបុត្រនិយាយនឹងសុទិន្នកលន្ទបុត្រថា ម្នាលសុទិន្នកូន
បាឯងជាកូនប្រុសតែមួយ ហើយជាទីស្រឡាញ់ពេញចិត្តរបស់យើង
ធ្លាប់សុខធ្លាប់សប្បាយដោយមានស្រីពីលៀងថែរក្សា សុទិន្នកូន
បាឯងមិនធ្លាប់ស្គាល់សេចក្តីទុក្ខតិចតួចសោះទេ ទោះបីបាស្លាប់ទៅក្តី
យើងក៏មិនចង់ឲ្យព្រាត់ប្រាសចាកបាឡើយ យើងនឹងអនុញ្ញាតអ្នកកំពុងរស់នៅ
ឲ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន សុទិន្នកូន
អ្នកចូរក្រោកឡើងបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក
និងឲ្យគេបំរើហើយ ចូរបរិភោគកាមនិងធ្វើបុណ្យចុះ
យើងមិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។
កាលបើមាតាបិតាពោលយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រក៏ស្ងៀមនៅ។
ឯមាតាបិតាសុទិន្នកលន្ទបុត្រនិយាយលួងលោមសុទិន្នកលន្ទបុត្រពីរដង។បេ។ បីដងថា
នែសុទិន្នកូន អ្នកឯងជាកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តយើង
ធ្លាប់ចំរើនដោយសេចក្តីសុខ មានទាំងស្រីពីលៀងថែរក្សាសប្បាយ សុទិន្នកូន
អ្នកឯងមិនដែលស្គាល់សេចក្តីទុក្ខតិចតួចសោះ ទោះបីអ្នកឯងស្លាប់ទៅក្តី
យើងមិនចង់ឲ្យព្រាត់ប្រាសចាកអ្នកឯងឡើយ យើងនឹងអនុញ្ញាតដល់អ្នកកំពុងរស់នៅឲ្យចេញចាកផ្ទះ
ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន សុទិន្នកូន
អ្នកចូរក្រោកឡើងបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើទៅ កាលបរិភោគបាយ ផឹកទឹក
និងឲ្យគេបំរើហើយ ចូរបរិភោគកាម និងធ្វើបុណ្យតាមប្រាថ្នាចុះ
យើងមិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។
សុទិន្នកលន្ទបុត្រក៏ស្ងៀមនៅទៅវិញជាគំរប់បីដង។
[១៣] អថខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា យេន
សុទិន្នោ កលន្ទបុត្តោ តេនុបសង្កមឹសុ ឧបសង្កមិត្វា សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ
ត្វំ ខោសិ សម្ម សុទិន្ន មាតាបិតូនំ ឯកបុត្តកោ បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន
ត្វំ សម្ម សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ តេ មាតាបិតរោ អកាមកា វិនា
ភវិស្សន្តិ កឹ បន តំ ជីវន្តំ អនុជានិស្សន្តិ អគារស្មា អនគារិយំ បព្វជាយ ឧដ្ឋេហិ
សម្ម សុទិន្ន ភុញ្ជ ច បិវ ច បរិចារេហិ ច ភុញ្ជន្តោ បិវន្តោ បរិចារេន្តោ កាមេ
បរិភុញ្ជន្តោ បុញ្ញានិ ករោន្តោ អភិរមស្សុ ន តំ មាតាបិតរោ អនុជានន្តិ អគារស្មា
អនគារិយំ បព្វជ្ជាយាតិ។ ឯវំ វុត្តេ សុទិន្នោ កលន្ទបុត្តោ តុណ្ហី អហោសិ។ ទុតិយម្បិ
ខោ ។បេ។ តតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា សុទិន្នំ កលន្ទបុត្តំ
ឯតទវោចុំ ត្វំ ខោសិ សម្ម សុទិន្ន ។បេ។ តតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ តុណ្ហី
អហោសិ។ អថខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា យេន សុទិន្នស្ស កលន្ទបុត្តស្ស
មាតាបិតរោ តេនុបសង្កមឹសុ ឧបសង្កមិត្វា សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ
ឯតទវោចុំ អម្ម តាត ឯសោ សុទិន្នោ អនន្តរហិតាយ ភូមិយា និបន្នោ ឥធេវ មេ មរណំ ភវិស្សតិ
បព្វជ្ជា វាតិ សចេ តុម្ហេ សុទិន្នំ នានុជានិស្សថ អគារស្មា អនគារិយំ បព្វជ្ជាយ
តត្ថេវ មរណំ អាគមិស្សតិ សចេ បន តុម្ហេ សុទិន្នំ អនុជានិស្សថ អគារស្មា អនគារិយំ
បព្វជ្ជាយ បព្វជិតំបិ នំ ទក្ខិស្សថ សចេ សុទិន្នោ នាភិរមិស្សតិ អគារស្មា អនគារិយំ
បព្វជ្ជាយ កា តស្ស អញ្ញា គតិ ភវិស្សតិ ឥធេវ បច្ចាគមិស្សតិ អនុជានាថ សុទិន្នំ
អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ អនុជានាម តាតា សុទិន្នំ អគារស្មា អនគារិយំ
បព្វជ្ជាយាតិ។
[១៣] លំដាប់នោះ
ពួកសំឡាញ់សុទិន្នកលន្ទបុត្របាននាំគ្នាចូលទៅនិយាយអង្វរសុទិន្នកលន្ទបុត្រ ថា
នែសុទិន្នសំឡាញ់ អ្នកឯងជាកូនប្រុសតែមួយ ហើយជាទីស្រឡាញ់ពេញចិត្តរបស់មាតាបិតា
ធ្លាប់បានសេចក្តីសុខ មានទាំងស្រីពីលៀងថែរក្សាសប្បាយ នែសុទិន្នសំឡាញ់
អ្នកឯងមិនធ្លាប់ស្គាល់សេចក្តីលំបាកតិចតួចសោះទេ ទោះបីអ្នកស្លាប់ទៅក្តី
មាតាបិតារបស់អ្នក ក៏មិនចង់ឲ្យព្រាត់ប្រាសចាកអ្នកឡើយ
មាតាបិតាទាំងឡាយរបស់អ្នកនឹងអនុញ្ញាតអ្នកដែលកំពុងរស់នៅឲ្យចេញចាកផ្ទះ
ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន នែសុទិន្នសំឡាញ់ ចូរអ្នកក្រោកឡើង
បរិភោគបាយ ផឹកទឹក ឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយចំណី
ផឹកទឹកឲ្យគេបំរើខ្លួនហើយ និងបរិភោគនូវកាមទាំងឡាយ ធ្វើបុណ្យ (ឲ្យទាន)
រីករាយសប្បាយតាមសេចក្តីប្រាថ្នាចុះ មាតាបិតាទាំងឡាយរបស់អ្នក
មិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។
កាលបើពួកសំឡាញ់របស់សុទិន្នពោលពាក្យយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រក៏នៅស្ងៀម។
ពួកសំឡាញ់របស់សុទិន្នកលន្ទបុត្របានពោលនូវពាក្យនេះនឹង
សុទិន្នកលន្ទបុត្រពីរដង។បេ។ បីដងថា នែសុទិន្នសំឡាញ់ អ្នកឯង។បេ។
សុទិន្នកលន្ទបុត្រក៏នៅស្ងៀមអស់វារៈជាគំរប់បីដង។ គ្រានោះឯង
មាតាបិតាទាំងឡាយរបស់សុទិន្នកលន្ទបុត្រនៅក្នុងទីណា
សំឡាញ់ទាំងឡាយរបស់សុទិន្នកលន្ទបុត្រក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ
បានពោលនូវពាក្យនេះនឹងមាតាបិតាទាំងឡាយនៃសុទិន្នកលន្ទបុត្រថា បពិត្រលោកម្តាយ
លោកឪពុក សុទិន្ននេះដេកនៅលើផែនដី រកគ្រឿងកំរាលអ្វីគ្មានសោះទេ ហើយគិតថា
សេចក្តីស្លាប់ក្តី បព្វជ្ជាក្តី នឹងមានដល់អញក្នុងទីនេះឯង
បើលោកទាំងឡាយមិនព្រមអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួស
ក្នុងព្រះពុទ្ធសាសនាទេ សុទិន្ននឹងដល់នូវសេចក្តីស្លាប់ក្នុងទីនោះមិនខានឡើយ
ប្រសិនណាបើលោកទាំងឡាយព្រមអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង
ព្រះពុទ្ធសាសនា គង់តែនឹងបានឃើញមុខសុទិន្ន ដែលនៅជាអ្នកបួសតទៅ
បើសុទិន្នមិនត្រេកអរក្នុងបព្វជ្ជាហើយ
គតិរបស់សុទិន្ននោះប្រព្រឹត្តទៅក្នុងទីដទៃដូចម្តេចបាន
មុខជានឹងត្រឡប់មកក្នុងទីនេះវិញមិនខាន
ដូច្នេះសូមលោកទាំងឡាយអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង
ព្រះពុទ្ធសាសនា។ មាតាបិតាទាំងឡាយនៃសុទិន្នក៏ពោលថា ម្នាលអ្នកទាំងឡាយ
យើងទាំងឡាយព្រមអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង
ព្រះពុទ្ធសាសនាចុះ។
[១៤] អថខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា យេន
សុទិន្នោ កលន្ទបុត្តោ តេនុបសង្កមឹសុ ឧបសង្កមិត្វា សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ
ឧដ្ឋេហិ សម្ម សុទិន្ន អនុញ្ញាតោសិ មាតាបិតូហិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។
អថខោ សុទិន្នោ កលន្ទបុត្តោ អនុញ្ញាតោម្ហិ កិរ មាតាបិតូហិ អគារស្មា អនគារិយំ
បព្វជ្ជាយាតិ ហដ្ឋោ ឧទគ្គោ បាណិនា គត្តានិ បរិបុញ្ឆន្តោ វុដ្ឋាសិ។ អថខោ សុទិន្នោ
កលន្ទបុត្តោ កតិបាហំ ពលំ គាហេត្វា [យេភុយ្យេន គហេត្វាតិ បាឋោ ទិស្សតិ។] យេន ភគវា
តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ
សុទិន្នោ កលន្ទបុត្តោ ភគវន្តំ ឯតទវោច អនុញ្ញាតោម្ហិ [អនុញ្ញាតោ] អហំ ភន្តេ
មាតាបិតូហិ អគារស្មា អនគារិយំ បព្វជ្ជាយ បព្វាជេតុ មំ ភគវាតិ ។ អលត្ថ ខោ សុទិន្នោ
កលន្ទបុត្តោ ភគវតោ សន្តិកេ បព្វជ្ជំ អលត្ថ ឧបសម្បទំ។ អចិរុបសម្បន្នោ ច បនាយស្មា
សុទិន្នោ ឯវរូបេ ធូតគុណេ សមាទាយ វត្តតិ អារញ្ញិកោ ហោតិ បិណ្ឌបាតិកោ បំសុកូលិកោ
សបទានចារិកោ អញ្ញតរំ វជ្ជិគាមំ ឧបនិស្សាយ វិហរតិ។
[១៤] គ្រានោះឯង សុទិន្នកលន្ទបុត្រនៅក្នុងទីណា
សំឡាញ់ទាំងឡាយនៃសុទិន្នកលន្ទបុត្រ ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ
បានពោលនូវពាក្យនេះនឹងសុទិន្នកលន្ទបុត្រថា នែសុទិន្នសំឡាញ់ ចូរអ្នកក្រោកឡើង
អ្នកឯងមាតាបិតាព្រមព្រៀងអនុញ្ញាតឲ្យចេញចាកផ្ទះបួសក្នុង
ព្រះពុទ្ធសាសនាហើយ។
គ្រានោះសុទិន្នកលន្ទបុត្របានដឹងថាមាតាបិតាព្រមព្រៀងអនុញ្ញាតឲ្យចេញចាក ផ្ទះ
ដើម្បីបួសក្នុងព្រះពុទ្ធសាសនា (ដូច្នោះ) ហើយ ក៏មានចិត្តរីករាយដូចជាអណ្តែតឡើង
ជូតសំអាតខ្លួនដោយដៃទាំងឡាយ ហើយក្រោកឡើង។ គ្រានោះ សុទិន្នកលន្ទបុត្រសំរាកកំលាំងបានពីរបីថ្ងៃ
ព្រះដ៏មានព្រះភាគគង់ក្នុងទីណា ក៏ចូលទៅកាន់ទីនោះ លុះចូលទៅហើយ
ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
លុះសុទិន្នកលន្ទបុត្រអង្គុយក្នុងទីដ៏សមគួរហើយ
បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន
ខ្ញុំព្រះអង្គជាបុគ្គល
គឺមាតាបិតាអនុញ្ញាតឲ្យចេញចាកផ្ទះហើយបួសក្នុងភេទជាបុគ្គលមិន
មានប្រយោជន៍ដោយការងារក្នុងផ្ទះហើយ បពិត្រព្រះអង្គដ៏ចម្រើន
សូមព្រះដ៏មានព្រះភាគទ្រង់បំបួសខ្ញុំព្រះអង្គផងចុះ។
សុទិន្នកលន្ទបុត្របានបព្វជ្ជា និងឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគហើយ។
សុទិន្នភិក្ខុដ៏មានអាយុបានឧបសម្បទាហើយមិនយូរប៉ុន្មាន
ក៏ប្រព្រឹត្តសមាទានធុតង្គគុណ មានសភាពយ៉ាងនេះគឺ ជាអ្នកនៅក្នុងព្រៃ
ប្រព្រឹត្តបិណ្ឌបាត ប្រើប្រាស់សម្ពត់បំសុកូល និងត្រេចទៅ(បិណ្ឌបាត)
តាមលំដាប់ផ្ទះ ហើយចូលទៅអាស្រ័យនៅក្នុងស្រុកវជ្ជីឯណានីមួយ។
[១៥] តេន ខោ បន សមយេន វជ្ជី ទុព្ភិក្ខា ហោតិ ទ្វីហិតិកា
សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ។ អថខោ អាយស្មតោ សុទិន្នស្ស
ឯតទហោសិ ឯតរហិ ខោ វជ្ជី ទុព្ភិក្ខា ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា
ឧញ្ឆេន បគ្គហេន យាបេតុំ ពហូ ខោ បន មេ វេសាលិយំ ញាតកា [ញាតី] អឌ្ឍា មហទ្ធនា មហាភោគា
បហូតជាតរូបរជតា បហូតវិត្តូបករណា បហូតធនធញ្ញា យន្នូនាហំ ញាតកានំ [ញាតី] ឧបនិស្សាយ
វិហរេយ្យំ ញាតកាបិ [ញាតី] មំ និស្សាយ ទានានិ ទស្សន្តិ បុញ្ញានិ ករិស្សន្តិ ភិក្ខូ
ច លាភំ លច្ឆន្តិ អហញ្ច បិណ្ឌកេន ន កិលមិស្សាមីតិ។ អថខោ អាយស្មា សុទិន្នោ សេនាសនំ
សំសាមេត្វា បត្តចីវរមាទាយ យេន វេសាលី តេន បក្កាមិ អនុបុព្វេន ចារិកំ [តីសុបិ
បោត្ថកេសុ ឥទំ បាឋទ្វយំ ន ទិស្សតិ។] ចរមានោ យេន វេសាលី តទវសរិ។ តត្រ សុទំ អាយស្មា
សុទិន្នោ វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ អស្សោសុំ ខោ អាយស្មតោ សុទិន្នស្ស
ញាតកា សុទិន្នោ កិរ កលន្ទបុត្តោ វេសាលឹ អនុប្បត្តោតិ។ តេ អាយស្មតោ សុទិន្នស្ស
សដ្ឋិមត្តេ ថាលិបាកេ ភត្តាភិហារំ អភិហរឹសុ។ អថខោ អាយស្មា សុទិន្នោ តេ សដ្ឋិមត្តេ
ថាលិបាកេ ភិក្ខូនំ វិស្សជ្ជេត្វា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ កលន្ទគាមំ
បិណ្ឌាយ បាវិសិ កលន្ទគាមេ សបទានំ បិណ្ឌាយ ចរមានោ យេន សកបិតុ និវេសនំ តេនុបសង្កមិ។
តេន ខោ បន សមយេន អាយស្មតោ សុទិន្នស្ស ញាតិទាសី អាភិទោសិកំ កុម្មាសំ ឆឌ្ឌេតុកាមា
ហោតិ។ អថខោ អាយស្មា សុទិន្នោ តំ ញាតិទាសឹ ឯតទវោច សចេ តំ ភគិនិ ឆឌ្ឌនីយធម្មំ ឥធ មេ
បត្តេ អាកិរាតិ។ អថខោ អាយស្មតោ សុទិន្នស្ស ញាតិទាសី តំ អាភិទោសិកំ កុម្មាសំ
អាយស្មតោ សុទិន្នស្ស បត្តេ អាកិរន្តី ហត្ថានញ្ច បាទានញ្ច សរស្ស ច និមិត្តំ
អគ្គហេសិ។ អថខោ អាយស្មតោ សុទិន្នស្ស ញាតិទាសី យេនាយស្មតោ សុទិន្នស្ស មាតា
តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មតោ សុទិន្នស្ស មាតរំ ឯតទវោច យគ្ឃយ្យេ ជានេយ្យាសិ
អយ្យបុត្តោ សុទិន្នោ អនុប្បត្តោតិ។ សចេ ជេ សច្ចំ ភណសិ អទាសឹ តំ ករោមីតិ។ តេន ខោ បន
សមយេន អាយស្មា សុទិន្នោ តំ អាភិទោសិកំ កុម្មាសំ អញ្ញតរំ កុឌ្ឌមូលំ និស្សាយ
បរិភុញ្ជតិ។ បិតាបិ ខោ អាយស្មតោ សុទិន្នស្ស កម្មន្តា អាគច្ឆន្តោ អទ្ទស អាយស្មន្តំ
សុទិន្នំ តំ អាភិទោសិកំ កុម្មាសំ អញ្ញតរំ កុឌ្ឌមូលំ និស្សាយ បរិភុញ្ជន្តំ ទិស្វាន
យេនាយស្មា សុទិន្នោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច អត្ថិ
នាម តាត សុទិន្ន អាភិទោសិកំ កុម្មាសំ បរិភុញ្ជិស្សសិ ននុ [ននុ នាម] តាត សុទិន្ន
សកគេហំ [សកំ គេហំ] គន្តព្វន្តិ។ អគមម្ហា ខោ តេ គហបតិ គេហំ តត្ថាយំ [តត្រាយំ]
អាភិទោសិកោ កុម្មាសោ មយា លទ្ធោតិ [មយា លទ្ធោតិ នាមទ្វយំ ឱរោបិយមរម្មបោត្ថកេសុ ន
ទិស្សតិ។]។ អថខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មតោ សុទិន្នស្ស ពាហាយំ គហេត្វា
អាយស្មន្តំ សុទិន្នំ ឯតទវោច ឯហិ តាត សុទិន្ន ឃរំ គមិស្សាមាតិ។ អថខោ អាយស្មា
សុទិន្នោ យេន សកបិតុ និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។
អថខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មន្តំ សុទិន្នំ ឯតទវោច ភុញ្ជ តាត សុទិន្នាតិ។
អលំ គហបតិ កតំ មេ អជ្ជ ភត្តកិច្ចន្តិ។ អធិវាសេហិ តាត សុទិន្ន ស្វាតនាយ ភត្តន្តិ។
អធិវាសេសិ ខោ អាយស្មា សុទិន្នោ តុណ្ហីភាវេន។ អថខោ អាយស្មា សុទិន្នោ ឧដ្ឋាយាសនា
បក្កាមិ។
[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ
មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់
ក៏ដល់នូវសេចក្តីស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី)
មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន
ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកជាទីសំគាល់ទើបទិញដូរបាន
ជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក។
លំដាប់នោះឯងសុទិន្នភិក្ខុដ៏មានអាយុមានសេចក្តីត្រិះរិះដូច្នេះថា
ក្នុងកាលឥឡូវនេះ ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក
មនុស្សណាដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី)
មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករបាន ក៏មិនងាយនឹងទិញដូរដែរ
លុះតែមានស្លាកជាទីសំគាល់ ទើបទិញដូរបាន ជងទាំងអស់ក្នុងស្រុកនោះ នឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក
ញាតិទាំងឡាយរបស់អញមានច្រើនក្នុងក្រុងវេសាលី
ជាអ្នកស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន
មានគ្រឿងឧបករណ៍ច្រើន មានទ្រព្យនិងស្រូវច្រើន បើដូច្នោះ
មានតែអាត្មាអញគប្បីចូលទៅអាស្រ័យនូវញាតិទាំងឡាយហើយនៅ ញាតិទាំងឡាយសោត
អាស្រ័យនូវអាត្មាអញហើយ នឹងបានឲ្យទាន និងធ្វើបុណ្យ
ភិក្ខុទាំងឡាយនឹងបានលាភផង អាត្មាអញនឹងមិនលំបាកដោយបិណ្ឌបាតផង។
ទើបសុទិន្នភិក្ខុដ៏មានអាយុរៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ
ក្រុងវេសាលីនៅក្នុងទិសណា ក៏ចៀសចេញទៅក្នុងទិសនោះ
កាលដែលត្រាច់ទៅកាន់ចារិកដោយលំដាប់ៗ ក្រុងវេសាលីនៅក្នុងទីណា
ក៏ចូលទៅដល់ទីនោះ។ មានដំណឹងថា
សុទិន្នភិក្ខុដ៏មានអាយុនៅក្នុងកូដាគារសាលាព្រៃមហាវនទៀបក្រុងវេសាលី នោះ។
ពួកញាតិសុទិន្នភិក្ខុដ៏មានអាយុបានឮថាសុទិន្នភិក្ខុជាកលន្ទបុត្រមកដល់ ក្រុងវេសាលីហើយ
ពួកញាតិទាំងនោះ
ក៏នាំនូវភោជនប្រមាណហុកសិបសម្រាប់ទៅប្រគេនសុទិន្នភិក្ខុដ៏មានអាយុ។
លំដាប់នោះឯង សុទិន្នភិក្ខុដ៏មានអាយុចែកចាយសម្រាប់ប្រមាណហុកសិបថាសនោះ
ដល់ភិក្ខុទាំងឡាយ ហើយស្លៀកស្បង់ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក
ហើយចូលទៅកាន់កលន្ទគ្រាមដើម្បីបិណ្ឌបាត
កាលដើរទៅដើម្បីបិណ្ឌបាតតាមលំដាប់ផ្ទះក្នុងកលន្ទគ្រាម
លំនៅនៃបិតារបស់ខ្លួននៅក្នុងទីណា ក៏ចូលទៅក្នុងទីនោះ។ ក៏ក្នុងសម័យនោះឯង
ទាសីរបស់ញាតិនៃសុទិន្នភិក្ខុដ៏មានអាយុ មានប្រាថ្នាដើម្បីចោលនំកុម្មាសផ្អូម។
គ្រានោះ សុទិន្នភិក្ខុដ៏មានអាយុនិយាយនឹងខ្ញុំស្រីរបស់ញាតិនោះថា
ម្នាលនាងទាសី បើនំនោះជារបស់ចោលហើយ ចូរនាងចាក់ដាក់មកក្នុងបាត្រអាត្មានេះវិញ។
លំដាប់នោះ ខ្ញុំស្រីនៃញាតិរបស់សុទិន្នដ៏មានអាយុ
ក៏ចាក់នំកុម្មាសផ្អូមនោះទៅក្នុងបាត្ររបស់សុទិន្ន ហើយបានស្គាល់ជាក់នូវដៃជើង
និងសំឡេងរបស់សុទិន្ននោះច្បាស់។ វេលានោះ
មាតារបស់សុទិន្នដ៏មានអាយុនៅក្នុងទីណា
ខ្ញុំស្រីរបស់ញាតិនៃសុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ
ក៏និយាយនឹងមាតារបស់សុទិន្នដ៏មានអាយុថា បពិត្រអ្នកម្ចាស់ សូមអ្នកជ្រាប
សុទិន្នជាអយ្យបុត្រនិមន្តមកដល់ហើយ។ មាតារបស់សុទិន្នឆ្លើយថា នែហង
បើហងឯងនិយាយពាក្យពិតមែន អញនឹងឲ្យហងរួចជាអ្នកជា។ សម័យនោះឯង
សុទិន្នភិក្ខុដ៏មានអាយុក៏ឆាន់នំកុម្មាសផ្អូមនោះប្របជញ្ជាំងសាលា១។
ចំណែកខាងបិតារបស់សុទិន្នមកពីធ្វើការងារវិញ ក៏បានឃើញសុទិន្នកំពុងឆាន់នំកុម្មាសផ្អូមនោះប្របជញ្ជាំងសាលា
លុះឃើញហើយ សុទិន្នភិក្ខុនៅក្នុងទីណា (បិតានោះ) ក៏ចូលទៅក្នុងទីនោះ
លុះចូលទៅហើយ ក៏និយាយនឹងសុទិន្នដ៏មានអាយុថា នែសុទិន្នកូន
យើងជាអ្នកមានទ្រព្យសម្បត្តិច្រើន ថ្វីក៏លោកមកឆាន់នំកុម្មាសផ្អូមវិញ
សុទិន្នកូនគួរតែលោកទៅឯផ្ទះរបស់ខ្លួនវិញ។ សុទិន្នភិក្ខុឆ្លើយថា បពិត្រគហបតី
អាត្មាបានទៅឯផ្ទះញោមហើយ នំកុម្មាសផ្អូមនេះ អាត្មាបានពីផ្ទះនោះមក។
លំដាប់នោះ បិតាសុទិន្នភិក្ខុក៏ចាប់កំភួនដៃសុទិន្នភិក្ខុ
ហើយនិយាយនឹងសុទិន្នថា សុទិន្នកូន លោកចូរមក យើងនឹងទៅផ្ទះ។ លំដាប់នោះ
លំនៅបិតារបស់ខ្លួននៅក្នុងទីណា សុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ
លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេបានក្រាលប្រគេន។
បិតាក៏និយាយនឹងសុទិន្នក្នុងពេលនោះថា សុទិន្នកូន សូមលោកនិមន្តឆាន់ចង្ហាន់។
សុទិន្នឆ្លើយថា ណ្ហើយគហបតី ថ្ងៃនេះអាត្មាភាពឆាន់រួចហើយ។ បិតាឆ្លើយថា សុទិន្ន
សូមលោកនិមន្តទទួលចង្ហាន់ក្នុងថ្ងៃស្អែក។
សុទិន្នភិក្ខុក៏ទទួលនិមន្តដោយតុណ្ហីភាព។ សុទិន្នភិក្ខុក៏ក្រោកចាកអាសនៈ
ហើយនិមន្តទៅក្នុងពេលនោះឯង។
[១៦] អថ ខោ អាយស្មតោ សុទិន្នស្ស មាតា តស្សា រត្តិយា
អច្ចយេន ហរិតេន គោមយេន បថវឹ ឱបុញ្ឆាបេត្វា ទ្វេ បុញ្ជេ ការាបេសិ ឯកំ ហិរញ្ញស្ស ឯកំ
សុវណ្ណស្ស តាវ មហន្តា បុញ្ជា អហេសុំ ឱរតោ ឋិតោ បុរិសោ បារតោ ឋិតំ បុរិសំ ន បស្សតិ
បារតោ ឋិតោ បុរិសោ ឱរតោ ឋិតំ បុរិសំ ន បស្សតិ តេ បុញ្ជេ កិលញ្ជេហិ បដិច្ឆាទាបេត្វា
មជ្ឈេ អាសនំ បញ្ញាបេត្វា តិរោករណីយំ បរិក្ខិបាបេត្វា[យេភុយ្យេន បរិក្ខិបិត្វាតិ
បាឋោ ទិស្សតិ] អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកំ អាមន្តេសិ តេនហិ វធុ យេន
អលង្ការេន អលង្កតា បុត្តស្ស សុទិន្នស្ស បិយា អហោសិ មនាបា តេន អលង្ការេន អលង្ករាតិ។
ឯវំ អយ្យេតិ ខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស មាតុយា
បច្ចស្សោសិ។ អថខោ អាយស្មា សុទិន្នោ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន
សកបិតុ និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ អាយស្មតោ
សុទិន្នស្ស បិតា យេនាយស្មា សុទិន្នោ តេនុបសង្កមិ ឧបសង្កមិត្វា តេ បុញ្ជេ
វិវរាបេត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច ឥទន្តេ តាត សុទិន្ន មាតុមត្តិកំ ឥត្ថិកាយ
ឥត្ថីធនំ អញ្ញំ បេត្តិកំ អញ្ញំ បិតាមហំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា ភោគា ច
ភុញ្ជិតុំ បុញ្ញានិ ច កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច
ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។ តាត ន ឧស្សហាមិ ន វិសហាមិ អភិរតោ អហំ ព្រហ្មចរិយំ
ចរាមីតិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មន្តំ
សុទិន្នំ ឯតទវោច ឥទន្តេ តាត សុទិន្ន មាតុមត្តិកំ ឥត្ថិកាយ ឥត្ថីធនំ អញ្ញំ បេត្តិកំ
អញ្ញំ បិតាមហំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា ភោគា ច ភុញ្ជិតុំ បុញ្ញានិ ច
កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។
វទេយ្យាម ខោ តំ គហបតិ សចេ ត្វំ នាតិកឌ្ឍេយ្យាសីតិ។ វទេហិ តាត សុទិន្នាតិ។ តេនហិ
ត្វំ គហបតិ មហន្តេ មហន្តេ សាណិបសិព្វកេ ការាបេត្វា ហិរញ្ញសុវណ្ណស្ស បូរាបេត្វា
សកដេហិ និព្វាហាបេត្វា មជ្ឈេ គង្គាយ សោតេ ឱសាទេហិ [ឱគារេហិ,ឱសារេហិ] តំ កិស្ស ហេតុ យំ ហិ តេ គហបតិ ភវិស្សតិ
តតោនិទានំ ភយំ វា ឆម្ភិតត្តំ វា លោមហំសោ វា អារក្ខោ វា សោ តេ ន ភវិស្សតីតិ។ ឯវំ
វុត្តេ អាយស្មតោ សុទិន្នស្ស បិតា អនត្តមនោ អហោសិ កថំ ហិ នាម បុត្តោ សុទិន្នោ ឯវំ
វក្ខតីតិ។ អថខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកំ
អាមន្តេសិ តេនហិ វធុ ត្វំ បិយា ច មនាបា ច អប្បេវនាម បុត្តោ សុទិន្នោ តុយ្ហំបិ វចនំ
ករេយ្យាតិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស បាទេសុ
គហេត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច កីទិសា នាម តា អយ្យបុត្ត អច្ឆរាយោ យាសំ ត្វំ ហេតុ
ព្រហ្មចរិយំ ចរសីតិ។ ន ខោ អហំ ភគិនិ អច្ឆរានំ ហេតុ ព្រហ្មចរិយំ ចរាមីតិ។ អថខោ
អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អជ្ជតគ្គេ មំ អយ្យបុត្តោ សុទិន្នោ ភគិនិវាទេន
សមុទាចរតីតិ តត្ថេវ មុច្ឆិតា បបតា។ អថខោ អាយស្មា សុទិន្នោ បិតរំ ឯតទវោច សចេ គហបតិ
ភោជនំ ទាតព្វំ ទេថ មា នោ វិហេឋយិត្ថាតិ។ ភុញ្ជ តាត សុទិន្នាតិ។ អថខោ អាយស្មតោ
សុទិន្នស្ស មាតា ច បិតា ច អាយស្មន្តំ សុទិន្នំ បណីតេន ខាទនីយេន ភោជនីយេន សហត្ថា
សន្តប្បេសុំ សម្បវារេសុំ។ អថខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មន្តំ សុទិន្នំ
ភុត្តាវឹ ឱនីតបត្តបាណឹ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ
បហូតជាតរូបរជតំ បហូតវិត្តូបករណំ បហូតធនធញ្ញំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា
ភោគា ច ភុញ្ជិតុំ បុញ្ញានិ ច កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច
ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។ អម្ម ន ឧស្សហាមិ ន វិសហាមិ អភិរតោ អហំ ព្រហ្មចរិយំ
ចរាមីតិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មន្តំ
សុទិន្នំ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ បហូតជាតរូបរជតំ
បហូតវិត្តូបករណំ បហូតធនធញ្ញំ តេនហិ តាត សុទិន្ន ពីជកំបិ ទេហិ មា នោ អបុត្តកំ
សាបតេយ្យំ លិច្ឆវិនោ [សព្វត្ថ បោត្ថកេសុ លិច្ឆវិយោតិ បាឋោ ទិស្សតិ។]
អតិហរាបេសុន្តិ។ ឯតំ ខោ មេ អម្ម សក្កា កាតុន្តិ។ កហំ បន តាត សុទិន្ន ឯតរហិ
វិហរសីតិ។ មហាវនេ អម្មាតិ។ អថខោ អាយស្មា សុទិន្នោ ឧដ្ឋាយាសនា បក្កាមិ។
[១៦] លុះដល់វេលាព្រឹកឡើង
មាតាសុទិន្នភិក្ខុប្រើមនុស្សឲ្យបង្ហាប់ប្រថពីដោយអាចមន៍គោស្រស់
រួចឲ្យគរគំនរទ្រព្យពីរគំនរ គឺប្រាក់១គំនរ មាស១គំនរ ជាគំនរធំៗ
បុរសឈរខាងអាយមើលទៅបុរសឈរខាងនាយមិនឃើញ
បុរសឈរខាងនាយមើលមកបុរសឈរខាងអាយក៏មិនឃើញ ហើយឲ្យបិទបាំងគំនរទាំងពីរនោះដោយកន្ទេល
ឲ្យក្រាលអាសនៈទុកត្រង់កណ្តាល រួចឲ្យបាំងរនាំជុំវិញពីខាងក្រៅ (គំនរនោះ)
ហើយហៅស្រីជាគូពីមុនរបស់សុទិន្នដ៏មានអាយុមកបង្គាប់ថា កូនស្រី បើដូច្នោះ
គ្រឿងប្រដាប់ណាដែលឯងស្អិតស្អាងហើយជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្ន កូនអញ
ត្រូវឯងស្អិតស្អាងគ្រឿងប្រដាប់នោះចុះ។ ស្រីជាគូពីមុនរបស់សុទិន្នដ៏មានអាយុ
ក៏ទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សអ្នកមាតា។ គ្រានោះ
សុទិន្នដ៏មានអាយុស្លៀកស្បង់រួចកាន់យកបាត្រនិងចីវរក្នុងវេលាព្រឹក
លំនៅបិតារបស់ខ្លួននៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅដល់ហើយ
ក៏គង់លើអាសនៈដែលគេក្រាលទុកបំរុង។ លំដាប់នោះ បិតារបស់សុទិន្នដ៏មានអាយុ
សុទិន្នដ៏មានអាយុនៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅដល់ហើយ
បង្គាប់អ្នកបំរើឲ្យបើកគំនរទ្រព្យទាំងនោះ ហើយប្រាប់សុទិន្នដ៏មានអាយុថា សុទិន្នកូន
នេះជាទ្រព្យសម្បាច់ដើមខាងស្រីរបស់មាតាលោក
នៅមានទ្រព្យសម្បាច់ដើមខាងប្រុសរបស់បិតានិងមត៌ករបស់ជីតាផ្សេងទៀត សុទិន្នកូន
បើលោកបានសឹកចេញជាគ្រហស្ថមក នឹងបានប្រើប្រាស់សម្បត្តិផង
ធ្វើបុណ្យទាំងឡាយផង សុទិន្នកូន ចូរលោកសឹកចេញជាគ្រហស្ថមក ហើយនឹងប្រើប្រាស់សម្បត្តិទាំងឡាយផង
ធ្វើបុណ្យឲ្យទានផង។ សុទិន្នតបថា ញោម អាត្មាមិនអាចនឹងសឹកបានទេ
ព្រោះអាត្មាពេញចិត្តតែក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌។
បិតាសុទិន្នដ៏មានអាយុនិយាយនឹងសុទិន្នដ៏មានអាយុជាគំរប់ពីរដងផង។បេ។
ជាគំរប់បីដងផងថា សុទិន្នកូន នេះជាទ្រព្យសម្បាច់ដើមខាងស្រីរបស់មាតាលោក
នៅមានទ្រព្យសម្បាច់ដើមខាងប្រុសរបស់បិតានិងមត៌ករបស់ជីតាផ្សេងទៀត
សុទិន្នកូន បើលោកបានសឹកចេញជាគ្រហស្ថមក នឹងបានគ្រប់គ្រងសម្បត្តិទាំងឡាយផង
ធ្វើបុណ្យឲ្យទានផង។ សុទិន្នកូន ចូរលោកសឹកចេញជាគ្រហស្ថមក ហើយគ្រប់គ្រងសម្បត្តិទាំងឡាយផង
ធ្វើបុណ្យឲ្យទានផង។ សុទិន្នតបថា គហបតី បើញោមអត់ទោសឲ្យអាត្មាភាព ៗ
នឹងសូមជំរាបញោមបន្តិច។ បិតាទទួលព្រមថា សុទិន្នកូន ចូរលោកនិយាយមកចុះ
មិនជាអ្វីទេ។ សុទិន្នភិក្ខុក៏ប្រាប់ថា គហបតី បើដូច្នោះ
ញោមត្រូវបង្គាប់មនុស្សឲ្យធ្វើការុងធ្មៃធំៗ ហើយឲ្យច្រកប្រាក់និងមាសឲ្យពេញ
រួចផ្ទុកដោយរទេះ យកទៅចាក់ចោលក្នុងកណ្តាលខ្សែទឹកទន្លេគង្គា
ហេតុអ្វីបានជាអាត្មាថាដូច្នោះ គហបតី
ព្រោះថាទ្រព្យទាំងពួងតែងមានដល់អ្នកណាហើយ សេចក្តីខ្លាចក្តី
សេចក្តីតក់ស្លុតក្តី សេចក្តីព្រឺរោមក្តី ការថែរក្សាក្តី
តែងមានដល់អ្នកនោះមិនខាន ព្រោះតែទ្រព្យទាំងនោះជាហេតុ
(បើអ្នកយកមាសប្រាក់ទៅចាក់ចោលក្នុងខ្សែទឹកហើយ)
សេចក្តីអន្តរាយមានភ័យជាដើមនោះ នឹងមិនមានដល់អ្នកឡើយ។
កាលសុទិន្នដ៏មានអាយុពោលយ៉ាងនេះហើយ បិតារបស់សុទិន្នដ៏មានអាយុ មានសេចក្តីទោមនស្សតូចចិត្តថា
ហេតុដូចម្តេចបានជាលោកសុទិន្នជាកូនពោលយ៉ាងនេះ។ គ្រានោះឯង
បិតារបស់សុទិន្នដ៏មានអាយុ
ទើបហៅស្រីបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមកប្រាប់ថា នែនាងក្រមុំ
បើដូច្នោះ នាងឯងជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្នកូនអញ នាងធ្វើដូចម្តេចនឹងឲ្យសុទិន្នកូនអញធ្វើតាមពាក្យនាងបាន។
គ្រានោះឯង ស្រីបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុបានប្រវាឱបជើងទាំងពីរ
របស់សុទិន្នដ៏មានអាយុ ហើយបាននិយាយពាក្យនេះនឹងសុទិន្នភិក្ខុថា
បពិត្រអយ្យបុត្រ លោកប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុនៃស្រីអប្សរទាំងឡាយណា
ស្រីអប្សរទាំងឡាយនោះមានទ្រង់ទ្រាយប្រពៃដូចម្តេចទៅ។ សុទិន្នភិក្ខុឆ្លើយថា
នែប្អូនស្រី អាត្មាមិនបានប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីស្រីអប្សរទាំងនោះទេ។
វេលានោះ ស្រីបុរាណទុតិយិការបស់សុទិន្នភិក្ខុក៏នឹកទោមនស្សតូចចិត្តថា
តាំងពីថ្ងៃនេះទៅ លោកសុទិន្នអយ្យបុត្រគ្រាន់តែហៅអញថាប្អូនស្រីៗប៉ុណ្ណោះទេ
ដូច្នេះហើយក៏ជ្រប់ដួលដេកក្នុងទីនោះឯង។ គ្រានោះ
សុទិន្នដ៏មានអាយុទើបនិយាយពាក្យនេះនឹងបិតាថា គហបតី បើញោមមានភោជន
គួរនឹងឲ្យទាន អាត្មាបានសូមញោមឲ្យទានមកចុះ កុំធ្វើអាត្មាឲ្យលំបាកពេកឡើយ។
បិតាសុទិន្នឆ្លើយថា សុទិន្នកូន ភោជនាហារនោះមាន សូមលោកនិមន្តឆាន់ចុះ។ វេលានោះ
មាតាបិតារបស់សុទិន្នដ៏មានអាយុបានចាត់ចែងចង្ហាន់ដ៏ឆ្ងាញ់ពិសារឲ្យ
សុទិន្នភិក្ខុដ៏មានអាយុឆាន់ដោយដៃខ្លួនឯង។ សម័យនោះឯង
មាតារបស់សុទិន្នដ៏មានអាយុបាននិយាយនឹងសុទិន្នភិក្ខុនៅវេលាឆាន់រួចហើយ
លែងលូកដៃទៅក្នុងបាត្រហើយថា នែសុទិន្នកូន
ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់បរិបូណ៌
មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ នែសុទិន្នកូន
សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក នឹងបានប្រើប្រាស់នូវទ្រព្យសម្បត្តិទាំងឡាយផង
ធ្វើបុណ្យឲ្យទានផង សុទិន្នកូន សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក
ហើយនឹងចាយវាយនូវសម្បត្តិទាំងឡាយ ធ្វើបុណ្យឲ្យទានចុះ។ សុទិន្នភិក្ខុឆ្លើយថា
ញោម អាត្មាមិនអាចហ៊ាន (ធ្វើយ៉ាងនោះទេ)
អាត្មាត្រេកអរចំពោះតែត្រង់ប្រព្រឹត្តព្រហ្មចរិយធម៌តែម្យ៉ាង។
មាតារបស់សុទិន្នដ៏មានអាយុបាននិយាយពាក្យនេះនឹងសុទិន្នភិក្ខុដ៏មានអាយុ
ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា សុទិន្នកូន
ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់បរិបូណ៌
មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ សុទិន្នកូន បើដូច្នេះ
សូមលោកអាណិតគ្រាន់តែឲ្យពូជបន្តិចចុះ កុំឲ្យពួកស្តេចលិច្ឆវីមករឹបជាន់
យកទ្រព្យសម្បត្តិជារបស់យើង ដែលជាត្រកូលឥតកូននោះឡើយ។ សុទិន្នភិក្ខុឆ្លើយថា
ញោម បើគ្រាន់តែធ្វើកិច្ចប៉ុណ្ណេះ អាត្មាអាចធ្វើឲ្យបាន។ មាតាសុទិន្នសួរថា
សុទិន្នកូន ឥឡូវនេះលោកគង់នៅឯណា។ សុទិន្នភិក្ខុតបថា ញោម
អាត្មានៅក្នុងព្រៃមហាវន។ គ្រានោះឯង សុទិន្នដ៏មានអាយុ
ក៏ក្រោកចាកអាសនៈហើយចេញដើរទៅ។
[១៧] អថខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មតោ
សុទិន្នស្ស បុរាណទុតិយិកំ អាមន្តេសិ តេនហិ វធុ យទា ឧតុនី អហោសិ បុប្ផំ តេ ឧប្បន្នំ
ហោតិ អថ មេ អារោចេយ្យាសីតិ។ ឯវំ អយ្យេតិ ខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា
អាយស្មតោ សុទិន្នស្ស មាតុយា បច្ចស្សោសិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា ន
ចិរស្សេវ ឧតុនី អហោសិ បុប្ផំសា ឧប្បជ្ជិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា
អាយស្មតោ សុទិន្នស្ស មាតរំ ឯតទវោច ឧតុនិម្ហិ អយ្យេ បុប្ផំ មេ ឧប្បន្នន្តិ។ តេនហិ
វធុ យេន អលង្ការេន អលង្កតា បុត្តស្ស សុទិន្នស្ស បិយា អហោសិ មនាបា តេន អលង្ការេន
អលង្ករាតិ។ ឯវំ អយ្យេតិ ខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស
មាតុយា បច្ចស្សោសិ។ អថខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មតោ សុទិន្នស្ស
បុរាណទុតិយិកំ អាទាយ យេន មហាវនំ យេនាយស្មា សុទិន្នោ តេនុបសង្កមិ ឧបសង្កមិត្វា
អាយស្មន្តំ សុទិន្នំ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ
បហូតជាតរូបរជតំ បហូតវិត្តូបករណំ បហូតធនធញ្ញំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា
ភោគា ច ភុញ្ជិតុំ បុញ្ញានិ ច កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច
ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។ អម្ម ន ឧស្សហាមិ ន វិសហាមិ អភិរតោ អហំ ព្រហ្មចរិយំ
ចរាមីតិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មន្តំ
សុទិន្នំ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ បហូតជាតរូបរជតំ
បហូតវិត្តូបករណំ បហូតធនធញ្ញំ តេនហិ តាត សុទិន្ន ពីជកំបិ ទេហិ មា នោ អបុត្តកំ
សាបតេយ្យំ លិច្ឆវិនោ អតិហរាបេសុន្តិ។ ឯតំ ខោ មេ អម្ម សក្កា កាតុន្តិ
បុរាណទុតិយិកាយ ពាហាយំ គហេត្វា មហាវនំ អជ្ឈោគាហេត្វា អប្បញ្ញត្តេ សិក្ខាបទេ
អនាទីនវទស្សោ បុរាណទុតិយិកាយ តិក្ខត្តុំ មេថុនំ ធម្មំ អភិវិញ្ញាបេសិ។ សា តេន គព្ភំ
គណ្ហិ។
[១៧] គ្រានោះ មាតារបស់សុទិន្នដ៏មានអាយុ
ហៅនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមក ហើយនិយាយថា ម្នាលនាងកូនប្រសា
បើកាលណានាងមានរដូវហើយ ផ្កាគឺឈាមរបស់នាងកើតឡើងហើយ
នាងត្រូវប្រាប់ដល់ម៉ែក្នុងកាលនោះ។ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ
បានទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សម៉ែ។ លំដាប់នោះ
នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ មិនយូរប៉ុន្មាន នាងក៏មានរដូវ
ផ្កាគឺឈាមនៃនាងនោះក៏កើតឡើង។ ទើបនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ
បានប្រាប់មាតារបស់សុទិន្នដ៏មានអាយុយ៉ាងនេះថា ម៉ែ ខ្ញុំមានរដូវហើយ
ផ្កាគឺឈាមរបស់ខ្ញុំកើតហើយ។ មាតាតបថា ម្នាលនាងកូនប្រសា បើដូច្នោះ
នាងឯងប្រដាប់តាក់តែងដោយគ្រឿងអលង្ការឯណា
ដែលជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្នកូន (យើង)
នាងចូរប្រដាប់តាក់តែងដោយគ្រឿងសម្រាប់ស្អិតស្អាងនោះចុះ។
នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ
បានទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ច៎ាសម៉ែ។ លំដាប់នោះ
មាតារបស់សុទិន្នដ៏មានអាយុ
ក៏នាំនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុចូលទៅកាន់ព្រៃមហាវន
ដែលសុទិន្នភិក្ខុនៅនោះឯង លុះចូលទៅហើយ ក៏បានពោលនូវពាក្យនេះនឹងសុទិន្នដ៏មានអាយុថា
ម្នាលសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន
មានរបស់សម្រាប់ប្រើប្រាស់ មានមាសប្រាក់ច្រើន
មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន ម្នាលសុទិន្នកូន
អ្នកត្រឡប់មកដើម្បីហីនភេទ ក៏គង់នឹងបានបរិភោគនូវភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយផង
ម្នាលសុទិន្នកូន អ្នកត្រូវត្រឡប់មកកាន់ហីនភេទជាគ្រហស្ថវិញ
ហើយបរិភោគនូវភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយផង។ សុទិន្នតបថា ញោម
អាត្មាសឹកមិនកើតទេ អាត្មាមិនព្រមសឹកទេ
អាត្មាត្រេកអរតែប្រព្រឹត្តព្រហ្មចរិយធម៌។ មាតារបស់សុទិន្នដ៏មានអាយុ
បាននិយាយនឹងសុទិន្នដ៏មានអាយុអស់វារៈ២-៣ដងយ៉ាងនេះថា នែសុទិន្នកូន
ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាសប្រាក់ច្រើន
មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន នែសុទិន្នកូន
បើដូច្នោះ អ្នកចូរអោយត្រឹមតែពូជចុះ កុំឲ្យពួកស្តេចលិច្ឆវីមករឹបយកសម្បត្តិទ្រព្យយើង
ដែលជាត្រកូលឥតកូនទៅបាន។ សុទិន្នឆ្លើយថា ញោម អាត្មាអាចធ្វើកិច្ចនេះជូនបាន
ហើយក៏ចាប់ដៃនាងបុរាណទុតិយិកា កៀកចូលទៅកាន់ព្រៃមហាវន យល់ឃើញថាមិនមានទោស
ព្រោះសិក្ខាបទព្រះអង្គមិនទាន់បានបញ្ញត្ត ហើយញុំាងមេថុនធម្មឲ្យសម្រេចដោយនាងបុរាណទុតិយិកាអស់វារៈ៣ដង
នាងក៏មានគភ៌ដោយមេថុនសេវនៈនោះ។
[១៨] ភុម្មា ទេវា សទ្ទមនុស្សាវេសុំ និរព្វុទោ វត ភោ
ភិក្ខុសង្ឃោ និរាទីនវោ សុទិន្នេន កលន្ទបុត្តេន អព្វុទំ ឧប្បាទិតំ អាទីនវោ
ឧប្បាទិតោតិ។ ភុម្មានំ ទេវានំ សទ្ទំ សុត្វា ចាតុម្មហារាជិកា ទេវា សទ្ទមនុស្សាវេសុំ
តាវតឹសា ទេវា យាមា ទេវា តុសិតា ទេវា និម្មានរតី ទេវា បរនិម្មិតវសវត្តី ទេវា
ព្រហ្មកាយិកា ទេវា សទ្ទមនុស្សាវេសុំ និរព្វុទោ វត ភោ ភិក្ខុសង្ឃោ និរាទីនវោ
សុទិន្នេន កលន្ទបុត្តេន អព្វុទំ ឧប្បាទិតំ អាទីនវោ ឧប្បាទិតោតិ។ ឥតិហ តេន ខណេន តេន
មុហុត្តេន យាវ ព្រហ្មលោកា សទ្ទោ អព្ភុគ្គច្ឆិ។ អថខោ អាយស្មតោ សុទិន្នស្ស
បុរាណទុតិយិកា តស្ស គព្ភស្ស បរិបាកមន្វាយ បុត្តំ វិជាយិ។ អថខោ អាយស្មតោ សុទិន្នស្ស
សហាយកា តស្ស ទារកស្ស ពីជកោតិ នាមំ អកំសុ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកាយ
ពីជកមាតាតិ នាមំ អកំសុ អាយស្មតោ សុទិន្នស្ស ពីជកបិតាតិ នាមំ អកំសុ។ តេ អបរេន សមយេន
ឧភោ អគារស្មា អនគារិយំ បព្វជិត្វា អរហត្តំ សច្ឆាកំសុ។
[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យឮទូទ័រឡើងទៅថា
ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ)
សុទិន្នកលន្ទបុត្រធ្វើសេចក្តីវឹកវរ និងទោសឲ្យកើតឡើងហើយ។
ចាតុម្មហារាជិកាទេវតាទាំងឡាយឮសំឡេងភុម្មទេវតាទាំងនោះហើយ ក៏ញុំាងសំឡេងឲ្យឮឡើងទៅ
ពួកទេវតាជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូតដល់)
ពួកព្រហ្ម (បានឮសំឡេងតៗគ្នាមកហើយ) ក៏ញុំាងសំឡេងឲ្យឮឡើងៗទៅថា
ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ)
សុទិន្នកលន្ទបុត្រ មកធ្វើសេចក្តីវឹកវរ និងទោសឲ្យកើតឡើងហើយ។ សូរសព្ទ
(យ៉ាងនេះ) ក៏ឮកងរំពងឡើងទៅដរាបដល់ព្រហ្មលោកដោយ១ខណៈ ១រំពេចនោះឯង។ គ្រានោះ
នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ អាស្រ័យគភ៌នោះកាន់តែចាស់ឡើងជាលំដាប់
ទើបសំរាលនូវកូនប្រុសមួយ។ លំដាប់នោះ ពួកសំឡាញ់សុទិន្នដ៏មានអាយុ
បានតាំងឈ្មោះទារកនោះថា ពីជក
បានតាំងឈ្មោះនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុថា ពីជកមាតា
បានតាំងឈ្មោះសុទិន្នដ៏មានអាយុថាពីជកបិតា។ លុះដល់សម័យខាងក្រោយមក
អ្នកទាំងពីរនោះបានចេញចាកផ្ទះ
ហើយបួសក្នុងភេទជាបុគ្គលអ្នកមិនមានប្រយោជន៍ដល់ការងារក្នុងផ្ទះ
ហើយបានធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្តផល។
[១៩] អថខោ អាយស្មតោ សុទិន្នស្ស អហុទេវ កុក្កុច្ចំ អហុ
វិប្បដិសារោ អលាភា វត មេ ន វត មេ លាភា ទុល្លទ្ធំ វត មេ ន វត មេ សុលទ្ធំ យោហំ ឯវំ
ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា នាសក្ខឹ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ
ចរិតុន្តិ។ សោ តេនេវ កុក្កុច្ចេន តេន វិប្បដិសារេន កិសោ អហោសិ លូខោ ទុព្វណ្ណោ
ឧប្បណ្ឌុប្បណ្ឌុកជាតោ ធមនិសន្ថតគត្តោ អន្តោមនោ លីនមនោ ទុក្ខី ទុម្មនោ វិប្បដិសារី
បជ្ឈាយិ។ អថខោ អាយស្មតោ សុទិន្នស្ស សហាយកា ភិក្ខូ អាយស្មន្តំ សុទិន្នំ ឯតទវោចុំ
បុព្វេ ខោ ត្វំ អាវុសោ សុទិន្ន វណ្ណវា អហោសិ បីណិន្ទ្រិយោ បសន្នមុខវណ្ណោ វិប្បសន្នច្ឆវិវណ្ណោ
បរិយោទាតោ សោទានិ ត្វំ ឯតរហិ កិសោ លូខោ ទុព្វណ្ណោ ឧប្បណ្ឌុប្បណ្ឌុកជាតោ
ធមនិសន្ថតគត្តោ អន្តោមនោ លីនមនោ ទុក្ខី ទុម្មនោ វិប្បដិសារី បជ្ឈាយសិ កច្ចិ នោ
ត្វំ អាវុសោ សុទិន្ន អនភិរតោ ព្រហ្មចរិយំ ចរសីតិ។ ន ខោ អហំ អាវុសោ អនភិរតោ
ព្រហ្មចរិយំ ចរាមិ អត្ថិ មេ បាបកម្មំ [បាបំ កម្មំ។ ម. បាបកំ។] កតំ បុរាណទុតិយិកាយ
មេថុនោ ធម្មោ បដិសេវិតោ តស្ស មយ្ហំ អាវុសោ អហុទេវ កុក្កុច្ចំ អហុ វិប្បដិសារោ
អលាភា វត មេ ន វត មេ លាភា ទុល្លទ្ធំ វត មេ ន វត មេ សុលទ្ធំ យោហំ ឯវំ ស្វាក្ខាតេ
ធម្មវិនយេ បព្វជិត្វា នាសក្ខឹ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុន្តិ។
អលំ ហិ តេ អាវុសោ សុទិន្ន កុក្កុច្ចាយ អលំ វិប្បដិសារាយ យំ ត្វំ ឯវំ ស្វាក្ខាតេ
ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ
ចរិតុំ ននុ អាវុសោ ភគវតា អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ វិសំយោគាយ
ធម្មោ ទេសិតោ នោ សំយោគាយ អនុបាទានាយ ធម្មោ ទេសិតោ នោ សឧបាទានាយ តត្ថ នាម ត្វំ
អាវុសោ ភគវតា វិរាគាយ ធម្មេ ទេសិតេ សរាគាយ ចេតេស្សសិ វិសំយោគាយ ធម្មេ ទេសិតេ
សំយោគាយ ចេតេស្សសិ អនុបាទានាយ ធម្មេ ទេសិតេ សឧបាទានាយ ចេតេស្សសិ ននុ អាវុសោ ភគវតា
អនេកបរិយាយេន រាគវិរាគាយ ធម្មោ ទេសិតោ មទនិម្មទនាយ បិបាសវិនយាយ អាលយសមុគ្ឃាតាយ
វដ្ដូបច្ឆេទាយ តណ្ហក្ខយាយ វិរាគាយ និរោធាយ និព្វានាយ ធម្មោ ទេសិតោ ននុ អាវុសោ
ភគវតា អនេកបរិយាយេន កាមានំ បហានំ អក្ខាតំ កាមសញ្ញានំ បរិញ្ញា អក្ខាតា កាមបិបាសានំ
បដិវិនយោ អក្ខាតោ កាមវិតក្កានំ សមុគ្ឃាតោ អក្ខាតោ កាមបរិឡាហានំ វូបសមោ អក្ខាតោ
នេតំ អាវុសោ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ អាវុសោ
អប្បសន្នានញ្ចេវ អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ តេ ភិក្ខូ
អាយស្មន្តំ សុទិន្នំ អនេកបរិយាយេន វិគរហិត្វា ភគវតោ ឯតមត្ថំ អារោចេសុំ។
[១៩] គ្រានោះ សេចក្តីសង្ស័យ
និងសេចក្តីក្តៅក្រហាយស្តាយក្រោយ ក៏កើតមានដល់សុទិន្នដ៏មានអាយុថា
អាត្មាអញពេញហៅជាឥតលាភ លាភមិនមានដល់អាត្មាអញទេ ភាពជាមនុស្ស
ពេញហៅអាត្មាអញបានដោយអាក្រក់ មិនមែនអាត្មាអញបានដោយល្អទេ
ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យ ដែលព្រះសាស្តាទ្រង់សំដែងដោយប្រពៃយ៉ាងនេះ
ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌
បរិសុទ្ធដរាបដល់អស់ជីវិត។ ព្រោះសេចក្តីសង្ស័យ
និងសេចក្តីក្តៅក្រហាយស្តាយក្រោយនោះឯង សុទិន្នក៏ទៅជាស្គមប្រដក់
មានសម្បុរអាក្រក់កើតទៅជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ
មានចិត្តក្រៀមក្រំទ្រមឹងទ្រមើយ កើតទុក្ខតូចចិត្តនឹកស្តាយក្រោយ សញ្ជប់សញ្ជឹង។
លំដាប់នោះ ភិក្ខុទាំងឡាយជាសំឡាញ់របស់សុទិន្នដ៏មានអាយុ
បាននិយាយពាក្យនេះនឹងសុទិន្នដ៏មានអាយុថា អាវុសោសុទិន្ន កាលពីដើម
លោកមានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខដ៏ថ្លា
មានសម្បុរថ្ងៃស្រស់បស់ផូរផង់ល្អ ឥឡូវនេះលោកទៅជាស្គមសៅហ្មង
មានសម្បុរអាក្រក់ កើតរោគលឿងស្លេកស្លាំង
មានខ្លួនរវាមដោយសរសៃមានចិត្តក្រៀមក្រំទ្រមឹងទ្រមើយ
កើតទុក្ខតូចចិត្តក្តៅក្រហាយសញ្ជប់សញ្ជឹង ម្នាលអាវុសោសុទិន្ន លោកមិនសូវត្រេកអរហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទៅទេឬអ្វី។
សុទិន្នឆ្លើយតបថា នែលោកដ៏មានអាយុទាំងឡាយ
ខ្ញុំមិនមែនមិនត្រេកអរហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទេ
ខ្ញុំបានធ្វើបាបកម្ម គឺសេពមេថុនធម្មនឹងស្រ្តីបុរាណទុតិយិកា
ម្នាលអាវុសោទាំងឡាយ សេចក្តីសង្ស័យ
និងសេចក្តីស្តាយក្រោយក៏កើតមានដល់ខ្ញុំនោះឯងថា អាត្មាអញពេញហៅជាឥតលាភ
លាភមិនមានដល់អាត្មាអញទេ ភាពជាមនុស្សពេញហៅអាត្មាអញបានដោយអាក្រក់
មិនមែនអាត្មាអញបានដោយល្អទេ
ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យដែលព្រះសាស្តាទ្រង់សំដែង ដោយប្រពៃយ៉ាងនេះ
ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌
បរិសុទ្ធដរាបដល់អស់ជីវិត។ ភិក្ខុទាំងឡាយជាសំឡាញ់ក៏និយាយថា អាវុសោសុទិន្ន
លោកបួសក្នុងធម្មវិន័យ ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងល្អហើយយ៉ាងនេះ
មិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ ជីវិតបាន
ព្រោះមេថុនធម្មសេវនកិច្ចណា ម្នាលអាវុសោ មេថុនធម្មសេវនកិច្ចនោះ
ល្មមឲ្យលោកសង្ស័យ ល្មមឲ្យស្តាយក្រោយមែន ម្នាលអាវុសោ
ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ)
ដើម្បីឲ្យប្រាសចាករាគៈ មិនមែនសំដែងដើម្បីឲ្យប្រកបដោយរាគៈទេ
ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប
មិនមែនសំដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេ ធម៌ដែលព្រះអង្គសំដែងហើយ
ដើម្បីមិនឲ្យប្រកាន់មាំ មិនមែនសំដែងដើម្បីឲ្យប្រកាន់មាំទេ (ក្រែងដូច្នេះ)
មិនមែនឬ នែអាវុសោ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ
ដើម្បីឲ្យប្រាសចាករាគៈ លោកត្រឡប់ជាយល់ក្នុងធម៌នោះថា ប្រកបដោយរាគៈទៅវិញ
ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ
ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប លោកត្រឡប់ជាចូលចិត្តតម្រូវទៅរកកិលេសជាគ្រឿងប្រកបទៅវិញ
ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ
លោកទៅជាចូលចិត្តថាឲ្យប្រកាន់មាំវិញ ម្នាលអាវុសោ
ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ ដើម្បីប្រាសចាករាគៈ
ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ
ដើម្បីញំាញីនូវសេចក្តីស្រវឹងដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លាន ក្នុងកាម
ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ
ដើម្បីអស់ទៅនៃតណ្ហា ដើម្បីគ្មានរាគៈ ដើម្បីនិរោធ ដើម្បីព្រះនិព្វាន
(ក្រែងដូច្នេះ) មិនមែនឬ ម្នាលអាវុសោ កិរិយាលះបង់នូវកាមទាំងឡាយ
ព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ ការកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាម
ព្រះអង្គក៏បានសំដែងហើយ កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម
ព្រះអង្គក៏បានសំដែងហើយ កិរិយាដកចេញនូវសេចក្តីត្រិះរិះក្នុងកាមទាំងឡាយ
ក៏ព្រះអង្គបានសំដែងហើយ
កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយអន្ទះអន្ទែងក្នុងកាមទាំងឡាយ
ក៏ព្រះអង្គបានសំដែងហើយដោយអនេកបរិយាយ (យ៉ាងនេះ) មិនមែនឬ ម្នាលអាវុសោ
កម្មដ៏លាមករបស់លោកនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា
នោះទេ មិនមែនដឹកនាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ
ម្នាលអាវុសោ កម្មដ៏លាមករបស់លោកនេះ
រមែងដឹកនាំសេចក្តីមិនជ្រះថ្លាឲ្យកើតមានដល់ជនទាំងឡាយដែលមិន
ទាន់ជ្រះថ្លានៅឡើយ ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយឲ្យទាស់ចិត្តគំនិតទៅវិញទេតើ។
លំដាប់នោះ ភិក្ខុទាំងនោះក៏តិះដៀលសុទិន្នដ៏មានអាយុដោយអនេកបរិយាយ
ហើយនាំគ្នាក្រាបទូលនូវសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
[២០] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ
សន្និបាតាបេត្វា អាយស្មន្តំ សុទិន្នំ បដិបុច្ឆិ សច្ចំ កិរ ត្វំ សុទិន្ន
បុរាណទុតិយិកាយ មេថុនំ ធម្មំ បដិសេវសីតិ [បដិសេវីតិ]។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ
ភគវា អននុច្ឆវិកំ [យេភុយ្យេន អននុច្ឆវិយន្តិ បាឋោ ទិស្សតិ] មោឃបុរិស អននុលោមិកំ
អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម ត្វំ មោឃបុរិស ឯវំ ស្វាក្ខាតេ
ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ
ចរិតុំ ននុ មយា មោឃបុរិស អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ វិសំយោគាយ
ធម្មោ ទេសិតោ នោ សំយោគាយ អនុបាទានាយ ធម្មោ ទេសិតោ នោ សឧបាទានាយ តត្ថ នាម ត្វំ
មោឃបុរិស មយា វិរាគាយ ធម្មេ ទេសិតេ សរាគាយ ចេតេស្សសិ វិសំយោគាយ ធម្មេ ទេសិតេ
សំយោគាយ ចេតេស្សសិ អនុបាទានាយ ធម្មេ ទេសិតេ សឧបាទានាយ ចេតេស្សសិ ននុ មយា មោឃបុរិស
អនេកបរិយាយេន រាគវិរាគាយ ធម្មោ ទេសិតោ មទនិម្មទនាយ បិបាសវិនយាយ អាលយសមុគ្ឃាតាយ
វដ្ដូបច្ឆេទាយ តណ្ហក្ខយាយ វិរាគាយ និរោធាយ និព្វានាយ ធម្មោ ទេសិតោ ននុ មយា
មោឃបុរិស អនេកបរិយាយេន កាមានំ បហានំ អក្ខាតំ កាមសញ្ញានំ បរិញ្ញា អក្ខាតា
កាមបិបាសានំ បដិវិនយោ អក្ខាតោ កាមវិតក្កានំ សមុគ្ឃាតោ អក្ខាតោ កាមបរិឡាហានំ វូបសមោ
អក្ខាតោ វរន្តេ មោឃបុរិស អាសីវិសស្ស ឃោរវិសស្ស មុខេ អង្គជាតំ បក្ខិត្តំ ន ត្វេវ
មាតុគាមស្ស អង្គជាតេ អង្គជាតំ បក្ខិត្តំ វរន្តេ មោឃបុរិស កណ្ហសប្បស្ស មុខេ
អង្គជាតំ បក្ខិត្តំ ន ត្វេវ មាតុគាមស្ស អង្គជាតេ អង្គជាតំ បក្ខិត្តំ វរន្តេ
មោឃបុរិស អង្គារកាសុយា អាទិត្តាយ សម្បជ្ជលិតាយ សញ្ជោតិភូតាយ [យេភុយ្យេន
សជ្ជោតិភូតាយាតិ បាឋោ ទិស្សតិ។] អង្គជាតំ បក្ខិត្តំ ន ត្វេវ មាតុគាមស្ស អង្គជាតេ
អង្គជាតំ បក្ខិត្តំ តំ កិស្ស ហេតុ តតោនិទានំ ហិ មោឃបុរិស មរណំ វា និគច្ឆេយ្យ
មរណមត្តំ វា ទុក្ខំ ន ត្វេវ តប្បច្ចយា កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ
វិនិបាតំ និរយំ ឧបបជ្ជេយ្យ ឥតោនិទានញ្ច ខោ មោឃបុរិស កាយស្ស ភេទា បរំ មរណា អបាយំ
ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ តត្ថ នាម ត្វំ មោឃបុរិស យំ ត្វំ អសទ្ធម្មំ
គាមធម្មំ វសលធម្មំ ទុដ្ឋុល្លំ ឱទកន្តិកំ រហស្សំ ទ្វយំ ទ្វយសមាបត្តឹ សមាបជ្ជិស្សសិ
ពហុន្នំ ខោ ត្វំ មោឃបុរិស អកុសលានំ ធម្មានំ អាទិកត្តា បុព្វង្គមោ នេតំ មោឃបុរិស
អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ មោឃបុរិស អប្បសន្នានញ្ចេវ
អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ ភគវា អាយស្មន្តំ សុទិន្នំ
អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ ទុប្បោសតាយ មហិច្ឆតាយ អសន្តុដ្ឋតាយ សង្គណិកាយ
កោសជ្ជស្ស អវណ្ណំ ភាសិត្វា អនេកបរិយាយេន សុភរតាយ សុបោសតាយ អប្បិច្ឆស្ស សន្តុដ្ឋស្ស
សល្លេខស្ស ធូតស្ស បាសាទិកស្ស អបចយស្ស វីរិយារម្ភស្ស វណ្ណំ ភាសិត្វា ភិក្ខូនំ
តទនុច្ឆវិកំ តទនុលោមិកំ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ តេនហិ ភិក្ខវេ ភិក្ខូនំ
សិក្ខាបទំ បញ្ញាបេស្សាមិ ទស អត្ថវសេ បដិច្ច សង្ឃសុដ្ឋុតាយ សង្ឃផាសុតាយ ទុម្មង្កូនំ
បុគ្គលានំ និគ្គហាយ បេសលានំ ភិក្ខូនំ ផាសុវិហារាយ ទិដ្ឋធម្មិកានំ អាសវានំ សំវរាយ
សម្បរាយិកានំ អាសវានំ បដិឃាតាយ អប្បសន្នានំ បសាទាយ បសន្នានំ ភិយ្យោភាវាយ សទ្ធម្មដ្ឋិតិយា
វិនយានុគ្គហាយ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មេថុនំ
ធម្មំ បដិសេវេយ្យ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ
បញ្ញត្តំ ហោតិ។
[២០] ព្រោះរឿងនេះ ព្រោះដំណើរនេះ
ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ
ហើយត្រាស់សួរសុទិន្នដ៏មានអាយុក្នុងកាលនោះថា នែសុទិន្ន
ឮថាអ្នកឯងសេពមេថុនធម្មនឹងនាងបុរាណទុតិយិកា ពិតមែនឬ។ សុទិន្នក្រាបទូលថា
សូមទានពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរស
បាបកម្មដែលអ្នកឯងធ្វើនេះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប
មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ
អ្នកឯងបួសក្នុងធម្មវិន័យដែលតថាគតសំដែងហើយ ដោយប្រពៃយ៉ាងនេះត្រឡំាង
ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិត មិនកើត
នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីប្រាសចាករាគៈ
មិនមែនដើម្បីប្រកបដោយរាគៈទេ ធម៌ដែលតថាគតសំដែងហើយ
ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប
មិនមែនសំដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេ ធម៌ដែលតថាគតសំដែងហើយ
ដើម្បីមិនឲ្យប្រកាន់មាំ មិនមែនសំដែងដើម្បីឲ្យប្រកាន់មាំទេ មិនមែនឬ
ម្នាលមោឃបុរស ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាករាគៈ
អ្នកឯងត្រឡប់ចូលចិត្តក្នុងធម៌នោះថាឲ្យប្រកបដោយរាគៈវិញ
ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកប
អ្នកឯងត្រឡប់ជាចូលចិត្តថា ឲ្យប្រកបដោយកិលេសជាគ្រឿងប្រកបវិញ
ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ
អ្នកឯងត្រឡប់ទៅជាចូលចិត្តថាឲ្យប្រកាន់មាំវិញ នែមោឃបុរស
ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ ដើម្បីឲ្យប្រាសចាករាគៈ
ធម៌ដែលតថាគតសំដែងហើយ ដើម្បីញាំញីនូវសេចក្តីស្រវឹង
ដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម
ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ
ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីព្រះនិព្វាន មិនមែនឬ
នែមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយ
ការកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ
កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ
កិរិយាដកចេញនូវសេចក្តីត្រិះរិះក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ
កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយ
តថាគតបានសំដែងហើយដោយអនេកបរិយាយ មិនមែនឬ ម្នាលមោឃបុរស
អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស ជាសត្វមានពិសក្លៀវក្លា
ប្រសើរជាងអ្នកឯងដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរ ឡើយ
មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាង
អង្គជាតដែលអ្នកឯងដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ មោឃបុរស
អ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងដែលឆេះភ្លឺច្រាលរន្ទាលប្រសើរ ជាង
អង្គជាតដែលអ្នកដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ ហេតុអ្វី
បានជាតថាគតពោលដូច្នោះ មោឃបុរស
ព្រោះថាមនុស្សដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើង
គ្រាន់តែដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខប្រហែលនឹងស្លាប់ប៉ុណ្ណោះ
ឯនឹងបានទំលាយរាងកាយស្លាប់ហើយ ទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក
ព្រោះបច្ច័យដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងនោះក៏ទេ នែមោឃបុរស
ចំណែកខាងភិក្ខុដែលដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមនោះ
តែទំលាយរាងកាយហើយ ត្រូវទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក
ម្នាលមោឃបុរស កាលបើកម្មទាំងនោះ (សុទ្ធតែជាកម្មប្រកបដោយទោសធំយ៉ាងនេះ)
អ្នកឯងនៅតែប្រព្រឹត្តធ្វើនូវអសទ្ធម្ម ជាធម៌របស់អ្នកស្រុក
ជាធម៌របស់មនុស្សថោកថយ អាក្រក់ មានកិច្ចដោយទឹកជាទីបំផុត ជាធម៌លាក់លៀម
ជាធម៌របស់ជនពីរៗអ្នក តែងប្រជុំធ្វើតាមតែប្រទះនោះ មោឃបុរស (ក្នុងសាសនានេះ)
មានតែអ្នកឯងហើយ ជាអ្នកធ្វើអកុសលខាងដើមនៃអកុសលធម៌ទាំងឡាយមានប្រមាណច្រើន
ហៅថាជាអ្នកផ្តើមធ្វើមុនគេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ
មិនបណ្តាលឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាឡើយ
មិនមែនដឹកនាំជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាថែមឡើងទៀតទេ
ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ
រមែងបណ្តាលឲ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា នៅឡើយ
ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឲ្យត្រឡប់ទាស់ចិត្តគំនិតទៅវិញ។ គ្រានោះ
ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលសុទិន្នភិក្ខុដ៏មានអាយុដោយអនេកបរិយាយ
ហើយទ្រង់សំដែងនូវទោសនៃការចិញ្ចឹមក្រ ថែទាំរក្សាក្រ ប្រាថ្នាច្រើន
មិនសន្តោស ច្រឡូកច្រឡំដោយពួកគណៈ និងសេចក្តីខ្ជិលច្រអូស
ទើបទ្រង់សំដែងដោយអនេកបរិយាយនូវគុណនៃការដែលគេចិញ្ចឹមងាយ ការដែលគេថែទាំរក្សាងាយ
ប្រាថ្នាតិច សន្តោស ចិត្តផូរផង់ ការកំចាត់បង់នូវកិលេស
ការនាំឲ្យកើតសេចក្តីជ្រះថ្លា ការមិនសន្សំ និងការប្រារព្ធព្យាយាម
ហើយទ្រង់សំដែងធម្មីកថាដ៏ល្មមសមគួរដល់សិក្ខាបទនោះ
ដល់សំវរៈនោះចំពោះភិក្ខុទាំងឡាយ ហើយហៅភិក្ខុទាំងឡាយមក (មានព្រះពុទ្ធដីកា)ថា
ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ
ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាងគឺដើម្បីសេចក្តីល្អដល់សង្ឃ១
ដើម្បីនៅសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលមិនអៀនខ្មាស១
ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់១
ដើម្បីរារាំងអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន១
ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក១
ដើម្បីញុំាងបុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង១
ដើម្បីញុំាងបុគ្គលទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១
ដើម្បីឲ្យតំកល់នៅមាំនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងនូវសិក្ខាបទនេះដូច្នេះថា
ភិក្ខុណាមួយសេពមេថុនធម្ម (ភិក្ខុនោះ) ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយចំពោះភិក្ខុទាំងឡាយដោយប្រការ
យ៉ាងនេះ។
វារៈពោលអំពីរឿងសុទិន្នភិក្ខុ ចប់។
មក្កដីវត្ថុ
[២១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ
មក្កដឹ អាមិសេន ឧបលាបេត្វា តស្សា មេថុនំ ធម្មំ បដិសេវតិ។ អថខោ សោ ភិក្ខុ
បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ វេសាលឹ បិណ្ឌាយ បាវិសិ។ តេន ខោ បន សមយេន
សម្ពហុលា ភិក្ខូ សេនាសនចារិកំ អាហិណ្ឌន្តា យេន តស្ស ភិក្ខុនោ វិហារោ
តេនុបសង្កមឹសុ។ អទ្ទសា ខោ សា មក្កដី តេ ភិក្ខូ ទូរតោ វ អាគច្ឆន្តេ ទិស្វាន យេន តេ
ភិក្ខូ តេនុបសង្កមិ ឧបសង្កមិត្វា តេសំ ភិក្ខូនំ បុរតោ កដឹបិ ចាលេសិ ឆេប្បំបិ
ចាលេសិ កដឹបិ ឱឌ្ឌិ និមិត្តំបិ អកាសិ។ អថខោ តេសំ ភិក្ខូនំ ឯតទហោសិ និស្សំសយំ ខោ សោ
ភិក្ខុ ឥមិស្សា មក្កដិយា មេថុនំ ធម្មំ បដិសេវតីតិ ឯកមន្តំ និលីយឹសុ។ អថខោ សោ
ភិក្ខុ វេសាលិយំ បិណ្ឌាយ ចរិត្វា បិណ្ឌបាតំ អាទាយ បដិក្កមិ។ អថខោ សា មក្កដី យេន សោ
ភិក្ខុ តេនុបសង្កមិ។ អថខោ សោ ភិក្ខុ តំ បិណ្ឌបាតំ ឯកទេសំ ភុញ្ជិត្វា ឯកទេសំ តស្សា
មក្កដិយា អទាសិ។ អថខោ សា មក្កដី តំ បិណ្ឌបាតំ [ឱ. តំ បិណ្ឌំ។] ភុញ្ជិត្វា តស្ស
ភិក្ខុនោ កដឹ ឱឌ្ឌិ។ អថខោ សោ ភិក្ខុ តស្សា មក្កដិយា មេថុនំ ធម្មំ បដិសេវតិ។ អថខោ
តេ ភិក្ខូ តំ ភិក្ខុំ ឯតទវោចុំ ននុ អាវុសោ ភគវតា សិក្ខាបទំ បញ្ញត្តំ កិស្ស ត្វំ
អាវុសោ ឥមិស្សា [បាយតោយំ បាឋោ នត្ថិ] មក្កដិយា មេថុនំ ធម្មំ បដិសេវសីតិ។ សច្ចំ
អាវុសោ ភគវតា សិក្ខាបទំ បញ្ញត្តំ តញ្ច ខោ មនុស្សិត្ថិយា នោ តិរច្ឆានគតាយាតិ។ ននុ
អាវុសោ តថេវ តំ ហោតិ អននុច្ឆវិកំ អាវុសោ អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ
អករណីយំ កថំ ហិ នាម ត្វំ អាវុសោ ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ
យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុំ ននុ អាវុសោ ភគវតា អនេកបរិយាយេន
វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ ។បេ។ កាមបរិឡាហានំ វូបសមោ អក្ខាតោ នេតំ អាវុសោ
អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ អាវុសោ អប្បសន្នានញ្ចេវ
អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ តេ ភិក្ខូ តំ ភិក្ខុំ
អនេកបរិយាយេន វិគរហិត្វា ភគវតោ ឯតមត្ថំ អរោចេសុំ។
[២១] សម័យនោះ មានភិក្ខុ១រូបប្រលោមលួងមេស្វាដោយអាមិសៈ
ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី ហើយសេពមេថុនធម្មនឹងមេស្វានោះ។ លំដាប់នោះ
ភិក្ខុនោះស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ
ហើយចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាតក្នុងវេលាព្រឹកព្រហាម។ ក្នុងសម័យនោះ
ភិក្ខុទាំងឡាយច្រើនរូបដើរទៅកាន់សេនាសនចារិក
ក៏នាំគ្នាចូលទៅត្រង់កន្លែងដែលភិក្ខុនោះនៅ។
មេស្វានោះបានឃើញភិក្ខុអម្បាលនោះមកអំពីចម្ងាយ
ក៏ចូលទៅត្រង់កន្លែងដែលភិក្ខុទាំងនោះនៅ លុះចូលទៅដល់ហើយ (ក៏សំដែងអាការ)
ធ្វើចង្កេះឲ្យញាក់ញ័រផង ធ្វើកន្ទុយឲ្យកំរើកផង ពើងចង្កេះផង
បានធ្វើនូវនិមិត្តផង អំពីខាងមុខភិក្ខុទាំងឡាយនោះ។ គ្រានោះ
ភិក្ខុទាំងនោះមានសេចក្តីត្រិះរិះយល់ឃើញថា
ភិក្ខុនោះសេពមេថុនធម្មនឹងមេស្វានេះដោយពិតឥតសង្ស័យ
ទើបនាំគ្នាពួនចាំឃ្លាំមើលក្នុងទីកំបាំង១។ លំដាប់នោះ ភិក្ខុនោះដើរបិណ្ឌបាតក្នុងក្រុងវេសាលី
បានបិណ្ឌបាតហើយត្រឡប់មកវិញ។ គ្រានោះ
មេស្វានោះក៏ចូលទៅត្រង់កន្លែងដែលភិក្ខុនោះនៅ។ លំដាប់នោះ
ភិក្ខុនោះឆាន់បិណ្ឌបាតនោះមួយចំណែក បានឲ្យដល់មេស្វាមួយចំណែក។ គ្រានោះ
មេស្វាស៊ីអាហារបិណ្ឌបាតនោះហើយ ក៏ពើងចង្កេះចំពោះទៅភិក្ខុនោះ។ លំដាប់នោះ
ភិក្ខុនោះក៏សេពមេថុនធម្មនឹងមេស្វានោះ។
ទើបភិក្ខុទាំងឡាយនោះបានពោលពាក្យនេះនឹងភិក្ខុនោះថា អាវុសោ សិក្ខាបទ
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយមិនមែនឬ នែអាវុសោ
ហេតុអ្វីក៏បានជាអ្នកមកសេពមេថុនធម្មនឹងមេស្វានេះ។ ភិក្ខុនោះឆ្លើយថា
នែអាវុសោទាំងឡាយ សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តពិតមែនហើយ
តែសិក្ខាបទនោះ ទ្រង់បញ្ញត្តចំពោះតែស្រីមនុស្ស
មិនមែនបញ្ញត្តចំពោះសត្វតិរច្ឆានញីទេ។ ភិក្ខុទាំងឡាយនោះពោលថា នែអាវុសោ
សិក្ខាបទដែលព្រះអង្គបញ្ញត្តចំពោះស្រីមនុស្ស ក៏ដូចសត្វតិរច្ឆានញីដែរ មិនមែនឬ
នែអាវុសោ (អំពើអាក្រក់ដែលអ្នកធ្វើនោះ) ជាអំពើមិនសមគួរ មិនត្រូវទំនង
មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែអាវុសោ
គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យដែលព្រះដ៏មានព្រះភាគត្រាស់សំដែងល្អហើយ
យ៉ាងនេះត្រឡំាង
ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបអស់ជីវិតមិនកើត
នែអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដើម្បីឲ្យប្រាសចាករាគៈ
មិនមែនដើម្បីប្រកបដោយរាគៈទេ ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ
អន្ទះអន្ទែងក្នុងកាមទាំងឡាយ ព្រះអង្គទ្រង់សំដែងហើយដោយអនេកបរិយាយ មិនមែនឬ
ម្នាលអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ
មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ទេ
មិនមែនដឹកនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាថែមទៀតទេ
នែអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ
រមែងនាំឲ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា
ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឲ្យបាត់ជ្រះថ្លាទៅវិញ។ គ្រានោះ
ភិក្ខុទាំងឡាយនោះ ក៏តិះដៀលភិក្ខុនោះដោយបរិយាយច្រើន ហើយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
[២២] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ
សន្និបាតាបេត្វា តំ ភិក្ខុំ បដិបុច្ឆិ សច្ចំ កិរ ត្វំ ភិក្ខុ មក្កដិយា មេថុនំ
ធម្មំ បដិសេវសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ មោឃបុរិស
អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម ត្វំ មោឃបុរិស ឯវំ
ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ
ព្រហ្មចរិយំ ចរិតុំ ននុ មយា មោឃបុរិស អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ
។បេ។ កាមបរិឡាហានំ វូបសមោ អក្ខាតោ វរន្តេ មោឃបុរិស អាសីវិសស្ស ឃោរវិសស្ស មុខេ អង្គជាតំ
បក្ខិត្តំ ន ត្វេវ មក្កដិយា អង្គជាតេ អង្គជាតំ បក្ខិត្តំ វរន្តេ មោឃបុរិស
កណ្ហសប្បស្ស មុខេ អង្គជាតំ បក្ខិត្តំ ន ត្វេវ មក្កដិយា អង្គជាតេ អង្គជាតំ
បក្ខិត្តំ វរន្តេ មោឃបុរិស អង្គារកាសុយា អាទិត្តាយ សម្បជ្ជលិតាយ សញ្ជោតិភូតាយ
អង្គជាតំ បក្ខិត្តំ ន ត្វេវ មក្កដិយា អង្គជាតេ អង្គជាតំ បក្ខិត្តំ តំ កិស្ស ហេតុ
តតោនិទានំ ហិ មោឃបុរិស មរណំ វា និគច្ឆេយ្យ មរណមត្តំ វា ទុក្ខំ ន ត្វេវ តប្បច្ចយា
កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ ឥតោនិទានញ្ច ខោ
មោឃបុរិស កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ តត្ថ នាម
ត្វំ មោឃបុរិស យំ ត្វំ អសទ្ធម្មំ គាមធម្មំ វសលធម្មំ ទុដ្ឋុល្លំ ឱទកន្តិកំ រហស្សំ
ទ្វយំ ទ្វយសមាបត្តឹ សមាបជ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ ។បេ។ ឯវញ្ច
បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មេថុនំ ធម្មំ បដិសេវេយ្យ អន្តមសោ
តិរច្ឆានគតាយបិ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ
បញ្ញត្តំ ហោតិ។
[២២] ព្រោះនិទាននេះ ដំណើរនេះ
ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំសង្ឃ ហើយត្រាស់សួរភិក្ខុនោះ ក្នុងវេលានោះថា
ម្នាលភិក្ខុ ឮថាអ្នកឯងសេពមេថុនធម្មនឹងមេស្វា ពិតមែនឬ។
ភិក្ខុនោះក្រាបទូលថា សូមទានពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា
នែមោឃបុរស (អំពើអាក្រក់ដែលអ្នកឯងធ្វើនេះ) ជាអំពើមិនសមគួរ មិនត្រូវទំនង
មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ
អ្នកឯងបួសក្នុងធម្មវិន័យដែលតថាគត សំដែងហើយដោយល្អយ៉ាងនេះត្រឡំាង
ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិតមិនកើត
នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយ ដើម្បីប្រាសចាករាគៈ
មិនមែនដើម្បីប្រកបដោយរាគៈទេ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ
អន្ទះអន្ទែងក្នុងកាមទាំងឡាយ តថាគតសំដែងហើយដោយអនេកបរិយាយ នែមោឃបុរស
អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស មានពិសដ៏ក្លៀវក្លាប្រសើរជាង
អ្នកឯងដាក់អង្គជាតទៅក្នុងអង្គជាតរបស់មេស្វាមិនប្រសើរសោះឡើយ ម្នាលមោឃបុរស
អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាងដែលអ្នកឯងដាក់អង្គជាត
ទៅក្នុងអង្គជាតរបស់មេស្វានោះពុំប្រសើរសោះឡើយ ម្នាលមោឃបុរស សូវអ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងក្តៅ
ដែលកំពុងឆេះសន្ធោរសន្ធៅ មានអណ្តាតភ្លើងដ៏រុងរឿងវិញប្រសើរជាង
ឯអង្គជាតដែលអ្នកឯងដាក់ទៅក្នុងអង្គជាតរបស់មេស្វានោះ ពុំប្រសើរឡើយ
ពាក្យដែលតថាគតពោលនោះ ព្រោះហេតុអ្វី ម្នាលមោឃបុរស ព្រោះថាទោះបីបុគ្គលដល់នូវសេចក្តីស្លាប់
ឬសេចក្តីទុក្ខស្ទើរនឹងស្លាប់ដោយហេតុដែលដាក់អង្គជាតទៅ
ក្នុងមាត់ពស់វែកជាដើមនោះក៏ដោយ បុគ្គលនោះលុះរំលាងខន្ធ
នឹងបានចូលទៅកាន់តិរច្ឆានកំណើត ប្រេត អសុរកាយ នរក
ព្រោះតែដាក់អង្គជាតទៅក្នុងមាត់ពស់វែកជាដើមនោះក៏ទេ ម្នាលមោឃបុរស (ឯភិក្ខុនោះ)
លុះរំលាងខន្ធ ក៏រមែងតែទៅកាន់តិរច្ឆានកំណើត ប្រេត អសុរកាយ នរក
ព្រោះហេតុដែលដាក់អង្គជាតទៅក្នុងអង្គជាតមេស្វានេះឯង ម្នាលមោឃបុរស
កាលបើកម្មនោះមានទោសធ្ងន់ដល់ម្ល៉ោះហើយ
អ្នកឯងមិនគួរបើហ៊ានសេពអសទ្ធម្មជាធម៌របស់អ្នកស្រុក ជាធម៌របស់មនុស្សថោកទាប
ក្រាស់ដោយអំពើអាក្រក់ មានកិច្ចដោយទឹកជាទីបំផុតរបស់ជនមានគូស្រករ
ជាធម៌លាក់លៀម ដែលគេត្រូវរួបរួមគ្នាតែពីរនាក់នោះសោះ ម្នាលមោឃបុរស
អំពើដែលអ្នកឯងធ្វើនោះ
មិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយសេពមេថុនធម្ម ដោយហោចទៅ សូម្បីនឹងសត្វតិរច្ឆានញី
ភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទនេះ
ចំពោះភិក្ខុទាំងឡាយដោយហេតុយ៉ាងនេះឯង។
និទានមេស្វា ចប់។
សន្ថតភាណវារ
[២៣] តេន ខោ បន សមយេន សម្ពហុលា វេសាលិកា វជ្ជីបុត្តកា
ភិក្ខូ យាវទត្ថំ ភុញ្ជឹសុ យាវទត្ថំ សុបឹសុ យាវទត្ថំ នហាយឹសុ យាវទត្ថំ ភុញ្ជិត្វា
យាវទត្ថំ សុបិត្វា យាវទត្ថំ នហាយិត្វា អយោនិសោ មនសិករិត្វា សិក្ខំ អប្បច្ចក្ខាយ
ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវឹសុ។ តេ អបរេន សមយេន ញាតិព្យសនេនបិ
ផុដ្ឋា ភោគព្យសនេនបិ ផុដ្ឋា រោគព្យសនេនបិ ផុដ្ឋា អាយស្មន្តំ អានន្ទំ ឧបសង្កមិត្វា
ឯវំ វទេន្តិ ន មយំ ភន្តេ អានន្ទ ពុទ្ធគរហិនោ ន ធម្មគរហិនោ ន សង្ឃគរហិនោ អត្តគរហិនោ
មយំ ភន្តេ អានន្ទ អនញ្ញគរហិនោ មយមេវម្ហា អលក្ខិកា មយំ អប្បបុញ្ញា យេ មយំ ឯវំ
ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា នាសក្ខិម្ហា យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ
ព្រហ្មចរិយំ ចរិតុំ ឥទានិបិ ចេ [ឥទានិ ចេបិ] មយំ ភន្តេ អានន្ទ លភេយ្យាម ភគវតោ
សន្តិកេ បព្វជ្ជំ លភេយ្យាម ឧបសម្បទំ ឥទានិបិ មយំ វិបស្សកា កុសលានំ ធម្មានំ
បុព្វរត្តាបររត្តំ ពោធិបក្ខិកានំ ធម្មានំ ភាវនានុយោគមនុយុត្តា វិហរេយ្យាម សាធុ
ភន្តេ អានន្ទ ភគវតោ ឯតមត្ថំ អារោចេហីតិ។ ឯវមាវុសោតិ ខោ អាយស្មា អានន្ទោ វេសាលិកានំ
វជ្ជីបុត្តកានំ បដិស្សុណិត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវតោ ឯតមត្ថំ
អារោចេសិ។ អដ្ឋានមេតំ អានន្ទ អនវកាសោ យំ តថាគតោ វជ្ជីនំ វា វជ្ជីបុត្តកានំ វា
ការណា សាវកានំ បារាជិកំ សិក្ខាបទំ បញ្ញត្តំ សមូហនេយ្យាតិ។
[២៣] ក្នុងសម័យនោះ
ពួកភិក្ខុវជ្ជីបុត្រនៅក្នុងក្រុងវេសាលីជាច្រើនរូប នាំគ្នាឆាន់ឆ្អែតហើយសឹង
ៗស្កប់ហើយស្រង់ទឹក ៗហើយឆាន់ ៗហើយសឹង ៗស្កប់ស្កល់ហើយស្រង់ទឹក
ឥតបានធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញាឡើយ មិនពោលលាសិក្ខា
មិនធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ (គឺមិនសឹកសិន) ហើយសេពមេថុនធម្ម។
លុះសម័យតមកខាងក្រោយ ភិក្ខុទាំងនោះប្រទះសេចក្តីព្រាត់ប្រាសចាកញាតិខ្លះ
ប្រទះសេចក្តីវិនាសភោគសម្បត្តិខ្លះ ប្រទះរោគមកបៀតបៀនខ្លះ (ក៏នាំគ្នា)
ចូលទៅរកព្រះអានន្ទដ៏មានអាយុ ហើយពោលពាក្យយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចម្រើន
យើងខ្ញុំទាំងឡាយមិនមែនជាអ្នកតិះដៀលព្រះពុទ្ធ តិះដៀលព្រះធម៌
តិះដៀលព្រះសង្ឃទេ បពិត្រព្រះអានន្ទដ៏ចម្រើន
យើងខ្ញុំទាំងឡាយជាអ្នកតិះដៀលតែខ្លួនឯង មិនមែនតិះដៀលអ្នកដទៃទេ
យើងខ្ញុំទាំងឡាយ បានមកបួសក្នុងធម្មវិន័យដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយដោយ
ប្រពៃយ៉ាងនេះ ក៏ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធ
ឲ្យបរិបូណ៌អស់មួយជីវិតមិនកើត យើងខ្ញុំទាំងឡាយហៅពេញជាមនុស្សឥតសំណាងវាសនា
យើងខ្ញុំពេញជាមនុស្សឥតបុណ្យ បពិត្រព្រះអានន្ទដ៏ចំរើន
បើប្រសិនជាយើងខ្ញុំបាននូវបព្វជ្ជា បាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគឥឡូវនេះទៀត
នោះយើងខ្ញុំគង់នឹងបានឃើញនូវកុសលធម៌ទាំងឡាយ និងខំប្រឹងប្រកបព្យាយាម
ជាគ្រឿងញុំាងធម៌ទាំងឡាយដែលជាចំណែកនៃពោធិញាណ ឲ្យចំរើនអស់រាត្រីមុន
និងរាត្រីក្រោយ (គឺបឋមយាមនិងបច្ឆិមយាម) ក្នុងកាលឥឡូវនេះឯង
បពិត្រព្រះអានន្ទដ៏ចំរើន យើងខ្ញុំសូមអង្វរ
សូមលោកម្ចាស់នាំសេចក្តីនេះទៅក្រាបទូលព្រះដ៏មានព្រះភាគឲ្យទានផង។
ព្រះអានន្ទដ៏មានអាយុក៏ទទួលពាក្យរបស់ពួកភិក្ខុវជ្ជីបុត្រអ្នកក្រុង វេសាលីថា
អើ អាវុសោ ហើយចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ
ក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលអានន្ទ តថាគតគប្បីដកសិក្ខាបទឈ្មោះបារាជិក ដែលតថាគត
បានបញ្ញត្តហើយដល់សាវកទាំងឡាយ ព្រោះហេតុនៃជនអ្នកនៅក្នុងដែនវជ្ជីទាំងឡាយក្តី
ព្រោះហេតុនៃវជ្ជីបុត្តកភិក្ខុទាំងឡាយក្តី ដោយអំពើណា អំពើនុ៎ះមិនមែនជាហេតុ
មិនមែនជាឱកាសឡើយ។
[២៤] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ
កត្វា ភិក្ខូ អាមន្តេសិ យោ ខោ [ឱ. បន។] ភិក្ខវេ ភិក្ខុ សិក្ខំ អប្បច្ចក្ខាយ
ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវតិ សោ អាគតោ ន ឧបសម្បាទេតព្វោ យោ ច ខោ
ភិក្ខវេ ភិក្ខុ [សព្វត្ថាយំ បាឋោ នត្ថិ។] សិក្ខំ បច្ចក្ខាយ ទុព្វល្យំ អាវិកត្វា
មេថុនំ ធម្មំ បដិសេវតិ សោ អាគតោ ឧបសម្បាទេតព្វោ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ
ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខូនំ សិក្ខាសាជីវសមាបន្នោ សិក្ខំ អប្បច្ចក្ខាយ
ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវេយ្យ អន្តមសោ តិរច្ឆានគតាយបិ បារាជិកោ ហោតិ
អសំវាសោតិ។
[២៤] ព្រោះនិទាននេះ ព្រោះដំណើរនេះ
ទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា
ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ
ភិក្ខុណាមួយមិនពោលលាសិក្ខា មិនប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ
ហើយសេពមេថុនធម្ម បើភិក្ខុនោះមក (សូមឧបសម្បទានឹងសង្ឃទៀត)
សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ ម្នាលភិក្ខុទាំងឡាយ
បើភិក្ខុណាមួយពោលលាសិក្ខាហើយ ប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ
ហើយសេពមេថុនធម្ម បើភិក្ខុនោះ(សូមបួសទៀត) សង្ឃគប្បីឲ្យឧបសម្បទាចុះ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយដល់ព្រមដោយសិក្ខានិងសាជីវៈ (ដែលតថាគតបញ្ញត្តហើយ)
សម្រាប់ភិក្ខុទាំងឡាយ ហើយមិនពោលលាសិក្ខា
មិនធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម
ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិក
រកសំវាសគ្មាន។
[២៥] យោ បនាតិ យោ យាទិសោ យថាយុត្តោ យថាជច្ចោ យថានាមោ
យថាគោត្តោ យថាសីលោ យថាវិហារី យថាគោចរោ ថេរោ វា នវោ វា មជ្ឈិមោ វា ឯសោ វុច្ចតិ យោ
បនាតិ។
[២៥] ត្រង់ពាក្យថាណាមួយ អធិប្បាយថា ភិក្ខុជាថេរៈក្តី
ភិក្ខុបួសថ្មីក្តី ភិក្ខុកណ្តាលក្តីឯណា
គឺថាតាមតែភិក្ខុរូបណាដែលប្រកបក្នុងកម្មយ៉ាងណា មានជាតិយ៉ាងណា មានឈ្មោះយ៉ាងណា
មានគោត្រយ៉ាងណា មានប្រក្រតីយ៉ាងណា មានគ្រឿងនៅយ៉ាងណា មានគោចរយ៉ាងណាក៏ដោយ
ភិក្ខុនេះតថាគតហៅថា (ភិក្ខុ) ណាមួយ។
[២៦] ភិក្ខូតិ ភិក្ខកោតិ ភិក្ខុ។ ភិក្ខាចរិយំ
អជ្ឈូបគតោតិ ភិក្ខុ។ ភិន្នបដធរោតិ ភិក្ខុ។ សមញ្ញាយ ភិក្ខុ។ បដិញ្ញាយ ភិក្ខុ។
ឯហិភិក្ខូតិ ភិក្ខុ។ តីហិ សរណគមនេហិ ឧបសម្បន្នោតិ ភិក្ខុ។ ភទ្រោតិ [អនុបុព្វេន
ភទ្រោត្យាទីសុ ចតូសុ បាឋេសុ ឥតិសទ្ទា សព្វត្ថ ន ទិស្សន្តិ។] ភិក្ខុ។ សារោ ភិក្ខុ។
សេខោតិ ភិក្ខុ។ អសេខោតិ ភិក្ខុ។ សមគ្គេន សង្ឃេន ញត្តិចតុត្ថេន កម្មេន អកុប្បេន
ឋានារហេន ឧបសម្បន្នោតិ ភិក្ខុ។ តត្រ យ្វាយំ ភិក្ខុ សមគ្គេន សង្ឃេន ញត្តិចតុត្ថេន
កម្មេន អកុប្បេន ឋានារហេន ឧបសម្បន្នោ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។
[២៦] ត្រង់ពាក្យថា ភិក្ខុ មានវិគ្រោះថា
សមណៈណាជាអ្នកសូម សមណៈនោះហៅថាភិក្ខុ។ សមណៈណាចូលទៅអាស្រ័យនូវភិក្ខាចរិយវត្ត
សមណៈនោះហៅថាភិក្ខុ។ ជនណាទ្រទ្រង់សម្ពត់ដែលគេកាត់ហើយ ជននោះហៅថាភិក្ខុ។
ជនដែលហៅថាភិក្ខុ ព្រោះហេតុវោហារបញ្ញត្តិថា សមណៈ។ ហៅថាភិក្ខុ
ព្រោះបានប្តេជ្ញាខ្លួន។ ហៅថាភិក្ខុ ព្រោះសម្រេចជាឯហិភិក្ខុ។ ហៅថាភិក្ខុ
ព្រោះបានឧបសម្បទាដោយសរណគមន៍៣។ ហៅថាភិក្ខុ ព្រោះហេតុជាអ្នកចំរើន។ ហៅថាភិក្ខុ
ព្រោះមានសារធម៌។ ហៅថាភិក្ខុព្រោះជាអ្នកសិក្សា។ ហៅថាភិក្ខុ
ព្រោះមិនបាច់សិក្សា។ ហៅថាភិក្ខុ ព្រោះបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏សមគួរដល់ហេតុដែលមិនមាន
សេចក្តីអន្តរាយ ដោយសង្ឃដែលព្រមព្រៀងហើយ។ បណ្តាភិក្ខុទាំងនោះ
ភិក្ខុណាដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា
ដ៏សមគួរដល់ហេតុដែលមិនមានវិបត្តិកំរើក ដោយសង្ឃដែលព្រមព្រៀងហើយ ភិក្ខុនេះ
តថាគតសំដៅយកក្នុងអត្ថនេះ។
[២៧] សិក្ខាតិ តិស្សោ សិក្ខា អធិសីលសិក្ខា
អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា តត្រ យាយំ អធិសីលសិក្ខា អយំ ឥមស្មឹ អត្ថេ
អធិប្បេតា សិក្ខាតិ។
[២៧] ត្រង់ពាក្យថា សិក្ខា សំដៅត្រង់សិក្ខា៣គឺ
អធិសីលសិក្ខា១ អធិចិត្តសិក្ខា១ អធិប្បញ្ញសិក្ខា១ បណ្តាសិក្ខាទាំង៣នោះ
សិក្ខាណាដែលហៅថា អធិសីលសិក្ខា សិក្ខានេះ តថាគតសំដៅយកក្នុងសេចក្តីនេះ។
[២៨] សាជីវំ នាម យំ ភគវតា បញ្ញត្តំ សិក្ខាបទំ ឯតំ
សាជីវំ នាម តស្មឹ សិក្ខតិ តេន វុច្ចតិ សាជីវសមាបន្នោតិ។
[២៨] ត្រង់ពាក្យថា សាជីវៈ គឺសិក្ខាបទណា
ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ
សិក្ខាបទដែលព្រះដ៏មានព្រះភាគបានបញ្ញត្តហើយនុ៎ះ ហៅថាសាជីវៈ
ភិក្ខុដែលសិក្សាក្នុងសិក្ខាបទ ហៅថាសាជីវៈនោះ តថាគតហៅថា
អ្នកដល់ព្រមដោយសាជីវៈដោយហេតុនោះឯង។
[២៩] សិក្ខំ អប្បច្ចក្ខាយ ទុព្វល្យំ អនាវិកត្វាតិ អត្ថិ
ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អត្ថិ ភិក្ខវេ
ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។
[២៩] ត្រង់ពាក្យថា មិនពោលលាសិក្ខា
មិនធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ (មានព្រះពុទ្ធភាសិតថា)
ម្នាលភិក្ខុទាំងឡាយ
កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ
ប៉ុន្តែសិក្ខាហៅថា ភិក្ខុមិនទាន់ពោលលានៅឡើយក៏មាន។ ម្នាលភិក្ខុទាំងឡាយ
កិរិយាដែលភិក្ខុបានធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយហើយ
សិក្ខាហៅថា ភិក្ខុបានពោលលាហើយក៏មាន។
[៣០] កថញ្ច ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច
អប្បច្ចក្ខាតា។ ឥធ ភិក្ខវេ ភិក្ខុ ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ
ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ឧបាសកភាវំ
បត្ថយមានោ អារាមិកភាវំ បត្ថយមានោ សាមណេរភាវំ បត្ថយមានោ តិត្ថិយភាវំ បត្ថយមានោ
តិត្ថិយស្សាវកភាវំ បត្ថយមានោ អស្សមណភាវំ បត្ថយមានោ អសក្យបុត្តិយភាវំ បត្ថយមានោ
យន្នូនាហំ ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ
ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ
សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ
។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ យន្នូនាហំ ធម្មំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ
។បេ។ យន្នូនាហំ សង្ឃំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សិក្ខំ
បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ វិនយំ បច្ចក្ខេយ្យន្តិ វទតិ
វិញ្ញាបេតិ។ យន្នូនាហំ បាតិមោក្ខំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ
ឧទ្ទេសំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ ឧបជ្ឈាយំ បច្ចក្ខេយ្យន្តិ
វទតិ វិញ្ញាបេតិ។ យន្នូនាហំ អាចរិយំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សទ្ធិវិហារិកំ
[បុព្វេ សទ្ធិវិហារិកន្តិ បឋន្តិ ន តំ សព្វត្ថ សបេតិ ] បច្ចក្ខេយ្យន្តិ វទតិ
វិញ្ញាបេតិ។ យន្នូនាហំ អន្តេវាសិកំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ
សមានុបជ្ឈាយកំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សមានាចរិយកំ
បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សព្រហ្មចារឹ បច្ចក្ខេយ្យន្តិ វទតិ
វិញ្ញាបេតិ។ យន្នូនាហំ គិហី អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ ឧបាសកោ អស្សន្តិ
វទតិ វិញ្ញាបេតិ។ យន្នូនាហំ អារាមិកោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សាមណេរោ
អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ តិត្ថិយោ អស្សន្តិ វទតិ វិញ្ញាបេតិ។
យន្នូនាហំ តិត្ថិយស្សាវកោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ អស្សមណោ អស្សន្តិ
វទតិ វិញ្ញាបេតិ។ យន្នូនាហំ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ។ ឯវំបិ
ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ
អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ
បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ យទិ បនាហំ ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ
វិញ្ញាបេតិ ។បេ។ យទិ បនាហំ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ ។បេ។ អថាហំ
[អបាហំ] ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ ។បេ។ អថាហំ អសក្យបុត្តិយោ
អស្សន្តិ វទតិ វិញ្ញាបេតិ ។បេ។ ហន្ទាហំ ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ
។បេ។ ហន្ទាហំ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ ។បេ។ ហោតុ មេ ពុទ្ធំ
បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ ។បេ។ ហោតុ មេ អសក្យបុត្តិយោ អស្សន្តិ វទតិ
វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។
អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ
ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ មាតរំ សរាមីតិ
វទតិ វិញ្ញាបេតិ។ បិតរំ សរាមីតិ វទតិ វិញ្ញាបេតិ។ ភាតរំ សរាមីតិ វទតិ វិញ្ញាបេតិ។
ភគិនឹ សរាមីតិ វទតិ វិញ្ញាបេតិ។ បុត្តំ សរាមីតិ វទតិ វិញ្ញាបេតិ។ ធីតរំ សរាមីតិ
វទតិ វិញ្ញាបេតិ។ បជាបតឹ សរាមីតិ វទតិ វិញ្ញាបេតិ។ ញាតកេ សរាមីតិ វទតិ វិញ្ញាបេតិ។
មិត្តេ សរាមីតិ វទតិ វិញ្ញាបេតិ។ គាមំ សរាមីតិ វទតិ វិញ្ញាបេតិ។ និគមំ សរាមីតិ
វទតិ វិញ្ញាបេតិ។ ខេត្តំ សរាមីតិ វទតិ វិញ្ញាបេតិ។ វត្ថុំ សរាមីតិ វទតិ
វិញ្ញាបេតិ។ ហិរញ្ញំ សរាមីតិ វទតិ វិញ្ញាបេតិ។ សុវណ្ណំ សរាមីតិ វទតិ វិញ្ញាបេតិ។
សិប្បំ សរាមីតិ វទតិ វិញ្ញាបេតិ។ បុព្វេ ហសិតំ លបិតំ កីឡិតំ សមនុស្សរាមីតិ វទតិ
វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។
អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ
ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ មាតា មេ អត្ថិ សា
មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ បិតា មេ អត្ថិ សោ មយា បោសេតព្វោតិ វទតិ
វិញ្ញាបេតិ។ ភាតា មេ អត្ថិ សោ មយា បោសេតព្វោតិ វទតិ វិញ្ញាបេតិ។ ភគិនី មេ អត្ថិ សា
មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ បុត្តោ មេ អត្ថិ សោ មយា បោសេតព្វោតិ វទតិ
វិញ្ញាបេតិ។ ធីតា មេ អត្ថិ សា មយា បោសេតព្វោតិ វទតិ វិញ្ញាបេតិ។ បជាបតី មេ អត្ថិ
សា មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ ញាតកា មេ អត្ថិ តេ មយា បោសេតព្វាតិ វទតិ
វិញ្ញាបេតិ។ មិត្តា មេ អត្ថិ តេ មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ
ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ
សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ
។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ មាតា មេ អត្ថិ សា មំ បោសេស្សតីតិ វទតិ
វិញ្ញាបេតិ។ បិតា មេ អត្ថិ សោ មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ ភាតា មេ អត្ថិ សោ
មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ ភគិនី មេ អត្ថិ សា មំ បោសេស្សតីតិ វទតិ
វិញ្ញាបេតិ។ បុត្តោ មេ អត្ថិ សោ មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ ធីតា មេ អត្ថិ សា
មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ បជាបតី មេ អត្ថិ សា មំ បោសេស្សតីតិ វទតិ
វិញ្ញាបេតិ។ ញាតកា មេ អត្ថិ តេ មំ បោសេស្សន្តីតិ វទតិ វិញ្ញាបេតិ។ មិត្តា មេ អត្ថិ
តេ មំ បោសេស្សន្តីតិ វទតិ វិញ្ញាបេតិ។ គាមោ មេ អត្ថិ តេនបាហំ [តេន បាហន្តិបិ បាឋោ]
ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ និគមោ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ
វិញ្ញាបេតិ។ ខេត្តំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ វត្ថុំ មេ
អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ ហិរញ្ញំ មេ អត្ថិ តេនបាហំ
ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ សុវណ្ណំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ
វិញ្ញាបេតិ។ សិប្បំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ
ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ
សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ
។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ ទុក្ករន្តិ វទតិ វិញ្ញាបេតិ។ ន សុករន្តិ វទតិ
វិញ្ញាបេតិ។ ទុច្ចរន្តិ វទតិ វិញ្ញាបេតិ។ ន សុចរន្តិ វទតិ វិញ្ញាបេតិ។ ន
ឧស្សហាមីតិ វទតិ វិញ្ញាបេតិ។ ន វិសហាមីតិ វទតិ វិញ្ញាបេតិ។ ន រមាមីតិ វទតិ
វិញ្ញាបេតិ។ នាភិរមាមីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ខោ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ
ហោតិ សិក្ខា ច អប្បច្ចក្ខាតា។
[៣០] ម្នាលភិក្ខុទាំងឡាយ
កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ
ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បានពោលលានៅឡើយ នោះតើដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អផ្សុកមិនរីករាយ
ចង់ដើម្បីឲ្យឃ្លាតផុតចាកភេទជាសមណៈ នឿយណាយ ធុញទ្រាន់
ខ្ពើមរអើមនឹងភាពខ្លួនជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ប្រាថ្នាភាពជាឧបាសក
ប្រាថ្នាភាពជាអ្នករក្សាអារាម ប្រាថ្នាភាពជាសាមណេរ ប្រាថ្នាភាពជាតិរ្ថិយ
ប្រាថ្នាភាពជាតិរ្ថិយសាវក ប្រាថ្នាភាពនៃខ្លួនមិនមែនជាសមណៈ
ប្រាថ្នាភាពនៃខ្លួនមិនមែនជាសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា
កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ
ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បានពោលលានៅឡើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក
មិនរីករាយ ចង់ចេញចាកសមណភាព នឿយណាយធុញទ្រាន់ ខ្ពើមរអើមនឹងភាពខ្លួនជាភិក្ខុ
ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នានូវភាពមិនមែនជាសក្យបុត្រ
ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ព្រះធម៌ ។បេ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលះបង់ព្រះសង្ឃ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់សិក្ខា។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់វិន័យ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់បាតិមោក្ខ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ឧទ្ទេស។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ឧបជ្ឈាយ៍។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់អាចារ្យ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់សទ្ធិវិហារិក។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់អន្តេវាសិក។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ
មានតែខ្ញុំត្រូវលះបង់ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ភិក្ខុដែលមានអាចារ្យស្មើគ្នា។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ
មានតែខ្ញុំត្រូវលះបង់ភិក្ខុអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្មើគ្នា។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាគ្រហស្ថ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាឧបាសក។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាអ្នករក្សាវត្ត។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាសាមណេរ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយសាវក។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសមណៈ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសក្យបុត្រ។
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ
ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក
មិនរីករាយ ចង់ឃ្លាតចាកសមណភាព កាលជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ
ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ។បេ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ។បេ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កាលបើហេតុយ៉ាងនេះមានពិតមែន
ខ្ញុំត្រូវលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កាលបើយ៉ាងនេះ
មានតែខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ
ខ្ញុំត្រូវតែលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ
ខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ហេតុរបស់ខ្ញុំលើកទុកសិនចុះ ខ្ញុំត្រូវលះបង់ព្រះពុទ្ធ។បេ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ហេតុរបស់ខ្ញុំលើកទុកសិនចុះ
ត្រូវតែខ្ញុំលែងធ្វើជាសក្យបុត្រ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា
កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា
មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ
ប្រាថ្នាដើម្បីឲ្យឃ្លាតផុតចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ
ប្រាថ្នាភាពជាគ្រហស្ថ។បេ។ នឹងចង់ឲ្យខ្លួនទៅជាអសក្យបុត្រ
ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកមាតា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ខ្ញុំរឭកបិតា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនប្រុស។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនស្រី។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកកូនប្រុស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ខ្ញុំរឭកកូនស្រី។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកប្រពន្ធ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកពួកញាតិ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ខ្ញុំរឭកពួកមិត្ត។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកស្រុក។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកនិគម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ខ្ញុំរឭកស្រែ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកចំការ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកប្រាក់។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ខ្ញុំរឭកមាស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកសិល្បសាស្ត្រ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកជាញឹកញយនូវការសើច ការស្រដី
និងការលេងអំពីមុន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា
កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា
មិនចាត់ថាភិក្ខុបានពោលលាឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ
ប្រាថ្នាឲ្យឃ្លាតផុតចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ
ពេញចិត្តនឹងភាពគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ
ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមានមាតា ៗនោះខ្ញុំត្រូវតែចិញ្ចឹម។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បិតារបស់ខ្ញុំមាន បិតានោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
បងប្អូនប្រុសរបស់ខ្ញុំមាន បងប្អូនប្រុសនោះខ្ញុំត្រូវតែចិញ្ចឹម។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនស្រីរបស់ខ្ញុំមាន
បងប្អូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
កូនប្រុសរបស់ខ្ញុំមាន កូនប្រុសនោះខ្ញុំត្រូវតែចិញ្ចឹម។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមាន
កូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ប្រពន្ធរបស់ខ្ញុំមាន ប្រពន្ធនោះខ្ញុំត្រូវតែចិញ្ចឹម។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកញាតិរបស់ខ្ញុំមាន អ្នកទាំងនោះត្រូវតែខ្ញុំចិញ្ចឹម។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកមិត្តរបស់ខ្ញុំមាន
ពួកមិត្តទាំងនោះខ្ញុំត្រូវតែចិញ្ចឹម។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា
កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា
មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ
ចង់ឃ្លាតចេញចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ
ប្រាថ្នាភាពគ្រហស្ថ។បេ។ មិនប្រាថ្នាភាពជាសក្យបុត្រ
ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា មាតារបស់ខ្ញុំមាន មាតានោះនឹងចិញ្ចឹមខ្ញុំ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បិតារបស់ខ្ញុំមាន បិតានោះនឹងចិញ្ចឹមខ្ញុំ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនប្រុសរបស់ខ្ញុំមាន
បងប្អូនប្រុសនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
បងប្អូនស្រីរបស់ខ្ញុំមាន បងប្អូនស្រីនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
កូនប្រុសរបស់ខ្ញុំមាន កូនប្រុសនោះនឹងចិញ្ចឹមខ្ញុំ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមាន
កូនស្រីនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ប្រពន្ធរបស់ខ្ញុំមាន ប្រពន្ធនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ពួកញាតិរបស់ខ្ញុំមាន ពួកញាតិទាំងនោះនឹងចិញ្ចឹមខ្ញុំ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកមិត្តរបស់ខ្ញុំមាន
មិត្តទាំងនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ស្រុករបស់ខ្ញុំមាន
ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រុកនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
និគមរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយនិគមនោះក៏បាន។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ស្រែរបស់ខ្ញុំមាន
ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រែនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ចំការរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយចំការនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ប្រាក់របស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយប្រាក់នោះក៏បាន។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា មាសរបស់ខ្ញុំមាន
ខ្ញុំនឹងចិញ្ចឹមជីវិតដោយមាសនោះក៏បាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
សិល្បសាស្ត្ររបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយសិល្បសាស្ត្រនោះក៏បាន។
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា
កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា
មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ
ចង់ចេញចាកភាពជាសមណៈ ជាទុក្ខនឹងភាពជាភិក្ខុ ជិនឆ្អន់ ខ្ពើមរអើមភិក្ខុភាព
ប្រាថ្នានូវភាពជាគ្រហស្ថ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) កម្របុគ្គលនឹងធ្វើបាន។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនងាយនឹងធ្វើបានទេ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលប្រព្រឹត្តបានដោយកម្រ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនប្រព្រឹត្តបានដោយងាយទេ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនអាច (នៅក្នុងភេទបព្វជិតបាន)ទេ។
និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនហ៊ាន (នៅក្នុងភេទបព្វជិត) ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ខ្ញុំមិនត្រេកអរ (នឹងភេទបព្វជិត) ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា
ខ្ញុំមិនពេញចិត្ត (នឹងភេទបព្វជិត) ទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា
កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា
មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។
[៣១] កថញ្ច ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច
បច្ចក្ខាតា។ ឥធ ភិក្ខវេ ភិក្ខុ ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ
អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ
បត្ថយមានោ ពុទ្ធំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ
ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ
សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ
។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ ធម្មំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សង្ឃំ
បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សិក្ខំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ វិនយំ
បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ បាតិមោក្ខំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ ឧទ្ទេសំ
បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ ឧបជ្ឈាយំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ អាចរិយំ
បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សទ្ធិវិហារិកំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។
អន្តេវាសិកំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សមានុបជ្ឈាយកំ បច្ចក្ខាមីតិ វទតិ
វិញ្ញាបេតិ។ សមានាចរិយកំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សព្រហ្មចារឹ បច្ចក្ខាមីតិ
វទតិ វិញ្ញាបេតិ។ គិហីតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ ឧបាសកោតិ មំ ធារេហីតិ វទតិ
វិញ្ញាបេតិ។ អារាមិកោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ សាមណេរោតិ មំ ធារេហីតិ វទតិ
វិញ្ញាបេតិ។ តិត្ថិយោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ តិត្ថិយស្សាវកោតិ មំ
ធារេហីតិ វទតិ វិញ្ញាបេតិ។ អស្សមណោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។
អសក្យបុត្តិយោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ
ហោតិ សិក្ខា ច បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ
ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។
អសក្យបុត្តិយភាវំ បត្ថយមានោ អលំ មេ ពុទ្ធេនាតិ វទតិ វិញ្ញាបេតិ ។បេ។ អលំ មេ សព្រហ្មចារីហីតិ
វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ។បេ។ អថវា បន ។បេ។ កិន្នុ មេ ពុទ្ធេនាតិ វទតិ
វិញ្ញាបេតិ។បេ។ កិន្នុ មេ សព្រហ្មចារីហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ។បេ។ អថវា បន
។បេ។ ន មមត្ថោ ពុទ្ធេនាតិ វទតិ វិញ្ញាបេតិ ។បេ។ ន មមត្ថោ សព្រហ្មចារីហីតិ វទតិ
វិញ្ញាបេតិ។ ឯវំបិ ។បេ។ អថវា បន ។បេ។ សុមុត្តាហំ ពុទ្ធេនាតិ វទតិ វិញ្ញាបេតិ ។បេ។
សុមុត្តាហំ សព្រហ្មចារីហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ
ហោតិ សិក្ខា ច បច្ចក្ខាតា។ យានិ វា បនញ្ញានិបិ អត្ថិ ពុទ្ធវេវចនានិ វា
ធម្មវេវចនានិ វា សង្ឃវេវចនានិ វា សិក្ខាវេវចនានិ វា វិនយវេវចនានិ វា
បាតិមោក្ខវេវចនានិ វា ឧទ្ទេសវេវចនានិ វា ឧបជ្ឈាយវេវចនានិ វា អាចរិយវេវចនានិ វា
សទ្ធិវិហារិកវេវចនានិ វា អន្តេវាសិកវេវចនានិ វា សមានុបជ្ឈាយកវេវចនានិ វា
សមានាចរិយកវេវចនានិ វា សព្រហ្មចារិវេវចនានិ វា គិហិវេវចនានិ វា ឧបាសកវេវចនានិ វា
អារាមិកវេវចនានិ វា សាមណេរវេវចនានិ វា តិត្ថិយវេវចនានិ វា តិត្ថិយស្សាវកវេវចនានិ
វា អស្សមណវេវចនានិ វា អសក្យបុត្តិយវេវចនានិ វា តេហិ អាការេហិ តេហិ លិង្គេហិ តេហិ
និមិត្តេហិ វទតិ វិញ្ញាបេតិ។ ឯវំបិ ខោ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច
បច្ចក្ខាតា។
[៣១] ម្នាលភិក្ខុទាំងឡាយ
កិរិយាដែលភិក្ខុធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ
ទាំងសិក្ខាក៏ហៅថាភិក្ខុបានពោលលានោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុក្នុងសាសនានេះ អផ្សុកមិនត្រេកអរ ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ
ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ប្រាថ្នានូវភាពជាគ្រហស្ថ។បេ។
ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យគេដឹងច្បាស់ថា
ខ្ញុំសូមលះបង់ព្រះពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា
កិរិយាធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលា។
ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ ប្រាថ្នាចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ
ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ពេញចិត្តនឹងភាពជាគ្រហស្ថ។បេ។
ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឲ្យគេដឹងច្បាស់ថា
ខ្ញុំសូមលះបង់ព្រះធម៌។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះសង្ឃ។
និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សិក្ខា។ និយាយឲ្យគេដឹងច្បាស់ថា
ខ្ញុំសូមលះបង់វិន័យ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បាតិមោក្ខ។
និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់នូវឧទ្ទេស។ និយាយឲ្យគេដឹងច្បាស់ថា
ខ្ញុំសូមលះបង់ឧបជ្ឈាយ៍។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់អាចារ្យ។
និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សទ្ធិវិហារិក។ និយាយឲ្យគេដឹងច្បាស់ថា
ខ្ញុំសូមលះបង់អន្តេវាសិក។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បព្វជិត
ដែលមានឧបជ្ឈាយ៍ស្មើគ្នា។ និយាយឲ្យគេដឹងច្បាស់ថា
ខ្ញុំសូមលះបង់បព្វជិតដែលមានអាចារ្យស្មើគ្នា។ និយាយឲ្យគេដឹងច្បាស់ថា
ខ្ញុំសូមលះបង់ភិក្ខុដែលប្រព្រឹត្តព្រហ្មចរិយៈជាមួយគ្នា។បេ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាគ្រហស្ថចុះ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាឧបាសកចុះ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាញោមវត្តចុះ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាមណេរចុះ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាតិរ្ថិយចុះ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាវកនៃតិរ្ថិយចុះ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសមណៈទេចុះ។
និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសក្យបុត្រទេ។
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា កិរិយាធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ
ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលាហើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ
ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ
ពេញចិត្តនឹងភាពជាគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ
និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំមិនត្រូវការដោយព្រះពុទ្ធទេ។បេ។
ពោលឲ្យគេដឹងច្បាស់ថា
ខ្ញុំមិនត្រូវការដោយបព្វជិតមានព្រហ្មចារ្យស្មើគ្នាទាំងឡាយទេ។
ម្នាលភិក្ខុទាំងឡាយ ក៏យ៉ាងនេះ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយឲ្យគេដឹងច្បាស់ថា
ប្រយោជន៍អ្វីដោយព្រះពុទ្ធដល់ខ្ញុំ។បេ។ និយាយឲ្យគេដឹងច្បាស់ថា
ប្រយោជន៍អ្វីដោយសព្រហ្មចារីភិក្ខុទាំងឡាយដល់ខ្ញុំ។ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត
។បេ។ និយាយឲ្យគេដឹងច្បាស់ថា សេចក្តីត្រូវការដោយព្រះពុទ្ធនៃខ្ញុំមិនមាន។បេ។
និយាយឲ្យគេដឹងច្បាស់ថា
សេចក្តីត្រូវការដោយសព្រហ្មចារីភិក្ខុទាំងឡាយនៃខ្ញុំមិនមាន។ ក៏យ៉ាងនេះ។បេ។
ម្យ៉ាងទៀត ។បេ។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំរួចស្រឡះចាកព្រះពុទ្ធហើយ។បេ។
និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំរួចស្រឡះចាកសព្រហ្មចារីភិក្ខុទាំងឡាយហើយ។
ម្នាលភិក្ខុទាំងឡាយ ក៏យ៉ាងនេះ ហៅថា
ការបានធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ
ទាំងសិក្ខាក៏ហៅថា ភិក្ខុបានពោលលាហើយ។ ម្យ៉ាងទៀត ពាក្យទាំងឡាយណា
សូម្បីដទៃជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះពុទ្ធក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះធម៌ក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះសង្ឃក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាសិក្ខាក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថា វិន័យក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា
បាតិមោក្ខក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា ឧទ្ទេសក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថា ឧបជ្ឈាយ៍ក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា
អាចារ្យក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សទ្ធិវិហារិកក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថាអន្តេវាសិកក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថាសមានុបជ្ឈាយកៈក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សមានាចរិយកៈក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សព្រហ្មចារីក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា
គ្រហស្ថក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាឧបាសកក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថា អារាមិកៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា
សាមណេរក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាតិត្ថិយក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថាតិត្ថិយសាវកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាមិនមែនជាសមណៈក្តី
ជាពាក្យផ្លាស់ប្តូរដោយពាក្យថាមិនមែនជាសក្យបុត្រក្តី
ភិក្ខុនិយាយឲ្យគេដឹងច្បាស់ដោយពាក្យអម្បាលនោះ ដែលជាអាការពោលលាសក្ខា)
ដែលជាភេទ ដែលជានិមិត្ត។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា
ការធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថា
ភិក្ខុបានពោលលាហើយ។
[៣២] កថញ្ច ភិក្ខវេ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ឥធ
ភិក្ខវេ ភិក្ខុនា [១.ទំព័រ៨៧] យេហិ អាការេហិ យេហិ លិង្គេហិ យេហិ និមិត្តេហិ សិក្ខា
បច្ចក្ខាតា ហោតិ តេហិ អាការេហិ តេហិ លិង្គេហិ តេហិ និមិត្តេហិ ឧម្មត្តកោ សិក្ខំ
បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ឧម្មត្តកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។
អប្បច្ចក្ខាតា ហោតិ សិក្ខា។ ខិត្តចិត្តោ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ
សិក្ខា។ ខិត្តចិត្តស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។
វេទនាដ្ដោ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ វេទនដ្ដស្ស សន្តិកេ សិក្ខំ
បច្ចក្ខាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ទេវតាយ សន្តិកេ សិក្ខំ បច្ចក្ខាតិ។
អប្បច្ចក្ខាតា ហោតិ សិក្ខា។ តិរច្ឆានគតស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។
អប្បច្ចក្ខាតា ហោតិ សិក្ខា។ អរិយកេន មិលក្ខកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ សោ ចេ
[២.ទំព័រ៨៧] ន បដិវិជានាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ មិលក្ខកេន អរិយកស្ស សន្តិកេ
សិក្ខំ បច្ចក្ខាតិ។ សោ ចេ ន បដិវិជានាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ អរិយកេន
អរិយកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ សោ ចេ ន បដិវិជានាតិ អប្បច្ចក្ខាតា ហោតិ
សិក្ខា។ មិលក្ខកេន មិលក្ខកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ សោ ចេ ន បដិវិជានាតិ
អប្បច្ចក្ខាតា ហោតិ សិក្ខា។ ទវាយ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។
រវាយ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ អសាវេតុកាមោ សាវេតិ។
អប្បច្ចក្ខាតា ហោតិ សិក្ខា។ សាវេតុកាមោ ន សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។
អវិញ្ញុស្ស សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ វិញ្ញុស្ស ន សាវេតិ។ អប្បច្ចក្ខាតា
ហោតិ សិក្ខា។ សព្វសោ វា បន ន សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ឯវំ ខោ ភិក្ខវេ
អប្បច្ចក្ខាតា ហោតិ សិក្ខា។
[៣២] ម្នាលភិក្ខុទាំងឡាយ
សិក្ខាដែលភិក្ខុមិនបានពោលលានោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ
សិក្ខាដែលភិក្ខុក្នុងសាសនានេះ បានពោលលាហើយដោយអាការ និងភេទ
និងនិមិត្តទាំងឡាយណាៗ ភិក្ខុជាមនុស្សឆ្កួត ក៏បានពោលលាសិក្ខាដោយអាការ
និងភេទ និងនិមិត្តទាំងឡាយនោះៗដែរ។ សិក្ខា
មិនហៅថាភិក្ខុឆ្កួតនោះបានពោលលាឡើយ។
ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលឆ្កួត។ សិក្ខាមិនហៅថា
ភិក្ខុបានពោលលាទេ។ ភិក្ខុមានចិត្តរវើរវាយ ហើយពោលលាសិក្ខា។ សិក្ខា
មិនហៅថាភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលមានចិត្តរវើរវាយហើយ។
សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុដែលវេទនាកំពុងគ្របសង្កត់
ពោលលាសិក្ខា។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។
ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលដែលវេទនាកំពុងគ្របសង្កត់។ សិក្ខា
មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ទេវតា។ សិក្ខា
មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់សត្វតិរច្ឆាន។
សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។
ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាមិលក្ខកជាតិ ដោយអរិយកភាសា។
បើជនជាមិលក្ខកជាតិនោះ មិនដឹងសេចក្តីច្បាស់ទេ សិក្ខាក៏មិនហៅថា
ភិក្ខុបានពោលលាទេ។
ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាអរិយកជាតិដោយមិលក្ខកភាសា។
បើជនជាអរិយកជាតិនោះ មិនដឹងសេចក្តីច្បាស់ទេ សិក្ខាមិនហៅថា
ភិក្ខុបានពោលលាទេ។
ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាអរិយកជាតិដោយអរិយកភាសា។
បើជនជាអរិយកជាតិនោះមិនដឹងសេចក្តីច្បាស់ទេ សិក្ខាមិនហៅថា
ភិក្ខុបានពោលលាឡើយ។
ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាមិលក្ខកជាតិដោយមិលក្ខកភាសា។
បើជនជាមិលក្ខកជាតិនោះមិនដឹងសេចក្តីច្បាស់ទេ សិក្ខា ហៅថា
ភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាជាល្បែងលេង។ សិក្ខា ហៅថា
ភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាដោយភ្លាត់មាត់។ សិក្ខា ហៅថា
ភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុមិនមានប្រាថ្នាឲ្យអ្នកដទៃឮ តែបែរជាឲ្យឮវិញ
[សំដៅភិក្ខុដែលកំពុងបង្ហាញក្តី សាកសួរក្តី រៀនក្តី ទន្ទេញក្តី ពណ៌នាក្តី
នូវបាឡីសូត្រលាសិក្ខា គឺសូត្របាឡីសឹក។] សិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ។
ភិក្ខុមានប្រាថ្នាឲ្យអ្នកដទៃឮ តែបែរជាមិនឲ្យឮវិញ
[សំដៅភិក្ខុដែលមិនបញ្ចេញវចីភេទឲ្យអ្នកដទៃឮ។]។ សិក្ខា
ហៅថាភិក្ខុមិនបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់មនុស្សដែលមិនដឹងសេចក្តីច្បាស់។
សិក្ខាហៅថាភិក្ខុមិនបានពោលលាឡើយ។
ភិក្ខុមិនពោលលាសិក្ខាឲ្យឮដល់មនុស្សដែលដឹងសេចក្តីច្បាស់។ សិក្ខា
ហៅថាភិក្ខុមិនបានពោលលាឡើយ។ ម្យ៉ាងទៀត ភិក្ខុពោលលាសិក្ខាខ្សឹបៗ
គ្រប់បទមិនឲ្យអ្នកដទៃឮ។ សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ។
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ។
[៣៣] មេថុនធម្មោ នាម យោ សោ អសទ្ធម្មោ គាមធម្មោ វសលធម្មោ
ទុដ្ឋុល្លំ ឱទកន្តិកំ រហស្សំ ទ្វយំ ទ្វយសមាបត្តិ ឯសោ មេថុនធម្មោ នាម។
[៣៣] ធម៌ដែលហៅថាមេថុននោះ គឺធម៌ដែលជារបស់អសប្បុរស
ធម៌របស់អ្នកស្រុក ធម៌របស់មនុស្សថោកទាប ឬអំពើអាក្រក់
មានកិច្ចដោយទឹកជាទីបំផុត ជាអំពើដែលជនពីរនាក់តែងរួបរួមគ្នាក្នុងទីកំបាំង
នេះឯងហៅថា មេថុនធម្ម។
[៣៤] បដិសេវតិ នាម យោ និមិត្តេន និមិត្តំ អង្គជាតេន
អង្គជាតំ អន្តមសោ តិលផលមត្តំបិ បវេសេតិ ឯសោ បដិសេវតិ នាម។
[៣៤] បុគ្គលណា ឲ្យនិមិត្តខ្លួនចូលទៅដោយនិមិត្ត(គេ)
ឲ្យអង្គកំណើត (ខ្លួន) ចូលទៅដោយអង្គកំណើត(គេ)
ដោយហោចទៅសូម្បីអស់ទីត្រឹមតែ១គ្រាប់ល្ង បុគ្គលនោះហៅថាសេព។
[៣៥] អន្តមសោ តិរច្ឆានគតាយបីតិ តិរច្ឆានគតិត្ថិយាបិ
មេថុនំ ធម្មំ បដិសេវិត្វា អស្សមណោ ហោតិ អសក្យបុត្តិយោ បគេវ មនុស្សិត្ថិយា តេន
វុច្ចតិ អន្តមសោ តិរច្ឆានគតាយបីតិ។
[៣៥] ត្រង់ពាក្យថា ដោយហោចទៅសូម្បីដោយសត្វតិរច្ឆានញី
អធិប្បាយថា ភិក្ខុសេពចំពោះមេថុនធម្ម សូម្បីដោយសត្វតិរច្ឆានញី
ក៏មិនមែនជាសមណៈ មិនមែនជាសក្យបុត្រឡើយ
នឹងបាច់និយាយទៅថ្វីដល់ភិក្ខុដែលសេពមេថុនធម្មដោយស្រីមនុស្ស
ព្រោះហេតុនោះបានជាហៅថា (ភិក្ខុសេពមេថុនធម្ម)
យ៉ាងហោចទៅសូម្បីដោយសត្វតិរច្ឆានញី (ក៏ត្រូវអាបត្តិបារាជិក)។
[៣៦] បារាជិកោ ហោតីតិ សេយ្យថាបិ នាម បុរិសោ សីសច្ឆិន្នោ
អភព្វោ តេន សរីរពន្ធនេន ជីវិតុំ ឯវមេវ ភិក្ខុ មេថុនំ ធម្មំ បដិសេវិត្វា អស្សមណោ
ហោតិ អសក្យបុត្តិយោ តេន វុច្ចតិ បារាជិកោ ហោតីតិ។
[៣៦] ត្រង់ពាក្យថា ភិក្ខុត្រូវអាបត្តិបារាជិក
អធិប្បាយថា ធម្មតា បុរសដែលមានក្បាលដាច់ មិនអាចនឹងតភ្ជាប់ដោយសរីរៈនោះ
ហើយរស់នៅវិញបាន យ៉ាងណាមិញ ភិក្ខុតែសេពមេថុនធម្មហើយ ក៏មិនមែនជាសមណៈ
មិនមែនជាសក្យបុត្រ យ៉ាងនោះឯង ព្រោះហេតុនោះ បានជាហៅថា ត្រូវអាបត្តិបារាជិក។
[៣៧] អសំវាសោតិ សំវាសោ នាម ឯកកម្មំ ឯកុទ្ទេសោ សមសិក្ខតា
ឯសោ សំវាសោ នាម សោ តេន សទ្ធឹ នត្ថិ តេន វុច្ចតិ អសំវាសោតិ។
[៣៧] ត្រង់ពាក្យថា រកសំវាសគ្មាន អធិប្បាយថា
សង្ឃកម្មជាមួយគ្នាក្តី ឧទ្ទេសជាមួយគ្នាក្តី ការសិក្សាស្មើគ្នាក្តី
នេះឯងហៅថាសំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុដែលត្រូវអាបត្តិបារាជិកនោះទេ
ព្រោះហេតុនោះ បានជាហៅថា រកសំវាសគ្មាន។
[៣៨] តិស្សោ ឥត្ថិយោ មនុស្សិត្ថី អមនុស្សិត្ថី
តិរច្ឆានគតិត្ថី។ តយោ ឧភតោព្យញ្ជនកា មនុស្សឧភតោព្យញ្ជនកោ អមនុស្សឧភតោព្យញ្ជនកោ
តិរច្ឆានគតឧភតោព្យញ្ជនកោ។ តយោ បណ្ឌកា មនុស្សបណ្ឌកោ អមនុស្សបណ្ឌកោ
តិរច្ឆានគតបណ្ឌកោ។ តយោ បុរិសា មនុស្សបុរិសោ អមនុស្សបុរិសោ តិរច្ឆានគតបុរិសោ។
មនុស្សិត្ថិយា តយោ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ
បស្សាវមគ្គេ មុខេ។ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា តយោ មគ្គេ មេថុនំ ធម្មំ
បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ បស្សាវមគ្គេ មុខេ។
មនុស្សឧភតោព្យញ្ជនកស្ស។បេ។ អមនុស្សឧភតោព្យញ្ជនកស្ស។បេ។ តិរច្ឆានគតឧភតោព្យញ្ជនកស្ស
តយោ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ បស្សាវមគ្គេ
មុខេ។ មនុស្សបណ្ឌកស្ស ទ្វេ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស
វច្ចមគ្គេ មុខេ។ អមនុស្សបណ្ឌកស្ស ។បេ។ តិរច្ឆានគតបណ្ឌកស្ស ។បេ។ អមនុស្សបុរិសស្ស
។បេ។ តិរច្ឆានគតបុរិសស្ស ទ្វេ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស
វច្ចមគ្គេ មុខេ។
[៣៨] ស្រីមាន៣ពួក គឺស្រីមនុស្ស១ ស្រីអមនុស្ស១
សត្វតិរច្ឆានញី១។ ឧភតោព្យញ្ជនក គឺជនដែលមានភេទពីរ មាន៣ពួក គឺមនុស្សមានភេទពីរ១
អមនុស្សមានភេទពីរ១ តិរច្ឆានមានភេទពីរ១។ បណ្ឌក គឺជនខ្ទើយ មាន៣ពួកគឺ
មនុស្សខ្ទើយ១ អមនុស្សខ្ទើយ១ តិរច្ឆានខ្ទើយ១។ បុ្រសមាន៣ពួក គឺមនុស្សប្រុស១
អមនុស្សប្រុស១ តិរច្ឆានឈ្មោល១។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣
គឺវច្ចមគ្គ (ទ្វារធំ)១ បស្សាវមគ្គ (ទ្វារតូច)១ មុខមគ្គ (ទ្វារមាត់)១
(ទ្វារមគ្គណាមួយ) របស់មនុស្សស្រី ត្រូវអាបត្តិបារាជិក។
កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១
មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់អមនុស្សស្រី ។បេ។ របស់តិរច្ឆានញី
ត្រូវអាបត្តិបារាជិក។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣
គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់មនុស្សមានភេទពីរ។បេ។
របស់អមនុស្សមានភេទពីរ ។បេ។ របស់តិរច្ឆានមានភេទពីរ ត្រូវអាបត្តិបារាជិក។
កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំងពីរ គឺវច្ចមគ្គ១ មុខមគ្គ១
(ទ្វារមគ្គណាមួយ) របស់មនុស្សខ្ទើយ ត្រូវអាបត្តិបារាជិក។
កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំងពីរ គឺវច្ចមគ្គ១ មុខមគ្គ១
(ទ្វារមគ្គណាមួយ) របស់អមនុស្សខ្ទើយ។បេ។ របស់តិរច្ឆានខ្ទើយ។បេ។
របស់អមនុស្សប្រុស។បេ។ របស់តិរច្ឆានឈ្មោល ត្រូវអាបត្តិបារាជិក។
[៣៩] ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ មនុស្សិត្ថិយា
វច្ចមគ្គំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ
ឧបដ្ឋិតេ មនុស្សិត្ថិយា បស្សាវមគ្គំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។
ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ មនុស្សិត្ថិយា មុខំ អង្គជាតំ បវេសេន្តស្ស អាបត្តិ
បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា
មនុស្សឧភតោព្យញ្ជនកស្ស អមនុស្សឧភតោព្យញ្ជនកស្ស តិរច្ឆានគតឧភតោព្យញ្ជនកស្ស
វច្ចមគ្គំ បស្សាវមគ្គំ មុខំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស
សេវនចិត្តំ ឧបដ្ឋិតេ មនុស្សបណ្ឌកស្ស វច្ចមគ្គំ។បេ។ មុខំ អង្គជាតំ បវេសេន្តស្ស
អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ អមនុស្សបណ្ឌកស្ស ។បេ។
តិរច្ឆានគតបណ្ឌកស្ស មនុស្សបុរិសស្ស អមនុស្សបុរិសស្ស តិរច្ឆានគតបុរិសស្ស វច្ចមគ្គំ
មុខំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។
[៣៩] ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង
ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គមនុស្សស្រី
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង
ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារបស្សាវមគ្គមនុស្សស្រី
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង
ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារមុខមគ្គមនុស្សស្រី
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង
ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គក្តី ទ្វារបស្សាវមគ្គក្តី
ទ្វារមុខមគ្គក្តី (ទ្វារមគ្គណាមួយ) របស់អមនុស្សស្រី។បេ។ របស់តិរច្ឆានញី
របស់មនុស្សមានភេទពីរ របស់អមនុស្សមានភេទពីរ របស់តិរច្ឆានមានភេទពីរ
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានចិត្តចង់សេពតាំងឡើងប្រាកដ
ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គក្តី។បេ។ មុខមគ្គក្តី
របស់មនុស្សខ្ទើយ ត្រូវអាបត្តិបារាជិក។ ភិក្ខុមានចិត្តចង់សេពតាំងឡើងប្រាកដ
ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គក្តី ទ្វារមុខមគ្គក្តី
(ទ្វារមគ្គណាមួយ) របស់អមនុស្សខ្ទើយ។បេ។ របស់តិរច្ឆានខ្ទើយ របស់មនុស្សប្រុស
របស់អមនុស្សប្រុស របស់តិរច្ឆានឈ្មោល ត្រូវអាបត្តិបារាជិក។
[៤០] ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ
អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ
សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា
មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ
បវេសនំ ន សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ, ឧទ្ធរណំ
សាទិយតិ អាបត្តិ បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ
អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ ន សាទិយតិ បវិដ្ឋំ ន
សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា
មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ
បវេសនំ ន សាទិយតិ បវិដ្ឋំ ន សាទិយតិ ឋិតំ ន សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ
បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា
វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ ន សាទិយតិ បវិដ្ឋំ ន សាទិយតិ
ឋិតំ ន សាទិយតិ ឧទ្ធរណំ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ
ភិក្ខុស្ស សន្តិកេ អានេត្វា បស្សាវមគ្គេន។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ
បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស
។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ជាគរន្តឹ សុត្តំ មត្តំ
ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។
មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន
អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ
ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
ភិក្ខុប្បច្ចត្ថិកា អមនុស្សិត្ថឹ ។បេ។ តិរច្ឆានគតិត្ថឹ មនុស្សឧភតោព្យញ្ជនកំ
អមនុស្សឧភតោព្យញ្ជនកំ តិរច្ឆានគតឧភតោព្យញ្ជនកំ ភិក្ខុស្ស សន្តិកេ អានេត្វា
វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ
បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ
អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតឧភតោព្យញ្ជនកំ ជាគរន្តំ សុត្តំ មត្តំ
ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ
បារាជិកស្ស។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន
បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ
ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស បេ។ ន សាទិយតិ អនាបត្តិ។
ភិក្ខុប្បច្ចត្ថិកា មនុស្សបណ្ឌកំ ។បេ។ អមនុស្សបណ្ឌកំ តិរច្ឆានគតបណ្ឌកំ ភិក្ខុស្ស
សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ
សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ
អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតបណ្ឌកំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ
បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។បេ។ មតំ
យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ
អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ
សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា
មនុស្សបុរិសំ ។បេ។ អមនុស្សបុរិសំ ។បេ។ តិរច្ឆានគតបុរិសំ ភិក្ខុស្ស សន្តិកេ
អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ
បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ
អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតបុរិសំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ
បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។បេ។ មតំ
យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ
អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ
សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
[៤០] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់)
មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ
(ស្រីនោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់)
មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ)
ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ)។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅទេ
តែថា ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។
ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប)
ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ)។
បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
តែថាត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។
ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប)
ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ)។
បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
មិនត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី
តែថាត្រេកអរនឹងអង្គជាតដែលបន្ថយចេញ ត្រូវអាបត្តិបារាជិក។
ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប)
ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ)។
បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
មិនត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
មិនត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប)
ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារបស្សាវមគ្គក្តី។បេ។
ទ្វារមុខមគ្គក្តី (របស់ស្រីនោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។
បើភិក្ខុនោះមិនត្រេកអរ ក៏ពុំត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី(១នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី
ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី
ដែលស្លាប់ហើយ មានទ្វារមគ្គសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយមានទ្វារមគ្គសត្វពុំទាន់ស៊ីដោយច្រើនក្តី។បេ។
ត្រូវអាបត្តិបារាជិក។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រីស្លាប់(១នាក់)
ដែលមានទ្វារមគ្គ សត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច)
មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ)
ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ
(របស់មនុស្សស្រីស្លាប់នោះ)។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។
បើភិក្ខុនោះមិនត្រេកអរទេ ក៏ពុំត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកអមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្សមានភេទពីរ
អមនុស្សមានភេទពីរ តិរច្ឆានមានភេទពីរ មកកាន់សំណាក់ភិក្ខុ (១រូប)
ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ
ឬទ្វារមុខមគ្គ (របស់ជនទាំងនោះ)។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។
បើមិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវ
នាំយកតិរច្ឆានមានភេទពីរ ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី
ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយ មានទ្វារមគ្គ
សត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយ
មានទ្វារមគ្គសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។
ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានមានភេទពីរដែលស្លាប់ហើយ
មានទ្វារមគ្គសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច)
មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ)
ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់តិរច្ឆានមានភេទពីរ
ដែលស្លាប់ហើយនោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។
(បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកមនុស្សខ្ទើយ។បេ។ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ
មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ)
ទៅតាមទ្វារវច្ចមគ្គក្តី។បេ។ តាមទ្វារមុខមគ្គក្តី (របស់ជនទាំងនោះ)។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។បេ។ បើមិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានខ្ទើយដែលនៅភ្ញាក់ដឹងខ្លួនក្តី
ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី
ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីហើយដោយច្រើនក្តី។បេ។
ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវ
នាំយកតិរច្ឆានខ្ទើយដែលស្លាប់ហើយមានទ្វារមគ្គសត្វស៊ីហើយដោយច្រើន
(នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត
(ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គក្តី ។បេ។ ទ្វារមុខមគ្គក្តី
(របស់តិរច្ឆានខ្ទើយដែលស្លាប់ហើយនោះ)។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ
ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវ នាំយកមនុស្សប្រុស។បេ។
អមនុស្សប្រុស។បេ។ តិរច្ឆានឈ្មោល មកកាន់សំណាក់ភិក្ខុ(១រូប)
ហើយបញ្ចូលអង្គជាត(ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គក្តី។បេ។ មុខមគ្គក្តី
(របស់ជនទាំងនោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានឈ្មោល ដែលនៅភ្ញាក់ដឹងខ្លួនក្តី
ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។
ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានឈ្មោលដែលស្លាប់ហើយ
មានទ្វារមគ្គសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប)
ហើយបញ្ចូលអង្គជាតភិក្ខុនោះទៅតាមទ្វារវច្ចមគ្គក្តី។បេ។ ទ្វារមុខមគ្គក្តី
(របស់តិរច្ឆាននោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។
(បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
[៤១] ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ
អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតាយ អសន្ថតស្ស
អសន្ថតាយ សន្ថតស្ស សន្ថតាយ សន្ថតស្ស អសន្ថតាយ អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ
បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ
អនាបត្តិ ។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ជាគរន្តឹ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ
មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតំ
យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន
អង្គជាតំ អភិនិសីទេន្តិ សន្ថតាយ អសន្ថតស្ស អសន្ថតាយ សន្ថតស្ស សន្ថតាយ សន្ថតស្ស
អសន្ថតាយ អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ
សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា
អមនុស្សិត្ថឹ ។បេ។ តិរច្ឆានគតិត្ថឹ មនុស្សឧភតោព្យញ្ជនកំ អមនុស្សឧភតោព្យញ្ជនកំ
តិរច្ឆានគតឧភតោព្យញ្ជនកំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន
មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស
សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ
ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា
តិរច្ឆានគតឧភតោព្យញ្ជនកំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ
យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស
សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតស្ស
អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ
បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ
ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សបណ្ឌកំ
អមនុស្សបណ្ឌកំ តិរច្ឆានគតបណ្ឌកំ មនុស្សបុរិសំ អមនុស្សបុរិសំ តិរច្ឆានគតបុរិសំ
ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ
សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ
ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ
បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតបុរិសំ
ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ
។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា
វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស
សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ
សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ
អនាបត្តិ។
[៤១] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់)
មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុនោះ)
ដែលគ្មានស្រោមទ្រនាប់តាមទ្វារវច្ចមគ្គ ឬបស្សាវមគ្គ ឬមុខមគ្គ (របស់ស្រី)
ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី)
ដែលគ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់
(តាមទ្វារមគ្គរបស់ស្រី) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ)
គ្មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) គ្មានស្រោមទ្រនាប់ក្តី។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវ នាំយកមនុស្សស្រី(១នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី
ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវនាំយកស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន
(នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត
(របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ តាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ
ឬទ្វារមុខមគ្គ (របស់ស្រី) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ)
ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) គ្មានស្រោមទ្រនាប់ក្តី
អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី)
មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) គ្មានស្រោមទ្រនាប់
(តាមទ្វារមគ្គរបស់ស្រី) គ្មានស្រោមទ្រនាប់ក្តី។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ
ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវ នាំយកអមនុស្សស្រី។បេ។ តិរច្ឆានញី
មនុស្សមានភេទពីរ អមនុស្សមានភេទពីរ តិរច្ឆានមានភេទពីរ
មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុ)
ដែលគ្មានស្រោមទ្រនាប់ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ
(របស់ជនទាំងនោះ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាតភិក្ខុមានស្រោមទ្រនាប់
(តាមទ្វារមគ្គរបស់ជនទាំងនោះ) គ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ)
ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត(របស់ភិក្ខុ)
ដែលគ្មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ)
ដែលគ្មានស្រោមទ្រនាប់ក្តី។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ
ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានមានភេទពីរ
ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី
ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក ។បេ។
ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានមានភេទពីរដែលស្លាប់ហើយសត្វស៊ីហើយដោយ ច្រើន
(នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត
(របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ តាមទ្វារវច្ចមគ្គក្តី។បេ។
តាមទ្វារមុខមគ្គក្តី (របស់តិរច្ឆានមានភេទពីរ) ដែលមានស្រោមទ្រនាប់ក្តី
អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ តាមទ្វារមគ្គ
(របស់តិរច្ឆានមានភេទពីរ) ដែលគ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ)
មានស្រោមទ្រនាប់តាមទ្វារមគ្គ (របស់តិរច្ឆានមានភេទពីរ)
ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) គ្មានស្រោមទ្រនាប់
តាមទ្វារមគ្គ (របស់តិរច្ឆានមានភេទពីរ) ដែលគ្មានស្រោមទ្រនាប់ក្តី។
បើភិក្ខុនោះ ត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ
ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សខ្ទើយ អមនុស្សខ្ទើយ
តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល មកកាន់សំណាក់ភិក្ខុ(១រូប)
ហើយបញ្ចូលអង្គជាត (របស់ភិក្ខុនោះ)
ដែលគ្មានស្រោមទ្រនាប់តាមទ្វារវច្ចមគ្គក្តី។បេ។ តាមទ្វារមុខមគ្គក្តី
(របស់ជនទាំងនោះ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ)
ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលគ្មានស្រោមទ្រនាប់ក្តី
អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ)
ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់
(តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលគ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះ
ត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ
ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានឈ្មោលដែលនៅភ្ញាក់ដឹងខ្លួនក្តី
ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយ
សត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។
ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានឈ្មោលដែលស្លាប់ហើយសត្វស៊ីហើយ ដោយច្រើន
(នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត
(របស់ភិក្ខុ) ដែលឥតស្រោមទ្រនាប់ទៅតាមទ្វារវច្ចមគ្គក្តី។បេ។
តាមទ្វារមុខមគ្គក្តី (របស់តិរច្ឆានឈ្មោល) ដែលមានស្រោមទ្រនាប់ក្តី
អង្គជាត(របស់ភិក្ខុ)
ដែលមានស្រោមទ្រនាប់តាមទ្វារមគ្គតិរច្ឆានឈ្មោលដែលគ្មានស្រោមទ្រនាប់ ក្តី
អង្គជាត(របស់ភិក្ខុ)ដែលមានស្រោមទ្រនាប់តាមទ្វារមគ្គ
(របស់តិរច្ឆានឈ្មោល)ដែលមានស្រោមទ្រនាប់ក្តី អង្គជាត(របស់ភិក្ខុ)
ដែលគ្មានស្រោមទ្រនាប់តាមទ្វារមគ្គ
(របស់តិរច្ឆានឈ្មោលដែលគ្មានស្រោមទ្រនាប់ក្តី។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ
ក៏មិនត្រូវអាបត្តិឡើយ។
[៤២] ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា សន្តិកេ
អានេត្វា អង្គជាតេន វច្ចមគ្គំ បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ
សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន
សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា ជាគរន្តិយា សុត្តាយ
មត្តាយ ឧម្មត្តាយ បមត្តាយ មតាយ អក្ខាយិតាយ មតាយ យេភុយ្យេន អក្ខាយិតាយ ។បេ។ អាបត្តិ
បារាជិកស្ស ។បេ។ មតាយ យេភុយ្យេន ខាយិតាយ សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ
បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ
សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា
មនុស្សឧភតោព្យញ្ជនកស្ស អមនុស្សឧភតោព្យញ្ជនកស្ស តិរច្ឆានគតឧភតោព្យញ្ជនកស្ស
មនុស្សបណ្ឌកស្ស អមនុស្សបណ្ឌកស្ស តិរច្ឆានគតបណ្ឌកស្ស មនុស្សបុរិសស្ស
អមនុស្សបុរិសស្ស តិរច្ឆានគតបុរិសស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ
អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ
សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ
តិរច្ឆានគតបុរិសស្ស ជាគរន្តស្ស សុត្តស្ស មត្តស្ស ឧម្មត្តស្ស បមត្តស្ស មតស្ស
អក្ខាយិតស្ស មតស្ស យេភុយ្យេន អក្ខាយិតស្ស ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតស្ស
យេភុយ្យេន ខាយិតស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ អភិនិសីទេន្តិ។ សោ
ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ
ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
[៤២] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប)
មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ហើយបញ្ចូលទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ
ឬទ្វារមុខមគ្គ(របស់ស្រីនោះ) ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ)។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុ)
មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប)
មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី
ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។
ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប)
មកកាន់សំណាក់មនុស្សស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន
(នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ
(របស់ស្រីនោះ) ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ)។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ
ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប)
មកកាន់សំណាក់អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្សមានភេទពីរ អមនុស្សមានភេទពី
តិរច្ឆានមានភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស
អមនុស្សប្រុស តិរច្ឆានឈ្មោល ហើយញុំាងទ្វាវច្ចមគ្គ ឬទ្វារមុខមគ្គ (របស់ជនទាំងនោះ)
ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ) ។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។
(បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោល
ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី
ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។
ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោល
ដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច)
ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារមុខមគ្គ (របស់តិរច្ឆានឈ្មោលនោះ)
ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ)។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។
(បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
[៤៣] ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា សន្តិកេ
អានេត្វា អង្គជាតេន វច្ចមគ្គំ បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតាយ
អសន្ថតស្ស សន្ថតាយ សន្ថតស្ស សន្ថតាយ អសន្ថតស្ស អសន្ថតាយ។ សោ ចេ បវេសនំ សាទិយតិ
បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ
អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា ជាគរន្តិយា សុត្តាយ មត្តាយ
ឧម្មត្តាយ បមត្តាយ មតាយ អក្ខាយិតាយ មតាយ យេភុយ្យេន អក្ខាយិតាយ ។បេ។ អាបត្តិ
បារាជិកស្ស ។បេ។ មតាយ យេភុយ្យេន ខាយិតាយ សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ
បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតាយ អសន្ថតស្ស សន្ថតាយ សន្ថតស្ស
សន្ថតាយ អសន្ថតស្ស អសន្ថតាយ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ
ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា
មនុស្សឧភតោព្យញ្ជនកស្ស អមនុស្សឧភតោព្យញ្ជនកស្ស តិរច្ឆានគតឧភតោព្យញ្ជនកស្ស
មនុស្សបណ្ឌកស្ស អមនុស្សបណ្ឌកស្ស តិរច្ឆានគតបណ្ឌកស្ស មនុស្សបុរិសស្ស
អមនុស្សបុរិសស្ស តិរច្ឆានគតបុរិសស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ
អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស
អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ
អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ
តិរច្ឆានគតបុរិសស្ស ជាគរន្តស្ស សុត្តស្ស មត្តស្ស ឧម្មត្តស្ស បមត្តស្ស មតស្ស
អក្ខាយិតស្ស មតស្ស យេភុយ្យេន អក្ខាយិតស្ស ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតស្ស
យេភុយ្យេន ខាយិតស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ អភិនិសីទេន្តិ
សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ
ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ
ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
[៤៣] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប)
មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ
ឬទ្វារមុខមគ្គ(របស់ស្រីនោះ) ដែលគ្មានស្រោមទ្រនាប់ ឲ្យចូលទៅដោយអង្គជាត
(របស់ភិក្ខុនោះ) ដែលមានស្រោមទ្រនាប់ក្តី ទ្វារមគ្គរបស់ស្រីដែលមានស្រោមទ្រនាប់
អង្គជាត(របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី)
មានស្រោមទ្រនាប់ អង្គជាត (របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី
ទ្វារមគ្គ(របស់ស្រី) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ)
គ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់)
ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី
ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។
ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប)
មកកាន់សំណាក់មនុស្សស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន
(នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ
(របស់ស្រីនោះ) ដែលគ្មានស្រោមទ្រនាប់ ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុ)
ដែលមានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) មានស្រោមទ្រនាប់
អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី)
មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី
ទ្វារមគ្គ(របស់ស្រី) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ)
គ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុ)
មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប)
មកកាន់សំណាក់អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្សមានភេទពីរ អមនុស្សមានភេទពីរ
តិរច្ឆានមានភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស
អមនុស្សប្រុស តិរច្ឆានឈ្មោល ហើយញុំាងទ្វារវច្ចមគ្គ
ឬទ្វារមុខមគ្គ(របស់ជនទាំងនោះ) ដែលគ្មានស្រោមទ្រនាប់ ឲ្យចូលទៅដោយអង្គជាត
(របស់ភិក្ខុនោះ) ដែលមានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ជនទាំងនោះ)
មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី
ទ្វារមគ្គ(របស់ជនទាំងនោះ) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ)
មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ជនទាំងនោះ) គ្មានស្រោមទ្រនាប់
អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី។
បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ
(ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី
ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោល
ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី
ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី
ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ
(១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោលដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន
(នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារមុខមគ្គ
(របស់តិរច្ឆានឈ្មោល) ដែលគ្មានស្រោមទ្រនាប់ ឲ្យចូលទៅដោយអង្គជាត
(របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល)
មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី
ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ)
មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ)
គ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី
ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី
ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី
ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុ)
មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
[៤៤] យថា ភិក្ខុប្បច្ចត្ថិកា វិត្ថារិតា ឯវំ
រាជប្បច្ចត្ថិកា ចោរប្បច្ចត្ថិកា ធុត្តប្បច្ចត្ថិកា ឧប្បលគន្ធប្បច្ចត្ថិកា
វិត្ថារេតព្វា។
[៤៤] ពួកភិក្ខុជាសត្រូវដែលបានសំដែងហើយដោយពិស្តារយ៉ាងណា
ពួកស្តេចជាសត្រូវក្តី ពួកចោរជាសត្រូវក្តី ពួកអ្នកលេងជាសត្រូវក្តី
ពួកសត្រូវអ្នកពុះទ្រូងអារយកបេះដូងក្តី បណ្ឌិតគប្បីពោលឲ្យពិស្តារយ៉ាងនោះដែរចុះ។
[៤៥] មគ្គេន មគ្គំ បវេសេតិ អាបត្តិ បារាជិកស្ស។ មគ្គេន
អមគ្គំ បវេសេតិ អាបត្តិ បារាជិកស្ស។ អមគ្គេន មគ្គំ បវេសេតិ អាបត្តិ បារាជិកស្ស។
អមគ្គេន អមគ្គំ បវេសេតិ អាបត្តិ ថុល្លច្ចយស្ស។
[៤៥] ភិក្ខុញុំាងមគ្គឲ្យចូលទៅដោយមគ្គ
[គឺភិក្ខុញុំាងអង្គជាតិរបស់ខ្លួនឲ្យចូលទៅតាមទ្វារមគ្គទាំង៣ ទ្វារមគ្គណាមួយ។]
ត្រូវអាបត្តិបារាជិក។ ភិក្ខុញុំាងអមគ្គឲ្យចូលទៅដោយមគ្គ
[គឺបញ្ចូលអង្គជាតទៅតាមទ្វាមគ្គ ហើយបន្ថយអង្គជាតចេញតាមមុខដំបៅដែលមានជុំវិញទ្វារមគ្គនោះ។]
ត្រូវអាបត្តិបារាជិក។ ភិក្ខុញុំាងមគ្គឲ្យចូលទៅដោយអមគ្គ
[គឺបញ្ចូលអង្គជាតទៅតាមមុខដំបៅ ហើយបន្ថយចេញតាមទ្វារមគ្គវិញ។]
ត្រូវអាបត្តិបារាជិក។ ភិក្ខុញុំាងអមគ្គឲ្យចូលទៅដោយអមគ្គ
[គឺបញ្ចូលអង្គជាតទៅតាមមុខដំបៅមួយ ហើយបន្ថយចេញតាមមុខដំបៅផ្សេងវិញ។]
ត្រូវអាបត្តិថុល្លច្ច័យ។
[៤៦] ភិក្ខុ សុត្តភិក្ខុម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ
សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន សាទិយតិ ទូសកោ នាសេតព្វោ។ ភិក្ខុ
សុត្តសាមណេរម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន
សាទិយតិ ទូសកោ នាសេតព្វោ។ សាមណេរោ សុត្តភិក្ខុម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ
សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន សាទិយតិ ទូសកោ នាសេតព្វោ។ សាមណេរោ
សុត្តសាមណេរម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន
សាទិយតិ ទូសកោ នាសេតព្វោ។
[៤៦] ភិក្ខុសេពមេថុនធម្មនឹងភិក្ខុផងគ្នាដែលកំពុងដេកលក់
បើភិក្ខុនោះភ្ញាក់ឡើងហើយត្រេកអរដែរ សង្ឃត្រូវឲ្យវិនាស
(គឺត្រូវផ្សឹកចេញ)ទាំងពីររូប។ បើភិក្ខុនោះភ្ញាក់ឡើង ហើយមិនត្រេកអរទេ
សង្ឃត្រូវឲ្យវិនាសតែភិក្ខុដែលប្រទូស្ត (គឺភិក្ខុអ្នកសេពនោះ)។ ភិក្ខុសេពមេថុនធម្មនឹងសាមណេរដែលកំពុងដេកលក់
បើសាមណេរនោះភ្ញាក់ឡើង ហើយត្រេកអរដែរ សង្ឃត្រូវឲ្យវិនាសទាំងពីររូប។
បើសាមណេរនោះភ្ញាក់ឡើង ហើយមិនត្រេកអរទេ
សង្ឃត្រូវឲ្យវិនាសតែភិក្ខុដែលប្រទូស្ត។
សាមណេរសេពមេថុនធម្មនឹងភិក្ខុដែលកំពុងដេកលក់ បើភិក្ខុនោះភ្ញាក់ឡើងហើយត្រេកអរដែរ
សង្ឃត្រូវឲ្យវិនាសទាំងពីររូប។ បើភិក្ខុនោះភ្ញាក់ឡើងហើយមិនត្រេកអរទេ
សង្ឃត្រូវឲ្យវិនាសតែសាមណេរដែលប្រទូស្ត។
សាមណេរសេពមេថុនធម្មនឹងសាមណេរផងគ្នាដែលកំពុងដេកលក់
បើសាមណេរនោះភ្ញាក់ឡើងហើយត្រេកអរដែរ សង្ឃត្រូវឲ្យវិនាសទាំងពីររូប។
បើសាមណេរនោះភ្ញាក់ឡើងហើយមិនត្រេកអរទេ
សង្ឃត្រូវឲ្យវិនាសតែសាមណេរដែលប្រទូស្ត។
[៤៧] អនាបត្តិ អជានន្តស្ស ឧម្មត្តកស្ស ខិត្តចិត្តស្ស
វេទនដ្ដស្ស អាទិកម្មិកស្សាតិ។
[៤៧] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺភិក្ខុមិនដឹង១
ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ អាទិកម្មិកៈ
(គឺភិក្ខុដើមបញ្ញត្តិ)១។
របៀបសំដែងអំពីអង្គជាត និងទ្វារមគ្គមានស្រោមទ្រនាប់ ចប់។
វិនីតវត្ថុ
[៤៨] មក្កដី
វជ្ជិបុត្តា ច គិហី នគ្គោ ច តិត្ថិយា ទារិកុប្បលវណ្ណា ច ព្យញ្ជនេហិ បរេ ទុវេ មាតា
ធីតា ភគិនី ច ជាយា ច មុទុលម្ពិនា ទ្វេ វណា លេបចិត្តញ្ច ទារុធីតលិកាយ ច សុន្ទរេន សហ
បញ្ច បញ្ច សិវថិកដ្ឋិកា នាគី យក្ខី ច បេតី ច បណ្ឌកោបហតោ ឆុបេ ភទ្ទិយេ អរហំ សុត្តោ
សាវត្ថិយំ ចតុរោ បរេ វេសាលិយា តយោ មាល្លា សុបិនោ ភារុកច្ឆកោ សុបព្វា សទ្ធា
ភិក្ខុនី សិក្ខមានា សាមណេរី ច វេសិយា បណ្ឌកោ គិហី អញ្ញមញ្ញំ វុឌ្ឍបព្វជិតោ មិគោតិ។
[៤៨] (មាតិកានុក្រម គឺបញ្ជីររឿងតាមលំដាប់ហូរហែ
ដែលនឹងសំដែងតទៅដូចមានខាងក្រោមនេះគឺ) រឿងស្វាញី រឿងពួកវជ្ជីបុត្តកភិក្ខុ
រឿងភិក្ខុក្លែងភេទជាគ្រហស្ថ រឿងភិក្ខុអាក្រាត
រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ រឿងទារិកា រឿងឧប្បលវណ្ណាភិក្ខុនី
រឿងជនផ្សេងគ្នាពីររូប គឺភិក្ខុក្លាយភេទជាស្រី និងភិក្ខុនីក្លាយភេទជាបុរស រឿងមាតា
រឿងធីតា រឿងប្អូនស្រី រឿងប្រពន្ធ រឿងភិក្ខុខ្នងទន់ រឿងភិក្ខុមានអង្គជាតយារ
រឿងស្នាមដម្បៅពីរយ៉ាង រឿងរូបគំនូរ រឿងឈើចំឡាក់ជារូបធីតា រឿងភិក្ខុ៥រូប
ទាំងសុន្ទរភិក្ខុផង រឿងភិក្ខុ៥រូបនៅក្នុងព្រៃខ្មោច រឿងនាគញី រឿងយក្ខិនី
រឿងស្រីប្រេត រឿងភិក្ខុខ្ទើយ រឿងភិក្ខុកើតរោគស្ពឹក
រឿងភិក្ខុចាប់មាតុគ្រាមប្រុងនឹងសេព
រឿងភិក្ខុសឹងលក់ក្នុងទីស្ងាត់ក្បែរក្រុងភទ្ទិយ
រឿងភិក្ខុទាំងឡាយ៤រូបឯទៀតក្នុងក្រុងសាវត្ថី
រឿងអ្នកចំបាប់៣នាក់ក្នុងក្រុងវេសាលី រឿងភារុកច្ឆកភិក្ខុយល់សុបិននិមិត្ត
រឿងនាងសុបព្វា រឿងនាងសទ្ធា រឿងភិក្ខុនី រឿងសិក្ខមានា រឿងសាមណេរី រឿងស្រីផ្កាមាស
រឿងមនុស្សខ្ទើយ រឿងគ្រហស្ថ រឿងភិក្ខុសេពគ្នានឹងគ្នា រឿងភិក្ខុបួសឯចាស់
រឿងសត្វម្រឹគ។
[៤៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មក្កដិយា មេថុនំ
ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ កច្ចិ នុ ខោ អហំ
បារាជិកំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។
[៤៩] សម័យនោះឯង ភិក្ខុ១រូបបានសេពមេថុនធម្មនឹងស្វាញី។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ
អញប្រហែលជាត្រូវអាបត្តិបារាជិកហើយដឹង។
ទើបភិក្ខុនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥០] តេន ខោ បន សមយេន សម្ពហុលា វេសាលិកា វជ្ជីបុត្តកា
ភិក្ខូ សិក្ខំ អប្បច្ចក្ខាយ ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវឹសុ។ តេសំ
កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ កច្ចិ នុ ខោ មយំ បារាជិកំ អាបត្តឹ
អាបន្នាតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា បារាជិកន្តិ។
[៥០] សម័យនោះឯង
ពួកវជ្ជីបុត្តកភិក្ខុច្រើនរូបនៅក្នុងក្រុងវេសាលី មិនបានលាសិក្ខា
មិនបានធ្វើឲ្យជាក់ច្បាស់ថាខ្លួនមានកំឡាំងថយ ហើយសេពមេថុនធម្ម។
ភិក្ខុទាំងអម្បាលនោះមានសេចក្តីសង្ស័យថា សិក្ខាបទ
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ យើងរាល់គ្នាប្រហែលជាត្រូវអាបត្តិបារាជិកហើយដឹង។
ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អ្នកឯងទាំងអស់គ្នាត្រូវអាបត្តិបារាជិកហើយ។
[៥១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ
ភវិស្សតីតិ គិហិលិង្គេន មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ
ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[៥១] សម័យនោះឯង ភិក្ខុ១រូបក្លែងខ្លួនជាគ្រហស្ថ
ហើយសេពមេថុនធម្មដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ
ភវិស្សតីតិ នគ្គោ ហុត្វា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[៥២] សម័យនោះឯង ភិក្ខុ១រូបធ្វើជាអ្នកអាក្រាត
ហើយសេពមេថុនធម្មដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ
ភវិស្សតីតិ កុសចីរំ និវាសេត្វា ។បេ។ វាកចីរំ និវាសេត្វា ផលកចីរំ និវាសេត្វា
កេសកម្ពលំ និវាសេត្វា វាលកម្ពលំ និវាសេត្វា ឧលូកបក្ខំ និវាសេត្វា អជិនក្ខិបំ
និវាសេត្វា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ
អាបន្នោ បារាជិកន្តិ។
[៥៣] សម័យនោះឯង ភិក្ខុ១រូបស្លៀកស្បូវក្រង។បេ។
ស្លៀកសម្ពត់សម្បកឈើ ស្លៀកសម្ពត់ដែលត្បាញជារូបផ្លែឈើ
ស្លៀកសម្ពត់ដែលត្បាញដោយសក់ ស្លៀកសម្ពត់ដែលត្បាញដោយរោមកន្ទុយសត្វ
ស្លៀកសម្ពត់ដែលត្បាញដោយស្លាបមៀម
ស្លៀកស្បែកខ្លាដែលនៅមានទាំងរោមទាំងក្រចក ហើយសេពមេថុនធម្ម ដោយគិតថា
កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥៤] តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ បីឋកេ
និបន្នំ ទារិកំ បស្សិត្វា សារត្តោ អង្គុដ្ឋំ អង្គជាតំ បវេសេសិ។ សា កាលមកាសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ។
[៥៤] សម័យនោះឯង ភិក្ខុ១រូបជាអ្នកប្រព្រឹត្តបិណ្ឌបាត
បានឃើញនាងទារិកាម្នាក់ដេកនៅលើតាំង ក៏មានចិត្តត្រេកអរ ហើយយកមេជើង(ខ្លួន)
ទៅរុកបញ្ចូលចំអង្គជាតនាងទារិកានោះ។ នាងក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស។
[៥៥] តេន ខោ បន សមយេន អញ្ញតរោ មាណវកោ ឧប្បលវណ្ណាយ
ភិក្ខុនិយា បដិពទ្ធចិត្តោ ហោតិ។ អថខោ សោ មាណវកោ ឧប្បលវណ្ណាយ ភិក្ខុនិយា គាមំ
បិណ្ឌាយ បវិដ្ឋាយ កុដិកំ បវិសិត្វា និលីនោ អច្ឆិ។ ឧប្បលវណ្ណា ភិក្ខុនី បច្ឆាភត្តំ
បិណ្ឌបាតប្បដិក្កន្តា បាទេ បក្ខាលេត្វា កុដិកំ បវិសិត្វា មញ្ចកេ និសីទិ។ អថខោ សោ
មាណវកោ ឧប្បលវណ្ណំ ភិក្ខុនឹ ឧគ្គហេត្វា ទូសេសិ។ ឧប្បលវណ្ណា ភិក្ខុនី ភិក្ខុនីនំ
ឯតមត្ថំ អារោចេសិ។ ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ
អារោចេសុំ។ អនាបត្តិ ភិក្ខវេ អសាទិយន្តិយាតិ។
[៥៥] សម័យនោះឯង មាណពម្នាក់មានសេចក្តីប្រតិព័ទ្ធ
ចាប់ចិត្តនឹងឧប្បលវណ្ណាភិក្ខុនី។
កាលដែលឧប្បលវណ្ណាភិក្ខុនីចូលទៅបិណ្ឌបាតក្នុងស្រុក
មាណពនោះក៏ចូលទៅពួននៅក្នុងកុដិតូចចាំ។
លុះដល់ឧប្បលវណ្ណាភិក្ខុនីត្រឡប់មកពីបិណ្ឌបាតវិញ ឆាន់រួចហើយ ក៏លាងជើងហើយចូលទៅក្នុងកុដិ
អង្គុយនៅលើគ្រែ។ ខណៈនោះ មាណពនោះក៏ស្ទុះមកសង្គ្រុបឧប្បលវណ្ណាភិក្ខុនី
ហើយប្រទូស្ត។ ឧប្បលវណ្ណាភិក្ខុនីក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីផងគ្នា។
ភិក្ខុនីទាំងឡាយក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។
ភិក្ខុទាំងឡាយក៏នាំសេចក្តីនុ៎ះទៅក្រាបបង្គំទូលចំពោះ ព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧប្បលវណ្ណាមិនត្រូវអាបត្តិទេ
ព្រោះមិនមានសេចក្តីត្រេកត្រអាលឡើយ។
[៥៦] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឥត្ថីលិង្គំ
បាតុភូតំ ហោតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ តំយេវ ឧបជ្ឈំ តមេវ
ឧបសម្បទំ តានិ វស្សានិ ភិក្ខុនីហិ សង្កមិតុំ យា អាបត្តិយោ ភិក្ខូនំ ភិក្ខុនីហិ
សាធារណា តា អាបត្តិយោ ភិក្ខុនីនំ សន្តិកេ វុដ្ឋាតុំ យា អាបត្តិយោ ភិក្ខូនំ
ភិក្ខុនីហិ អសាធារណា តាហិ អាបត្តីហិ អនាបត្តីតិ។ តេន ខោ បន សមយេន អញ្ញតរិស្សា
ភិក្ខុនិយា បុរិសលិង្គំ បាតុភូតំ ហោតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ
ភិក្ខវេ តំយេវ ឧបជ្ឈំ តមេវ ឧបសម្បទំ តានិ វស្សានិ ភិក្ខូហិ សង្កមិតុំ យា អាបត្តិយោ
ភិក្ខុនីនំ ភិក្ខូហិ សាធារណា តា អាបត្តិយោ ភិក្ខូនំ សន្តិកេ វុដ្ឋាតុំ យា
អាបត្តិយោ ភិក្ខុនីនំ ភិក្ខូហិ អសាធារណា តាហិ អាបត្តីហិ អនាបត្តីតិ។
[៥៦] សម័យនោះឯង
ភិក្ខុ១រូបក្លាយភេទខ្លួនប្រែទៅជាស្រី។
ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
តថាគតអនុញ្ញាតនូវឧបជ្ឈាយ៍នោះដដែល និងឧបសម្បទានោះដដែល និងវស្សាទាំងនោះ
[គឺទ្រង់អនុញ្ញាត មិនបាច់ឲ្យសូមឧបជ្ឈាយ៍ និងឧបសម្បទាជាថ្មីទៀត
វស្សាក៏មិនបាច់ឲ្យរាប់ជាថ្មី
ត្រូវរាប់តាំងពីឧបសម្បទាជាភិក្ខុនោះមកដដែល។]
និងអនុញ្ញាតឲ្យនៅរួមជាមួយនឹងភិក្ខុនីទាំងឡាយ (ម្យ៉ាងទៀត) អាបត្តិណា
ជារបស់ភិក្ខុដែលទួទៅដល់ភិក្ខុនីទាំងឡាយ តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ
ដើម្បីឲ្យភិក្ខុដែលក្លាយភេទជាស្រីនោះនៅក្នុងសំណាក់ភិក្ខុនីទាំងឡាយបាន
អាបត្តិណាជារបស់ភិក្ខុដែលមិនទួទៅដល់ភិក្ខុនីទាំងឡាយ
ភិក្ខុនីនោះមិនត្រូវអាបត្តិព្រោះអាបត្តិនោះឡើយ។ សម័យនោះឯង ភិក្ខុនី១រូប
ក្លាយភេទខ្លួនទៅជាប្រុស។
ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
តថាគតអនុញ្ញាតនូវឧបជ្ឈាយ៍នោះដដែល និងឧបសម្បទានោះដដែល និងវស្សាទាំងនោះ
និងអនុញ្ញាតឲ្យនៅរួមជាមួយនឹងភិក្ខុទាំងឡាយ អាបត្តិណាជារបស់ភិក្ខុនីដែលទួទៅដល់ភិក្ខុទាំងឡាយ
តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ
ដើម្បីឲ្យភិក្ខុនីដែលក្លាយភេទខ្លួនជាប្រុសនោះនៅក្នុងសំណាក់ភិក្ខុ
ទាំងឡាយបាន អាបត្តិណាជារបស់ភិក្ខុនីដែលមិនទួទៅដល់ភិក្ខុទាំងឡាយទេ
(ភិក្ខុនីនេះ) មិនមានអាបត្តិព្រោះអាបត្តិទាំងនោះឡើយ។
[៥៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ
ភវិស្សតីតិ មាតុយា មេថុនំ ធម្មំ បដិសេវិ ។បេ។ ធីតុយា មេថុនំ ធម្មំ បដិសេវិ ។បេ។
ភគិនិយា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ ភគវតោ ឯតមត្ថំ
អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ បុរាណទុតិយិកាយ មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ
ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[៥៧]
សម័យនោះឯងភិក្ខុ១រូបសេពមេថុនធម្មនឹងមាតា(របស់ខ្លួន) ដោយយល់ថា
កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។បេ។
សេពមេថុនធម្មនឹងធីតា(របស់ខ្លួន)។បេ។ សេពមេថុនធម្មនឹងប្អូនស្រី(របស់ខ្លួន)។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទើបក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង
ភិក្ខុ១រូបសេពមេថុនធម្មនឹងស្រីដែលមាតាបិតាផ្សំផ្គុំឲ្យអំពីមុន។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មុទុបិដ្ឋិកោ
ហោតិ។ សោ អនភិរតិយា បីឡិតោ អត្តនោ អង្គជាតំ មុខេន អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
លម្ពី ហោតិ។ សោ អនភិរតិយា បីឡិតោ អត្តនោ អង្គជាតំ អត្តនោ វច្ចមគ្គំ បវេសេសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[៥៨] សម័យនោះឯងភិក្ខុ១រូបមានខ្នងទន់។
ភិក្ខុនោះមានសេចក្តីអផ្សុកបៀតបៀន ហើយបានយកអង្គជាតខ្លួនមកបៀមនឹងមាត់។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯងភិក្ខុ១រូបមានអង្គជាតយារវែង។
ភិក្ខុនោះមានសេចក្តីអផ្សុកបៀតបៀន
ក៏ចាប់បំពត់អង្គជាតខ្លួនបញ្ចូលទៅក្នុងវច្ចមគ្គ (គឺទ្វារធំ) របស់ខ្លួន។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មតសរីរំ បស្សិ។
តស្មឹ ច សរីរេ អង្គជាតសាមន្តា វណោ ហោតិ។ សោ ឯវំ មេ អនាបត្តិ ភវិស្សតីតិ អង្គជាតេ
អង្គជាតំ បវេសេត្វា វណេន នីហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ
អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មតសរីរំ បស្សិ។ តស្មឹ ច
សរីរេ អង្គជាតសាមន្តា វណោ ហោតិ។ សោ ឯវំ មេ អនាបត្តិ ភវិស្សតីតិ វណេ អង្គជាតំ
បវេសេត្វា អង្គជាតេន នីហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ
អាបន្នោ បារាជិកន្តិ។
[៥៩] សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។
ឯសរីរនោះ មានដម្បៅជុំវិញអង្គជាត។
ភិក្ខុនោះបានបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងអង្គជាត(សរីរនោះ)
ហើយបន្ថយអង្គជាតចេញមកវិញតាមដម្បៅដោយគិតថា កាលបើអញធ្វើយ៉ាងនេះ
អញនឹងមិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។ ឯសរីរនោះ
មានដម្បៅជុំវិញអង្គជាត។ ភិក្ខុនោះបានបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងដម្បៅ
ហើយបន្ថយចេញមកវិញតាមអង្គជាតិ ដោយគិតថា កាលបើអញធ្វើយ៉ាងនេះ
អញនឹងមិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៦០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សារត្តោ
លេបចិត្តស្ស និមិត្តំ អង្គជាតេន ឆុបិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សារត្តោ
ទារុធីតលិកាយ និមិត្តំ អង្គជាតេន ឆុបិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[៦០] សម័យនោះឯង ភិក្ខុ១រូបមានតម្រេក
ហើយយកអង្គជាត(ខ្លួន)ទៅញល់នឹងនិមិត្តរបស់រូបគំនូរ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង
ភិក្ខុ១រូបមានតម្រេក
ហើយយកអង្គជាត(ខ្លួន)ទៅញល់នឹងនិមិត្តរបស់រូបតុក្កតាស្រីដែលធ្វើដោយ ឈើ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៦១] តេន ខោ បន សមយេន សុន្ទរោ នាម ភិក្ខុ រាជគហា
បព្វជិតោ រថិកាយ គច្ឆតិ។ អញ្ញតរា ឥត្ថី តំ បស្សិត្វា ឯតទវោច [តំ បស្សិត្វា
ឯតទវោចាតិ ឱរោបិយមរម្មបោត្ថកេសុ ន ទិស្សតិ។] មុហុត្តំ ភន្តេ អាគមេហិ
វន្ទិស្សាមីតិ។ សា វន្ទន្តី អន្តរវាសកំ ឧក្ខិបិត្វា មុខេន អង្គជាតំ អគ្គហេសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ សាទិយិ ត្វំ ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។ អនាបត្តិ
ភិក្ខុ អសាទិយន្តស្សាតិ។
[៦១] សម័យនោះឯង ភិក្ខុ១រូបឈ្មោះសុន្ទរៈ
ចេញពីក្រុងរាជគ្រឹះទៅបួស ហើយដើរទៅតាមថ្នល់។ មានស្រីម្នាក់បានឃើញភិក្ខុនោះ
ហើយក៏និយាយថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់បង្អង់១រំពេចសិន
ខ្ញុំព្រះករុណានឹងថ្វាយបង្គំ។ ស្រីនោះកាលដែលថ្វាយបង្គំ ក៏សើយស្បង់ឡើង ហើយយកមាត់ទៅបៀមអង្គជាត(របស់ភិក្ខុនោះ)។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងត្រេកអរដែរឬទេ?
ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិទេ
ព្រោះមិនត្រេកអរ។
[៦២] តេន ខោ បន សមយេន អញ្ញតរា ឥត្ថី ភិក្ខុំ បស្សិត្វា
ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ អហំ
វាយមិស្សាមិ ត្វំ មា វាយមិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន
អញ្ញតរា ឥត្ថី ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ
ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ ត្វំ វាយមាហិ អហំ ន វាយមិស្សាមិ ឯវន្តេ អនាបត្តិ
ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ
អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរា ឥត្ថី ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ
ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ អព្ភន្តរំ
ឃដ្ដេត្វា ពហិ មោចេហិ ។បេ។ ពហិ ឃដ្ដេត្វា អព្ភន្តរំ មោចេហិ ឯវន្តេ អនាបត្តិ
ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ
អាបន្នោ បារាជិកន្តិ។
[៦២] សម័នោះឯង មានស្រីម្នាក់បានឃើញភិក្ខុ១រូប
ហើយនិយាយថា បពិត្រលោកម្ចាស់ សូមនិមន្តលោកម្ចាស់មកសេពមេថុនឯនេះ។
ភិក្ខុនោះនិយាយថា កុំនាង ការសេពមេថុនធម្មនេះមិនគួរទេ។ ស្រីនោះអង្វរថា
បពិត្រលោកម្ចាស់ សូមលោកម្ចាស់និមន្តមក (កុំប្រកែក) ខ្ញុំព្រះករុណានឹងព្យាយាម
លោកម្ចាស់មិនបាច់ព្យាយាមទេ (នៅតែស្ងៀមបានហើយ) សេពយ៉ាងនេះ
លោកម្ចាស់មិនត្រូវអាបត្តិទេ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យស្រីនោះ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានស្រីម្នាក់មាននាមមិនប្រាកដ
ឃើញភិក្ខុ១រូប ហើយនិយាយថា បពិត្រលោកម្ចាស់ សូមនិមន្តលោក មកសេពមេថុនធម្ម
(នឹងខ្ញុំសិន)។ ភិក្ខុនោះឆ្លើយថា កុំនាង អំពើនេះមិនគួរទេ។
ស្រីនោះក៏និយាយអង្វរថា បពិត្រលោកម្ចាស់ សូមនិមន្តមក
សូមលោកម្ចាស់ព្យាយាមចុះ ខ្ញុំព្រះករុណាមិនព្យាយាមទេ ធ្វើយ៉ាងនេះ
លោកម្ចាស់មិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យស្រីនោះទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានស្រីម្នាក់បានឃើញភិក្ខុ១រូប
ក៏និយាយបបួលថា បពិត្រលោកម្ចាស់ សូមនិមន្តមកសេពមេថុនធម្ម
(នឹងខ្ញុំព្រះករុណាឯនេះ)។ ភិក្ខុនោះឆ្លើយថា កុំប្អូនស្រី អំពើនេះមិនគួរទេ។
ស្រីនោះក៏ពន្យល់ថា បពិត្រលោកម្ចាស់
សូមលោកនិមន្តមកព្យាយាមក្នុងអង្គជាតខ្ញុំ រួចបញ្ចេញអសុចិទៅខាងក្រៅអង្គជាតិវិញ។បេ។
ព្យាយាមខាងក្រៅអង្គជាត ហើយបញ្ចេញអសុចិទៅខាងក្នុងអង្គជាតវិញ ធ្វើយ៉ាងនេះ
លោកម្ចាស់មិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យស្រីនោះទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៦៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា
អក្ខាយិតំ [អក្ខយិតំ។] សរីរំ បស្សិត្វា តស្មឹ មេថុនំ ធម្មំ បដិសេវិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន
អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា យេភុយ្យេន អក្ខាយិតំ សរីរំ បស្សិត្វា តស្មឹ មេថុនំ
ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា យេភុយ្យេន ខាយិតំ
[ខយិតំ។] សរីរំ បស្សិត្វា តស្មឹ មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ សីវថិកំ គន្ត្វា ឆិន្នសីសំ បស្សិត្វា វិវដ្ដកតេ[វត្តកតេ។] មុខេ ឆុបន្តំ
អង្គជាតំ បវេសេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា ឆិន្នសីសំ បស្សិត្វា
វិវដ្ដកតេ មុខេ អច្ឆុបន្តំ អង្គជាតំ បវេសេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
អញ្ញតរិស្សា ឥត្ថិយា បដិពទ្ធចិត្តោ ហោតិ។ សា កាលកតា [ឱ.ម.រា. កាលង្កតា។] សុសានេ
ឆឌ្ឌិតា [ឱ.ម. ឆឌ្ឌិតានិ។]។ អដ្ឋិកានិ វិប្បកិណ្ណានិ ហោន្តិ។ អថខោ សោ ភិក្ខុ
សីវថិកំ គន្ត្វា អដ្ឋិកានិ សំកឌ្ឍិត្វា និមិត្តេ អង្គជាតំ បដិបាទេសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[៦៣] សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច
ឃើញសរីរខ្មោចដែលសត្វមិនទាន់ស៊ី ហើយសេពមេថុនធម្មនឹងសរីរខ្មោចនោះ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច
ឃើញសរីរខ្មោចដែលសត្វមិនទាន់ស៊ីច្រើនអន្លើប៉ុន្មាន
ហើយសេពមេថុនធម្មនឹងសរីរខ្មោចនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង ភិក្ខុ១រូបចូលទៅកាន់ព្រៃខ្មោច ឃើញសរីរខ្មោចដែលសត្វស៊ីច្រើនអន្លើ
ហើយសេពមេថុនធម្មនឹងសរីរខ្មោចនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់ព្រៃខ្មោច
ឃើញក្បាលខ្មោចដាច់ ក៏បញ្ច្រកអង្គជាត (ខ្លួន) ឲ្យចូលទៅក្នុងមាត់ដែលបើកហា
ឲ្យប៉ះទង្គិច(ក្នុងមាត់នោះ)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង ភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញក្បាលខ្មោចដាច់
ហើយបញ្ច្រកអង្គជាត(ខ្លួន) ទៅក្នុងមាត់ខ្មោចដែលបើកហា
មិនឲ្យប៉ះទង្គិច(ក្នុងមាត់នោះ)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង
មានភិក្ខុ១រូប មានចិត្តប្រតិព័ទ្ធស្រឡាញ់ស្រីម្នាក់។
ស្រីនោះធ្វើកាលកិរិយាទៅហើយ គេនាំខ្មោចយកទៅចោលក្នុងព្រៃស្មសាន [ស្មសាន
គឺព្រៃសម្រាប់ចោលខ្មោច ជាពាក្យសំស្ក្រឹតឲ្យអានថា ស្មៈសានៈ ដែលអានក្លាយមកថា
សំសាន។ ពាក្យបាលីថា សុសាន។]។ ឆ្អឹងទាំងឡាយ (នៃខ្មោចស្រីនោះ)
ក៏ខ្ចាត់ខ្ចាយរាត់រាយ។ គ្រានោះ ភិក្ខុនោះទៅកាន់ព្រៃខ្មោច
ហើយប្រមូលឆ្អឹងទាំងឡាយយកមកដំរៀប
ហើយបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងនិមិត្ត(នៃរាងឆ្អឹងនោះ)។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៦៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ នាគិយា មេថុនំ
ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ យក្ខិនិយា មេថុនំ ធម្មំ បដិសេវិ ។បេ។
បេតិយា មេថុនំ ធម្មំ បដិសេវិ ។បេ។ បណ្ឌកស្ស មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[៦៤] សម័យនោះឯង មានភិក្ខុ១រូប ទៅសេពមេថុនធម្មនឹងនាគី
(នាគញី)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះ
មានភិក្ខុ១រូបសេពមេថុនធម្មនឹងយក្ខិនី ។បេ។ សេពមេថុនធម្មនឹងស្រីប្រេត។បេ។
សេពមេថុនធម្មនឹងមនុស្សខ្ទើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៦៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឧបហតិន្ទ្រិយោ
ហោតិ។ សោ នាហំ វេទិយាមិ សុខំ វា ទុក្ខំ វា អនាបត្តិ [ឱ.ម.ឯវំ អនាបត្តិ។] មេ
ភវិស្សតីតិ មេថុនំ ធម្មំ បដិសេវិ។បេ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ វេទយិ វា សោ
ភិក្ខវេ មោឃបុរិសោ ន វា វេទយិ អាបត្តិ បារាជិកស្សាតិ។
[៦៥] សម័យនោះ មានភិក្ខុ១រូប មានឥន្ទ្រិយសាបសូន្យ
(គឺមានរោគស្ពឹក)។ ភិក្ខុនោះក៏សេពមេថុនធម្មដោយគិតថា អញមិនដឹងសេចក្តីសុខទុក្ខ
អាបត្តិនឹងមិនមានដល់អញឡើយ។បេ។
ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុរសសោះសូន្យនោះ
ទោះបីដឹង(សេចក្តីសុខទុក្ខ)ក្តី មិនដឹងក្តី ក៏ត្រូវអាបត្តិបារាជិកហើយ។
[៦៦] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឥត្ថិយា មេថុនំ
ធម្មំ បដិសេវិស្សាមីតិ ឆុបិតមត្តេ វិប្បដិសារី អហោសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[៦៦] សម័យនោះឯង មានភិក្ខុ១រូប
គិតថាអញនឹងសេពមេថុនធម្មនឹងស្រី គ្រាន់តែយកដៃទៅចាប់ពាល់
ក៏មានសេចក្តីក្តៅក្រហាយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៦៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ភទ្ទិយេ [ម.
ភទ្ទិយនគរេ។] ជាតិយាវនេ ទិវាវិហារគតោ និបន្នោ ហោតិ។ តស្ស អង្គមង្គានិ
វាតុបត្ថទ្ធានិ ហោន្តិ។ អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ អភិនិសីទិត្វា យាវទត្ថំ
កត្វា បក្កាមិ។ ភិក្ខុ កិលិន្នំ បស្សិត្វា ភគវតោ ឯតមត្ថំ អារោចេសិ [អយមត្ថោ
ឱរោបិយមរម្មបោត្ថកេសុ ពហុវចនវសេន ភតោ។]។ បញ្ចហិ ភិក្ខវេ អាការេហិ អង្គជាតំ
កម្មនិយំ [កម្មណិយំ។] ហោតិ រាគេន វច្ចេន បស្សាវេន វាតេន ឧច្ចាលិង្គប្បាណកទដ្ឋេន
ឥមេហិ ខោ ភិក្ខវេ បញ្ចហាការេហិ អង្គជាតំ កម្មនិយំ ហោតិ អដ្ឋានមេតំ ភិក្ខវេ អនវកាសោ
យំ តស្ស ភិក្ខុនោ រាគេន អង្គជាតំ កម្មនិយំ អស្ស អរហំ សោ ភិក្ខវេ ភិក្ខុ អនាបត្តិ
ភិក្ខវេ តស្ស ភិក្ខុនោតិ។
[៦៧] សម័យនោះឯង មានភិក្ខុ១រូប
ទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃ ក្នុងព្រៃជាតិយាវន ជិតនគរភទ្ទិយ ហើយសឹងលក់ទៅ។
ឯអវយវៈតូចធំរបស់ភិក្ខុនោះ មានខ្យល់បក់មកឧបត្ថម្ភ
(នាំឲ្យលោកនោះសឹងលក់ស៊ប់)។ មានស្រីម្នាក់ឃើញហើយ
ក៏អង្គុយសង្កត់ពីលើអង្គជាតធ្វើ (សេវនកិច្ច) ស្រេចហើយក៏ចៀសចេញទៅ។
ភិក្ខុនោះ(ភ្ញាក់ឡើង) ឃើញសេចក្តីសៅហ្មង
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្មដោយអាការ៥យ៉ាងគឺ ដោយដម្រេក១
ដោយអាចមន៍១ ដោយទឹកមូត្រ១ ដោយខ្យល់១ ដោយដង្កូវរមាស់រោល១ ម្នាលភិក្ខុទាំងឡាយ
អង្គជាតគួរដល់កម្មដោយអាការ៥យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ
អង្គជាតគួរដល់កម្ម ព្រោះតម្រេករបស់ភិក្ខុនោះ មិនមែនជាហេតុ
មិនមែនជាទីឱកាសឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអរហន្ត
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឥតមានត្រូវអាបត្តិអ្វីឡើយ។
[៦៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សាវត្ថិយំ អន្ធវនេ
ទិវាវិហារគតោ និបន្នោ ហោតិ។ អញ្ញតរា គោបាលិកា បស្សិត្វា អង្គជាតេ អភិនិសីទិ។ សោ
ភិក្ខុ បវេសនំ សាទិយិ បវិដ្ឋំ សាទិយិ ឋិតំ សាទិយិ ឧទ្ធរណំ សាទិយិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ សាវត្ថិយំ អន្ធវនេ ទិវាវិហារគតោ និបន្នោ ហោតិ។ អញ្ញតរា អជបាលិកា បស្សិត្វា
។បេ។ អញ្ញតរា កដ្ឋហារិកា បស្សិត្វា ។បេ។ អញ្ញតរា គោមយហារិកា បស្សិត្វា អង្គជាតេ
អភិនិសីទិ។ សោ ភិក្ខុ បវេសនំ សាទិយិ បវិដ្ឋំ សាទិយិ ឋិតំ សាទិយិ ឧទ្ធរណំ សាទិយិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[៦៨] សម័យនោះឯង
មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃអន្ធវន
ទៀបនគរសាវត្ថីហើយសឹងលក់ទៅ។ មានស្រីគង្វាលគោម្នាក់ឃើញហើយ
ទៅអង្គុយសង្កត់ពីលើអង្គជាតភិក្ខុនោះ។ ភិក្ខុនោះ កាលអង្គជាតកំពុងតែចូលទៅ
ក៏ត្រេកអរ ចូលស៊ប់ទៅហើយ ក៏ត្រេកអរ ស្ថិតនៅខាងក្នុង ក៏ត្រេកអរ បន្ថយចេញមកវិញ
ក៏ត្រេកអរ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃអន្ធវន
ទៀបនគរសាវត្ថីហើយសឹងលក់ទៅ។ មានស្រីគង្វាលពពែម្នាក់បានឃើញភិក្ខុនោះ។បេ។
មានស្រីអ្នករកឧសម្នាក់បានឃើញភិក្ខុនោះ។បេ។
មានស្រីអ្នកនាំអាចមន៍គោម្នាក់បានឃើញភិក្ខុនោះ
ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត។ ភិក្ខុនោះ កាលដែលអង្គជាតកំពុងតែចូលទៅ ត្រេកអរ
ចូលស៊ប់ទៅហើយ ត្រេកអរ ស្ថិតនៅខាងក្នុង ត្រេកអរ បន្ថយចេញមកវិញ ត្រេកអរ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[៦៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ
ទិវាវិហារគតោ និបន្នោ ហោតិ។ អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ អភិនិសីទិត្វា
យាវទត្ថំ កត្វា សាមន្តា ហសមានា ឋិតា ហោតិ។ សោ ភិក្ខុ បដិពុជ្ឈិត្វា តំ ឥត្ថឹ
ឯតទវោច តុយ្ហិទំ កម្មន្តិ។ អាម មយ្ហិទំ [ឱ.ម. មយ្ហំ] កម្មន្តិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ ជានាសិ [ឱ.ម. សាទិយិ] ត្វំ ភិក្ខូតិ។ នាហំ ភគវា ជានាមីតិ។ អនាបត្តិ
ភិក្ខុ អជានន្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ
ទិវាវិហារគតោ រុក្ខំ អបស្សាយ និបន្នោ ហោតិ។ អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ
អភិនិសីទិ។ សោ ភិក្ខុ សហសា វុដ្ឋាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ សាទិយិ ត្វំ
ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។ អនាបត្តិ ភិក្ខុ អសាទិយន្តស្សាតិ។ តេន ខោ បន
សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ ទិវាវិហារគតោ រុក្ខំ អបស្សាយ និបន្នោ ហោតិ។
អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ អភិនិសីទិ។ សោ ភិក្ខុ អក្កមិត្វា បវដ្តេសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ សាទិយិ ត្វំ ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។ អនាបត្តិ
ភិក្ខុ អសាទិយន្តស្សាតិ។
[៦៩] សម័យនោះឯង
មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ទៀបនគរវេសាលី
ហើយសឹងលក់ទៅ។ មានស្រីម្នាក់បានឃើញ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត
លុះធ្វើកិច្ចសម្រេចហើយ ក៏មកឈរសើចជិតភិក្ខុនោះ។ ភិក្ខុនោះភ្ញាក់ឡើង
ហើយនិយាយទៅនឹងស្រីនោះថា អំពើនេះជាអំពើរបស់នាងឬ។ ស្រីនោះឆ្លើយថា
ករុណាលោកម្ចាស់ អំពើនេះជាអំពើរបស់ខ្ញុំករុណា។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងដឹងដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនដឹងទេ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងកាលបើមិនដឹង មិនមានអាបត្តិទេ។ សម័យនោះ
មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ជិតនគរវេសាលី
ហើយសឹងលក់ផ្អែកនឹងដើមឈើមួយ។ មានស្រីម្នាក់បានឃើញ
ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត។ ភិក្ខុនោះ ក៏ក្រោកឡើងដោយរហ័ស។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងត្រេកអរដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនត្រេកអរទេ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងកាលបើមិនត្រេកអរ មិនត្រូវអាបត្តិទេ។ សម័យនោះ
មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ជិតនគរវេសាលី
ហើយសឹងលក់ផ្អែកនឹងដើមឈើ១។ មានស្រីម្នាក់ឃើញហើយ
ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត។ ភិក្ខុនោះ ក៏ធាក់ច្រាន (ឲ្យស្រីនោះ)
ខ្ទាតចេញទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា
ម្នាលភិក្ខុ អ្នកត្រេកអរឬទេ។ ភិក្ខុនោះក្រាបទូលវិញថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកកាលបើមិនត្រេកអរ មិនមានអាបត្តិទេ។
[៧០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ
កូដាគារសាលាយំ ទិវាវិហារគតោ ទ្វារំ វិវរិត្វា និបន្នោ ហោតិ។ តស្ស អង្គមង្គានិ
វាតុបត្ថទ្ធានិ ហោន្តិ។ តេន ខោ បន សមយេន សម្ពហុលា ឥត្ថិយោ គន្ធញ្ច មាលញ្ច អាទាយ
អារាមំ អាគមំសុ វិហារបេក្ខិកាយោ។ អថខោ តា ឥត្ថិយោ តំ ភិក្ខុំ បស្សិត្វា អង្គជាតេ
អភិនិសីទិត្វា យាវទត្ថំ កត្វា បុរិសុសភោ វតាយន្តិ វត្វា គន្ធញ្ច មាលញ្ច អារោបេត្វា
បក្កមឹសុ។ ភិក្ខុ កិលិន្នំ បស្សិត្វា ភគវតោ ឯតមត្ថំ អារោចេសិ [ឥធាបិ ឋានេ តេសុ
វុត្តបោត្ថកេសុ ពហុវចនវសេន បយោគោ គតោ។]។ បញ្ចហិ ភិក្ខវេ អាការេហិ អង្គជាតំ កម្មនិយំ
ហោតិ រាគេន វច្ចេន បស្សាវេន វាតេន ឧច្ចាលិង្គប្បាណកទដ្ឋេន ឥមេហិ ខោ ភិក្ខវេ
បញ្ចហាការេហិ អង្គជាតំ កម្មនិយំ ហោតិ អដ្ឋានមេតំ ភិក្ខវេ អនវកាសោ យំ តស្ស ភិក្ខុនោ
រាគេន អង្គជាតំ កម្មនិយំ អស្ស អរហំ សោ ភិក្ខវេ ភិក្ខុ អនាបត្តិ ភិក្ខវេ តស្ស
ភិក្ខុនោ អនុជានាមិ ភិក្ខវេ ទិវា បដិសល្លីយន្តេន ទ្វារំ សំវរិត្វា
បដិសល្លីយិតុន្តិ។
[៧០] សម័យនោះ
មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងកូដាគារសាលា ព្ធដ៏ព្រៃមហាវន
ជិតនគរវេសាលី បើកទ្វារហើយ ចូលទៅសឹង។ អវយវៈតូចធំរបស់ភិក្ខុនោះ
មានខ្យល់បក់មកឧបត្ថម្ភ (នាំឲ្យសឹងលក់ស៊ប់)។ សម័យនោះ
មានស្រីទាំងឡាយច្រើនគ្នា មានប្រាថ្នានឹងទៅវត្ត ទើបកាន់នូវគ្រឿងក្រអូបខ្លះ
ផ្កាកម្រងខ្លះ ដើរទៅកាន់អារាម។ គ្រានោះ ស្រីទាំងអស់នោះ បានឃើញភិក្ខុនោះហើយ
ក៏អង្គុយសង្កត់ពីលើអង្គជាតធ្វើ (សេវនកិច្ច) ដរាបដល់ហើយស្រេច ទើបនិយាយថា
ឱហ្ន៎ ភិក្ខុនេះ ជាបុរសឧសភៈ ដូច្នេះហើយ លើកឡើងនូវគ្រឿងក្រអូប និងផ្កាកម្រង
ហើយក៏ដើរចៀសចេញទៅ។ ភិក្ខុនោះឃើញសេចក្តីសៅហ្មង
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ
អង្គជាតគួរដល់កម្មដោយអាការ៥យ៉ាងគឺ ដោយដម្រេក១ ដោយអាចមន៍១ ដោយទឹកមូត្រ១
ដោយខ្យល់១ ដោយដង្កូវរមាស់រោល១ ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្ម
ដោយអាការ៥យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ
អង្គជាតគួរដល់កម្មព្រោះតម្រេករបស់ភិក្ខុនោះ មិនមែនជាហេតុ ជាទីតាំង
មិនមែនជាឱកាសឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ
ភិក្ខុនោះមិនមានអាបត្តិឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ
កាលដែលសឹងសម្ងំក្នុងវេលាថ្ងៃ ត្រូវបិទទ្វារ ហើយសិមសឹងសម្ងំចុះ។
[៧១] តេន ខោ បន សមយេន អញ្ញតរោ ភារុកច្ឆកោ ភិក្ខុ
សុបិនន្តេន បុរាណទុតិយិកាយ មេថុនំ ធម្មំ បដិសេវិត្វា អស្សមណោ អហំ វិព្ភមិស្សាមីតិ
ភារុកច្ឆំ គច្ឆន្តោ អន្តរាមគ្គេ អាយស្មន្តំ ឧបាលឹ បស្សិត្វា ឯតមត្ថំ អារោចេសិ។
អាយស្មា ឧបាលិ ឯវមាហ អនាបត្តិ អាវុសោ សុបិនន្តេនាតិ។
[៧១] សម័យនោះ មានភិក្ខុ១រូបជាកូនអ្នកស្រុកភារុកច្ឆកៈ
យល់សប្តិឃើញថា សេពមេថុនធម្មនឹងនាងបុរាណទុតិយិកា
ហើយគិតថាខ្លួនអញមិនមែនជាសមណទេ អញនឹងសឹកទៅវិញ ដូច្នេះ
ហើយដើរទៅកាន់ជនបទឈ្មោះភារុកច្ឆកៈ
ក៏បានឃើញព្រះឧបាលិដ៏មានអាយុក្នុងទីពាក់កណ្តាលផ្លូវ ហើយនិយាយប្រាប់រឿងនុ៎ះ។
ព្រះឧបាលិថេរដ៏មានអាយុបានប្រាប់យ៉ាងនេះថា ម្នាលអាវុសោ
ឥតមានអាបត្តិអ្វីដោយចំណែកនៃយល់សប្តិនោះទេ។
[៧២] តេន ខោ បន សមយេន រាជគហេ សុបព្វា នាម ឧបាសិកា
មុទុប្បសន្នា [យេភុយ្យេន ពុទ្ធប្បសន្នាតិ ទិស្សតិ។] ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ យា
មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។ សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ
មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ ឩរុន្តរិកាយ
[ឱ.ម.ឩរន្តរិកាយ] ឃដ្ដេហិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ។ តេន
ខោ បន សមយេន រាជគហេ សុបព្វា នាម ឧបាសិកា មុទុប្បសន្នា ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ
យា មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។ សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ
មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ នាភិយំ [ឱ.ម.នាភិយា។]
ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ឧទរវដ្ដិយំ [ឱ.ម.ឧទរវដ្ឋិយា។] ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ
ឧបកច្ឆកេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ គីវាយំ [ឱ.ម.គីវាយ។] ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ
កណ្ណច្ឆិទ្ទេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ កេសវដ្ដិយំ [ឱ.ម.កេសវដ្តិយា] ឃដ្ដេហិ ។បេ។
ឯហិ ភន្តេ អង្គុលន្តរិកាយ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ហត្ថេន ឧបក្កមិត្វា មោចេស្សាមិ
ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ។
[៧២] សម័យនោះ ក្នុងក្រុងរាជគ្រឹះ
មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រីមានសេចក្តីជ្រះថ្លាខ្យោយ។
នាងមានសេចក្តីយល់ឃើញយ៉ាងនេះថា ស្រីណាឲ្យនូវមេថុនធម្ម
ស្រីនោះឈ្មោះថាឲ្យនូវទានដ៏ប្រសើរ។ លុះដល់នាងបានឃើញភិក្ខុ១រូប
ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ។
ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ។
នាងសុបព្វាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះភ្លៅចុះ
កាលបើលោកព្យាយាមដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ។
ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះ។ ទើបភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស។ សម័យនោះ ក្នុងក្រុងរាជគ្រឹះ
មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រីមានសេចក្តីជ្រះថ្លាខ្យោយ។
នាងមានសេចក្តីយល់ឃើញយ៉ាងនេះថា ស្រីណាឲ្យនូវមេថុនធម្ម
ស្រីនោះឈ្មោះថាឲ្យនូវទានដ៏ប្រសើរ។ លុះដល់នាងបានឃើញភិក្ខុ១រូប
ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ។
ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ។
នាងសុបព្វាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្ចិតចុះ។បេ។
លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នត់ពោះចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់ក្លៀកចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់កចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់រន្ធត្រចៀកចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នួងសក់ចុះ។បេ។
លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះម្រាមដៃចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកចុះ ខ្ញុំព្រះករុណានឹងព្យាយាមឲ្យចេញទឹកសុក្កៈដោយដៃខ្ញុំ
កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស។
[៧៣] តេន ខោ បន សមយេន សាវត្ថិយំ សទ្ធា នាម ឧបាសិកា
មុទុប្បសន្នា ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ យា មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។
សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ
កប្បតីតិ។ ឯហិ ភន្តេ ឩរុន្តរិកាយ ឃដ្ដេហិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ
តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ
សង្ឃាទិសេសស្សាតិ។
[៧៣] សម័យនោះ ក្នុងក្រុងសាវត្ថី
មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាអ្នកមានសេចក្តីជ្រះថ្លាខ្យោយ។
នាងមានសេចក្តីយល់ឃើញដូច្នេះថា ស្រីណាឲ្យនូវមេថុនធម្ម
ស្រីនោះឈ្មោះថាឲ្យនូវទានដ៏ប្រសើរ។ លុះដល់នាងបានឃើញភិក្ខុ១រូប
ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ។
ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ។
នាងសទ្ធាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះភ្លៅចុះ
កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះទៅ។
ទើបភិក្ខុនោះកើតមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស។
[៧៤] តេន ខោ បន សមយេន សាវត្ថិយំ សទ្ធា នាម ឧបាសិកា
មុទុប្បសន្នា ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ យា មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។
សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ
កប្បតីតិ។ ឯហិ ភន្តេ នាភិយំ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ឧទរវដ្ដិយំ ឃដ្ដេហិ ។បេ។ ឯហិ
ភន្តេ ឧបកច្ឆកេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ គីវាយំ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ
កណ្ណច្ឆិទ្ទេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ កេសវដ្ដិយំ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ
អង្គុលន្តរិកាយ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ហត្ថេន ឧបក្កមិត្វា មោចេស្សាមិ ឯវន្តេ
អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ [យថា បុរិមេសុ វត្ថូសុ វិសទិសតា
ទិស្សតិ តថា ឥមេសុបិ វត្ថូសុ]។
[៧៤] សម័យនោះ ក្នុងក្រុងសាវត្ថី
មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាស្រីមានសេចក្តីជ្រះថ្លាខ្យោយ។
នាងមានសេចក្តីយល់ឃើញដូច្នេះថា ស្រីណាឲ្យនូវមេថុនធម្ម
ស្រីនោះឈ្មោះថាឲ្យនូវទានដ៏ប្រសើរ។ លុះនាងបានឃើញភិក្ខុ១រូប
ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ។
ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ។
នាងសទ្ធាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្ចិតចុះ។បេ។
លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នត់ពោះចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់ក្លៀកចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់កចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់រន្ធត្រចៀកចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់ផ្នួងសក់ចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះម្រាមដៃចុះ។បេ។ លោកម្ចាស់
សូមលោកនិមន្តមកចុះ ខ្ញុំព្រះករុណានឹងព្យាយាមឲ្យចេញទឹកសុក្កៈដោយដៃខ្ញុំ
កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះទៅ។
ទើបភិក្ខុនោះកើតមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស។
[៧៥] តេន ខោ បន សមយេន វេសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ
គហេត្វា ភិក្ខុនិយា វិប្បដិបាទេសុំ។ ឧភោ សាទិយឹសុ ឧភោ នាសេតព្វា។ ឧភោ ន សាទិយឹសុ
ឧភិន្នំ អនាបត្តិ។ តេន ខោ បន សមយេន វាសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ គហេត្វា
សិក្ខមានាយ វិប្បដិបាទេសុំ ។បេ។ សាមណេរិយា វិប្បដិបាទេសុំ។ ឧភោ សាទិយឹសុ ឧភោ
នាសេតព្វា។ ឧភោ ន សាទិយឹសុ។ ឧភិន្នំ អនាបត្តិ។
[៧៥] សម័យនោះ
ពួកលិច្ឆវិកុមារក្នុងក្រុងវេសាលីនាំភិក្ខុ១រូបទៅ
ហើយឲ្យធ្វើមោះមិនគាប់ជាមួយនឹងភិក្ខុនី។
បើអ្នកទាំងពីរមានសេចក្តីត្រេកអរដូចគ្នា សង្ឃគប្បីឲ្យអ្នកទាំងពីរសឹកចេញ។
បើអ្នកទាំងពីរឥតមានសេចក្តីត្រេកអរទេ អ្នកទាំងពីរមិនមានអាបត្តិឡើយ។ សម័យនោះ
ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារនាំភិក្ខុ១រូបទៅ
ហើយឲ្យធ្វើមោះមិនគាប់ជាមួយនឹងសិក្ខមានា។បេ។
ឲ្យធ្វើមោះមិនគាប់ជាមួយនឹងសាមណេរី។ បើអ្នកទាំងពីរត្រេកអរដូចគ្នាហើយ
សង្ឃត្រូវឲ្យអ្នកទាំងពីរសឹកចេញ។ បើអ្នកទាំងពីរឥតមានសេចក្តីត្រេកអរទេ អ្នកទាំងពីរឥតមានអាបត្តិឡើយ។
[៧៦] តេន ខោ បន សមយេន វេសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ
គហេត្វា វេសិយា វិប្បដិបាទេសុំ ។បេ។ បណ្ឌកេ វិប្បដិបាទេសុំ ។បេ។ គិហិនិយា
វិប្បដិបាទេសុំ។ ភិក្ខុ សាទិយិ ភិក្ខុ នាសេតព្វោ។ ភិក្ខុ ន សាទិយិ។ ភិក្ខុស្ស
អនាបត្តិ។ តេន ខោ បន សមយេន វេសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ គហេត្វា អញ្ញមញ្ញំ
វិប្បដិបាទេសុំ។ ឧភោ សាទិយឹសុ ឧភោ នាសេតព្វា។ ឧភោ ន សាទិយឹសុ ឧភិន្នំ អនាបត្តិ។
[៧៦] សម័យនោះ ក្នុងក្រុងវេសាលី
ពួកលិច្ឆវិកុមារនាំភិក្ខុ១រូបទៅ
ហើយឲ្យធ្វើមោះមិនគាប់ជាមួយនឹងស្រីវេស្យា។បេ។
ឲ្យធ្វើមោះមិនគាប់ជាមួយនឹងមនុស្សខ្ទើយ។បេ។
ឲ្យធ្វើមោះមិនគាប់ជាមួយនឹងស្រីគ្រហស្ថ។ បើភិក្ខុមានសេចក្តីត្រេកអរ
សង្ឃត្រូវឲ្យភិក្ខុ(នោះ)សឹកចេញ។ បើភិក្ខុឥតមានសេចក្តីត្រេកអរទេ ភិក្ខុនោះ
ក៏ឥតមានអាបត្តិអ្វីឡើយ។ សម័យនោះ ក្នុងក្រុងវេសាលី
ពួកលិច្ឆវិកុមារនាំភិក្ខុ១រូបទៅ ហើយឲ្យធ្វើមោះមិនគាប់ចំពោះគ្នានឹងគ្នា។
បើអ្នកទាំងពីរមានសេចក្តីត្រេកអរដូចគ្នា សង្ឃត្រូវឲ្យអ្នកទាំងពីរសឹកចេញ។
បើអ្នកទាំងពីរឥតមានសេចក្តីត្រេកអរទេ អ្នកទាំងពីរឥតមានអាបត្តិឡើយ។
[៧៧] តេន ខោ បន សមយេន អញ្ញតរោ វុឌ្ឍបព្វជិតោ ភិក្ខុ
បុរាណទុតិយិកាយ ទស្សនំ អគមាសិ។ សា ឯហិ ភន្តេ វិព្ភមាតិ អគ្គហេសិ។ សោ ភិក្ខុ
បដិក្កមន្តោ ឧត្តានោ បរិបតិ។ សា ឧព្ភុជិត្វា អង្គជាតេ អភិនិសីទិ។ តស្ស កុក្កុច្ចំ
អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ សាទិយិ ត្វំ ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។
អនាបត្តិ ភិក្ខុ អសាទិយន្តស្សាតិ។
[៧៧] សម័យនោះឯង មានភិក្ខុមួយរូប បួសខាងឯចាស់
និមន្តទៅសួរភរិយាដែលជាគូស្រករ (របស់ខ្លួន) ពីដើម។ ឯភរិយាក៏និយាយថា
បពិត្រលោកដ៏ចម្រើន លោកចូរនិមន្តសឹកចេញទៅ ថាហើយក៏ស្ទុះទៅចាប់។
ភិក្ខុនោះថយដោះខ្លួន ក៏ដួលផ្ងារទៅក្រោយ។ ភរិយាចាស់ក៏ឡើងជិះអង្គុយសង្កត់ពីលើអង្គជាត។
ទើបភិក្ខុនោះមានសេចក្តីសង្ស័យ
ហើយបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះសាស្តាទ្រង់ត្រាស់សួរថា
ម្នាលភិក្ខុ អ្នកឯងបានត្រេកអរដែរឬ។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរទេ។ ព្រះសាស្តាទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនបានត្រេកអរ មិនត្រូវអាបត្តិទេ។
[៧៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អរញ្ញេ វិហរតិ។
មិគបោតកោ តស្ស បស្សាវដ្ឋានំ អាគន្ត្វា បស្សាវំ បិវន្តោ មុខេន អង្គជាតំ អគ្គហេសិ។
សោ ភិក្ខុ សាទិយិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ
ភិក្ខុ អាបន្នោ បារាជិកន្តិ។
[៧៨] សម័យនោះឯង មានភិក្ខុមួយរួបនៅក្នុងព្រៃ។
មានកូនម្រឹគ១ ដើរមកកាន់ទីដែលភិក្ខុនោះកំពុងបន្ទោរបង់បស្សាវៈ
ហើយផឹកនូវបស្សាវៈ រួចបៀមនូវអង្គជាតដោយមាត់វា។
ភិក្ខុនោះក៏មានសេចក្តីត្រេកអរ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះសាស្តាទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
បឋមបារាជិក ចប់។
បារាជិកកណ្ឌេ ទុតិយសិក្ខាបទំ
អទិន្នាទាន បឋមភាណវារៈ
[៧៩] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ គិជ្ឈកូដេ
បព្វតេ។ តេន ខោ បន សមយេន សម្ពហុលា សន្ទិដ្ឋា សម្ភត្តា ភិក្ខូ ឥសិគិលិបស្សេ
តិណកុដិយោ ករិត្វា វស្សំ ឧបគច្ឆឹសុ។ អាយស្មាបិ ធនិយោ កុម្ភការបុត្តោ តិណកុដិកំ
ករិត្វា វស្សំ ឧបគច្ឆិ។ អថខោ តេ ភិក្ខូ វស្សំ វុត្ថា តេមាសច្ចយេន តិណកុដិយោ
ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច បដិសាមេត្វា ជនបទចារិកំ បក្កមឹសុ។ អាយស្មា បន ធនិយោ
កុម្ភការបុត្តោ តត្ថេវ វស្សំ វសិ តត្ថ ហេមន្តំ តត្ថ គិម្ហំ។ អថខោ អាយស្មតោ ធនិយស្ស
កុម្ភការបុត្តស្ស គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ
ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ។ ទុតិយម្បិ ខោ អាយស្មា ធនិយោ
កុម្ភការបុត្តោ តិណញ្ច កដ្ឋញ្ច សំកឌ្ឍិត្វា តិណកុដិកំ អកាសិ។ ទុតិយម្បិ ខោ
អាយស្មតោ ធនិយស្ស កុម្ភការបុត្តស្ស គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ
តិណកុដិកំ ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ។ តតិយម្បិ ខោ អាយស្មា ធនិយោ
កុម្ភការបុត្តោ តិណញ្ច កដ្ឋញ្ច សំកឌ្ឍិត្វា តិណកុដិកំ អកាសិ។ តតិយម្បិ ខោ អាយស្មតោ
ធនិយស្ស កុម្ភការបុត្តស្ស គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ
ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ។ អថខោ អាយស្មតោ ធនិយស្ស កុម្ភការបុត្តស្ស
ឯតទហោសិ យាវតតិយកំ ខោ មេ គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ
ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ អហំ ខោ បន សុសិក្ខិតោ អនវយោ សកេ អាចរិយកេ
កុម្ភការកម្មេ បរិយោទាតសិប្បោ យន្នូនាហំ សាមំ ចិក្ខល្លំ មទ្ទិត្វា សព្វមត្តិកាមយំ
កុដិកំ ករេយ្យន្តិ។ អថខោ អាយស្មា ធនិយោ កុម្ភការបុត្តោ សាមំ ចិក្ខល្លំ មទ្ទិត្វា
សព្វមត្តិកាមយំ កុដិកំ ករិត្វា តិណញ្ច កដ្ឋញ្ច គោមយញ្ច សំកឌ្ឍិត្វា តំ កុដិកំ បចិ។
សា អហោសិ កុដិកា អភិរូបា ទស្សនីយា បាសាទិកា លោហិតកា [ឱ.ម.លោហិតិកា] សេយ្យថាបិ
ឥន្ទគោបកោ។ សេយ្យថាបិ នាម កឹកិណិកសទ្ទោ ឯវមេវ តស្សា កុដិកាយ សទ្ទោ អហោសិ។ អថខោ
ភគវា សម្ពហុលេហិ ភិក្ខូហិ សទ្ធឹ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទស តំ កុដិកំ
អភិរូបំ ទស្សនីយំ បាសាទិកំ លោហិតកំ ទិស្វាន ភិក្ខូ អាមន្តេសិ កឹ ឯតំ ភិក្ខវេ
អភិរូបំ ទស្សនីយំ បាសាទិកំ លោហិតកំ សេយ្យថាបិ ឥន្ទគោបកោតិ។ អថខោ តេ ភិក្ខូ ភគវតោ
ឯតមត្ថំ អារោចេសុំ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ ភិក្ខវេ តស្ស មោឃបុរិសស្ស
អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម សោ ភិក្ខវេ
មោឃបុរិសោ សាមំ ចិក្ខល្លំ មទ្ទិត្វា សព្វមត្តិកាមយំ កុដិកំ ករិស្សតិ ន ហិ នាម
ភិក្ខវេ តស្ស មោឃបុរិសស្ស បាណេសុ អនុទ្ទយា អនុកម្បា អវិហេសា ភវិស្សតិ គច្ឆថេតំ
ភិក្ខវេ កុដិកំ ភិន្ទថ មា បច្ឆិមា ជនតា បាណេសុ បាតព្យតំ [ឱ. បាតវ្យតំ។ ឥទំ
សក្កដភាសា។] អាបជ្ជិ ន ច ភិក្ខវេ សព្វមត្តិកាមយា កុដិកា កាតព្វា យោ ករេយ្យ អាបត្តិ
ទុក្កដស្សាតិ។ ឯវំ ភន្តេតិ ខោ តេ ភិក្ខូ ភគវតោ បដិស្សុណិត្វា យេន សា កុដិកា
តេនុបសង្កមឹសុ ឧបសង្កមិត្វា តំ កុដិកំ ភិន្ទឹសុ។ អថខោ អាយស្មា ធនិយោ
កុម្ភការបុត្តោ តេ ភិក្ខូ ឯតទវោច កិស្ស មេ តុម្ហេ អាវុសោ កុដិកំ ភិន្ទថាតិ។ ភគវា
អាវុសោ ភេទាបេតីតិ។ ភិន្ទថាវុសោ សចេ ធម្មស្សាមី ភេទាបេតីតិ។
[៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ
ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះ
មានភិក្ខុច្រើនរូបជាមិត្តសម្លាញ់ គ្រាន់តែជួបឃើញគ្នាខ្លះ
ជាមិត្តសម្លាញ់នៅរួបរួមជាមួយគ្នាខ្លះ
ធ្វើកុដិប្រក់ដោយស្មៅក្បែរជើងភ្នំឥសិគិលិ ហើយចាំវស្សា (នៅនោះ)។
មានភិក្ខុ១រូប ឈ្មោះធនិយដ៏មានអាយុជាកូនស្មូនឆ្នាំង
ធ្វើកុដិតូចប្រក់ដោយស្មៅ ហើយចាំវស្សានៅនោះដែរ។ គ្រានោះ ភិក្ខុទាំងនោះ
លុះចាំវស្សាគ្រប់៣ខែហើយ ក៏រុះរើកុដិស្មៅនោះ ហើយរៀបចំទុកដាក់ស្មៅ និងឈើ
(តាមដោយឡែកស្រួលបួល) ហើយចេញទៅកាន់ជនបទចារិក។
ចំណែកខាងឯធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង
ក៏នៅតែក្នុងទីនោះអស់វស្សានរដូវ ហើយនៅអស់ហេមន្តរដូវ
និងគិម្ហរដូវក្នុងទីនោះ (តទៅទៀត)។ គ្រានោះ
កាលដែលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ
និងពួកអ្នករកឧស នាំគ្នារុះកុដិប្រក់ដោយស្មៅ(របស់ធនិយភិក្ខុ)
ហើយប្រមូលយកស្មៅ និងឈើទៅអស់។ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏រកស្មៅ
និងឈើមក ហើយសង់កុដិប្រក់ដោយស្មៅជាគំរប់ពីរដង។
កាលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក
ពួកអ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅហើយជញ្ជូនយកស្មៅ
និងឈើទៅទៀតជាគំរប់ពីរដង។ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏រកស្មៅ
និងឈើមក ហើយសង់កុដិស្មៅជាគំរប់បីដង។
កាលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក
ពួកអ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅហើយជញ្ជូនយកស្មៅ និងឈើទៅទៀត
ជាគំរប់បីដង។ គ្រានោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងត្រិះរិះថា
កាលអញចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ
និងពួកអ្នករកឧសមករុះរើកុដិ ហើយយកស្មៅ និងឈើទៅអស់ ដរាបអស់វារៈបីដងហើយ
ឯខ្លួនអញជាអ្នកសិក្សារៀនសូត្រដោយពេញលេញ
ឥតមានខ្វះខាតដោយសិល្បសាស្ត្រណាមួយឡើយ
បានចេះប្រាកដក្នុងសិល្បសាស្ត្រខាងការងារស្មូនឆ្នាំងក្នុងសំណាក់
គ្រូអាចារ្យរបស់ខ្លួនមកហើយដែរ បើដូច្នោះ មានតែអញត្រូវជាន់ដីដោយខ្លួនឯង
ហើយធ្វើកុដិតូច១ ឲ្យសុទ្ធដោយដីទាំងអស់។ លំដាប់នោះ
ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏ជាន់ដីដោយខ្លួនឯង
ហើយធ្វើកុដិតូចដោយដីសុទ្ធទាំងអស់ រួចហើយយកស្មៅ ឧស និងអាចមន៍គោមកដុតកុដិនោះ
(ដើម្បីឲ្យឆ្អិន)។ កុដិនោះមានទ្រង់ទ្រាយល្អ គួរចង់មើល គួរឲ្យកើតសេចក្តីជ្រះថ្លា
មានពណ៌ក្រហម ដូចជាពណ៌នៃសត្វមេភ្លៀង។ កុដិនោះ (កាលបើមានខ្យល់បក់មកត្រូវ
ក៏មានសម្លេងលាន់ឮ) បីដូចជាសម្លេងកណ្តឹង។ គ្រានោះឯង
ព្រះដ៏មានព្រះភាគជាម្ចាស់ កាលយាងចុះពីភ្នំគិជ្ឈកូដជាមួយនឹងភិក្ខុច្រើនរូប
ទ្រង់ទតទៅឃើញកុដិនោះ មានទ្រង់ទ្រាយល្អគួរចង់មើល គួរឲ្យកើតសេចក្តីជ្រះថ្លា
មានពណ៌ក្រហម លុះទតហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានព្រះបន្ទូលថា
ម្នាលភិក្ខុទាំងឡាយ កុដិនោះមានទ្រង់ទ្រាយល្អ គួរចង់មើល
គួរឲ្យកើតសេចក្តីជ្រះថ្លា មានពណ៌ក្រហម ដូចជាពណ៌នៃសត្វមេភ្លៀងឬអ្វី។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងគ្រា
នោះ។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ
(ការងារ) របស់មោឃបុរសនោះជាការងារមិនសមគួរ មិនមានទំនង មិនមានបែបផែន
មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ
ចុះហេតុដូចម្តេចក៏បានជាមោឃបុរសនោះជាន់ដីដោយខ្លួនឯង
ហើយធ្វើកុដិសុទ្ធដោយដីទាំងអស់ (ដូច្នោះ) ម្នាលភិក្ខុទាំងឡាយ សេចក្តីករុណា
សេចក្តីអនុគ្រោះ និងសេចក្តីមិនបៀតបៀនដល់ពួកសត្វមានជីវិត
ទំនងជាមិនមានដល់មោឃបុរសនោះទេដឹង ម្នាលភិក្ខុទាំងឡាយ
ចូរអ្នកទាំងឡាយទៅទំលាយកុដិនោះចេញ
កុំឲ្យបណ្តាជនជាខាងក្រោយបៀតបៀនបំផ្លាញដល់បាណជាតិទៀតឡើយ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកុដិឲ្យសុទ្ធដោយដីទាំងអស់ទេ
បើភិក្ខុណាធ្វើ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងនោះទទួលពុទ្ធដីកាថា
បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះ រួចហើយ កុដិនោះនៅក្នុងទីណា
នាំគ្នាចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ក៏វាយបំបាក់កុដិនោះទៅ។ គ្រានោះ
ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង សួរភិក្ខុទាំងនោះថា នែលោកទាំងឡាយ
ចុះហេតុអ្វីបានជាលោកនាំគ្នាមកវាយបំបាក់កុដិខ្ញុំដូច្នេះ។
ភិក្ខុទាំងនោះឆ្លើយថា ម្នាលអាវុសោ
ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ត្រាស់ឲ្យវាយបំបាក់។ ធនិយភិក្ខុឆ្លើយតបថា អើ
លោកដ៏មានអាយុទាំងឡាយ បើព្រះដ៏មានព្រះភាគជាធម្មសាមី
ទ្រង់ត្រាស់ឲ្យវាយបំបាក់ និមន្តវាយបំបាក់ចុះ។
[៨០] អថខោ អាយស្មតោ ធនិយស្ស កុម្ភការបុត្តស្ស ឯតទហោសិ
យាវតតិយកំ ខោ មេ គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ
ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ យាបិ មយា សព្វមត្តិកាមយា កុដិកា កតា សាបិ
ភគវតា ភេទាបិតា អត្ថិ ច មេ ទារុគហេគណកោ សន្ទិដ្ឋោ យន្នូនាហំ ទារុគហេគណកំ ទារូនិ
យាចិត្វា ទារុកុដិកំ ករេយ្យន្តិ។ អថខោ អាយស្មា ធនិយោ កុម្ភការបុត្តោ យេន
ទារុគហេគណកោ តេនុបសង្កមិ ឧបសង្កមិត្វា ទារុគហេគណកំ ឯតទវោច យាវតតិយកំ ខោ មេ អាវុសោ
គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច
អាទាយ អគមំសុ យាបិ មយា សព្វមត្តិកាមយា កុដិកា កតា សាបិ ភគវតា ភេទាបិតា ទេហិ មេ
អាវុសោ ទារូនិ ឥច្ឆាមិ ទារុកុដិកំ កាតុន្តិ។ នត្ថិ ភន្តេ តាទិសានិ ទារូនិ យានាហំ
អយ្យស្ស ទទេយ្យំ អត្ថិ ភន្តេ ទេវគហណទារូនិ[ឱ.ម. ទេវគហទារូនិ។] នគរប្បដិសង្ខារិកានិ
អាបទត្ថាយ និក្ខិត្តានិ សចេ តានិ រាជា ទាបេតិ ហរាបេថ ភន្តេតិ។ ទិន្នានិ អាវុសោ
រញ្ញាតិ។ អថខោ ទារុគហេគណកោ ឥមេ ខោ សមណា សក្យបុត្តិយា ធម្មចារិនោ សមចារិនោ
ព្រហ្មចារិនោ សច្ចវាទិនោ សីលវន្តោ កល្យាណធម្មា រាជាបិមេសំ អភិប្បសន្នោ ន អរហតិ
អទិន្នំ ទិន្នន្តិ វត្តុន្តិ អាយស្មន្តំ ធនិយំ កុម្ភការបុត្តំ ឯតទវោច ហរាបេថ
ភន្តេតិ [តេសុ វុត្តបោត្ថកេសុ វិសទិសតា ហោតិ។ តត្ថ ហិ ឯវំ វុត្តំ អថខោ
ទារុគហេគណកស្ស ឯតទហោសិ ឥមេ ខោ សមណា សក្យបុត្តិយា។បេ។ ទិន្នន្តិ វត្តុន្តិ។ អថខោ
ទារុគហេគណកោ អាយស្មន្តំ ធនិយំ កុម្ភការបុត្តំ ឯតទវោច ហរាបេថ ភន្តេតិ។]។ អថខោ
អាយស្មា ធនិយោ កុម្ភការបុត្តោ តានិ ទារូនិ ខណ្ឌាខណ្ឌិកំ ឆេទាបេត្វា សកដេហិ
និព្វាហាបេត្វា ទារុកុដិកំ អកាសិ។
[៨០] លំដាប់នោះ
ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រមានសេចក្តីត្រិះរិះថា
កាលដែលអញចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ
និងពួកអ្នករកឧសមករុះកុដិដែលប្រក់ដោយស្មៅ ហើយជញ្ជូនយកស្មៅ និងឈើអស់ទៅ
ដរាបអស់វារៈបីដង កុដិដែលអញធ្វើហើយឲ្យសុទ្ធដោយដីទាំងអស់នោះ
ព្រះដ៏មានព្រះភាគជាម្ចាស់ ត្រាស់ប្រើឲ្យភិក្ខុវាយបំបាក់ចេញអស់
មានបុរសអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំង [ទីនេះ ច្រើនប្រែថា នាយស្មៀន
តែតាមន័យក្នុងអដ្ឋកថា ប្រែថា អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងឈើរបស់សេ្តច
(នាយឃ្លាំងឈើ)។] ហ្លួង (១នាក់) អញធ្លាប់ស្គាល់ដែរ
បើដូច្នោះមានតែអញត្រូវសុំឈើនឹងអ្នកដែលកាន់កាប់ថែរក្សាឈើក្នុង
ឃ្លាំងរបស់ស្តេច ហើយធ្វើកុដិដោយឈើវិញ។ លំដាប់នោះ
ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង
ក៏ចូលទៅរកអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេច លុះចូលទៅដល់ហើយ
ក៏និយាយនឹងអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចនោះថា
ម្នាលអ្នកដ៏មានអាយុ កាលអាត្មាចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ
និងពួកអ្នករកឧសមករុះកុដិដែលប្រក់ដោយស្មៅ ហើយជញ្ជូនយកស្មៅ និងឈើទៅអស់
(តែដូច្នេះឯង) អស់វារៈបីដងហើយ កុដិដែលអាត្មាធ្វើហើយឲ្យសុទ្ធដោយដីទាំងអស់នោះ
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រើឲ្យភិក្ខុវាយបំបាក់បំបែកចេញអស់
នែអ្នកដ៏មានអាយុ ចូរអ្នកប្រគេនឈើមកអាត្មា ៗចង់ធ្វើកុដិឈើ។
អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចឆ្លើយថា បពិត្រលោកដ៏ចំរើន
ឈើដែលខ្ញុំករុណាល្មមគួរសមនឹងប្រគេនលោកម្ចាស់នោះ គ្មានទេ
មានតែឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរដែលទុកប្រយោជន៍ ការពារអន្តរាយ
លោកម្ចាស់ បើព្រះរាជាទ្រង់ត្រាស់ឲ្យប្រគេន (មានអ្វី)
លោកម្ចាស់ឲ្យគេមកនាំយកទៅចុះ។ ធនិយភិក្ខុឆ្លើយថា ម្នាលអាវុសោ
សេ្តចប្រគេនហើយតើ។ លំដាប់នោះ
អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចគិតថា សមណៈទាំងនេះជាសក្យបុត្ត
ជាអ្នកប្រព្រឹត្តនូវធម៌ មានសេចក្តីប្រព្រឹត្តស្មើជាប្រក្រតី
មានកិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ លោកនិយាយតែពាក្យពិត លោកជាអ្នកមានសីល
និងមានធម៌ដ៏ល្អ សូម្បីស្តេចក៏ជ្រះថ្លានឹងសមណៈទាំងនេះពេញទី (បើដូច្នេះ)
របស់ដែលគេមិនទាន់ឲ្យ លោកមិនគួរនឹងនិយាយថាគេឲ្យទេ (លុះគិតដូច្នេះហើយ)
ក៏និយាយនឹងធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងថា បពិត្រលោកដ៏ចំរើន
លោកម្ចាស់ឲ្យគេមកនាំយកឈើនោះទៅចុះ។ គ្រានោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងឲ្យមនុស្សកាត់ឈើនោះជាកំណាត់
តូចកំណាត់ធំ ហើយឲ្យដឹកនាំយកទៅដោយរទេះទាំងឡាយ ហើយបានចាត់ចែងធ្វើកុដិឈើ។
[៨១] អថខោ វស្សការោ ព្រាហ្មណោ មគធមហាមត្តោ រាជគហេ
កម្មន្តេ អនុសញ្ញាយមានោ យេន ទារុគហេគណកេ តេនុបសង្កមិ ឧបសង្កមិត្វា ទារុគហេគណកំ
ឯតទវោច យានិ តានិ ភណេ ទេវគ្គហណទារូនិ នគរប្បដិសង្ខារិកានិ អាបទត្ថាយ និក្ខិត្តានិ
កហំ តានិ ទារូនីតិ។ តានិ សាមិ ទារូនិ ទេវេន អយ្យស្ស ធនិយស្ស កុម្ភការបុត្តស្ស
ទិន្នានីតិ។ អថខោ វស្សការោ ព្រាហ្មណោ មគធមហាមត្តោ អនត្តមនោ អហោសិ កថំ ហិ នាម ទេវោ
ទេវគ្គហណទារូនិ នគរប្បដិសង្ខារិកានិ អាបទត្ថាយ និក្ខិត្តានិ ធនិយស្ស
កុម្ភការបុត្តស្ស ទស្សតីតិ។ អថខោ វស្សការោ ព្រាហ្មណោ មគធមហាមត្តោ យេន រាជា មាគធោ
សេនិយោ ពិម្ពិសារោ តេនុបសង្កមិ ឧបសង្កមិត្វា រាជានំ មាគធំ សេនិយំ ពិម្ពិសារំ
ឯតទវោច សច្ចំ កិរ [តេសុ ទ្វិសុ បោត្ថកេសុ ទេវាតិ អាលបនំ អត្ថិ។] ទេវេន
ទេវគ្គហណទារូនិ នគរប្បដិសង្ខារិកានិ អាបទត្ថាយ និក្ខិត្តានិ ធនិយស្ស
កុម្ភការបុត្តស្ស ទិន្នានីតិ។ កោ ឯវមាហាតិ។ ទារុគហេគណកោ ទេវាតិ។ តេនហិ ព្រាហ្មណ
ទារុគហេគណកំ អានាបេហីតិ។ អថខោ វស្សការោ ព្រាហ្មណោ មគធមហាមត្តោ ទារុគហេគណកំ ពន្ធំ
អានាបេសិ។
[៨១] គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យក្នុងដែនមគធៈ
កាលដើរពិនិត្យត្រួតត្រាមើលការងារក្នុងក្រុងរាជគ្រឹះ
ក៏ចូលទៅរកអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់សេ្តច លុះចូលទៅដល់ហើយ
ក៏និយាយនឹងអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចនោះថា នែនាយឈើ
ព្រះរាជទ្រព្យឯណាសម្រាប់ជួសជុលព្រះនគរ ដែលទុកប្រយោជន៍ការពារអន្តរាយ
ឈើនោះនៅឯណា។ អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចឆ្លើយថា
បពិត្រលោកជាម្ចាស់
ឈើនោះស្តេចបានប្រគេនទៅធនិយភិក្ខុជាម្ចាស់ជាកូនស្មូនឆ្នាំងហើយ។ លំដាប់នោះ
វស្សការព្រាហ្មណ៍ជាមហាមាត្យក្នុងដែនមគធៈមានសេចក្តីតូចចិត្ត (ដោយគិត) ថា
ចុះហេតុអ្វីក៏បានជាស្តេចប្រគេនឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរ
ដែលទុកប្រយោជន៍ការពារអន្តរាយទៅធនិយភិក្ខុជាកូនស្មូនឆ្នាំងវិញ។ គ្រានោះ
វស្សការព្រាហ្មណ៍ជាមហាមាត្យ ក្នុងដែនមគធៈ ចូលទៅក្នុងទីដែលព្រះបាទពិម្ពិសារមាគធសេនិយរាជគង់នៅ
លុះចូលទៅដល់ហើយ ក៏ក្រាបទូលថា បានឮថា
ឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរ ដែលទុកប្រយោជន៍ការពារអន្តរាយ
ព្រះអង្គទ្រង់ប្រគេនទៅធនិយភិក្ខុមែនឬ។ ព្រះបាទពិម្ពិសារសួរថា
អ្នកណានិយាយយ៉ាងនេះ។ មហាមាត្យឆ្លើយថា បពិត្រព្រះសម្មតិទេព
អ្នកកាន់កាប់ថែរក្សាឈើ។ ព្រះបាទពិម្ពិសារទ្រង់មានព្រះបន្ទូលថា
ម្នាលព្រាហ្មណ៍ បើដូច្នោះ
អ្នកឯងឲ្យមនុស្សទៅនាំអ្នកកាន់កាប់ថែរក្សាឈើមកមើល។ លំដាប់នោះ
វស្សការព្រាហ្មណ៍ជាមហាមាត្យក្នុងដែនមគធៈ ក៏ឲ្យមនុស្សទៅចាប់ចងអ្នកកាន់កាប់ថែរក្សាឈើហើយនាំមក។
[៨២] អទ្ទសា ខោ អាយស្មា ធនិយោ កុម្ភការបុត្តោ
ទារុគហេគណកំ ពន្ធំ នីយមានំ [ឱ.ម. និយ្យមានំ។] ទិស្វាន ទារុគហេគណកំ ឯតទវោច កិស្ស
ត្វំ អាវុសោ ពន្ធោ នីយសីតិ [ឱ.ម.និយ្យសីតិ]។ តេសំ ភន្តេ ទារូនំ កិច្ចាតិ។
គច្ឆាវុសោ អហំបិ គច្ឆាមីតិ។ ឯយ្យាសិ ភន្តេ បុរាហំ ហញ្ញាមីតិ។ អថខោ អាយស្មា ធនិយោ
កុម្ភការបុត្តោ យេន រញ្ញោ មាគធស្ស សេនិយស្ស ពិម្ពិសារស្ស និវេសនំ តេនុបសង្កមិ
ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ រាជា មាគធោ សេនិយោ ពិម្ពិសារោ យេនាយស្មា
ធនិយោ កុម្ភការបុត្តោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ ធនិយំ កុម្ភការបុត្តំ
អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ រាជា មាគធោ សេនិយោ ពិម្ពិសារោ
អាយស្មន្តំ ធនិយំ កុម្ភការបុត្តំ ឯតទវោច សច្ចំ កិរ មយា ភន្តេ ទេវគ្គហណទារូនិ
នគរប្បដិសង្ខារិកានិ អាបទត្ថាយ និក្ខិត្តានិ អយ្យស្ស ទិន្នានីតិ។ ឯវំ មហារាជាតិ។
មយំ ខោ ភន្តេ រាជានោ នាម ពហុកិច្ចា ពហុករណីយា ទត្វាបិ ន សរេយ្យាម ឥង្ឃ ភន្តេ
សរាបេហីតិ។ សរសិ ត្វំ មហារាជ បឋមាភិសិត្តោ ឯវរូបឹ វាចំ ភាសិតា ទិន្នញ្ញេវ
សមណព្រាហ្មណានំ តិណកដ្ឋោទកំ បរិភុញ្ជន្តូតិ។ សរាមហំ ភន្តេ សន្តិ ភន្តេ
សមណព្រាហ្មណា លជ្ជិនោ កុក្កុច្ចកា សិក្ខាកាមា តេសំ អប្បមត្តកេបិ កុក្កុច្ចំ ឧប្បជ្ជតិ
តេសំ មយា សន្ធាយ ភាសិតំ តញ្ច ខោ អរញ្ញេ អបរិគ្គហិតំ សោ ត្វំ ភន្តេ តេន លេសេន
ទារូនិ អទិន្នំ ហរិតុំ មញ្ញសិ កថំ ហិ នាម មាទិសា សមណំ វា ព្រាហ្មណំ វា ហនេយ្យុំ វា
ពន្ធេយ្យុំ វា បព្វាជេយ្យុំ វា [ឱរោបិយមរម្មបោត្ថកេសុ កថំ ហិ នាម មាទិសោ សមណំ វា
ព្រាហ្មណំ វា វិជិតេ វសន្តំ ហនេយ្យ វា ពន្ធេយ្យ វា បព្វាជេយ្យ វាតិ ឯកវចនវសេន
បយោគោ គតោ] គច្ឆ ភន្តេ លោមេន ត្វំ មុត្តោសិ មា បុនបិ ឯវរូបំ អកាសីតិ។
[៨២] ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង
បានឃើញអ្នកកាន់កាប់ថែរក្សាឈើ ដែលជាប់ក្តី ហើយគេកំពុងបណ្តើរទៅ លុះឃើញហើយ
ក៏សួរអ្នកកាន់កាប់ថែរក្សាឈើនោះថា ចុះហេតុអ្វីអាវុសោ
បានជាអ្នកត្រូវគេចងបណ្តើរទៅដូច្នេះ។ អ្នកកាន់កាប់ថែរក្សាឈើឆ្លើយថា
បពិត្រលោកដ៏ចំរើន ព្រោះរឿងឈើនោះ។ ធនិយភិក្ខុឆ្លើយថា អាវុសោ អ្នកទៅចុះ
អាត្មានឹងទៅដែរ។ អ្នកកាន់កាប់ថែរក្សាឈើឆ្លើយថា លោកម្ចាស់គួរមក
ខ្ញុំព្រះករុណាលំបាកមុនហើយ។ លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ
ក៏ចូលទៅកាន់ព្រះរាជដំណាក់នៃព្រះបាទពិម្ពិសារមាគធសេនិយរាជ លុះចូលទៅដល់ហើយ
ក៏គង់លើអាសនៈដែលគេបានក្រាលប្រគេន។ វេលានោះ ព្រះបាទពិម្ពិសារមាគធសេនិយរាជ
ក៏ចូលទៅត្រង់កន្លែងដែលធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រគង់នៅ
លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ ហើយគង់នៅក្នុងទីដ៏សមគួរ។
លុះព្រះបាទពិម្ពិសារមាគធសេនិយរាជ គង់ក្នុងទីដ៏សមគួរហើយ
ទើបទ្រង់មានព្រះបន្ទូលសួរធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងថា
បពិត្រលោកដ៏ចំរើន បានឮថា ឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរ
ដែលទុកបម្រុងការពារអន្តរាយ ខ្ញុំបានប្រគេនលោកពិតមែនឬ។ ធនិយភិក្ខុឆ្លើយថា
ថ្វាយព្រះពរមហារាជ ពិតមែន។ ព្រះបាទពិម្ពិសារទ្រង់មានព្រះបន្ទូលថា
បពិត្រលោកដ៏ចំរើន ធម្មតាយើងជាស្តេចមានកិច្ចច្រើន
ការងារដែលត្រូវធ្វើក៏មានច្រើន បើទុកជាយើងឲ្យមែន ក៏នឹកមិនឃើញដែរ
ហេតុនេះសូមលោករំលឹកខ្ញុំផង។ ធនិយភិក្ខុឆ្លើយថា ថ្វាយព្រះពរមហារាជ
សូមព្រះអង្គទ្រង់រំពឹងទៅមើល កាលដែលទ្រង់ទើបបានរាជាភិសេកនោះ
ទ្រង់មានព្រះបន្ទូល មានសភាពយ៉ាងនេះថា ស្មៅ ឈើ និងទឹក ខ្ញុំបានឲ្យហើយ ដល់សមណៈ
និងព្រាហ្មណ៍ទាំងឡាយ ៗចូរប្រើប្រាស់ (នូវស្មៅឈើ និងទឹកនោះចុះ)។ ព្រះបាទពិម្ពិសារមានព្រះបន្ទូលថា
បពិត្រលោកដ៏ចំរើន ខ្ញុំនឹកឃើញហើយ (ប៉ុន្តែថា) សមណៈ
និងព្រាហ្មណ៍ទាំងឡាយដែលមានសេចក្តីអៀនខ្មាស សេចក្តីសង្ស័យ
និងមានសេចក្តីប្រាថ្នាក្នុងសិក្ខា សមណៈ និងព្រាហ្មណ៍ទាំងនោះ
រមែងកើតមានសេចក្តីសង្ស័យក្នុងហេតុនីមួយសូម្បីតែបន្តិចបន្តួច ស្មៅ ឈើ និងទឹក
ដែលខ្ញុំនិយាយថាឲ្យនោះ គឺឲ្យចំពោះសមណៈ និងព្រាហ្មណ៍ទាំងនោះ ព្រោះថា ស្មៅ ឈើ
និងទឹកនោះឯង ដែលមានក្នុងព្រៃឥតមានអ្នកណាហួងហែងឡើយ បពិត្រលោកដ៏ចំរើន
លោកសំគាល់អាងដោយហេតុបន្តិចបន្តួចនោះ ដើម្បីនាំយកឈើដែលគេមិនបានឲ្យយ៉ាងនេះ
មនុស្សទាំងឡាយប្រហែលដូចខ្ញុំនឹងសម្លាប់ ឬចង ឬបំបរបង់ នូវសមណៈ ឬព្រាហ្មណ៍
ដូចម្តេចកើត បពិត្រលោកដ៏ចំរើន សូមលោកនិមន្តទៅចុះ លោករួច (ទោស) ហើយដោយសាររោម
(គឺភេទនៃបព្វជិត) លោកកុំធ្វើយ៉ាងនេះទៀតឡើយ។
[៨៣] មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ [យេភុយ្យេន ខិយន្តីតិ
បឋន្តិ។] វិបាចេន្តិ អលជ្ជិនោ ឥមេ សមណា សក្យបុត្តិយា ទុស្សីលា មុសាវាទិនោ ឥមេ ហិ
នាម ធម្មចារិនោ សមចារិនោ ព្រាហ្មចារិនោ សច្ចវាទិនោ សីលវន្តោ កល្យាណធម្មា
បដិជានិស្សន្តិ នត្ថិ ឥមេសំ សាមញ្ញំ នត្ថិ ឥមេសំ ព្រហ្មញ្ញំ នដ្ឋំ ឥមេសំ សាមញ្ញំ
នដ្ឋំ ឥមេសំ ព្រហ្មញ្ញំ កុតោ ឥមេសំ សាមញ្ញំ កុតោ ឥមេសំ ព្រហ្មញ្ញំ អបគតា ឥមេ
សាមញ្ញា អបគតា ឥមេ ព្រហ្មញ្ញា រាជានំបិ ឥមេ វញ្ចេន្តិ កឹ បន អញ្ញេ មនុស្សេតិ។
អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ [យេភុយ្យេន
ខិយ្យន្តានន្តិ បឋន្តិ] វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា សន្តុដ្ឋា លជ្ជិនោ
កុក្កុច្ចកា សិក្ខាកាមា តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា
ធនិយោ កុម្ភការបុត្តោ រញ្ញោ ទារូនិ អទិន្នំ អាទិយិស្សតីតិ។ អថខោ តេ ភិក្ខូ ភគវតោ
ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ
សន្និបាតាបេត្វា អាយស្មន្តំ ធនិយំ កុម្ភការបុត្តំ បដិបុច្ឆិ សច្ចំ កិរ ត្វំ ធនិយ
រញ្ញោ ទារូនិ អទិន្នំ អាទិយសីតិ [ឱ. អាទិយិតិ]។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា
អននុច្ឆវិកំ មោឃបុរិស អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ
នាម ត្វំ មោឃបុរិស រញ្ញោ ទារូនិ អទិន្នំ អាទិយិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា
បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ មោឃបុរិស អប្បសន្នានញ្ចេវ អប្បសាទាយ
បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ តេន ខោ បន សមយេន អញ្ញតរោ បុរាណវោហារិកោ
មហាមត្តោ ភិក្ខូសុ បព្វជិតោ ភគវតោ អវិទូរេ និសិន្នោ ហោតិ។ អថខោ ភគវា តំ ភិក្ខុំ
ឯតទវោច កិត្តកេន នុខោ ភិក្ខុ រាជា មាគធោ សេនិយោ ពិម្ពិសារោ ចោរំ គហេត្វា ហនតិ វា
ពន្ធតិ វា បព្វាជេតិ វាតិ។ បាទេន វា ភគវា បាទារហេន វា អតិរេកបាទេន វាតិ។ តេន ខោ បន
សមយេន រាជគហេ បញ្ចមាសកោ បាទោ ហោតិ។ អថខោ ភគវា អាយស្មន្តំ ធនិយំ កុម្ភការបុត្តំ
អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ ។បេ។ វីរិយារម្ភស្ស វណ្ណំ ភាសិត្វា ភិក្ខូនំ
តទនុច្ឆវិកំ តទនុលោមិកំ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ ។បេ។ ឯវញ្ច បន ភិក្ខវេ
ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អទិន្នំ ថេយ្យសង្ខាតំ អាទិយេយ្យ យថារូបេ
អទិន្នាទានេ រាជានោ ចោរំ គហេត្វា ហនេយ្យុំ វា ពន្ធេយ្យុំ វា បព្វាជេយ្យុំ វា
ចោរោសិ ពាលោសិ មូឡ្ហោសិ ថេនោសីតិ តថារូបំ ភិក្ខុ អទិន្នំ អាទិយមានោ អយម្បិ
បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
[៨៣] មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា
សមណៈជាសក្យបុត្តទាំងនេះគ្មានសេចក្តីអៀនខ្មាស ជាអ្នកទ្រូស្តសីល និយាយកុហក
គួរណាស់តែសមណៈទាំងនេះប្រព្រឹត្តនូវធម៌ មានសេចក្តីប្រព្រឹត្តស្មើជាប្រក្រតី
និងប្រព្រឹត្តនូវធម៌ដ៏ប្រសើរ និយាយទៀងត្រង់ មានសីល និងមានធម៌ល្អ
ទើបនឹងប្តេជ្ញា (ខ្លួនជាសមណៈបាន) ភាវៈនៃសមណៈរបស់លោកទាំងនេះគ្មានទេ
ភាវៈនៃធម៌ដ៏ប្រសើររបស់លោកទាំងនេះគ្មានទេ
សាមញ្ញគុណរបស់លោកទាំងនេះវិនាសអស់ហើយ
ព្រហ្មញ្ញគុណរបស់លោកទាំងនេះវិនាសអស់ហើយ
សាមញ្ញគុណរបស់លោកទាំងនេះនឹងមានមកអំពីឯណា ព្រហ្មញ្ញគុណរបស់លោកទាំងនេះនឹងមានមកអំពីឯណា
លោកទាំងនេះប្រាសហើយចាកសាមញ្ញគុណ លោកទាំងនេះប្រាសហើយចាកព្រហ្មញ្ញគុណ
សមណៈទាំងនេះហ៊ានបញ្ឆោតដល់ស្តេចផែនដី ចំណង់បើមនុស្សឯទៀតយ៉ាងណាទៅអេះ។
ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នេះហើយ។
ពួកភិក្ខុឯណាមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស អ្នកអៀនខ្មាស
មានសេចក្តីរង្កៀស មានប្រាថ្នាក្នុងសិក្ខា ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល
បន្តុះបង្អាប់ថា ចុះហេតុអ្វីបានជាធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង
ទៅយករបស់ដែលគេមិនបានឲ្យ គឺឈើរបស់ស្តេច (ដូច្នោះ)។ គ្រានោះ
ភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ
ហើយសួរចំពោះធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងក្នុងវេលានោះថា ធនិយភិក្ខុ
ឮថា អ្នកឯងបានយករបស់ដែលគេមិនបានឲ្យ គឺឈើរបស់ព្រះរាជា មែនឬ។
ធនិយភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។
ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលធនិយភិក្ខុថា នែមោឃបុរស
កម្មនេះជាកម្មមិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ
មិនគប្បី មិនគួរធ្វើឡើយ នែមោឃបុរស
ហេតុអ្វីក៏បានជាអ្នកឯងទៅយករបស់ដែលគេមិនបានឲ្យ គឺឈើរបស់ព្រះរាជា (ដូច្នោះ)
នែមោឃបុរស
អំពើនេះមិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ ជ្រះថ្លា
និងមិនមែននាំឲ្យរឹងរិតតែជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាស្រាប់ នោះទេ
នែមោឃបុរស អំពើនេះប្រាកដជានាំបណ្តាលមនុស្សពួកខ្លះ
ដែលមិនទាន់ជ្រះថ្លាឲ្យខាត ខានមានសេចក្តីជ្រះថ្លា
និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ ឲ្យបាត់ជ្រះថ្លាទៅវិញ។ សម័យនោះ
មានមហាមាត្យម្នាក់ ពីដើមធ្លាប់ធ្វើជាចៅក្រមចាស់
បានបួសក្នុងសំណាក់ពួកភិក្ខុ (ភិក្ខុនោះឯង)
បានទៅអង្គុយជិតព្រះដ៏មានព្រះភាគ។ វេលានោះ
ព្រះអង្គទ្រង់មានព្រះបន្ទូលសួរភិក្ខុនោះថា ម្នាលភិក្ខុ
ព្រះបាទពិម្ពិសារមាគធសេនិយរាជចាប់ចោរបានហើយ សម្លាប់ក្តី ឃុំខាំងក្តី
និរទេសក្តី ដោយរបស់មានដម្លៃចំនួនប៉ុន្មាន។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ដោយរបស់មានដម្លៃចំនួន១បាទ ឬគួរដល់១បាទ
ឬច្រើនជាង១បាទ។ សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ គេចាយប្រាក់៥មាសកជា១បាទ។
គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង
ដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការដែលគេពិបាកចិញ្ចឹម។បេ។
ហើយទ្រង់ត្រាស់សរសើរគុណនៃការប្រារព្ធព្យាយាម រួចទ្រង់សំដែងនូវធម្មីកថា
ដ៏សមគួរដល់សិក្ខាបទនោះ ឲ្យមានទំនងតាមសិក្ខាបទនោះចំពោះភិក្ខុទាំងឡាយ
ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំ។បេ។ ហើយទ្រង់បញ្ញត្តសិក្ខាបទថា
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា
ភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឲ្យ ដោយចំណែកនៃចិត្តលួច
ស្តេចទាំងឡាយចាប់បានចោរហើយ ត្រូវសម្លាប់ក្តី ឃុំខាំងក្តី និរទេសក្តី
ដោយពាក្យថា អាឯងជាចោរ ជាមនុស្សពាលវង្វេង ជាមនុស្សល្មួចព្រោះអទិន្នាទាន
មានសភាពយ៉ាងណា ភិក្ខុកាលដែលកាន់យកទ្រព្យដែលគេមិនបានឲ្យមានសភាពដូច្នោះ
ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន
(គឺឥតមានកិរិយានៅរួបរួមគ្នាបាន)។ សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយ
យ៉ាងនេះ។
[៨៤] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ រជកត្ថរណំ
គន្ត្វា រជកភណ្ឌិកំ អវហរិត្វា អារាមំ អាហរិត្វា ភាជេសុំ។ ភិក្ខូ ឯវមាហំសុ
មហាបុញ្ញត្ថ តុម្ហេ អាវុសោ ពហុំ តុម្ហាកំ ចីវរំ ឧប្បន្នន្តិ។ កុតោ អាវុសោ អម្ហាកំ
បុញ្ញំ ឥទានិ មយំ រជកត្ថរណំ គន្ត្វា រជកភណ្ឌិកំ អវហរិម្ហាតិ។ ននុ អាវុសោ ភគវតា
សិក្ខាបទំ បញ្ញត្តំ កិស្ស តុម្ហេ អាវុសោ រជកភណ្ឌិកំ អវហរិត្ថាតិ។ សច្ចំ អាវុសោ
ភគវតា សិក្ខាបទំ បញ្ញត្តំ តញ្ច ខោ គាមេ នោ អរញ្ញេតិ។ ននុ អាវុសោ តថេវ តំ ហោតិ
អននុច្ឆវិកំ អាវុសោ អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម
តុម្ហេ អាវុសោ រជកភណ្ឌិកំ អវហរិស្សថ នេតំ អាវុសោ អប្បសន្នានំ វា បសាទាយ បសន្នានំ
វា ភិយ្យោភាវាយ អថខ្វេតំ អាវុសោ អប្បសន្នានញ្ចេវ អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ
អញ្ញថត្តាយាតិ។ អថខោ តេ ភិក្ខូ ឆព្វគ្គិយេ ភិក្ខូ អនេកបរិយាយេន វិគរហិត្វា ភគវតោ
ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ
សន្និបាតាបេត្វា ឆព្វគ្គិយេ ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ តុម្ហេ ភិក្ខវេ រជកត្ថរណំ
គន្ត្វា រជកភណ្ឌិកំ អវហរិត្ថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ
មោឃបុរិសា អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម តុម្ហេ
មោឃបុរិសា រជកភណ្ឌិកំ អវហរិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ ។បេ។
បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ ភគវា ឆព្វគ្គិយេ ភិក្ខូ អនេកបរិយាយេន
វិគរហិត្វា ទុព្ភរតាយ ។បេ។ វីរិយារម្ភស្ស វណ្ណំ ភាសិត្វា ភិក្ខូនំ តទនុច្ឆវិកំ
តទនុលោមិកំ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ
ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ គាមា វា អរញ្ញា វា អទិន្នំ ថេយ្យសង្ខាតំ អាទិយេយ្យ
យថារូបេ អទិន្នាទានេ រាជានោ ចោរំ គហេត្វា ហនេយ្យុំ វា ពន្ធេយ្យុំ វា បព្វាជេយ្យុំ
វា ចោរោសិ ពាលោសិ មូឡ្ហោសិ ថេនោសីតិ តថារូបំ ភិក្ខុ អទិន្នំ អាទិយមានោ អយម្បិ
បារាជិកោ ហោតិ អសំវាសោតិ។
[៨៤] សម័យនោះ ឆព្វគ្គិយភិក្ខុទាំងឡាយ
នាំគ្នាទៅកាន់កំពង់របស់ជាងជ្រលក់ ហើយលួចយកបង្វិចសំពត់របស់ជាងជ្រលក់
មកកាន់អារាមហើយចែកគ្នា។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា ម្នាលអាវុសោ
លោកទាំងឡាយជាអ្នកមានបុណ្យច្រើន ចីវរកើតឡើងដល់លោកច្រើន។ ឆព្វគ្គិយភិក្ខុឆ្លើយថា
ម្នាលអាវុសោ បុណ្យរបស់យើងមានមកពីណា អម្បាញ់មិញយើងទៅឯកំពង់របស់ជាងជ្រលក់
ហើយយើងបានលួចយកបង្វិចសំពត់របស់ជាងជ្រលក់មកទេតើ។ ភិក្ខុទាំងឡាយនិយាយថា
អាវុសោ សិក្ខាបទ ព្រះបរមគ្រូទ្រង់បញ្ញត្តរួចហើយតើ
ចុះហេតុអ្វីបានជាលោកនាំគ្នាទៅលួចបង្វិចសំពត់របស់ជាងជ្រលក់មក។
ឆព្វគ្គិយភិក្ខុឆ្លើយតបថា ម្នាលអាវុសោ សិក្ខាបទ
ព្រះបរមគ្រូជាម្ចាស់ទ្រង់បញ្ញត្តរួចហើយក៏ពិតមែន តែថាសិក្ខាបទនោះ
ទ្រង់បញ្ញត្តចំពោះតែក្នុងស្រុក ត្រង់ក្នុងព្រៃទ្រង់មិនបញ្ញត្តទេ។
ភិក្ខុទាំងនោះនិយាយថា អាវុសោ សិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្តហើយក្នុងស្រុកនោះក៏ប្រាកដ
ដូចជាក្នុងព្រៃដូច្នោះដែរ មិនមែនឬអ្វី នែអាវុសោ អំពើដែលលោកធ្វើនេះ មិនសមគួរ
មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ
នែអាវុសោទាំងឡាយ ចុះហេតុដូចម្តេច ក៏បានជាលោកនាំគ្នាទៅលួចបង្វិចសំពត់របស់ជាងជ្រលក់មក
ម្នាលអាវុសោ
កម្មនេះមិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ ជ្រះថ្លា
និងមិនមែននាំឲ្យរឹងរិតតែកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមាន
សេចក្តីជ្រះថ្លាហើយនោះទេ ម្នាលអាវុសោ កម្មនេះប្រាកដជានាំបណ្តាលឲ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លា
ឲ្យខានបានកើតសេចក្តីជ្រះថ្លា និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ
ឲ្យត្រឡប់ជារាយមាយរសាយបាត់សេចក្តីជ្រះថ្លាទៅវិញ។ គ្រានោះ
ភិក្ខុទាំងឡាយនោះក៏តិះដៀលឆព្វគ្គិយភិក្ខុ ដោយអនេកបរិយាយ
ហើយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ
ហើយសួរចំពោះឆព្វគ្គិយភិក្ខុក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថា
ពួកអ្នកឯងនាំគ្នាទៅកាន់កន្លែងដែលជាងជ្រលក់គេលាត្រដាងសំពត់
ហើយបានលួចបង្វិចសំពត់របស់ជាងជ្រលក់មែនឬ។ ឆព្វគ្គិយភិក្ខុឆ្លើយថា
បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។
ព្រះដ៏មានព្រះភាគទ្រង់តិះដៀលឆព្វគ្គិយភិក្ខុថា នែមោឃបុរសទាំងឡាយ
អំពើដែលពួកអ្នកឯងធ្វើនេះ ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ
មិនគប្បី មិនគួរធ្វើឡើយ នែមោឃបុរសទាំងឡាយ
ចុះហេតុអ្វីបានជាអ្នកនាំគ្នាទៅលួចបង្វិចសំពត់របស់ជាងជ្រលក់ នែមោឃបុរស
អំពើនេះមិនមែននាំឲ្យកើតជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានោះ ទេ។បេ។
នឹងនាំបណ្តាលឲ្យជនពួកខ្លះដែលជ្រះថ្លាហើយ
ត្រឡប់ជារាយមាយរសាយបាត់សេចក្តីជ្រះថ្លាទៅវិញ។ គ្រានោះ
ព្រះដ៏មានព្រះភាគទ្រង់តិះដៀលឆព្វគ្គិយភិក្ខុដោយព្រះពុទ្ធដីកាជាអនេក
បរិយាយ ហើយទ្រង់សំដែងទោសនៃការដែលគេពិបាកចិញ្ចឹម។បេ។
ទើបទ្រង់ត្រាស់សរសើរគុណនៃការប្រារព្ធនូវព្យាយាម រួចហើយទ្រង់សំដែងនូវធម្មីកថាដ៏សមគួរដល់សិក្ខាបទនោះៗ
ឲ្យមានទំនងតាមសិក្ខាបទនោះៗ ចំពោះភិក្ខុទាំងឡាយ
ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំ។បេ។ ហើយទ្រង់បញ្ញត្តសិក្ខាបទថា
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះថា ភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឲ្យដោយចំណែកនៃចិត្តលួច
អំពីស្រុកក្តី ព្រៃក្តី ស្តេចទាំងឡាយចាប់បានចោរហើយត្រូវសម្លាប់ក្តី
ឃុំខាំងក្តី និរទេសក្តី ដោយពាក្យថា ឯងជាចោរ ជាមនុស្សពាលវង្វេង ជាមនុស្សល្មួច
ព្រោះអទិន្នាទានមានសភាពយ៉ាងណា ភិក្ខុកាលដែលកាន់យកទ្រព្យដែលគេមិនបានឲ្យ
មានសភាពយ៉ាងនោះ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិករកសំវាសគ្មាន
(គឺឥតមានកិរិយានៅរួបរួមគ្នាបាន)។
[៨៥] យោ បនាតិ យោ យាទិសោ ។បេ។ ឯសោ វុច្ចតិ យោ បនាតិ។
ភិក្ខូតិ ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ គាមោ នាម ឯកកុដិកោបិ គាមោ
ទ្វិកុដិកោបិ គាមោ តិកុដិកោបិ គាមោ ចតុក្កុដិកោបិ គាមោ សមនុស្សោបិ គាមោ អមនុស្សោបិ
គាមោ បរិក្ខិត្តោបិ គាមោ អបរិក្ខិត្តោបិ គាមោ គោនិសាទិនិវិដ្ឋោបិ គាមោ យោបិ សត្ថោ
អតិរេកចតុម្មាសនិវិដ្ឋោ សោបិ វុច្ចតិ គាមោ។ គាមូបចារោ នាម បរិក្ខិត្តស្ស គាមស្ស
ឥន្ទខីលេ ឋិតស្ស មជ្ឈិមស្ស បុរិសស្ស លេឌ្ឌុបាតោ [លេណ្ឌុបាតោតិបិ បាឋោ។]
អបរិក្ខិត្តស្ស គាមស្ស ឃរូបចារេ ឋិតស្ស មជ្ឈិមស្ស បុរិសស្ស លេឌ្ឌុបាតោ។ អរញ្ញំ នាម
ឋបេត្វា គាមញ្ច គាមូបចារញ្ច អវសេសំ អរញ្ញំ នាម។ អទិន្នំ នាមំ យំ អទិន្នំ
អនិស្សដ្ឋំ អបរិចត្តំ រក្ខិតំ គោបិតំ មមាយិតំ បរបរិគ្គហិតំ ឯតំ អទិន្នំ នាម។
ថេយ្យសង្ខាតន្តិ ថេយ្យចិត្តោ អវហរណចិត្តោ។
[៨៥] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា
ប្រាកដដូចជាឯណា។បេ។ ភិក្ខុនេះ តថាគតហៅថា ណាមួយ។ ត្រង់ពាក្យថា ភិក្ខុ។បេ។
សេចក្តីថា ភិក្ខុនេះតថាគតអធិប្បាយក្នុងសេចក្តីនេះ។ ដែលឈ្មោះថា ស្រុក(នោះ)
គឺស្រុកដែលមានខ្ទមមួយក្តី ស្រុកដែលមានខ្ទមពីរក្តី ស្រុកដែលមានខ្ទមបីក្តី
ស្រុកដែលមានខ្ទមបួនក្តី ស្រុកដែលមានមនុស្សក្តី ស្រុកដែលឥតមនុស្សក្តី
ស្រុកដែលមានរបងឬកំផែងក្តី ស្រុកដែលឥតរបងឬកំផែងក្តី
ស្រុកដែលគេទើបតាំងនៅថ្មី (មានផ្ទះពីរបី) ដូចជាគោឈរក្តី ពុំនោះសោត
ប្រទេសណាដែលមានពួកឈ្មួញបានអាស្រ័យនៅលើសជាង៤ខែឡើងទៅ
ប្រទេសនោះក៏លោកហៅថាស្រុក។ ដែលឈ្មោះថាឧបចារនៃស្រុក (នោះ)
គឺទីដែលធ្លាក់ចុះដុំដីរបស់មជ្ឈិមបុរសឈរប្របធរណីទ្វារស្រុកដែល មានរបង
ឬកំផែង ចោលទៅ (ឬ)
ទីដែលធ្លាក់ចុះដុំដីរបស់មជ្ឈិមបុរសឈរប្របឧបចារផ្ទះនៃស្រុកដែលឥតរបង ឬកំផែង
ចោលទៅ។ ដែលឈ្មោះថាព្រៃ (នោះ) គឺទីដ៏សេស លើកលែងតែស្រុក និងឧបចារនៃស្រុកចេញ
ឈ្មោះថាព្រៃ។ ដែលឈ្មោះថាទ្រព្យដែលគេមិនបានឲ្យ (នោះ)
គឺរបស់ណាដែលគេមិនទាន់ឲ្យ មិនទាន់លះបង់ឲ្យ មិនទាន់ដាច់ចិត្តឲ្យ គេរក្សាទុក
គេគ្រប់គ្រងទុក គេនៅប្រកាន់ គេនៅហួងហែង ទ្រព្យនោះឈ្មោះថា
ទ្រព្យដែលគេមិនបានឲ្យ។ ត្រង់បទថា ដោយចំណែកនៃចិត្តលួច សេចក្តីថា
ភិក្ខុមានចិត្តជាអ្នកល្មួច គឺថា ភិក្ខុមានចិត្តបម្រុងនឹងលួច។
[៨៦] អាទិយេយ្យាតិ អាទិយេយ្យ ហរេយ្យ អវហរេយ្យ ឥរិយាបថំ
វិកោបេយ្យ ឋានា ចាវេយ្យ សង្កេតំ វីតិនាមេយ្យ។
[៨៦] ត្រង់បទថា គប្បីកាន់យក សេចក្តីថា
ភិក្ខុគប្បីចាប់យក គប្បីនាំទៅ គប្បីលួចយក គប្បីឲ្យកំរើកឥរិយាបថ
គប្បីឲ្យឃ្លាតចាកទី គប្បីឈានកន្លងនូវទីដែលកំណត់។
[៨៧] យថារូបំ នាម បាទំ វា បាទារហំ វា អតិរេកបាទំ វា។
រាជានោ នាម បឋព្យា រាជា បទេសរាជា មណ្ឌលិកា អន្តរភោគិកា អក្ខទស្សា មហាមត្តា យេ វា
បន ឆេជ្ជភេជ្ជំ អនុសាសន្តិ ឯតេ រាជានោ នាម។ ចោរោ នាម យោ បញ្ចមាសកំ វា
អតិរេកបញ្ចមាសកំ វា អគ្ឃនកំ អទិន្នំ ថេយ្យសង្ខាតំ អាទិយតិ ឯសោ ចោរោ នាម។ ហនេយ្យុំ
វាតិ ហត្ថេន វា បាទេន វា កសាយ វា វេត្តេន វា អទ្ធទណ្ឌកេន វា ឆេជ្ជាយ វា ហនេយ្យុំ។
ពន្ធេយ្យុំ វាតិ រជ្ជុពន្ធនេន វា អន្ទុពន្ធនេន វា សង្ខលិកពន្ធនេន វា ឃរពន្ធនេន វា
នគរពន្ធនេន វា គាមពន្ធនេន វា និគមពន្ធនេន វា ពន្ធេយ្យុំ បុរិសគុត្តឹ វា ករេយ្យុំ។ បព្វាជេយ្យុំ
វាតិ គាមា វា និគមា វា នគរា វា ជនបទា វា ជនបទប្បទេសា វា បព្វាជេយ្យុំ។ ចោរោសិ
ពាលោសិ មូឡ្ហោសិ ថេនោសីតិ បរិភាសោ ឯសោ។
[៨៧] ដែលឈ្មោះថា មានសភាពយ៉ាងណា (នោះ)
គឺទ្រព្យចំនួនមួយបាទ ឬទ្រព្យគួរដល់ថ្លៃមួយបាទ ឬថា ក្រៃលែងជាងមួយបាទឡើងទៅ។
ដែលឈ្មោះថា ស្តេចទាំងឡាយ (នោះ) គឺស្តេចជាធំលើប្រថពីទាំងអស់
ស្តេចជាធំក្នុងប្រទេស ពួកអ្នកត្រួតមណ្ឌល (ចៅហ្វាយខេត្ត)
ពួកអ្នកបរិភោគស្រុកជាលំដាប់ (ចៅហ្វាយស្រុក) ពួកអ្នកកាត់ក្តី ពួកមហាមាត្យ
ពុំនោះសោត ពួកឥស្សរជនណាជាអ្នកត្រួតត្រាក្នុងការកាប់សម្លាប់
ពួកឥស្សរជនទាំងនោះ ឈ្មោះថាស្តេច។ ដែលឈ្មោះថា ចោរ(នោះ)
គឺអ្នកណាដែលកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យ មានដម្លៃប្រមាណ៥មាសក ឬច្រើនជាង៥មាសកឡើងទៅ
ដោយចំណែកនៃចិត្តលួច អ្នកនោះឈ្មោះថា ចោរ។ ត្រង់ពាក្យថា គប្បីសម្លាប់ក្តី
សេចក្តីថា គប្បីសម្លាប់ដោយដៃក្តី ដោយជើងក្តី ដោយរំពាត់ខ្សែតីក្តី
ដោយផ្តៅក្តី ដោយដម្បងវែងក្តី ដោយកាប់កាត់ក្តី។ ត្រង់ពាក្យថា គប្បីចងក្តី
សេចក្តីថា គប្បីចងដោយចំណងគឺខ្សែក្តី ដោយចំណងគឺខ្នោះក្តី
ដោយចំណងគឺច្រវាក់ក្តី ដោយបង្ខាំទុកក្នុងផ្ទះក្តី
ដោយបង្ខាំទុកក្នុងក្រុងក្តី ដោយបង្ខាំទុកក្នុងស្រុកក្តី
ដោយបង្ខាំទុកក្នុងនិគមក្តី ឬគប្បីធ្វើនូវការឃុំខាំងដោយបុរស។ ត្រង់ពាក្យថា
គប្បីបំបរបង់ក្តី ឬថាគប្បីនិរទេសក្តី សេចក្តីថា គប្បីបំបរបង់ចាកស្រុកក្តី
ចាកនិគមក្តី ចាកក្រុងក្តី ចាកជនបទក្តី ចាកប្រទេសក្នុងជនបទក្តី។
ត្រង់ពាក្យ៤ម៉ាត់ថា អ្នកឯងជាចោរ អ្នកឯងជាពាល អ្នកឯងជាបុគ្គលវង្វេង
អ្នកឯងជាអ្នកល្មួចនេះ ជាពាក្យជេរប្រទេច។
[៨៨] តថារូបំ នាម បាទំ វា បាទារហំ វា អតិរេកបាទំ វា។
អាទិយមានោតិ អាទិយមានោ ហរមានោ អវហរមានោ ឥរិយាបថំ វិកោបយមានោ ឋានា ចាវយមានោ សង្កេតំ
វីតិនាមយមានោ។
[៨៨] ដែលឈ្មោះថា មានសភាពដូច្នោះ (នោះ)
គឺទ្រព្យចំនួនមួយបាទ ឬទ្រព្យគួរដល់ដម្លៃមួយបាទ ឬថា ក្រៃលែងជាងមួយបាទឡើងទៅ។
ត្រង់ពាក្យថា កាលកាន់យក សេចក្តីថា កាលចាប់យក កាលនាំទៅ កាលលួច
កាលឲ្យកំរើកឥរិយាបថ កាលឲ្យឃ្លាតចាកទី កាលឲ្យកន្លងហួសទីដែលកំណត់។
[៨៩] អយម្បីតិ បុរិមំ ឧបាទាយ វុច្ចតិ។ បារាជិកោ ហោតីតិ
សេយ្យថាបិ នាម បណ្ឌុបលាសោ ពន្ធនា បវុត្តោ [បមុត្តោតិបិ បាឋោ] អភព្វោ ហរិតត្តាយ
ឯវមេវ ភិក្ខុ បាទំ វា បាទារហំ វា អតិរេកបាទំ វា អទិន្នំ ថេយ្យសង្ខាតំ អាទិយិត្វា
អស្សមណោ ហោតិ អសក្យបុត្តិយោ តេន វុច្ចតិ បារាជិកោ ហោតីតិ។ អសំវាសោតិ សំវាសោ នាម
ឯកកម្មំ ឯកុទ្ទេសោ សមសិក្ខាតា ឯសោ សំវាសោ នាម សោ តេន សទ្ធឹ នត្ថិ តេន វុច្ចតិ
អសំវាសោតិ។
[៨៩] ត្រង់បទថា ភិក្ខុនេះដែរ
គឺពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុងសិក្ខាបទមុន។ ត្រង់ពាក្យថា ជាបារាជិក
អធិប្បាយជាសេចក្តីឧបមាថា ធម្មតាស្លឹកឈើទុំដែលជ្រុះចាកទងហើយ
មិនអាចត្រឡប់ទៅជាមានពណ៌ខៀវវិញបាន ដូចម្តេចមិញ
ភិក្ខុកាន់យកទ្រព្យដែលគេមិនបានឲ្យចំនួន១បាទ ឬគួរដល់ដម្លៃ១បាទ
ឬថាក្រៃលែងជាង១បាទឡើងទៅ ដោយចំណែកនៃចិត្តលួច ក៏មិនមែនជាសមណៈ
មិនមែនជាពូជពង្សរបស់ព្រះពុទ្ធជាសក្យបុត្រ ដូច្នោះដែរ ព្រោះហេតុនោះ
បានជាតថាគតហៅភិក្ខុនោះជាបារាជិក។ ត្រង់បទថា រកសំវាសគ្មាន (នោះ) សេចក្តីថា
សង្ឃកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា ការសិក្សាស្មើគ្នា នេះឈ្មោះថា សំវាស
សំវាសនោះមិនមានជាមួយនឹងភិក្ខុដែលត្រូវបារាជិកនោះឡើយ ព្រោះហេតុនោះ
បានជាតថាគតហៅថា រកសំវាសគ្មាន។
[៩០] ភុម្មដ្ឋំ ថលដ្ឋំ អាកាសដ្ឋំ វេហាសដ្ឋំ ឧទកដ្ឋំ
នាវដ្ឋំ យានដ្ឋំ ភារដ្ឋំ អារាមដ្ឋំ វិហារដ្ឋំ ខេត្តដ្ឋំ វត្ថុដ្ឋំ គាមដ្ឋំ
អរញ្ញដ្ឋំ ឧទកំ ទន្តបោណំ វនប្បតិ ហរណកំ ឧបនិធិ សុង្កឃាតំ បាណោ អបទំ ទ្វិបទំ
ចតុប្បទំ ពហុប្បទំ ឱចរកោ ឱណិរក្ខោ សំវិទាវហារោ សង្កេតកម្មំ និមិត្តកម្មន្តិ។
[៩០] (មាតិការាយឈ្មោះទ្រព្យ) ទ្រព្យដែលស្ថិតនៅក្នុងដី
ស្ថិតនៅលើគោក ស្ថិតនៅព្ធដ៏អាកាស ស្ថិតនៅលើធ្នើរ ស្ថិតនៅក្នុងទឹក
ស្ថិតនៅក្នុងទូក ស្ថិតនៅលើយាន ស្ថិតនៅលើភារៈ ស្ថិតនៅក្នុងច្បារ
ស្ថិតនៅក្នុងវត្ត ស្ថិតនៅក្នុងស្រែ ស្ថិតនៅក្នុងទីដី ស្ថិតនៅក្នុងស្រុក
ស្ថិតនៅក្នុងព្រៃ ទឹក ឈើស្ទន់ ដើមឈើ របស់ដែលគេកំពុងនាំទៅ របស់ដែលគេផ្ញើ
ទីដែលហូតពន្ធ (គយ) សត្វមានជីវិត គឺមនុស្ស សត្វគ្មានជើង សត្វជើងពីរ
សត្វជើងបួន សត្វជើងច្រើន អ្នកកំណត់របស់ដើម្បីឲ្យគេលួច
អ្នករក្សារបស់ផ្ញើរទុកមួយរំពេច កិរិយាលួចយកដោយបបួលគ្នា សង្កេតកម្ម
និមិត្តកម្ម។
[៩១] ភុម្មដ្ឋំ នាម ភណ្ឌំ ភូមិយំ និក្ខិត្តំ ហោតិ[ឥតោ
បរំ ឱរោបិយមរម្មបោត្ថកេសុ និក្ខាតន្តិបិ អត្ថិ។] បដិច្ឆន្នំ។ ភុម្មដ្ឋំ ភណ្ឌំ
អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ កុទ្ទាលំ វា បិដកំ វា បរិយេសតិ
គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ តត្ថ ជាតកំ កដ្ឋំ វា លតំ វា ឆិន្ទតិ អាបត្តិ
ទុក្កដស្ស។ បំសុំ ខណតិ វា វិយូហតិ [ឱ. វ្យូហតិ ម.រា. ព្យូហតិ។] វា ឧទ្ធរតិ វា
អាបត្តិ ទុក្កដស្ស។ កុម្ភឹ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ
ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ អត្តនោ ភាជនំ បវេសេត្វា បញ្ចមាសកំ
វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ អត្តនោ ភាជនគតំ វា ករោតិ មុដ្ឋឹ វា ឆិន្ទតិ អាបត្តិ
បារាជិកស្ស។ សុត្តារុឡ្ហំ ភណ្ឌំ[ឥតោ បរំ ឱរោបិយបោត្ថកេ វាសទ្ទោ ទិស្សតិ។] បាមង្គំ
វា កណ្ឋសុត្តកំ វា[ឥតោ បរំ តត្ថ ច មរម្មបោត្ថកេ ច កណ្ណសុត្តកំ វាតិ បាឋោ អត្ថិ។]
កដិសុត្តកំ វា សាដកំ វា វេឋនំ វា ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ កោដិយំ គហេត្វា ឧច្ចារេតិ អាបត្តិ ថុល្លច្ចយស្ស។ ឃំសន្តោ
នីហរតិ អាបត្តិ ថុល្លច្ចយស្ស។ អន្តមសោ កេសគ្គមត្តម្បិ កុម្ភីមុខា មោចេតិ អាបត្តិ
បារាជិកស្ស។ សប្បឹ វា តេលំ វា មធុំ វា ផាណិតំ វា បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា
អគ្ឃនកំ ថេយ្យចិត្តោ ឯកេន បយោគេន បិវតិ អាបត្តិ បារាជិកស្ស។ តត្ថេវ ភិន្ទតិ វា
ឆឌ្ឌេតិ វា ឈាបេតិ វា អបរិភោគំ វា ករោតិ អាបត្តិ ទុក្កដស្ស។
[៩១] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងដី (នោះ)
គឺទ្រព្យដែលគេកប់លាក់ទុកក្នុងដី។ ភិក្ខុមានថេយ្យចិត្តថា
អញនឹងលួចនូវទ្រព្យដែលស្ថិតនៅក្នុងដី ហើយស្វែងរកគ្នាឲ្យបានពីរនាក់ក្តី
ស្វែងរកចបក្តី កញ្ជើក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុកាត់នូវឈើ
ឬវល្លិដែលកើតក្នុងទីនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុជីក ឬកកាយ
ឬគាស់នូវអាចមន៍ដី ត្រូវអាបត្តិទុក្កដ។ ភិក្ខុចាប់ពាល់នូវឆ្នាំង
ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើកត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាតចាកទី
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត បញ្ចូលនូវភាជនៈរបស់ខ្លួនទៅ
ហើយចាប់ពាល់នូវវត្ថុមានដំឡៃប្រមាណ៥មាសកៈ ឬក្រៃលែងជាង៥មាសកៈឡើងទៅ
ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើទ្រព្យឲ្យចូលទៅក្នុងភាជនរបស់ខ្លួនក្តី កាត់ដាច់នូវក្តាប់ដៃក្តី
ត្រូវអាបត្តបារាជិក។ ភិក្ខុមានថេយ្យចិត្ត
ចាប់ពាល់នូវភណ្ឌដែលគេដោតក្រងដោយខ្សែ គឺសង្វារក្តី ខ្សែកក្តី ខ្សែចង្កេះក្តី
សម្ពត់សាដកក្តី ឈ្នួតក្តី ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ចាប់ត្រង់ទីបំផុត ហើយលើកឡើង ត្រូវអាបត្តិថុល្លច្ច័យ។
កាលបើប៉ះទង្គុក រួចនាំយកចេញ ត្រូវអាបត្តិថុល្លច្ច័យ។
ដោយហោចទៅសូម្បីតែឲ្យផុតអំពីមាត់ឆ្នាំង ប្រមាណប៉ុនចុងសក់
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត ផឹកនូវសប្បិក្តី ប្រេងក្តី
ទឹកឃ្មុំក្តី ទឹកអំពៅក្តី ជារបស់មានដំឡៃប្រមាណ៥មាសកៈ
ឬក្រៃលែងជាង៥មាសកៈឡើងទៅ ដោយប្រយោគតែមួយ ត្រូវអាបត្តិបារាជិក។
ភិក្ខុទំលាយក្តី ចាក់ចោលក្តី ដុតចោលក្តី ធ្វើ (នូវវត្ថុមានសប្បិជាដើមនោះ)
ឲ្យជារបស់ប្រើប្រាស់មិនកើតក្តី ក្នុងទីនោះឯង ត្រូវអាបត្តិទុក្កដ។
[៩២] ថលដ្ឋំ នាម ភណ្ឌំ ថលេ និក្ខិត្តំ ហោតិ។ ថលដ្ឋំ
ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។
អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ
បារាជិកស្ស។
[៩២] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើគោក (នោះ)
គឺទ្រព្យដែលគេដម្កល់ទុកលើទីគោក។ ភិក្ខុមានថេយ្យចិត្តថា
អញនឹងលួចទ្រព្យដែលស្ថិតនៅលើទីគោក ហើយស្វែងរកគ្នាឲ្យបានពីរនាក់ក្តី
ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ ឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ ឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
[៩៣] អាកាសដ្ឋំ នាម ភណ្ឌំ អាកាសគតំ ហោតិ មោរោ វា
កបិញ្ជរោ វា តិត្តិរោ វា វដ្ដកោ វា សាដកំ វា វេឋនំ វា ហិរញ្ញំ វា សុវណ្ណំ វា
ឆិជ្ជមានំ បតតិ។ អាកាសដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ
គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ គមនំ ឧបច្ឆិន្ទតិ អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[៩៣] ដែលឈ្មោះថា ទ្រព្យស្ថិតនៅព្ធដ៏អាកាស (នោះ)
គឺភណ្ឌដែលទៅព្ធដ៏អាកាស ទោះសត្វក្ងោកក្តី ចចាតក្តី ទទាក្តី ចាបក្តី
ឬជាសម្ពត់សាដកក្តី ឈ្នួតក្តី ប្រាក់ក្តី មាសក្តី ដែលដាច់ធ្លាក់ចុះ។
ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចនូវភណ្ឌ ដែលស្ថិតនៅព្ធដ៏អាកាស ហើយស្វែងរកគ្នាឲ្យបានជាពីរនាក់ក្តី
ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ។ ផ្តាច់បង់នូវដំណើរ ត្រូវអាបត្តិទុក្កដ។
ចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
[៩៤] វេហាសដ្ឋំ នាម ភណ្ឌំ វេហាសគតំ ហោតិ មញ្ចេ វា បីឋេ
វា ចីវរវំសេ វា ចីវររជ្ជុយា វា ភិត្តិខីលេ វា នាគទន្តេ វា រុក្ខេ វា លគ្គិតំ ហោតិ
អន្តមសោ បត្តាធារកេបិ។ វេហាសដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា
បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[៩៤] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើធ្នើរ (នោះ)
គឺភណ្ឌដែលដម្កល់នៅលើធ្នើរ (អធិប្បាយថា) ទ្រព្យដែលគេដម្កល់ទុកលើគ្រែក្តី
លើតាំងក្តី ឬទ្រព្យដែលគេពាក់លើឈើស្បៀងសម្រាប់ពាក់ចីវរក្តី
លើខ្សែសម្រាប់ពាក់ចីវរក្តី លើចម្រឹងជញ្ជាំងក្តី លើដៃកែវក្តី ដែលគេព្យួរទុកលើដើមឈើក្តី
ដោយហោចទៅ ទ្រព្យដែលគេដម្កល់ទុកលើជើងបាត្រក៏ដោយ។ ភិក្ខុមានថេយ្យចិត្តថា
អញនឹងលួចយកភណ្ឌដែលស្ថិតនៅលើធ្មើរ ហើយស្វែងរកគ្នាឲ្យបានជាពីរនាក់ក្តី
ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
[៩៥] ឧទកដ្ឋំ នាម ភណ្ឌំ ឧទកេ និក្ខិត្តំ ហោតិ។ ឧទកដ្ឋំ
ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។
និមុជ្ជតិ វា ឧម្មុជ្ជតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។
ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ តត្ថ ជាតកំ
ឧប្បលំ វា បទុមំ វា បុណ្ឌរីកំ វា ភិសំ វា មច្ឆំ វា កច្ឆបំ វា បញ្ចមាសកំ វា
អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[៩៥] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទឹក (នោះ)
គឺភណ្ឌដែលគេដម្កល់ទុកក្នុងទឹក។ ភិក្ខុមានថេយ្យចិត្តថា
អញនឹងលួចយកភណ្ឌដែលស្ថិតនៅក្នុងទឹក ហើយស្វែងរកគ្នាឲ្យបានជាពីរនាក់ក្តី
ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ។ មុជចុះក្តី ងើបឡើងក្តី
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ផ្កាឧប្បលក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី
ក្រអៅឈូកក្តី ត្រីក្តី អណ្តើកក្តី ដែលកើតក្នុងទឹកនោះ មានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី
ត្រូវអាបត្តិទុក្កដ។ ធ្វើរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើរបស់នោះឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
[៩៦] នាវា នាម យាយ តរតិ។ នាវដ្ឋំ នាម ភណ្ឌំ នាវាយ
និក្ខិត្តំ ហោតិ។ នាវដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ
គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ
ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ នាវំ អវហរិស្សាមីតិ ថេយ្យចិត្តោ
ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។
ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ពន្ធនំ មោចេតិ អាបត្តិ ទុក្កដស្ស។ ពន្ធនំ
មោចេត្វា អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឧទ្ធំ វា អធោ
វា តិរិយំ វា អន្តមសោ កេសគ្គមត្តម្បិ សង្កាមេតិ អាបត្តិ បារាជិកស្ស។
[៩៦] គេឆ្លង (នូវទីមានទឹក មានស្ទឹងនិងទន្លេជាដើម)
ដោយរបស់អ្វី របស់នោះឈ្មោះថាទូក [ក្នុងអដ្ឋកថាថា ស្នូកសម្រាប់ជ្រលក់ក្តី
បាច់ឫស្សីក្តី ក្បូនក្តី ឲ្យឈ្មោះថា នាវា ដែលប្រែជា ទូកក្នុងទីនេះ]។
ទ្រព្យដែលគេដាក់ទុកនៅក្នុងទូក ឬលើទូក ឈ្មោះថាទ្រព្យស្ថិតនៅក្នុងទូក។
ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចយកទ្រព្យដែលស្ថិតនៅក្នុងទូក
ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់(ទ្រព្យនោះ) ត្រូវអាបត្តិទុក្កដ។
(ធ្វើទ្រព្យនោះ)ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ (ធ្វើទ្រព្យនោះ)
ឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្តគិតថា
អញនឹងលួចយកទូក ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ (ទូកនោះ) ត្រូវអាបត្តិទុក្កដ។
ធ្វើទូកនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ស្រាយចំណង ត្រូវអាបត្តិទុក្កដ។
ស្រាយចំណងរួចហើយ ចាប់ត្រូវ(ទូក) ត្រូវអាបត្តិទុក្កដ។ (ធ្វើទូក)ឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ (ធ្វើទូក) ឲ្យអណ្តែតច្រាសទឹកក្តី បណ្តោយទឹកក្តី
ទទឹងទឹកក្តី ដោយហោចទៅ សូម្បីធ្វើឲ្យឃ្លាតចាកទីប៉ុនចម្រៀកសក់
ត្រូវអាបត្តិបារាជិក។
[៩៧] យានំ នាម វយ្ហំ រថោ សកដំ សន្ទមានិកា។ យានដ្ឋំ នាម
ភណ្ឌំ យានេ និក្ខិត្តំ ហោតិ។ យានដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា
បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ យានំ អវហរិស្សាមីតិ
ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[៩៧] អង្រឹងស្នែង រថ រទេះ រថទ្រង់គ្រឿង ឈ្មោះថាយាន។
ទ្រព្យដែលដាក់ក្នុងយាន ឬលើយាន ឈ្មោះថា ទ្រព្យស្ថិតនៅលើយាន។
ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលស្ថិតនៅលើយាន
ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។
ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យនោះឲ្យឃ្លាតចាកទី
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចយកយាន
ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ។
ចាប់ពាល់យាននោះ ត្រូវអាបត្តិទុក្កដ។ ធ្វើយាននោះឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើយាននោះឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
[៩៨] ភារោ នាម សីសភារោ ខន្ធភារោ កដិភារោ ឱលម្ពកោ។ សីសេ
ភារំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។
ខន្ធំ ឱរោបេតិ អាបត្តិ បារាជិកស្ស។ ខន្ធេ ភារំ ថេយ្យចិត្តោ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ កដឹ ឱរោបេតិ អាបត្តិ បារាជិកស្ស។
កដិយា ភារំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ
ថុល្លច្ចយស្ស។ ហត្ថេន គណ្ហាតិ អាបត្តិ បារាជិកស្ស។ ហត្ថេ ភារំ ថេយ្យចិត្តោ ភូមិយំ
និក្ខិបតិ អាបត្តិ បារាជិកស្ស។ ថេយ្យចិត្តោ ភូមិតោ គណ្ហាតិ អាបត្តិ បារាជិកស្ស។
[៩៨] ទ្រព្យដែលនៅលើក្បាល (ទ្រនូល) នៅលើ-ក
(ទ្រព្យដែលរែក ឬលី) នៅលើចង្កេះ (កណ្តៀត) និងទ្រព្យដែលយួរនឹងដៃ ឈ្មោះថាភារៈ។
ភិក្ខុមានថេយ្យចិត្តចាប់ពាល់ភារៈដែលនៅលើក្បាល ត្រូវអាបត្តិទុក្កដ។
ធ្វើភារៈនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ដាក់ភារៈនោះចុះមកដល់ត្រឹម-ក
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ភារៈដែលនៅលើ-ក
ត្រូវអាបត្តិទុក្កដ។ ធ្វើភារៈនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ដាក់ចុះមកដល់ត្រឹមចង្កេះ ត្រូវអាបត្តិបារាជិក។
ភិក្ខុមានថេយ្យចិត្តចាប់ពាល់ភារៈដែលនៅលើចង្កេះ ត្រូវអាបត្តិទុក្កដ។
ធ្វើភារៈនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ដាក់ចុះមកកាន់ជាប់នឹងដៃ
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត
ដាក់ចុះនូវភារៈដែលនៅក្នុងដៃមកលើផែនដី ត្រូវអាបត្តិបារាជិក។
ភិក្ខុមានថេយ្យចិត្តកាន់យកទ្រព្យអំពីផែនដីទៅ ត្រូវអាបត្តិបារាជិក។
[៩៩] អារាមោ នាម បុប្ផារាមោ ផលារាមោ។ អារាមដ្ឋំ នាម
ភណ្ឌំ អារាមេ ចតូហិ ឋានេហិ និក្ខិត្តំ ហោតិ ភុម្មដ្ឋំ ថលដ្ឋំ អាកាសដ្ឋំ វេហាសដ្ឋំ។
អារាមដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ
ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា
ចាវេតិ អាបត្តិ បារាជិកស្ស។ តត្ថ ជាតកំ មូលំ វា តចំ វា បត្តំ វា បុប្ផំ វា ផលំ វា
បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។
ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ អារាមំ អភិយុញ្ជតិ
អាបត្តិ ទុក្កដស្ស។ សាមិកស្ស វិមតឹ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ សាមិកោ ន
មយ្ហំ ភវិស្សតីតិ ធុរំ និក្ខិបតិ អាបត្តិ បារាជិកស្ស។ ធម្មំ ចរន្តោ សាមិកំ បរាជេតិ
អាបត្តិ បារាជិកស្ស។ ធម្មំ ចរន្តោ បរជតិ អាបត្តិ ថុល្លច្ចយស្ស។
[៩៩] សួនផ្កាឈើ សួនផ្លែឈើ ឈ្មោះថាអារាម (សួនច្បារ)
ទ្រព្យដែលបុគ្គលដំកល់ទុកក្នុងសួនច្បារមាន៤កន្លែង គឺក្នុងដី១ លើគោក១ ឯអាកាស១
លើធ្នើរ១ ឈ្មោះថា ទ្រព្យស្ថិតនៅក្នុងសួនច្បារ។ ភិក្ខុមានថេយ្យចិត្តគិតថា
អញនឹងលួចទ្រព្យនៅក្នុងសួនច្បារ ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី
ទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។
ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យនោះឲ្យឃ្លាតចាកទី
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ឫសឈើក្តី សម្បកឈើក្តី
ស្លឹកឈើក្តី ផ្កាឈើក្តី ផ្លែឈើក្តី ដែលដុះក្នុងសួនច្បារនោះ
ទោះមានដម្លៃប្រមាណ៥មាសកក្តី លើពី៥មាសកទៅក្តី ត្រូវអាបត្តិទុក្កដ។
ធ្វើរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើរបស់នោះឲ្យឃ្លាតចាកទី
ត្រូវអាបត្តិបារាជិក។ ភិក្ខុចោទប្រកាន់យកសួនច្បារ ត្រូវអាបត្តិទុក្កដ។
ធ្វើឲ្យម្ចាស់សួនច្បារសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ។
បើម្ចាស់សួនច្បារដាក់ធុរៈថា សួនច្បារមុខជានឹងមិនបានមកអញវិញទេ
ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុធ្វើការវិនិច្ឆ័យឲ្យម្ចាស់របស់ចាញ់
(គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬក្នុងរាជត្រកូល
ហើយសូកពួកអ្នកវិនិច្ឆ័យឲ្យយកសាក្សីកោង ធ្វើម្ចាស់សួនច្បារឲ្យចាញ់)
ត្រូវអាបត្តិបារាជិក។ ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់ (គឺ
បើពួកអ្នកវិនិច្ឆ័យកាត់សេចក្តីនោះតាមធម៌វិន័យជាសត្ថុសាសនា
ហើយត្រឡប់ចាញ់លើខ្លួនឯងវិញ) ត្រូវអាបត្តិថុល្លច្ច័យ។
[១០០] វិហារដ្ឋំ នាម ភណ្ឌំ វិហារេ ចតូហិ ឋានេហិ
និក្ខិត្តំ ហោតិ ភុម្មដ្ឋំ ថលដ្ឋំ អាកាសដ្ឋំ វេហាសដ្ឋំ។ វិហារដ្ឋំ ភណ្ឌំ
អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។
អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ
បារាជិកស្ស។ វិហារំ អភិយុញ្ជតិ អាបត្តិ ទុក្កដស្ស។ សាមិកស្ស វិមតឹ ឧប្បាទេតិ
អាបត្តិ ថុល្លច្ចយស្ស។ សាមិកោ ន មយ្ហំ ភវិស្សតីតិ ធុរំ និក្ខិបតិ អាបត្តិ
បារាជិកស្ស។ ធម្មំ ចរន្តោ សាមិកំ បរាជេតិ អាបត្តិ បារាជិកស្ស។ ធម្មំ ចរន្តោ បរជតិ
អាបត្តិ ថុល្លច្ចយស្ស។
[១០០] ទ្រព្យដែលបុគ្គលដំកល់ទុកក្នុងវិហារ (វត្ត)
មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងវត្ត។
ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលឋិតនៅក្នុងវត្ត
ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ។
ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យនោះឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
ភិក្ខុចោទប្រកាន់យកវត្ត ត្រូវអាបត្តិទុក្កដ។ ធ្វើម្ចាស់វត្តឲ្យកើតសង្ស័យ
ត្រូវអាបត្តិថុល្លច្ច័យ។ បើម្ចាស់វត្តដាក់ធុរៈថា វត្តមុខជាមិនបានមកអញវិញទេ
ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុធ្វើការវិនិច្ឆ័យឲ្យម្ចាស់របស់ចាញ់
(គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬរាជត្រកូល
ភិក្ខុបានសូកដល់ពួកអ្នកវិនិច្ឆ័យឲ្យកាត់សេចក្តីដោយមិនយុត្តិធម៌) ត្រូវអាបត្តិបារាជិក។
ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់វិញ
(គឺពួកអ្នកវិនិច្ឆ័យកាត់ក្តីដោយយុត្តិធម៌ថា ឲ្យភិក្ខុចាញ់វិញ)
ត្រូវអាបត្តិថុល្លច្ច័យ។
[១០១] ខេត្តំ នាម យត្ថ បុព្វណ្ណំ វា អបរណ្ណំ វា ជាយតិ។
ខេត្តដ្ឋំ នាម ភណ្ឌំ ខេត្តេ ចតូហិ ឋានេហិ និក្ខិត្តំ ហោតិ ភុម្មដ្ឋំ ថលដ្ឋំ
អាកាសដ្ឋំ វេហាសដ្ឋំ។ ខេត្តដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា
បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ តត្ថ ជាតកំ បុព្វណ្ណំ វា
អបរណ្ណំ វា បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ ខេត្តំ
អភិយុញ្ជតិ អាបត្តិ ទុក្កដស្ស។ សាមិកស្ស វិមតឹ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។
សាមិកោ ន មយ្ហំ ភវិស្សតីតិ ធុរំ និក្ខិបតិ អាបត្តិ បារាជិកស្ស។ ធម្មំ ចរន្តោ
សាមិកំ បរាជេតិ អាបត្តិ បារាជិកស្ស។ ធម្មំ ចរន្តោ បរជតិ អាបត្តិ ថុល្លច្ចយស្ស។
ខីលំ វា រជ្ជុំ វា វតឹ វា មរិយាទំ វា សង្កាមេតិ អាបត្តិ ទុក្កដស្ស។ ឯកំ បយោគំ
អនាគតេ អាបត្តិ ថុល្លច្ចយស្ស។ តស្មឹ បយោគេ អាគតេ អាបត្តិ បារាជិកស្ស។
[១០១] ស្រូវទាំងឡាយ៧យ៉ាង មានស្រូវសាលីជាដើមក្តី
ផ្លែឈើទាំងឡាយ មានសណ្តែករាជមាសជាដើមក្តី ដុះក្នុងទីណា ទីនោះឈ្មោះថា ខេត្ត
(ស្រែ)។ ទ្រព្យដែលបុគ្គលដំកល់ទុកក្នុងស្រែ មាន៤កន្លែង គឺ ក្នុងដី១ លើគោក១
ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងស្រែ។ ភិក្ខុមានថេយ្យចិត្តគិតថា
អញនឹងលួចទ្រព្យនៅក្នុងស្រែដូច្នេះ
ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។
ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យនោះឲ្យឃ្លាតចាកទី
ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ស្រូវទាំងឡាយ
មានស្រូវសាលីជាដើមក្តី ផ្លែឈើទាំងឡាយ មានសណ្តែករាជមាសជាដើមក្តី
ដែលដុះក្នុងស្រែនោះ មានដម្លៃប្រមាណ៥មាសកក្តី លើសពី៥មាសកទៅក្តី
ត្រូវអាបត្តិទុក្កដ។ ធ្វើរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើរបស់នោះឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុចោទប្រកាន់យកស្រែ
ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យម្ចាស់ស្រែកើតសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ។
បើម្ចាស់ស្រែដាក់ធុរៈថា ស្រែមុខជានឹងមិនបានមកអញវិញទេ ដូច្នេះ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុធ្វើការវិនិច្ឆ័យឲ្យម្ចាស់របស់ចាញ់
(គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬក្នុងរាជត្រកូល
ហើយសូកពួកអ្នកវិនិច្ឆ័យឲ្យយកសាក្សីកោង ធ្វើម្ចាស់ស្រែឲ្យចាញ់)
ត្រូវអាបត្តិបារាជិក។ ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់ (គឺបើពួកអ្នកវិនិច្ឆ័យកាត់ក្តីនោះតាមធម៌ជាសត្ថុសាសនា
ហើយត្រឡប់ជាចាញ់លើខ្លួនឯងវិញ) ត្រូវអាបត្តិថុល្លច្ច័យ។
ភិក្ខុបង្ខិតគោលក្តី ខ្សែក្តី របងក្តី ទំនប់ក្តី ត្រូវអាបត្តិទុក្កដ។
នៅតែប្រយោគមួយមិនទាន់មកដល់ ត្រូវអាបត្តិថុល្លច្ច័យ។ លុះប្រយោគមួយនោះមកដល់
ត្រូវអាបត្តិបារាជិក។
[១០២] វត្ថុ នាម អារាមវត្ថុ វិហារវត្ថុ។ វត្ថុដ្ឋំ នាម
ភណ្ឌំ វត្ថុស្មឹ ចតូហិ ឋានេហិ និក្ខិត្តំ ហោតិ ភុម្មដ្ឋំ ថលដ្ឋំ អាកាសដ្ឋំ
វេហាសដ្ឋំ។ វត្ថុដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ គច្ឆតិ
វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។
ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ វត្ថុំ អភិយុញ្ជតិ អាបត្តិ ទុក្កដស្ស។ សាមិកស្ស
វិមតឹ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ សាមិកោ ន មយ្ហំ ភវិស្សតីតិ ធុរំ និក្ខិបតិ
អាបត្តិ បារាជិកស្ស។ ធម្មំ ចរន្តោ សាមិកំ បរាជេតិ អាបត្តិ បារាជិកស្ស។ ធម្មំ
ចរន្តោ បរជតិ អាបត្តិ ថុល្លច្ចយស្ស។ ខីលំ វា រជ្ជុំ វា វតឹ វា បាការំ វា សង្កាមេតិ
អាបត្តិ ទុក្កដស្ស។ ឯកំ បយោគំ អនាគតេ អាបត្តិ ថុល្លច្ចយស្ស។ តស្មឹ បយោគេ អាគតេ
អាបត្តិ បារាជិកស្ស។
[១០២] ទីសួនច្បារ និងទីវត្ត ឈ្មោះថាវត្ថុ (ទីដី)។
ទ្រព្យដែលគេដម្កល់ទុកក្នុងទីដី មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១
ឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទីដី។ ភិក្ខុមានថេយ្យចិត្តគិតថា
អញនឹងលួចទ្រព្យដែលគេដម្កល់ទុកក្នុងទីដី ស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី
ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ទ្រព្យនោះ
ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើទ្រព្យនោះឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។
ភិក្ខុចោទប្រកាន់យកទីដី ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យម្ចាស់ដីកើតសង្ស័យ
ត្រូវអាបត្តិថុល្លច្ច័យ។ បើម្ចាស់ដីដាក់ធុរៈថា ដីមុខជាមិនបានមកអញវិញទេ
ដូច្នេះ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុធ្វើការវិនិច្ឆ័យឲ្យម្ចាស់របស់ចាញ់ (គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ
ឬក្នុងរាជត្រកូល ហើយសូកពួកអ្នកវិនិច្ឆ័យឲ្យយកសាក្សីកោង
ធ្វើម្ចាស់ដីឲ្យចាញ់) ត្រូវអាបត្តិបារាជិក។
ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់
(គឺបើពួកអ្នកវិនិច្ឆ័យនោះកាត់តាមធម៌វិន័យជាសត្ថុសាសនា
ហើយត្រឡប់ជាចាញ់ខ្លួនឯងវិញ) ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុបង្ខិតគោលក្តី
ខ្សែក្តី របងក្តី កំផែងក្តី ត្រូវអាបត្តិទុក្កដ។ នៅតែប្រយោគមួយមិនទាន់មកដល់
ត្រូវអាបត្តិថុល្លច្ច័យ។ លុះប្រយោគមួយនោះមកដល់ [អដ្ឋកថា ថា
បណ្តាកិរិយាបង្ខិតទាំងឡាយ មានបង្ខិតគោលជាដើម នោះមានអធិប្បាយថា
ធម្មតាផែនដីជារបស់កាត់ថ្លៃមិនបាន ព្រោះហេតុដូច្នោះ បើសណ្ឋានដីនោះ
គេបោះគោលតែមួយស្រេច ភិក្ខុបង្ខិតគោលឲ្យចូលទៅក្នុងដីគេ សូម្បីប៉ុនចម្រៀកសក់
ទោះបីម្ចាស់គេឃើញក្តី មិនឃើញក្តី ត្រូវបារាជិក បើសណ្ឋានដីនោះ គេបោះគោលពីរ
ភិក្ខុបង្ខិតគោលទី១ ត្រូវថុល្លច្ច័យ ទី២ ត្រូវបារាជិក បើសណ្ឋានដីនោះ
គេបោះគោលបី ភិក្ខុបង្ខិតគោលទី១ ត្រូវទុក្កដ ទី២ ត្រូវថុល្លច្ច័យ ទី៣
ត្រូវបារាជិក។] ត្រូវអាបត្តិបារាជិក។
[១០៣] គាមដ្ឋំ នាម ភណ្ឌំ គាមេ ចតូហិ ឋានេហិ និក្ខិត្តំ
ហោតិ ភុម្មដ្ឋំ ថលដ្ឋំ អាកាសដ្ឋំ វេហាសដ្ឋំ។ គាមដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ
ថេយ្យចិត្តោ ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[១០៣] ទ្រព្យដែលគេដម្កល់ទុកក្នុងស្រុក មាន៤កន្លែង គឺ
ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យឋិតនៅក្នុងស្រុក។
ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលឋិតនៅក្នុងស្រុក ដូច្នេះ
ហើយស្វែងរកគ្នាឲ្យបានជាគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។
ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើទ្រព្យនោះឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។
[១០៤] អរញ្ញំ នាម យំ មនុស្សានំ បរិគ្គហិតំ ហោតិ
ឯតំ[ឱ.ម.តំ។] អរញ្ញំ។ អរញ្ញដ្ឋំ នាម ភណ្ឌំ អរញ្ញេ ចតូហិ ឋានេហិ និក្ខិត្តំ ហោតិ
ភុម្មដ្ឋំ ថលដ្ឋំ អាកាសដ្ឋំ វេហាសដ្ឋំ។ អរញ្ញដ្ឋំ ភណ្ឌំ អវហរិស្សាមីតិ ថេយ្យចិត្តោ
ទុតិយំ វា បរិយេសតិ គច្ឆតិ វា អាបត្តិ ទុក្កដស្ស។ អាមសតិ អាបត្តិ ទុក្កដស្ស។
ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ តត្ថ ជាតកំ
កដ្ឋំ វា លតំ វា តិណំ វា បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ
អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ
បារាជិកស្ស។
[១០៤] ដែលហៅថាព្រៃ គឺទីណាដែលពួកមនុស្សហួងហែងរក្សា
ទីនោះឈ្មោះថាព្រៃ។ ទ្រព្យដែលបុគ្គលដម្កល់ទុកក្នុងព្រៃ មាន៤កន្លែង គឺ
ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យឋិតនៅក្នុងព្រៃ។
ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលឋិតនៅក្នុងព្រៃ ដូច្នេះ
ហើយស្វែងរកគ្នាឲ្យបានគំរប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។
ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើទ្រព្យនោះឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត
ហើយចាប់ពាល់ឈើក្តី វល្លិ៍ក្តី ស្មៅក្តី កើតក្នុងព្រៃនោះ
មានដំឡៃប្រមាណ៥មាសកក្តី ដែលលើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ។
ធ្វើរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើរបស់នោះឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។
[១០៥] ឧទកំ នាម ភាជនគតំ វា ហោតិ បោក្ខរណិយំ
[ឱ.ម.បោក្ខរណិយា។] វា តឡាកេ វា។ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ អត្តនោ ភាជនំ បវេសេត្វា
បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ឧទកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ អត្តនោ ភាជនគតំ ករោតិ អាបត្តិ
បារាជិកស្ស។ មរិយាទំ ឆិន្ទតិ អាបត្តិ ទុក្កដស្ស។ មរិយាទំ ឆិន្ទិត្វា បញ្ចមាសកំ វា
អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ឧទកំ និក្ខាមេតិ អាបត្តិ បារាជិកស្ស។ អតិរេកមាសកំ វា
ឩនបញ្ចមាសកំ វា អគ្ឃនកំ ឧទកំ និក្ខាមេតិ អាបត្តិ ថុល្លច្ចយស្ស។ មាសកំ វា ឩនមាសកំ
វា អគ្ឃនកំ ឧទកំ និក្ខាមេតិ អាបត្តិ ទុក្កដស្ស។
[១០៥] ទឹកដែលមាននៅក្នុងភាជនៈក្តី ក្នុងស្រះក្តី
ក្នុងបឹងក្តី ឈ្មោះថាទឹក។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ទឹកនោះ
ត្រូវអាបត្តិទុក្កដ។ ធ្វើទឹកនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើទឹកនោះឲ្យហូរឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត
ចាប់ពាល់ទឹកដែលមានដម្លៃប្រមាណ៥មាសកក្តី ដែលលើសពី៥មាសកក្តី
ឲ្យចូលទៅក្នុងភាជនៈរបស់ខ្លួន ត្រូវអាបត្តិទុក្កដ។ ធ្វើទឹកនោះឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទឹកនោះឲ្យបានដម្កល់ក្នុងភាជនៈរបស់ខ្លួន
ត្រូវអាបត្តិបារាជិក។ ភិក្ខុទំលុះភ្លឺស្រែគេ ត្រូវអាបត្តិទុក្កដ។
ទំលុះភ្លឺស្រែហើយបង្ហូរយកទឹកមានដម្លៃប្រមាណ៥មាសកក្តី លើសពី៥មាសកក្តី
ត្រូវអាបត្តិបារាជិក។ ភិក្ខុបង្ហូរយកទឹកមានដម្លៃលើសពី១មាសកក្តី
ថយពី៥មាសកចុះមកក្តី ត្រូវអាបត្តិថុល្លច្ច័យ។
ភិក្ខុបង្ហូរយកទឹកមានដម្លៃ១មាសកក្តី ថយចុះពី១មាសកក្តី
ត្រូវអាបត្តិទុក្កដ។
[១០៦] ទន្តបោណំ នាម ឆិន្នំ វា អច្ឆិន្នំ វា។ បញ្ចមាសកំ
វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[១០៦] (ឈើសម្រាប់ជំរះធ្មេញ) ទោះគេកាត់ហើយក្តី
គេមិនបានកាត់ក្តី ហៅថាឈើស្ទន់។ ភិក្ខុមានថេយ្យចិត្ត
ចាប់ពាល់ឈើស្ទន់ដែលមានដម្លៃ៥មាសកក្តី លើសពី ៥ មាសកក្តី ត្រូវអាបត្តិទុក្កដ។
ធ្វើឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។
[១០៧] វនប្បតិ នាម យោ មនុស្សានំ បរិគ្គហិតោ ហោតិ រុក្ខោ
បរិភោគោ។ ថេយ្យចិត្តោ ឆិន្ទតិ បហារេ បហារេ អាបត្តិ ទុក្កដស្ស។ ឯកំ បហារំ អនាគតេ
អាបត្តិ ថុល្លច្ចយស្ស។ តស្មឹ បហារេ អាគតេ អាបត្តិ បារាជិកស្ស។
[១០៧] ឈើណាជាគ្រឿងប្រើប្រាស់
ដែលមានពួកមនុស្សថែរក្សាទុក ឈើនោះឈ្មោះថាដើមឈើ។ ភិក្ខុមានថេយ្យចិត្ត
កាត់ឈើនោះ ត្រូវអាបត្តិទុក្កដគ្រប់ៗប្រហារ។ នៅប្រហារម្តងទៀតមិនទាន់មកដល់
(គឺថានៅតែប្រហារម្តងទៀតនឹងដាច់) ត្រូវអាបត្តិថុល្លច្ច័យ។ លុះប្រហារម្តងទៀតមកដល់
(គឺថាបានកាត់ដាច់ហើយ) ត្រូវអាបត្តិបារាជិក។
[១០៨] ហរណកំ នាម អញ្ញស្ស ហរណកំ ភណ្ឌំ។ ថេយ្យចិត្តោ
អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ
បារាជិកស្ស។ សហភណ្ឌហារកំ នេស្សាមីតិ បឋមំ បាទំ សង្កាមេតិ អាបត្តិ ថុល្លច្ចយស្ស។
ទុតិយំ បាទំ សង្កាមេតិ អាបត្តិ បារាជិកស្ស។ បតិតំ ភណ្ឌំ គហេស្សាមីតិ បាតាបេតិ
អាបត្តិ ទុក្កដស្ស។ បតិតំ ភណ្ឌំ បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ
ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា
ចាវេតិ អាបត្តិ បារាជិកស្ស។
[១០៨] ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ ឈ្មោះថា
ទ្រព្យដែលគេកំពុងនាំទៅ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ទ្រព្យនោះ
ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើទ្រព្យនោះឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា អញនឹងលួចយកទ្រព្យព្រមទាំងអ្នកនាំទ្រព្យ
ហើយឲ្យមនុស្សនោះដើរទៅ ១ជំហានដំបូង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
ឲ្យមនុស្សនោះដើរទៅបាន២ជំហាន ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុមានថេយ្យចិត្ត គិតថា អញនឹងយករបស់ដែលជ្រុះចុះ ហើយធ្វើរបស់គេឲ្យជ្រុះ
ឬឲ្យធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានថេយ្យចិត្ត
ចាប់ពាល់របស់ដែលជ្រុះនោះ មានដម្លៃ៥មាសកក្តី លើសពី៥មាសកក្តី
ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ធ្វើឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។
[១០៩] ឧបនិធិ នាម ឧបនិក្ខិត្តំ ភណ្ឌំ។ ទេហិ មេ ភណ្ឌន្តិ
វុច្ចមានោ នាហំ គណ្ហាមីតិ ភណតិ អាបត្តិ ទុក្កដស្ស។ សាមិកស្ស វិមតឹ ឧប្បាទេតិ
អាបត្តិ ថុល្លច្ចយស្ស។ សាមិកោ ន មយ្ហំ ទស្សតីតិ ធុរំ និក្ខិបតិ អាបត្តិ
បារាជិកស្ស។ ធម្មំ ចរន្តោ សាមិកំ បរាជេតិ អាបត្តិ បារាជិកស្ស។ ធម្មំ ចរន្តោ បរជតិ
អាបត្តិ ថុល្លច្ចយស្ស។
[១០៩] ទ្រព្យដែលគេផ្ញើទុក ឈ្មោះថាបញ្ញើ។
ម្ចាស់បញ្ញើនិយាយថា លោកចូរឲ្យទ្រព្យមកខ្ញុំ ភិក្ខុពោលថា អាត្មាមិនបានទទួលទុកទេ
ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យម្ចាស់របស់គេកើតសេចក្តីសង្ស័យ
ត្រូវអាបត្តិថុល្លច្ច័យ។ ម្ចាស់របស់ដាក់ធុរៈថា (ភិក្ខុនេះ) នឹងមិនឲ្យអញវិញទេ
(ភិក្ខុនោះ) ត្រូវអាបត្តិបារាជិក។ ភិក្ខុពឹងក្រមវិនិច្ឆ័យឲ្យសម្រេចសេចក្តី
ឲ្យម្ចាស់បញ្ញើចាញ់ ត្រូវអាបត្តិបារាជិក។
កាលក្រមវិនិច្ឆ័យសម្រេចសេចក្តីដោយធម៌ ភិក្ខុត្រឡប់ចាញ់វិញ
ត្រូវអាបត្តិថុល្លច្ច័យ។
[១១០] សុង្កឃាតំ នាម រញ្ញា ឋបិតំ ហោតិ បព្វតខណ្ឌេ វា
នទីតិត្ថេ វា គាមទ្វារេ វា អត្រ បវិដ្ឋស្ស សុង្កំ គណ្ហន្តូតិ។ តត្រ បវិសិត្វា
រាជគ្ឃំ ភណ្ឌំ បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ
អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ បឋមំ បាទំ សុង្កឃាតំ
អតិក្កាមេតិ អាបត្តិ ថុល្លច្ចយស្ស។ ទុតិយំ បាទំ អតិក្កាមេតិ អាបត្តិ បារាជិកស្ស។
អន្តោសុង្កឃាតេ ឋិតោ ពហិសុង្កឃាតំ បាតេតិ អាបត្តិ បារាជិកស្ស។ សុង្កំ បរិហរតិ
អាបត្តិ ទុក្កដស្ស។
[១១០] ទីសម្រាប់ហូតពន្ធ ដែលព្រះបរមក្សត្រទ្រង់បញ្ញត្តថា
ជនណានាំរបស់ចូលទៅក្នុងទីនោះៗ គឺក្នុងទីភ្នំខណ្ឌក្តី ក្នុងទីកំពង់ទឹកក្តី
ក្នុងទីទៀបទ្វារស្រុកក្តី ពួករាជបុរសត្រូវយកពន្ធពីជននោះ ឈ្មោះថាគយ។
ភិក្ខុចូលទៅក្នុងខេត្តគយនោះហើយ មានថេយ្យចិត្ត ចាប់ពាល់នូវទ្រព្យដ៏គួរដល់ព្រះរាជានឹងយកពន្ធ
មានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ។
ភិក្ខុញុំាងរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុឈានជំហានទី១
ឲ្យកន្លងខេត្តគយទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុឈានជំហានទី២ ឲ្យកន្លងខេត្តគយទៅ
ត្រូវអាបត្តិបារាជិក។ ភិក្ខុឋិតនៅខាងក្នុងខេត្តរបស់គយ
ហើយបោះផ្លោងរបស់ឲ្យធ្លាក់ចុះទៅខាងក្រៅខេត្តរបស់គយ ត្រូវអាបត្តិបារាជិក។
ភិក្ខុនាំទ្រព្យរត់ពន្ធ (ដោយវាងខេត្តគយ) ត្រូវអាបត្តិទុក្កដ។
[១១១] បាណោ នាម មនុស្សប្បាណោ វុច្ចតិ។ ថេយ្យចិត្តោ
អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ
បារាជិកស្ស។ បទសា នេស្សាមីតិ បឋមំ បាទំ សង្កាមេតិ អាបត្តិ ថុល្លច្ចយស្ស។ ទុតិយំ
បាទំ សង្កាមេតិ អាបត្តិ បារាជិកស្ស។
[១១១] សត្វ គឺមនុស្ស ហៅថាសត្វមានជីវិត។
ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់មនុស្សនោះ ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទីទៅ ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា
អញនឹងនាំមនុស្សដើរទៅដោយជើង ហើយឲ្យឈានជំហានទី១ទៅ ត្រូវអាបត្តិថុល្លច្ច័យ។
ឲ្យឈានជំហានទី២ទៅ ត្រូវអាបត្តិបារាជិក។
[១១២] អបទំ នាម អហិ មច្ឆា។ បញ្ចមាសកំ វា
អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[១១២] ពស់ ត្រី ហៅថា សត្វគ្មានជើង។
ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវសត្វគ្មានជើង មានដំឡៃ៥មាសកក្តី
លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។
[១១៣] ទ្វិបទំ នាម មនុស្សា បក្ខជាតា។ ថេយ្យចិត្តោ
អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ
បារាជិកស្ស។ បទសា នេស្សាមីតិ បឋមំ បាទំ សង្កាមេតិ អាបត្តិ ថុល្លច្ចយស្ស។ ទុតិយំ
បាទំ សង្កាមេតិ អាបត្តិ បារាជិកស្ស។
[១១៣] មនុស្ស សត្វស្លាប ហៅថា សត្វមានជើងពីរ។
ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវសត្វជើងពីរនោះ ត្រូវអាបត្តិទុក្កដ។
ធ្វើឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាតផុតចាកទី
ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា អញនឹងនាំបណ្តើរសត្វជើងពីរទៅដោយជើង
ហើយឲ្យឈានជំហានទី១ ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឈានជំហានទី២
ត្រូវអាបត្តិបារាជិក។
[១១៤] ចតុប្បទំ នាម ហត្ថី អស្សា ឱដ្ឋា គោណា គទ្រភា
បសុកា។ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។
ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ បទសា នេស្សាមីតិ បឋមំ បាទំ សង្កាមេតិ អាបត្តិ
ថុល្លច្ចយស្ស។ ទុតិយំ បាទំ សង្កាមេតិ អាបត្តិ ថុល្លច្ចយស្ស។ តតិយំ បាទំ សង្កាមេតិ
អាបត្តិ ថុល្លច្ចយស្ស។ ចតុត្ថំ បាទំ សង្កាមេតិ អាបត្តិ បារាជិកស្ស។
[១១៤] ដំរី សេះ ឩដ្ឋ គោ លា ជាពួកសត្វចិញ្ចឹមហៅថា
សត្វមានជើង៤។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់សត្វជើង៤នោះ ត្រូវអាបត្តិទុក្កដ។
ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។
ភិក្ខុគិតថា អញនឹងនាំបណ្តើរនូវសត្វជើង៤ទៅដោយជើង ហើយឲ្យឈានជំហានទី១ទៅ
ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឈានជំហានទី២ទៅ ត្រូវអាបត្តិថុល្លច្ច័យ។
ឲ្យឈានជំហានទី៣ទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឈានជំហានទី៤ទៅ
ត្រូវអាបត្តិបារាជិក។
[១១៥] ពហុប្បទំ នាម វិច្ឆិកា សតបទី ឧច្ចាលិង្គប្បណកា។
បញ្ចមាសកំ វា អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។
ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។ បទសា នេស្សាមីតិ
សង្កាមេតិ បទេ បទេ អាបត្តិ ថុល្លច្ចយស្ស។ បច្ឆិមំ បាទំ សង្កាមេតិ អាបត្តិ
បារាជិកស្ស។
[១១៥] ខ្ទួយ ក្អែប ដង្កូវរមាស់ ហៅថា
ពួកសត្វមានជើងច្រើន។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់សត្វមានជើងច្រើននោះ
មានដំឡៃ៥មាសកក្តី ហួសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា
អញនឹងនាំបណ្តើរសត្វមានជើងច្រើនទៅដោយជើង ហើយញុំាងសត្វមានជើងច្រើនឲ្យឈានទៅ
ត្រូវអាបត្តិថុល្លច្ច័យ គ្រប់ជំហាន។ ញុំាងជើងទីបំផុតរបស់សត្វនោះឲ្យឈានទៅ
ត្រូវអាបត្តិបារាជិក។
[១១៦] ឱចរកោ នាម ភណ្ឌំ ឱចរិត្វា អាចិក្ខតិ ឥត្ថន្នាមំ
ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ តំ ភណ្ឌំ អវហរតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។
[១១៦] ភិក្ខុគយគន់ទ្រព្យដែលគេទុកដាក់ធ្វេសប្រហែស
ហើយប្រាប់ (ភិក្ខុដទៃ) ថា លោកចូរលួចទ្រព្យឈ្មោះនេះមក (ភិក្ខុនោះ) ហៅថា
អ្នកកំណត់របស់ឲ្យគេលួច ត្រូវអាបត្តិទុក្កដ។
បើភិក្ខុអ្នកទទួលបង្គាប់នោះលួចយកទ្រព្យនោះបានមក
ត្រូវអាបត្តិបារាជិកទាំងពីររូប។
[១១៧] ឱណិរក្ខោ នាម អាហដំ ភណ្ឌំ គោបេន្តោ។ បញ្ចមាសកំ វា
អតិរេកបញ្ចមាសកំ វា អគ្ឃនកំ ថេយ្យចិត្តោ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ
អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
[១១៧]
ភិក្ខុអ្នកថែរក្សាទ្រព្យដែលគេនាំមកផ្ញើទុកមួយសំណើរ ហៅថា អ្នករក្សាបញ្ញើ។
ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវទ្រព្យមានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី
ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។
[១១៨] សំវិធាវហារោ នាម សម្ពហុលា សំវិទហិត្វា ឯកោ ភណ្ឌំ
អវហរតិ អាបត្តិ សព្វេសំ បារាជិកស្ស។
[១១៨] ដែលហៅថាកិរិយាលួចយកដោយបបួលគ្នា (នោះ)
គឺភិក្ខុដែលរួមគំនិតចូលគ្នាច្រើនរូប ភិក្ខុ១រូបទៅលួចយកទ្រព្យបានមក
ត្រូវអាបត្តិបារាជិកទាំងអស់គ្នា។
[១១៩] សង្កេតកម្មំ នាម សង្កេតំ ករោតិ បុរេភត្តំ វា
បច្ឆាភត្តំ វា រត្តឹ វា ទិវា វា តេន សង្កេតេន តំ ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។
តេន សង្កេតេន តំ ភណ្ឌំ អវហរតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ តំ សង្កេតំ បុរេ វា
បច្ឆា វា តំ ភណ្ឌំ អវហរតិ មូលដ្ឋស្ស អនាបត្តិ អវហារកស្ស អាបត្តិ បារាជិកស្ស។
[១១៩] ភិក្ខុធ្វើសញ្ញាកំណត់ពេលឲ្យលួច ហៅថា សង្កេតកម្ម
ភិក្ខុប្រើភិក្ខុឲ្យទៅលួចថា អ្នកចូលលួចយកទ្រព្យនោះ ដោយសង្កេតនោះ
ក្នុងពេលព្រឹកក្តី ល្ងាចក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុលួចទ្រព្យនោះបានមកតាមសង្កេតនោះ ត្រូវអាបត្តិបារាជិកទាំងពីររូប។
ភិក្ខុទៅលួចទ្រព្យនោះមុនសង្កេតនោះក្តី ក្រោយក្តី
ភិក្ខុអ្នកប្រើដើមមិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។
[១២០] និមិត្តកម្មំ នាម និមិត្តំ ករោតិ។ អក្ខឹ វា
និក្ខនិស្សាមិ ភមុកំ វា ឧក្ខិបិស្សាមិ សីសំ វា ឧក្ខិបិស្សាមិ តេន និមិត្តេន តំ
ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ តេន និមិត្តេន តំ ភណ្ឌំ អវហរតិ អាបត្តិ ឧភិន្នំ
បារាជិកស្ស។ តំ និមិត្តំ បុរេ វា បច្ឆា វា តំ ភណ្ឌំ អវហរតិ មូលដ្ឋស្ស អនាបត្តិ
អវហារកស្ស អាបត្តិ បារាជិកស្ស។
[១២០] ភិក្ខុធ្វើនិមិត្តគ្រឿងសំគាល់ឲ្យលួច ហៅថា
និមិត្តកម្ម គឺភិក្ខុបង្គាប់ភិក្ខុផងគ្នាថា ខ្ញុំនឹងប៉ប្រិចភ្នែកក្តី
ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី អ្នកចូរលួចយកទ្រព្យនោះមកតាមនិមិត្តនោះ
ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ លួចទ្រព្យនោះបានមកតាមនិមិត្តនោះ
ត្រូវអាបត្តិបារាជិកទាំងពីរនាក់។
ភិក្ខុអ្នកទទួលបង្គាប់ទៅលួចទ្រព្យនោះបានមកមុននិមិត្តនោះក្តី ក្រោយក្តី
ភិក្ខុអ្នកបង្គាប់ដើម មិនត្រូវអាបត្តិឡើយ
ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។
[១២១] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ភណ្ឌំ
អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ តំ មញ្ញមានោ តំ អវហរតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។
ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ តំ
មញ្ញមានោ អញ្ញំ អវហរតិ មូលដ្ឋស្ស អនាបត្តិ អវហារកស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុ
ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ មញ្ញមានោ
តំ អវហរតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ភណ្ឌំ
អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ មញ្ញមានោ អញ្ញំ អវហរតិ មូលដ្ឋស្ស អនាបត្តិ
អវហារកស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមស្ស បាវទ
ឥត្ថន្នាមោ ឥត្ថន្នាមស្ស បាវទតុ ឥត្ថន្នាមោ ឥត្ថន្នាមំ ភណ្ឌំ អវហរតូតិ អាបត្តិ
ទុក្កដស្ស។ សោ ឥតរស្ស អារោចេតិ អាបត្តិ ទុក្កដស្ស។ អវហារកោ បដិគ្គណ្ហាតិ មូលដ្ឋស្ស
អាបត្តិ ថុល្លច្ចយស្ស។ សោ តំ ភណ្ឌំ អវហរតិ អាបត្តិ សព្វេសំ បារាជិកស្ស។ ភិក្ខុ
ភិក្ខុំ អាណាបេតិ ឥត្ថន្នាមស្ស បាវទ ឥត្ថន្នាមោ ឥត្ថន្នាមស្ស បាវទតុ ឥត្ថន្នាមោ
ឥត្ថន្នាមំ ភណ្ឌំ អវហរតូតិ អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ អាណាបេតិ អាបត្តិ
ទុក្កដស្ស។ អវហារកោ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ សោ តំ ភណ្ឌំ អវហរតិ មូលដ្ឋស្ស
អនាបត្តិ អាណាបកស្ស ច អវហារកស្ស ច អាបត្តិ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ
ឥត្ថន្នាមំ ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ គន្ត្វា បុន បច្ចាគច្ឆតិ នាហំ
សក្កោមិ តំ ភណ្ឌំ អវហរិតុន្តិ។ សោ បុន អាណាបេតិ យទា សក្កោសិ តទា តំ ភណ្ឌំ អវហរាតិ អាបត្តិ
ទុក្កដស្ស។ សោ តំ ភណ្ឌំ អវហរតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ
អាណាបេតិ ឥត្ថន្នាមំ ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ តំ អាណាបេត្វា
វិប្បដិសារី ន សាវេតិ មា អវហរីតិ សោ តំ ភណ្ឌំ អវហរតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។
ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ
អាណាបេត្វា វិប្បដិសារី សាវេតិ មា អវហរីតិ សោ អាណត្តោ អហំ តយាតិ តំ ភណ្ឌំ អវហរតិ
មូលដ្ឋស្ស អនាបត្តិ អវហារកស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ
ឥត្ថន្នាមំ ភណ្ឌំ អវហរាតិ អាបត្តិ ទុក្កដស្ស។ សោ តំ អាណាបេត្វា វិប្បដិសារី សាវេតិ
មា អវហរីតិ សាធូតិ ឱរមតិ ឧភិន្នំ អនាបត្តិ។
[១២១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់នោះសំគាល់ទ្រព្យនោះបានហើយ ទៅលួចទ្រព្យនោះបានមក
ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក
ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ
សំគាល់ទ្រព្យនោះបានហើយ ទៅលួចទ្រព្យដទៃបានមកវិញ ភិក្ខុអ្នកបង្គាប់ដើម
មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក
ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ
ត្រឡប់សំគាល់ទ្រព្យដទៃវិញ តែទៅលួចទ្រព្យបានមក
ត្រូវពានលើទ្រព្យដែលភិក្ខុប្រើនោះ ត្រូវអាបត្តិបារាជិកទាំងពីរនាក់។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក
ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ
សំគាល់នូវទ្រព្យដទៃ ទៅលួចបានទ្រព្យដទៃមកវិញ ភិក្ខុអ្នកបង្គាប់ដើម
មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅប្រាប់តដល់ភិក្ខុឈ្មោះនេះ
ឲ្យភិក្ខុឈ្មោះនេះឯងទៅប្រាប់តដល់ភិក្ខុឈ្មោះនេះថា
ភិក្ខុឈ្មោះនេះចូរទៅលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើដើម
ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់ទី១នោះទៅប្រាប់ភិក្ខុអ្នកទទួលបង្គាប់ទី២
ភិក្ខុអ្នកទទួលបង្គាប់ទី១នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រាប់។
(ភិក្ខុអ្នកទទួលបង្គាប់ទី២ ទៅប្រាប់ដល់អ្នកទទួលបង្គាប់ទី៣)
ភិក្ខុអ្នកទទួលបង្គាប់ទី៣ ព្រមទទួលនឹងទៅលួច ភិក្ខុអ្នកបង្គាប់ដំបូង
ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុអ្នកទទួលបង្គាប់ទី៣នោះទៅលួចទ្រព្យនោះបានមក
ត្រូវអាបត្តិបារាជិកទាំងអស់គ្នា។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរទៅប្រាប់តដល់ភិក្ខុឈ្មោះនេះ ឲ្យភិក្ខុឈ្មោះនេះឯង
ទៅប្រាប់តដល់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះចូរទៅលួចទ្រព្យឈ្មោះនេះមក
ភិក្ខុអ្នកប្រើដើម ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ទី១នោះ
ទៅប្រើភិក្ខុដទៃ (គឺអ្នកទទួលបង្គាប់ទី៣វិញ) ខ្លួនអ្នកទទួលបម្រើទី១នោះ
ត្រូវអាបត្តិទុក្កដក្នុងខណៈប្រើត។ អ្នកទទួលបង្គាប់ទី៣ ទទួលនឹងទៅលួច
អ្នកទទួលបង្គាប់ទី៣នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈទទួល។
អ្នកទទួលបង្គាប់ទី៣នោះទៅលួចទ្រព្យនោះបានមក អ្នកប្រើដើមមិនត្រូវអាបត្តិឡើយ
ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកទទួលបង្គាប់ទី១ និងភិក្ខុអ្នកលួចទី៣។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅលួចយកទ្រព្យឈ្មោះនេះមក
ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រើ។ ភិក្ខុអ្នកទទួលបង្គាប់នោះ
ទៅហើយត្រឡប់មកវិញប្រាប់ថា ខ្ញុំមិនអាចនឹងទៅលួចយកទ្រព្យនោះមកទេ។
ភិក្ខុអ្នកបង្គាប់ ប្រើម្តងទៀតថា លោកអាចលួចយកបានក្នុងពេលណា
ចូរលួចទ្រព្យនោះក្នុងពេលនោះចុះ ភិក្ខុអ្នកបង្គាប់នោះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់លួចយកទ្រព្យនោះបានមក
ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកបង្គាប់នោះ លុះដល់បង្គាប់ភិក្ខុនោះហើយ
មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ តែមិនទាន់បានប្រាប់ភិក្ខុនោះថា
អ្នកកុំលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅលួចទ្រព្យនោះបានមក
ត្រូវអាបត្តិបារាជិកទាំងពីរនាក់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរទៅលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកបង្គាប់នោះ
ត្រូវអាបត្តិទុក្កដក្នុងខណៈបង្គាប់។ ភិក្ខុអ្នកបង្គាប់នោះ
លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ
ត្រឡប់ហាមឃាត់ថា លោកកុំលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់នោះ
មិនព្រមត្រឡប់ខានលួចតាម ពោលតបថា លោកបង្គាប់ខ្ញុំហើយ
រួចទៅលួចយកទ្រព្យនោះបានមក ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរលួចយកទ្រព្យឈ្មោះនេះមក
ភិក្ខុអ្នកបង្គាប់នោះត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកបង្គាប់នោះ
លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ
ត្រឡប់ឃាត់ថា លោកកុំទៅលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់ ទទួលពាក្យថា ប្រពៃហើយ
ក៏លែងលួចទៅ ភិក្ខុទាំងពីររូបមិនត្រូវអាបត្តិឡើយ។
[១២២] បញ្ចហាការេហិ អទិន្នំ អាទិយន្តស្ស អាបត្តិ
បារាជិកស្ស បរបរិគ្គហិតញ្ច ហោតិ បរបរិគ្គហិតសញ្ញី ច គរុកោ ច ហោតិ បរិក្ខារោ
បញ្ចមាសកោ វា អតិរេកបញ្ចមាសកោ វា ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស
បញ្ចហាការេហិ អទិន្នំ អាទិយន្តស្ស អាបត្តិ ថុល្លច្ចយស្ស បរបរិគ្គហិតញ្ច ហោតិ
បរបរិគ្គហិតសញ្ញី ច លហុកោ ច ហោតិ បរិក្ខារោ អតិរេកមាសកោ វា ឩនបញ្ចមាសកោ វា
ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ
ទុក្កដស្ស។ ឋានា ចាវេតិ អាបត្តិ ថុល្លច្ចយស្ស។ បញ្ចហាការេហិ អទិន្នំ អាទិយន្តស្ស
អាបត្តិ ទុក្កដស្ស បរបរិគ្គហិតញ្ច ហោតិ បរបរិគ្គហិតសញ្ញី ច លហុកោ ច ហោតិ បរិក្ខារោ
មាសកោ វា ឩនមាសកោ វា ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ ទុក្កដស្ស។
ផន្ទាបេតិ អាបត្តិ ទុក្កដស្ស។ ឋានា ចាវេតិ អាបត្តិ ទុក្កដស្ស។
[១២២]
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិបារាជិក
គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថាទ្រព្យមានអ្នកដទៃហួងហែងរក្សា១
បរិក្ខារមានដំឡៃច្រើន ចំនួន៥មាសក ឬលើសពី៥មាសក១
មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១
ត្រូវអាបត្តិបារាជិក។ (បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់
ត្រូវអាបត្តិទុក្កដ។ ញុំាងរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង
ត្រូវអាបត្តិថុល្លច្ច័យ គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថា
ទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណលើសពី១មាសក
ឬថយពី៥មាសកចុះមក១ មានថេយ្យចិត្តកើតឡើងប្រាកដ១
ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិថុល្លច្ច័យ។
(បើមិនទាន់ញុំាងរបស់នោះឲ្យឃ្លាតចាកទីទេ) ភិក្ខុចាប់ពាល់
ត្រូវអាបត្តិទុក្កដ។ ញុំាងរបស់នោះឲ្យកំរើក ត្រូវអាបត្តិទុក្កដ។
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ
គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថា ទ្រព្យមានអ្នកដទៃហួងហែងរក្សា១
បរិក្ខារមានដំឡៃតិច ប្រមាណ១មាសក ឬថយពី១មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១
ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ។
(សូម្បីមិនទាន់ឲ្យឃ្លាតចាកទី) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ។
ធ្វើឲ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ។
[១២៣] ឆហាការេហិ អទិន្នំ អាទិយន្តស្ស អាបត្តិ
បារាជិកស្ស ន ច សកសញ្ញី ន ច វិស្សាសគ្គាហី ន ច តាវកាលិកំ គរុកោ ច ហោតិ បរិក្ខារោ
បញ្ចមាសកោ វា អតិរេកបញ្ចមាសកោ វា ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ថុល្លច្ចយស្ស។ ឋានា ចាវេតិ អាបត្តិ បារាជិកស្ស។
ឆហាការេហិ អទិន្នំ អាទិយន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន ច សកសញ្ញី ន ច
វិស្សាសគ្គាហី ន ច តាវកាលិកំ លហុកោ ច ហោតិ បរិក្ខារោ អតិរេកមាសកោ វា ឩនបញ្ចមាសកោ
វា ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ
ទុក្កដស្ស។ ឋានា ចាវេតិ អាបត្តិ ថុល្លច្ចយស្ស។ ឆហាការេហិ អទិន្នំ អាទិយន្តស្ស
អាបត្តិ ទុក្កដស្ស ន ច សកសញ្ញី ន ច វិស្សាសគ្គាហី ន ច តាវកាលិកំ លហុកោ ច ហោតិ
បរិក្ខារោ មាសកោ វា ឩនមាសកោ វា ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ទុក្កដស្ស។ ឋានា ចាវេតិ អាបត្តិ ទុក្កដស្ស។
[១២៣]
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិបារាជិក
គឺមិនបានសំគាល់ថាជារបស់ខ្លួន១ មិនបានកាន់យកដោយវិស្សាសៈ១
មិនបានកាន់យកជារបស់ខ្ចី១ បរិក្ខារមានដំឡៃច្រើន ប្រមាណ៥មាសក ឬលើសពី៥មាសក១
មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទី១
ត្រូវអាបត្តិបារាជិក។ (បើមិនទាន់ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទីទេ)
ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ញុំាងរបស់នោះឲ្យកំរើក
ត្រូវអាបត្តិថុល្លច្ច័យ។
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិថុល្លច្ច័យ
គឺមិនបានសំគាល់ថាជារបស់ខ្លួន១ មិនបានកាន់យកដោយស្និទ្ធស្នាល១
មិនបានកាន់យកជារបស់ខ្ចី១ បរិក្ខារមានដំឡៃតិច ប្រមាណលើសពី១មាសក
ឬថយពី៥មាសកមក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១
ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិថុល្លច្ច័យ។ (បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ)
ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ធ្វើរបស់នោះឲ្យកំរើក
ត្រូវអាបត្តិទុក្កដ។
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៦យ៉ាង
ត្រូវអាបត្តិទុក្កដ គឺមិនបានសំគាល់ថាជារបស់ខ្លួន១
មិនបានកាន់យកដោយស្និទ្ធស្នាល១ មិនបានកាន់យកជារបស់ខ្ចី១
បរិក្ខារមានដំឡៃតិច ប្រមាណ១មាសក ឬថយពី១មាសកមក១
មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១
ត្រូវអាបត្តិទុក្កដ។ (បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់
ត្រូវអាបត្តិទុក្កដ។ ធ្វើរបស់នោះឲ្យកំរើក ត្រូវអាបត្តិទុក្កដ។
[១២៤] បញ្ចហាការេហិ អទិន្នំ អាទិយន្តស្ស អាបត្តិ
ទុក្កដស្ស ន ច បរបរិគ្គហិតំ ហោតិ បរបរិគ្គហិតសញ្ញី ច គរុកោ ច ហោតិ បរិក្ខារោ
បញ្ចមាសកោ វា អតិរេកបញ្ចមាសកោ វា ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ទុក្កដស្ស។ ឋានា ចាវេតិ អាបត្តិ ទុក្កដស្ស។
បញ្ចហាការេហិ អទិន្នំ អាទិយន្តស្ស អាបត្តិ ទុក្កដស្ស ន ច បរបរិគ្គហិតំ ហោតិ
បរបរិគ្គហិតសញ្ញី ច លហុកោ ច ហោតិ បរិក្ខារោ អតិរេកមាសកោ វា ឩនបញ្ចមាសកោ វា
ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ
ទុក្កដស្ស។ ឋានា ចាវេតិ អាបត្តិ ទុក្កដស្ស។ បញ្ចហាការេហិ អទិន្នំ អាទិយន្តស្ស
អាបត្តិ ទុក្កដស្ស ន ច បរបរិគ្គហិតំ ហោតិ បរបរិគ្គហិតសញ្ញី ច លហុកោ ច ហោតិ
បរិក្ខារោ មាសកោ វា ឩនមាសកោ វា ថេយ្យចិត្តញ្ច បច្ចុបដ្ឋិតំ ហោតិ អាមសតិ អាបត្តិ
ទុក្កដស្ស។ ផន្ទាបេតិ អាបត្តិ ទុក្កដស្ស។ ឋានា ចាវេតិ អាបត្តិ ទុក្កដស្ស។
[១២៤]
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ
គឺទ្រព្យដែលអ្នកដទៃមិនបានហួងហែងរក្សា១
សំគាល់ថាជាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃច្រើន ប្រមាណ៥មាសក
ឬលើសពី៥មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១
ត្រូវអាបត្តិទុក្កដ។ (បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់
ក៏ត្រូវអាបត្តិទុក្កដ។ ញុំាងទ្រព្យនោះឲ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ។
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៥យ៉ាង
ត្រូវអាបត្តិទុក្កដ គឺទ្រព្យដែលអ្នកដទៃមិនបានហួងហែងរក្សា១
សំគាល់ថាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច
ប្រមាណលើសពី១មាសក ឬថយពី៥មាសកចុះមក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១
ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ។
(បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ។
ញុំាងទ្រព្យនោះឲ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ។
ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៥យ៉ាង
ត្រូវអាបត្តិទុក្កដ គឺទ្រព្យដែលអ្នកដទៃមិនបានហួងហែងរក្សា១
សំគាល់ថាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណ១មាសក
ឬថយពី១មាសកចុះមក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១
ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ។
(បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ។
ធ្វើទ្រព្យនោះឲ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ។
[១២៥] អនាបត្តិ សកសញ្ញិស្ស វិស្សាសគ្គាហេ តាវកាលិកេ
បេតបរិគ្គហេ តិរច្ឆានគតបរិគ្គហេ បំសុកូលសញ្ញិស្ស ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
[១២៥] ភិក្ខុកាន់យកដោយសំគាល់ថាជារបស់ខ្លួន
កាន់យកដោយស្និទ្ធស្នាលនឹងគ្នា កាន់យកជារបស់ខ្ចីគ្នា
កាន់យករបស់ដែលពួកប្រេតហួងហែងរក្សា កាន់យករបស់ដែលសត្វតិរច្ឆានហួងហែងរក្សា
កាន់យកដោយសំគាល់ថាជារបស់បំសុកូល ភិក្ខុឆ្កួត ភិក្ខុអ្នកដើមបញ្ញត្តិ
(អម្បាលនេះ) មិនត្រូវអាបត្តិឡើយ។
អទិន្នាទាន បឋមភាណវារៈ ចប់។
វិនីតវត្ថុ
[១២៦] រជកេហិ បញ្ចក្ខាតា ចតុរោត្ថរណេហិ ច
អន្ធការេន វេ [តេតិបិ បាឋោ] បញ្ច បញ្ច ហារណកេន ច
និរុត្តិយា បញ្ចក្ខាតា វាតេហិ អបរេ ទុវេ
អសម្ភិន្នេ កុសាបាតោ
ជន្តាឃរេន [ឱ.ម.ខន្តគ្ឃេន។] សហា ទស
វិឃាសេហិ បញ្ចក្ខាតា
បញ្ច ចេវ អមូលកា
ទុព្ភិក្ខេ កូរមំសញ្ច បូវសក្ខលិមោទកា
សបរិក្ខារត្ថវិកា
ភិសិវំសា[រា.ភិសំវំសោ] ន និក្ខមិ [ឱ.ម.ន និក្ខមេ]
ខាទនីយញ្ច វិស្សាសំ
សសញ្ញាយ បរេ ទុវេ
សត្ត នាវហរាមាតិ
សត្ត ចេវ អវាហរុំ
សង្ឃស្ស អវហរុំ សត្ត
បុប្ផេហិ អបរេ ទុវេ
តយោ ច វុត្តវាទិនោ
មណី តីណិ អតិក្កមេ
សូករា ច មិគា មច្ឆា
យានញ្ចាបិ បវត្តយិ
ទុវេ បេសី ទុវេ ទារូ
បំសុកូលំ ទុវេ ទកា
អនុបុព្វវិធានេន
តទញ្ញោ ន បរិបូរយិ
សាវត្ថិយា ចតុរោ មុដ្ឋី ទ្វេ វិឃាសា ទុវេ តិណា
សង្ឃស្ស ភាជយេ សត្ត
សត្ត ចេវ អសាមិកា
ទារុទកា មត្តិកា ទ្វេ តិណានិ
សង្ឃស្ស សត្ត អវហាសិ សេយ្យំ
សស្សាមិកំ ន ចាបិ នីហរេយ្យ
ហរេយ្យ សស្សាមិកំ តាវកាលិកំ
ចម្បា រាជគហេ ចេវ
វេសាលិយា ច អជ្ជុកោ
ពារាណសី ច កោសម្ពី
សាគលា ទឡ្ហិកេន ចាតិ។
(មាតិកានុក្រម បញ្ជីរឿងតាមរបៀបដែលនឹងសំដែងតទៅ
ដូចមានខាងក្រោមនេះ)
[១២៦] រឿងភិក្ខុ៥រូបលួចភណ្ឌៈរបស់ជាងជ្រលក់
រឿងភិក្ខុ៤រូបលួចគ្រឿងកម្រាល រឿងភិក្ខុ ៥រូប លួចទ្រព្យក្នុងវេលាយប់
(ដោយចំណាំទុកពីថ្ងៃ) រឿងភិក្ខុ៥រូបលួចទ្រព្យគេដែលខ្លួនកំពុងជួយនាំទៅ
រឿងភិក្ខ៥រូបពោលតែពាក្យថាលួច (តែគ្មានថេយ្យចិត្ត) រឿងភិក្ខុ២រូបទៀត រើសសម្ពត់សាដក
និងឈ្នួតដែលប៉ើងទៅដោយខ្យល់
រឿងភិក្ខុ១រូបទស់យកសម្ពត់បំសុកូលអំពីសាកអសុភដែលមិនទាន់បែកធ្លាយ
រឿងភិក្ខុ១រូបលួចប្តូរស្លាកចីវរ
រឿងព្រះអានន្ទត្ថេរច្រឡំស្លៀកស្បង់របស់ភិក្ខុដទៃក្នុងរោងភ្លើង
រួមទាំងរឿងភិក្ខុ ៥ពួក ដែលឆាន់រំពា [របស់ដែលសល់អំពីសត្វស៊ី] សត្វផង
ត្រូវជា១០ រឿងភិក្ខុ៥រូបមិនមានហេតុ កុហកយកខាទនីយភោជនីយាហារ
ដែលគេចែកដល់សង្ឃ រឿងភិក្ខុ៥រូបលួចបាយ សាច់ នំ ស្ករក្រាម នំអន្សម
ក្នុងវេលាស្រុកអត់បាយ រឿងពួកភិក្ខុលួចបរិក្ខារព្រមទាំងថង់យាម
រឿងពួកភិក្ខុលួចពូករបស់សង្ឃ និងចីវរលើខ្សែស្បៀង រឿងភិក្ខុលួចចីវរក្នុងវិហារ
ហើយមិនហ៊ានចេញទៅក្រៅ រឿងភិក្ខុឆាន់ខាទនីយរបស់ភិក្ខុជាសំឡាញ់
ព្រោះសេចក្តីស្និទ្ធស្នាល រឿងភិក្ខុ២រូបទៀតយកខាទនីយរបស់ភិក្ខុដទៃឆាន់
ដោយសំគាល់ថា ជារបស់ខ្លួន រឿងភិក្ខុ៧ពួកប្រកែកមិនទទួលខ្លួនថាលួចយក រឿងភិក្ខុ៧ពួកតាំងចិត្តលួចយកពិត
រឿងភិក្ខុ៧រូបលួចយកខាទនីយរបស់សង្ឃ រឿងភិក្ខុ២រូបទៀតលួចផ្កា
រឿងភិក្ខុ៣រូបទៅនិយាយយករបស់អំពីត្រកូលឧបដ្ឋាកនៃភិក្ខុដទៃ
តាមពាក្យដែលលោកម្ចាស់ត្រកូលផ្តាំ រឿងភិក្ខុ៣រូបយកកែវមណីរំលងគយ
រឿងពួកភិក្ខុដោះជ្រូកជាប់អន្ទាក់លែង រឿងពួកភិក្ខុដោះម្រឹគជាប់អន្ទាក់លែង
រឿងពួកភិក្ខុដោះត្រីជាប់លបលែង រឿងភិក្ខុ១រូប លួចប្រមៀលភណ្ឌនៅក្នុងយាន
រឿងភិក្ខុ២រូបលួចយកដុំសាច់ រឿងភិក្ខុ២ពួក លួចយកឈើក្បូនរបស់គេ
រឿងភិក្ខុ១រូបបំសុកូលយកសម្ពត់សាដករបស់គេ រឿងភិក្ខុ២រូប រើសយកសម្ពត់សាដកអណ្តែតទឹក
រឿងភិក្ខុ១រូបលួចផឹកសប្បិ [ទឹកដោះគោដែលគេចំរាញ់ឲ្យទៅជាខ្លាញ់បែបយ៉ាងរាវៗ។]
រឿងពួកភិក្ខុចូលដៃគ្នាលួចទ្រព្យគេ ហើយចែកគ្នាមិនពេញ៥មាសកម្នាក់
រឿងភិក្ខុ៤រូបលួចធញ្ញជាតិម្នាក់ ១ក្តាប់ វេលាក្រុងសាវត្ថីអត់បាយ
រឿងភិក្ខុ២ពួកបំសុកូលយកសាច់ដែលសល់អំពីចោរបរិភោគ រឿងភិក្ខុ២រូបលួចស្មៅគេ
រឿងភិក្ខុ៧ពួកយកខាទនីយរបស់សង្ឃចែកគ្នាឆាន់
រឿងភិក្ខុ៧ពួកមិនហ៊ានទទួលខាទនីយដែលមនុស្សមិនមែនម្ចាស់ប្រគេន
រឿងភិក្ខុយកឈើរបស់សង្ឃធ្វើជញ្ជាំងកុដិដោយគិតថាខ្ចី រឿងភិក្ខុលួចទឹកសង្ឃ
រឿងភិក្ខុលួចដីស្អិតសង្ឃ រឿងភិក្ខុ២រូបលួចស្មៅយាប្លងរបស់សង្ឃ
រឿងភិក្ខុ៧រូបលួចគ្រឿងសេនាសនៈរបស់សង្ឃ រឿងភិក្ខុយកសេនាសនៈសម្រាប់វិហារ
មានម្ចាស់ទៅប្រើប្រាស់ ហើយចោល រឿងភិក្ខុ១ពួក ព្រះដ៏មានព្រះភាគ
ទ្រង់អនុញ្ញាតឲ្យខ្ចីគ្រឿងសេនាសនៈរបស់គេប្រើប្រាស់បាន រឿងពួកភិក្ខុនីជាសិស្សរបស់ថុល្លនន្ទាភិក្ខុនីក្នុងក្រុងចម្បា
និងក្រុងរាជគ្រឹះ ទៅនិយាយយកបបរលាយល្ងច្រឡំដោយសណ្តែកបាយ
និងក្បាលទឹកឃ្មុំក្នុងត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី
រឿងអជ្ជុកត្ថេរក្នុងក្រុងវេសាលី ចែកមត៌កដល់ក្មួយគហបតី
រឿងបិលិន្ទវច្ឆត្ថេរក្នុងក្រុងពារាណសីនាំយកក្មេងពីរនាក់របស់ឧបដ្ឋាក
អំពីដៃចោរបានមកដោយឫទ្ធិ រឿងភិក្ខុជាសំឡាញ់នឹងគ្នា២នាក់
ក្នុងក្រុងកោសម្ពីរើសរំងកជ្រូក គិតថានឹងឲ្យដល់ម្ចាស់
រឿងភិក្ខុជាសទ្ធិវិហារិករបស់ទឡ្ហិកត្ថេរក្នុងក្រុងសាគល លួចយកឈ្នួតរបស់គេ។
[១២៧] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ រជកត្ថរណំ
គន្ត្វា រជកភណ្ឌិកំ អវហរឹសុ។ តេសំ កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ
កច្ចិ នុ ខោ មយំ បារាជិកំ អាបត្តឹ អាបន្នាតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ
តុម្ហេ ភិក្ខវេ អាបន្នា បារាជិកន្តិ។
[១២៧] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ
ទៅកាន់ទីកន្លែងហាលភណ្ឌៈនៃជាងជ្រលក់ ហើយលួចយកទ្រព្យរបស់ជាងជ្រលក់។
ភិក្ខុអម្បាលនោះ មានសេចក្តីសង្ស័យថា សិក្ខាបទ
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ យើងទាំងឡាយត្រូវអាបត្តិបារាជិកហើយឬហ្ន៎។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[១២៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ រជកត្ថរណំ
គន្ត្វា មហគ្ឃំ ទុស្សំ បស្សិត្វា ថេយ្យចិត្តំ ឧប្បាទេសិ។ តស្ស កុក្កុច្ចំ អហោសិ
កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ
ភិក្ខុ ចិត្តុប្បាទេតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ រជកត្ថរណំ គន្ត្វា មហគ្ឃំ
ទុស្សំ បស្សិត្វា ថេយ្យចិត្តោ អាមសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ រជកត្ថរណំ
គន្ត្វា មហគ្ឃំ ទុស្សំ បស្សិត្វា ថេយ្យចិត្តោ ផន្ទាបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ រជកត្ថរណំ គន្ត្វា មហគ្ឃំ ទុស្សំ បស្សិត្វា ថេយ្យចិត្តោ ឋានា ចាវេសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១២៨] សម័យនោះ មានភិក្ខុ១រូប
ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន
ហើយញុំាងថេយ្យចិត្តឲ្យកើតឡើង។ ភិក្ខុនោះ មានសេចក្តីសង្ស័យថា
អញត្រូវអាបត្តិបារាជិកហើយឬហ្ន៎។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ បើថេយ្យចិត្តកើតឡើងប៉ុណ្ណោះ អ្នកមិនត្រូវអាបត្តិអ្វីឡើយ។
សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់
ឃើញសម្ពត់មានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយចាប់ពាល់សម្ពត់នោះ។
ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។ សម័យនោះឯង
មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន
មានថេយ្យចិត្តគិតលួច ហើយធ្វើសម្ពត់នោះឲ្យកំរើក។ ភិក្ខុនោះ មានសេចក្តីសង្ស័យ
។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប
ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន
មានថេយ្យចិត្តគិតលួច ហើយញុំាងសម្ពត់នោះឲ្យឃ្លាតផុតចាកទី។ ភិក្ខុនោះ
មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១២៩] តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ
មហគ្ឃំ ឧត្តរត្ថរណំ បស្សិត្វា ថេយ្យចិត្តំ ឧប្បាទេសិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។
អនាបត្តិ ភិក្ខុ ចិត្តុប្បាទេតិ។ តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ
មហគ្ឃំ ឧត្តរត្ថរណំ បស្សិត្វា ថេយ្យចិត្តោ អាមសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស
អាបត្តិ ទុក្កដស្សាតិ ។បេ។ ថេយ្យចិត្តោ ផន្ទាបេសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស
អាបត្តិ ថុល្លច្ចយស្សាតិ ។បេ។ ថេយ្យចិត្តោ ឋានា ចាវេសិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១២៩] សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត
បានឃើញកំរាលដ៏ប្រសើរមានដំឡៃច្រើន ហើយញុំាងថេយ្យចិត្តឲ្យកើតឡើង។ ភិក្ខុនោះ
មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
បើថេយ្យចិត្តកើតឡើងប៉ុណ្ណោះ អ្នកមិនត្រូវអាបត្តិឡើយ។ សម័យនោះឯង
មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញកំរាលដ៏ប្រសើរមានដំឡៃច្រើន
មានថេយ្យចិត្តគិតលួច ហើយចាប់ពាល់។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។។បេ។
ភិក្ខុមានថេយ្យចិត្ត ធ្វើរបស់នោះឲ្យកំរើក។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុមានថេយ្យចិត្ត ញុំាងរបស់នោះឲ្យឃ្លាតផុតចាកទី។ ភិក្ខុនោះ
មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៣០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ទិវា ភណ្ឌំ
បស្សិត្វា និមិត្តំ អកាសិ រត្តឹ អវហរិស្សាមីតិ។ សោ តំ មញ្ញមានោ តំ អវហរិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ ។បេ។ តំ មញ្ញមានោ
អញ្ញំ អវហរិ ។បេ។ អញ្ញំ មញ្ញមានោ តំ អវហរិ ។បេ។ អញ្ញំ មញ្ញមានោ អញ្ញំ អវហរិ។បេ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន
សមយេន អញ្ញតរោ ភិក្ខុ ទិវា ភណ្ឌំ បស្សិត្វា និមិត្តំ អកាសិ រត្តឹ អវហរិស្សាមីតិ។
សោ តំ[ឱ.ម.អញ្ញំ] មញ្ញមានោ អត្តនោ ភណ្ឌំ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[១៣០] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យក្នុងវេលាថ្ងៃ
ហើយបានធ្វើនិមិត្តសំគាល់ថា អញនឹងលួចយកទ្រព្យនោះក្នុងវេលាយប់។ ភិក្ខុនោះ
កាលបើសំគាល់ទ្រព្យនោះបានហើយ ក៏លួចយកទ្រព្យនោះមក។
ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។បេ។
ភិក្ខុសំគាល់ទ្រព្យនោះបាន (ក្នុងវេលាថ្ងៃហើយ ដល់វេលាយប់)
លួចយកទ្រព្យដទៃបានមកវិញ។បេ។ (វេលាថ្ងៃ) សំគាល់ទ្រព្យដទៃទេ (តែដល់វេលាយប់)
ត្រឡប់លួចបានទ្រព្យនោះមក ។បេ។ សំគាល់ទ្រព្យដទៃបានហើយ
ទៅលួចយកទ្រព្យដទៃបានមក។បេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុ១រូប ឃើញទ្រព្យក្នុងវេលាថ្ងៃ ហើយបានធ្វើនិមិត្តសំគាល់ថា
អញនឹងលួចយកទ្រព្យនោះក្នុងវេលាយប់។ ភិក្ខុនោះ សំគាល់ទ្រព្យនោះបានហើយ (វេលាយប់)
ត្រឡប់លួចបានទ្រព្យរបស់ខ្លួនមកវិញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែអាបត្តិទុក្កដ។
[១៣១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញស្ស ភណ្ឌំ
ហរន្តោ សីសេ ភារំ ថេយ្យចិត្តោ អាមសិ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ
ទុក្កដស្សាតិ ។បេ។ ថេយ្យចិត្តោ ផន្ទាបេសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ
ថុល្លច្ចយស្សាតិ ។បេ។ ថេយ្យចិត្តោ ខន្ធំ ឱរោបេសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ ។បេ។ ខន្ធេ ភារំ ថេយ្យចិត្តោ អាមសិ ។បេ។ ថេយ្យចិត្តោ ផន្ទាបេសិ ។បេ។
ថេយ្យចិត្តោ កដឹ ឱរោបេសិ ។បេ។ កដិយា ភារំ ថេយ្យចិត្តោ អាមសិ ។បេ។ ថេយ្យចិត្តោ
ផន្ទាបេសិ ។បេ។ ថេយ្យចិត្តោ ហត្ថេន អគ្គហេសិ ។បេ។ ហត្ថេ ភារំ ថេយ្យចិត្តោ ភូមិយំ
និក្ខិបិ ។បេ។ ថេយ្យចិត្តោ ភូមិតោ អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ
ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៣១] សម័យនោះឯង មានភិក្ខុ១រូប
ទូលនាំយកទ្រព្យរបស់អ្នកដទៃទៅឲ្យគេ (វេលាកំពុងដើរ) កើតមានថេយ្យចិត្ត
ហើយចាប់ពាល់របស់តាំងនៅលើក្បាល។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។បេ។
ភិក្ខុមានថេយ្យចិត្ត ហើយធ្វើរបស់នោះឲ្យកំរើក។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់របស់ចុះមកត្រង់-ក។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយចាប់ពាល់ភារៈដែលតាំងនៅលើ-ក។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយធ្វើភារៈ [បានដល់របស់ដែលគេនាំទៅ
ដោយអវយវមានក្បាលជាដើម គឺទ្រនូល ឬអម្រែក។] នោះឲ្យកំរើក។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់ភារៈចុះមកត្រង់ចង្កេះ។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយចាប់ពាល់ភារៈដែលតាំងនៅលើចង្កេះ។ បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយធ្វើភារៈឲ្យកំរើក។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយបានកាន់យកដោយដៃ។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់ភារៈដែលតាំងនៅនឹងដៃមកលើផ្ទៃផែនដី។បេ។
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយបានចាប់យករបស់អំពីផែនដី។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៣២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អជ្ឈោកាសេ ចីវរំ
បត្ថរិត្វា វិហារំ បាវិសិ។ អញ្ញតរោ ភិក្ខុ មាយិទំ ចីវរំ នស្សីតិ បដិសាមេសិ។ សោ
និក្ខមិត្វា តំ ភិក្ខុំ បុច្ឆិ អាវុសោ មយ្ហំ ចីវរំ កេន អវហដន្តិ។ សោ ឯវមាហ មយា
អវហដន្តិ។ សោ តំ អាទិយិ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ
ត្វំ ភិក្ខូតិ។ និរុត្តិបថោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ និរុត្តិបថេតិ។ តេន ខោ បន
សមយេន អញ្ញតរោ ភិក្ខុ បីឋេ ចីវរំ និក្ខិបិត្វា ។បេ។ បីឋេ និសីទនំ និក្ខិបិត្វា
។បេ។ ហេដ្ឋាបីឋេ បត្តំ និក្ខិបិត្វា វិហារំ បាវិសិ។ អញ្ញតរោ ភិក្ខុ មាយំ បត្តោ
នស្សីតិ បដិសាមេសិ។ សោ និក្ខមិត្វា តំ ភិក្ខុំ បុច្ឆិ អាវុសោ មយ្ហំ បត្តោ កេន
អវហដោតិ។ សោ ឯវមាហ មយា អវហដោតិ។ សោ តំ អាទិយិ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខុ និរុត្តិបថេតិ។ តេន ខោ បន សមយេន អញ្ញតរា ភិក្ខុនី
វតិយា ចីវរំ បត្ថរិត្វា វិហារំ បាវិសិ។ អញ្ញតរា ភិក្ខុនី មាយិទំ ចីវរំ នស្សីតិ
បដិសាមេសិ។ សា និក្ខមិត្វា តំ ភិក្ខុនឹ បុច្ឆិ អយ្យេ មយ្ហំ ចីវរំ កេន អវហដន្តិ។ សា
ឯវមាហ មយា អវហដន្តិ។ សា តំ អាទិយិ អស្សមណីសិ ត្វន្តិ។ តស្សា កុក្កុច្ចំ អហោសិ។
អថខោ សា ភិក្ខុនី ភិក្ខុនីនំ ឯតមត្ថំ អារោចេសិ។ ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ
អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ ។បេ។ អនាបត្តិ ភិក្ខវេ និរុត្តិបថេតិ។
[១៣២] សម័យនោះឯង មានភិក្ខុ១រូបហាលចីវរក្នុងទីវាល
ហើយចូលទៅកាន់វិហារ។ មានភិក្ខុឯទៀតទុកដាក់ចីវរនោះដោយគិតថា
កុំឲ្យចីវរនេះបាត់ទៅឡើយ។ ភិក្ខុនោះ ចេញពីវិហារទៅហើយ សួរភិក្ខុនោះថា អាវុសោ
ចីវររបស់ខ្ញុំ លោកណាលួចយកទៅ។ ភិក្ខុនោះពោលតបយ៉ាងនេះថា (ចីវរលោក)
យើងលួចយកហើយ។ ភិក្ខុម្ចាស់ចីវរនោះ ចោទប្រកាន់ភិក្ខុនោះថា
លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។
ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្រាន់តែថាដោយពាក្យ
(តែគ្មានថេយ្យចិត្តទេ) ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
បើត្រឹមតែថាដោយពាក្យ អ្នកមិនត្រូវអាបត្តិអ្វីឡើយ។ សម័យនោះ មានភិក្ខុ១រូប
ទុកដាក់ចីវរលើតាំង។បេ។ ទុកដាក់សម្ពត់និសីទនលើតាំង។បេ។
ទុកដាក់បាត្រក្រោមតាំង ហើយចូលទៅកាន់វិហារ។
មានភិក្ខុឯទៀតទុកដាក់បាត្រនោះដោយគិតថា កុំឲ្យបាត្រនេះបាត់ទៅឡើយ។
ភិក្ខុម្ចាស់បាត្រនោះ ចេញពីវិហារ ហើយទៅសួរភិក្ខុនោះថា អាវុសោ បាត្ររបស់ខ្ញុំ
លោកណាលួចយកទៅ។ ភិក្ខុនោះពោលតបយ៉ាងនេះថា (បាត្ររបស់លោក) យើងលួចយកហើយ។
ភិក្ខុម្ចាស់បាត្រ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
បើត្រឹមតែពោលពាក្យទេ មិនត្រូវអាបត្តិអ្វីឡើយ។ សម័យនោះឯង មានភិក្ខុនី១រូប
ហាលចីវរនឹងរបង ហើយចូលទៅកាន់វិហារ។ មានភិក្ខុនីឯទៀតទុកដាក់ចីវរនោះដោយគិតថា
កុំឲ្យចីវរនេះបាត់ទៅឡើយ។ ភិក្ខុនីជាម្ចាស់ចីវរនោះចេញពីវិហារទៅ
ហើយសួរភិក្ខុនីនោះថា នាង ចីវររបស់ខ្ញុំ អ្នកណាលួចយកបាត់ទៅ។
ភិក្ខុនីនោះពោលតបយ៉ាងនេះថា (ចីវរនាង) យើងលួចយកហើយ។ ភិក្ខុនីម្ចាស់ចីវរនោះ
ចោទប្រកាន់ភិក្ខុនីនោះថា នាងមិនមែនជាសមណីទេ។
ភិក្ខុនីនោះមានសេចក្តីសង្ស័យ។
ទើបភិក្ខុនីនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។
ភិក្ខុនីទាំងឡាយបានប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។
ភិក្ខុទាំងឡាយបានក្រាបទូលសចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើត្រឹមតែពោលពាក្យទេ
(ភិក្ខុនីនេះ) មិនត្រូវអាបត្តិអ្វីឡើយ។
[១៣៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វាតមណ្ឌលិកាយ
ឧក្ខិត្តំ សាដកំ បស្សិត្វា សាមិកានំ ទស្សាមីតិ អគ្គហេសិ។ សាមិកា តំ ភិក្ខុំ
ចោទេសុំ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។
អត្ថេយ្យចិត្តោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អត្ថេយ្យចិត្តស្សាតិ។ តេន ខោ បន សមយេន
អញ្ញតរោ ភិក្ខុ វាតមណ្ឌលិកាយ ឧក្ខិត្តំ វេឋនំ បុរេ សាមិកា បស្សន្តីតិ ថេយ្យចិត្តោ
អគ្គហេសិ។ សាមិកា តំ ភិក្ខុំ ចោទេសុំ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ថេយ្យចិត្តោ អហំ ភគវាតិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។
[១៣៣] សម័យនោះឯង មានភិក្ខុ១រូប
ឃើញសម្ពត់សាដកប៉ើងទៅដោយខ្យល់កំបុតត្បូង ក៏បានរើសយក ដោយគិតថា
អញនឹងឲ្យដល់ជនទាំងឡាយជាម្ចាស់សម្ពត់។ ពួកម្ចាស់សម្ពត់ចោទប្រកាន់ភិក្ខុនោះថា
លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គគ្មានថេយ្យចិត្តគិតលួចទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនមានថេយ្យចិត្ត ឥតមានអាបត្តិអ្វីឡើយ។ សម័យនោះឯង
មានភិក្ខុ១រូប មានថេយ្យចិត្ត
ហើយបានរើសយកឈ្នួតក្បាលរបស់គេដែលប៉ើងទៅដោយខ្យល់កំបុតត្បូង ដោយគិតថា
ក្រែងម្ចាស់របស់ទាំងឡាយឃើញមុន (ហើយយកទៅ)។
ពួកម្ចាស់របស់ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមានថេយ្យចិត្តមែន។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៣៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សុសានំ គន្ត្វា
អភិន្នេ សរីរេ បំសុកូលំ អគ្គហេសិ។ តស្មឹ ច សរីរេ បេតោ អធិវត្ថោ ហោតិ។ អថខោ សោ បេតោ
តំ ភិក្ខុំ ឯតទវោច មា ភន្តេ មយ្ហំ សាដកំ អគ្គហេសីតិ។ សោ ភិក្ខុ អនាទិយន្តោ
អគ្គហេសិ[ឱ.ម.អគមាសិ]។ អថខោ តំ សរីរំ ឧដ្ឋហិត្វា តស្ស ភិក្ខុនោ បិដ្ឋិតោ បិដ្ឋិតោ
អនុពន្ធិ។ អថខោ សោ ភិក្ខុ វិហារំ បវិសិត្វា ទ្វារំ ថកេសិ។ អថខោ តំ សរីរំ តត្ថេវ
បរិបតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ
អភិន្នេ សរីរេ បំសុកូលំ គហេតព្វំ យោ គណ្ហេយ្យ អាបត្តិ ទុក្កដស្សាតិ។
[១៣៤] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីស្មសាន
ហើយបានកាន់យកសម្ពត់បំសុកូលអំពីសរីរៈខ្មោចដែលមិនទាន់បែកធ្លាយ។
ក៏ក្នុងសរីរៈខ្មោចនោះ មានប្រេតមកអាស្រ័យនៅ។ គ្រានោះ
ប្រេតនោះបាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា បពិត្រលោកដ៏ចំរើន
លោកកុំយកសាដករបស់ខ្ញុំឡើយ។ ភិក្ខុនោះមិនអើពើនឹងពាក្យប្រេតនោះ
ក៏ចេះតែកាន់យកទៅ។ ខណៈនោះ សរីរៈនោះក្រោកឡើង
ហើយដេញជាប់តាមក្រោយខ្នងភិក្ខុនោះ។ លំដាប់នោះឯង
ភិក្ខុនោះរត់ចូលទៅក្នុងវិហារហើយបិទទ្វារ។ សរីរៈនោះ
ក៏ដួលខ្ពោកក្នុងទីនោះឯង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ តែតទៅ
ពួកភិក្ខុកុំគប្បីកាន់យកសម្ពត់បំសុកូលអំពីសរីរៈខ្មោចដែលមិនទាន់ បែកធ្លាយ
ភិក្ខុណាកាន់យក ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។
[១៣៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស ចីវរេ
ភាជិយមានេ ថេយ្យចិត្តោ កុសំ សង្កាមេត្វា ចីវរំ អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៣៥] សម័យនោះឯង មានភិក្ខុ១រូប
កាលគេកំពុងចែកចីវរដើម្បីសង្ឃ មានថេយ្យចិត្តគិតលួច ហើយបានផ្លាស់ស្លាកខ្លួន
លួចយកចីវរភិក្ខុដទៃ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៣៦] តេន ខោ បន សមយេន អាយស្មា អានន្ទោ ជន្តាឃរេ
អញ្ញតរស្ស ភិក្ខុនោ អន្តរវាសកំ អត្តនោ មញ្ញមានោ និវាសេសិ។ អថខោ សោ ភិក្ខុ
អាយស្មន្តំ អានន្ទំ ឯតទវោច កិស្ស មេ ត្វំ អាវុសោ អានន្ទ អន្តរវាសកំ និវាសេសីតិ។
សកសញ្ញី អហំ អាវុសោតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ សកសញ្ញិស្សាតិ។
[១៣៦] សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ
សំគាល់ស្បង់របស់ភិក្ខុដទៃថា ជារបស់ខ្លួន ហើយស្លៀកក្នុងរោងភ្លើង។ គ្រានោះឯង
ភិក្ខុម្ចាស់ស្បង់នោះ បានសួរព្រះអានន្ទដ៏មានអាយុយ៉ាងនេះថា
ម្នាលអាវុសោអានន្ទ ហេតុអ្វីបានជាលោកស្លៀកស្បង់របស់ខ្ញុំ។ ព្រះអានន្ទនិយាយតបថា
អាវុសោ ខ្ញុំសំគាល់ថាជារបស់ខ្ញុំ។
ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុអ្នកកាន់យកដោយសំគាល់ថា
ជារបស់ខ្លួនទេ។
[១៣៧] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ គិជ្ឈកូដា
បព្វតា ឱរោហន្តា សីហវិឃាសំ បស្សិត្វា បចាបេត្វា បរិភុញ្ជឹសុ។ តេសំ កុក្កុច្ចំ
អហោសិ ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ សីហវិឃាសេតិ។ តេន ខោ បន សមយេន
សម្ពហុលា ភិក្ខូ គិជ្ឈកូដា បព្វតា ឱរោហន្តា ព្យគ្ឃវិឃាសំ បស្សិត្វា ។បេ។
ទីបិវិឃាសំ បស្សិត្វា ។បេ។ តរច្ឆវិឃាសំ បស្សិត្វា ។បេ។ កោកវិឃាសំ បស្សិត្វា
បចាបេត្វា បរិភុញ្ជឹសុ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ
តិរច្ឆានគតបរិគ្គហេតិ។
[១៣៧] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប
ចុះចាកភ្នំគិជ្ឈកូដ បានឃើញរំពាសត្វសីហ ហើយយកមកចំអិនចែកគ្នាឆាន់។
ភិក្ខុទាំងនោះមានសេចក្តីសង្ស័យ
ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការឆាន់រំពាសត្វសីហ
មិនត្រូវអាបត្តិឡើយ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះអំពីភ្នំគិជ្ឈកូដ
ហើយបានឃើញរំពាសត្វខ្លាធំ។បេ។ ឃើញរំពាសត្វខ្លាដំបង។បេ។ ឃើញរំពាសត្វខ្លារខិន
[ប្រែថា ឆ្កែព្រៃក៏បាន]។បេ។ ឃើញរំពាសត្វឆ្កែព្រៃ ហើយនាំគ្នាយកមកចំអិនបរិភោគ។
ភិក្ខុទាំងឡាយនោះ មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ វត្ថុជារបស់សត្វតិរច្ឆាន មិនត្រូវអាបត្តិឡើយ។
[១៣៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស ឱទនេ
ភាជិយមានេ អបរស្ស ភាគំ ទេហីតិ អមូលកំ អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សម្បជានមុសាវាទេ បាចិត្តិយស្សាតិ។ តេន ខោ បន
សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស ខាទនីយេ ភាជិយមានេ ។បេ។ សង្ឃស្ស បូវេ ភាជិយមានេ ។បេ។
សង្ឃស្ស ឧច្ឆុម្ហិ ភាជិយមានេ ។បេ។ សង្ឃស្ស តិម្ពរូសកេ ភាជិយមានេ អបរស្ស ភាគំ
ទេហីតិ អមូលកំ អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស
អាបត្តិ សម្បជានមុសាវាទេ បាចិត្តិយស្សាតិ។
[១៣៨] សម័យនោះឯង មានភិក្ខុ១រូប
កាលគេកំពុងចែកបាយដល់សង្ឃ ខ្លួននិយាយថា លោកចូរឲ្យ១ចំណែកទៀតដើម្បីភិក្ខុដទៃ
ថាដូច្នោះហើយ ក៏កាន់យកបាយដោយឥតមានមូល។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិបាចិត្តិយ
ព្រោះដឹងខ្លួនហើយពោលពាក្យកុហកប៉ុណ្ណោះ។ សម័យនោះឯង មានភិក្ខុ១រូប
កាលគេកំពុងចែកខាទនីយាហារដល់សង្ឃ ។បេ។ កាលគេកំពុងចែកនំដល់សង្ឃ ។បេ។
កាលគេកំពុងចែកអំពៅដល់សង្ឃ ។បេ។ កាលគេកំពុងចែកផ្លែទន្លាប់ដល់សង្ឃ បានពោលថា
លោកចូរឲ្យ១ចំណែកដើម្បីភិក្ខុឯទៀតផង
ថាដូច្នោះហើយក៏កាន់យកចំណែកនោះដោយឥតមានមូល។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែអាបត្តិបាចិត្តិយ ព្រោះដឹងខ្លួនហើយពោលពាក្យកុហកប៉ុណ្ណោះ។
[១៣៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ទុព្ភិក្ខេ
ឱទនីយឃរំ បវិសិត្វា បត្តបូរំ ឱទនំ ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
ទុព្ភិក្ខេ សូនឃរំ បវិសិត្វា បត្តបូរំ មំសំ ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ ទុព្ភិក្ខេ បូវឃរំ បវិសិត្វា បត្តបូរំ បូវំ ថេយ្យចិត្តោ អវហរិ ។បេ។
បត្តបូរា សក្ខលិយោ ថេយ្យចិត្តោ អវហរិ ។បេ។ បត្តបូរេ មោទកេ ថេយ្យចិត្តោ អវហរិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៣៩] សម័យនោះឯង
មានភិក្ខុ១រូបចូលទៅកាន់ផ្ទះដែលគេដាំបាយ ក្នុងវេលាស្រុកអត់បាយ
មានថេយ្យចិត្តហើយបានលួចយកបាយពេញ១បាត្រ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុ១រូប ចូលទៅកាន់ផ្ទះសម្រាប់ចំអិនសាច់លក់ក្នុងវេលាស្រុកអត់បាយ
ហើយមានថេយ្យចិត្តលួចយកសាច់ដាក់ពេញ១បាត្រ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុ១រូប ចូលទៅកាន់ផ្ទះធ្វើនំក្នុងវេលាស្រុកអត់បាយ
ហើយមានថេយ្យចិត្តបានលួចយកនំដាក់ពេញ១បាត្រ។បេ។
មានថេយ្យចិត្តហើយលួចយកនំក្រៀបដាក់ពេញ១បាត្រ។បេ។
មានថេយ្យចិត្តហើយបានលួចយកនំអន្សមដាក់ពេញ១បាត្រ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៤០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ទិវា បរិក្ខារំ
បស្សិត្វា និមិត្តំ អកាសិ រត្តឹ អវហរិស្សាមីតិ។ សោ តំ មញ្ញមានោ តំ អវហរិ ។បេ។ តំ
មញ្ញមានោ អញ្ញំ អវហរិ ។បេ។ អញ្ញំ មញ្ញមានោ តំ អវហរិ ។បេ។ អញ្ញំ មញ្ញមានោ អញ្ញំ
អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន
ខោ បន សមយេន អញ្ញតរោ ភិក្ខុ ទិវា បរិក្ខារំ បស្សិត្វា និមិត្តំ អកាសិ រត្តឹ
អវហរិស្សាមីតិ។ សោ តំ [ឱ.ម.អញ្ញំ។] មញ្ញមានោ អត្តនោ បរិក្ខារំ អវហរិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[១៤០] សម័យនោះឯង មានភិក្ខុ១រូបឃើញបរិក្ខារក្នុងវេលាថ្ងៃ
ហើយធ្វើនិមិត្តទុកថា អញនឹងលួចយកក្នុងវេលាយប់។
ភិក្ខុនោះសំគាល់របស់នោះបានហើយ លួចយករបស់នោះបានមក។បេ។ សំគាល់របស់នោះបានហើយ
លួចបានរបស់ដទៃមកវិញ។បេ។ សំគាល់របស់ដទៃទេ ត្រឡប់លួចបានរបស់នោះមកវិញ។បេ។
សំគាល់របស់ដទៃ លួចបានរបស់ដទៃមក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុ១រូប ឃើញបរិក្ខារក្នុងវេលាថ្ងៃ ហើយបានធ្វើនិមិត្តទុកថា
អញនឹងលួចយកក្នុងវេលាយប់។ ភិក្ខុនោះសំគាល់របស់នោះបានហើយ
ត្រឡប់លួចបានបរិក្ខាររបស់ខ្លួនឯងមកវិញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែអាបត្តិទុក្កដ។
[១៤១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បីឋេ[ឱ.ម.បីឋេ
ឋបិតំ។] ថវិកំ បស្សិត្វា ឥតោ គណ្ហន្តោ បារាជិកោ ភវិស្សាមីតិ សហ បីឋកេន សង្កាមេត្វា
អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៤១] សម័យនោះឯង មានភិក្ខុ១រូបឃើញថង់យាមនៅលើតាំង
ហើយគិតថា កាលអញយកថង់យាមអំពីទីនេះ មុខជានឹងត្រូវអាបត្តិបារាជិក
ហើយរំកិលយកថង់យាមនោះ ព្រមទាំងតាំងទៅផង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៤២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស ភិសឹ
ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។
[១៤២] សម័យនោះឯង
ភិក្ខុ១រូបមានថេយ្យចិត្តហើយលួចយកពូករបស់សង្ឃ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៤៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ចីវរវំសេ ចីវរំ
ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។
[១៤៣] សម័យនោះឯង ភិក្ខុ១រូប
មានថេយ្យចិត្តហើយលួចយកចីវរដែលពាក់លើខ្សែស្បៀង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៤៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វិហារេ ចីវរំ
អវហរិត្វា ឥតោ និក្ខមន្តោ បារាជិកោ ភវិស្សាមីតិ វិហារា ន និក្ខមិ ។ ភគវតោ ឯតមត្ថំ
អារោចេសុំ។ និក្ខមេយ្យ វា សោ ភិក្ខវេ មោឃបុរិសោ ន វា និក្ខមេយ្យ អាបត្តិ
បារាជិកស្សាតិ។
[១៤៤] សម័យនោះឯង មានភិក្ខុ១រូប លួចយកចីវរក្នុងវិហារ
ហើយគិតថា កាលអញចេញអំពីវិហារនេះទៅ អញនឹងត្រូវអាបត្តិបារាជិកមិនខាន
ហើយពុំបានចេញអំពីវិហារឡើយ។
ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះគប្បីចេញទៅក្តី
មិនគប្បីចេញទៅក្តី គង់តែត្រូវអាបត្តិបារាជិកដែរ។
[១៤៥] តេន ខោ បន សមយេន ទ្វេ ភិក្ខូ សហាយកា ហោន្តិ
ឯកោ[ឱ. ឯកោ ភិក្ខុ។] គាមំ បិណ្ឌាយ បាវិសិ ទុតិយោ[សព្វត្ថ ទុតិយោ ភិក្ខូតិ អាគតំ។]
សង្ឃស្ស ខាទនីយេ ភាជិយមានេ សហាយកស្ស ភាគំ គហេត្វា តស្ស វិស្សាសន្តោ បរិភុញ្ជិ។ សោ
ជានិត្វា តំ ចោទេសិ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹ ចិត្តោ ត្វំ
ភិក្ខូតិ។ វិស្សាសគ្គាហោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ វិស្សាសគ្គាហេតិ។
[១៤៥] សម័យនោះឯង មានភិក្ខុ២រូប ជាសំឡាញ់នឹងគ្នា
ភិក្ខុ១រូបចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ឯភិក្ខុទី២ កាលគេចែកខាទនីយាហារដល់សង្ឃ
ក៏បានកាន់យកចំណែករបស់ភិក្ខុជាសំឡាញ់
ហើយបរិភោគដោយសេចក្តីស្និទ្ធស្នាលនឹងគ្នា។ ភិក្ខុសំឡាញ់នោះដឹងហើយ
ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គកាន់យកដោយស្និទ្ធស្នាលនឹងគ្នា។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ បើកាន់យកដោយសេចក្តីស្និទ្ធស្នាលដូច្នោះ អ្នកមិនត្រូវអាបត្តិឡើយ។
[១៤៦] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ ចីវរកម្មំ
ករោន្តិ។ សង្ឃស្ស ខាទនីយេ ភាជិយមានេ សព្វេសំ បដិវិសា អាហរិត្វា ឧបនិក្ខិត្តា
ហោន្តិ។ អញ្ញតរោ ភិក្ខុ អញ្ញតរស្ស ភិក្ខុនោ បដិវិសំ អត្តនោ មញ្ញមានោ បរិភុញ្ជិ។ សោ
ជានិត្វា តំ ចោទេសិ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ សកសញ្ញិស្សាតិ[ឱ.ម.សញ្ញិស្សាតិ។]។ តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ
ចីវរកម្មំ ករោន្តិ។ សង្ឃស្ស ខាទនីយេ ភាជិយមានេ អញ្ញតរស្ស ភិក្ខុនោ បត្តេន
អញ្ញតរស្ស ភិក្ខុនោ បដិវិសោ អាហរិត្វា ឧបនិក្ខិត្តោ ហោតិ។ បត្តស្សាមកោ ភិក្ខុ
អត្តនោ មញ្ញមានោ បរិភុញ្ជិ។ សោ ជានិត្វា តំ ចោទេសិ អស្សមណោសិ ត្វន្តិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ សកសញ្ញិស្សាតិ។
[១៤៦] សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។
កាលគេចែកខាទនីយាហារដល់សង្ឃ ខាទនីយាហារជាចំណែករបស់ភិក្ខុទាំងអស់នោះ
គេក៏បាននាំយកទៅទុកដាក់១កន្លែងហើយ។ មានភិក្ខុ១រូប
សំគាល់ចំណែករបស់ភិក្ខុឯទៀត ថាជារបស់ខ្លួន ហើយឆាន់អស់ទៅ។
ភិក្ខុម្ចាស់របស់ដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់ខ្លួន។ សម័យនោះឯង
ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។ កាលគេចែកខាទនីយាហារដល់សង្ឃ ភិក្ខុយកបាត្រភិក្ខុឯទៀតមកទទួលយកចំណែករបស់ភិក្ខុឯទៀត
ហើយយកទៅទុក។ ភិក្ខុម្ចាស់បាត្រសំគាល់ថាជារបស់ខ្លួន ហើយឆាន់អស់ទៅ។
ភិក្ខុនោះដឹងហើយ ចោទប្រកាន់ភិក្ខុម្ចាស់បាត្រនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់ខ្លួន។
[១៤៧] តេន ខោ បន សមយេន អម្ពចោរកា អម្ពំ បាតេត្វា
ភណ្ឌិកំ អាទាយ អគមំសុ។ សាមិកា តេ ចោរកេ អនុពន្ធឹសុ។ ចោរកា សាមិកេ បស្សិត្វា
ភណ្ឌិកំ បាតេត្វា បលាយឹសុ។ ភិក្ខូ បំសុកូលសញ្ញិនោ បដិគ្គហាបេត្វា បរិភុញ្ជឹសុ។
សាមិកា តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ ភគវតោ
ឯតមត្ថំ អារោចេសុំ។ កឹចិត្តា តុម្ហេ ភិក្ខវេតិ។ បំសុកូលសញ្ញិនោ មយំ ភគវាតិ។
អនាបត្តិ ភិក្ខវេ បំសុកូលសញ្ញិស្សាតិ។ តេន ខោ បន សមយេន ជម្ពុចោរកា ។បេ។ លពុជចោរកា
។បេ។ បនសចោរកា ។បេ។ តាលបក្កចោរកា ។បេ។ ឧច្ឆុចោរកា ។បេ។ តិម្ពរូសកចោរកា តិម្ពរូសកេ
ឧច្ចិនិត្វា ភណ្ឌិកំ អាទាយ អគមំសុ។ សាមិកា តេ ចោរកេ អនុពន្ធឹសុ។ ចោរកា សាមិកេ
បស្សិត្វា ភណ្ឌិកំ បាតេត្វា បលាយឹសុ។ ភិក្ខូ តំ បំសុកូលសញ្ញិនោ បដិគ្គហាបេត្វា
បរិភុញ្ជឹសុ។ សាមិកា តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។ តេសំ កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បំសុកូលសញ្ញិស្សាតិ។
[១៤៧] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន
ហើយវេចជាសំពាយ ស្ពាយដើរទៅ។
ពួកមនុស្សជាម្ចាស់ស្វាយនាំគ្នាដេញតាមចោរអម្បាលនោះ។
ពួកចោរឃើញម្ចាស់ស្វាយទាំងឡាយដេញតាម ក៏ទំលាក់សំពាយស្វាយរត់ចោលទៅ។
ភិក្ខុទាំងឡាយសំគាល់សំពាយស្វាយនោះ ថាជារបស់បំសុកូល ហើយទស់ឆាន់ទៅ។
ពួកម្ចាស់ស្វាយ ចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។
ភិក្ខុនោះ មានសេចក្តីសង្ស័យ។បេ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះ
ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយមានចិត្តគិតដូចម្តេច។ ភិក្ខុទាំងឡាយនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយសំគាល់ថាជារបស់បំសុកូល។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូលឡើយ។ សម័យនោះឯង
ពួកចោរលួចព្រីង។បេ។ ពួកចោរលួចខ្នុរសំឡ។បេ។ ពួកចោរលួចខ្នុរណាំង។បេ។
ពួកចោរលួចត្នោតទុំ។បេ។ ពួកចោរលួចអំពៅ។បេ។ ពួកចោរលួចផ្លែទន្លាប់
នាំគ្នាលួចបេះផ្លែទន្លាប់ទាំងឡាយ បានហើយវេចជាសំពាយ ស្ពាយដើរទៅ។
ពួកម្ចាស់ទន្លាប់ដេញតាមពួកចោរអម្បាលនោះ។ ចោរទាំងឡាយឃើញពួកម្ចាស់ទន្លាប់ហើយ
ទំលាក់សំពាយចោល រត់ទៅ។ ភិក្ខុទាំងឡាយឃើញ សំគាល់នូវសំពាយនោះ
ថាជារបស់បំសុកូល ហើយនាំគ្នាទស់ឆាន់ទៅ។
ពួកជនជាម្ចាស់នាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា
លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូលឡើយ។
[១៤៨] តេន ខោ បន សមយេន អម្ពចោរកា អម្ពំ បាតេត្វា
ភណ្ឌិកំ អាទាយ អគមំសុ។ សាមិកា តេ ចោរកេ អនុពន្ធឹសុ។ ចោរកា សាមិកេ បស្សិត្វា
ភណ្ឌិកំ បាតេត្វា បលាយឹសុ។ ភិក្ខូ បុរេ សាមិកា បស្សន្តីតិ ថេយ្យចិត្តា
បរិភុញ្ជឹសុ។ សាមិកា តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។ តេសំ កុក្កុច្ចំ
អហោសិ ។បេ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា បារាជិកន្តិ។ តេន ខោ បន សមយេន
ជម្ពុចោរកា ។បេ។ លពុជចោរកា ។បេ។ បនសចោរកា ។បេ។ តាលបក្កចោរកា ។បេ។ ឧច្ឆុចោរកា ។បេ។
តិម្ពរូសកចោរកា តិម្ពរូសកេ ឧច្ចិនិត្វា ភណ្ឌិកំ អាទាយ អគមំសុ។ សាមិកា តេ ចោរកេ
អនុពន្ធឹសុ។ ចោរកា សាមិកេ បស្សិត្វា ភណ្ឌិកំ បាតេត្វា បលាយឹសុ។ ភិក្ខូ បុរេ សាមិកា
បស្សន្តីតិ ថេយ្យចិត្តា បរិភុញ្ជឹសុ។ សាមិកា តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ
តុម្ហេតិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា
បារាជិកន្តិ។
[១៤៨] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន
ហើយវេចជាសំពាយ ស្ពាយដើរទៅ។ ពួកម្ចាស់ស្វាយដេញតាមចោរទាំងអម្បាលនោះ។
ចោរទាំងឡាយឃើញពួកម្ចាស់ស្វាយហើយ ទំលាក់សំពាយចោល រត់ទៅ។
ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា ក្រែងម្ចាស់ស្វាយគេឃើញមុន ទើបនាំគ្នាឆាន់អស់ទៅ។
ពួកម្ចាស់ស្វាយនាំគ្នាចោទប្រកាន់ពួកភិក្ខុអម្បាលនោះថា
លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង ពួកចោរលួចព្រីង។បេ។ ពួកចោរលួចខ្នុរសំឡ។បេ។
ពួកចោរលួចផ្លែខ្នុរណាំង។បេ។ ពួកចោរលួចផ្លែត្នោតទុំ។បេ។ ពួកចោរលួចអំពៅ។បេ។
ពួកចោរលួចផ្លែទន្លាប់ លួចបេះផ្លែទន្លាប់ទាំងឡាយបាន ហើយវេចជាសំពាយ
ស្ពាយដើរទៅ។ ម្ចាស់ទន្លាប់ទាំងឡាយដេញតាមពួកចោរអម្បាលនោះ។
ចោរទាំងឡាយឃើញម្ចាស់ទន្លាប់ហើយ ទំលាក់សំពាយចោល ហើយរត់ទៅ។
ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា ក្រែងម្ចាស់ទន្លាប់ទាំងឡាយគេមកឃើញមុន
ទើបនាំគ្នាឆាន់អស់ទៅ។
ម្ចាស់ទន្លាប់ទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា
លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[១៤៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស អម្ពំ
ថេយ្យចិត្តោ អវហរិ ។បេ។ សង្ឃស្ស ជម្ពុំ។បេ។ សង្ឃស្ស លពុជំ។បេ។ សង្ឃស្ស បនសំ។បេ។
សង្ឃស្ស តាលបក្កំ។បេ។ សង្ឃស្ស ឧច្ឆុំ។បេ។ សង្ឃស្ស តិម្ពរូសកំ ថេយ្យចិត្តោ អវហរិ។
តស្ស កុក្កុច្ចំ អហោសិ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៤៩] សម័យនោះឯង ភិក្ខុ១រូប
មានថេយ្យចិត្តលួចយកស្វាយរបស់សង្ឃ។បេ។ លួចយកព្រីងរបស់សង្ឃ។បេ។
លួចយកផ្លែខ្នុរសំឡរបស់សង្ឃ។បេ។ លួចយកផ្លែខ្នុរណាំងរបស់សង្ឃ។បេ។
លួចយកផ្លែត្នោតទុំរបស់សង្ឃ។បេ។ លួចយកអំពៅរបស់សង្ឃ។បេ។ មានថេយ្យចិត្ត
ហើយលួចយកផ្លែទន្លាប់របស់សង្ឃ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បុប្ផារាមំ
គន្ត្វា ឱចិតំ បុប្ផំ បញ្ចមាសគ្ឃនកំ ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
បុប្ផារាមំ គន្ត្វា បុប្ផំ ឱចិនិត្វា បញ្ចមាសគ្ឃនកំ ថេយ្យចិត្តោ អវហរិ។ តស្ស
កុក្កុច្ចំ អហោសិ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៥០] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា
ហើយមានថេយ្យចិត្តលួចយកផ្កាមានដំឡៃ៥មាសក ដែលម្ចាស់គេបានបេះទុក។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្តលួចបេះផ្កាមានដំឡៃ៥មាសក។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គាមកំ គច្ឆន្តោ
អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ តុយ្ហំ ឧបដ្ឋាកកុលំ វុត្តោ វជ្ជេមីតិ។ សោ គន្ត្វា
ឯកំ សាដកំ អាហរាបេត្វា អត្តនា បរិភុញ្ជិ។ សោ ជានិត្វា តំ ចោទេសិ អស្សមណោសិ
ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ
វុត្តោ វជ្ជេមីតិ វត្តព្វោ យោ វទេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន
អញ្ញតរោ ភិក្ខុ គាមកំ គច្ឆតិ។ អញ្ញតរោ ភិក្ខុ តំ ភិក្ខុំ ឯតទវោច អាវុសោ មយ្ហំ
ឧបដ្ឋាកកុលំ វុត្តោ វជ្ជេហីតិ។ សោ គន្ត្វា យុគសាដកំ អាហរាបេត្វា ឯកំ អត្តនា
បរិភុញ្ជិ ឯកំ តស្ស ភិក្ខុនោ អទាសិ។ សោ ជានិត្វា តំ ចោទេសិ អស្សមណោសិ ត្វន្តិ។
តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ វុត្តោ
វជ្ជេហីតិ វត្តព្វោ យោ វទេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ គាមកំ គច្ឆន្តោ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ តុយ្ហំ ឧបដ្ឋាកកុលំ វុត្តោ
វជ្ជេមីតិ។ សោបិ ឯវមាហ វុត្តោ វជ្ជេហីតិ។ សោ គន្ត្វា អាឡ្ហកំ សប្បឹ តុលំ គុឡំ ទោណំ
តណ្ឌុលំ អាហរាបេត្វា អត្តនា បរិភុញ្ជិ។ សោ ជានិត្វា តំ ចោទេសិ អស្សមណោសិ ត្វន្តិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ វុត្តោ
វជ្ជេមីតិ វត្តព្វោ ន ច វុត្តោ វជ្ជេហីតិ វត្តព្វោ យោ វទេយ្យ អាបត្តិ
ទុក្កដស្សាតិ។
[១៥១] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ
ហើយបាននិយាយនឹងភិក្ខុ១រូបថា អាវុសោ លោកផ្តាំខ្ញុំហើយ
ខ្ញុំនឹងទៅប្រាប់ត្រកូលជាឧបដ្ឋាករបស់លោក។ ភិក្ខុនោះទៅហើយ
បានឲ្យត្រកូលនោះយកសម្ពត់សាដក១មក ហើយប្រើប្រាស់ដោយខ្លួនឯង។
ភិក្ខុអ្នកជិតដិតនឹងត្រកូលដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា
លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ម្នាលភិក្ខុទាំងឡាយ តែភិក្ខុកុំគប្បីពោលថា អ្នកផ្តាំខ្ញុំហើយ
ខ្ញុំនឹងប្រាប់ដូច្នេះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ។
ភិក្ខុឯទៀតបាននិយាយពាក្យនេះនឹងភិក្ខុនោះថា អាវុសោ ខ្ញុំផ្តាំហើយ
លោកប្រាប់ត្រកូលឧបដ្ឋាករបស់ខ្ញុំចុះ។ ភិក្ខុនោះទៅហើយ
ឲ្យត្រកូលឧបដ្ឋាកនោះយកសម្ពត់សាដក១គូមក
ហើយប្រើប្រាស់សម្ពត់សាដក១ដោយខ្លួនឯង
រួចឲ្យសម្ពត់សាដក១ដល់ភិក្ខុអ្នកជិតដិតនឹងត្រកូលនោះ។ ភិក្ខុនោះដឹងហើយ
ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
តែភិក្ខុកុំគប្បីពោលថា លោកខ្ញុំផ្តាំហើយ ប្រាប់ចុះដូច្នេះ តែភិក្ខុណាពោល
ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ
ហើយបាននិយាយពាក្យនេះនឹងភិក្ខុឯទៀតថា អាវុសោ លោកផ្តាំនឹងខ្ញុំហើយ
ខ្ញុំនឹងប្រាប់ត្រកូលឧបដ្ឋាករបស់លោក។ ឯភិក្ខុនោះក៏បាននិយាយយ៉ាងនេះថា
ខ្ញុំបានផ្តាំនឹងលោកហើយ លោកប្រាប់ចុះ។ ភិក្ខុនោះទៅហើយ
ឲ្យត្រកូលឧបដ្ឋាកនោះយកសប្បិ១អាឡ្ហកៈ [មាត្រាវាល់ក្នុងដែនមគធៈ ៤នាឡិជា
១អាឡ្ហកៈ។] ស្ករ អំពៅ១គុលៈ [ទម្ងន់២០ដំឡឹង] អង្ករ១ទោណៈ [គ្រឿងវាល់ ៤អាឡ្ហកៈ
ត្រូវជា១ទោណៈ។] មកហើយ បរិភោគដោយខ្លួនឯង។
ភិក្ខុអ្នកជិតដិតនឹងត្រកូលនោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា
លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ម្នាលភិក្ខុទាំងឡាយ តែភិក្ខុកុំគប្បីពោលថា លោកផ្តាំនឹងខ្ញុំហើយ
ខ្ញុំនឹងប្រាប់ដូច្នេះ ម្យ៉ាងទៀត កុំគប្បីពោលថា ខ្ញុំផ្តាំនឹងលោកហើយ
លោកប្រាប់ចុះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[១៥២] តេន ខោ បន សមយេន អញ្ញតរោ បុរិសោ មហគ្ឃំ មណឹ អាទាយ
អញ្ញតរេន ភិក្ខុនា សទ្ធឹ អទ្ធានមគ្គប្បដិបន្នោ ហោតិ។ អថខោ សោ បុរិសោ សុង្កដ្ឋានំ
បស្សិត្វា តស្ស ភិក្ខុនោ អជានន្តស្ស ថវិកាយ មណឹ បក្ខិបិត្វា សុង្កដ្ឋានំ
អតិក្កមិត្វា អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ
ភគវា ជានាមីតិ។ អនាបត្តិ ភិក្ខុ អជានន្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ បុរិសោ
មហគ្ឃំ មណឹ អាទាយ អញ្ញតរេន ភិក្ខុនា សទ្ធឹ អទ្ធានមគ្គប្បដិបន្នោ ហោតិ។ អថខោ សោ
បុរិសោ សុង្កដ្ឋានំ បស្សិត្វា គិលានាលយំ ករិត្វា អត្តនោ ភណ្ឌិកំ តស្ស ភិក្ខុនោ អទាសិ។
អថខោ សោ បុរិសោ សុង្កដ្ឋានំ អតិក្កមិត្វា តំ ភិក្ខុំ ឯតទវោច អាហរ មេ ភន្តេ ភណ្ឌិកំ
នាហំ អកល្លកោតិ។ កិស្ស បន ត្វំ អាវុសោ ឯវរូបំ អកាសីតិ។ អថខោ សោ បុរិសោ តស្ស
ភិក្ខុនោ ឯតមត្ថំ អារោចេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។
នាហំ ភគវា ជានាមីតិ។ អនាបត្តិ ភិក្ខុ អជានន្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ សត្ថេន សទ្ធឹ អទ្ធានមគ្គប្បដិបន្នោ ហោតិ។ អញ្ញតរោ បុរិសោ តំ ភិក្ខុំ
អាមិសេន ឧបលាបេត្វា សុង្កដ្ឋានំ បស្សិត្វា មហគ្ឃំ មណឹ តស្ស ភិក្ខុនោ អទាសិ ឥមំ
ភន្តេ មណឹ សុង្កដ្ឋានំ អតិក្កាមេហីតិ។ អថខោ សោ ភិក្ខុ តំ មណឹ សុង្កដ្ឋានំ
អតិក្កាមេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។
[១៥២] សម័យនោះឯង បុរសម្នាក់នាំយកកែវមណីមានដំឡៃច្រើន
ហើយដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀត។ លំដាប់នោះ
បុរសនោះឃើញទីគយហើយ ដាក់កែវមណីក្នុងថង់យាមរបស់ភិក្ខុនោះ ៗឥតដឹងឡើយ
លុះកន្លងផុតទីគយហើយ ក៏យកកែវមណីពីថង់យាមមកវិញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច។ ភិក្ខុនោះទូលថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនបានដឹងសោះឡើយ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹង។
សម័យនោះឯង បុរសម្នាក់នាំយកកែវមណីមានដំឡៃច្រើន
ដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀត។ លំដាប់នោះ បុរសនោះឃើញទីគយហើយ
ក៏ធ្វើអាការហាក់ដូចជាឈឺ ហើយបានប្រគល់បង្វិចកែវមណីរបស់ខ្លួនដល់ភិក្ខុនោះ។
គ្រានោះឯង បុរសនោះដើររំលងហួសទីគយទៅហើយ បាននិយាយពាក្យនេះនឹងភិក្ខុនោះថា
បពិត្រលោកម្ចាស់ ចូរលោកយកបង្វិចរបស់ខ្ញុំមក ខ្ញុំមិនឈឺទេ។ ភិក្ខុនោះសួរថា
អាវុសោ ចុះហេតុអ្វីបានជាអ្នកធ្វើអាការយ៉ាងនេះ។
ទើបបុរសនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនោះ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកគិតដូចម្តេច។ ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនដឹងសោះឡើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹង។ សម័យនោះឯង មានភិក្ខុ១រូប
ដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងឈ្មួញរទេះ។ បុរសម្នាក់ក៏លួងលោមភិក្ខុនោះដោយអាមិស
លុះឃើញទីគយហើយ បានឲ្យកែវមណីមានដំឡៃច្រើន ដល់ភិក្ខុនោះដោយពាក្យថា
បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់យកកែវមណីនេះ ឲ្យរំលងទីគយទៅផង។
ភិក្ខុនោះយកកែវមណីនោះ រំលងទីគយទៅក្នុងកាលនោះឯង។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បាសេ ពន្ធំ សូករំ
ការុញ្ញេន មុញ្ចិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។
ការុញ្ញាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ ការុញ្ញាធិប្បាយស្សាតិ។ តេន ខោ បន
សមយេន អញ្ញតរោ ភិក្ខុ បាសេ ពន្ធំ សូករំ បុរេ សាមិកា បស្សន្តីតិ ថេយ្យចិត្តោ
មុញ្ចិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន
ខោ បន សមយេន អញ្ញតរោ ភិក្ខុ បាសេ ពន្ធំ មិគំ ការុញ្ញេន មុញ្ចិ។បេ។ បាសេ ពន្ធំ មិគំ
បុរេ សាមិកា បស្សន្តីតិ ថេយ្យចិត្តោ មុញ្ចិ។បេ។ កុមិនេ ពន្ធេ មច្ឆេ ការុញ្ញេន មុញ្ចិ។បេ។
កុមិនេ ពន្ធេ មច្ឆេ បុរេ សាមិកា បស្សន្តីតិ ថេយ្យចិត្តោ មុញ្ចិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៥៣] សម័យនោះឯង មានភិក្ខុ១រូប
ដោះលែងជ្រូកជាប់អន្ទាក់ ដោយសេចក្តីករុណា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានសេចក្តីប្រាថ្នាដោយសេចក្តីករុណា
(ហើយដោះលែងទៅ)។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់ភិក្ខុអ្នកមានសេចក្តីប្រាថ្នាដោយសេចក្តីករុណាទេ។
សម័យនោះឯង មានភិក្ខុ១រូប ឃើញជ្រូកជាប់អន្ទាក់ ក៏មានថេយ្យចិត្តគិតថា
ក្រែងពួកម្ចាស់គេឃើញមុន ហើយដោះលែងជ្រូកនោះទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូប
ដោះលែងសត្វម្រឹគជាប់អន្ទាក់ ដោយសេចក្តីករុណា។បេ។ ភិក្ខុឃើញម្រឹគជាប់អន្ទាក់
មានថេយ្យចិត្តគិតថា ក្រែងពួកម្ចាស់គេឃើញមុន ហើយដោះលែងម្រឹគនោះទៅ។បេ។
ភិក្ខុដោះលែងត្រីទាំងឡាយដែលជាប់លបដោយសេចក្តីករុណា។បេ។
ភិក្ខុឃើញត្រីទាំងឡាយជាប់លប មានថេយ្យចិត្តថា ក្រែងពួកម្ចាស់គេឃើញមុន
ហើយដោះលែងត្រីនោះទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ យានេ ភណ្ឌំ
បស្សិត្វា ឥតោ គណ្ហន្តោ បារាជិកោ ភវិស្សាមីតិ អក្កមិត្វា បវដ្ដេត្វា អគ្គហេសិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៥៤] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យនៅក្នុងយាន
ហើយគិតថា បើអញយកចាកទីនេះ មុខជានឹងត្រូវអាបត្តិបារាជិក
ទើបឈូសប្រមៀលឲ្យធ្លាក់ចុះ ហើយក៏កាន់យកទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[១៥៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ កុលលេន ឧក្ខិត្តំ
មំសបេសឹ សាមិកានំ ទស្សាមីតិ អគ្គហេសិ។ សាមិកា តំ ភិក្ខុំ ចោទេសុំ អស្សមណោសិ
ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អត្ថេយ្យចិត្តស្សាតិ។ តេន ខោ
បន សមយេន អញ្ញតរោ ភិក្ខុ កុលលេន ឧក្ខិត្តំ មំសបេសឹ បុរេ សាមិកា បស្សន្តីតិ
ថេយ្យចិត្តោ អគ្គហេសិ។ សាមិកា តំ ភិក្ខុំ ចោទេសុំ អស្សមណោសិ ត្វន្តិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៥៥] សម័យនោះឯង មានភិក្ខុ១រូប
បានរើសយកដុំសាច់ដែលសត្វរអាតពាំយកទៅ ដោយគិតថា អញនឹងប្រគល់ឲ្យពួកម្ចាស់សាច់។
ពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយ្យចិត្ត។
សម័យនោះឯង មានភិក្ខុ១រូបឃើញដុំសាច់ដែលសត្វរអាតពាំយកទៅ
មានថេយ្យចិត្តគិតថា ក្រែងពួកម្ចាស់គេឃើញមុន ហើយក៏កាន់យកដុំសាច់នោះទៅ។
ពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥៦] តេន ខោ បន សមយេន មនុស្សា ឧលុម្បំ ពន្ធិត្វា
អចិរវតិយា នទិយា ឱសារេន្តិ។ ពន្ធនេ ឆិន្នេ កដ្ឋានិ វិប្បកិណ្ណានិ អគមំសុ។ ភិក្ខូ
បំសុកូលសញ្ញិនោ ឧត្តារេសុំ។ សាមិកា តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។ តេសំ
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បំសុកូលសញ្ញិស្សាតិ។ តេន ខោ បន សមយេន
មនុស្សា ឧលុម្បំ ពន្ធិត្វា អចិរវតិយា នទិយា ឱសារេន្តិ។ ពន្ធនេ ឆិន្នេ កដ្ឋានិ
វិប្បកិណ្ណានិ អគមំសុ។ ភិក្ខូ បុរេ សាមិកា បស្សន្តីតិ ថេយ្យចិត្តា ឧត្តារេសុំ។
សាមិកា តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ
តុម្ហេ ភិក្ខវេ អាបន្នា បារាជិកន្តិ។
[១៥៦] សម័យនោះឯង មនុស្សទាំងឡាយចងក្បូន
ហើយបណ្តែតតាមស្ទឹងអចិរវតី។ កាលចំណងក្បូនដាច់
ឈើទាំងឡាយក៏អណ្តែតខ្ចាត់ខ្ចាយទៅ។ ភិក្ខុទាំងឡាយសំគាល់ថា ជារបស់បំសុកូល
ហើយនាំគ្នាស្រង់យកឡើង។ ពួកម្ចាស់ក្បូននាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា
លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល។ សម័យនោះឯង
មនុស្សទាំងឡាយចងក្បូន ហើយបណ្តែតតាមស្ទឹងអចិរវតី។ កាលចំណងក្បូនដាច់
ឈើទាំងឡាយក៏អណ្តែតខ្ចាត់ខ្ចាយទៅ។ ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា
ក្រែងម្ចាស់ឈើគេឃើញមុន ហើយស្រង់យកឡើង
ពួកម្ចាស់ឈើនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា
លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុទាំងអម្បាលនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[១៥៧] តេន ខោ បន សមយេន អញ្ញតរោ គោបាលកោ រុក្ខេ សាដកំ
អាលគ្គេត្វា ឧច្ចារំ អគមាសិ។ អញ្ញតរោ ភិក្ខុ បំសុកូលសញ្ញី អគ្គហេសិ។ អថខោ សោ
គោបាលកោ តំ ភិក្ខុំ ចោទេសិ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បំសុកូលសញ្ញិស្សាតិ។
[១៥៧] សម័យនោះឯង មានបុរសគង្វាលគោម្នាក់
ពាក់សម្ពត់សាដកនឹងដើមឈើ ហើយក៏ដើរទៅបន្ទោឧច្ចារៈ។
ភិក្ខុ១រូបសំគាល់ថាជារបស់បំសុកូល ហើយក៏កាន់យកទៅ។ គ្រានោះ
បុរសគង្វាលគោនោះចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល។
[១៥៨] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ នទឹ តរន្តស្ស
រជកានំ ហត្ថតោ មុត្តំ សាដកំ បាទេ លគ្គំ ហោតិ។ សោ ភិក្ខុ សាមិកានំ ទស្សាមីតិ
អគ្គហេសិ។ សាមិកា តំ ភិក្ខុំ ចោទេសុំ អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ អនាបត្តិ ភិក្ខុ អត្ថេយ្យចិត្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ
នទឹ តរន្តស្ស រជកានំ ហត្ថតោ មុត្តំ សាដកំ បាទេ លគ្គំ ហោតិ។ សោ ភិក្ខុ បុរេ សាមិកា
បស្សន្តីតិ ថេយ្យចិត្តោ អគ្គហេសិ។ សាមិកា តំ ភិក្ខុំ ចោទេសុំ អស្សមណោសិ ត្វន្តិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៥៨] សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង
សម្ពត់សាដកក៏របូតអំពីដៃជាងជ្រលក់ទាំងឡាយ ហើយទៅជាប់នឹងជើងភិក្ខុ។
ភិក្ខុនោះបានកាន់យកសម្ពត់សាដកនោះដោយគិតថា អញនឹងឲ្យដល់ម្ចាស់ទាំងឡាយ។
ពួកម្ចាស់សម្ពត់សាដកក៏នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយ្យចិត្ត។ សម័យនោះឯង
កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដករបូតអំពីដៃនៃជាងជ្រលក់ទាំងឡាយ
ហើយរសាត់ទៅជាប់នឹងជើងភិក្ខុ។ ភិក្ខុនោះ មានថេយ្យចិត្តគិតថា
ក្រែងពួកម្ចាស់សម្ពត់សាដកឃើញមុន ហើយក៏កាន់យកទៅ។
ម្ចាស់សម្ពត់សាដកទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុនោះថា
លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សប្បិកុម្ភឹ
បស្សិត្វា ថោកំ ថោកំ បរិភុញ្ជិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[១៥៩] សម័យនោះឯង ភិក្ខុ១រូបបានឃើញឆ្នាំងដាក់សប្បិ
ហើយបានឆាន់បន្តិចៗម្តង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែអាបត្តិទុក្កដ។
[១៦០] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ សំវិទហិត្វា
អគមំសុ ភណ្ឌំ អវហរិស្សាមាតិ។ ឯកោ ភណ្ឌំ អវហរិ។ តេ ឯវមាហំសុ ន មយំ បារាជិកា យោ
អវហដោ សោ បារាជិកោតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា
បារាជិកន្តិ។ តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ សំវិទហិត្វា ភណ្ឌំ អវហរិត្វា
ភាជេសុំ។ តេហិ ភាជិយមានេ ឯកមេកស្ស បដិវិសោ ន បញ្ចមាសកោ បូរិ។ តេ ឯវមាហំសុ ន មយំ
បារាជិកាតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា
បារាជិកន្តិ។
[១៦០] កាលណោះ ភិក្ខុទាំងឡាយច្រើនរូបបាននិយាយបបួលគ្នាថា
យើងទាំងឡាយនឹងទៅលួចទ្រព្យ ហើយនាំគ្នាទៅ។ ភិក្ខុ១រូបលួចទ្រព្យបានមក។
ភិក្ខុទាំងឡាយនោះ បាននិយាយគ្នាយ៉ាងនេះថា ពួកយើងមិនត្រូវអាបត្តិបារាជិកទេ
លោកណាលួចបានមក លោកនោះត្រូវអាបត្តិបារាជិក។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។ កាលណោះ ភិក្ខុទាំងឡាយច្រើនរូប
បបួលគ្នាលួចទ្រព្យបានមកហើយ ក៏ចែកគ្នា។ កាលដែលភិក្ខុអម្បាលនោះកំពុងចែកគ្នា ភិក្ខុ១រូបៗ
បានចំណែកមិនពេញ៥មាសក។ ភិក្ខុទាំងនោះបាននិយាយយ៉ាងនេះថា
យើងទាំងឡាយមិនត្រូវអាបត្តិបារាជិកទេ។
ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[១៦១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សាវត្ថិយំ
ទុព្ភិក្ខេ អាបណិកស្ស តណ្ឌុលមុដ្ឋឹ ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
សាវត្ថិយំ ទុព្ភិក្ខេ អាបណិកស្ស មុគ្គមុដ្ឋឹ ។បេ។ មាសមុដ្ឋឹ ។បេ។ តិលមុដ្ឋឹ
ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។
[១៦១] សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្ស
អត់បាយ (ភិក្ខុនោះ) មានថេយ្យចិត្ត
ហើយលួចយកអង្កររបស់អ្នកផ្សារប្រមាណ១ក្តាប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះ
ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្សអត់បាយ មានថេយ្យចិត្ត
ហើយលួចយកសណ្តែកបាយរបស់អ្នកផ្សារ១ក្តាប់។បេ។ សណ្តែករាជមាស១ក្តាប់។បេ។
ល្ងរ១ក្តាប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៦២] តេន ខោ បន សមយេន សាវត្ថិយំ អន្ធវនេ ចោរកា គាវឹ
ហន្ត្វា មំសំ ខាទិត្វា សេសកំ បដិសាមេត្វា អគមំសុ។ ភិក្ខូ បំសុកូលសញ្ញិនោ
បដិគ្គហាបេត្វា បរិភុញ្ជឹសុ។ ចោរកា តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។ តេសំ
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បំសុកូលសញ្ញិស្សាតិ។ តេន ខោ បន សមយេន
សាវត្ថិយំ អន្ធវនេ ចោរកា សូករំ ហន្ត្វា មំសំ ខាទិត្វា សេសកំ បដិសាមេត្វា អគមំសុ។
ភិក្ខូ បំសុកូលសញ្ញិនោ បដិគ្គហាបេត្វា បរិភុញ្ជឹសុ។ ចោរកា តេ ភិក្ខូ ចោទេសុំ
អស្សមណាត្ថ តុម្ហេតិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ
បំសុកូលសញ្ញិស្សាតិ។
[១៦២] សម័យនោះ ពួកចោរសម្លាប់មេគោ ស៊ីសាច់ហើយ
ក៏ទុកដាក់សាច់ដ៏សេសសល់ក្នុងព្រៃអន្ធវន ទៀបក្រុងសាវត្ថី ហើយនាំគ្នាទៅ។
ភិក្ខុទាំងឡាយសំគាល់ថាជារបស់បំសុកូល ហើយនាំគ្នាកាន់យកសាច់នោះបរិភោគទៅ។
ពួកចោរនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។
ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល។
សម័យនោះ ពួកចោរសម្លាប់ជ្រូក ស៊ីសាច់
ហើយទុកដាក់សាច់ដ៏សេសសល់ក្នុងព្រៃអន្ធវន ទៀបក្រុងសាវត្ថី ហើយនាំគ្នាទៅ។
ភិក្ខុទាំងឡាយសំគាល់ថាជារបស់បំសុកូល
ហើយនាំគ្នាកាន់យកសាច់នោះមកឆាន់ទៅ។
ពួកចោរនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។
ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល។
[១៦៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ តិណក្ខេត្តំ
គន្ត្វា លុតំ តិណំ បញ្ចមាសគ្ឃនកំ ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៦៣] កាលណោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ (ចម្ការស្មៅ)
មានថេយ្យចិត្ត ហើយបានលួចយកស្មៅដែលគេច្រូតទុក មានដំឡៃ៥មាសក។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៦៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ តិណក្ខេត្តំ
គន្ត្វា តិណំ លាយិត្វា បញ្ចមាសគ្ឃនកំ ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[១៦៤] សម័យនោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ មានថេយ្យចិត្ត
ហើយលួចច្រូតយកស្មៅគេមានដំឡៃ៥មាសក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៦៥] តេន ខោ បន សមយេន អាគន្តុកា ភិក្ខូ សង្ឃស្ស អម្ពំ
ភាជាបេត្វា បរិភុញ្ជឹសុ។ អាវាសិកា ភិក្ខូ តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។
តេសំ កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ កឹចិត្តា តុម្ហេ ភិក្ខវេតិ។
បរិភោគត្ថាយ មយំ ភគវាតិ។ អនាបត្តិ ភិក្ខវេ បរិភោគត្ថាយាតិ។ តេន ខោ បន សមយេន
អាគន្តុកា ភិក្ខូ សង្ឃស្ស ជម្ពុំ ។បេ។ សង្ឃស្ស លពុជំ។បេ។ សង្ឃស្ស បនសំ។បេ។ សង្ឃស្ស
តាលបក្កំ។បេ។ សង្ឃស្ស ឧច្ឆុំ។បេ។ សង្ឃស្ស តិម្ពរូសកំ ភាជាបេត្វា បរិភុញ្ជឹសុ។
អាវាសិកា ភិក្ខូ តេ ភិក្ខូ ចោទេសុំ អស្សមណាត្ថ តុម្ហេតិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខវេ បរិភោគត្ថាយាតិ។
[១៦៥] សម័យនោះ ភិក្ខុទាំងឡាយជាអាគន្តុក
(ភិក្ខុអ្នកមកថ្មី) ញុំាងគ្នានឹងគ្នាឲ្យចែកផ្លែស្វាយរបស់សង្ឃ ហើយបរិភោគទៅ។
ភិក្ខុម្ចាស់អាវាសទាំងឡាយ នាំគ្នាចោទប្រកាន់ភិក្ខុជាអាគន្តុកអម្បាលនោះថា
លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអាគន្តុកអម្បាលនោះមានសេចក្តីសង្ស័យ។
ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកគិតដូចម្តេច។
ភិក្ខុអម្បាលនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ
មានចិត្តប្រាថ្នាដើម្បីនឹងបរិភោគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេ។
សម័យនោះ ភិក្ខុទាំងឡាយជាអាគន្តុក ញុំាងគ្នានឹងគ្នាឲ្យចែកផ្លែព្រីងរបស់សង្ឃ
។បេ។ ផ្លែខ្នុរសំឡរបស់សង្ឃ។បេ។ ផ្លែខ្នុរណាំងរបស់សង្ឃ។បេ។ ផ្លែត្នោតទុំរបស់សង្ឃ។បេ។
អំពៅរបស់សង្ឃ។បេ។ ផ្លែទន្លាប់របស់សង្ឃ ហើយនាំគ្នាបរិភោគទៅ។
ពួកភិក្ខុដែលជាម្ចាស់អាវាស នាំគ្នាចោទប្រកាន់ភិក្ខុអាគន្តុកអម្បាលនោះថា
លោកទាំងឡាយមិនមែនជាសមណៈទេ។
ភិក្ខុអាគន្តុកអម្បាលនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេ។
[១៦៦] តេន ខោ បន សមយេន អម្ពបាលកា ភិក្ខូនំ អម្ពផលំ
ទេន្តិ។ ភិក្ខូ គោបេតុំ ឥមេ ឥស្សរា នយិមេ ទាតុន្តិ កុក្កុច្ចាយន្តា ន
បដិគ្គណ្ហន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ គោបកស្ស ទានេតិ។ តេន ខោ
បន សមយេន ជម្ពុបាលកា ។បេ។ លពុជបាលកា ។បេ។ បនសបាលកា ។បេ។ តាលបក្កបាលកា ។បេ។
ឧច្ឆុបាលកា ។បេ។ តិម្ពរូសកបាលកា ភិក្ខូនំ តិម្ពរូសកំ ទេន្តិ។ ភិក្ខូ គោបេតុំ ឥមេ
ឥស្សរា នយិមេ ទាតុន្តិ កុក្កុច្ចាយន្តា ន បដិគ្គណ្ហន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។
អនាបត្តិ ភិក្ខវេ គោបកស្ស ទានេតិ។
[១៦៦] សម័យនោះ ពួកមនុស្សអ្នករក្សាស្វាយ
នាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសង្ស័យមិនមានទទួល
ដោយគិតថា មនុស្សអម្បាលនេះ ជាឥស្សរៈត្រឹមតែរក្សាថែទាំប៉ុណ្ណោះ
មនុស្សអម្បាលនេះ មិនជាឥស្សរៈដើម្បីនឹងឲ្យបានទេ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើទានដែលបុគ្គលអ្នករក្សាគេឲ្យហើយ
(ភិក្ខុអ្នកទទួល) មិនត្រូវអាបត្តិឡើយ។ សម័យនោះឯង
មនុស្សអ្នករក្សាព្រីងទាំងឡាយ។បេ។ អ្នករក្សាខ្នុរសំឡទាំងឡាយ។បេ។
អ្នករក្សាខ្នុរណាំងទាំងឡាយ។បេ។ អ្នករក្សាផ្លែត្នោតទុំទាំងឡាយ។បេ។
អ្នករក្សាអំពៅទាំងឡាយ។បេ។ អ្នករក្សាផ្លែទន្លាប់ទាំងឡាយ
បានប្រគេនផ្លែទន្លាប់ទាំងឡាយដល់ភិក្ខុទាំងឡាយ។
ភិក្ខុទាំងឡាយសង្ស័យមិនហ៊ានទទួល ដោយគិតថា មនុស្សអម្បាលនេះ
ជាឥស្សរៈត្រឹមតែរក្សាប៉ុណ្ណោះ មនុស្សអម្បាលនេះ មិនជាឥស្សរៈដើម្បីនឹងឲ្យទេ។
ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុ
ព្រោះទានដែលអ្នកថែរក្សាឲ្យនោះទេ។
[១៦៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស ទារុំ
តាវកាលិកំ ហរិត្វា អត្តនោ វិហារស្ស កុឌ្ឌំ ឧបត្ថម្ភេសិ។ ភិក្ខូ តំ ភិក្ខុំ ចោទេសុំ
អស្សមណោសិ ត្វន្តិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ
ភិក្ខូតិ។ តាវកាលិកោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ តាវកាលិកេតិ។
[១៦៧] សម័យនោះ ភិក្ខុ១រូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភ
(ជួសជុល) ជញ្ជាំងវិហាររបស់ខ្លួន។
ភិក្ខុទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា
ម្នាលភិក្ខុ អ្នកគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គតាំងចិត្តថាជារបស់ខ្ចី។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
បើកាន់យកជារបស់ខ្ចីដូច្នោះ អ្នកមិនមានអាបត្តិឡើយ។
[១៦៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស ឧទកំ
ថេយ្យចិត្តោ អវហរិ ។បេ។ សង្ឃស្ស មត្តិកំ ថេយ្យចិត្តោ អវហរិ។បេ។ សង្ឃស្ស មុញ្ជកតិណំ
[បុញ្ជកិតំ តិណំ។] ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ
ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស មុញ្ជកតិណំ
ថេយ្យចិត្តោ ឈាបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស
អាបត្តិ ទុក្កដស្សាតិ។
[១៦៨] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត
ហើយបានលួចយកទឹករបស់សង្ឃ។បេ។ មានថេយ្យចិត្ត ហើយបានលួចយកដីរបស់សង្ឃ។បេ។
មានថេយ្យចិត្ត ហើយបានលួចយកស្មៅយាប្លងរបស់សង្ឃ។បេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្ត
ហើយលួចដុតស្មៅយាប្លងរបស់សង្ឃ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែអាបត្តិទុក្កដ។
[១៦៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស មញ្ចំ
ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សង្ឃស្ស បីឋំ។បេ។ សង្ឃស្ស ភិសឹ។បេ។
សង្ឃស្ស ពិម្ពោហនំ ។បេ។ សង្ឃស្ស កវាដំ។បេ។ សង្ឃស្ស អាលោកសន្ធឹ ។បេ។ សង្ឃស្ស
គោបានសឹ ថេយ្យចិត្តោ អវហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ
អាបន្នោ បារាជិកន្តិ។
[១៦៩] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត
ហើយលួចយកគ្រែរបស់សង្ឃ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
ភិក្ខុ១រូប មានថេយ្យចិត្ត ហើយលួចយកតាំងរបស់សង្ឃ។បេ។ ពូករបស់សង្ឃ ។បេ។ ខ្នើយរបស់សង្ឃ។បេ។
សន្ទះទ្វាររបស់សង្ឃ។បេ។ សន្ទះបង្អួចរបស់សង្ឃ។បេ។ ឈើបង្កង់របស់សង្ឃ។
សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៧០] តេន ខោ បន សមយេន ភិក្ខូ អញ្ញតរស្ស ឧបាសកស្ស
វិហារបរិភោគំ សេនាសនំ អញ្ញត្រ បរិភុញ្ជន្តិ។ អថខោ សោ ឧបាសកោ ឧជ្ឈាយតិ ខីយតិ
វិបាចេតិ កថំ ហិ នាម ភទន្តា អញ្ញត្រ បរិភោគំ អញ្ញត្រ បរិភុញ្ជិស្សន្តីតិ។ ភគវតោ
ឯតមត្ថំ អារោចេសុំ។ ន ភិក្ខវេ អញ្ញត្រ បរិភោគោ អញ្ញត្រ បរិភុញ្ជិតព្វោ យោ
បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន ភិក្ខូ ឧបោសថគ្គំបិ [រា.
ឧបោសថគ្គេបិ។] សន្និសជ្ជម្បិ ហរិតុំ កុក្កុច្ចាយន្តា ឆមាយំ និសីទន្តិ។ គត្តានិបិ
ចីវរានិបិ បំសុកិតានិ ហោន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ
តាវកាលិកំ ហរិតុន្តិ។
[១៧០] សម័យនោះ ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់
ដែលគេទុកជារបស់សម្រាប់ប្រើប្រាស់ក្នុងវត្ត ទៅប្រើប្រាស់ក្នុងទីដទៃ។
គ្រានោះ ឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា
លោកដ៏ចំរើនទាំងឡាយមិនសមនឹងមកយករបស់គេសំរាប់ទុកប្រើប្រាស់ក្នុង ទីដទៃ ទៅប្រើប្រាស់ក្នុងទីដទៃវិញ។
ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
គ្រឿងប្រើប្រាស់របស់គេក្នុងទីដទៃ
ភិក្ខុមិនគប្បីយកទៅប្រើប្រាស់ក្នុងទីដទៃទេ តែភិក្ខុណាយកទៅប្រើប្រាស់
ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះ
ភិក្ខុទាំងឡាយប្រុងនឹងនាំយកអាសនៈសំរាប់អង្គុយក្នុងរោងឧបោសថ
តែមានសេចក្តីសង្ស័យ មិនហ៊ាននាំយកទៅ ហើយក៏អង្គុយផ្ទាល់លើផែនដី។ ខ្លួនក្តី
ចីវរក្តី ក៏ប្រឡាក់ទៅដោយធូលី។
ភិក្ខុទាំងឡាយយកសេចក្តីនុ៎ះក្រាបបង្គំទូលចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយខ្ចីរបស់ទាំនោះទៅប្រើប្រាស់បាន។
[១៧១] តេន ខោ បន សមយេន ចម្បាយំ ថុល្លនន្ទាយ ភិក្ខុនិយា
អន្តេវាសី ភិក្ខុនី ថុល្លនន្ទាយ ភិក្ខុនិយា ឧបដ្ឋាកកុលំ គន្ត្វា អយ្យា ឥច្ឆតិ
តេកដុល្លយាគុំ បាតុន្តិ បចាបេត្វា ហរិត្វា អត្តនា បរិភុញ្ជិ។ សា ជានិត្វា តំ
ចោទេសិ អស្សមណីសិ ត្វន្តិ។ តស្សា កុក្កុច្ចំ អហោសិ។ អថខោ សា ភិក្ខុនី ភិក្ខុនីនំ
ឯតមត្ថំ អារោចេសិ។ ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ
អារោចេសុំ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ សម្បជានមុសាវាទេ បាចិត្តិយស្សាតិ។
តេន ខោ បន សមយេន រាជគហេ ថុល្លនន្ទាយ ភិក្ខុនិយា អន្តេវាសី ភិក្ខុនី ថុល្លនន្ទាយ
ភិក្ខុនិយា ឧបដ្ឋាកកុលំ គន្ត្វា អយ្យា ឥច្ឆតិ មធុគោឡកំ ខាទិតុន្តិ បចាបេត្វា
ហរិត្វា អត្តនា បរិភុញ្ជិ។ សា ជានិត្វា តំ ចោទេសិ អស្សមណីសិ ត្វន្តិ។ តស្សា
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ សម្បជានមុសាវាទេ
បាចិត្តិយស្សាតិ។
[១៧១] សម័យនោះឯង ភិក្ខុនី១រូប
ជាសិស្សរបស់ថុល្លនន្ទាភិក្ខុនីនៅក្នុងក្រុងចម្បា
ទៅកាន់ត្រកូលជាឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី ហើយបង្គាប់ត្រកូលនោះថា
ថុល្លនន្ទាភិក្ខុនីជាម្ចាស់ ចង់ឆាន់បបរដែលលាយសណ្តែកនិងល្ង
ហើយក៏យកទៅបរិភោគដោយខ្លួនឯង។ ថុល្លនន្ទាភិក្ខុនីនោះដឹងហើយ
ចោទប្រកាន់សិស្សនោះថា នាងឯងមិនមែនជាសមណីទេ។
ភិក្ខុនីនោះមានសេចក្តីសង្ស័យ។
ទើបភិក្ខុនីនោះនាំយករឿងនុ៎ះទៅដំណាលប្រាប់ភិក្ខុនីទាំងឡាយ។
ពួកភិក្ខុនីនាំយករឿងនុ៎ះទៅប្រាប់ដល់ភិក្ខុទាំងឡាយ។
ពួកភិក្ខុនាំយករឿងនុ៎ះទៅក្រាបទូលចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ភិក្ខុនីនោះមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិបាចិត្តិយ
ព្រោះដឹងខ្លួនហើយពោលពាក្យកុហក។ សម័យនោះឯង
ភិក្ខុនី១រូបជាសិស្សថុល្លនន្ទាភិក្ខុនីនៅក្នុងក្រុងរាជគ្រឹះ ទៅកាន់ត្រកូលជាឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី
ហើយបង្គាប់ត្រកូលនោះថា ថុល្លនន្ទាភិក្ខុនីជាម្ចាស់
ចង់ឆាន់នំមានរសឆ្ងាញ់ក្រៃពេក ហើយក៏យកទៅបរិភោគដោយខ្លួនឯង។
ថុល្លនន្ទាភិក្ខុនីនោះដឹងហើយ ចោទប្រកាន់សិស្សនោះថា នាងឯងមិនមែនជាសមណីទេ។
ភិក្ខុនីនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែអាបត្តិបាចិត្តិយ ព្រោះដឹងខ្លួនហើយពោលពាក្យកុហក។
[១៧២] តេន ខោ បន សមយេន វេសាលិយំ អាយស្មតោ អជ្ជុកស្ស
ឧបដ្ឋាកស្ស គហបតិនោ ទ្វេ ទារកា ហោន្តិ បុត្តោ ច ភាគិនេយ្យោ ច។ អថខោ សោ គហបតិ
អាយស្មន្តំ អជ្ជុកំ ឯតទវោច ឥមំ ភន្តេ ឱកាសំ យោ ឥមេសំ ទ្វិន្នំ ទារកានំ សទ្ធោ ហោតិ
បសន្នោ តស្ស អាចិក្ខេយ្យាសីតិ។ សោ កាលមកាសិ[ឱរោបិយមរម្មបោត្ថកេសុ អយមត្ថោន
ទិស្សតិ។ អម្ហាកម្បន បោត្ថកេ រាមញ្ញបោត្ថកេ ច បញ្ញាយត្វេវ។]។ តេន ខោ បន សមយេន តស្ស
គហបតិនោ ភាគិនេយ្យោ សទ្ធោ ហោតិ បសន្នោ។ អថខោ អាយស្មា អជ្ជុកោ តំ ឱកាសំ តស្ស
ទារកស្ស អាចិក្ខិ។ សោ តេន សាបតេយ្យេន កុដុម្ពញ្ច សណ្ឋបេសិ ទានញ្ច បដ្ឋបេសិ។ អថខោ
តស្ស គហបតិនោ បុត្តោ អាយស្មន្តំ អានន្ទំ ឯតទវោច កោ នុ ខោ ភន្តេ អានន្ទ បិតុនោ
ទាយជ្ជោ បុត្តោ វា ភាគិនេយ្យោ វាតិ។ បុត្តោ ខោ អាវុសោ បិតុនោ[មាតាបិតូនន្តិបិ
បាឋោ] ទាយជ្ជោតិ។ អយំ ភន្តេ អយ្យោ អជ្ជុកោ អម្ហាកំ សាបតេយ្យំ អម្ហាកំ មេថុនកស្ស
អាចិក្ខីតិ។ អស្សមណោ អាវុសោ អាយស្មា អជ្ជុកោតិ។ អថខោ អាយស្មា អជ្ជុកោ អាយស្មន្តំ
អានន្ទំ ឯតទវោច ទេហិ មេ អាវុសោ អានន្ទ វិនិច្ឆយន្តិ។ តេន ខោ បន សមយេន អាយស្មា
ឧបាលិ អាយស្មតោ អជ្ជុកស្ស បក្ខោ ហោតិ។ អថខោ អាយស្មា ឧបាលិ អាយស្មន្តំ អានន្ទំ
ឯតទវោច យោ នុ ខោ អាវុសោ អានន្ទ សាមិកេន ឥមំ ឱកាសំ ឥត្ថន្នាមស្ស អាចិក្ខេយ្យាហីតិ[ឱ.ម.
អាចិក្ខាតិ។] វុត្តោ តស្ស អាចិក្ខតិ កឹ សោ អាបជ្ជតីតិ។ ន សោ [តេសុ ទ្វីសុបិ
បោត្ថកេសុ អយំ បាឋោ នត្ថិ។] ភន្តេ កញ្ចិ អាបជ្ជតិ អន្តមសោ ទុក្កដមត្តម្បីតិ។ អយំ
អាវុសោ អាយស្មា អជ្ជុកោ សាមិកេន ឥមំ ឱកាសំ ឥត្ថន្នាមស្ស អាចិក្ខាហីតិ វុត្តោ តស្ស
អាចិក្ខតិ អនាបត្តិ អាវុសោ អាយស្មតោ អជ្ជុកស្សាតិ។
[១៧២] សម័យនោះឯង ក្មេងពីរនាក់ គឺកូនប្រុស១
ក្មួយប្រុស១របស់គហបតីជាឧបដ្ឋាករបស់ព្រះអជ្ជុកត្ថេរដ៏មានអាយុ
ក្នុងក្រុងវេសាលី។ គ្រានោះ
គហបតីនោះបាននិយាយពាក្យនេះនឹងព្រះអជ្ជុកត្ថេរដ៏មានអាយុថា
បពិត្រលោកដ៏ចំរើន ជំនុំក្មេងទាំងពីរនាក់នេះ ក្មេងណាមានសទ្ធាជ្រះថ្លា
ព្រះករុណាគប្បីប្រាប់ឱកាសនេះដល់ក្មេងនោះ។ គហបតីនោះធ្វើកាលកិរិយាទៅ។
សម័យនោះឯង ក្មួយរបស់គហបតីនោះមានសទ្ធាជ្រះថ្លា។ លំដាប់នោះ
ព្រះអជ្ជុកត្ថេរដ៏មានអាយុ បានប្រាប់ឱកាសនោះដល់ទារកដែលជាក្មួយនោះ។
ទារកដែលជាក្មួយនោះ ក៏បានបីបាច់រក្សានូវទ្រព្យ
និងចាត់ចែងនូវទានដោយសម្បត្តិនោះ។ លំដាប់នោះ
កូនរបស់គហបតីនោះបាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា
បពិត្រព្រះអានន្ទដ៏ចំរើន អ្នកណាជាអ្នកទទួលមត៌ករបស់បិតា កូន ឬក្មួយ។
ព្រះអានន្ទនិយាយតបថា ម្នាលអ្នកដ៏មានអាយុ
កូនទើបត្រូវទទួលទ្រព្យមត៌ករបស់បិតាបាន។ កូនរបស់គហបតីនោះ បាននិយាយតទៅទៀតថា
បពិត្រលោកដ៏ចំរើន
លោកម្ចាស់អជ្ជុកត្ថេរនេះប្រាប់សម្បត្តិរបស់ខ្ញុំដល់បងប្អូនជីដូនមួយ
របស់ខ្ញុំហើយ។ ព្រះអានន្ទពោលថា ម្នាលអ្នកដ៏មានអាយុ អជ្ជុកត្ថេរដ៏មានអាយុនេះ
មិនមែនជាសមណៈទេ។ គ្រានោះ ព្រះអជ្ជុកត្ថេរដ៏មានអាយុ
បាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ
លោកចូរឲ្យសេចក្តីវិនិច្ឆ័យដល់ខ្ញុំចុះ។ សម័យនោះឯង ព្រះឧបាលីដ៏មានអាយុ
ជាបក្ខពួករបស់ព្រះអជ្ជុកត្ថេរដ៏មានអាយុ។ លំដាប់នោះ ព្រះឧបាលីដ៏មានអាយុ
បាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ
ភិក្ខុណាដែលម្ចាស់ទ្រព្យផ្តាំទុកថា លោកចូរប្រាប់ឱកាសនេះដល់អ្នកនេះ
ហើយភិក្ខុនោះទៅប្រាប់ដល់អ្នកនោះ ភិក្ខុនោះត្រូវអាបត្តិអ្វី។
ព្រះអានន្ទឆ្លើយតបទៅវិញថា បពិត្រលោកដ៏ចំរើន
ភិក្ខុនោះមិនត្រូវអាបត្តិអ្វីបន្តិចទេ ដោយហោចទៅ
តែអាបត្តិទុក្កដក៏មិនត្រូវដែរ។ ព្រះឧបាលីឆ្លើយថា ម្នាលអាវុសោ
ព្រះអជ្ជុកត្ថេរដ៏មានអាយុនេះ ម្ចាស់ទ្រព្យបានផ្តាំទុកថា
លោកចូរប្រាប់ឱកាសនេះដល់ជនឈ្មោះនេះ ក៏បានប្រាប់ដល់អ្នកនោះមែន ម្នាលអាវុសោ
អជ្ជុកត្ថេរដ៏មានអាយុមិនត្រូវអាបត្តិទេ។
[១៧៣] តេន ខោ បន សមយេន ពារាណសិយំ អាយស្មតោ
បិលិន្ទវច្ឆស្ស ឧបដ្ឋាកកុលំ ចោរេហិ ឧបទ្ទុតំ ហោតិ ទ្វេ ច ទារកា នីតា ហោន្តិ។ អថខោ
អាយស្មា បិលិន្ទវច្ឆោ តេ ទារកេ ឥទ្ធិយា អានេត្វា បាសាទេ ឋបេសិ។ មនុស្សា តេ ទារកេ
បស្សិត្វា អយ្យស្សាយំ បិលិន្ទវច្ឆស្ស ឥទ្ធានុភាវោតិ អាយស្មន្តេ បិលិន្ទវច្ឆេ
អភិប្បសីទឹសុ។ ភិក្ខូ ឧជ្ឈាយន្តិ ខិយ្យន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា
បិលិន្ទវច្ឆោ ចោរេហិ នីតេ ទារកេ អានេស្សតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ
ភិក្ខវេ ឥទ្ធិមន្តស្ស ឥទ្ធិវិសយេតិ។
[១៧៣] សម័យនោះឯង ក្នុងក្រុងពារាណសី
ពួកចោរនាំគ្នាប្លន់ត្រកូលឧបដ្ឋាករបស់ព្រះបិលិន្ទវច្ឆត្ថេរដ៏មាន អាយុ
ហើយក៏នាំយកកូនក្មេងពីរនាក់ទៅ។ លំដាប់នោះ ព្រះបិលិន្ទវច្ឆត្ថេរដ៏មានអាយុ
សំដែងឫទ្ធិទៅនាំយកក្មេងទាំងពីរនាក់នោះបានមក ហើយទុកក្នុងប្រាសាទ។ មនុស្សទាំងឡាយបានឃើញក្មេងទាំងពីរនាក់នោះហើយ
និយាយថា នេះជាឫទ្ធានុភាពរបស់លោកម្ចាស់បិលិន្ទវច្ឆត្ថេរ
ហើយក៏នាំគ្នាជ្រះថ្លានឹងព្រះបិលិន្ទវច្ឆត្ថេរដ៏មានអាយុពេកណាស់។
ភិក្ខុទាំងឡាយ នាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា
បិលិន្ទវច្ឆត្ថេរដ៏មានអាយុ មិនសមគួរនឹងទៅនាំយកក្មេងពីរនាក់
ដែលពួកចោរវានាំយកទៅហើយ។
ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អាបត្តិមិនមានដល់ភិក្ខុអ្នកមានឫទ្ធិទេ ព្រោះវិស័យនៃឫទ្ធិ។
[១៧៤] តេន ខោ បន សមយេន ទ្វេ ភិក្ខូ សហាយកា ហោន្តិ
បណ្ឌកោ ច កបិលោ ច។ ឯកោ គាមកេ វិហរតិ ឯកោ កោសម្ពិយំ។ អថខោ តស្ស ភិក្ខុនោ គាមកា
កោសម្ពឹ គច្ឆន្តស្ស អន្តរាមគ្គេ នទឹ តរន្តស្ស សូករិកានំ ហត្ថតោ មុត្តា មេទវដ្ដិ
បាទេ លគ្គា ហោតិ។ សោ ភិក្ខុ សាមិកានំ ទស្សាមីតិ អគ្គហេសិ។ សាមិកា តំ ភិក្ខុំ
ចោទេសុំ អស្សមណោសិ ត្វន្តិ។ តំ ឧត្តិណ្ណំ អញ្ញតរា គោបាលិកា បស្សិត្វា ឯតទវោច ឯហិ
ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ សោ បកតិយាបាហំ អស្សមណោតិ តស្សា មេថុនំ ធម្មំ
បដិសេវិត្វា កោសម្ពឹ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ ភិក្ខូ ភគវតោ ឯតមត្ថំ
អារោចេសុំ។ អនាបត្តិ ភិក្ខវេ អទិន្នាទានេ បារាជិកស្ស អាបត្តិ មេថុនំ ធម្មំ សមាយោគេ
បារាជិកស្សាតិ។
[១៧៤] សម័យនោះឯង ភិក្ខុពីររូបជាសំឡាញ់គ្នា
ឈ្មោះបណ្ឌកៈ១ កបិលៈ១។ ភិក្ខុ១រូបនៅស្រុកក្រៅ ១រូបនៅក្នុងក្រុងកោសម្ពី។
គ្រាដែលភិក្ខុនោះចេញពីស្រុកក្រៅ ទៅកាន់ក្រុងកោសម្ពី
កាលកំពុងឆ្លងទឹកស្ទឹងក្នុងរវាងពាក់កណ្តាលផ្លូវ
កន្សោមខ្លាញ់របូតអំពីដៃនៃមនុស្សអ្នកសម្លាប់ជ្រូកទាំងឡាយ
ទៅជាប់នូវជើងរបស់ភិក្ខុនោះ។ ភិក្ខុនោះបានកាន់យកដោយគិតថា
នឹងឲ្យដល់ជនទាំងឡាយជាម្ចាស់វិញ។ ពួកម្ចាស់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា
លោកមិនមែនជាសមណៈទេ។ ស្រីគង្វាលគោម្នាក់ឃើញភិក្ខុនោះឆ្លងទឹកស្ទឹងរួចហើយ
បាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកចូរមកសេពមេថុនធម្មនឹងខ្ញុំ។
ភិក្ខុនោះគិតថា អញមិនមែនជាសមណៈតាមប្រក្រតីទេ
ទើបព្រមសេពមេថុនធម្មនឹងស្រីនោះ ហើយទៅកាន់ក្រុងកោសម្ពី
ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។
ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា នែភិក្ខុទាំងឡាយ
ភិក្ខុនោះមិនត្រូវអាបត្តិបារាជិកព្រោះអទិន្នាទានទេ ត្រូវអាបត្តិបារាជិក
ព្រោះសេពមេថុនធម្ម។
[១៧៥] តេន ខោ បន សមយេន សាគលាយំ អាយស្មតោ ទឡ្ហិកស្ស
សទ្ធិវិហារិកោ ភិក្ខុ អនភិរតិយា បីឡិតោ អាបណិកស្ស វេឋនំ អវហរិត្វា អាយស្មន្តំ
ទឡ្ហិកំ ឯតទវោច អស្សមណោ អហំ ភន្តេ វិព្ភមិស្សាមីតិ។ កឹ តយា អាវុសោ កតន្តិ។
អាបណិកស្ស វេឋនំ គណ្ហាមិ ភន្តេតិ[ឱរោមិយមរម្មបោត្ថកេសុ ឥមស្ស អត្ថស្ស វិសទិសតា
ហោតិ។ តត្ថ ហិ សោ ឯតមត្ថំ អារោចេសីតិ វុត្តំ។ អម្ហាកម្បន បោត្ថកេ រាមញ្ញបោត្ថកេ ច
ឦទិសោយេវត្ថោ បញ្ញាយតិ។] អាហរាបេត្វា អគ្ឃាបេសិ។ តំ អគ្ឃាបេន្តំ ន បញ្ចមាសកំ
[បញ្ចមាសកោ។] អគ្ឃតិ ។ អនាបត្តិ អាវុសោ បារាជិកស្សាតិ ធម្មឹ កថំ អកាសិ។ សោ ភិក្ខុ
អភិរមីតិ។
[១៧៥] សម័យនោះឯង
ភិក្ខុជាសទ្ធិវិហារិករបស់ព្រះទឡ្ហិកត្ថេរដ៏មានអាយុ ក្នុងសាគលនគរ
មានសេចក្តីមិនសប្បាយមកបៀតបៀន ក៏ទៅលួចយកឈ្នួតរបស់អ្នកផ្សារ
ហើយបាននិយាយពាក្យនេះនឹងព្រះទឡ្ហិកត្ថេរដ៏មានអាយុយ៉ាងនេះថា
បពិត្រលោកដ៏ចំរើន ខ្ញុំមិនមែនជាសមណៈទេ ខ្ញុំនឹងសឹក (ឥឡូវនេះ)។
ព្រះទឡ្ហិកត្ថេរ បានសួរថា ម្នាលអាវុសោ អំពើដូចម្តេចដែលអ្នកធ្វើហើយ។
ភិក្ខុនោះប្រាប់ថា បពិត្រលោកដ៏ចំរើន ខ្ញុំលួចយកឈ្នួតរបស់អ្នកផ្សារ។
ព្រះទឡ្ហិកត្ថេរ ក៏ឲ្យយកឈ្នួតនោះមក ហើយកាត់ថ្លៃ។ ឈ្នួតនោះកាត់ថ្លៃទៅ
ដំឡៃមិនដល់៥មាសក។ ព្រះទឡ្ហិកត្ថេរប្រាប់ថា ម្នាលអាវុសោ
អ្នកមិនត្រូវអាបត្តិបារាជិកទេ ដូច្នេះហើយ ក៏បានសំដែងធម្មីកថា។
ឯភិក្ខុនោះមានសេចក្តីត្រេកអរក្រៃពេក។
ទុតិយបារាជិក ចប់។
បារាជិក សិក្ខាបទទី៣
[១៧៦] តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ
កូដាគារសាលាយំ។ តេន ខោ បន សមយេន ភគវា ភិក្ខូនំ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ
វណ្ណំ ភាសតិ អសុភភាវនាយ វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតិ។
អថខោ ភគវា ភិក្ខូ អាមន្តេសិ ឥច្ឆាមហំ ភិក្ខវេ អទ្ធមាសំ បដិសល្លីយិតុំ នម្ហិ កេនចិ
ឧបសង្កមិតព្វោ អញ្ញត្រ ឯកេន បិណ្ឌបាតនីហារកេនាតិ។ ឯវំ ភន្តេតិ ខោ តេ ភិក្ខូ ភគវតោ
បដិស្សុណិត្វា នាស្សុធ កោចិ ភគវន្តំ ឧបសង្កមតិ អញ្ញត្រ ឯកេន បិណ្ឌបាតនីហារកេន។
ភិក្ខូ ភគវា ខោ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ វណ្ណំ ភាសតិ អសុភភាវនាយ វណ្ណំ
ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតីតិ តេ [អតី រកបាឋេន ភវិតព្វំ។]
អនេកាការវោការំ អសុភភាវនានុយោគមនុយុត្តា វិហរន្តិ។ តេ សកេន កាយេន អដ្ដិយន្តិ
ហរាយន្តិ ជិគុច្ឆន្តិ សេយ្យថាបិ នាម ឥត្ថី វា បុរិសោ វា ទហរោ យុវា មណ្ឌនកជាតិកោ
សីសំ នហាតោ អហិកុណបេន វា កុក្កុរកុណបេន វា មនុស្សកុណបេន វា កណ្ឋេ អាលគ្គេន[ឱ.ម.
អាសត្តេន។ រា. អាសដ្ឋេន។] អដ្ដិយេយ្យ ហរាយេយ្យ ជិគុច្ឆេយ្យ ឯវមេវ តេ ភិក្ខូ សកេន
កាយេន អដ្ដិយន្តា ហរាយន្តា ជិគុច្ឆន្តា អត្តនាបិ អត្តានំ ជីវិតា វោរោបេន្តិ
អញ្ញមញ្ញំបិ ជីវិតា វោរោបេន្តិ មិគលណ្ឌិកំបិ សមណកុត្តកំ ឧបសង្កមិត្វា ឯវំ
វទេន្តិ[ឱ.ម. វទន្តិ។] សាធុ នោ អាវុសោ ជីវិតា វោរោបេហិ ឥទំ តេ បត្តចីវរំ
ភវិស្សតីតិ។ អថខោ មិគលណ្ឌិកោ សមណកុត្តកោ បត្តចីវរេហិ ភដោ សម្ពហុលេ ភិក្ខូ ជីវិតា
វោរោបេត្វា លោហិតកំ [ឱ.ម. លោហិតគតំ។] អសឹ អាទាយ យេន វគ្គុមុទា នទី តេនុបសង្កមិ។
អថខោ មិគលណ្ឌិកស្ស សមណកុត្តកស្ស លោហិតកំ តំ[តេសុ បោត្ថកេសុ អយំ បាឋោ នត្ថិ។] អសឹ
ធោវន្តស្ស អហុទេវ កុក្កុច្ចំ អហុ វិប្បដិសារោ អលាភា វត មេ ន វត មេ លាភា ទុល្លទ្ធំ
វត មេ ន វត មេ សុលទ្ធំ ពហុំ វត មយា អបុញ្ញំ បសុតំ យោហំ ភិក្ខូ សីលវន្តេ
កល្យាណធម្មេ ជីវិតា វោរោបេសិន្តិ។ អថខោ អញ្ញតរា មារកាយិកា ទេវតា អភិជ្ជមានេ ឧទកេ
អាគន្ត្វា មិគលណ្ឌិកំ សមណកុត្តកំ ឯតទវោច សាធុ សាធុ សប្បុរិស លាភា តេ សប្បុរិស
សុលទ្ធំ តេ សប្បុរិស ពហុំ តយា សប្បុរិស បុញ្ញំ បសុតំ យំ ត្វំ អតិណ្ណេ តារេសីតិ។
អថខោ មិគលណ្ឌិកោ សមណកុត្តកោ លាភា កិរ មេ សុលទ្ធំ កិរ មេ ពហុំ កិរ មយា បុញ្ញំ បសុតំ
អតិណ្ណេ កិរាហំ តារេមីតិ តិណ្ហំ[ឱ.ម.រា. តិក្ខំ។] អសឹ អាទាយ វិហារេន វិហារំ
បរិវេណេន បរិវេណំ ឧបសង្កមិត្វា ឯវំ វទេតិ កោ អតិណ្ណោ កំ តារេមីតិ។ តត្ថ យេ តេ
ភិក្ខូ អវីតរាគា តេសំ តស្មឹ សមយេ ហោតិយេវ ភយំ ហោតិ ឆម្ភិតត្តំ ហោតិ លោមហំសោ។ យេ បន
តេ ភិក្ខូ វីតរាគា តេសំ តស្មឹ សមយេ ន ហោតិ ភយំ ន ហោតិ ឆម្ភិតត្តំ ន ហោតិ លោមហំសោ។
អថខោ មិគលណ្ឌិកោ សមណកុត្តកោ ឯកំបិ ភិក្ខុំ ឯកាហេនវ ជីវិតា វោរោបេសិ ទ្វេបិ ភិក្ខូ
ឯកាហេន ជីវិតា វោរោបេសិ តយោបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ ចត្តារោបិ ភិក្ខូ
ឯកាហេន ជីវិតា វោរោបេសិ បញ្ចបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ ។បេ។ ទសបិ ភិក្ខូ
ឯកាហេន ជីវិតា វោរោបេសិ វីសំបិ [ឱ. វីសតឹ។ ម.រា. វីសតិបិ។] ភិក្ខូ ឯកាហេន ជីវិតា
វោរោបេសិ តឹសំបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ ចត្តាឡីសំបិ[ឱ. ចត្តារីសំ។] ភិក្ខូ
ឯកាហេន ជីវិតា វោរោបេសិ បញ្ញាសំបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ សដ្ឋឹបិ ភិក្ខូ
ឯកាហេន ជីវិតា វោរោបេសិ។
[១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ
ទ្រង់គង់នៅក្នុងកូដាគារសាលា [សាលា គឺផ្ទះមានកំពូល។ តាមអដ្ឋកថា ថា
ក្នុងព្រៃមហាវននោះ គេសាងវត្ត សង់សាលា ធ្វើគន្ធកុដិ
សម្រាប់ជាទីប្រថាប់នៃព្រះបរមសាស្តា។] ក្បែរព្រៃមហាវន
[គឺព្រៃធំមួយក្បែរកបិលវស្តុបូរី ជិតជាប់គ្នាមិនមានដាច់នឹងព្រៃហេមពាន្តទៅទល់នឹងមហាសមុទ្រ(ឥណ្ឌា)។]
ទៀបក្រុងវេសាលី [ឈ្មោះក្រុងរបស់ដែនវជ្ជី ពីដើមមកជាទីក្រុងធំមួយ
មានកំពែងព័ទ្ធជុំវិញដល់ ៣ ជាន់។ (សេចក្តីនេះមាននិយាយពិស្តារ
ក្នុងគម្ពីរបរមត្ថជោតិកា អដ្ឋកថាខុទ្ទកនិកាយ)។]។ កាលនោះ ព្រះដ៏មានព្រះភាគ
ទ្រង់សំដែងអសុភកថា ទ្រង់សំដែងរៀបរាប់អំពីអសុភ
ទ្រង់សំដែងគុណនៃការចំរើនអសុភកម្មដ្ឋាន
ទ្រង់សំដែងគុណនៃអសុភសមាបត្តិក្នុងអសុភកម្មដ្ឋានជាញឹកញយ
ដោយបរិយាយដ៏ច្រើន។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ
ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ
តថាគតចង់គេចចាកអារម្មណ៍ សម្ងំនៅអស់កាលកន្លះខែ (ក្នុងកម្មដ្ឋាន)
កុំឲ្យអ្នកណាមួយចូលទៅរកតថាគតឡើយ
វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅឲ្យតថាគត។ ទើបពួកភិក្ខុទាំងនោះ
ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ឯវំភន្តេ (យ៉ាងហ្នឹងព្រះអង្គ)
តាំងពីកាលនោះមក មិនមានអ្នកណាមួយចូលទៅគាល់ព្រះដ៏មានព្រះភាគឡើយ
វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅថ្វាយព្រះអង្គ។
ភិក្ខុទាំងឡាយគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា
ទ្រង់សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភកម្មដ្ឋាន
ទ្រង់សំដែងគុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយ។
ដោយបរិយាមិនតែមួយ លុះគិតដូច្នេះហើយ
ក៏នាំគ្នាប្រកបសេចក្តីព្យាយាមក្នុងការចំរើនអសុភកម្មដ្ឋានជា
ច្រើនបែបច្រើនវិធី។ ពួកភិក្ខុទាំងនោះកើតសេចក្តីទុក្ខ នឿយណាយ
ខ្ពើមឆ្អើមនឹងរាងកាយរបស់ខ្លួនឯង មានគួរនាដូចជាស្រីក្រមុំ ឬប្រុសកំឡោះ
ជាអ្នកមានកិរិយាស្អិតស្អាងជាប្រក្រតី លុះបានងូតទឹក កក់ក្បាលហើយ
រមែងជាទុក្ខនឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ សាកអសុភឆ្កែ
ឬសាកអសុភមនុស្សដែលគេព្យួរនឹងក យ៉ាងណាមិញ ពួកភិក្ខុទាំងនោះ
ក៏ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន យ៉ាងនោះឯង
ទើបផ្តាច់ជីវិតខ្លួនដោយខ្លួនឯងខ្លះ ផ្តាច់ជីវិតគ្នាទៅវិញទៅមកខ្លះ
ភិក្ខុខ្លះចូលទៅរកសមណកុត្តក [តាមន័យក្នុងអដ្ឋកថា ថា សមណកុត្តក ប្រែថា
អ្នកទ្រង់នូវភេទប្រហែលនឹងសមណៈ។ ក្នុងដីកា ថា
អ្នកធ្វើកិច្ចការបម្រើសមណៈ។ មានសេចក្តីពន្យល់ក្នុងអដ្ឋកថា ថា គាត់កោរសក់ឡៅ
ឲ្យមានសល់បន្តិចទុកជាជុក គាត់ស្លៀកសម្ពត់ជ្រលក់អម្ចត់មួយ បង់កមួយ
ចិញ្ចឹមជីវិតដោយសារអាហារដែលសេសសល់អំពីភិក្ខុសង្ឃ។ ឯពាក្យថា មិគលណ្ឌិក
គឺជាឈ្មោះរបស់គាត់។] ឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា នែអ្នកដ៏មានអាយុ
យើងសូមអង្វរអ្នក ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រនិងចីវរទាំងនេះ
នឹងបានជារបស់អ្នក។ គ្រានោះឯង
សមណកុត្តកឈ្មោះមិគលណ្ឌិកទទួលស៊ីឈ្នួលយកបាត្រ និងចីវរហើយ ទើបផ្តាច់បង់ជីវិតភិក្ខុទាំងឡាយជាច្រើនរូប
ហើយកាន់ដាវប្រឡាក់ឈាមដើរទៅកាន់ស្ទឹងឈ្មោះវគ្គុមុទា
កាលដែលសមណកុត្តកឈ្មោះមិគលណ្ឌិកកំពុងលាងដាវប្រឡាក់ឈាមនោះ (គាត់)
ក៏មានសេចក្តីសង្ស័យ ក្តៅក្រហាយស្តាយក្រោយក្នុងកាលនោះ ដោយគិតឃើញថា ការនេះមិនមែនជាលាភរបស់អញទេតើ
នឹងចាត់ថាជាលាភរបស់អញមិនបានឡើយ ជាតិជាមនុស្សអញបានដោយក្រណាស់
ជាតិជាមនុស្សឈ្មោះថា អញបានដោយងាយមិនមែនឡើយ អញបានបាបច្រើនណាស់
ព្រោះអញបានផ្តាច់បង់ជីវិតពួកភិក្ខុអ្នកមានសីល មានធម៌ល្អ។ លំដាប់នោះ ទេវតា
ជាពួករបស់មារ ដើរមកលើទឹកមិនមានបែកធ្លាយ
បាននិយាយពាក្យនេះនឹងសមណកុត្តកឈ្មោះមិគលណ្ឌិកថា ល្អហើយៗអ្នកសប្បុរស
ការនេះជាលាភរបស់អ្នកហើយ អ្នកសប្បុរស ជាតិជាមនុស្សអ្នកក៏បានដោយប្រពៃហើយ
អ្នកសប្បុរស អ្នកបានប្រទះបុណ្យច្រើនហើយ អ្នកសប្បុរស
ព្រោះអ្នកបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លងសង្សារវដ្តឲ្យឆ្លងផុត ទៅបាន។
គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏នឹកអរថា ឮថា (ការនេះ) ជាលាភរបស់អញ ឮគេថា
ជាតិមនុស្ស អញបានដោយល្អហើយ ឮគេថា អញបានប្រទះបុណ្យជាច្រើន ឮគេថា
អញបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឲ្យឆ្លងផុតទៅបាន លុះគិតដូច្នេះហើយ
ក៏កាន់ដាវមុតដើរចេញពីវិហារចូលទៅកាន់វិហារ ចេញពីបរិវេណចូលទៅកាន់បរិវេណ
ហើយពោលយ៉ាងនេះថា លោកណាមិនទាន់ឆ្លង (សង្សារវដ្ត)
ខ្ញុំនឹងឲ្យលោកណាឆ្លងសង្សារវដ្តបាន។ បណ្តាភិក្ខុទាំងនោះ
ភិក្ខុទាំងឡាយណាដែលមិនទាន់ប្រាសចាករាគៈ សេចក្តីខ្លាច សេចក្តីញាប់ញ័រ
និងសេចក្តីព្រឺរោម ក៏មានដល់ភិក្ខុទាំងនោះជាប្រាកដក្នុងសម័យនោះ។
ចំណែកភិក្ខុទាំងឡាយណា ដែលប្រាសចាករាគៈហើយ សេចក្តីខ្លាច សេចក្តីញាប់ញ័រ
និងសេចក្តីព្រឺរោម ក៏មិនមានដល់ភិក្ខុទាំងនោះក្នុងសម័យនោះឡើយ។ គ្រានោះ
សមណកុត្តក ឈ្មោះមិគលណ្ឌិក ក៏ផ្តាច់បង់ជីវិតភិក្ខុក្នុងមួយថ្ងៃ១រូបក៏មាន
ក្នុង១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុពីររូបក៏មាន ១ថ្ងៃ
ផ្តាច់បង់ជីវិតភិក្ខុបីរូបក៏មាន ១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុបួនរូបក៏មាន
១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុប្រាំរូបក៏មាន ។បេ។ ១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុដប់រូបក៏មាន
១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុម្ភៃរូបក៏មាន ១ថ្ងៃ
ផ្តាច់បង់ជីវិតភិក្ខុសាមសិបរូបក៏មាន ១ថ្ងៃ
ផ្តាច់បង់ជីវិតភិក្ខុសែសិបរូបក៏មាន ១ថ្ងៃ
ផ្តាច់បង់ជីវិតភិក្ខុហាសិបរូបក៏មាន ១ថ្ងៃ
ផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន។
[១៧៧] អថខោ ភគវា តស្ស អទ្ធមាសស្ស អច្ចយេន បដិសល្លានា
វុដ្ឋិតោ អាយស្មន្តំ អានន្ទំ អាមន្តេសិ កឹ នុ ខោ អានន្ទ តនុភូតោ វិយ
ភិក្ខុសង្ឃោតិ។ តថា ហិ បន ភន្តេ ភគវា ភិក្ខូនំ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ
វណ្ណំ ភាសតិ អសុភភាវនាយ វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតិ
តេ ច ភន្តេ ភិក្ខូ ភគវា ខោ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ វណ្ណំ ភាសតិ
អសុភភាវនាយ វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតីតិ
អនេកាការវោការំ អសុភភាវនានុយោគមនុយុត្តា វិហរន្តិ។ តេ សកេន កាយេន អដ្ដិយន្តិ
ហរាយន្តិ ជិគុច្ឆន្តិ សេយ្យថាបិ នាម ឥត្ថី វា បុរិសោ វា ទហរោ យុវា មណ្ឌនកជាតិកោ
សីសំ នហាតោ អហិកុណបេន វា កុក្កុរកុណបេន វា មនុស្សកុណបេន វា កណ្ឋេ អាលគ្គេន
អដ្ដិយេយ្យ ហរាយេយ្យ ជិគុច្ឆេយ្យ ឯវមេវ តេ ភិក្ខូ សកេន កាយេន អដ្ដិយន្តា ហរាយន្តា
ជិគុច្ឆន្តា អត្តនាបិ អត្តានំ ជីវិតា វោរោបេន្តិ អញ្ញមញ្ញំបិ ជីវិតា វោរោបេន្តិ
មិគលណ្ឌិកំបិ សមណកុត្តកំ ឧបសង្កមិត្វា ឯវំ វទេន្តិ សាធុ នោ អាវុសោ ជីវិតា វោរោបេហិ
ឥទំ តេ បត្តចីវរំ ភវិស្សតីតិ អថខោ ភន្តេ មិគលណ្ឌិកោ សមណកុត្តកោ បត្តចីវរេហិ ភដោ
ឯកំបិ ភិក្ខុំ ឯកាហេន ជីវិតា វោរោបេសិ ។បេ។ សដ្ឋឹបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ
សាធុ ភន្តេ ភគវា អញ្ញំ បរិយាយំ អាចិក្ខតុ យថាយំ ភិក្ខុសង្ឃោ អញ្ញាយ សណ្ឋហេយ្យាតិ។
តេនហានន្ទ យាវតិកា ភិក្ខូ វេសាលឹ ឧបនិស្សាយ វិហរន្តិ តេ សព្វេ ឧបដ្ឋានសាលាយំ
សន្និបាតេហីតិ។ ឯវំ ភន្តេតិ ខោ អាយស្មា អានន្ទោ ភគវតោ បដិស្សុណិត្វា យាវតិកា
ភិក្ខូ វេសាលឹ ឧបនិស្សាយ វិហរន្តិ តេ សព្វេ ឧបដ្ឋានសាលាយំ សន្និបាតេត្វា យេន ភគវា
តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ ឯតទវោច សន្និបតិតោ ភន្តេ ភិក្ខុសង្ឃោ យស្សិទានិ
ភន្តេ ភគវា កាលំ មញ្ញតីតិ។
[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ
ទ្រង់ចេញចាកទីសម្ងំក្នុងព្រះកម្មដ្ឋានដោយកន្លងកន្លះខែនោះទៅ
ទើបទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ដោយព្រះពុទ្ធដីកាថា ដូចម្តេចហ្ន៎
អានន្ទ បានជាភិក្ខុសង្ឃហាក់ដូចជាស្តួចស្តើងទៅ។ ទើបព្រះអានន្ទត្ថេរ
ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតដូចព្រះពុទ្ធដីកាណាស់
ព្រោះព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា ដោយបរិយាយជាច្រើន
ទ្រង់សរសើររៀបរាប់អំពីអសុភ ទ្រង់សរសើរគុណអសុភភាវនា
ទ្រង់សរសើរគុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយ
បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងនោះ ក៏គិតគ្នាថា ព្រះដ៏មានព្រះភាគ
ទ្រង់សំដែងអសុភកថា ដោយបរិយាយដ៏ច្រើន ទ្រង់សរសើររៀបរាប់អំពីអសុភកថា
ទ្រង់សរសើរគុណអសុភភាវនា ទ្រង់សរសើរគុណនៃការប្រកបដោយអសុភកម្មដ្ឋានជាញឹកញយ
ហើយ (នាំគ្នា) ប្រកបសេចក្តីព្យាយាមក្នុងអសុភភាវនា ជាច្រើនវិធីណាស់។
ទើបភិក្ខុទាំងនោះ ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន
ប្រៀបដូចជាស្រីក្រមុំ ឬបុរសក្មេងកំឡោះ មានជាតិជាអ្នកស្អិតស្អាង លុះងូតទឹក
កក់ក្បាលហើយ រមែងជាទុក្ខនឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ក្តី សាកអសុភឆ្កែក្តី
សាកអសុភមនុស្សក្តី ដែលចងភ្ជាប់នឹងក មានឧបមាយ៉ាងណាមិញ ភិក្ខុទាំងអម្បាលនោះ
កាលជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន ក៏មានឧបមេយ្យយ៉ាងនោះ
ទើបផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងក៏មាន
ខ្លះផ្លាស់គ្នាឲ្យផ្តាច់បង់ជីវិតទៅវិញទៅមកក៏មាន
រូបខ្លះបានចូលទៅរកសមណកុត្តកឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ
ពួកយើងសូមអង្វរអ្នក អ្នកចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ
និងចីវរនេះនឹងបានជារបស់អ្នក បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង
សមណកុត្តកឈ្មោះមិគលណ្ឌិក លុះបានទទួលស៊ីឈ្នួលយកបាត្រ និងចីវរហើយ
ទើបផ្តាច់បង់ជីវិតភិក្ខុមួយរូបមួយថ្ងៃក៏មាន។បេ។
មួយថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន បពិត្រព្រះអង្គដ៏ចំរើន
ខ្ញុំព្រះអង្គសូមអង្វរ ភិក្ខុសង្ឃនេះគប្បីស្ថិតស្ថេរនៅបានដោយហេតុណា
សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងហេតុនោះដទៃទៀត។
ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ
ភិក្ខុទាំងអម្បាលមាណដែលអាស្រ័យនៅក្នុងក្រុងវេសាលី
អ្នកចូរឲ្យភិក្ខុអម្បាលនោះទាំងអស់ប្រជុំគ្នាក្នុងឧបដ្ឋានសាលាចុះ។
ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា
ព្រះករុណាព្រះអង្គ ដូច្នេះហើយ ភិក្ខុទាំងឡាយមានប្រមាណប៉ុន្មានដែលអាស្រ័យនៅក្នុងក្រុងវេសាលី
ព្រះអានន្ទក៏បង្គាប់ភិក្ខុអម្បាលនោះទាំងអស់ឲ្យប្រជុំគ្នាក្នុង ឧបដ្ឋានសាលា
[សាលាជាទីបម្រើ គឺសាលាសម្រាប់ប្រើប្រាស់ដោយកិច្ចផ្សេងៗ
មានឆាន់ចង្ហាន់ជាដើម។] ទើបចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយបានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា
បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាព្រមហើយ ព្រះករុណាម្ចាស់
សូមព្រះដ៏មានព្រះភាគទ្រង់សំគាល់កាលដ៏សមគួរក្នុងកាលឥឡូវនេះ។
[១៧៨] អថខោ ភគវា យេន ឧបដ្ឋានសាលា តេនុបសង្កមិ
ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ និសជ្ជ ខោ ភគវា ភិក្ខូ អាមន្តេសិ អយំបិ ខោ
ភិក្ខវេ អានាបានស្សតិសមាធិ ភាវិតោ ពហុលីកតោ សន្តោ ចេវ បណីតោ ច អសេចនកោ ច សុខោ ច
វិហារោ ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ អន្តរធាបេតិ វូបសមេតិ
សេយ្យថាបិ ភិក្ខវេ គិម្ហានំ បច្ឆិមេ មាសេ ឩហតំ រជោជល្លំ តមេនំ មហាអកាលមេឃោ ឋានសោ
អន្តរធាបេតិ វូបសមេតិ ឯវមេវ ខោ ភិក្ខវេ អានាបានស្សតិសមាធិ ភាវិតោ ពហុលីកតោ សន្តោ
ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ
អន្តរធាបេតិ វូបសមេតិ កថំ ភាវិតោ ច ភិក្ខវេ អានាបានស្សតិសមាធិ កថំ ពហុលីកតោ សន្តោ
ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ
អន្តរធាបេតិ វូបសមេតិ ឥធ ភិក្ខវេ ភិក្ខុ អរញ្ញគតោ វា រុក្ខមូលគតោ វា សុញ្ញាគារគតោ
វា និសីទតិ បល្លង្កំ អាភុជិត្វា ឧជុំ កាយំ បណិធាយ បរិមុខំ សតឹ ឧបដ្ឋបេត្វា សោ សតោ
វ អស្សសតិ សតោ បស្សសតិ ទីឃំ វា អស្សសន្តោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា
បស្សសន្តោ ទីឃំ បស្សសាមីតិ បជានាតិ រស្សំ វា អស្សសន្តោ រស្សំ អស្សសាមីតិ បជានាតិ
រស្សំ វា បស្សសន្តោ រស្សំ បស្សសាមីតិ បជានាតិ សព្វកាយប្បដិសំវេទី អស្សសិស្សាមីតិ
សិក្ខតិ សព្វកាយប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ កាយសង្ខារំ
អស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ កាយសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ
បីតិប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ បីតិប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ
សុខប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ សុខប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ
ចិត្តសង្ខារប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ចិត្តសង្ខារប្បដិសំវេទី
បស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ ចិត្តសង្ខារំ អស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ
ចិត្តសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ ចិត្តប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ
ចិត្តប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ អភិប្បមោទយំ ចិត្តំ អស្សសិស្សាមីតិ
សិក្ខតិ អភិប្បមោទយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ សមាទហំ ចិត្តំ អស្សសិស្សាមីតិ
សិក្ខតិ សមាទហំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ វិមោចយំ ចិត្តំ អស្សសិស្សាមីតិ
សិក្ខតិ វិមោចយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ អនិច្ចានុបស្សី អស្សសិស្សាមីតិ
សិក្ខតិ អនិច្ចានុបស្សី បស្សសិស្សាមីតិ សិក្ខតិ វិរាគានុបស្សី អស្សសិស្សាមីតិ
សិក្ខតិ វិរាគានុបស្សី បស្សសិស្សាមីតិ សិក្ខតិ និរោធានុបស្សី អស្សសិស្សាមីតិ
សិក្ខតិ និរោធានុបស្សី បស្សសិស្សាមីតិ សិក្ខតិ បដិនិស្សគ្គានុបស្សី អស្សសិស្សាមីតិ
សិក្ខតិ បដិនិស្សគ្គានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ឯវំ ភាវិតោ ខោ ភិក្ខវេ
អានាបានស្សតិសមាធិ ឯវំ ពហុលីកតោ សន្តោ ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ
ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ អន្តរធាបេតិ វូបសមេតីតិ។
[១៧៨] គ្រានោះឯង
ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ
ទ្រង់ប្រថាប់លើអាសនៈដែលគេតាក់តែងថ្វាយ។
លុះព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់ស្រេចហើយ
ទើបត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ
អានាបានស្សតិសមាធិនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនជាប្រក្រតីហើយ
ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង
ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក
ដែលកើតឡើងៗឲ្យសាបសូន្យទៅផង ឲ្យស្ងប់រម្ងាប់ទៅផង ដោយទំនងដ៏សមគួរ
ម្នាលភិក្ខុទាំងឡាយ
ប្រៀបដូចកំទេចធូលីដែលខ្យល់បក់កួចឡើងក្នុងខែដែលជាចុងគិម្ហន្តរដូវ
គឺខែអាសាឡ្ហ មហាអកាលមេឃ (ភ្លៀងធំបង្អុរចុះខុសកាលវេលា)
តែងញុំាងកំទេចធូលីនោះឲ្យអន្តរធាន ឲ្យស្ងប់ទៅបាន ដោយទំនងដ៏សមគួរ
មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានអប់រំ
ធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង
ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង
តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឲ្យសាបសូន្យទៅ ឲ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ
ក៏មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ
អានាបានស្សតិសមាធិដែលបុគ្គលចំរើនហើយ តើដូចម្តេច
ដែលបុគ្គលធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង
ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង
តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឲ្យសាបសូន្យទៅ
ឲ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ
ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ទីជិតនៃដើមឈើក្តី
ទៅកាន់ផ្ទះដ៏ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់
ដំកល់សតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះមានសតិ ដកដង្ហើមចេញ
មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញវែង
ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី
ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា
អញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង
សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង
សឹមដកដង្ហើមចូល សិក្សាថា អញរម្ងាប់កាយសង្ខារ (គឺខ្យល់អស្សាសបស្សាស)
សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរម្ងាប់កាយសង្ខារ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងកំណត់ដឹងច្បាស់នូវបីតិ (គឺសេចក្តីឆ្អែតកាយឆ្អែតចិត្ត) សឹមដកដង្ហើមចេញ
សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ
(គឺសុខកាយ សុខចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ
សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ (គឺវេទនា
និងសញ្ញា) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ សឹមដកដង្ហើមចូល
សិក្សាថា អញនឹងរម្ងាប់ចិត្តសង្ខារ សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងរំងាប់ចិត្តសង្ខារ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចូល សិក្សាថា អញនឹងធ្វើចិត្តឲ្យរីករាយ
សឹមដកដង្ហើមចេញ សិក្សាថា អញនឹងធ្វើចិត្តឲ្យរីករាយ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងតាំងចិត្តខ្ជាប់ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងតាំងចិត្តខ្ជាប់
សឹមដកដង្ហើមចូល សិក្សាថា អញនឹងដោះចិត្តឲ្យផុតស្រឡះ សឹមដកដង្ហើមចេញ
សិក្សាថា អញនឹងដោះចិត្តឲ្យផុតស្រឡះ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចូល សិក្សាថា
អញនឹងពិចារណាដោយសភាពឥតរាគៈ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពឥតរាគៈ
សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណារឿយៗ
ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណារឿយៗ
ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ
អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឲ្យច្រើនហើយយ៉ាងនេះ
ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ
នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមកដែលកើតឡើងៗ
ឲ្យសាបសូន្យទៅ ឲ្យស្ងប់ទៅ ដោយទំនងដ៏សមគួរ។
[១៧៩] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ
ភិក្ខុសង្ឃំ សន្និបាតាបេត្វា ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ ភិក្ខវេ ភិក្ខូ អត្តនាបិ
អត្តានំ ជីវិតា វោរោបេន្តិ អញ្ញមញ្ញំបិ ជីវិតា វោរោបេន្តិ មិគលណ្ឌិកំបិ សមណកុត្តកំ
ឧបសង្កមិត្វា ឯវំ វទេន្តិ សាធុ នោ អាវុសោ ជីវិតា វោរោបេហិ ឥទំ តេ បត្តចីវរំ
ភវិស្សតីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ ភិក្ខវេ តេសំ ភិក្ខូនំ
អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម តេ ភិក្ខវេ ភិក្ខូ
អត្តនាបិ អត្តានំ ជីវិតា វោរោបេស្សន្តិ អញ្ញមញ្ញំបិ ជីវិតា វោរោបេស្សន្តិ មិគលណ្ឌិកំបិ
សមណកុត្តកំ ឧបសង្កមិត្វា ឯវំ វក្ខន្តិ សាធុ នោ អាវុសោ ជីវិតា វោរោបេហិ ឥទំ តេ
បត្តចីវរំ ភវិស្សតីតិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ ។បេ។ ឯវញ្ច បន ភិក្ខវេ
ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សញ្ចិច្ច មនុស្សវិគ្គហំ ជីវិតា វោរោបេយ្យ
សត្ថហារកំ វាស្ស បរិយេសេយ្យ អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា
ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
[១៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ
ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សាកសួរភិក្ខុទាំងឡាយក្នុងគ្រានោះថា
ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះ
ផ្លាស់គ្នាឲ្យផ្តាច់បង់ជីវិតទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក
ឈ្មោះមិគលណ្ឌិក ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក
ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរទាំងនេះនឹងបានជារបស់អ្នក
(យ៉ាងនេះ) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស
ពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ
អំពើដែលអ្នកទាំងឡាយបានធ្វើហើយនេះ មិនសម មិនទំនង មិនគួរ
មិនមែនជាកិច្ចរបស់សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុទាំងឡាយ
ហេតុដូចម្តេច បានជាពួកភិក្ខុទាំងនោះទៅផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះ
ផ្លាស់គ្នាឲ្យផ្តាច់ជីវិតទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក
ឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក
ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរនេះនឹងបានជារបស់អ្នក
ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដល់ជនទាំងឡាយ
ដែលមិនទាន់ជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឲ្យឃ្លាតចាកជីវិតក្តី
ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឲ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី
ភិក្ខុនេះឯងហៅថា ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទនេះ
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៨០] តេន ខោ បន សមយេន អញ្ញតរោ ឧបាសកោ គិលានោ ហោតិ។
តស្ស បជាបតិ អភិរូបា ហោតិ ទស្សនីយា បាសាទិកា ឆព្វគ្គិយា ភិក្ខូ តស្សា ឥត្ថិយា
បដិពទ្ធចិត្តា ហោន្តិ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ សចេ ខោ សោ អាវុសោ
ឧបាសកោ ជីវិស្សតិ ន មយំ តំ ឥត្ថឹ លភិស្សាម ហន្ទ មយំ អាវុសោ តស្ស ឧបាសកស្ស មរណវណ្ណំ
សំវណ្ណេមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ យេន សោ ឧបាសកោ តេនុបសង្កមឹសុ ឧបសង្កមិត្វា តំ
ឧបាសកំ ឯតទវោចុំ ត្វំ ខោសិ ឧបាសក កតកល្យាណោ កតកុសលោ កតភីរុត្តាណោ អកតបាបោ
អកតលុទ្ធោ អកតកិព្វិសោ កតំ តយា កល្យាណំ អកតំ តយា បាបំ កឹ តុយ្ហិមិនា បាបកេន ទុជ្ជីវិតេន
មតន្តេ ជីវិតា សេយ្យោ ឥតោ ត្វំ កាលកតោ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ
ឧបបជ្ជិស្សសិ តត្ថ ទិព្វេហិ បញ្ចហិ កាមគុណេហិ សមប្បិតោ សមង្គិភូតោ បរិចារេស្សសីតិ។
អថខោ សោ ឧបាសកោ សច្ចំ ខោ អយ្យា អាហំសុ អហញ្ហិ កតកល្យាណោ កតកុសលោ កតភីរុត្តាណោ
អកតបាបោ អកតលុទ្ធោ អកតកិព្វិសោ កតំ មយា កល្យាណំ អកតំ មយា បាបំ កឹ មយ្ហិមិនា បាបកេន
ទុជ្ជីវិតេន មតំ មេ ជីវិតា សេយ្យោ ឥតោ អហំ កាលកតោ កាយស្ស ភេទា បរំ មរណា សុគតឹ
សគ្គំ លោកំ ឧបបជ្ជិស្សាមិ តត្ថ ទិព្វេហិ បញ្ចហិ កាមគុណេហិ សមប្បិតោ សមង្គិភូតោ
បរិចារេស្សាមីតិ។ សោ អសប្បាយានិ ចេវ ភោជនានិ ភុញ្ជិ អសប្បាយានិ ច ខាទនីយានិ ខាទិ
អសប្បាយានិ ច សាយនីយានិ សាយិ អសប្បាយានិ ច បានានិ បិវិ។ តស្ស អសប្បាយានិ ចេវ
ភោជនានិ ភុញ្ជតោ អសប្បាយានិ ច ខាទនីយានិ ខាទតោ អសប្បាយានិ ច សាយនីយានិ សាយតោ
អសប្បាយានិ ច បានានិ បិវតោ ខរោ អាពាធោ ឧប្បជ្ជិ សោ តេនេវ អាពាធេន កាលមកាសិ។ តស្ស
បជាបតិ ឧជ្ឈាយតិ ខីយតិ វិបាចេតិ អលជ្ជិនោ ឥមេ សមណា សក្យបុត្តិយា ទុស្សីលា
មុសាវាទិនោ ឥមេ ហិ នាម ធម្មចារិនោ សមចារិនោ ព្រហ្មចារិនោ សច្ចវាទិនោ សីលវន្តោ
កល្យាណធម្មា បដិជានិស្សន្តិ នត្ថិ ឥមេសំ សាមញ្ញំ នត្ថិ ឥមេសំ ព្រហ្មញ្ញំ នដ្ឋំ
ឥមេសំ សាមញ្ញំ នដ្ឋំ ឥមេសំ ព្រហ្មញ្ញំ កុតោ ឥមេសំ សាមញ្ញំ កុតោ ឥមេសំ ព្រហ្មញ្ញំ
អបគតា ឥមេ សាមញ្ញា អបគតា ឥមេ ព្រហ្មញ្ញា ឥមេ មេ សាមិកស្ស មរណវណ្ណំ សំវណ្ណេសុំ
ឥមេហិ មេ សាមិកោ មារិតោតិ។ អញ្ញេបិ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ
អលជ្ជិនោ ឥមេ សមណា សក្យបុត្តិយា ទុស្សីលា មុសាវាទិនោ ឥមេ ហិ នាម ធម្មចារិនោ
សមចារិនោ ព្រហ្មចារិនោ សច្ចវាទិនោ សីលវន្តោ កល្យាណធម្មា បដិជានិស្សន្តិ នត្ថិ
ឥមេសំ សាមញ្ញំ នត្ថិ ឥមេសំ ព្រហ្មញ្ញំ នដ្ឋំ ឥមេសំ សាមញ្ញំ នដ្ឋំ ឥមេសំ ព្រហ្មញ្ញំ
កុតោ ឥមេសំ សាមញ្ញំ កុតោ ឥមេសំ ព្រហ្មញ្ញំ អបគតា ឥមេ សាមញ្ញា អបគតា ឥមេ ព្រហ្មញ្ញា
ឥមេ ឧបាសកស្ស មរណវណ្ណំ សំវណ្ណេសុំ ឥមេហិ ឧបាសកោ មារិតោតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ
មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា ។បេ។ តេ
ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ឧបាសកស្ស មរណវណ្ណំ
សំវណ្ណេស្សន្តីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ ។បេ។ សច្ចំ កិរ តុម្ហេ
ភិក្ខវេ ឧបាសកស្ស មរណវណ្ណំ សំវណ្ណេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា
អននុច្ឆវិកំ មោឃបុរិសា អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ
នាម តុម្ហេ មោឃបុរិសា ឧបាសកស្ស មរណវណ្ណំ សំវណ្ណេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ
វា បសាទាយ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ
សញ្ចិច្ច មនុស្សវិគ្គហំ ជីវិតា វោរោបេយ្យ សត្ថហារកំ វាស្ស បរិយេសេយ្យ មរណវណ្ណំ វា
សំវណ្ណេយ្យ មរណាយ វា សមាទបេយ្យ អម្ភោ បុរិស កឹ តុយ្ហិមិនា បាបកេន ទុជ្ជីវិតេន
មតន្តេ ជីវិតា សេយ្យោតិ ឥតិ ចិត្តមនោ ចិត្តសង្កប្បោ អនេកបរិយាយេន មរណវណ្ណំ វា
សំវណ្ណេយ្យ មរណាយ វា សមាទបេយ្យ អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។
[១៨០] សម័យនោះឯង មានឧបាសកម្នាក់មានជម្ងឺ។
ប្រពន្ធរបស់ឧបាសកនោះ
មានរូបល្អស្រស់បស់មុខគួរឲ្យគយគន់ជាទីនាំមកនូវសេចក្តីជ្រះថ្លា។
ពួកឆព្វគ្គិយភិក្ខុមានចិត្តប្រតិព័ទ្ធចំពោះស្រីនោះ។
គ្រានោះសេចក្តីបរិវិតក្កនេះបានមានដល់ពួកឆព្វគ្គិយភិក្ខុដូច្នេះថា ម្នាលអាវុសោទាំងឡាយ
បើឧបាសកនោះនឹងរស់នៅ ពួកយើងមុខជានឹងមិនបានស្រីនោះទេ ម្នាលអាវុសោទាំងឡាយ
បើដូច្នោះ យើង (នាំគ្នា) ពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសកនោះ។ គ្រានោះឯង
ពួកឆព្វគ្គិយភិក្ខុនាំគ្នាចូលទៅកាន់ទីដែលឧបាសកនោះនៅ លុះចូលទៅដល់ហើយ
ក៏និយាយពាក្យនេះនឹងឧបាសកនោះថា ម្នាលឧបាសក អ្នកឯងបានធ្វើអំពើល្អមកហើយ
បានធ្វើកុសលមកហើយ បានធ្វើកម្មជាគ្រឿងការពារភ័យរួចអស់ហើយ
អ្នកឯងមិនដែលធ្វើបាប មិនដែលធ្វើអំពើលាមក មិនដែលធ្វើអំពើអាក្រក់
អំពើល្អអ្នកបានធ្វើហើយ បាបអ្នកមិនធ្លាប់ធ្វើឡើយ អ្នកឯងមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ
អ្នកស្លាប់ទៅប្រសើរជាងរស់នៅ អ្នកធ្វើកាលកិរិយា
រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ
ឬស្ថានសួគ៌ អ្នកនឹងបានឆ្អែតស្កប់ស្កល់ (នឹងបានឲ្យស្រីអប្សរទាំងឡាយ)
បម្រើដោយកាមគុណទាំង៥ ដ៏ជាទិព្វក្នុងស្ថានសួគ៌នោះ។ គ្រានោះឯង ឧបាសកនោះគិតថា
លោកម្ចាស់ទាំងឡាយនិយាយ (នេះ) ពិតណាស់
ដ្បិតខ្លួនអញជាមនុស្សបានធ្វើអំពើល្អមកហើយ បានធ្វើកុសលមកហើយ
បានធ្វើវិធីការពារភ័យ (ក្នុងអបាយភូមិ) ហើយ បាប អញមិនដែលធ្វើឡើយ អំពើអាក្រក់
ក៏អញមិនដែលធ្វើ មិនធ្លាប់ធ្វើអំពើអាក្រក់សោះ អំពើប្រពៃ អញបានធ្វើហើយ បាប
អញមិនធ្លាប់ធ្វើឡើយ អញមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ
អញស្លាប់ទៅប្រសើរជាងរស់នៅ អញធ្វើកាលកិរិយា
រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ
ឬស្ថានសួគ៌ អញមុខជានឹងបានឆ្អែតស្កប់ស្កល់ (ឲ្យស្រីទេពអប្សរទាំងឡាយ)
បម្រើដោយកាមគុណទាំង៥ ដែលជាទិព្វក្នុងស្ថានសួគ៌នោះ។
ឧបាសកនោះបរិភោគភោជនទាំងឡាយដែលមិនសប្បាយ (គឺអាហារដែលស្លែងនាំឲ្យកើតរោគ)
ទំពាស៊ីតែខាទនីយ (គ្រឿងទំពា) ដែលមិនសប្បាយផង ជញ្ជាប់ជញ្ជក់តែវត្ថុសម្រាប់ជញ្ជាប់ជញ្ជក់ដែលមិនសប្បាយផង
ផឹកទឹកដែលមិនសប្បាយផង។ កាលឧបាសកនោះបរិភោគភោជនដែលមិនសប្បាយតែម្យ៉ាងផង
កាលទំពាស៊ីខាទនីយវត្ថុដែលមិនសប្បាយផង
កាលជញ្ជាប់ជញ្ជក់វត្ថុសម្រាប់ជញ្ជាប់ជញ្ជក់មិនសប្បាយផង
ផឹកទឹកដែលមិនសប្បាយផង អាពាធដ៏ក្លៀវក្លាក៏កើតឡើង។
ឧបាសកនោះក៏ធ្វើកាលកិរិយាស្លាប់ទៅដោយអាពាធនោះឯង។
ទើបប្រពន្ធរបស់ឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈទាំងនេះ
ជាសក្យបុត្រ ជាបុគ្គលឥតខ្មាស ជាមនុស្សទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា
ពួកសមណៈទាំងនេះនឹងប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌
ជាអ្នកប្រព្រឹត្តរៀបរយ ជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នកពោលពាក្យសត្យ
ជាអ្នកមានសីល ជាអ្នកមានកល្យាណធម៌ ដូចម្តេចបាន
ភាពសមណៈរបស់ភិក្ខុទាំងនេះគ្មានទេ
ព្រហ្មចរិយធម៌របស់ភិក្ខុទាំងនេះក៏គ្មានទេ សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ
សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា
សមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ សមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ
(ព្រោះ) សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ស្វាមីរបស់អញ
ស្វាមីរបស់អញ គឺសមណៈទាំងនេះសម្លាប់ហើយ។ ទាំងពួកមនុស្សឯទៀតក៏ពោលទោស តិះដៀល
បន្តុះបង្អាប់ថា សមណៈពួកនេះ ជាសក្យបុត្រ ជាមនុស្សឥតខ្មាស ជាមនុស្សទ្រុស្តសីល
ពោលតែពាក្យមុសា ពួកសមណៈទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌
ប្រព្រឹត្តរៀបសា ប្រព្រឹត្តព្រហ្មចរិយធម៌ ពោលពាក្យសច្ច មានសីល មានកល្យាណធម៌
ដូចម្តេចបាន (ព្រោះ) សាមញ្ញគុណរបស់សមណៈទាំងនេះគ្មានទេ
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះក៏គ្មានទេ
សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ
សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា
ពួកសមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ
ពួកសមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ (ព្រោះ)
សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក ឧបាសកដែលស្លាប់
ពីព្រោះតែសមណៈទាំងនេះ។ ភិក្ខុទាំងឡាយបានឮមនុស្សពួកនោះកំពុងពោលទោស
តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។
ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ហេតុម្តេចបានជាពួកឆព្វគ្គិយភិក្ខុទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ ឧបាសក
(ដូច្នោះ)។ គ្រានោះឯង ពួកភិក្ខុទាំងនោះ
បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។
ព្រះបរមសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា
អ្នកទាំងឡាយពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក មែនឬ។ ពួកភិក្ខុទាំងនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា
ម្នាលមោឃបុរសទាំងឡាយ (អំពើដែលអ្នកទាំងអស់គ្នាធ្វើហើយនុ៎ះ) មិនសមគួរ
មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើសោះ
ម្នាលមោឃបុរសទាំងឡាយ ហេតុម្តេច បានជាអ្នកទាំងឡាយ
ទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក (ដូច្នោះ) ម្នាលមោឃបុរសទាំងឡាយ
អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះ យ៉ាងនេះថា
ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្ស ឲ្យឃ្លាតចាកជីវិតក្តី
ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឲ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី
ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ថា
នែបុរសដ៏ចំរើន អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ
អ្នកស្លាប់ទៅប្រសើរជាងរស់នៅ (ភិក្ខុ) មានចិត្តគិតដូច្នេះ
មានសេចក្តីត្រិះរិះក្នុងចិត្តដូច្នេះ គប្បីពណ៌នាគុណនៃសេចក្តីស្លាប់
ឬគប្បីណែនាំដើម្បីសេចក្តីស្លាប់ដោយអនេកបរិយាយ ភិក្ខុនេះក្តី
ហៅថាត្រូវអាបត្តិបារាជិក មិនមានសំវាសឡើយ។
[១៨១] យោ បនាតិ យោ យាទិសោ ។បេ។ ភិក្ខូតិ ។បេ។ អយំ
ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សញ្ចិច្ចាតិ ជានន្តោ សញ្ជានន្តោ ចេច្ច
អភិវីតរិត្វា វីតិក្កមោ។ មនុស្សវិគ្គហោ នាម យំ មាតុកុច្ឆិស្មឹ បឋមំ ចិត្តំ
ឧប្បន្នំ បឋមំ វិញ្ញាណំ បាតុភូតំ យាវ មរណកាលា ឯត្ថន្តរេ ឯសោ មនុស្សវិគ្គហោ នាម។
ជីវិតា វោរោបេយ្យាតិ ជីវិតិន្ទ្រិយំ ឧបច្ឆិន្ទតិ ឧបរោធេតិ សន្តតឹ វិកោបេតិ។
សត្ថហារកំ វាស្ស បរិយេសេយ្យាតិ អសឹ វា សត្តឹ វា ភេណ្ឌឹ វា សូលំ វា លគុឡំ វា បាសាណំ
វា សត្ថំ វា វិសំ វា រជ្ជុំ វា។
[១៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ (ក្នុងបេយ្យាលទាំងពីរ
មានសេចក្តីអធិប្បាយដូចក្នុងបារាជិកកណ្ឌទី១)។ ត្រង់បទថា ក្លែង (នោះ)
គឺដឹងជាក់ច្បាស់ហើយ ក្លែងសម្លាប់។ ដែលហៅថា រាងកាយនៃមនុស្ស (នោះ)
គឺបឋមចិត្តណាដែលកើតឡើងហើយ បឋមវិញ្ញាណណាដែលកើតឡើងប្រាកដហើយ ក្នុងផ្ទៃនៃមាតា
ដរាបដល់ពេលស្លាប់ ក្នុងរវាងកាលប៉ុណ្ណេះ នេះឯងហៅថា រាងកាយរបស់មនុស្ស។
ត្រង់ពាក្យថា ផ្តាច់បង់ចាកជីវិត គឺចូលទៅផ្តាច់បង់ ញុំាងឥន្ទ្រិយ
គឺជីវិតឲ្យរលត់ទៅ គឺថាញុំាងសន្តតិ (ខ្សែតនៃចិត្ត) ឲ្យកំរើក។ ត្រង់ពាក្យថា
ទោះបីស្វែងរកគ្រឿងសាស្ត្រាវុធ (ឲ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី សេចក្តីថា
គឺគប្បីស្វែងរកដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី
កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី។
[១៨២] មរណវណ្ណំ វា សំវណ្ណេយ្យាតិ ជីវិតេ អាទីនវំ
ទស្សេតិ មរណេ វណ្ណំ ភណតិ។
[១៨២] ត្រង់ពាក្យថា ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី
សេចក្តីថា សំដែងទោសក្នុងកិរិយារស់នៅ ពោលសរសើរគុណក្នុងការស្លាប់។
[១៨៣] មរណាយ វា សមាទបេយ្យាតិ សត្ថំ វា អាហរ វិសំ វា ខាទ
រជ្ជុយា វា ឧព្វន្ធិត្វា កាលំ ករោហីតិ។
[១៨៣] ត្រង់ពាក្យថា និយាយណែនាំដើម្បីសេចក្តីស្លាប់ក្តី
សេចក្តីថា និយាយណែនាំថា អ្នកចូរនាំគ្រឿងសស្ត្រាមកក្តី
ថាអ្នកចូរស៊ីថ្នាំពិសក្តី ថាអ្នកចូរចងរិតដោយខ្សែ ហើយធ្វើមរណកាលទៅក្តី
(យ៉ាងនេះហៅថា និយាយណែនាំដើម្បីសេចក្តីស្លាប់)។
[១៨៤] អម្ភោ បុរិសាតិ អាលបនាធិវចនមេតំ
អម្ភោបុរិសាតិ[តេសុ វុត្តបោត្ថកេសុ ឥទំ វចនំ ន បញ្ញាយតិ។]។ កឹ តុយ្ហិមិនា បាបកេន
ទុជ្ជីវិតេន មតន្តេ ជីវិតា សេយ្យោតិ បាបកំ នាម ជីវិតំ អឌ្ឍានំ ជីវិតំ ឧបាទាយ
ទលិទ្ទានំ ជីវិតំ បាបកំ សធនានំ ជីវិតំ ឧបាទាយ អធនានំ ជីវិតំ បាបកំ ទេវានំ ជីវិតំ
ឧបាទាយ មនុស្សានំ ជីវិតំ បាបកំ។ ទុជ្ជីវិតំ នាម ហត្ថច្ឆិន្នស្ស បាទច្ឆិន្នស្ស
ហត្ថបាទច្ឆិន្នស្ស កណ្ណច្ឆិន្នស្ស នាសច្ឆិន្នស្ស កណ្ណនាសច្ឆិន្នស្ស។ កឹ ឥមិនា ច
បាបកេន ឥមិនា ច ទុជ្ជីវិតេន មតន្តេ ជីវិតា សេយ្យោតិ។ ឥតិចិត្តមនោតិ យំ ចិត្តំ តំ
មនោ យំ មនោ តំ ចិត្តំ។ ចិត្តសង្កប្បោតិ មរណសញ្ញី មរណចេតនោ មរណាធិប្បាយោ។
អនេកបរិយាយេនាតិ ឧច្ចាវចេហិ អាការេហិ។ មរណវណ្ណំ វា សំវណ្ណេយ្យាតិ ជីវិតេ អាទីនវំ
ទស្សេតិ មរណេ វណ្ណំ ភណតិ ឥតោ ត្វំ កាលកតោ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ
ឧបបជ្ជិស្សសិ តត្ថ ទិព្វេហិ បញ្ចហិ កាមគុណេហិ សមប្បិតោ សមង្គីភូតោ បរិចារេស្សសីតិ។
[១៨៤] ត្រង់ពាក្យថា នែបុរសដ៏ចំរើន (នេះ)
ជាឈ្មោះនៃពាក្យអាលបន (ពាក្យសម្រាប់ហៅរក) ថា ម្នាលបុរសដ៏ចំរើន។ ត្រង់ពាក្យថា
អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ
អ្នកស្លាប់ទៅប្រសើរជាងកិរិយារស់នៅ មានអធិប្បាយថា ជីវិតរបស់ពួកមនុស្សកំសត់
បើធៀបផ្ទឹមនឹងជីវិតរបស់ពួកមនុស្សស្តុកស្តម្ភ (ក៏ឃើញថា) ជាជីវិតលាមក
ជីវិតរបស់ពួកមនុស្សឥតទ្រព្យ បើធៀបផ្ទឹមនឹងជីវិតរបស់ពួកមនុស្សមានទ្រព្យ
(ក៏ឃើញថា) ជាជីវិតលាមក ជីវិតរបស់មនុស្សទាំងឡាយ
បើធៀបផ្ទឹមគ្នានឹងជីវិតរបស់ទេវតាទាំងឡាយ (ក៏ឃើញថា) ជាជីវិតលាមក (យ៉ាងនេះ)
ហៅថា ជីវិតលាមក។ ជីវិតរបស់មនុស្សដាច់ដៃ ដាច់ជើង ដាច់ទាំងដៃទាំងជើង
មនុស្សដាច់ត្រចៀក មនុស្សដាច់ច្រមុះ មនុស្សដាច់ទាំងត្រចៀក ទាំងច្រមុះ
(ទាំងនេះ) ហៅថា ជីវិតអាក្រក់។ អ្នកមានប្រយោជន៍អ្វីនឹងជីវិតដ៏លាមកនេះ
នឹងជីវិតដ៏អាក្រក់នេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ។ ត្រង់ពាក្យថា
មានចិត្តគិតដូច្នេះ សេចក្តីថា ធម្មជាតណាជាចិត្ត ធម្មជាតនោះជាមនោ
ធម្មជាតណាជាមនោ ធម្មជាតនោះគឺចិត្ត។ ត្រង់ពាក្យថា
មានសេចក្តីត្រិះរិះក្នុងចិត្តដូច្នេះ សេចក្តីថា
មានសេចក្តីសំគាល់ក្នុងសេចក្តីស្លាប់ មានចេតនាចង់ឲ្យស្លាប់
មានសេចក្តីប៉ុនប៉ងចង់ឲ្យស្លាប់។ ត្រង់ពាក្យថា ដោយអនេកបរិយាយ
គឺដោយអាការទាំងឡាយខ្ពស់និងទាប (ដោយឧបាយច្រើនយ៉ាង)។ ត្រង់ពាក្យថា
ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី អធិប្បាយថា ភិក្ខុសំដែងទោសក្នុងការរស់នៅ
ពោលសរសើរគុណក្នុងការស្លាប់ទៅដូច្នេះថា អ្នកស្លាប់អំពីលោកនេះ
គឺអ្នករំលាងខន្ធស្លាប់ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌
អ្នកនឹងបានឆ្អែតស្កប់ស្កល់ (ឲ្យស្រីទេពអប្សរទាំងឡាយ)
បម្រើដោយកាមគុណទាំង៥ដ៏ជាទិព្វក្នុងស្ថានសួគ៌នោះ។
[១៨៥] មរណាយ វា សមាទបេយ្យាតិ សត្ថំ វា អាហរ វិសំ វា ខាទ
រជ្ជុយា វា ឧព្វន្ធិត្វា កាលំ ករោហិ សោព្ភេ វា នរកេ វា បបាតេ វា បបតាតិ។
[១៨៥] ត្រង់ពាក្យថា ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់
សេចក្តីថា (និយាយដឹកនាំ) ថា អ្នកចូរនាំគ្រឿងសស្ត្រាមកក្តី
អ្នកចូរស៊ីថ្នាំពិសក្តី អ្នកចូរចងរឹតដោយខ្សែ ហើយធ្វើកាលកិរិយាទៅក្តី
អ្នកចូរលោតទម្លាក់ទៅក្នុងបឹងក្តី អណ្តូងក្តី ជ្រោះក្តី។
[១៨៦] អយម្បីតិ បុរិមេ ឧបាទាយ វុច្ចតិ។ បារាជិកោ ហោតីតិ
សេយ្យថាបិ នាម បុថុសិលា ទ្វេធា ភិន្នា អប្បដិសន្ធិកា ហោតិ ឯវមេវ ភិក្ខុ សញ្ចិច្ច
មនុស្សវិគ្គហំ ជីវិតា វោរោបេត្វា អស្សមណោ ហោតិ អសក្យបុត្តិយោ តេន វុច្ចតិ បារាជិកោ
ហោតីតិ។ អសំវាសោតិ សំវាសោ នាម ឯកកម្មំ ឯកុទ្ទេសោ សមសិក្ខាតា ឯសោ សំវាសោ នាម សោ តេន
សទ្ធឹ នត្ថិ តេន វុច្ចតិ អសំវាសោតិ។
[១៨៦] ត្រង់ពាក្យថា ភិក្ខុនេះក្តី
មានសេចក្តីអធិប្បាយដូចខាងដើម (ត្រង់បារាជិកកណ្ឌទី១)។ ត្រង់ពាក្យថា
ត្រូវអាបត្តិបារាជិក អធិប្បាយថា ថ្មក្រាស់បែកជាពីរចំណែក
ជាវត្ថុភ្ជាប់គ្នាមិនបានទៀតយ៉ាងណាមិញ
ភិក្ខុក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឲ្យចាកជីវិត មិនមែនជាសមណៈ
មិនមែនជាសក្យបុត្រ មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបហៅថា
ត្រូវអាបត្តិបារាជិក។ ត្រង់ពាក្យថា រកសំវាសគ្មាន សេចក្តីថា កម្មជាមួយគ្នា
ឧទ្ទេសជាមួយគ្នា សិក្ខាស្មើគ្នា នេះហៅថា មានសំវាស
ភិក្ខុនោះគ្មានសំវាសដូច្នោះទេ ព្រោះហេតុនោះ ទើបហៅថា រកសំវាសគ្មាន។
[១៨៧] សាមំ អធិដ្ឋាយ ទូតេន ទូតបរម្បរាយ វិសក្កិយេន
ទូតេន គតប្បច្ចាគតេន ទូតេន អរហោ រហោសញ្ញី រហោ អរហោសញ្ញី អរហោ អរហោសញ្ញី រហោ
រហោសញ្ញី កាយេន សំវណ្ណេតិ វាចាយ សំវណ្ណេតិ កាយេន វាចាយ សំវណ្ណេតិ ទូតេន សំវណ្ណេតិ
លេខាយ សំវណ្ណេតិ ឱបាតំ អបស្សេនំ ឧបនិក្ខិបនំ ភេសជ្ជំ រូបូបហារោ សទ្ទូបហារោ
គន្ធូបហារោ រសូបហារោ ផោដ្ឋព្វូបហារោ ធម្មូបហារោ អាចិក្ខនា អនុសាសនី សង្កេតកម្មំ
និមិត្តកម្មន្តិ។
[១៨៧] ភិក្ខុស្ថិតនៅក្នុងទីជិត
(តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយប្រើបម្រើ ដោយប្រើបម្រើ តៗគ្នា
ដោយបម្រើទៅធ្វើការខុសសង្កេត ដោយបម្រើទៅហើយ ត្រឡប់មកវិញ
ភិក្ខុនៅក្នុងទីមិនកំបាំង សំគាល់ថាកំបាំង នៅក្នុងទីកំបាំង
សំគាល់ថាមិនកំបាំង នៅក្នុងទីមិនកំបាំង សំគាល់ថាមិនកំបាំង នៅក្នុងទីកំបាំង
សំគាល់ថាកំបាំង ភិក្ខុពណ៌នា (សេចក្តីស្លាប់) ដោយកាយ ពណ៌នាដោយវាចា
ពណ៌នាដោយកាយ និងវាចា ពណ៌នាដោយប្រើបម្រើ ពណ៌នាដោយចារិកអក្សរ ជីករណ្តៅ
ធ្វើបង្អែក បង្កប់ចម្រូង ឲ្យភេសជ្ជៈ សម្លាប់ដោយរូប សម្លាប់ដោយសម្លេង
សម្លាប់ដោយក្លិន សម្លាប់ដោយរស សម្លាប់ដោយសម្ផស្ស សម្លាប់ដោយធម៌
បង្គាប់ឲ្យស្លាប់ ប្រៀនប្រដៅដើម្បីឲ្យស្លាប់ ធ្វើសង្កេតកម្ម
ធ្វើនិមិត្តកម្ម។
[១៨៨] សាមន្តិ សយំ ហនតិ កាយេន វា កាយប្បដិពទ្ធេន វា
និស្សគ្គិយេន វា។ អធិដ្ឋាយាតិ អធិដ្ឋហិត្វា អាណាបេតិ ឯវំ វិជ្ឈ ឯវំ បហរ ឯវំ
ឃាតេហីតិ។
[១៨៨] ត្រង់ពាក្យថា ដោយខ្លួនឯង គឺភិក្ខុសម្លាប់ (គេ)
ខ្លួនឯង ដោយកាយក្តី ដោយអាវុធដែលជាប់នឹងកាយក្តី ដោយគ្រឿងប្រយោលក្តី។
ត្រង់ពាក្យថា ឋិតនៅក្នុងទីជិត សេចក្តីថា ឋិតនៅ (ក្នុងទីជិត) ក៏បង្គាប់ថា
អ្នកចូរចាក់យ៉ាងនេះ អ្នកចូរប្រហារយ៉ាងនេះ អ្នកចូរសម្លាប់យ៉ាងនេះ។
[១៨៩] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា
វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ តំ មញ្ញមានោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ
បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ
ទុក្កដស្ស។ សោ តំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស
អាបត្តិ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ
អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ មញ្ញមានោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ
បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ
ទុក្កដស្ស។ សោ អញ្ញំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស
អាបត្តិ បារាជិកស្ស។
[១៨៩] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់នោះចំណាំមនុស្សនោះបាន ហើយផ្តាច់បង់ជីវិតមនុស្សនោះ
ត្រូវអាបត្តិបារាជិកទាំងពីររូប។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សបាន (ប៉ុន្តែ)
ទៅផ្តាច់បង់ជីវិតមនុស្សដទៃវិញ ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិឡើយ
ភិក្ខុអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សដទៃវិញ (ប៉ុន្តែ)
ទៅផ្តាច់បង់ជីវិតមនុស្សនោះ (គឺមនុស្សដែលអ្នកប្រើ ប្រាប់ឲ្យសម្លាប់នោះ)
ត្រូវអាបត្តិបារាជិកទាំងពីររូប។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះ
ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សដទៃវិញ
(លុះវេលា) ទៅផ្តាច់បង់ ៗជីវិតមនុស្សដទៃនោះ (បើធ្វើខុសបង្គាប់ដូច្នេះ)
ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិឡើយ ភិក្ខុអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។
[១៩០] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមស្ស បាវទ
ឥត្ថន្នាមោ ឥត្ថន្នាមស្ស បាវទតុ ឥត្ថន្នាមោ ឥត្ថន្នាមំ ជីវិតា វោរោបេតូតិ អាបត្តិ
ទុក្កដស្ស។ សោ ឥតរស្ស អារោចេតិ អាបត្តិ ទុក្កដស្ស។ វធកោ បដិគ្គណ្ហាតិ មូលដ្ឋស្ស
អាបត្តិ ថុល្លច្ចយស្ស។ សោ តំ ជីវិតា វោរោបេតិ អាបត្តិ សព្វេសំ បារាជិកស្ស។ ភិក្ខុ
ភិក្ខុំ អាណាបេតិ ឥត្ថន្នាមស្ស បាវទ ឥត្ថន្នាមោ ឥត្ថន្នាមស្ស បាវទតុ ឥត្ថន្នាមោ
ឥត្ថន្នាមំ ជីវិតា វោរោបេតូតិ អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ អាណាបេតិ អាបត្តិ
ទុក្កដស្ស។ វធកោ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ សោ តំ ជីវិតា វោរោបេតិ មូលដ្ឋស្ស
អនាបត្តិ អាណាបកស្ស ច វធកស្ស ច អាបត្តិ បារាជិកស្ស។
[១៩០] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា [ក្នុងអដ្ឋកថា
ពន្យល់សេចក្តីថា
ភិក្ខុជាអាចារ្យប្រើភិក្ខុឈ្មោះពុទ្ធរក្ខិតឲ្យទៅប្រាប់ភិក្ខុឈ្មោះ
ធម្មរក្ខិតឲ្យប្រាប់ភិក្ខុឈ្មោះសង្ឃរក្ខិត ឲ្យទៅសម្លាប់មនុស្សឈ្មោះនេះ។
ត្រង់ពាក្យថា ឈ្មោះនេះ គឺមនុស្សនោះឈ្មោះអ្វី ក៏ចេញឈ្មោះនោះឯង។]
លោកចូរប្រាប់ភិក្ខុឈ្មោះនេះ ឲ្យភិក្ខុឈ្មោះនេះប្រាប់ដល់ភិក្ខុឈ្មោះនេះថា
ភិក្ខុឈ្មោះនេះចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះទៅប្រាប់អ្នកឯទៀតវិញ (ដូច្នេះ)
ក៏ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុអ្នកសម្លាប់ទទួលបង្គាប់
ភិក្ខុអ្នកប្រើដើមត្រូវអាបត្តិថុល្លច្ច័យ។
លុះភិក្ខុអ្នកសម្លាប់បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច
ត្រូវអាបត្តិបារាជិកគ្រប់ទាំងបួនរូប។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរទៅប្រាប់ភិក្ខុឈ្មោះនេះ ឲ្យភិក្ខុឈ្មោះនេះទៅប្រាប់ភិក្ខុឈ្មោះនេះថា
ភិក្ខុឈ្មោះនេះ ចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅបង្គាប់ភិក្ខុឯទៀតវិញ
(ធ្វើខុសបង្គាប់ដូច្នេះ) ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកសម្លាប់ទទួលបង្គាប់
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកសម្លាប់នោះ បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច
ភិក្ខុអ្នកបង្គាប់ដើមមិនត្រូវអាបត្តិឡើយ
ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកបង្គាប់ និងភិក្ខុអ្នកសម្លាប់។
[១៩១] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា
វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ គន្ត្វា បុន បច្ចាគច្ឆតិ នាហំ សក្កោមិ តំ ជីវិតា
វោរោបេតុន្តិ។ សោ បុន អាណាបេតិ យទា សក្កោសិ តទា តំ ជីវិតា វោរោបេហីតិ អាបត្តិ
ទុក្កដស្ស។ សោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។
[១៩១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅហើយ ត្រឡប់មកប្រាប់វិញថា
ខ្ញុំមិនអាចនឹងផ្តាច់បង់ជីវិតបុគ្គលនោះទេ។ ភិក្ខុនោះបង្គាប់ទៀតថា
លោកអាចវេលាណា លោកចូរទៅផ្តាច់បង់ជីវិតគេវេលានោះចុះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ លុះភិក្ខុអ្នកទទួលបង្គាប់នោះ
បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច ក៏ត្រូវអាបត្តិបារាជិកទាំងពីររូប។
[១៩២] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា
វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ តំ អាណាបេត្វា វិប្បដិសារី ន សាវេតិ មា
ឃាតេហីតិ។ សោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ
អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ អាណាបេត្វា
វិប្បដិសារី សាវេតិ មា ឃាតេហីតិ។ សោ អាណត្តោ អហំ តយាតិ តំ ជីវិតា វោរោបេតិ
មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ
ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ អាណាបេត្វា វិប្បដិសារី
សាវេតិ មា ឃាតេហីតិ។ សោ សាធូតិ ឱរមតិ ឧភិន្នំ អនាបត្តិ។
[១៩២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះ
លុះបង្គាប់ភិក្ខុផងគ្នានោះហើយ ក៏ស្រាប់តែកើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ)
តែនឹងបានប្រាប់ឲ្យដឹងថា លោកកុំទៅសម្លាប់ដូច្នេះក៏ទេ។ ភិក្ខុអ្នកទទួលបង្គាប់
លុះផ្តាច់បង់ជីវិតបុគ្គលនោះស្រេច ក៏ត្រូវអាបត្តិបារាជិកទាំងពីររូប។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ (តែ) ភិក្ខុនោះ លុះបង្គាប់រួចហើយ
ក៏ស្រាប់តែកើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) ទើបប្រាប់វិញថា
លោកកុំទៅសម្លាប់ឡើយ។ ភិក្ខុនោះអាងថា លោកបង្គាប់ខ្ញុំហើយ
ក៏ទៅផ្តាច់ជីវិតបុគ្គលនោះទៅ (យ៉ាងនេះ) ភិក្ខុអ្នកប្រើដើមមិនត្រូវអាបត្តិទេ
ត្រូវអាបត្តិបារាជិកតែអ្នកសម្លាប់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់ជីវិតបុគ្គលឈ្មោះនេះ
ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះភិក្ខុនោះ បង្គាប់ហើយ
ក៏កើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) ទើបប្រាប់វិញថា លោកកុំទៅសម្លាប់ឡើយ។
ភិក្ខុអ្នកសម្លាប់នោះទទួលថា សាធុ ហើយឈប់វិញ (ដូច្នេះ)
មិនត្រូវអាបត្តិទាំងពីររូប។
[១៩៣] អរហោ រហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ
អស្សាតិ អាបត្តិ ទុក្កដស្ស។ រហោ អរហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ អស្សាតិ
អាបត្តិ ទុក្កដស្ស។ អរហោ អរហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ អស្សាតិ អាបត្តិ
ទុក្កដស្ស ។ រហោ រហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ អស្សាតិ អាបត្តិ ទុក្កដស្ស។
[១៩៣] ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់ ទើបពោលថា ឱ
បុគ្គលឈ្មោះនេះ អញត្រូវតែសម្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុសំគាល់ទីដែលស្ងាត់ថាទីមិនស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ
សូមឲ្យវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីមិនស្ងាត់
ទើបពោលថា ឱ បុគ្គលឈ្មោះនេះ សូមវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុសំគាល់ទីដែលស្ងាត់ថាស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ
សូមឲ្យវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
[១៩៤] កាយេន សំវណ្ណេតិ នាម កាយេន វិការំ ករោតិ យោ ឯវំ
មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ
សំវណ្ណនាយ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ
បារាជិកស្ស។ វាចាយ សំវណ្ណេតិ នាម វាចាយ ភណតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា
លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ សំវណ្ណនាយ មរិស្សាមីតិ ទុក្ខំ
វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ កាយេន វាចាយ
សំវណ្ណេតិ នាម កាយេន ច វិការំ ករោតិ វាចាយ ច ភណតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ
វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ សំវណ្ណនាយ មរិស្សាមីតិ ទុក្ខំ
វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
[១៩៤] ដែលហៅថា ពណ៌នាដោយកាយ (នោះ)
គឺភិក្ខុធ្វើវិការដោយកាយដូច្នេះ បុគ្គលណា ស្លាប់ទៅយ៉ាងនេះ
បុគ្គលនោះនឹងបានទ្រព្យ ឬនឹងបានយសស័ក្តិ ឬនឹងទៅកាន់ស្ថានសួគ៌
(ភិក្ខុធ្វើយ៉ាងនេះ) ត្រូវអាបត្តិទុក្កដ។
(បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា
អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
(បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា ពោលពណ៌នាដោយវាចា
(នោះ) គឺភិក្ខុពោលដោយវាចាថា បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ
ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
(បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា
អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
(បើបុគ្គលនោះ) ស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា ពោលពណ៌នាដោយកាយ
និងវាចា (នោះ) គឺភិក្ខុធ្វើវិការដោយកាយផង ពោលដោយវាចាផង ដូច្នេះថា
បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ
ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ)
ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ
ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើបុគ្គលនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
[១៩៥] ទូតេន សំវណ្ណេតិ នាម ទូតស្ស សាសនំ អារោចេតិ យោ
ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ ទូតស្ស
សាសនំ សុត្វា មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ
អាបត្តិ បារាជិកស្ស។ លេខាយ សំវណ្ណេតិ នាម លេខំ ឆិន្ទតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ
យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អក្ខរក្ខរាយ អាបត្តិ ទុក្កដស្ស។ លេខំ បស្សិត្វា
មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ
បារាជិកស្ស។
[១៩៥] ដែលហៅថា ពោលពណ៌នាដោយប្រើបម្រើ (នោះ)
គឺភិក្ខុប្រាប់ដំណឹងដល់បម្រើថា បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ
ឬបានយសស័ក្តិ ឬពុំនោះទៅកាន់ស្ថានសួគ៌ ដូច្នេះ ភិក្ខុត្រូវអាបត្តិទុក្កដ។ (បើ)
បុគ្គលនោះបានស្តាប់ដំណឹងរបស់បម្រើ ហើយគិតថា អញនឹងស្លាប់
ហើយក៏ញុំាងទុក្ខវេទនាឲ្យកើតឡើងភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
បុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា
ពណ៌នាដោយវិធីសរសេរអក្សរ (នោះ) គឺភិក្ខុឆ្លាក់អក្សរ (ជាសេចក្តី) ថា
បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ
ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដគ្រប់ៗអក្ខរ។ (បុគ្គលនោះ)
ឃើញអក្សរចារិកហើយគិតថា អញនឹងស្លាប់ទៅ ហើយញុំាងទុក្ខវេទនាឲ្យកើតឡើង
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) បុគ្គលនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
[១៩៦] ឱបាតំ នាម មនុស្សំ ឧទ្ទិស្ស ឱបាតំ ខនតិ បបតិត្វា
មរិស្សតីតិ អាបត្តិ ទុក្កដស្ស[ឥតោ បរំ ឱរោបិយបោត្ថកេ មនុស្សោ តស្មឹ បបតិ អាបត្តិ
ទុក្កដស្សាតិ អត្ថោ វុត្តោ។ សោ បន សព្វបោត្ថកេសុ ន ទិស្សតិ។]។ បបតិតេ ទុក្ខា វេទនា
ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ អនោទិស្ស ឱបាតំ ខនតិ យោ
កោចិ បបតិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ មនុស្សោ តស្មិំ បបតតិ អាបត្តិ
ទុក្កដស្ស។ បបតិតេ ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ
បារាជិកស្ស។ យក្ខោ វា បេតោ វា តិរច្ឆានគតមនុស្សវិគ្គហោ វា តស្មឹ បបតតិ អាបត្តិ
ទុក្កដស្ស។ បបតិតេ ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ទុក្កដស្ស។ មរតិ អាបត្តិ
ថុល្លច្ចយស្ស។ តិរច្ឆានគតោ តស្មឹ បបតតិ អាបត្តិ ទុក្កដស្ស។ បបតិតេ ទុក្ខា វេទនា
ឧប្បជ្ជតិ អាបត្តិ ទុក្កដស្ស។ មរតិ អាបត្តិ បាចិត្តិយស្ស។
[១៩៦] ដែលហៅថា រណ្តៅ (នោះ)
គឺភិក្ខុជីករណ្តៅចំពោះមនុស្សដោយតាំងចិត្តថា អ្នកណាមួយធ្លាក់ទៅ គង់ស្លាប់
ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើអ្នកណាមួយធ្លាក់ទៅហើយ កើតទុក្ខវេទនាឡើង
(ដល់អ្នកនោះ) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើអ្នកនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុជីករណ្តៅមិនចំពោះ (មនុស្ស ឬអមនុស្ស) ដោយគិតថា ជនណាមួយធ្លាក់ទៅ
គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សធ្លាក់ទៅក្នុងរណ្តៅនោះ
ភិក្ខុត្រូវអាបត្តិទុក្កដ។ កាលមនុស្សនោះធ្លាក់ទៅ កើតទុក្ខវេទនាឡើង
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើមនុស្សនោះ) ស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។ (បើ) យក្សក្តី ប្រេតក្តី
សត្វតិរច្ឆានដែលមានរាងកាយដូចមនុស្សក្តី ធ្លាក់ទៅក្នុងរណ្តៅនោះ
ភិក្ខុត្រូវអាបត្តិទុក្កដ។ កាលបើជន មានយក្សជាដើមនោះធ្លាក់ទៅហើយ
កើតទុក្ខវេទនា ភិក្ខុក៏ត្រូវអាបត្តិទុក្កដដែរ។ (បើ)
ជនមានយក្សជាដើមនោះស្លាប់ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
សត្វតិរច្ឆានធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ។
កាលបើធ្លាក់ទៅហើយ កើតទុក្ខវេទនា ត្រូវអាបត្តិទុក្កដ។ (បើ) វាស្លាប់
ភិក្ខុត្រូវអាបត្តិបាចិត្តិយ។
[១៩៧] អបស្សេនំ នាម អបស្សេនេ សត្ថំ វា ឋបេតិ វិសេន វា
មក្ខេតិ ទុព្វលំ វា ករោតិ សោព្ភេ វា នរកេ វា បបាតេ វា ឋបេតិ ឥមិនា [ឱរោបិយបោត្ថកេ
អយម្បិ បាឋោ ន បញ្ញាយតិ។] បបតិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ សត្ថេន វា វិសេន
វា បបតិតេន វា ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ
បារាជិកស្ស។
[១៩៧] ដែលហៅថា បង្អែក (នោះ)
គឺភិក្ខុបង្កប់សស្ត្រាក្នុងទីសម្រាប់ផ្អែកក្តី លាបដោយថ្នាំពិសក្តី
ធ្វើឲ្យទ្រុឌទ្រោមក្តី បង្កប់សស្ត្រាក្នុងត្រពាំងក្តី ក្នុងអណ្តូងក្តី
ក្នុងជ្រោះក្តី ដោយគិតថា មនុស្សណាមួយនឹងធ្លាក់ទៅស្លាប់ដោយគ្រឿងប្រហារនេះ
ត្រូវអាបត្តិទុក្កដ។ បើមនុស្សនោះមានទុក្ខវេទនាកើតឡើងដោយសស្ត្រាក្តី
ដោយថ្នាំពិសក្តី ដោយដំណើរដែលធ្លាក់ចុះទៅ (តាមធម្មតា) ក្តី
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើមនុស្សនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
[១៩៨] ឧបនិក្ខិបនំ នាម អសឹ វា សត្តឹ វា ភេណ្ឌឹ វា សូលំ
[តេសុ វុត្តបោត្ថកេសុ អយម្បិ បាឋោ ន បញ្ញាយតេវ] វា លគុឡំ វា បាសាណំ វា សត្ថំ វា
វិសំ វា រជ្ជុំ វា ឧបនិក្ខិបតិ ឥមិនា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តេន
មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ
បារាជិកស្ស។
[១៩៨] ដែលហៅថា បង្កប់ចម្រូង (នោះ)
គឺភិក្ខុបង្កប់ដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី
កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី ដោយគិតថា
មនុស្សណាមួយនឹងស្លាប់ដោយវត្ថុមានដាវជាដើមនេះ (យ៉ាងនេះ)
ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សនោះញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា
អញនឹងស្លាប់ដោយវត្ថុមានដាវជាដើមនោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
[១៩៩] ភេសជ្ជំ នាម សប្បឹ វា នវនីតំ វា តេលំ វា មធុំ វា
ផាណិតំ វា ទេតិ ឥមំ សាយិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សាយិតេ ទុក្ខា
វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
[១៩៩] ដែលហៅថា ភេសជ្ជៈ (នោះ) គឺភិក្ខុឲ្យសប្បិក្តី
នវនីតក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី [អដ្ឋកថា ពន្យល់ថា
ភិក្ខុឲ្យភេសជ្ជៈ មានសប្បិជាដើម ដល់ភិក្ខុដែលមានជម្ងឺ ដោយមានបំណងថា
តែឆាន់ទៅនឹងលាប់ស្លាប់។) ដោយតាំងចិត្តថា មនុស្សដែលជញ្ជក់ជញ្ជាប់ (ស៊ី) ភេសជ្ជៈ
មានសប្បិជាដើមនេះហើយ គង់នឹងស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
កាលបើមនុស្សស៊ីភេសជ្ជៈ មានសប្បិជាដើមនោះហើយ កើតទុក្ខវេទនា
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
[២០០] រូបូបហារោ នាម អមនាបិកំ រូបំ ឧបសំហរតិ ភយានកំ
ភេរវំ ឥមំ បស្សិត្វា ឧត្តសិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ បស្សិត្វា
ឧត្តសតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ រូបំ ឧបសំហរតិ
បេមនិយំ ហទយង្គមំ[ឥមេ ទ្វេ បាឋោ តីសុបិ បោត្ថកេសុ ន ទិស្សន្តិ។] ឥមំ បស្សិត្វា
អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ បស្សិត្វា អលាភកេន សុស្សតិ
អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ សទ្ទូបហារោ នាម អមនាបិកំ សទ្ទំ
ឧបសំហរតិ ភយានកំ ភេរវំ ឥមំ សុត្វា ឧត្តសិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ
សុត្វា ឧត្តសតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ សទ្ទំ
ឧបសំហរតិ បេមនិយំ ហទយង្គមំ[ឥធ បន ឋានេ តាទិសា វ បាឋោ តត្ថាបិ ទិស្សន្តិ។] ឥមំ
សុត្វា អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សុត្វា អលាភកេន
សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ គន្ធូបហារោ នាម អមនាបិកំ
គន្ធំ ឧបសំហរតិ ជេគុច្ឆំ បាដិកុល្យំ ឥមំ ឃាយិត្វា ជេគុច្ឆតា បាដិកុល្យតា
មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ ឃាយិតេ ជេគុច្ឆតា បាដិកុល្យតា ទុក្ខា វេទនា
ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ គន្ធំ ឧបសំហរតិ
ឥមំ ឃាយិត្វា អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ ឃាយិត្វា
អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ រសូបហារោ នាម
អមនាបិកំ រសំ ឧបសំហរតិ ជេគុច្ឆំ បាដិកុល្យំ ឥមំ សាយិត្វា ជេគុច្ឆតា បាដិកុល្យតា
មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សាយិតេ ជេគុច្ឆតា បាដិកុល្យតា ទុក្ខា វេទនា
ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ រសំ ឧបសំហរតិ
ឥមំ សាយិត្វា អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សាយិត្វា
អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ ផោដ្ឋព្វូបហារោ
នាម អមនាបិកំ ផោដ្ឋព្វំ ឧបសំហរតិ ទុក្ខសម្ផស្សំ ខរសម្ផស្សំ ឥមិនា ផុដ្ឋោ
មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តេន ផុដ្ឋស្ស ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ
ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ ផោដ្ឋព្វំ ឧបសំហរតិ សុខសម្ផស្សំ
មុទុសម្ផស្សំ ឥមិនា ផុដ្ឋោ អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តេន
ផុដ្ឋោ អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
ធម្មូបហារោ នាម នេរយិកស្ស និរយកថំ កថេតិ ឥមំ សុត្វា ឧត្តសិត្វា មរិស្សតីតិ អាបត្តិ
ទុក្កដស្ស។ តំ សុត្វា ឧត្តសតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
កល្យាណកម្មស្ស សគ្គកថំ កថេតិ ឥមំ សុត្វា អធិមុត្តោ មរិស្សតីតិ អាបត្តិ ទុក្កដស្ស។
តំ សុត្វា អធិមុត្តោ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។
មរតិ អាបត្តិ បារាជិកស្ស។
[២០០] ដែលហៅថា សម្លាប់ដោយរូប (នោះ)
គឺភិក្ខុនាំយករូបដែលមិនគាប់ចិត្ត មុខគួរឲ្យខ្លាច ភិតភ័យ ស្ញប់ស្ញែង
ដោយតាំងចិត្តថា មនុស្សណាមួយមកឃើញរូបនេះហើយ នឹងតក់ស្លុតស្លាប់ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូបនោះហើយតក់ស្លុត
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) មនុស្សស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុនាំយករូបដែលជាទីគាប់ចិត្ត គួរឲ្យស្រឡាញ់ ពេញចិត្ត ដោយបំណងថា
មនុស្សណាមួយមកឃើញរូបនេះហើយ តែមិនបាន (រូបនេះ) មុខជានឹងសង្រេងសង្រៃ
រីងរៃស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូបនោះហើយក្រៀមក្រំ ព្រោះមិនបាន
(តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយសម្លេង (នោះ)
គឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្ត មុខគួរឲ្យខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយបំណងថា
មនុស្សណាមួយបានឮសម្លេងនេះហើយ នឹងតក់ស្លុតស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
លុះមនុស្សឮសម្លេងនោះហើយតក់ស្លុត ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុនាំយកសម្លេងជាទីគាប់ចិត្ត មុខគួរស្រឡាញ់
ចូលចាប់ដួងចិត្ត ដោយបំណងថា មនុស្សណាមួយបានឮសម្លេងនេះហើយ នឹងក្រៀមក្រំស្លាប់
ព្រោះចង់បានមិនបាន ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះមនុស្សឮសម្លេងនោះហើយ
ក្រៀមក្រំចិត្ត ព្រោះចង់បានមិនបាន ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
មនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយក្លិន (នោះ)
គឺភិក្ខុនាំយកក្លិនមិនគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយបំណងថា
មនុស្សណាមួយហិតក្លិនហើយ គង់នឹងស្លាប់ ព្រោះជារបស់គួរខ្ពើម គួរឆ្អើម ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ កាលបើគេហិតក្លិននោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះខ្ពើម
ព្រោះឆ្អើម ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលទៅ ដោយបំណងថា មនុស្សណាមួយបានហិតក្លិននេះហើយ
នឹងក្រៀមក្រំស្លាប់ ព្រោះចង់បានមិនបាន ដូច្នេះ ត្រូវអាបត្តិទុក្កដ។
លុះគេហិតក្លិននោះហើយ ក្រៀមក្រំព្រោះមិនបាន ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយរស (នោះ)
គឺភិក្ខុនាំយករសដែលមិនជាទីគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា
មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹងស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ កាលបើគេជញ្ជក់ជញ្ជាប់រសនោះហើយ មានទុក្ខវេទនាកើតឡើង
ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា
មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះមិនបាន
(ដូចបំណង) ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេជញ្ជក់ជញ្ជាប់រសនោះហើយ
កើតក្រៀមក្រំ ព្រោះមិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ)
គឺភិក្ខុនាំយកផោដ្ឋព្វមិនជាទីគាប់ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ ដែលមានសម្ផស្សរឹង
ដោយបំណងថា មនុស្សណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹងស្លាប់ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ (បើ)
ទុក្ខវេទនាកើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្សនោះ
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមានសម្ផស្សទន់
ដោយបំណងថា បុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះមិនបាន
(តាមប្រាថ្នា) ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេពាល់ត្រូវសម្ផស្សនោះហើយ
កើតក្រៀមក្រំ ព្រោះមិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយធម៌ (នោះ)
គឺភិក្ខុពោលអំពីរឿងនរក នៃសត្វដែលទៅកើតក្នុងនរក ដោយបំណងថា
មនុស្សណាមួយបានស្តាប់រឿងនរកនេះហើយ នឹងតក់ស្លុត ហើយស្លាប់ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់រឿងនរកនោះហើយ កើតតក់ស្លុត
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុពោលអំពីរឿងស្ថានសួគ៌នៃបុគ្គលដែលបានធ្វើកម្មដ៏ល្អ ដោយបំណងថា
មនុស្សណាមួយបានស្តាប់និទានអំពីស្ថានសួគ៌នេះហើយ នឹងអត់ដង្ហើមស្លាប់ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់និទានអំពីស្ថានសួគ៌នោះហើយ
ញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយគិតថា អញនឹងអត់ដង្ហើមស្លាប់ ដូច្នេះ
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
[២០១] អាចិក្ខនា នាម បុដ្ឋោ ភណតិ ឯវំ មរស្សុ យោ ឯវំ
មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ
អាចិក្ខនាយ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ
អាបត្តិ បារាជិកស្ស។ អនុសាសនី នាម អបុដ្ឋោ ភណតិ ឯវំ មរស្សុ យោ ឯវំ មរតិ សោ ធនំ វា
លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ អនុសាសនិយា
មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ
បារាជិកស្ស។
[២០១] ដែលហៅថា បង្គាប់ឲ្យស្លាប់ (នោះ)
គឺមានមនុស្សសួរភិក្ខុ ៗឆ្លើយថា អ្នកឯងចូរស្លាប់ទៅយ៉ាងនេះចុះ
ព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ
ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
បុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយគិតថា អញនឹងស្លាប់ តាមបង្គាប់នោះ
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា
ប្រៀនប្រដៅដើម្បីឲ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ តែភិក្ខុនិយាយថា
អ្នកចូរស្លាប់យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ
ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើបបុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយគិតថា
អញនឹងស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះបុគ្គលនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
[២០២] សង្កេតកម្មំ នាម សង្កេតំ ករោតិ បុរេភត្តំ វា
បច្ឆាភត្តំ វា រត្តឹ វា ទិវា វា តេន សង្កេតេន តំ ជីវិតា វោរោបេហីតិ អាបត្តិ
ទុក្កដស្ស។ តេន សង្កេតេន តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ តំ
សង្កេតំ បុរេ វា បច្ឆា វា តំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ
បារាជិកស្ស។ និមិត្តកម្មំ នាម និមិត្តំ ករោតិ អក្ខឹ វា និក្ខនិស្សាមិ ភមុកំ វា
ឧក្ខិបិស្សាមិ សីសំ វា ឧក្ខិបិស្សាមិ តេន និមិត្តេន តំ ជីវិតា វោរោបេហីតិ អាបត្តិ
ទុក្កដស្ស។ តេន និមិត្តេន តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ តំ និមិត្តំ
បុរេ វា បច្ឆា វា តំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ
បារាជិកស្ស។
[២០២] ដែលហៅថា ធ្វើសង្កេតកម្ម (នោះ)
គឺភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលនោះ តាមសេចក្តីកំណត់នោះ
ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។
បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ
ត្រូវអាបត្តិបារាជិកទាំងពីររូប។ (បើ)
ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុនក្តី ក្រោយក្តី អំពីកំណត់នោះ
ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ដែលហៅថា
ធ្វើនិមិត្តកម្ម (នោះ) គឺភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី
ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី លោកចូរផ្តាច់បង់ជីវិតបុគ្គលនោះ
តាមនិមិត្តសញ្ញានោះចុះ (ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ។ (បើ)
ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ
ត្រូវអាបត្តិបារាជិកទាំងពីររូប។ (បើ)
ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញានោះ
ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។
[២០៣] អនាបត្តិ អសញ្ចិច្ច អជានន្តស្ស នមរណាធិប្បាយស្ស
ឧម្មត្តកស្ស ខិត្តចិត្តស្ស វេទនដ្ដស្ស [ឥមេ ទ្វេ បាឋោ ឱរោបិយមរម្មបោត្ថកេសុ ន
ទិស្សន្តិ។] អាទិកម្មិកស្សាតិ។
[២០៣] ភិក្ខុមិនក្លែង១ ភិក្ខុមិនដឹង១
ភិក្ខុមិនប្រាថ្នាឲ្យស្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១
ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ (ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ។
ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក។
វិនីតវត្ថុ
[២០៤] សំវណ្ណនា និសីទន្តោ មុសលោ ទុក្ខលេន ច
វុឌ្ឍប្បព្វជិតា សន្តោ លគ្គំ មំសំ វិសេនបិ[វឌ្ឍប្បព្វជិត ភិសន្នោ
អគ្គំ វិមំសនា វីសន្តិ តេសុ បោត្ថកេសុ អាគតំ។]
តយោ ច វត្ថុកម្មេហិ
ឥដ្ឋកាហិ បរេ តយោ
វាសី គោបានសី ចេវ
អដ្ដកោតរណំ បត្តិ
សេទនត្ថុញ្ច សម្ពាហោ
នហាបនាព្ភញ្ជនេន ច
ឧដ្ឋាបេន្តោ និបាតេន្តោ អន្នបានេន មារណំ
ជារគព្ភោ សបត្តី ច
មាតាបុត្តំ ឧភោ វធិ
ឧភោ ន មិយ្យរេ មទ្ទា
តាបំ វញ្ឈា វិជាយិនី
បតោទំ និគ្គហេ យក្ខោ
វាឡយក្ខញ្ច បាហិណិ
តំ មញ្ញមានោ បហរិ
សគ្គញ្ច និរយំ ភណេ
អាឡវិយា តយោ រុក្ខា
ទាយេហិ អបរេ តយោ
មា កិលមេសិ ន តុយ្ហំ
តក្កំ សោចិរកេន[ឱ.ម.តក្កសុវិរកេន។ រា. តក្កំ សោវិរកេន។] ចាតិ។
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ
ដូចមានខាងក្រោមនេះ)
[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់
រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែនិងត្បាល់ រឿងបិតា និងបុត្របួសឯចាស់
រឿងសាច់ជាប់បំពង់ក រឿងភិក្ខុបិណ្ឌបាតបានចង្ហាន់លាយថ្នាំពិស
រឿងភិក្ខុ៣ពួកធ្វើការកសាងទីលំនៅ រឿងភិក្ខុ៣ពួកទៀតធ្វើការកសាងដោយឥដ្ឋ
រឿងកាំបិតព្រា រឿងបង្កង់ រឿងរន្ទា រឿងឡើងភ្នំ រឿងនត្ថុថ្នាំឲ្យចេញញើស
រឿងច្របាច់ រឿងផ្ងូតទឹក រឿងលាបប្រេង រឿងភិក្ខុធ្វើភិក្ខុមានជម្ងឺឲ្យក្រោក
រឿងភិក្ខុផ្តួលភិក្ខុមានជម្ងឺ រឿងភិក្ខុសម្លាប់ភិក្ខុដោយបាយនិងទឹក
រឿងស្រីមានផ្ទៃពោះព្រោះសហាយ រឿងស្រីរួមប្តី រឿងភិក្ខុសម្លាប់ម្តាយនិងកូនទាំងពីរនាក់
រឿងស្រីពីរនាក់រំលូតកូន តែមិនស្លាប់ រឿងកំដៅផ្ទៃពោះ រឿងស្រីអារ រឿងស្រីមានកូន
រឿងភិក្ខុចាក់ក្រឡេក រឿងខ្មោចចូលភិក្ខុ
រឿងភិក្ខុបញ្ជូនភិក្ខុទៅកាន់ទីមានខ្មោចលង
រឿងភិក្ខុចំណាំភិក្ខុជាសត្រូវហើយប្រហារ រឿងភិក្ខុពោលពីស្ថានសួគ៌ និងនរក
រឿងភិក្ខុស្រុកអាឡវីបីរូបនាំគ្នាកាប់ដើមឈើ រឿងភិក្ខុបីរូបទៀតដុតភ្លើងព្រៃ
រឿងភិក្ខុនិយាយនឹងមនុស្សសម្លាប់ចោរ រឿងប្រេងខ្លាញ់គោ និងថ្នាំត្រាំទុកយូរ។
[២០៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។
តស្ស ភិក្ខូ ការុញ្ញេន មរណវណ្ណំ សំវណ្ណេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ
អហោសិ កច្ចិ នុ ខោ មយំ បារាជិកំ អាបត្តឹ អាបន្នាតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ
អារោចេសុំ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា បារាជិកន្តិ។
[២០៥] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយពណ៌នាគុណនៃសេចក្តីស្លាប់ដល់ភិក្ខុមានជម្ងឺនោះ
ដោយចិត្តអាណិតអាសូរ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ទើបភិក្ខុទាំងនោះមានសេចក្តីសង្ស័យថា យើងទាំងឡាយត្រូវអាបត្តិបារាជិកទេដឹង។
ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងកាល នោះឯង។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[២០៦] តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ
បីឋកេ បិលោតិកាយ បដិច្ឆន្នំ ទារកំ និសីទន្តោ ឱត្ថរិត្វា មារេសិ។ តស្ស កុក្កុច្ចំ
អហោសិ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ អថខោ សោ ភិក្ខុ ភគវតោ ឯតមត្ថំ
អារោចេសិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ អប្បដិវេក្ខិត្វា អាសនេ
និសីទិតព្វំ យោ និសីទេយ្យ អាបត្តិ ទុក្កដស្សាតិ។
[២០៦] សម័យនោះឯង មានភិក្ខុមួយរូបកាន់បិណ្ឌបាតចារិកវត្ត
អង្គុយសង្កត់ក្មេងដែលគេដណ្តប់ដោយកំណាត់សម្ពត់នៅលើតាំងស្លាប់ទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យថា អាត្មាត្រូវអាបត្តិបារាជិកទេដឹង។
ទើបភិក្ខុនោះក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
បើភិក្ខុមិនទាន់បានពិនិត្យទេ កុំអាលអង្គុយលើអាសនៈ ភិក្ខុណាអង្គុយ (ភិក្ខុនោះ)
ត្រូវអាបត្តិទុក្កដ។
[២០៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ភត្តគ្គេ
អន្តរឃរេ អាសនំ បញ្ញាបេន្តោ មុសលេ ឧស្សិតេ ឯកំ មុសលំ អគ្គហេសិ។ ទុតិយោ មុសលោ
បរិបតិត្វា អញ្ញតរស្ស ទារកស្ស មត្ថកេ អវត្ថាសិ។ សោ កាលមកាសិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អសញ្ចិច្ចោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ
អសញ្ចិច្ចាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ភត្តគ្គេ អន្តរឃរេ អាសនំ
បញ្ញាបេន្តោ ឧទុក្ខលភណ្ឌិកំ អក្កមិត្វា បវដ្ដេសិ អញ្ញតរំ ទារកំ ឱត្ថរិត្វា មារេសិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។
[២០៧] សម័យនោះឯង
មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្តត្រង់ចន្លោះផ្ទះ
ហើយបានឈោងទៅចាប់អង្រែមួយត្រង់កន្លែងដែលគេបញ្ឈរអង្រែ។ អង្រែជាគំរប់ពីរ
រលំទៅសង្កត់លើក្បាលទារកម្នាក់។ ទារកនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនបានក្លែងទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង
មិនត្រូវអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្តត្រង់ចន្លោះផ្ទះ បានទៅជាន់ឈើ
ដែលគេសម្រាប់ដម្កល់ត្បាល់ ឲ្យវិលទៅសង្កត់ទារកម្នាក់ស្លាប់។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង
មិនត្រូវអាបត្តិទេ។
[២០៨] តេន ខោ បន សមយេន បិតាបុត្តា ភិក្ខូសុ បព្វជិតា
ហោន្តិ។ កាលេ អារោចិតេ បុត្តោ បិតរំ ឯតទវោច គច្ឆ ភន្តេ សង្ឃោ តំ បតិមានេតីតិ
បិដ្ឋិយំ គហេត្វា បណាមេសិ។ សោ បបតិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា មរណាធិប្បាយោតិ។ អនាបត្តិ ភិក្ខុ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន បិតាបុត្តា ភិក្ខូសុ បព្វជិតា ហោន្តិ។ កាលេ
អារោចិតេ បុត្តោ បិតរំ ឯតទវោច គច្ឆ ភន្តេ សង្ឃោ តំ បតិមានេតីតិ មរណាធិប្បាយោ
បិដ្ឋិយំ គហេត្វា បណាមេសិ។ សោ បបតិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន បិតាបុត្តា ភិក្ខូសុ
បព្វជិតា ហោន្តិ។ កាលេ អារោចិតេ បុត្តោ បិតរំ ឯតទវោច គច្ឆ ភន្តេ សង្ឃោ តំ
បតិមានេតីតិ មរណាធិប្បាយោ បិដ្ឋិយំ គហេត្វា បណាមេសិ។ សោ បបតិត្វា ន កាលមកាសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២០៨] សម័យនោះឯង
បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។
កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា
បពិត្រលោកឪពុកដ៏ចំរើន លោកឪពុកនិមន្តទៅចុះ ព្រះសង្ឃនឹងអង្គាសលោកឪពុក
(ថាហើយក៏) ចាប់ខ្នងច្រានទៅ។ ភិក្ខុជាបិតានោះក៏ដួលស្លាប់។
ភិក្ខុជាកូននោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គឥតមានបំណងឲ្យស្លាប់ទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងឲ្យស្លាប់ទេ មិនត្រូវអាបត្តិទេ។ សម័យនោះឯង
បិតានិងបុត្របានមកបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ កាលដល់ពេលឆាន់គេប្រាប់ហើយ
ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចំរើន
លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ) មានបំណងចង់ឲ្យស្លាប់
ក៏ចាប់ខ្នងច្រានទៅ។ ភិក្ខុជាបិតានោះក៏ដួលចុះហើយស្លាប់ទៅ។
ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។
កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា
បពិត្រលោកឪពុកដ៏ចំរើន លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ)
មានបំណងចង់ឲ្យស្លាប់ ទើបចាប់ខ្នងច្រានទៅ។ ភិក្ខុជាបិតានោះក៏ដួលទៅ
តែមិនស្លាប់។ ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២០៩] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ភុញ្ជន្តស្ស
មំសំ កណ្ឋេ វិលគ្គំ ហោតិ។ អញ្ញតរោ ភិក្ខុ តស្ស ភិក្ខុនោ គីវាយំ បហារំ អទាសិ។
សលោហិតំ មំសំ បតិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ភុញ្ជន្តស្ស មំសំ
កណ្ឋេ វិលគ្គំ ហោតិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តស្ស ភិក្ខុនោ គីវាយំ បហារំ
អទាសិ។ សលោហិតំ មំសំ បតិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ
ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ភុញ្ជន្តស្ស
មំសំ កណ្ឋេ វិលគ្គំ ហោតិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តស្ស ភិក្ខុនោ គីវាយំ បហារំ
អទាសិ។ សលោហិតំ មំសំ បតិ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២០៩] សម័យនោះឯង មានភិក្ខុមួយរូបកំពុងឆាន់ចង្ហាន់
សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក។ មានភិក្ខុមួយរូបទៀត បានវាយចំបំពង់កនៃភិក្ខុនោះ។
ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងចង់ឲ្យស្លាប់ទេ មិនត្រូវអាបត្តិឡើយ។ សម័យនោះឯង
មានភិក្ខុមួយរូបកំពុងឆាន់ សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក។
មានភិក្ខុមួយរូបទៀតចង់សម្លាប់ ទើបវាយចំបំពង់កនៃភិក្ខុនោះ។
ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុមួយរូបកំពុងឆាន់ សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក។
មានភិក្ខុមួយរូបទៀតមានប្រាថ្នាចង់ឲ្យស្លាប់ ទើបវាយបំពង់កនៃភិក្ខុនោះ។
ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង តែភិក្ខុនោះមិនស្លាប់។
ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២១០] តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ
វិសគតំ បិណ្ឌបាតំ លភិត្វា បដិក្កមនំ ហរិត្វា ភិក្ខូនំ អគ្គការិកំ អទាសិ។ តេ ភិក្ខូ
កាលមកំសុ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា
ជានាមីតិ។ អនាបត្តិ ភិក្ខុ អជានន្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
វីមំសាធិប្បាយោ អញ្ញតរស្ស ភិក្ខុនោ វិសំ អទាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ វីមំសាធិប្បាយោ អហំ ភគវាតិ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២១០] សម័យនោះឯង មានបិណ្ឌចារិកភិក្ខុមួយរូប
បានចង្ហាន់លាយដោយថ្នាំពិស ហើយនាំចេញទៅ
បានប្រគេនភោជនដ៏ឧត្តមដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងនោះក៏ (នាំគ្នាឆាន់)
ពុលស្លាប់អស់ទៅ។ ភិក្ខុអ្នកប្រគេនបិណ្ឌបាតនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់សួរថា នែភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនដឹងសោះ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនដឹង មិនត្រូវអាបត្តិទេ។សម័យនោះឯង
មានភិក្ខុមួយរូប មានប្រាថ្នាចង់ល្បងលេង បានឲ្យថ្នាំពិសដល់ភិក្ខុមួយរូប។
ភិក្ខុនោះស្លាប់។ ភិក្ខុអ្នកឲ្យនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមានបំណងនឹងល្បងលេងទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២១១] តេន ខោ បន សមយេន អាឡវិកា [ឱ.ម. អាឡវកា។] ភិក្ខូ
វិហារវត្ថុំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា សិលំ ឧច្ចារេសិ។ ឧបរិមេន
ភិក្ខុនា ទុគ្គហិតា សិលា ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ
កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន
សមយេន អាឡវិកា ភិក្ខូ វិហារវត្ថុំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា សិលំ
ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ សិលំ មុញ្ចិ។
សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ វិហារវត្ថុំ ករោន្តិ។ អញ្ញតរោ ភិក្ខុ
ហេដ្ឋា ហុត្វា សិលំ ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ
មត្ថកេ សិលំ មុញ្ចិ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ
វិហារស្ស កុឌ្ឌំ ឧដ្ឋាបេន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា ឥដ្ឋកំ ឧច្ចារេសិ។
ឧបរិមេន ភិក្ខុនា ទុគ្គហិតា ឥដ្ឋកា ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ
ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន
ខោ បន សមយេន អាឡវិកា ភិក្ខូ វិហារស្ស កុឌ្ឌំ ឧដ្ឋាបេន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា
ហុត្វា ឥដ្ឋកំ ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ
ឥដ្ឋកំ មុញ្ចិ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន
អាឡវិកា ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា វាសឹ ឧច្ចារេសិ។
ឧបរិមេន ភិក្ខុនា ទុគ្គហិតា វាសី ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ
កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន
សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា វាសឹ
ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ វាសឹ មុញ្ចិ។
សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា
ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា គោបានសឹ ឧច្ចារេសិ។ ឧបរិមេន
ភិក្ខុនា ទុគ្គហិតា គោបានសី ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ កាលមកាសិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន សមយេន
អាឡវិកា ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា គោបានសឹ ឧច្ចារេសិ។
ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ គោបានសឹ មុញ្ចិ។ សោ ភិក្ខុ
កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ
ករោន្តា អដ្ដកំ ពន្ធន្តិ។ អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ អត្រ ឋិតោ
ពន្ធាហីតិ។ សោ តត្រ ឋិតោ ពន្ធន្តោ បរិបតិត្វា កាលមកាសិ ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា មរណាធិប្បាយោតិ។ អនាបត្តិ ភិក្ខុ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តា អដ្ដកំ
ពន្ធន្តិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ អត្រ ឋិតោ
ពន្ធាហីតិ។ សោ តត្រ ឋិតោ ពន្ធន្តោ បរិបតិត្វា កាលមកាសិ ។បេ។ បរិបតិត្វា ន
កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ
ថុល្លច្ចយស្សាតិ។
[២១១] សម័យនោះឯង
ពួកភិក្ខុនៅស្រុកអាឡវីនាំគ្នារៀបចំទីវត្ត។ មានភិក្ខុមួយរូបនៅខាងក្រោមហុចថ្មទៅ
ភិក្ខុនៅខាងលើទទួលថ្មមិនមាំ ក៏របូតធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។
ភិក្ខុត្រូវថ្មធ្លាក់លើនោះក៏ស្លាប់ទៅ។
ភិក្ខុអ្នកទទួលថ្មមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកមិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។ សម័យនោះឯង ពួកភិក្ខុស្រុកអាឡវី
(នាំគ្នា) រៀបចំទីវត្ត។ មានភិក្ខុមួយរូបនៅខាងក្រោមហុចថ្មទៅលើ។
ភិក្ខុអ្នកនៅខាងលើ មានបំណងចង់សម្លាប់
ក៏ទម្លាក់ថ្មមកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះស្លាប់។
ភិក្ខុអ្នកទម្លាក់ថ្មនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា)
រៀបចំទីវត្ត។ មានភិក្ខុមួយរូប (ធ្វើការ) នៅខាងក្រោម បានហុចថ្មទៅ។
ភិក្ខុនៅខាងលើមានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម)
ទើបទម្លាក់ថ្មមកចំក្បាលភិក្ខុនៅខាងក្រោមនោះ។ ភិក្ខុនោះមិនស្លាប់។
ភិក្ខុអ្នកទម្លាក់ថ្មនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី
(នាំគ្នា) លើកជញ្ជាំងវិហារ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចឥដ្ឋទៅខាងលើ។
ឥដ្ឋដែលភិក្ខុនៅខាងលើចាប់មិនមាំ ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។
ភិក្ខុនោះស្លាប់។ ភិក្ខុទទួលឥដ្ឋនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។ សម័យនោះឯង
ពួកភិក្ខុនៅក្នុងដែនអាឡវី (នាំគ្នា) កជញ្ជាំងវិហារ។
មានភិក្ខុមួយរូបនៅខាងក្រោមហុចឥដ្ឋទៅ។ ភិក្ខុ (អ្នកទទួលឥដ្ឋ) នៅខាងលើ
មានបំណងចង់សម្លាប់ ក៏ទម្លាក់ឥដ្ឋមកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះស្លាប់។បេ។
ភិក្ខុនោះមិនស្លាប់។ ភិក្ខុអ្នកទម្លាក់ឥដ្ឋនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី (នាំគ្នា)
ធ្វើនវកម្ម (ការកសាង)។ មានភិក្ខុមួយរូបទៀតនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ។
កាំបិតព្រាដែលភិក្ខុនៅខាងលើចាប់មិនជាប់ ក៏របូតមកចំក្បាលភិក្ខុនៅខាងក្រោម។
ភិក្ខុនោះធ្វើកាលកិរិយាទៅ។ ភិក្ខុអ្នកទទួលកាំបិតនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។ សម័យនោះឯង
ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម។
មានភិក្ខុមួយរូបនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ។ ភិក្ខុនៅខាងលើ
មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម)
ទើបទម្លាក់កាំបិតព្រាចំក្បាលភិក្ខុនៅខាងក្រោម។
ភិក្ខុនោះធ្វើកាលកិរិយាទៅ។បេ។ ភិក្ខុនោះមិនបានធ្វើកាលកិរិយា។
ភិក្ខុអ្នកទម្លាក់កាំបិតនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
សម័យនោះឯង ពួកភិក្ខុនៅដែនអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មានភិក្ខុមួយរូបនៅខាងក្រោម
ហុចបង្កង់វិហារទៅខាងលើ។ បង្កង់ដែលភិក្ខុនៅខាងលើចាប់មិនមាំ
ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះក៏ធ្វើកាលកិរិយាទៅ។
ភិក្ខុអ្នកទម្លាក់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។ សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី
(នាំគ្នា) ធ្វើនវកម្ម។ មានភិក្ខុមួយរូបនៅខាងក្រោមហុចបង្កង់ទៅខាងលើ។
ភិក្ខុនៅខាងលើ មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម)
ទើបទម្លាក់បង្កង់មកចំក្បាលភិក្ខុនៅខាងក្រោម។ ភិក្ខុនោះធ្វើកាលកិរិយាទៅ។បេ។
ភិក្ខុនោះមិនបានធ្វើកាលកិរិយា។ ភិក្ខុអ្នកទម្លាក់បង្កង់នោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា)
ធ្វើនវកម្មចងរន្ទា។ មានភិក្ខុមួយរូបបាននិយាយនឹងភិក្ខុមួយរូបទៀតថា
ម្នាលអាវុសោ លោកចូរឈរក្នុងទីនោះ ហើយចងរន្ទាទៅ។ ភិក្ខុនោះឈរនៅក្នុងទីនោះ
ចងរន្ទា ក៏ភ្លាត់ធ្លាក់មក ហើយធ្វើកាលកិរិយាទៅ។
ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនមានបំណងនឹងសម្លាប់ទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង ពួកភិក្ខុនៅដែនអាឡវី
កាលនឹងធ្វើនវកម្ម (បាននាំគ្នា) ចងរន្ទា។ មានភិក្ខុមួយរូបមានបំណងនឹងសម្លាប់
ទើបនិយាយនឹងភិក្ខុមួយរូបថា ម្នាលអាវុសោ លោកចូរឈរនៅទីនោះចងរន្ទាទៅ។
ភិក្ខុនោះឈរនៅទីនោះ កំពុងតែចងរន្ទា ក៏ភ្លាត់ធ្លាក់ចុះមក ធ្វើមរណកាលទៅ។បេ។
(មានភិក្ខុមួយរូបទៀត) ភ្លាត់ធ្លាក់ដែរ តែមិនបានធ្វើមរណកាលទេ។
លោកដែលបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ។
[២១២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វិហារំ ឆាទេត្វា
ឱតរតិ។ អញ្ញតរោ ភិក្ខុ តំ ភិក្ខុំ ឯតទវោច អាវុសោ ឥតោ ឱតរាហីតិ។ សោ តេន ឱតរន្តោ
បរិបតិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វិហារំ ឆាទេត្វា ឱតរតិ ។
អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តំ ភិក្ខុំ ឯតទវោច អាវុសោ ឥតោ ឱតរាហីតិ។ សោ តេន
ឱតរន្តោ បរិបតិត្វា កាលមកាសិ ។បេ។ បរិបតិត្វា ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២១២] សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក។
មានភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ
លោកចូរចុះខាងនេះ។ ភិក្ខុនោះកាលចុះមកតាមផ្លូវនោះ ក៏ធ្លាក់ធ្វើមរណកាលទៅ។
ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់អ្នកដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង
មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក។ មានភិក្ខុមួយរូបទៀត មានបំណងនឹងសម្លាប់
ទើបនិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរចុះខាងនេះ។
ភិក្ខុនោះកាលចុះតាមផ្លូវនោះមក ក៏ធ្លាក់ចុះ ធ្វើមរណកាលទៅ។បេ។
(មានភិក្ខុមួយរូបទៀត) ធ្លាក់ចុះហើយ តែមិនបានធ្វើមរណកាល។
ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២១៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អនភិរតិយា បីឡិតោ
គិជ្ឈកូដំ អភិរូហិត្វា បបាតេ បបតន្តោ អញ្ញតរំ វិលីវការំ ឱត្ថរិត្វា មារេសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ អត្តានំ បាតេតព្វំ
យោ បាតេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ គិជ្ឈកូដំ
បព្វតំ អភិរូហិត្វា ទវាយ សិលំ បវិជ្ឈឹសុ។ សា[ឱរោបិយមរម្មបោត្ថកេសុ អយំ បាឋោ ន
ទិស្សតិ។ អមញ្ញបោត្ថកេ បន សិលាតិ ទិស្សតិ។] អញ្ញតរំ គោបាលកំ ឱត្ថរិ មារេសិ [ឱ.ម.
មារេសុំ។]។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស ន ច ភិក្ខវេ
ទវាយ សិលា បវិជ្ឈិតព្វា យោ បវិជ្ឈេយ្យ អាបត្តិ ទុក្កដស្សាតិ។
[២១៣] សម័យនោះឯង
មានភិក្ខុមួយរូបមានសេចក្តីអផ្សុកមកបៀតបៀន ឡើងទៅកាន់ភ្នំគិជ្ឈកូដ
ក៏ទម្លាក់ខ្លួនចុះមកក្នុងជ្រោះសង្កត់លើជាងត្បាញផែងម្នាក់ស្លាប់ទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែភិក្ខុកុំគប្បីទម្លាក់សម្លាប់ខ្លួនឯង ភិក្ខុណាទម្លាក់សម្លាប់ខ្លួនឯង
(ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា)
ឡើងទៅកាន់ភ្នំគិជ្ឈកូដ ហើយប្រមៀលថ្មលេង។
ថ្មនោះធ្លាក់មកសង្កត់អ្នកគង្វាលគោម្នាក់ស្លាប់ទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុមិនត្រូវប្រមៀលថ្មដើម្បីជាល្បែងលេងទេ
ភិក្ខុណាប្រមៀល (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
[២១៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ
ភិក្ខូ សេទេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ ។ តំ ភិក្ខូ
មរណាធិប្បាយា សេទេសុំ។ សោ ភិក្ខុ កាលមកាសិ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន
ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ សីសាភិតាបោ ហោតិ។ តស្ស ភិក្ខូ នត្ថុំ អទំសុ។ សោ
ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។
តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ សីសាភិតាបោ ហោតិ។ តស្ស ភិក្ខូ មរណាធិប្បាយា
នត្ថុំ អទំសុ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន
អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ សម្ពាហេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន
អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា សម្ពាហេសុំ។ សោ ភិក្ខុ
កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ
បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។
តំ ភិក្ខុ នហាបេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ
ភិក្ខូ មរណាធិប្បាយា នហាបេសុំ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។
តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ តេលេន អព្ភញ្ជឹសុ។ សោ
ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ
មរណាធិប្បាយា តេលេន អព្ភញ្ជឹសុ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។
តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឧដ្ឋាបេសុំ។ សោ ភិក្ខុ
កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន
ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា ឧដ្ឋាបេសុំ។ សោ
ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
គិលានោ ហោតិ។ តំ ភិក្ខូ និបាតេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ
។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ
ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា និបាតេសុំ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន
កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ
ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខូ អន្នំ
អទំសុ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខូ
មរណាធិប្បាយា អន្នំ អទំសុ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន
ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខុ បានំ អទំសុ។ សោ ភិក្ខុ
កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន
ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខូ មរណាធិប្បាយា បានំ អទំសុ។ សោ
ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២១៤] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយនាំគ្នាឲ្យភិក្ខុនោះឆ្ពុង។ ភិក្ខុនោះធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អាបត្តិមិនមានដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យភិក្ខុនោះឆ្ពុង។
ភិក្ខុនោះធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង
មានភិក្ខុមួយរូបកើតរោគក្តៅក្បាល។ ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះនត្ថុថ្នាំ។
ភិក្ខុនោះធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានរោគក្តៅក្បាល។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់
ទើបឲ្យភិក្ខុនោះនត្ថុថ្នាំ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយនាំគ្នាច្របាច់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់
ទើបនាំគ្នាច្របាច់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះងូតទឹក។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ)
មិនមានបំណងនឹងសម្លាប់ទេ មិនត្រូវអាបត្តិឡើយ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់
ទើបឲ្យភិក្ខុនោះស្រង់ទឹក។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយ យកប្រេងមកលាបភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើប (នាំគ្នា)
យកប្រេងមកលាបភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះក្រោកឡើង។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
(បើ) មិនមានបំណងនឹងសម្លាប់ ឥតមានអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់
ទើបញុំាងភិក្ខុនោះឲ្យស្ទុះក្រោកឡើង។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយចាប់ភិក្ខុនោះផ្តួល។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
(បើ) មិនមានបំណងនឹងសម្លាប់ ឥតមានអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើប (នាំគ្នា)
ផ្តួលភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានឲ្យបាយដល់ភិក្ខុនោះ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់
មិនត្រូវអាបត្តិទេ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ បានឲ្យបាយដល់ភិក្ខុនោះ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានឲ្យទឹកសម្រាប់ផឹកដល់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អាបត្តិមិនមានដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់
ទើបឲ្យទឹកសម្រាប់ផឹកដល់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
[២១៥] តេន ខោ បន សមយេន អញ្ញតរា ឥត្ថី បវុត្ថបតិកា ជារេន
គព្ភិនី ហោតិ។ សា កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ គព្ភបាតនំ ជានាហីតិ។ សុដ្ឋុ
ភគិនីតិ តស្សា គព្ភបាតនំ អទាសិ។ ទារកោ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរស្ស បុរិសស្ស
ទ្វេ បជាបតិយោ ហោន្តិ ឯកា វញ្ឈា[វជ្ឈាតិបិ បាឋោ កត្ថចិ បោត្ថកេ ទិស្សតិ ន សោ បនិធ
សមេតិ។] ឯកា វិជាយិនី។ វញ្ឈា ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច សចេ សា ភន្តេ
វិជាយិស្សតិ សព្វស្ស កុដុម្ពស្ស ឥស្សរា ភវិស្សតិ ឥង្ឃយ្យ តស្សា គព្ភបាតនំ
ជានាហីតិ។ សុដ្ឋុ ភគិនីតិ តស្សា គព្ភបាតនំ អទាសិ។ ទារកោ កាលមកាសិ។ មាតា ន
កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
តេន ខោ បន សមយេន អញ្ញតរស្ស បុរិសស្ស ទ្វេ បជាបតិយោ ហោន្តិ ឯកា វញ្ឈា ឯកា វិជាយិនី។
វញ្ឈា ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច សចេ សា ភន្តេ វិជាយិស្សតិ សព្វស្ស កុដុម្ពស្ស
ឥស្សរា ភវិស្សតិ ឥង្ឃយ្យ តស្សា គព្ភបាតនំ ជានាហីតិ។ សុដ្ឋុ ភគិនីតិ តស្សា
គព្ភបាតនំ អទាសិ។ មាតា កាលមកាសិ ទារកោ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស
បុរិសស្ស ទ្វេ បជាបតិយោ ហោន្តិ ឯកា វញ្ឈា ឯកា វិជាយិនី។ វញ្ឈា ឥត្ថី កុលូបកំ
ភិក្ខុំ ឯតទវោច សចេ សា ភន្តេ វិជាយិស្សតិ សព្វស្ស កុដុម្ពស្ស ឥស្សរា ភវិស្សតិ
ឥង្ឃយ្យ តស្សា គព្ភបាតនំ ជានាហីតិ។ សុដ្ឋុ ភគិនីតិ តស្សា គព្ភបាតនំ អទាសិ។ ឧភោ
កាលមកំសុ ។បេ។ ឧភោ ន កាលមកំសុ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរា គព្ភិនី ឥត្ថី
កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ គព្ភបាតនំ ជានាហីតិ។ តេន ហិ ភគិនិ មទ្ទស្សូតិ។ សា
មទ្ទិត្វា គព្ភំ បាតេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរា គព្ភិនី ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច
ឥង្ឃយ្យ គព្ភបាតនំ ជានាហីតិ។ តេន ហិ ភគិនិ តាបេហីតិ។ សា តាបេត្វា គព្ភំ បាតេសិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន
សមយេន អញ្ញតរា វញ្ឈា ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ ភេសជ្ជំ ជានាហិ យេនាហំ
វិជាយេយ្យន្តិ។ សុដ្ឋុ ភគិនីតិ តស្សា ភេសជ្ជំ អទាសិ។ សា កាលមកាសិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន
អញ្ញតរា វិជាយិនី ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ ភេសជ្ជំ ជានាហិ យេនាហំ ន
វិជាយេយ្យន្តិ។ សុដ្ឋុ ភគិនីតិ តស្សា ភេសជ្ជំ អទាសិ។ សា កាលមកាសិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[២១៥] សម័យនោះឯង
មានស្រីម្នាក់ព្រាត់ប្រាសចាកប្តីមកយូរហើយ ទើបមានគភ៌នឹងសហាយ។
ស្រីនោះបាននិយាយនឹងភិក្ខុជាជីតុនថា [ភិក្ខុអ្នកចូលទៅកាន់ត្រកូល
គឺភិក្ខុដែលជិតដិតស្និទ្ធស្នាលនឹងត្រកូល។] សូមទានមេត្តាចុះ លោកម្ចាស់
សូមទានប្រាប់ថ្នាំរំលូតគភ៌ (ឲ្យទានខ្ញុំករុណា)។ ភិក្ខុនោះទទួលថា
ស្រួលហើយប្អូនស្រី ហើយក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ទារក
(ដែលនៅក្នុងគភ៌) ក៏ធ្វើមរណកាលទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានបុរសម្នាក់មានប្រពន្ធពីរ (តែ) ប្រពន្ធម្នាក់នោះជាស្រីអារ
ម្នាក់ទៀតជាស្រីមានកូន។ ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់
បើស្រីនោះសម្រាលកូន មុខតែនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់
សូមទានមេត្តាចុះលោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី
(ថាហើយ) ក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ទារក (ដែលនៅក្នុងគភ៌)
ក៏ធ្វើមរណកាលទៅ។ ឯម្តាយមិនបានធ្វើមរណកាលទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ ម្នាក់ជាស្រីមានកូន។
ឯស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន
គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ លោកម្ចាស់
សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុជាជីតុនទទួលថា ស្រួលហើយប្អូនស្រី
(ថាហើយ) ក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ម្តាយក៏ធ្វើមរណកាលទៅ។
ឯទារកមិនធ្វើមរណកាលទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ
ម្នាក់ទៀតជាស្រីមានកូន។ ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់
បើស្រីនោះសម្រាលកូន គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ
លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី
(ថាហើយ) ក៏ឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ម្តាយនិងកូនទាំងពីរនាក់
ក៏ធ្វើមរណកាលទៅ។បេ។ ម្តាយនិងកូនទាំងពីរនាក់មិនបានធ្វើមរណកាល។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង
មានស្រីម្នាក់មានគភ៌ បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់
សូមទានប្រាប់ថ្នាំរំលូតគភ៌ (ដល់ខ្ញុំ)។ ភិក្ខុនោះពោលថា នែប្អូនស្រី បើដូច្នោះ
នាងចូរច្របាច់ពោះទៅ។ ស្រីនោះក៏ច្របាច់ពោះរំលូតគភ៌មក។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានស្រីម្នាក់មានគភ៌
បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់
សូមទានប្រាប់ថ្នាំរំលូតគភ៌ (ឲ្យទានខ្ញុំព្រះករុណា) ភិក្ខុនោះប្រាប់ថា
នែប្អូនស្រី បើដូច្នោះ នាងចូរកំដៅផ្ទៃពោះទៅ។ នាងនោះក៏កំដៅគភ៌រំលូតកូនមក។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានស្រីអារម្នាក់បាននិយាយនឹងកុលុបកភិក្ខុជា (ជីតុន) ថា សូមទានមេត្តាចុះ
លោកម្ចាស់ ខ្ញុំគប្បីសម្រាលកូនដោយថ្នាំណា (ស្រួល) មេត្តាប្រាប់ថ្នាំនោះ
(ដល់ខ្ញុំ)។ ភិក្ខុនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ)
ក៏បានឲ្យថ្នាំដល់នាងនោះ។ នាងនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ។ សម័យនោះឯង
មានស្រីម្នាក់ជាស្រីមានកូន បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ
លោកម្ចាស់ ខ្ញុំមិនសម្រាលកូនដោយថ្នាំណា សូមលោកម្ចាស់ឲ្យថ្នាំនោះ (ដល់ខ្ញុំ)។
លោកនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឲ្យថ្នាំដល់ស្រីនោះ។
នាងនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ។
[២១៦] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយំ
ភិក្ខុំ អង្គុលិបតោទកេន ហាសេសុំ។ សោ ភិក្ខុ ឧត្តសន្តោ[ឱ.ម. ឧត្តន្តោ។] អនស្សាសកោ
កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ
បាចិត្តិយស្សាតិ[ឱ.ម. អនាបត្តិ ភិក្ខវេ បារាជិកស្សាតិ]។
[២១៦] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ
បានចាក់ក្រឡេកភិក្ខុ (មួយរូប) ដែលរាប់បញ្ចូលក្នុងពួកសត្តរសវគ្គិយភិក្ខុ
ដោយចុងម្រាមដៃ។ ភិក្ខុនោះ (រសើបភ័យខ្លាំង) តក់ស្លុត ផុតដង្ហើមស្លាប់ទៅ។
ពួកឆព្វគ្គិយភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិបាចិត្តិយ។
[២១៧] តេន ខោ បន សមយេន សត្តរសវគ្គិយា ភិក្ខូ ឆព្វគ្គិយំ
ភិក្ខុំ កម្មំ ករិស្សាមាតិ ឱត្ថរិត្វា មារេសុំ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ បាចិត្តិយស្សាតិ[ឱ.ម. អនាបត្តិ ភិក្ខវេ
បារាជិកស្សាតិ]។
[២១៧] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុគិតគ្នាថា
យើងនឹងធ្វើកម្ម [ធ្វើបាបឲ្យពិបាក។] (គិតហើយ)
ក៏ចាប់សង្កត់សម្រុញឆព្វគ្គិយភិក្ខុមួយរូបទាល់តែស្លាប់ទៅ។
ពួកសត្តរសវគ្គិយភិក្ខុទាំងនោះមានសេចក្តីសង្ស័យកើតឡើង។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិបាចិត្តិយ។
[២១៨] តេន ខោ បន សមយេន អញ្ញតរោ ភូតវេជ្ជកោ ភិក្ខុ យក្ខំ
ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ
ថុល្លច្ចយស្សាតិ។
[២១៨] សម័យនោះឯង មានភិក្ខុមួយរូបជាពេទ្យចាប់ខ្មោច
បានផ្តាច់បង់ជីវិតយក្ខមួយ។ ភិក្ខុនោះមានសេចក្តីសង្ស័យកើតឡើង។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២១៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ
វាឡយក្ខំ វិហារំ បាហេសិ។ តំ យក្ខា ជីវិតា វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ
អញ្ញតរំ ភិក្ខុំ វាឡយក្ខំ វិហារំ បាហេសិ។ តំ យក្ខា ជីវិតា វោរោបេសុំ ។បេ។ តំ យក្ខា
ជីវិតា ន វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស
អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ
វាឡកន្តារំ បាហេសិ។ តំ វាឡា ជីវិតា វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ
ភិក្ខុំ វាឡកន្តារំ បាហេសិ។ តំ វាឡា ជីវិតា វោរោបេសុំ ។បេ។ តំ វាឡា ជីវិតា ន
វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ
ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ចោរកន្តារំ
បាហេសិ។ តំ ចោរា ជីវិតា វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ
ចោរកន្តារំ បាហេសិ។ តំ ចោរា ជីវិតា វោរោបេសុំ ។បេ។ តំ ចោរា ជីវិតា ន វោរោបេសុំ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២១៩] សម័យនោះឯង មានភិក្ខុមួយរូប
បានបញ្ជូនភិក្ខុមួយរូបទៅកាន់វិហារដែលមានយក្ខកាច (អាស្រ័យនៅ)។ ពួកយក្ខក៏
(នាំគ្នា) ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។
ឯភិក្ខុដែលជាអ្នកបញ្ជូនក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង
ភិក្ខុមួយរូបមានបំណងនឹងសម្លាប់
ក៏បញ្ជូនភិក្ខុមួយរូបទៅកាន់វិហារដែលមានយក្ខកាច។
ពួកយក្ខក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។បេ។
ពួកយក្ខមិនបានផ្តាច់បង់ជីវិតភិក្ខុនោះទេ។
ឯភិក្ខុជាអ្នកបញ្ជូននោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង
ភិក្ខុមួយរូប បញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវលំបាកមានសត្វសាហាវ។
សត្វសាហាវទាំងឡាយ ក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។
ភិក្ខុអ្នកបញ្ជូនមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង
ភិក្ខុមួយរូបមានបំណងនឹងសម្លាប់
បានបញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាលមានសត្វសាហាវ។
សត្វសាហាវទាំងឡាយក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។បេ។ ពួកសត្វសាហាវមិនបានផ្តាច់ជីវិតភិក្ខុនោះទេ។
ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង
មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង មានចោរ
(អាស្រ័យនៅ)។ ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។
ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង
ភិក្ខុមួយរូបមានបំណងនឹងសម្លាប់
ក៏បញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង ដែលមានចោរ (អាស្រ័យនៅ)។
ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។បេ។
ពួកចោរមិនបានផ្តាច់បង់ជីវិតភិក្ខុនោះទេ។
ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ តំ មញ្ញមានោ តំ
ជីវិតា វោរោបេសិ។ តំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេសិ។ អញ្ញំ មញ្ញមានោ តំ ជីវិតា
វោរោបេសិ។ អញ្ញំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[២២០] សម័យនោះឯង
មានភិក្ខុមួយរូបចំណាំភិក្ខុជាសត្រូវនោះបាន
ហើយក៏ទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះទៅ។ ចំណាំភិក្ខុជាសត្រូវនោះបាន
តែទៅផ្តាច់បង់ជីវិតភិក្ខុដទៃវិញ។ ចូលចិត្តថាជាភិក្ខុដទៃ
តែទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះវិញ។ សំគាល់ថាជាភិក្ខុដទៃ
ក៏ទៅផ្តាច់បង់ជីវិតភិក្ខុដទៃ (នោះ)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២២១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អមនុស្សេន គហិតោ
ហោតិ។ អញ្ញតរោ ភិក្ខុ តស្ស ភិក្ខុនោ បហារំ អទាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន
អញ្ញតរោ ភិក្ខុ អមនុស្សេន គហិតោ ហោតិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តស្ស ភិក្ខុនោ
បហារំ អទាសិ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២២១] សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូល។
មានភិក្ខុមួយរូបទៀតបានវាយភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុដែលវាយនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូលដែរ។
មានភិក្ខុមួយរូបទៀតមានបំណងនឹងសម្លាប់ បានវាយភិក្ខុនោះ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ កល្យាណកម្មស្ស
សគ្គកថំ កថេសិ។ សោ អធិមុត្តោ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ
កល្យាណកម្មស្ស សគ្គកថំ កថេសិ។ សោ អធិមុត្តោ កាលមកាសិ ។បេ។ សោ អធិមុត្តោ ន
កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ
ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ នេរយិកស្ស និរយកថំ កថេសិ។ សោ
ឧត្តសិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ នេរយិកស្ស
និរយកថំ កថេសិ។ សោ ឧត្តសិត្វា កាលមកាសិ ។បេ។ សោ ឧត្តសិត្វា ន កាលមកាសិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២២២] សម័យនោះឯង មានភិក្ខុមួយរូបពោលសគ្គកថា
(ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គលដែលបានធ្វើអំពើល្អ។ បុគ្គលដែលបានស្តាប់នោះ
ក៏អត់ដង្ហើមធ្វើមរណកាលទៅ។ ភិក្ខុអ្នកសំដែង មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ទើបសំដែងសគ្គកថា
របស់បុគ្គលដែលបានធ្វើអំពើល្អមកហើយ។ បុគ្គលនោះ ក៏អត់ដង្ហើមធ្វើមរណកាលទៅ។បេ។
បុគ្គលនោះ បានអត់ដង្ហើមដែរ តែមិនបានធ្វើមរណកាលទេ។
ឯភិក្ខុអ្នកសំដែងមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង
មានភិក្ខុមួយរូបសំដែងនិរយកថា (ដំណាលអំពីនរក) នៃសត្វដែលទៅកើតក្នុងនរក។
ភិក្ខុអ្នកស្តាប់នោះតក់ស្លុត ហើយធ្វើមរណកាលទៅ។ ភិក្ខុអ្នកសំដែងនោះ
មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលមិនមានប្រាថ្នានឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានប្រាថ្នានឹងសម្លាប់ ទើបពោលនិរយកថា
នៃសត្វដែលទៅកើតក្នុងនរក។ បុគ្គលនោះ តក់ស្លុត ហើយធ្វើមរណកាលទៅ។បេ។
បុគ្គលនោះតក់ស្លុត តែមិនបានធ្វើមរណកាលឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២៣] តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តា
រុក្ខំ ឆិន្ទន្តិ។ អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ អត្រ ឋិតោ
ឆិន្ទាហីតិ។ តំ តត្រ ឋិតំ ឆិន្ទន្តំ រុក្ខោ ឱត្ថរិត្វា មារេសិ។ តស្ស កុក្កុច្ចំ
អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ
នវកម្មំ ករោន្តា រុក្ខំ ឆិន្ទន្តិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ
ឯតទវោច អាវុសោ អត្រ ឋិតោ ឆិន្ទាហីតិ។ តំ តត្រ ឋិតំ ឆិន្ទន្តំ រុក្ខោ ឱត្ថរិត្វា
មារេសិ ។បេ។ រុក្ខោ ឱត្ថរិត្វា ន មារេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២២៣] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលធ្វើនវកម្ម
ទើបនាំគ្នាកាប់ដើមឈើ។ មានភិក្ខុមួយរូបបាននិយាយនឹងភិក្ខុមួយរូបទៀតថា
ម្នាលអាវុសោ លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ។
ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់ ស្លាប់ក្នុងទីនោះទៅ។
ភិក្ខុអ្នកបង្គាប់នោះ មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
ភិក្ខុដែលមិនប្រាថ្នានឹងសម្លាប់មិនត្រូវអាបត្តិទេ។ សម័យនោះឯង
ពួកភិក្ខុនៅស្រុកអាឡវី កាលនឹងធ្វើនវកម្ម បាននាំគ្នាកាប់ដើមឈើ។
មានភិក្ខុមួយរូប មានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ
លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ។ ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់
ស្លាប់ក្នុងទីនោះទៅ។បេ។ ដើមឈើរលំសង្កត់មិនស្លាប់។ ភិក្ខុអ្នកបង្គាប់នោះ
មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២៤] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ទាយំ
អាលិម្បេសុំ។ មនុស្សា ទឌ្ឍា កាលមកំសុ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ មរណាធិប្បាយា ទាយំ
អាលិម្បេសុំ។ មនុស្សា ទឌ្ឍា កាលមកំសុ ។បេ។ មនុស្សា ទឌ្ឍា ន កាលមកំសុ។ តេសំ
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២២៤] សម័យនោះឯង
ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ។ មនុស្ស (ដែលនៅក្នុងព្រៃ)
ត្រូវភ្លើងឆេះស្លាប់ (ជាច្រើននាក់)។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់
មិនត្រូវអាបត្តិទេ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានបំណងនឹងសម្លាប់
ក៏នាំគ្នាដុតភ្លើងព្រៃ។ មនុស្សទាំងឡាយ ត្រូវភ្លើងព្រៃឆេះស្លាប់
(ជាច្រើននាក់)។បេ។ ពួកមនុស្សត្រូវភ្លើងព្រៃឆេះ តែមិនស្លាប់។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ពួកអ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អាឃាតនំ គន្ត្វា
ចោរឃាតកំ ឯតទវោច អាវុសោ មាយិមំ កិលមេសិ ឯកេន បហារេន ជីវិតា វោរោបេហីតិ។ សុដ្ឋុ
ភន្តេតិ ឯកេន បហារេន ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ
ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អាឃាតនំ គន្ត្វា
ចោរឃាតកំ ឯតទវោច អាវុសោ មាយិមំ កិលមេសិ ឯកេន បហារេន ជីវិតា វោរោបេហីតិ។ សោ នាហំ
តុយ្ហំ វចនំ ករិស្សាមីតិ តំ ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[២២៥] សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ
ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ អ្នកកុំធ្វើឲ្យបុរសនេះលំបាកឡើយ
អ្នកចូរផ្តាច់បង់ជីវិតដោយប្រហារត្រឹមតែម្តងទៅ។ ពេជ្ឈឃាតទទួលពាក្យថា ស្រួលហើយ
លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់ជីវិត (ចោរ) ដោយប្រហារតែត្រឹមម្តង។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ
អ្នកកុំធ្វើបុរសនេះឲ្យលំបាកឡើយ ចូរអ្នកផ្តាច់បង់ជីវិតដោយប្រហារតែត្រឹមម្តងទៅ។
ពេជ្ឈឃាតឆ្លើយថា ខ្ញុំព្រះករុណាមិនធ្វើតាមពាក្យលោកទេ (ថាហើយ)
ក៏ផ្តាច់បង់ជីវិតបុរសនោះទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[២២៦] តេន ខោ បន សមយេន អញ្ញតរោ បុរិសោ កុលឃរេ [ឱ.ម.
ញាតិឃរេ] ហត្ថបាទច្ឆិន្នោ ញាតកេហិ សម្បរិកិណ្ណោ ហោតិ។ អញ្ញតរោ ភិក្ខុ តេ មនុស្សេ
ឯតទវោច អាវុសោ ឥច្ឆថ ឥមស្ស មរណន្តិ។ អាម ភន្តេ ឥច្ឆាមាតិ។ តេនហិ តក្កំ បាយេថាតិ។
តេ តំ តក្កំ បាយេសុំ។ សោ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ
ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ បុរិសោ កុលឃរេ
ហត្ថបាទច្ឆិន្នោ ញាតកេហិ សម្បរិកិណ្ណោ ហោតិ។ អញ្ញតរា ភិក្ខុនី តេ មនុស្សេ ឯតទវោច
អាវុសោ ឥច្ឆថ ឥមស្ស មរណន្តិ។ អាមយ្យេ ឥច្ឆាមាតិ។ តេនហិ លោណសោចិរកំ[ឱ.ម.
លោណសុចីរកំ។] បាយេថាតិ។ តេ តំ លោណសោចិរកំ បាយេសុំ។ សោ កាលមកាសិ។ តស្សា កុក្កុច្ចំ
អហោសិ។ អថខោ សា ភិក្ខុនី ភិក្ខុនីនំ ឯតមត្ថំ អារោចេសិ។ ភិក្ខុនិយោ ភិក្ខូនំ
ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ សា ភិក្ខវេ ភិក្ខុនី
អាបន្នា បារាជិកន្តិ។
[២២៦] សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ)
ក្នុងផ្ទះត្រកូល មានពួកញាតិមកប្រជុំគ្នាព្យាបាល។
មានភិក្ខុមួយរូបបាននិយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ
អ្នកទាំងឡាយចង់ឲ្យបុរសនេះស្លាប់ទេ។ ពួកមនុស្សឆ្លើយតបថា ករុណា
យើងចង់ឲ្យគាត់ស្លាប់ដែរ។ ភិក្ខុនោះប្រាប់ថា បើដូច្នោះ
អ្នកទាំងឡាយចូរឲ្យគាត់ផឹកខ្លាញ់ទឹកដោះគោទៅ។
ពួកមនុស្សក៏ឲ្យបុរសនោះផឹកខ្លាញ់ទឹកដោះគោ។ បុរសនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង
(មកនៅ) ក្នុងផ្ទះត្រកូល ពួកញាតិក៏ប្រជុំគ្នាមកព្យាបាល។ មានភិក្ខុនី (មួយរូប)
និយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ
អ្នកទាំងឡាយចង់ឲ្យបុរសនេះស្លាប់ឬទេ។ ពួកមនុស្សឆ្លើយថា ករុណា លោកម៉ែម្ចាស់
យើងចង់ឲ្យស្លាប់ដែរ។ ភិក្ខុនីនោះប្រាប់ថា បើដូច្នោះ
អ្នកទាំងឡាយចូរឲ្យគាត់ផឹកថ្នាំត្រាំដោយអំបិលទៅ។
មនុស្សទាំងនោះក៏ឲ្យបុរសនោះផឹកថ្នាំត្រាំដោយអំបិលនោះ។ បុរសនោះធ្វើមរណកាលទៅ។
ភិក្ខុនីនោះមានសេចក្តីសង្ស័យ។ លំដាប់នោះឯង
ភិក្ខុនីនោះបានប្រាប់ដំណឹងនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីក៏ដំណាលសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។
ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះ ត្រូវអាបត្តិបារាជិកហើយ។
បារាជិកទី៣ ចប់។
បារាជិក សិក្ខាបទទី៤
[២២៧] តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ
កូដាគារសាលាយំ។ តេន ខោ បន សមយេន សម្ពហុលា សន្ទិដ្ឋា សម្ភត្តា ភិក្ខូ វគ្គុមុទាយ
នទិយា តីរេ វស្សំ ឧបគច្ឆឹសុ។ តេន ខោ បន សមយេន វជ្ជី ទុព្ភិក្ខា ហោតិ ទ្វីហិតិកា
សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ។ អថខោ តេសំ ភិក្ខូនំ
ឯតទហោសិ ឯតរហិ ខោ វជ្ជី ទុព្ភិក្ខា ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា
ឧញ្ឆេន បគ្គហេន យាបេតុំ កេន នុ ខោ មយំ ឧបាយេន សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ
វស្សំ វសេយ្យាម ន ច បិណ្ឌកេន កិលមេយ្យាមាតិ។ ឯកច្ចេ ឯវមាហំសុ ហន្ទ មយំ អាវុសោ គិហីនំ
កម្មន្តំ អធិដ្ឋេម ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា
អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯកច្ចេ ឯវមាហំសុ អលំ
អាវុសោ កឹ គិហីនំ កម្មន្តំ អធិដ្ឋិតេន ហន្ទ មយំ អាវុសោ គិហីនំ ទូតេយ្យំ ហរាម
ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ
វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯកច្ចេ ឯវមាហំសុ អលំ អាវុសោ កឹ គិហីនំ
កម្មន្តំ អធិដ្ឋិតេន កឹ គិហីនំ ទូតេយ្យំ ហដេន[ហរុណេនាតិបិ បាឋោ។] ហន្ទ មយំ អាវុសោ
គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសិស្សាម អសុកោ ភិក្ខុ បឋមស្ស
ឈានស្ស លាភី អសុកោ ភិក្ខុ ទុតិយស្ស ឈានស្ស លាភី អសុកោ ភិក្ខុ តតិយស្ស ឈានស្ស លាភី
អសុកោ ភិក្ខុ ចតុត្ថស្ស ឈានស្ស លាភី អសុកោ ភិក្ខុ សោតាបន្នោ អសុកោ ភិក្ខុ សកទាគាមី
អសុកោ ភិក្ខុ អនាគាមី អសុកោ ភិក្ខុ អរហា អសុកោ ភិក្ខុ តេវិជ្ជោ អសុកោ ភិក្ខុ
ឆឡភិញ្ញោតិ ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា
អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯសោយេវ ខោ អាវុសោ
សេយ្យោ យោ អម្ហាកំ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណោ ភាសិតោតិ។ អថខោ
តេ ភិក្ខូ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសឹសុ អសុកោ ភិក្ខុ
បឋមស្ស ឈានស្ស លាភី ។បេ។ អសុកោ ភិក្ខុ ចតុត្ថស្ស ឈានស្ស លាភី អសុកោ ភិក្ខុ
សោតាបន្នោ ។បេ។ អសុកោ ភិក្ខុ ឆឡភិញ្ញោតិ។ អថខោ តេ មនុស្សា លាភា វត នោ សុលទ្ធំ វត
នោ យេសំ នោ ឯវរូបា ភិក្ខូ វស្សំ ឧបគតា ន វត នោ ឥតោ បុព្វេ ឯវរូបា ភិក្ខូ វស្សំ
ឧបគតា យថយិមេ ភិក្ខូ សីលវន្តោ កល្យាណធម្មាតិ។ តេ[ឱ.ម. បោត្ថកេសុ អយំ បាឋោ សព្វត្ថ
វារេសុ អាគតោ។] ន តាទិសានិ ភោជនានិ អត្តនា ភុញ្ជន្តិ ន មាតាបិតូនំ ទេន្តិ ន
បុត្តទារស្ស ទេន្តិ ន ទាសកម្មករបោរិសស្ស ទេន្តិ ន មិត្តាមច្ចានំ ទេន្តិ ន ញាតិសាលោហិតានំ
ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន តាទិសានិ ខាទនីយានិ អត្តនា ខាទន្តិ ន
មាតាបិតូនំ ទេន្តិ ។បេ។ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន
[អយម្បន ឯកេកស្មឹ វារេ ឯកេកោយេវ បាកដោ។] តាទិសានិ សាយនីយានិ អត្តនា សាយន្តិ ន
មាតាបិតូនំ ទេន្តិ ។បេ។ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន
តាទិសានិ បានានិ អត្តនា បិវន្តិ ន មាតាបិតូនំ ទេន្តិ ន បុត្តទារស្ស ទេន្តិ ន
ទាសកម្មករបោរិសស្ស ទេន្តិ ន មិត្តាមច្ចានំ ទេន្តិ ន ញាតិសាលោហិតានំ ទេន្តិ
យាទិសានិ ភិក្ខូនំ ទេន្តិ។ អថខោ តេ ភិក្ខូ វណ្ណវន្តោ អហេសុំ បីនិន្ទ្រិយា
បសន្នមុខវណ្ណា វិប្បសន្នច្ឆវិវណ្ណា។ អាចិណ្ណំ ខោ បនេតំ វស្សំ វុត្ថានំ ភិក្ខូនំ
ភគវន្តំ ទស្សនាយ ឧបសង្កមិតុំ។ អថខោ តេ ភិក្ខូ វស្សំ វុត្ថា តេមាសច្ចយេន សេនាសនំ
សំសាមេត្វា បត្តចីវរមាទាយ យេន វេសាលី តេន បក្កមឹសុ អនុបុព្វេន ចារិកំ[តីសុបិ
បោត្ថកេសុ ឥទំ បាឋទ្វយំ ន បញ្ញាយតិ។] ចរមានា[តីសុបិ បោត្ថកេសុ ឥទំ បាឋទ្វយំ ន
បញ្ញាយតិ។] យេន វេសាលី យេន មហាវនំ យេន កូដាគារសាលា យេន ភគវា តេនុបសង្កមឹសុ
ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។
[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ
ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ
មានភិក្ខុច្រើនរូបជាមិត្របានជួបប្រទះគ្នាថ្មី និងមិត្រស្និទ្ធស្នាលមាំមួន
បាននៅចាំវស្សាប្របឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ
មនុស្សទាំងឡាយចិញ្ចឺមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់
ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស
(ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ
លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក។
វេលានោះឯង ភិក្ខុទាំងនោះក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ
មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់
ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស
(ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ
លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន
មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក
តើយើងនឹងគិតធ្វើឧបាយដូចម្តេចឲ្យបានសាមគ្គីស្មោះសរ
កុំឲ្យមានវិវាទទាស់ទែងគ្នា នៅចាំវស្សាឲ្យបានស្រួលផង
កុំឲ្យលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ បើដូច្នោះ
យើងត្រូវទទួលរ៉ាប់រងការងាររបស់ពួកគ្រហស្ថចុះ កាលបើយើងធ្វើយ៉ាងនេះហើយ
ពួកគ្រហស្ថទាំងនោះ គង់នឹងនឹកនាឲ្យអាហារដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះហើយ
យើងក៏បានសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង
ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ កុំ
ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ (នោះ) ម្នាលអាវុសោ ណ្ហើយចុះ
យើងត្រូវធ្វើជាអ្នកបំរើ នាំដំណឹងដល់ពួកគ្រហស្ថវិញ កាលបើយើងធ្វើយ៉ាងនេះហើយ
ពួកជនទាំងនោះ គង់នឹងនឹកនាឲ្យអាហារបិណ្ឌបាតដល់យើងមិនខាន
កាលបើបានអាហារយ៉ាងនេះ យើងនឹងព្រមព្រៀងស្មោះសរ មិនវិវាទទាស់ទែងគ្នា
នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា
ម្នាលអាវុសោ កុំ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ
ប្រយោជន៍អ្វីនឹងធ្វើជាអ្នកបំរើនាំដំណឹងដល់ពួកគ្រហស្ថ (នោះ) ម្នាលអាវុសោ
ណ្ហើយចុះ យើងត្រូវពោលអួតឧត្តរិមនុស្សធម្មគ្នាយើងទៅវិញទៅមក ឲ្យពួកគ្រហស្ថ
(គេស្តាប់វិញ) ថា ភិក្ខុឯណោះបានឈានទី១ ភិក្ខុឯណោះបានឈានទី២
ភិក្ខុឯណោះបានឈានទី៣ ភិក្ខុឯណោះបានឈានទី៤ ភិក្ខុឯណោះជាសោតាបន្ន
ភិក្ខុឯណោះជាសកទាគាមី ភិក្ខុឯណោះជាអនាគាមី ភិក្ខុឯណោះជាព្រះអរហន្ត
ភិក្ខុឯណោះបានត្រៃវិជ្ជា ភិក្ខុឯណោះបានអភិញ្ញា៦ កាលបើយើងពោលយ៉ាងនេះហើយ
ពួកជនទាំងនោះ គង់នឹងនឹកនា ឲ្យអាហារបិណ្ឌបាតដល់យើងមិនខាន
កាលបើបានអាហារយ៉ាងនេះហើយ យើងក៏នឹងមានសាមគ្គីស្មោះសរនឹងគ្នា
មិនវិវាទទាស់ទែងគ្នាឡើយ នៅចាំវស្សាក៏ស្រួល ហើយមិនលំបាកដោយបិណ្ឌបាតផង។
ភិក្ខុទាំងនោះក៏យល់ព្រមថា ម្នាលអាវុសោទាំងឡាយ ការពោលអួតឧត្តរិមនុស្សធម្មរបស់គ្នាយើងទៅវិញទៅមកដល់ពួកគ្រហស្ថ
ដែលលោកថាមកនឹងយើង (អម្បាញ់មិញនេះ) ស្រួលហើយ។ ក្នុងកាលជាខាងក្រោយមក
ភិក្ខុទាំងនោះក៏បានពោលអួតឧត្តរិមនុស្សធម្មទៅវិញទៅមកដល់ពួកគ្រហស្ថថា
ភិក្ខុឯណោះបានឈានទី១។បេ។ ភិក្ខុឯណោះបានឈានទី៤ ភិក្ខុឯណោះជាសោតាបន្ន។បេ។
ភិក្ខុឯណោះបានអភិញ្ញា៦។ គ្រានោះ មនុស្សទាំងនោះក៏និយាយគ្នាថា
យើងរាល់គ្នាបានភិក្ខុបែបនេះមកនៅចាំវស្សា អើហ្ន៎ ហៅពេញជាលាភរបស់យើង
ឈ្មោះថាយើងបានបុណ្យដោយងាយណាស់ហ្ន៎
ពីដើមយើងរាល់គ្នាមិនដែលបានពួកភិក្ខុមានសីល មានធម៌ជាកុសល ដូចជាពួកភិក្ខុនេះមកនៅចាំវស្សា
(ដល់ម្តង) សោះឡើយ។ មនុស្សទាំងនោះ (កាលបើបាន) ភោជនាហារដែលឆ្ងាញ់ពីសា
ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានបរិភោគមាត់ខ្លួនឡើយ
ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស
[បុរសអ្នកធ្វើការស៊ីឈ្នួល។] មិត្រ អមាត្យ មន្ត្រី និងញាតិសាលោហិតសោះឡើយ
ឬបានខាទនីយាហារដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ
មិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ។បេ។
មិនដែលបានឲ្យទៅញាតិសាលោហិតឡើយ ឬបានគ្រឿងសម្រាប់ជញ្ជក់ជញ្ជាប់
ដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ
មិនហ៊ានជញ្ជក់ជញ្ជាប់មាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ។បេ។
មិនដែលបានឲ្យទៅញាតិសាលោហិតឡើយ ឬបានទឹកដែលមានរសល្អ
ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានផឹកមាត់ខ្លួនឡើយ
ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្រ អមាត្យ
ញាតិសាលោហិតឡើយ។ គ្រានោះ ភិក្ខុទាំងនោះ (លុះបានអាហារឆាន់បរិបូណ៌)
ក៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានទឹកមុខស្រស់បស់ សម្បុរស្បែកក៏ជ្រះថ្លា។
ភិក្ខុទាំងឡាយ កាលបើចេញវស្សារូចហើយ តែងនាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ នេះជាទំនៀមមិនដែលខានឡើយ។
វេលានោះឯង ភិក្ខុទាំងនោះ លុះបាននៅចាំវស្សាគ្រប់៣ខែហើយ
ក៏រៀបចំទុកដាក់គ្រឿងសេនាសនៈរួចហើយ នាំយកបាត្រ និងចីវរចូលទៅក្រុងវេសាលី
ដើរទៅកាន់ចារិកតាមលំដាប់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ
ដែលគង់នៅកូដាគារសាលាព្រៃមហាវនទៀបក្រុងវេសាលី លុះចូលទៅដល់ហើយ
ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[២២៨] តេន ខោ បន សមយេន ទិសាសុ វស្សំ វុត្ថា ភិក្ខូ កិសា
ហោន្តិ លូខា ទុព្វណ្ណា ឧប្បណ្ឌុប្បណ្ឌុកជាតា ធមនិសន្ថតគត្តា។ វគ្គុមុទាតីរិយា បន
ភិក្ខូ វណ្ណវន្តោ ហោន្តិ បីនិន្ទ្រិយា បសន្នមុខវណ្ណា វិប្បសន្នឆវិវណ្ណា។ អាចិណ្ណំ
ខោ បនេតំ ពុទ្ធានំ ភគវន្តានំ អាគន្តុកេហិ ភិក្ខូហិ សទ្ធឹ បដិសម្មោទិតុំ។ អថខោ ភគវា
វគ្គុមុទាតីរិយេ ភិក្ខូ ឯតទវោច កច្ចិ ភិក្ខវេ ខមនីយំ កច្ចិ យាបនីយំ កច្ចិ សមគ្គា
សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិត្ថ ន ច បិណ្ឌកេន កិលមិត្ថាតិ។ ខមនីយំ ភគវា
យាបនីយំ ភគវា សមគ្គា ច មយំ ភន្តេ សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិម្ហា ន ច
បិណ្ឌកេន កិលមិម្ហាតិ។ ជានន្តាបិ តថាគតា បុច្ឆន្តិ ជានន្តាបិ ន បុច្ឆន្តិ កាលំ
វិទិត្វា បុច្ឆន្តិ កាលំ វិទិត្វា ន បុច្ឆន្តិ អត្ថសញ្ហិតំ តថាគតា បុច្ឆន្តិ នោ
អនត្ថសញ្ហិតំ អនត្ថសញ្ហិតេ សេតុឃាតោ តថាគតានំ។ ទ្វីហាការេហិ ពុទ្ធា ភគវន្តោ ភិក្ខូ
បដិបុច្ឆន្តិ ធម្មំ វា ទេសេស្សាម សាវកានំ វា សិក្ខាបទំ បញ្ញាបេស្សាមាតិ។ អថខោ ភគវា
វគ្គុមុទាតីរិយេ ភិក្ខូ ឯតទវោច យថា កថំ បន តុម្ហេ ភិក្ខវេ សមគ្គា សម្មោទមានា
អវិវទមានា ផាសុកំ វស្សំ វសិត្ថ ន ច បិណ្ឌកេន កិលមិត្ថាតិ។ អថខោ តេ ភិក្ខូ ភគវតោ
ឯតមត្ថំ អារោចេសុំ។ កច្ចិ បន វោ ភិក្ខវេ ភូតន្តិ។ អភូតំ ភគវាតិ។
[២២៨] សម័យនោះឯង
ពួកភិក្ខុដែលនៅចាំវស្សាក្នុងទិសទាំងឡាយ (រាល់ដំបន់ឯទៀត)
សឹងដ៏មានកាយស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង
មានខ្លួនរវាមដោយសរសៃ។ ឯពួកភិក្ខុដែលនៅទៀបត្រើយស្ទឹងវគ្គុមុទា
សឹងដ៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានមុខមាត់ស្រស់បស់
សម្បុរស្បែកក៏ជ្រះថ្លាទាំងអស់គ្នា។ មានសេចក្តីថា
ការស្មោះសរចំពោះជាមួយនឹងអាគន្តុកភិក្ខុ គឺភិក្ខុដែលទើបនឹងមកដល់ថ្មី
នេះជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ។ គ្រានោះ
ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សួរទៅពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា
ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ធន់បានទេឬ [ក្នុងអដ្ឋកថា ពន្យល់ថា
ព្រះអង្គត្រាស់សួរដោយសំដៅសេចក្តីដូច្នេះថា យន្ត គឺសរីររបស់អ្នកទាំងអស់គ្នា
ដែលមានចក្រ៤ មានទ្វារ៩នេះ អ្នករាល់គ្នាអាចធន់ទ្រាំថែរក្សា មិនមានទុក្ខលំបាកណាស់ទេឬ។]
អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ [យន្ត គឺសរីរនេះ
អ្នករាល់គ្នាអាចឲ្យប្រព្រឹត្តទៅបានគ្រប់កិច្ចទាំងពួងមិនមានអន្តរាយ
ទើសទាស់អ្វីទេឬ។] អ្នកទាំងឡាយមានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា
នៅចាំវស្សាស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេឬ។
ពួកភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមប្រព្រឹត្តទៅបានដែរ បពិត្រព្រះអង្គដ៏ចំរើន
ខ្ញុំព្រះអង្គទាំងអស់គ្នាមានសេចក្តីសាមគ្គីស្មោះសរ ឥតមានវិវាទទាស់ទែងគ្នាទេ
នៅចាំវស្សា ក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេ។ (មានសេចក្តីថា)
ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវហេតុ ហើយត្រាស់សួរក៏មាន
ជ្រាបច្បាស់ហើយមិនត្រាស់សួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ ត្រាស់សួរក៏មាន
ជ្រាបច្បាស់នូវកាលគួរហើយ មិនត្រាស់សួរក៏មាន
ព្រះតថាគតទាំងឡាយទ្រង់សួរចំពោះតែអំពើដែលមានប្រយោជន៍
អំពើដែលមិនមានប្រយោជន៍ ទ្រង់មិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ
ទ្រង់ផ្តាច់បង់នូវអំពើដែលមិនមានប្រយោជន៍ដោយអរិយមគ្គអស់ហើយ។
ព្រះសម្ពុទ្ធជាម្ចាស់ទាំងឡាយដ៏មានជោគ ទ្រង់សួរពួកភិក្ខុដោយហេតុពីរប្រការ
គឺទ្រង់សួរដើម្បីនឹងសំដែងធម៌១ ដើម្បីនឹងបញ្ញត្តសិក្ខាបទដល់ពួកសាវក១។
កាលនោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹង
វគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា បានជាមានសេចក្តីសាមគ្គីស្មោះសរ
មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាត
នោះតើដោយហេតុអ្វី។ គ្រានោះ ភិក្ខុទាំងអម្បាលនោះ
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ (ដោយសព្វគ្រប់)។
ទើបព្រះអង្គត្រាស់សួរថា នែភិក្ខុទាំងឡាយ ហេតុនេះពិតមែនឬ។
ភិក្ខុទាំងនោះក្រាបទូលតបវិញថា បពិត្រព្រះដ៏មានព្រះភាគ ហេតុនេះមិនពិតទេ។
[២២៩] វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ មោឃបុរិសា
អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម តុម្ហេ មោឃបុរិសា
ឧទរស្ស ការណា គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសិស្សថ វរំ តុម្ហេហិ
មោឃបុរិសា តិណ្ហេន គោវិកន្តនេន [ឱ.ម. គោវិកត្តនេន។] កុច្ឆិបរិកន្តោ ន ត្វេវ ឧទរស្ស
ការណា គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណោ ភាសិតោ តំ កិស្ស ហេតុ
តតោនិទានំ ហិ មោឃបុរិសា មរណំ វា និគច្ឆេយ្យ មរណមត្តំ វា ទុក្ខំ ន ត្វេវ តប្បច្ចយា
កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ ឥតោនិទានញ្ច ខោ មោឃបុរិសា
កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ នេតំ មោឃបុរិសា
អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ ។បេ។ វិគរហិត្វា ធម្មឹ កថំ កត្វា
ភិក្ខូ អាមន្តេសិ។
[២២៩] ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា
នែមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងអស់គ្នាធើ្វនេះ មិនសមគួរ មិនត្រូវទំនង
មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើសោះ នែមោឃបុរសទាំងឡាយ
គួរបើដែរ អ្នកឯងរាល់គ្នាហ៊ានពោលអួតឧត្តរិមនុស្សធម្មទៅវិញទៅមកចំពោះពួកគ្រហស្ថ
ព្រោះហេតុតែចង់ចំអែតផ្ទៃ នែមោឃបុរសទាំងឡាយ បើអ្នករាល់គ្នាយកកាំបិតយ៉ាងមុត
ដែលសំរាប់ពន្លះសាច់គោ មកវះពោះ (របស់ខ្លួន) វិញប្រសើរជាង
ឯការពោលអួតឧត្តរិមនុស្សធម្មរបស់គ្នានឹងគ្នាចំពោះពួកគ្រហស្ថ
ព្រោះហេតុតែចង់ចំអែតផ្ទៃ ដែលអ្នកឯងទាំងអស់គ្នាពោលរួចទៅហើយ (នោះ)
ពុំប្រសើរសោះឡើយ ហេតុអ្វីបានជាតថាគតពោលយ៉ាងនោះ ម្នាលមោឃបុរសទាំងឡាយ
ពីព្រោះបុគ្គលដែលវះពោះខ្លួនឯងនោះ ជាហេតុបានតែត្រឹមសេចក្តីស្លាប់
ឬលំបាកទៀបស្លាប់ប៉ុណ្ណោះ កាលបើរំលាងខន្ធតអំពីមរណកាលទៅ ក៏មិនទៅកើតជាតិរច្ឆាន
ប្រេត អសុរកាយ នរក ព្រោះហេតុដែលវះពោះនោះឡើយ ម្នាលមោឃបុរសទាំងឡាយ
ឯចំណែកខាងភិក្ខុដែលពោលអួតឧត្តរិមនុស្សធម្ម ជាហេតុ ជាទីតាំងនេះ
កាលបើរំលាងខន្ធតអំពីមរណកាលទៅហើយ ទៀងតែទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ នរក
មិនខានឡើយ ម្នាលមោឃបុរសទាំងឡាយ ការដែលពោលអួតឧត្តរិមនុស្សធម្មនេះ
នឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លា ឬមនុស្សដែលជ្រះថ្លាហើយ
ឲ្យកាន់តែជ្រះថ្លាឡើងក៏ទេ។បេ។ ព្រះសម្ពុទ្ធជាម្ចាស់
ទ្រង់តិះដៀលពួកភិក្ខុទាំងនោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំហើយ
ទើបទ្រង់សំដែងធម្មីកថា តទៅថា
[២៣០] បញ្ចិមេ ភិក្ខវេ មហាចោរា សន្តោ សំវិជ្ជមានា
លោកស្មឹ។ កតមេ បញ្ច។ ឥធ ភិក្ខវេ ឯកច្ចស្ស មហាចោរស្ស ឯវំ ហោតិ កុទាស្សុ នាមាហំ សតេន
វា សហស្សេន វា បរិវុតោ គាមនិគមរាជធានីសុ អាហិណ្ឌិស្សាមិ ហនន្តោ ឃាតេន្តោ ឆិន្ទន្តោ
ឆេទាបេន្តោ បចន្តោ បចាបេន្តោតិ។ សោ អបរេន សមយេន សតេន វា សហស្សេន វា បរិវុតោ
គាមនិគមរាជធានីសុ អាហិណ្ឌតិ ហនន្តោ ឃាតេន្តោ ឆិន្ទន្តោ ឆេទាបេន្តោ បចន្តោ
បចាបេន្តោ។ ឯវមេវ ខោ ភិក្ខវេ ឥធេកច្ចស្ស បាបភិក្ខុនោ ឯវំ ហោតិ កុទាស្សុ នាមាហំ
សតេន វា សហស្សេន វា បរិវុតោ គាមនិគមរាជធានីសុ ចារិកំ ចរិស្សាមិ សក្កតោ គរុកតោ
មានិតោ បូជិតោ អបចិតោ គហដ្ឋានញ្ចេវ បព្វជិតានញ្ច លាភី
ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានន្តិ។ សោ អបរេន សមយេន សតេន វា
សហស្សេន វា បរិវុតោ គាមនិគមរាជធានីសុ ចារិកំ ចរតិ សក្កតោ គរុកតោ មានិតោ បូជិតោ
អបចិតោ គហដ្ឋានញ្ចេវ បព្វជិតានញ្ច លាភី ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ។
អយំ ភិក្ខវេ បឋមោ មហាចោរោ សន្តោ សំវិជ្ជមានោ លោកស្មឹ។ បុន ចបរំ ភិក្ខវេ ឥធេកច្ចោ
បាបភិក្ខុ តថាគតប្បវេទិតំ ធម្មវិនយំ បរិយាបុណិត្វា អត្តនោ ទហតិ[ឱ.ម. ហរតិ។]។ អយំ
ភិក្ខវេ ទុតិយោ មហាចោរោ សន្តោ សំវិជ្ជមានោ លោកស្មឹ។ បុន ចបរំ ភិក្ខវេ ឥធេកច្ចោ
បាបភិក្ខុ សុទ្ធំ ព្រហ្មចារឹ បរិសុទ្ធំ ព្រហ្មចរិយំ ចរន្តំ អមូលកេន អព្រហ្មចរិយេន
អនុទ្ធំសេតិ។ អយំ ភិក្ខវេ តតិយោ មហាចោរោ សន្តោ សំវិជ្ជមានោ លោកស្មឹ។ បុន ចបរំ
ភិក្ខវេ ឥធេកច្ចោ បាបភិក្ខុ យានិ តានិ សង្ឃស្ស គរុភណ្ឌានិ គរុបរិក្ខារានិ
សេយ្យថីទំ អារាមោ អារាមវត្ថុ វិហារោ វិហារវត្ថុ មញ្ចោ បីឋំ ភិសី ពិម្ពោហនំ [ម.
ភិសិ ពិព្វោហនំ។] លោហកុម្ភី លោហភាណកំ លោហវារកោ លោហកដាហំ វាសី ផរសុ កុឋារី[ម. វាសី
បរសុ កុធាវី។] កុទ្ទាលោ និខាទនំ វល្លី វេឡុ មុញ្ជំ បព្វជំ តិណំ មត្តិកា ទារុភណ្ឌំ
មត្តិកាភណ្ឌំ តេហិ គិហី សំគណ្ហាតិ ឧបលាបេតិ។ អយំ ភិក្ខវេ ចតុត្ថោ មហាចោរោ សន្តោ
សំវិជ្ជមានោ លោកស្មឹ។ សទេវកេ ភិក្ខវេ លោកេ សមារកេ សព្រហ្មកេ សស្សមណព្រាហ្មណិយា
បជាយ សទេវមនុស្សាយ អយំ អគ្គោ មហាចោរោ យោ អសន្តំ អភូតំ ឧត្តរិមនុស្សធម្មំ ឧល្លបតិ
តំ កិស្ស ហេតុ ថេយ្យាយ វោ ភិក្ខវេ រដ្ឋបិណ្ឌោ ភុត្តោតិ។
អញ្ញថា សន្តមត្តានំ
អញ្ញថា យោ បវេទយេ
និកច្ច កីតវស្សេវ
ភុត្តំ ថេយ្យេន តស្ស តំ។
កាសាវកណ្ឋា ពហវោ
បាបធម្មា អសញ្ញតា
បាបា បាបេហិ កម្មេហិ
និរយន្តេ ឧបបជ្ជរេ។
សេយ្យោ អយោគុឡោ ភុត្តោ តត្តោ អគ្គិសិខូបមោ
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ អសញ្ញតោតិ។
[២៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ
មានភិក្ខុជាមហាចោរ៥ពួក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមហាចោរ៥ពួកនោះ
ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ
សេចក្តីតិ្រះរិះរបស់មហាចោរខ្លះដែលមានក្នុងលោកនេះថា
បើដល់វេលាណាអញបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ នឹងលើកចូលទៅក្នុងស្រុកនិគមរាជធានី
ហើយនឹងវាយសំពង ផ្តាច់ជីវិតពួកអ្នកស្រុកទាំងនោះ ដោយខ្លួនឯង
ឬប្រើអ្នកដទៃឲ្យផ្តាច់ជីវិត ដុតរោលអ្នកស្រុកទាំងនោះ ដោយខ្លួនឯង
ឬប្រើអ្នកដទៃឲ្យដុតរោល។ លុះដល់សម័យខាងក្រោយមក មហាចោរនោះ បានបរិសទ្យ១រយ
ឬ១ពាន់ចោមរោមជាគ្នាហើយ ក៏លើកចូលទៅក្នុងស្រុកនិគមរាជធានី វាយសំពង
ផ្តាច់ជីវិតអ្នកស្រុកទាំងនោះ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យផ្តាច់ជីវិត
ដុតរោលអ្នកស្រុកទាំងនោះដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យដុតរោល យ៉ាងណាមិញ
ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រិះរិះរបស់ភិក្ខុបាបខ្លះ ដែលមានក្នុងសាសនានេះ
ក៏យ៉ាងនោះដែរ (ត្រិះរិះ) ថាបើដល់កាលណាអញបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ
នឹងត្រេចទៅកាន់ចារិក ក្នុងស្រុកនិគមរាជធានី ក៏នឹងបាននូវចីវរ បិណ្ឌបាត សេនាសនៈ
គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលពួកគ្រហស្ថក្តី ពួកបព្វជិតក្តី
ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង។ លុះដល់សម័យខាងក្រោយមក
ភិក្ខុបាបនោះបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ ក៏ត្រេចទៅកាន់ចារិក
ក្នុងស្រុកនិគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ
ដែលពួកគ្រហស្ថក្តី បព្វជិតក្តី ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង។
ម្នាលភិក្ខុទាំឡាយ ភិក្ខុនេះហៅថា មហាចោរទី១ ដែលមានប្រាកដក្នុងលោក។
ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ
មានភិក្ខុបាបខ្លះរៀនសូត្រធម្មវិន័យដែលតថាគតបានសំដែងហើយ ដុតកំដៅខ្លួនឯងចោល
[ក្នុងអដ្ឋកថា អធិប្បាយថា ភិក្ខុដែលចេះប្រៀបធៀបបាលី និងអដ្ឋកថា
ក្នុងកណ្តាលបរិសទ្យ ហើយប្រសប់ធ្វើសំឡេងទេសនាផ្លូវព្រះសូត្រឲ្យយ៉ាងពីរោះ
កាលបើចប់ធម៌ហើយ មានគេសួរថា លោកម្ចាស់រៀនពីលោកគ្រូអាចារ្យណាមក
ភិក្ខុនោះក៏លាក់មិនប្រាប់នាមគ្រូអាចារ្យ ឆ្លើយថា
អាត្មាគ្មានគ្រូអាចារ្យណាអាចនឹងបង្រៀនបានទេ រៀនចេះដឹងតែខ្លួនឯង
យ៉ាងនេះហៅថា ដុតកំដៅខ្លួនឯងចោល។] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី២
ដែលមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ
មានភិក្ខុបាបខ្លះពោលចោទភិក្ខុដែលប្រព្រឹត្តធម៌ប្រសើរដ៏ស្អាត
ដែលកំពុងប្រព្រឹត្តធម៌ប្រសើរដ៏បរិសុទ្ធ ចោទដោយការប្រព្រឹត្តមិនប្រសើរ
[អដ្ឋកថា អធិប្បាយថា ចោទដល់ទីមេថុនធម្ម។] រកមូលគ្មាន
[ចោទដោយមិនបានឃើញនឹងភ្នែក មិនបានឮនឹងត្រចៀក ឬមិនបានរង្កៀសក្នុងចិត្ត។]។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី៣ មានប្រាកដក្នុងលោក។
ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ
មានភិក្ខុបាបខ្លះសង្គ្រោះផ្គាប់ផ្គុនគ្រហស្ថដោយគ្រឿងគរុភណ្ឌរបស់សង្ឃ
ឬគ្រឿងគរុណបរិក្ខារ គ្រឿងគរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌនោះគឺ គុម្ពផ្កា
និងដើមឈើ១ ទីដែលសំរាប់ដាំគុម្ពផ្កា និងដើមឈើ១ កុដិ១ ទីដែលសំរាប់សង់កុដិ១
គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំងលោហៈ១ ស្នូកលោហៈ១ ក្អមលោហៈ១ ផើងលោហៈ១ [ពាក្យថា
លោហៈ ជាពាក្យសំរាប់ហៅពួកគ្រឿងដែក ស្ពាន់ ទង់ដែងជាដើម។] កាំបិត១ ពូថៅ១ ដឹង១ ចប១
ពន្លាក (ឬដែកកណ្តារ)១ វល្លិប្រវែងមួយលូកឡើងទៅ១ ឫស្សីប្រវែង៨ធ្នាប់ឡើងទៅ១
ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើនឹងឈើ១
គ្រឿងធ្វើនឹងដី១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី៤
មានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាពោលអួតឧត្តរិមនុស្សធម្ម
ដែលមិនមាន មិនប្រាកដក្នុងខ្លួន ភិក្ខុនេះជាមហាចោរទី៥ ជាចោរធំបំផុតក្នុងលោក
ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍
ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហេតុអ្វីបានជាតថាគតពោលដូច្នោះ
ម្នាលភិក្ខុទាំងឡាយ ពីព្រោះដុំបាយរបស់ជនអ្នកនៅក្នុងដែន
គឺភិក្ខុនោះឯងលួចយកមកបរិភោគ។ (ព្រះសម្ពុទ្ធជាម្ចាស់
ទ្រង់ប្រាថ្នានឹងធ្វើសេចក្តីនោះឲ្យច្បាស់លាស់ឡើង
ទើបត្រាស់សំដែងសេចក្តីជាគាថាតទៅទៀតថា) ភិក្ខុណាមានខ្លួនតាំងនៅដោយអាការដទៃ
គឺថាខ្លួនមានកាយសមាចារមិនបរិសុទ្ធជាដើម
ហើយញុំាងអ្នកដទៃឲ្យដឹងថាខ្លួនតាំងនៅដោយអាការដទៃ
គឺថាខ្លួនមានកាយសមាចារជាដើមស្អាតវិញ ភិក្ខុនោះឯងហៅថា លួចភោជនគេមកបរិភោគ
ដូចជាព្រានសត្វស្លាប លបលាក់ខ្លួនប្របគុម្ពឈើ បម្រុងចាំបាញ់សត្វ។
ភិក្ខុដែលយកសម្ពត់កាសាវមកព័ទ្ធព័ន្ធក តែប្រព្រឹត្តធម៌អាក្រក់ជាធម្មតា
គ្មានសង្រួម (តាមធម៌វិន័យ) ឡើយ ជាបុគ្គលលាមកក្រៃលែងសឹងមានច្រើន ភិក្ខុនោះទៀងតែទៅនរក
ព្រោះអំពើដែលខ្លួនធ្វើអាក្រក់។ បរិភោគដុំដែកដែលកំពុងឆេះក្តៅ
ឧបមាដូចជាអណ្តាតភ្លើងវិញ ប្រសើរជាង ឯភិក្ខុដែលទ្រុស្តសីល មិនសង្រួម
(តាមធម៌វិន័យ) នឹងបរិភោគនូវដុំអាមិសរបស់ជនអ្នកនៅក្នុងដែន (នោះ)
ពុំប្រសើរសោះឡើយ។
[២៣១] អថខោ ភគវា វគ្គុមុទាតីរិយេ ភិក្ខូ អនេកបរិយាយេន
វិគរហិត្វា ទុព្ភរតាយ ទុប្បោសតាយ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ
ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អនភិជានំ ឧត្តរិមនុស្សធម្មំ អត្តូបនាយិកំ
អលមរិយញ្ញាណទស្សនំ សមុទាចរេយ្យ ឥតិ ជានាមិ ឥតិ បស្សាមីតិ តតោ អបរេន សមយេន
សមនុគ្គាហិយមានោ វា អសមនុគ្គាហិយមានោ វា អាបន្នោ វិសុទ្ធាបេក្ខោ[វិសុទ្ធាបេខោតិបិ
បាឋោ។] ឯវំ វទេយ្យ អជានមេវំ អាវុសោ អវចំ ជានាមិ អបស្សំ បស្សាមិ តុច្ឆំ មុសា
វិលបិន្តិ អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ
បញ្ញត្តំ ហោតិ។
[២៣១] គ្រានោះ
ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទា
ដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការដែលគេពិបាកចិញ្ចឹម ពិបាកថែទាំ។បេ។
ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនដឹងចំពោះ
ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌គួរឃើញដោយញាណដ៏ប្រសើរ
បង្អោនមកដាក់ក្នុងខ្លួនថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ
លុះដល់សម័យដទៃពីនោះមក ទោះមានគេសាកសួរក្តី ឥតមានគេសាកសួរក្តី ក៏ហៅថា
ត្រូវអាបត្តិបារាជិកហើយ (ទោះបី) មានប្រាថ្នាចង់ឲ្យបរិសុទ្ធ
ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះទេ
(ប៉ុន្តែ) ពោលថា ដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ) ពោលថា ឃើញ
ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះឯងក៏នៅជាត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ពួកភិក្ខុរួចជាស្រេចយ៉ាងនេះ។
[២៣២] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ អទិដ្ឋេ
ទិដ្ឋសញ្ញិនោ អប្បត្តេ បត្តសញ្ញិនោ អនធិគតេ អធិគតសញ្ញិនោ អសច្ឆិកតេ សច្ឆិកតសញ្ញិនោ
អធិមានេន អញ្ញំ ព្យាករឹសុ។ តេសំ អបរេន សមយេន រាគាយបិ ចិត្តំ នមតិ ទោសាយបិ ចិត្តំ
នមតិ មោហាយបិ ចិត្តំ នមតិ។ តេសំ កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ
មយញ្ចម្ហា អទិដ្ឋេ ទិដ្ឋសញ្ញិនោ អប្បត្តេ បត្តសញ្ញិនោ អនធិគតេ អធិគតសញ្ញិនោ
អសច្ឆិកតេ សច្ឆិកតសញ្ញិនោ អធិមានេន អញ្ញំ ព្យាករិម្ហា កច្ចិ នុ ខោ មយំ បារាជិកំ
អាបត្តឹ អាបន្នាតិ។ តេ[ឱ.ម. បោត្ថកេសុ អយំ បាឋោ ន ហោតិ។] អាយស្មតោ អានន្ទស្ស
ឯតមត្ថំ អារោចេសុំ។ អាយស្មា អានន្ទោ ភគវតោ ឯតមត្ថំ អារោចេសិ។ ហោន្តិយេវានន្ទ [ម.
យេ តេ អានន្ទ។] ភិក្ខូ អទិដ្ឋេ ទិដ្ឋសញ្ញិនោ អប្បត្តេ បត្តសញ្ញិនោ អនធិគតេ
អធិគតសញ្ញិនោ អសច្ឆិកតេ សច្ឆិកតសញ្ញិនោ អធិមានេន អញ្ញំ ព្យាករោន្តិ តញ្ច ខោ ឯតំ
អព្វោហារិកន្តិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ
អាមន្តេសិ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ
អនភិជានំ ឧត្តរិមនុស្សធម្មំ អត្តូបនាយិកំ អលមរិយញ្ញាណទស្សនំ សមុទាចរេយ្យ ឥតិ
ជានាមិ ឥតិ បស្សាមីតិ តតោ អបរេន សមយេន សមនុគ្គាហិយមានោ វា អសមនុគ្គាហិយមានោ វា
អាបន្នោ វិសុទ្ធាបេក្ខោ ឯវំ វទេយ្យ អជានមេវំ អាវុសោ អវចំ ជានាមិ អបស្សំ បស្សាមិ
តុច្ឆំ មុសា វិលបិន្តិ អញ្ញត្រ អធិមានា អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។
[២៣២] វេលានោះឯង
មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់ថាឃើញ ក្នុងហេតុដែលខ្លួនមិនឃើញ សំគាល់ថាដល់
ក្នុងហេតុដែលខ្លួនឥតបានដល់ សំគាល់ថាត្រាស់ដឹង
ក្នុងហេតុដែលខ្លួនឥតបានត្រាស់ដឹង សំគាល់ថាធ្វើឲ្យច្បាស់លាស់
ក្នុងហេតុដែលខ្លួនឥតបានធ្វើឲ្យច្បាស់លាស់ ហើយបានពោលអួតអរហត្តផលដោយសំគាល់ថាខ្លួនបានត្រាស់ដឹង។
លុះដល់សម័យដទៃមក ចិត្តរបស់ភិក្ខុទាំងនោះ ក៏ឱនទៅរករាគៈខ្លះ
ចិត្តឱនទៅរកទោសៈខ្លះ ចិត្តឱនទៅរកមោហៈខ្លះ។
សេចក្តីសង្ស័យក៏កើតឡើងដល់ភិក្ខុទាំងនោះថា សិក្ខាបទព្រះដ៏មានព្រះភាគ
ទ្រង់បានបញ្ញត្តរួចជាស្រេចហើយ ម្តេចឡើយក៏យើងមកសំគាល់ថាឃើញក្នុងហេតុដែលយើងឥតបានឃើញ
សំគាល់ថាដល់ក្នុងហេតុដែលយើងឥតបានដល់ សំគាល់ថាត្រាស់ដឹង
ក្នុងហេតុដែលយើងឥតបានត្រាស់ដឹង សំគាល់ថាធ្វើឲ្យច្បាស់លាស់
ក្នុងហេតុដែលយើងឥតបានធ្វើឲ្យច្បាស់លាស់ ហើយបានពោលអួតអរហត្តផល
ដោយសំគាល់ថាខ្លួនយើងបានត្រាស់ដឹង (ដូច្នេះ)
យើងប្រហែលជាត្រូវអាបត្តិបារាជិកទេដឹង។ ភិក្ខុទាំងនោះបានប្រាប់សេចក្តីនេះ
ដល់ព្រះអានន្ទដ៏មានអាយុ។ ព្រះអានន្ទដ៏មានអាយុ
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលអានន្ទ ភិក្ខុទាំងឡាយដែលមានសេចក្តីសំគាល់ថា
ឃើញក្នុងហេតុដែលខ្លួនឥតឃើញ សំគាល់ថាបានដល់ក្នុងហេតុដែលខ្លួនឥតបានដល់
សំគាល់ថាបានត្រាស់ដឹង ក្នុងហេតុដែលខ្លួនឥតបានត្រាស់ដឹង
សំគាល់ថាធ្វើឲ្យច្បាស់លាស់ ក្នុងហេតុដែលខ្លួនឥតបានធ្វើឲ្យច្បាស់លាស់
ហើយពោលអួតអរហត្តផល ដោយសេចក្តីសំគាល់ថា ខ្លួនបានត្រាស់ដឹង
ក៏អំពើដែលពោលអួតនេះជាអព្វោហារិក (មិនហៅថាជាអង្គនៃអាបត្តិឡើយ)។
ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មានព្រះភាគ
ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ហើយទ្រង់សំដែងធម្មីកថាក្នុងគ្រានោះ។បេ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ មិនដឹងច្បាស់ ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌មានញាណ
(សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់នូវកិលេស
គួរបង្អោនមកដាក់ក្នុងខ្លួនដោយពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ
លុះដល់សម័យដទៃអំពីនោះមក ទោះមានគេសាកសួរក្តី ឥតមានគេសាកសួរក្តី ក៏ហៅថា
ត្រូវអាបត្តិបារាជិកហើយ (ទោះបី) មានប្រាថ្នាចង់ឲ្យបរិសុទ្ធ
ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះទេ
(ប៉ុន្តែ) ពោលថាដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាឃើញ ខ្ញុំពោលកុហកសោះទេ
ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន វៀរលែងតែ
សំគាល់ថាខ្លួនបានត្រាស់ដឹង។
[២៣៣] យោ បនាតិ យោ យាទិសោ ។បេ។ ភិក្ខូតិ ។បេ។ អយំ
ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អនភិជានន្តិ អសន្តំ អភូតំ អសំវិជ្ជមានំ អជានន្តោ
អបស្សន្តោ អត្តនិ កុសលំ ធម្មំ អត្ថិ មេ កុសលា[តីសុបិ បោត្ថកេសុ កុសលោ ធម្មោតិ
ឯកវចននិទ្ទេសោ កតោ] ធម្មាតិ។ ឧត្តរិមនុស្សធម្មោ នាម ឈានំ វិមោក្ខំ សមាធិ សមាបត្តិ
ញាណទស្សនំ មគ្គភាវនា ផលសច្ឆិកិរិយា កិលេសប្បហានំ វិនីវរណតា ចិត្តស្ស សុញ្ញាគារេ
អភិរតិ។ អត្តូបនាយិកន្តិ តេ វា កុសលេ ធម្មេ អត្តនិ ឧបនេតិ អត្តានំ វា តេសុ កុសលេសុ
ធម្មេសុ ឧបនេតិ។ ញាណន្តិ តិស្សោ វិជ្ជា។ ទស្សនន្តិ យំ ញាណំ តំ ទស្សនំ យំ ទស្សនំ តំ
ញាណំ។ សមុទាចរេយ្យាតិ អារោចេយ្យ ឥត្ថិយា វា បុរិសស្ស វា គហដ្ឋស្ស វា បព្វជិតស្ស
វា។ ឥតិ ជានាមិ ឥតិ បស្សាមីតិ ជានាមហំ ឯតេ ធម្មេ បស្សាមហំ ឯតេ ធម្មេ អត្ថិ ច មេ
ឯតេ ធម្មា អហញ្ច ឯតេសុ ធម្មេសុ សន្ទិស្សាមីតិ។
[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ។បេ។
ត្រង់ពាក្យថា ភិក្ខុ។បេ។ ភិក្ខុដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចានេះ
សំដៅឲ្យឈ្មោះថា ភិក្ខុ ក្នុងអត្ថនេះ។ ត្រង់ពាក្យថា មិនដឹងច្បាស់ សេចក្តីថា
មិនដឹងមិនឃើញនូវកុសលធម៌ដែលមិនមាន មិនពិត មិនប្រាកដក្នុងខ្លួន
(ហើយចូលចិត្តថា) កុសលធម៌ទាំងឡាយរបស់អញមាន។ ឈាន
(គុណជាតសំរាប់ដុតបង់នូវកិលេស)១ វិមោក្ខ (គុណធម៌ដែលផុតស្រឡះចាករាគៈជាដើម)១
សមាធិ (សភាពដែលដំកល់ចិត្តស្មើមាំល្អក្នុងអារម្មណ៍)១ សមាបត្តិ
(គុណជាតិដែលដល់ព្រម)១ ញាណទស្សនៈ (កិរិយាឃើញដោយបញ្ញា)១ មគ្គភាវនា
(កិរិយាចំរើននូវមគ្គ)១ ផលសច្ឆិកិរិយា (ដំណើរធ្វើឲ្យច្បាស់លាស់នូវផល)១
កិលេសប្បហាន (កិរិយាលះបង់កិលេស)១ វិនីវរណតា ចិត្តស្ស
ចិត្តមាននីវរណធម៌ប្រាសហើយ១ សុញ្ញាគារេ អភិរតិ
សេចក្តីត្រេកអរក្នុងផ្ទះដ៏ស្ងាត់១ (ធម៌ទាំង១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម។ ត្រង់ពាក្យថា
បង្អោនមកដាក់ក្នុងខ្លួន សេចក្តីថា បង្អោនកងកុសលធម៌ទាំងនោះមកដាក់ក្នុងចិត្ត
ឬបង្អោនចិត្តទៅក្នុងកងកុសលធម៌ទាំងនោះ។ ត្រង់ពាក្យថា ញាណ បានដល់វិជ្ជា
គឺសេចក្តីដឹងវិសេស៣យ៉ាង។ ត្រង់ពាក្យថា ទស្សនៈ សេចក្តីថា ធម្មជាតណា ហៅថា ញាណ
ធម្មជាតនោះហៅថា ទស្សនៈ ធម្មជាតណាហៅថា ទស្សនៈ ធម្មជាតនោះហៅថា ញាណ។ ត្រង់ពាក្យថា
ពោលអួត សេចក្តីថា ប្រាប់ដល់ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី។
ត្រង់ពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ សេចក្តីថា ខ្ញុំដឹងធម៌នេះ
ខ្ញុំឃើញធម៌នេះ ម្យ៉ាងទៀត ធម៌នេះជារបស់ខ្ញុំ ៗក៏យល់ជាក់ច្បាស់ក្នុងធម៌នេះហើយ។
[២៣៤] តតោ អបរេន សមយេនាតិ យស្មឹ ខណេ សមុទាចិណ្ណំ ហោតិ
តំ ខណំ តំ លយំ តំ មុហុត្តំ វីតិវត្តេ។ សមនុគ្គាហិយមានោតិ យំ វត្ថុ បដិញ្ញាតំ ហោតិ
តស្មឹ វត្ថុស្មឹ សមនុគ្គាហិយមានោ កឹ តេ អធិគតំ កិន្តិ តេ អធិគតំ កទា តេ អធិគតំ
កត្ថ តេ អធិគតំ កតមេ តេ កិលេសា បហីនា កតមេសំ ត្វំ ធម្មានំ លាភីតិ។
អសមនុគ្គាហិយមានោតិ ន កេនចិ វុច្ចមានោ។ អាបន្នោតិ បាបិច្ឆោ ឥច្ឆាបកតោ អសន្តំ អភូតំ
ឧត្តរិមនុស្សធម្មំ ឧល្លបិត្វា បារាជិកំ អាបត្តឹ អាបន្នោ ហោតិ។ វិសុទ្ធាបេក្ខោតិ
គិហី វា ហោតុកាមោ ឧបាសកោ វា ហោតុកាមោ អារាមិកោ វា ហោតុកាមោ សាមណេរោ វា ហោតុកាមោ។
អជានមេវំ អាវុសោ អវចំ ជានាមិ អបស្សំ បស្សាមីតិ នាហំ ឯតេ ធម្មេ ជានាមិ នាហំ ឯតេ
ធម្មេ បស្សាមិ នត្ថិ ច មេ ឯតេ ធម្មា ន ចាហំ ឯតេសុ ធម្មេសុ សន្ទិស្សាមីតិ។ តុច្ឆំ
មុសា វិលបិន្តិ តុច្ឆកំ មយា ភណិតំ មុសា មយា ភណិតំ អភូតំ មយា ភណិតំ អសន្តំ មយា
ភណិតំ[ឥទំ បាឋត្តយំ ឱ.ម. បោត្ថកេសុ ន បញ្ញាយតិ។] អជានន្តេន មយា ភណិតំ។ អញ្ញត្រ
អធិមានាតិ ឋបេត្វា អធិមានំ។
[២៣៤] ត្រង់ពាក្យថា លុះដល់សម័យដទៃពីនោះមក សេចក្តីថា
កិរិយាពោលអួតក្នុងខណៈណា លុះដល់សម័យដែលកន្លងនូវខណៈ នូវស្របក់
នូវពេលមួយរំពេចនោះមក។ ត្រង់ពាក្យថា ទោះមានគេសាកសួរក្តី សេចក្តីថា
វត្ថុណាដែលខ្លួនបានប្តេជ្ញាហើយ ក៏មានអ្នកឯទៀតគេសាកសួរចំពោះវត្ថុនោះថា
ធម៌អ្វីខ្លះដែលលោកបានត្រាស់ដឹង ព្រោះហេតុដូចម្តេច បានជាលោកបានត្រាស់ដឹង
លោកបានត្រាស់ដឹងពីអង្កាល់ លោកបានត្រាស់ដឹងក្នុងទីណា
កិលេសណាខ្លះដែលលោកបានលះរួចហើយ លោកបានធម៌ដូចម្តេចខ្លះ។ ត្រង់ពាក្យថា
ទោះឥតមានគេសាកសួរក្តី សេចក្តីថា ឥតមានអ្នកណាមួយសួរដណ្តឹងឡើយ។
ត្រង់ពាក្យថា ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ សេចក្តីថា (ភិក្ខុ)
មានសេចក្តីប្រាថ្នាអាក្រក់ គឺសេចក្តីប្រាថ្នាគ្របសង្កត់
ហើយពោលអួតឧត្តរិមនុស្សធម៌ដែលមិនពិត មិនប្រាកដ ក៏ហៅថា
ត្រូវអាបត្តិបារាជិកហើយ។ ត្រង់ពាក្យថា មានប្រាថ្នាចង់ឲ្យបរិសុទ្ធ សេចក្តីថា
(ភិក្ខុនោះ) ទោះមានប្រាថ្នាចង់ទៅជាគ្រហស្ថក្តី ចង់ទៅជាឧបាសកក្តី
ចង់ទៅជាញោមវត្តក្តី ចង់ទៅជាសាមណេរក្តី។ ត្រង់ពាក្យថា ម្នាលអាវុសោ
ខ្ញុំមិនដឹងយ៉ាងនេះ ហើយពោលថាដឹង ខ្ញុំមិនបានឃើញយ៉ាងនេះ ហើយពោលថាបានឃើញ
សេចក្តីថា ខ្ញុំមិនបានដឹងធម៌នេះទេ ខ្ញុំមិនបានឃើញធម៌នេះទេ ធម៌នេះ
ខ្ញុំគ្មានទេ ខ្ញុំនឹងបានឃើញច្បាស់ក្នុងធម៌នេះក៏ទេ។ ត្រង់ពាក្យថា
ខ្ញុំពោលកុហកសោះទេ សេចក្តីថា ខ្ញុំពោលសោះទទេ ខ្ញុំពោលកុហកទេ
ខ្ញុំពោលមិនពិតទេ ខ្ញុំពោលមិនប្រាកដទេ ខ្ញុំបានជាជ្រុលពោល
មកពីហេតុមិនដឹងសោះទេ។ ត្រង់ពាក្យថា វៀរលែងតែសំគាល់ថាខ្លួនបានត្រាស់ដឹង
សេចក្តីថា លើកលែងតែខ្លួនបានត្រាស់ដឹងមែន។
[២៣៥] អយម្បីតិ បុរិមេ ឧបាទាយ វុច្ចតិ។ បារាជិកោ ហោតីតិ
សេយ្យថាបិ នាម តាលោ មត្ថកច្ឆិន្នោ អភព្វោ បុន វិរុឡ្ហិយា ឯវមេវ ភិក្ខុ បាបិច្ឆោ
ឥច្ឆាបកតោ អសន្តំ អភូតំ ឧត្តរិមនុស្សធម្មំ ឧល្លបិត្វា អស្សមណោ ហោតិ អសក្យបុត្តិយោ
តេន វុច្ចតិ បារាជិកោ ហោតីតិ។ អសំវាសោតិ សំវាសោ នាម ឯកកម្មំ ឯកុទ្ទេសោ សមសិក្ខតា
ឯសោ សំវាសោ នាម។ សោ តេន សទ្ធឹ នត្ថិ តេន វុច្ចតិ អសំវាសោតិ។
[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី
ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុងសិក្ខាបទមុន។ ត្រង់ពាក្យថា បារាជិក សេចក្តីថា
ធម្មតាដើមត្នោត តែមានកកំបុតហើយ មិនអាចនឹងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ
ភិក្ខុដែលមានប្រាថ្នាអាក្រក់ គឺសេចក្តីប្រាថ្នាគ្របសង្កត់ ហើយពោលអួតឧត្តរិមនុស្សធម្ម
ដែលមិនមាន មិនកើតក្នុងខ្លួន មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ
ក៏មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបតថាគតពោលថា ត្រូវអាបត្តិបារាជិក។
ត្រង់ពាក្យថា រកសំវាសគ្មាន ដែលហៅថា សំវាសនោះ គឺសង្ឃកម្មជាមួយគ្នា
បាតិមោក្ខុទ្ទេសជាមួយគ្នា សេចក្តីសិក្សាស្មើគ្នា នេះហៅថា សំវាស។
ភិក្ខុនោះគ្មានសំវាសដូច្នេះទេ ព្រោះហេតុនោះ បានជាតថាគតពោលថា រកសំវាសគ្មាន។
[២៣៦] ឧត្តរិមនុស្សធម្មោ នាម ឈានំ វិមោក្ខំ សមាធិ
សមាបត្តិ ញាណទស្សនំ មគ្គភាវនា ផលសច្ឆិកិរិយា កិលេសប្បហានំ វិនីវរណតា ចិត្តស្ស
សុញ្ញាគារេ អភិរតិ។ ឈានន្តិ បឋមំ ឈានំ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ។
វិមោក្ខោតិ សុញ្ញតោ វិមោក្ខោ អនិមិត្តោ វិមោក្ខោ អប្បណិហិតោ វិមោក្ខោ។ សមាធីតិ
សុញ្ញតោ សមាធិ អនិមិត្តោ សមាធិ អប្បណិហិតោ សមាធិ។ សមាបត្តីតិ សុញ្ញតា សមាបត្តិ
អនិមិត្តា សមាបត្តិ អប្បណិហិតា សមាបត្តិ។ ញាណន្តិ តិស្សោ វិជ្ជា។ មគ្គភាវនាតិ
ចត្តារោ សតិប្បដ្ឋានា ចត្តារោ សម្មប្បធានា ចត្តារោ ឥទ្ធិបាទា បញ្ចិន្ទ្រិយានិ បញ្ច
ពលានិ សត្ត ពោជ្ឈង្គា អរិយោ អដ្ឋង្គិកោ មគ្គោ។ ផលសច្ឆិកិរិយាតិ សោតាបត្តិផលស្ស
សច្ឆិកិរិយា សកទាគាមិផលស្ស សច្ឆិកិរិយា អនាគាមិផលស្ស សច្ឆិកិរិយា អរហត្តផលស្ស
សច្ឆិកិរិយា។ កិលេសប្បហានន្តិ រាគស្ស បហានំ ទោសស្ស បហានំ មោហស្ស បហានំ។ វិនីវរណតា
ចិត្តស្សាតិ រាគា ចិត្តំ វិនីវរណតា ទោសា ចិត្តំ វិនីវរណតា មោហា ចិត្តំ វិនីវរណតា។
សុញ្ញាគារេ អភិរតីតិ បឋមេន ឈានេន សុញ្ញាគារេ អភិរតិ ទុតិយេន ឈានេន សុញ្ញាគារេ
អភិរតិ តតិយេន ឈានេន សុញ្ញាគារេ អភិរតិ ចតុត្ថេន ឈានេន សុញ្ញាគារេ អភិរតិ។
[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១
វិមោក្ខ១ សមាធិ១ សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១
វិនីវរណតា ចិត្តស្ស១ សុញ្ញាគារេ អភិរតិ១។ ត្រង់ពាក្យថា ឈាន បានខាងបឋមជ្ឈាន
ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ត្រង់ពាក្យថា វិមោក្ខ (នោះ)
បានខាងឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។ ត្រង់ពាក្យថា សមាធិ
(នោះ) បានខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ។ ត្រង់ពាក្យថា សមាបត្តិ
(នោះ) បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។ ត្រង់ពាក្យថា
ញាណ (នោះ) បានខាង ត្រៃវិជ្ជា។ ត្រង់ពាក្យថា មគ្គភាវនា (នោះ) បានខាង
សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧
មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ។ ត្រង់ពាក្យថា ផលសច្ឆិកិរិយា (នោះ) បានខាង
ធ្វើឲ្យច្បាស់លាស់នូវសោតាបត្តិផល ធ្វើឲ្យច្បាស់លាស់នូវសកទាគាមិផល ធ្វើឲ្យច្បាស់លាស់នូវនូវអនាគាមិផល
ធ្វើឲ្យច្បាស់លាស់នូវអរហត្តផល។ ត្រង់ពាក្យថា កិលេសប្បហាន (នោះ) បានខាង
កិរិយាលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ ត្រង់ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ)
បានខាង ការហាមឃាត់ចិត្តចាករាគៈ ហាមឃាត់ចិត្តចាកទោសៈ ហាមឃាត់ចិត្តចាកមោហៈ។ ត្រង់ពាក្យថា
សុញ្ញាគារេ អភិរតិ (នោះ) បានខាង ឯសេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ ដោយបឋមជ្ឈាន
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយទុតិយជ្ឈាន
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយតតិយជ្ឈាន
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយចតុត្ថជ្ឈាន។
[២៣៧] តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។
បញ្ចហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស
បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា
ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ
វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ
រុចឹ វិនិធាយ ភាវំ។
[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៤យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ
ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៧យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
ត្រូវអាបត្តិបារាជិក។
[២៣៨] តីហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។
បញ្ចហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស
បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា
ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ
វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សមាបជ្ជាមីតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ
រុចឹ វិនិធាយ ភាវំ។
[២៣៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៣៩] តីហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សមាបន្នោតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។
បញ្ចហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស
បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា
មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សមាបន្នោតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ
វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សមាបន្នោតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ
រុចឹ វិនិធាយ ភាវំ។
[២៣៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានចូលបឋមជ្ឈាន ដោយអាការ ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៤យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន
ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៦យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៤០] តីហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។
បញ្ចហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស
បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា
មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ
វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមស្ស ឈានស្ស លាភិម្ហីតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ
រុចឹ វិនិធាយ ភាវំ។
[២៤០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ
៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ
ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
ត្រូវអាបត្តិបារាជិក។
[២៤១] តីហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។
បញ្ចហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស
បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា
ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ
វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមស្ស ឈានស្ស វសិម្ហីតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ
រុចឹ វិនិធាយ ភាវំ។
[២៤១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន
ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន
ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
ត្រូវអាបត្តិបារាជិក។
[២៤២] តីហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ។
បញ្ចហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស
បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា
មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ។ ឆហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ
ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ
វិនិធាយ ខន្តឹ វិនិធាយ រុចឹ។ សត្តហាការេហិ បឋមំ ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា
ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា
ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ
រុចឹ វិនិធាយ ភាវំ (យថា ឥទំ បឋមំ ឈានំ វិត្ថារិតំ ឯវំ សព្វំបិ វិត្ថារេតព្វំ[ឥទំ
វចនំ ឱរោបិយបោត្ថកេ ឥតរេសំ ឈានានំ ឱសានវារេ ឋបិតំ អម្ហាកម្បន បោត្ថកេ
មរម្មរាមញ្ញបោត្ថកេសុ ច ឥធ ឋបិតន្តិ ទដ្ឋព្វំ។]។
[២៤២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ
ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ
ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
ត្រូវអាបត្តិបារាជិក (បឋមជ្ឈាននេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង
ឲ្យពិស្តារហើយយ៉ាងណា ឈានទាំងពួងមាន ទុតិយជ្ឈានជាដើម
បណ្ឌិតត្រូវសំដែងឲ្យពិស្តារ យ៉ាងនោះផងចុះ)។
[២៤៣] តីហាការេហិ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ
សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ចតុត្ថស្ស ឈានស្ស លាភិម្ហិ វសិម្ហិ ចតុត្ថំ ឈានំ
សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា
ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ
ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។
[២៤៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយដោយអាការ៣ [ត្រង់ឈានទាំង៣ គឺទុតិយជ្ឈាន១
តតិយជ្ឈាន១ ចតុត្ថជ្ឈាន១ នេះ ក្នុងឈានមួយៗ ត្រូវប្រែជា៥លើកៗ ដូចជាបឋមជ្ឈានដែរ
គឺទុតិយជ្ឈានប្រកបដោយអាការ៣យ៉ាង ទុតិយជ្ឈានប្រកបដោយអាការ៤យ៉ាង
ទុតិយជ្ឈានប្រកបដោយអាការ ៥យ៉ាង ទុតិយជ្ឈានប្រកបដោយអាការ៦យ៉ាង
ទុតិយជ្ឈានប្រកបដោយអាការ៧យ៉ាង។ តតិយជ្ឈាន ប្រកបដោយអាការ៣យ៉ាង ៤យ៉ាង ៥យ៉ាង
៦យ៉ាង ៧យ៉ាង។ ចតុត្ថជ្ឈានប្រកបដោយអាការ៣យ៉ាង ៤យ៉ាង ៥យ៉ាង ៦យ៉ាង ៧យ៉ាង។] យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
ត្រូវអាបត្តិបារាជិក។
[២៤៤] តីហាការេហិ សុញ្ញតំ វិមោក្ខំ អនិមិត្តំ វិមោក្ខំ
អប្បណិហិតំ វិមោក្ខំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អប្បណិហិតស្ស វិមោក្ខស្ស
លាភិម្ហិ វសិម្ហិ អប្បណិហិតោ វិមោក្ខោ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស
អាបត្តិ បារាជិកស្ស ។បេ។
[២៤៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតវិមោក្ខ
អប្បណិហិតវិមោក្ខ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៤៥] តីហាការេហិ សុញ្ញតំ សមាធឹ អនិមិត្តំ សមាធឹ
អប្បណិហិតំ សមាធឹ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អប្បណិហិតស្ស សមាធិស្ស លាភិម្ហិ
វសិម្ហិ អប្បណិហិតោ សមាធិ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស។បេ។
[២៤៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាធិ អប្បណិហិតសមាធិ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៦] តីហាការេហិ សុញ្ញតំ សមាបត្តឹ អនិមិត្តំ សមាបត្តឹ
អប្បណិហិតំ សមាបត្តឹ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អប្បណិហិតាយ សមាបត្តិយា
លាភិម្ហិ វសិម្ហិ អប្បណិហិតា សមាបត្តិ សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស
អាបត្តិ បារាជិកស្ស។បេ។
[២៤៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាបត្តិ
អប្បណិហិតសមាបត្តិ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៤៧] តីហាការេហិ តិស្សោ វិជ្ជា សមាបជ្ជឹ សមាបជ្ជាមិ
សមាបន្នោ តិស្សន្នំ វិជ្ជានំ លាភិម្ហិ វសិម្ហិ តិស្សោ វិជ្ជា សច្ឆិកតា មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។។បេ។
[២៤៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានដល់នូវត្រៃវិជ្ជា អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងត្រៃវិជ្ជា ត្រៃវិជ្ជាអាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៤៨] តីហាការេហិ ចត្តារោ សតិប្បដ្ឋានេ ចត្តារោ
សម្មប្បធានេ ចត្តារោ ឥទ្ធិបាទេ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ចតុន្នំ ឥទ្ធិបាទានំ
លាភិម្ហិ វសិម្ហិ ចត្តារោ ឥទ្ធិបាទា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស។។បេ។
[២៤៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានដល់នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងឥទ្ធិបាទ៤ ឥទ្ធិបាទ៤ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៩] តីហាការេហិ បញ្ចិន្ទ្រិយានិ បញ្ច ពលានិ សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ បញ្ចន្នំ ពលានំ លាភិម្ហិ វសិម្ហិ បញ្ច ពលានិ សច្ឆិកតានិ មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។។បេ។
[២៤៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវឥន្ទ្រិយ៥ ពល៥ អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពល៥ ពល៥ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥០] តីហាការេហិ សត្ត ពោជ្ឈង្គេ សមាបជ្ជឹ សមាបជ្ជាមិ
សមាបន្នោ សត្តន្នំ ពោជ្ឈង្គានំ លាភិម្ហិ វសិម្ហិ សត្ត ពោជ្ឈង្គា សច្ឆិកតា មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។
[២៥០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានត្រាស់ដឹងហើយ កំពុងត្រាស់ដឹង បានត្រាស់ដឹងនូវពោជ្ឈង្គ៧
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពោជ្ឈង្គ៧ ពោជ្ឈង្គ៧
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥១] តីហាការេហិ អរិយំ អដ្ឋង្គិកំ មគ្គំ សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ អរិយស្ស អដ្ឋង្គិកស្ស មគ្គស្ស លាភិម្ហិ វសិម្ហិ អរិយោ
អដ្ឋង្គិកោ មគ្គោ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។
[២៥១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានត្រាស់ដឹងហើយ កំពុងត្រាស់ដឹង
បានត្រាស់ដឹងនូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ
មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៥២] តីហាការេហិ សោតាបត្តិផលំ សកទាគាមិផលំ អនាគាមិផលំ
អរហត្តផលំ[ឱ.ម. អរហត្តំ] សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ អរហត្តផលស្ស [អរហត្តស្ស។]
លាភិម្ហិ វសិម្ហិ អរហត្តផលំ[ឱ.ម. អរហត្តំ] សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស
អាបត្តិ បារាជិកស្ស។បេ។
[២៥២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានសម្រេចហើយ កំពុងសម្រេច បានសម្រេចនូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល
អរហត្តផល អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអរហត្តផល អរហត្តផល
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៣] តីហាការេហិ រាគោ មេ ចត្តោ រាគោ មេ វន្តោ រាគោ មេ
មុត្តោ រាគោ មេ បហីនោ រាគោ មេ បដិនិស្សដ្ឋោ រាគោ មេ ឧក្ខេដិតោ រាគោ មេ
សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។ តីហាការេហិ ទោសោ មេ
ចត្តោ។បេ។ មោហោ មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។
[២៥៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
រាគៈអាត្មាបានកំចាត់បង់ហើយ រាគៈអាត្មាបានខ្ជាក់ចោលហើយ រាគៈអាត្មាបាន (ធ្វើ)
ឲ្យផុតហើយ រាគៈអាត្មាបានបន្សាត់ចេញហើយ រាគៈអាត្មាបានរលាស់ចោលហើយ
រាគៈអាត្មាបានរើចោលហើយ រាគៈអាត្មាបានគាស់រំលើងហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ទោសៈអាត្មាបានកំចាត់បង់ហើយ។បេ។
មោហៈអាត្មាបានកំចាត់បង់ហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតហើយ
បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានរើចោលហើយ បានគាស់រំលើងហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៥៤] តីហាការេហិ រាគា មេ ចិត្តំ វិនីវរណំ ទោសា មេ
ចិត្តំ វិនីវរណំ មោហា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស ។បេ។ បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ
ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ
វិនិធាយ ភាវំ។
[២៥៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ចិត្តរបស់អាត្មាមានសេចក្តីរារាំងប្រាស គឺផុតស្រឡះហើយចាករាគៈ
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
សុទ្ធិកវារ ចប់។
[២៥៥] តីហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស ទុតិយស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច
ឈានំ ទុតិយញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។
តីហាការេហិ បឋមញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច
ឈានស្ស តតិយស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ តតិយញ្ច ឈានំ សច្ឆិកតំ
មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។ តីហាការេហិ បឋមញ្ច ឈានំ
ចតុត្ថញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស ចតុត្ថស្ស ច ឈានស្ស
លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ ចតុត្ថញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស
អាបត្តិ បារាជិកស្ស ។បេ។
[២៥៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈានផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈាន និងទុតិយជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង តតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង តតិយជ្ឈានផង បឋមជ្ឈាន និងតតិយជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង ចតុត្ថជ្ឈានផង បឋមជ្ឈាន និងចតុត្ថជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៦] តីហាការេហិ បឋមញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ
បឋមញ្ច ឈានំ អនិមិត្តញ្ច វិមោក្ខំ បឋមញ្ច ឈានំ អប្បណិហិតញ្ច វិមោក្ខំ សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អប្បណិហិតស្ស ច វិមោក្ខស្ស លាភិម្ហិ វសិម្ហិ
បឋមញ្ច ឈានំ អប្បណិហិតោ ច វិមោក្ខោ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស។បេ។
[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង
បឋមជ្ឈានផង អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង អប្បណិហិតវិមោក្ខផង បឋមជ្ឈាន និងអប្បណិហិតវិមោក្ខ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៧] តីហាការេហិ បឋមញ្ច ឈានំ សុញ្ញតញ្ច សមាធឹ បឋមញ្ច
ឈានំ អនិមិត្តញ្ច សមាធឹ បឋមញ្ច ឈានំ អប្បណិហិតញ្ច សមាធឹ សមាបជ្ជឹ សមាបជ្ជាមិ
សមាបន្នោ បឋមស្ស ច ឈានស្ស អប្បណិហិតស្ស ច សមាធិស្ស លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ
អប្បណិហិតោ ច សមាធិ សច្ឆិកតោ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។
[២៥៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតសមាធិផង បឋមជ្ឈានផង អនិមិត្តសមាធិផង
បឋមជ្ឈានផង អប្បណិហិតសមាធិផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង អប្បណិហិតសមាធិផង បឋមជ្ឈាន និងអប្បណិហិតសមាធិ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៨] តីហាការេហិ បឋមញ្ច ឈានំ សុញ្ញតញ្ច សមាបត្តឹ
បឋមញ្ច ឈានំ អនិមិត្តញ្ច សមាបត្តឹ បឋមញ្ច ឈានំ អប្បណិហិតញ្ច សមាបត្តឹ សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អប្បណិហិតាយ ច សមាបត្តិយា លាភិម្ហិ វសិម្ហិ
បឋមញ្ច ឈានំ អប្បណិហិតា ច សមាបត្តិ សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស។បេ។
[២៥៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតសមាបត្តិផង បឋមជ្ឈានផង
អនិមិត្តសមាបត្តិផង បឋមជ្ឈានផង អប្បណិហិតសមាបត្តិផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង អប្បណិហិតសមាបត្តិផង បឋមជ្ឈាន
និងអប្បណិហិតសមាបត្តិ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៥៩] តីហាការេហិ បឋមញ្ច ឈានំ តិស្សោ ច វិជ្ជា សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស តិស្សន្នញ្ច វិជ្ជានំ លាភិម្ហិ វសិម្ហិ
បឋមញ្ច ឈានំ តិស្សោ ច វិជ្ជា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស ។បេ។
[២៥៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានចូលកាន់បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ត្រៃវិជ្ជាផង បឋមជ្ឈាន និងត្រៃវិជ្ជា
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦០] តីហាការេហិ បឋមញ្ច ឈានំ ចត្តារោ ច សតិប្បដ្ឋានេ
បឋមញ្ច ឈានំ ចត្តារោ ច សម្មប្បធានេ បឋមញ្ច ឈានំ ចត្តារោ ច ឥទ្ធិបាទេ សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស ចតុន្នញ្ច ឥទ្ធិបាទានំ លាភិម្ហិ វសិម្ហិ
បឋមញ្ច ឈានំ ចត្តារោ ច ឥទ្ធិបាទា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស។បេ។
[២៦០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានដល់នូវបឋមជ្ឈានផង សតិបដ្ឋាន៤ផង បឋមជ្ឈានផង សម្មប្បធាន៤ផង
បឋមជ្ឈានផង ឥទ្ធិបាទ៤ផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង ឥទ្ធិបាទ៤ផង បឋមជ្ឈាន និងឥទ្ធិបាទ៤ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦១] តីហាការេហិ បឋមញ្ច ឈានំ បញ្ច ច ឥន្ទ្រិយានិ
បឋមញ្ច ឈានំ បញ្ច ច ពលានិ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស
បញ្ចន្នញ្ច ពលានំ លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ បញ្ច ច ពលានិ សច្ឆិកតានិ មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។
[២៦១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានដល់នូវបឋមជ្ឈានផង ឥន្ទ្រិយ៥ផង បឋមជ្ឈានផង ពល៥ផង
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ពល៥ផង បឋមជ្ឈាន និងពល៥
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦២] តីហាការេហិ បឋមញ្ច ឈានំ សត្ត ច ពោជ្ឈង្គេ
សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស សត្តន្នញ្ច ពោជ្ឈង្គានំ លាភិម្ហិ
វសិម្ហិ បឋមញ្ច ឈានំ សត្ត ច ពោជ្ឈង្គា សច្ឆិកតា មយាតិ សម្បជានមុសា ភណន្តស្ស
អាបត្តិ បារាជិកស្ស ។បេ។
[២៦២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានដល់នូវបឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ពោជ្ឈង្គ៧ផង បឋមជ្ឈាន និងពោជ្ឈង្គ៧
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៣] តីហាការេហិ បឋមញ្ច ឈានំ អរិយញ្ច អដ្ឋង្គិកំ មគ្គំ
សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស ច ឈានស្ស អរិយស្ស ច អដ្ឋង្គិកស្ស មគ្គស្ស
លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ អរិយោ ច អដ្ឋង្គិកោ មគ្គោ សច្ឆិកតោ មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។
[២៦៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានដល់នូវបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង
ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង បឋមជ្ឈាននិង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៤] តីហាការេហិ បឋមញ្ច ឈានំ សោតាបត្តិផលញ្ច បឋមញ្ច
ឈានំ សកទាគាមិផលញ្ច បឋមញ្ច ឈានំ អនាគាមិផលញ្ច បឋមញ្ច ឈានំ អរហត្តផលញ្ច [យំ ឥធ
អរហត្តផលន្តិ ច អរហត្តផលស្សាតិ ច ទិស្សតិ តំ ឱរោបិយមរម្មបោត្ថកេសុ អរហត្តន្តិ ច
អរហត្តស្សាតិ ច ទិស្សតីតិ សព្វត្ថ ញាតព្វំ។] សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ បឋមស្ស
ច ឈានស្ស អរហត្តផលស្ស [យំ ឥធ អរហត្តផលន្តិ ច អរហត្តផលស្សាតិ ច ទិស្សតិ តំ
ឱរោបិយមរម្មបោត្ថកេសុ អរហត្តន្តិ ច អរហត្តស្សាតិ ច ទិស្សតីតិ សព្វត្ថ ញាតព្វំ។] ច
លាភិម្ហិ វសិម្ហិ បឋមញ្ច ឈានំ អរហត្តផលញ្ច សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស
អាបត្តិ បារាជិកស្ស។បេ។
[២៦៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ
កំពុងដល់ បានដល់នូវបឋមជ្ឈានផង សោតាបត្តិផលផង បឋមជ្ឈានផង សកទាគាមិផលផង
បឋមជ្ឈានផង អនាគាមិផលផង បឋមជ្ឈានផង អរហត្តផលផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង អរហត្តផលផង បឋមជ្ឈាន និងអរហត្តផល
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៥] តីហាការេហិ បឋមញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ
សមាបន្នោ រាគោ ច មេ ចត្តោ ។បេ។ បឋមញ្ច ឈានំ សមាបជ្ជឹ ។បេ។ ទោសោ ច មេ ចត្តោ ។បេ។
បឋមញ្ច ឈានំ សមាបជ្ជឹ ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ
ឧក្ខេដិតោ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស ។បេ។
[២៦៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈាន ទាំងរាគៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។
អាត្មាបានចូលហើយ កាន់បឋមជ្ឈាន។បេ។ ទាំងទោសៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។
អាត្មាបានចូលហើយ កាន់បឋមជ្ឈាន។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ
បានខ្ជាក់ចោលហើយ បានធ្វើឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ
បានគាស់រំលើងហើយ បានរើចោលហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៦] តីហាការេហិ បឋមញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ
សមាបន្នោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ
វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា
ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ
ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។
[២៦៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈាន ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ
ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ
បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត
បិទបាំងសេចក្តីពិតត្រង់ ត្រូវអាបត្តិបារាជិក។បេ។
ខណ្ឌចក្ក ចប់
[២៦៧] តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជឹ
សមាបជ្ជាមិ សមាបន្នោ ទុតិយស្ស ច ឈានស្ស តតិយស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ
ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស ។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សមាបជ្ជឹ សមាបជ្ជាមិ
សមាបន្នោ ទុតិយស្ស ច ឈានស្ស ចតុត្ថស្ស ច ឈានស្ស លាភិម្ហិ វសិម្ហិ ទុតិយញ្ច ឈានំ
ចតុត្ថញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។
តីហាការេហិ ទុតិយញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ ទុតិយញ្ច ឈានំ អនិមិត្តញ្ច វិមោក្ខំ
ទុតិយញ្ច ឈានំ អប្បណិហិតញ្ច វិមោក្ខំ ទុតិយញ្ច ឈានំ សុញ្ញតញ្ច សមាធឹ ទុតិយញ្ច ឈានំ
អនិមិត្តញ្ច សមាធឹ ទុតិយញ្ច ឈានំ អប្បណិហិតញ្ច សមាធឹ ទុតិយញ្ច ឈានំ សុញ្ញតញ្ច
សមាបត្តឹ ទុតិយញ្ច ឈានំ អនិមិត្តញ្ច សមាបត្តឹ ទុតិយញ្ច ឈានំ អប្បណិហិតញ្ច សមាបត្តឹ
ទុតិយញ្ច ឈានំ តិស្សោ ច វិជ្ជា ទុតិយញ្ច ឈានំ ចត្តារោ ច សតិប្បដ្ឋានេ ទុតិយញ្ច
ឈានំ ចត្តារោ ច សម្មប្បធានេ ទុតិយញ្ច ឈានំ ចត្តារោ ច ឥទ្ធិបាទេ ទុតិយញ្ច ឈានំ បញ្ច
ច ឥន្ទ្រិយានិ ទុតិយញ្ច ឈានំ បញ្ច ច ពលានិ ទុតិយញ្ច ឈានំ សត្ត ច ពោជ្ឈង្គេ
ទុតិយញ្ច ឈានំ អរិយញ្ច អដ្ឋង្គិកំ មគ្គំ ទុតិយញ្ច ឈានំ សោតាបត្តិផលញ្ច ទុតិយញ្ច
ឈានំ សកទាគាមិផលញ្ច ទុតិយញ្ច ឈានំ អនាគាមិផលញ្ច ទុតិយញ្ច ឈានំ អរហត្តផលញ្ច
សមាបជ្ជឹ ។បេ។ ទុតិយញ្ច ឈានំ សមាបជ្ជឹ រាគោ ច មេ ចត្តោ ។បេ។ ទោសោ ច មេ ចត្តោ ។បេ។
មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោ។បេ។
ទុតិយញ្ច ឈានំ សមាបជ្ជឹ រាគា ច មេ ចិត្តំ វិនីវរណំ ទុតិយញ្ច ឈានំ សមាបជ្ជឹ ទោសា ច
មេ ចិត្តំ វិនីវរណំ ទុតិយញ្ច ឈានំ សមាបជ្ជឹ មោហា ច មេ ចិត្តំ វិនីវរណន្តិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ បឋមញ្ច
ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ ទុតិយស្ស ច ឈានស្ស បឋមស្ស ច ឈានស្ស លាភិម្ហិ
វសិម្ហិ ទុតិយញ្ច ឈានំ បឋមញ្ច ឈានំ សច្ឆិកតំ មយាតិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស ។បេ។
[២៦៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់ទុតិយជ្ឈានផង តតិយជ្ឈានផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយ ក្នុងទុតិយជ្ឈានផង តតិយជ្ឈានផង ទុតិយជ្ឈាន និងតតិយជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់ទុតិយជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ
ក្នុងទុតិយជ្ឈានផង ចតុត្ថជ្ឈានផង ទុតិយជ្ឈាន និងចតុត្ថជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវទុតិយជ្ឈានផង សុញ្ញតវិមោក្ខផង ទុតិយជ្ឈានផង អនិមិត្តវិមោក្ខផង
ទុតិយជ្ឈានផង អប្បណិហិតវិមោក្ខផង ទុតិយជ្ឈានផង សុញ្ញតសមាធិផង ទុតិយជ្ឈានផង
អនិមិត្តសមាធិផង ទុតិយជ្ឈានផង អប្បណិហិតសមាធិផង ទុតិយជ្ឈានផង
សុញ្ញតសមាបត្តិផង ទុតិយជ្ឈានផង អនិមិត្តសមាបត្តិផង ទុតិយជ្ឈានផង
អប្បណិហិតសមាបត្តិផង ទុតិយជ្ឈានផង ត្រៃវិជ្ជាផង ទុតិយជ្ឈានផង សតិប្បដ្ឋាន៤ផង
ទុតិយជ្ឈានផង សម្មប្បធាន៤ផង ទុតិយជ្ឈានផង ឥទ្ធិបាទ៤ផង ទុតិយជ្ឈានផង
ឥន្ទ្រិយ៥ផង ទុតិយជ្ឈានផង ពល៥ផង ទុតិយជ្ឈានផង ពោជ្ឈង្គ៧ផង ទុតិយជ្ឈានផង
មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង ទុតិយជ្ឈានផង សោតាបត្តិផលផង ទុតិយជ្ឈានផង
សកទាគាមិផលផង ទុតិយជ្ឈានផង អនាគាមិផលផង ទុតិយជ្ឈានផង អរហត្តផលផង។បេ។
អាត្មាបានចូលហើយកាន់ទុតិយជ្ឈាន ទាំងរាគៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។
ទាំងទោសៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ
បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ
បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន
ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាករាគៈ អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈាន ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាកទោសៈ
អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាកមោហៈ
ត្រូវអាបត្តិបារាជិក។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់ទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយក្នុងទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈាន និងបឋមជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ពទ្ធចក្ក ចប់។
ឯវំ ឯកេកំ មូលំ កាតូន ពទ្ធចក្កំ [ចក្កំ] បរិវត្តកំ
កត្តព្វំ។
បណ្ឌិតត្រូវធ្វើពទ្ធចក្កឲ្យមានបទផ្លាស់ប្តូរគ្នា
ធ្វើតាមមូលមួយៗដូចន័យដែលព្រះសម្ពុទ្ធ ទ្រង់សំដែងហើយនោះផងចុះ។
ឥទំ សង្ខិត្តំ [ឥទំ បាឋទ្វយំ ឱរោបិយបោត្ថកេយេវ ន
ទិស្សតិ។]
[២៦៨] តីហាការេហិ មោហា ច មេ ចិត្តំ វិនីវរណំ បឋមញ្ច
ឈានំ សមាបជ្ជឹ សមាបជ្ជាមិ សមាបន្នោ មោហា ច មេ ចិត្តំ វិនីវរណំ បឋមស្ស ច ឈានស្ស
លាភិម្ហិ វសិម្ហិ មោហា ច មេ ចិត្តំ វិនីវរណំ បឋមញ្ច ឈានំ សច្ឆិកតំ មយាតិ
សម្បជានមុសា ភណន្តស្ស អាបត្តិ បារាជិកស្ស។បេ។ តីហាការេហិ មោហា ច មេ ចិត្តំ
វិនីវរណំ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ
អនិមិត្តញ្ច វិមោក្ខំ អប្បណិហិតញ្ច វិមោក្ខំ សុញ្ញតញ្ច សមាធឹ អនិមិត្តញ្ច សមាធឹ
អប្បណិហិតញ្ច សមាធឹ សុញ្ញតញ្ច សមាបត្តឹ អនិមិត្តញ្ច សមាបត្តឹ អប្បណិហិតញ្ច
សមាបត្តឹ តិស្សោ ច វិជ្ជា ចត្តារោ ច សតិប្បដ្ឋានេ ចត្តារោ ច សម្មប្បធានេ ចត្តារោ ច
ឥទ្ធិបាទេ បញ្ច ច ឥន្ទ្រិយានិ បញ្ច ច ពលានិ សត្ត ច ពោជ្ឈង្គេ អរិយញ្ច អដ្ឋង្គិកំ
មគ្គំ សោតាបត្តិផលញ្ច សកទាគាមិផលញ្ច អនាគាមិផលញ្ច អរហត្តផលញ្ច សមាបជ្ជឹ ។បេ។ រាគោ
ច មេ ចត្តោបេ។ ទោសោ ច មេ ចត្តោ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ
បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា ច មេ ចិត្តំ
វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស។បេ។
នេះជាសេចក្តីសង្ខេប
[២៦៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈផង អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយក្នុងបឋមជ្ឈានផង
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ទាំងបឋមជ្ឈាន
អាត្មាក៏បានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង
អាត្មាបានចូលហើយកាន់ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង សុញ្ញតវិមោក្ខផង
អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង អនិមិត្តសមាធិផង
អប្បណិហិតសមាធិផង សុញ្ញតសមាបត្តិផង អនិមិត្តសមាបត្តិផង អប្បណិហិតសមាបត្តិផង
ត្រៃវិជ្ជាផង សតិប្បដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង ឥន្ទ្រិយ៥ផង ពល៥ផង
ពោជ្ឈង្គ៧ផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង សោតាបត្តិផលផង សកទាគាមិផលផង
អនាគាមិផលផង អរហត្តផលផង ដោយអាការ៣យ៉ាង។បេ។ រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។
ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ
បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ
បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ
ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាករាគៈផង
ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកទោសៈផង
ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈផង ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
ចក្កមានមូល១ ចប់ដោយសង្ខេប។
[២៦៩] ទុមូលកម្បិ តិមូលកម្បិ ចតុម្មូលកម្បិ
បញ្ចមូលកម្បិ ឆម្មូលកម្បិ សត្តមូលកម្បិ អដ្ឋមូលកម្បិ នវមូលកម្បិ ទសមូលកម្បិ យថា
ឯកមូលកំ វិត្ថារិតំ ឯវមេវ វិត្ថារេតព្វំ។
[២៦៩] ចក្កមានមូល១
ដែលព្រះសម្ពុទ្ធទ្រង់សំដែងដោយពិស្តារហើយយ៉ាងណា ចក្កមានមូល២ក្តី មានមូល៣ក្តី
មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី មានមូល៧ក្តី មានមូល៨ក្តី មានមូល៩ក្តី
មានមូល១០ក្តី បណ្ឌិតត្រូវសំដែងឲ្យពិស្តារយ៉ាងនោះផងចុះ។
ឥទំ សព្វមូលកំ
[២៧០] តីហាការេហិ ។បេ។ សត្តហាការេហិ បឋមញ្ច ឈានំ
ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ អនិមិត្តញ្ច
វិមោក្ខំ អប្បណិហិតញ្ច វិមោក្ខំ សុញ្ញតញ្ច សមាធឹ អនិមិត្តញ្ច សមាធឹ អប្បណិហិតញ្ច
សមាធឹ សុញ្ញតញ្ច សមាបត្តឹ អនិមិត្តញ្ច សមាបត្តឹ អប្បណិហិតញ្ច សមាបត្តឹ តិស្សោ ច
វិជ្ជា ចត្តារោ ច សតិប្បដ្ឋានេ ចត្តារោ ច សម្មប្បធានេ ចត្តារោ ច ឥទ្ធិបាទេ បញ្ច ច
ឥន្ទ្រិយានិ បញ្ច ច ពលានិ សត្ត ច ពោជ្ឈង្គេ អរិយញ្ច អដ្ឋង្គិកំ មគ្គំ
សោតាបត្តិផលញ្ច សកទាគាមិផលញ្ច អនាគាមិផលញ្ច អរហត្តផលញ្ច សមាបជ្ជឹ សមាបជ្ជាមិ
សមាបន្នោ ។បេ។ រាគោ ច មេ ចត្តោ ។បេ។ ទោសោ ច មេ ចត្តោ ។បេ។ មោហោ ច មេ ចត្តោ វន្តោ
មុត្តោ បហីនោ បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា
ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស អាបត្តិ
បារាជិកស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស
ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។
នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)
[២៧០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង
សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង
អនិមិត្តសមាធិផង អប្បណិហិតសមាធិផង សុញ្ញតសមាបត្តិផង អនិមិត្តសមាបត្តិផង
អប្បណិហិតសមាបត្តិផង ត្រៃវិជ្ជាផង សតិប្បដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង
ឥន្ទ្រិយ៥ផង ពល៥ផង ពោជ្ឈង្គ៧ផង មគ្គមានអង្គ៨ដ៏ប្រសើរផង សោតាបត្តិផលផង
សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង។បេ។ រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។
ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ
បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ
បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយ
ចាករាគៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកទោសៈផង
ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកមោហៈផង ដោយអាការ៣យ៉ាង។បេ។ ដោយអាការ៧យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ក៏ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
ចក្កមានមូលគ្រប់ទាំងអស់ ចប់។
សុទ្ធិកវារកថា ចប់។
[២៧១] តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ
ទុតិយំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស
ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ
វត្តុកាមោ តតិយំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ
បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ បឋមំ ឈានំ
សមាបជ្ជិន្តិ វត្តុកាមោ ចតុត្ថំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស
បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។
តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ សុញ្ញតំ វិមោក្ខំ អនិមិត្តំ វិមោក្ខំ
អប្បណិហិតំ វិមោក្ខំ សុញ្ញតំ សមាធឹ អនិមិត្តំ សមាធឹ អប្បណិហិតំ សមាធឹ សុញ្ញតំ
សមាបត្តឹ អនិមិត្តំ សមាបត្តឹ អប្បណិហិតំ សមាបត្តឹ តិស្សោ វិជ្ជា ចត្តារោ
សតិប្បដ្ឋានេ ចត្តារោ សម្មប្បធានេ ចត្តារោ ឥទ្ធិបាទេ បញ្ចិន្ទ្រិយានិ បញ្ច ពលានិ
សត្ត ពោជ្ឈង្គេ អរិយំ អដ្ឋង្គិកំ មគ្គំ សោតាបត្តិផលំ សកទាគាមិផលំ អនាគាមិផលំ
អរហត្តផលំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន
បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។ តីហាការេហិ បឋមំ ឈានំ សមាបជ្ជិន្តិ
វត្ថុកាមោ រាគោ មេ ចត្តោ។បេ។ ទោសោ មេ ចត្តោ។បេ។ មោហោ មេ ចត្តោ វន្តោ មុត្តោ បហីនោ
បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស
អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ បឋមំ
ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ រាគា មេ ចិត្តំ វិនីវរណំ ទោសា មេ ចិត្តំ វិនីវរណំ
មោហា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ
បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស បុព្វេ វស្ស ហោតិ មុសា
ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ
ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។
[២៧១] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈាន ដូច្នេះទៅវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់តតិយជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់ចតុត្ថជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ កាន់សុញ្ញតសមាធិ
កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ កាន់សុញ្ញតសមាបត្តិ
កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ កាន់ត្រៃវិជ្ជា កាន់សតិប្បដ្ឋាន៤
កាន់សម្មប្បធាន៤ កាន់ឥទ្ធិបាទ៤ កាន់ឥន្ទ្រិយ៥ កាន់ពល៥ កាន់ពោជ្ឈង្គ៧
កាន់មគ្គមានអង្គ៨ដ៏ប្រសើរ កាន់សោតាបត្តិផល កាន់សកទាគាមិផល កាន់អនាគាមិផល
កាន់អរហត្តផល ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
រាគៈអាត្មាបានកំចាត់ចេញហើយ។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយ។បេ។
ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ)
ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ
បានរើចោលហើយ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង គឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ ដូច្នេះ
បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត
បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ខណ្ឌចក្ក នៃនិក្ខេបបទ ជាវត្ថុនិស្សារក ចប់។
[២៧២] តីហាការេហិ ទុតិយំ ឈានំ សមាបជ្ជិន្តិ វត្តុកាមោ
តតិយំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស
ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ ទុតិយំ ឈានំ សមាបជ្ជិន្តិ
វត្តុកាមោ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស
អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ ទុតិយំ
ឈានំ សមាបជ្ជិន្តិ វត្តុកាមោ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស
បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។
[២៧២] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់តតិយជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
វត្ថុនិស្សារកស្ស[យមិធ វត្ថុនិស្សារកស្សាតិ តំ
ឱរោបិយបោត្ថកេ វត្ថុវិសារកស្សាតិ មរម្មបោត្ថកេ វត្ថុវិសារកស្សាតិ រាមញ្ញបោត្ថកេ
វិត្ថុនិស្សារកស្សាតិ ទិស្សតីតិ សព្វត្ថ ញាតព្វំ។] ឯកមូលកំ[ឱ.ម.រា. ឯកមូលកស្ស]
ពទ្ធចក្កំ[ឱ.ម.ពទ្ធចក្កមូលំ សង្ខិត្តំ។]។ មូលំ[ពទ្ធចក្កមូលំ] សង្ខិត្តំ។
[២៧៣] តីហាការេហិ មោហា មេ ចិត្តំ វិនីវរណន្តិ វត្តុកាមោ
បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន
បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ មោហា មេ ចិត្តំ វិនីវរណន្តិ
វត្តុកាមោ ទោសា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស
អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។ វត្ថុនិស្សារកស្ស
ឯកមូលកំ សង្ខិត្តំ និដ្ឋិតំ។
ពទ្ធចក្កមានមូលមួយ នៃវត្ថុនិស្សារក និយាយពីមូល
ដែលព្រះសម្ពុទ្ធសំដែងហើយដោយសង្ខេប
(ដូចមានសេចក្តីតទៅនេះ)
[២៧៣] ភិក្ខុចង់និយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវត្រឹមអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ចក្កមានមូល១ នៃវត្ថុនិស្សារក
ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។
[២៧៤] តីហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ
សមាបជ្ជិន្តិ វត្ថុកាមោ តតិយញ្ច ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស
បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។
តីហាការេហិ បឋមញ្ច ឈានំ ទុតិយញ្ច ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ មោហា មេ ចិត្តំ
វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន
បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។
[២៧៤] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង
ទុតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
អាត្មាបានចូលហើយ កាន់តតិយជ្ឈានផង ចតុត្ថជ្ឈានផង ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ
កាន់បឋមជ្ឈានផង ទុតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ
ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
វត្ថុនិស្សារកស្ស ទុមូលកំ ខណ្ឌចក្កំ។
[២៧៥] តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ
សមាបជ្ជិន្តិ វត្ថុកាមោ ចតុត្ថំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស
បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។
តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ សមាបជ្ជិន្តិ វត្ថុកាមោ មោហា មេ ចិត្តំ
វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន
បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។ តីហាការេហិ ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ
សមាបជ្ជិន្តិ វត្ថុកាមោ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស
បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ។បេ។
ខណ្ឌចក្កមានមូលពីរ នៃវត្ថុនិស្សារក។
[២៧៥] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា អាត្មាបានចូលហើយ កាន់ចតុត្ថជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
វត្ថុនិស្សារកស្ស ទុមូលកំ ពទ្ធចក្កំ។
[២៧៦] តីហាការេហិ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ
ចិត្តំ វិនីវរណន្តិ វត្ថុកាមោ បឋមំ ឈានំ សមាបជ្ជិន្តិ សម្បជានមុសា ភណន្តស្ស
បដិវិជានន្តស្ស អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។
តីហាការេហិ ទោសា ច មេ ចិត្តំ វិនីវរណំ មោហា ច មេ ចិត្តំ វិនីវរណន្តិ វត្ថុកាមោ
រាគា មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ
បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស។បេ។
ពទ្ធចក្កមានមូលពីរ នៃវត្ថុនិស្សារក។
[២៧៦] ភិក្ខុចង់និយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ចក្កមានមូលពីរនៃវត្ថុនិស្សារក
ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។
[២៧៧] តិមូលកំបិ ចតុម្មូលកំបិ បញ្ចមូលកំបិ ឆម្មូលកំបិ
សត្តមូលកំបិ អដ្ឋមូលកំបិ នវមូលកំបិ ទសមូលកំបិ កាតព្វំ យថា ទិក្ខិត្តបទានំ
ឯកេកមូលកំបិ កថេតព្វំ។ យថា ឯកមូលកំ វិត្ថារិតំ ឯវមេវ វិត្ថារេតព្វំ។
[២៧៧] ចក្កមានមូលមួយៗ
នៃបទទាំងឡាយដែលព្រះសង្គីតិកាចារ្យបានដំកល់ទុកហើយ បណ្ឌិតគប្បីសំដែងយ៉ាងណា
ចក្កមានមូល៣ក្តី មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី មានមូល៧ក្តី
មានមូល៨ក្តី មានមូល៩ក្តី មានមូល១០ក្តី បណ្ឌិតគប្បីធ្វើយ៉ាងនោះផងចុះ។
(ម្យ៉ាងទៀត) ចក្កមានមូលមួយ ព្រះសម្ពុទ្ធទ្រង់សំដែងហើយដោយពិស្តារយ៉ាងណា
(ចក្កមានមូលបីជាដើម) បណ្ឌិតគប្បីសំដែងដោយពិស្តារយ៉ាងនោះផងចុះ។
ឥទំ សព្វមូលកំ
[២៧៨] តីហាការេហិ ។បេ។ សត្តហាការេហិ បឋមញ្ច ឈានំ
ទុតិយញ្ច ឈានំ តតិយញ្ច ឈានំ ចតុត្ថញ្ច ឈានំ សុញ្ញតញ្ច វិមោក្ខំ អនិមិត្តញ្ច
វិមោក្ខំ អប្បណិហិតញ្ច វិមោក្ខំ សុញ្ញតញ្ច សមាធឹ អនិមិត្តញ្ច សមាធឹ អប្បណិហិតញ្ច
សមាធឹ សុញ្ញតញ្ច សមាបត្តឹ អនិមិត្តញ្ច សមាបត្តឹ អប្បណិហិតញ្ច សមាបត្តឹ តិស្សោ ច
វិជ្ជា ចត្តារោ ច សតិប្បដ្ឋានេ ចត្តារោ ច សម្មប្បធានេ ចត្តារោ ច ឥទ្ធិបាទេ បញ្ច ច
ឥន្ទ្រិយានិ បញ្ច ច ពលានិ សត្ត ច ពោជ្ឈង្គេ អរិយញ្ច អដ្ឋង្គិកំ មគ្គំ
សោតាបត្តិផលញ្ច សកទាគាមិផលញ្ច អនាគាមិផលញ្ច អរហត្តផលញ្ច សមាបជ្ជឹ រាគោ ច មេ ចត្តោ
។បេ។ ទោសោ ច មេ ចត្តោ ។បេ។ មោហោ ច មេ ចត្តោ វន្តោ មុត្តោ បហីនោ បដិនិស្សដ្ឋោ
ឧក្ខេដិតោ សមុក្ខេដិតោ រាគា ច មេ ចិត្តំ វិនីវរណំ ទោសា ច មេ ចិត្តំ វិនីវរណន្តិ
វត្តុកាមោ មោហា ច មេ ចិត្តំ វិនីវរណន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស
អាបត្តិ បារាជិកស្ស ន បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស បុព្វេ វស្ស ហោតិ មុសា
ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ
ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។
នេះចក្កមានមូលគ្រប់ទាំងអស់
(ដូចមានសេចក្តីតទៅនេះ)
[២៧៨] ភិក្ខុនិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង
កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាន់ចតុត្ថជ្ឈានផង កាន់សុញ្ញតវិមោក្ខផង
កាន់អនិមិត្តវិមោក្ខផង កាន់អប្បណិហិតវិមោក្ខផង កាន់សុញ្ញតសមាធិផង
កាន់អនិមិត្តសមាធិផង កាន់អប្បណិហិតសមាធិផង កាន់សុញ្ញតសមាបត្តិផង
កាន់អនិមិត្តសមាបត្តិផង កាន់អប្បណិហិតសមាបត្តិផង កាន់ត្រៃវិជ្ជាផង
កាន់សតិប្បដ្ឋាន៤ផង កាន់សម្មប្បធាន៤ផង កាន់ឥទ្ធិបាទ៤ផង កាន់ឥន្ទ្រិយ៥ផង
កាន់ពល៥ផង កាន់ពោជ្ឈង្គ៧ផង កាន់មគ្គមានអង្គ៨ដ៏ប្រសើរផង
កាន់សោតាបត្តិផលផង កាន់សកទាគាមិផលផង កាន់អនាគាមិផលផង កាន់អរហត្តផលផង
រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។
ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ)
ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ
បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈផង
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង ដូច្នេះវិញ
ដោយអាការ៣យ៉ាង។បេ។ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១
កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ក៏ដឹងខ្លួនថា
អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។បេ។
ចក្កបេយ្យាល នៃវត្ថុនិស្សារក ចប់។
វត្ថុកាមវារកថា ចប់។
[២៧៩] តីហាការេហិ យោ តេ វិហារេ វសិ សោ ភិក្ខុ បឋមំ ឈានំ
សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ បឋមស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា បឋមំ
ឈានំ សច្ឆិកតន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន
បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ
មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ។ ចតូហាការេហិ បញ្ចហាការេហិ ឆហាការេហិ
សត្តហាការេហិ យោ តេ វិហារេ វសិ សោ ភិក្ខុ បឋមំ ឈានំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ
សោ ភិក្ខុ បឋមស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា បឋមំ ឈានំ សច្ឆិកតន្តិ សម្បជានមុសា
ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស
បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ ភណិតស្ស ហោតិ មុសា
មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ វិនិធាយ ភាវំ។ តីហាការេហិ
យោ តេ វិហារេ វសិ សោ ភិក្ខុ ទុតិយំ ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ សុញ្ញតំ វិមោក្ខំ
អនិមិត្តំ វិមោក្ខំ អប្បណិហិតំ វិមោក្ខំ សុញ្ញតំ សមាធឹ អនិមិត្តំ សមាធឹ អប្បណិហិតំ
សមាធឹ សុញ្ញតំ សមាបត្តឹ អនិមិត្តំ សមាបត្តឹ អប្បណិហិតំ សមាបត្តឹ តិស្សោ វិជ្ជា
ចត្តារោ សតិប្បដ្ឋានេ ចត្តារោ សម្មប្បធានេ ចត្តារោ ឥទ្ធិបាទេ បញ្ចិន្ទ្រិយានិ បញ្ច
ពលានិ សត្ត ពោជ្ឈង្គេ អរិយំ អដ្ឋង្គិកំ មគ្គំ សោតាបត្តិផលំ សកទាគាមិផលំ អនាគាមិផលំ
អរហត្តផលំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ អរហត្តផលស្ស លាភី វសី តេន
ភិក្ខុនា អរហត្តផលំ សច្ឆិកតន្តិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ
ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស។បេ។ តីហាការេហិ យោ តេ វិហារេ វសិ
តស្ស ភិក្ខុនោ រាគោ ចត្តោ។បេ។ ទោសោ ចត្តោ។បេ។ មោហោ ចត្តោ វន្តោ មុត្តោ បហីនោ
បដិនិស្សដ្ឋោ ឧក្ខេដិតោ សមុក្ខេដិតោតិ សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ
ថុល្លច្ចយស្ស ន បដិវិជានន្តស្ស អាបត្តិ ទុក្កដស្ស។បេ។ តីហាការេហិ យោ តេ វិហារេ វសិ
តស្ស ភិក្ខុនោ រាគា ចិត្តំ វិនីវរណំ ទោសា ចិត្តំ វិនីវរណំ មោហា ចិត្តំ វិនីវរណន្តិ
សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស
អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ
ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ
វិនិធាយ ភាវំ។ តីហាការេហិ យោ តេ វិហារេ វសិ សោ ភិក្ខុ សុញ្ញាគារេ បឋមំ ឈានំ ទុតិយំ
ឈានំ តតិយំ ឈានំ ចតុត្ថំ ឈានំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ សុញ្ញាគារេ
ចតុត្ថស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា សុញ្ញាគារេ ចតុត្ថំ ឈានំ សច្ឆិកតន្តិ
សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស
អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ
ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ
វិនិធាយ ភាវំ។
[២៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន
ភិក្ខុនោះជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន បឋមជ្ឈាន
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈាន ភិក្ខុនោះជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន
បឋមជ្ឈាន ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៤-៥-៦-៧យ៉ាង គឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
បិទបាំងសេចក្តីពិតត្រង់១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក
ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន
កាន់ចតុត្ថជ្ឈាន កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ
កាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ កាន់សុញ្ញតសមាបត្តិ
កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ កាន់ត្រៃវិជ្ជា កាន់សតិប្បដ្ឋាន៤
កាន់សម្មប្បធាន៤ កាន់ឥទ្ធិបាទ៤ កាន់ឥន្ទ្រិយ៥ កាន់ពល៥ កាន់ពោជ្ឈង្គ៧ កាន់មគ្គមានអង្គ៨ដ៏ប្រសើរ
កាន់សោតាបត្តិផល កាន់សកទាគាមិផល កាន់អនាគាមិផល កាន់អរហត្តផល
ភិក្ខុនោះជាអ្នកបាន ជាអ្នកស្ទាត់ ក្នុងអរហត្តផល អរហត្តផល
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ភិក្ខុណានៅក្នុងវត្តរបស់អ្នក រាគៈភិក្ខុនោះបានកំចាត់ចេញហើយ។បេ។
ទោសៈភិក្ខុនោះបានកំចាត់ចេញហើយ។បេ។ ទាំងមោហៈភិក្ខុនោះបានកំចាត់ចេញហើយ
បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ
បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក
ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាករាគៈ
ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាកទោសៈ
ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាកមោហៈ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក
លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ បិទបាំងសេចក្តីឃើញ
បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក
ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន
កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន ក្នុងផ្ទះស្ងាត់ ភិក្ខុនោះជាអ្នកបាន
ជាអ្នកស្ទាត់ ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយក្នុងផ្ទះដ៏ស្ងាត់ ដោយអាការ៣-៧យ៉ាង គឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ក៏ដឹងខ្លួនថា
អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ
បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត
បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិទុក្កដ។
[២៨០] តីហាការេហិ យោ តេ ចីវរំ បរិភុញ្ជិ យោ តេ
បិណ្ឌបាតំ បរិភុញ្ជិ យោ តេ សេនាសនំ បរិភុញ្ជិ យោ តេ គិលានប្បច្ចយភេសជ្ជបរិក្ខារំ
បរិភុញ្ជិ យេន តេ វិហារោ បរិភុត្តោ យេន តេ ចីវរំ បរិភុត្តំ យេន តេ បិណ្ឌបាតោ
បរិភុត្តោ យេន តេ សេនាសនំ បរិភុត្តំ យេន តេ គិលានប្បច្ចយភេសជ្ជបរិក្ខារោ បរិភុត្តោ
យំ ត្វំ អាគម្ម វិហារំ អទាសិ ចីវរំ អទាសិ បិណ្ឌបាតំ អទាសិ សេនាសនំ អទាសិ
គិលានប្បច្ចយភេសជ្ជបរិក្ខារំ អទាសិ សោ ភិក្ខុ សុញ្ញាគារេ បឋមំ ឈានំ ទុតិយំ ឈានំ
តតិយំ ឈានំ ចតុត្ថំ ឈានំ សមាបជ្ជិ សមាបជ្ជតិ សមាបន្នោ សោ ភិក្ខុ សុញ្ញាគារេ
ចតុត្ថស្ស ឈានស្ស លាភី វសី តេន ភិក្ខុនា សុញ្ញាគារេ ចតុត្ថំ ឈានំ សច្ឆិកតន្តិ
សម្បជានមុសា ភណន្តស្ស បដិវិជានន្តស្ស អាបត្តិ ថុល្លច្ចយស្ស ន បដិវិជានន្តស្ស
អាបត្តិ ទុក្កដស្ស បុព្វេ វស្ស ហោតិ មុសា ភណិស្សន្តិ ភណន្តស្ស ហោតិ មុសា ភណាមីតិ
ភណិតស្ស ហោតិ មុសា មយា ភណិតន្តិ វិនិធាយ ទិដ្ឋឹ វិនិធាយ ខន្តឹ វិនិធាយ រុចឹ
វិនិធាយ ភាវំ។
[២៨០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ភិក្ខុណាបានប្រើចីវររបស់អ្នក ភិក្ខុណាបានឆាន់បិណ្ឌបាតរបស់អ្នក
ភិក្ខុណាបានប្រើប្រាស់ទីសេនាសនៈរបស់អ្នក
ភិក្ខុណាបានបរិភោគភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺរបស់អ្នក
វត្តរបស់អ្នកដែលភិក្ខុណាបាននៅហើយ ចីវររបស់អ្នកដែលភិក្ខុបានប្រើប្រាស់ហើយ
បិណ្ឌបាតរបស់អ្នកដែលភិក្ខុណាបានឆាន់ហើយ
ទីសេនាសនៈរបស់អ្នកដែលភិក្ខុណាបានប្រើប្រាស់ហើយ
ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺដែលភិក្ខុណាបានបរិភោគហើយ
អ្នកអាស្រ័យនឹងភិក្ខុណា ហើយបានប្រគេនវត្ត បានប្រគេនចីវរ បានប្រគេនបិណ្ឌបាត
បានប្រគេនទីសេនាសនៈ បានប្រគេនភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ
ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន
កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នកបាន
ជាអ្នកស្ទាត់ ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយក្នុងផ្ទះដ៏ស្ងាត់ ដោយអាការ៣យ៉ាង គឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ
បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត
បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិទុក្កដ។
បេយ្យាលចំនួន១៥ ចប់។
បច្ចយប្បដិសំយុត្តវារកថា ចប់។
[២៨១] អនាបត្តិ អធិមានេន អនុល្លបនាធិប្បាយស្ស
ឧម្មត្តកស្ស ខិត្តចិត្តស្ស វេទនដ្ដស្ស អាទិកម្មិកស្សាតិ។
[២៨១] ភិក្ខុនិយាយស្មានថា ខ្លួនបានមគ្គផល១
ភិក្ខុនិយាយពីមគ្គផលដោយឥតមានប្រាថ្នានឹងពោលអួតកុហក១ ភិក្ខុឆ្កួត១
ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុមានវេទនាគ្របសង្កត់១
ភិក្ខុជាខាងដើមបញ្ញត្តិ១ (ភិក្ខុប៉ុណ្ណេះ) ឥតមានអាបត្តិឡើយ។
វិនីតវត្ថុ
[២៨២] អធិមានេ [អធិមានេន។] អរញ្ញម្ហិ បិណ្ឌោបជ្ឈារយាបថោ
សញ្ញោជនា រហោធម្មា វិហារោ បច្ចុបដ្ឋិតោ
ន ទុក្ករំ វីរិយមថោបិ មច្ចុនោ
ភាយាវុសោ វិប្បដិសារិ សម្មា
វិរិយេន យោគេន អារាធនាយ
អថ វេទនាយ អធិវាសនា ទុវេ
ព្រាហ្មណេ បញ្ច វត្ថូនិ អញ្ញំ ព្យាករណា តយោ
អគារាវរណា កាមា រតិ ចាបិ អបក្កមិ[រតិយា បន បក្កមិ។]
អដ្ឋិ បេសី ឧភោ គាវឃាតកា
បិណ្ឌោ សាកុណិកោ និច្ឆវោរព្ភិ
អសិ ច សូករិកោ សត្តិ មាគវី
ឧសុ ច ការណិកោ សូចិ សារថិ
យោ ច សិព្វិយតិ សូចកោ ហិ សោ
អណ្ឌភារិ អហូ គាមកូដកោ
កូបេ និមុគ្គោ ហិ សោ បារទារិកោ
គូថខាទី អហូ ទុដ្ឋព្រាហ្មណោ
និច្ឆវិត្ថី អតិចារិនី អហូ
មង្គុលិត្ថី អហូ ឥក្ខណិត្ថិកា
ឱកិលិនី សបត្តិង្គារោកិរិ
សីសច្ឆិន្នោ អហូ ចោរឃាតកោ
ភិក្ខុ ភិក្ខុនី សិក្ខមានា
សាមណេរោ អថ សាមណេរិកា
កស្សបស្ស វិនយស្មឹ បព្វជ្ជា
បាបកម្មំ តេ អករឹសុ តាវទេ
តបោទា រាជគហេ យុទ្ធំ នាគានោគាហនេន ច
សោភិតោ អរហំ ភិក្ខុ បញ្ចកប្បសត សរេតិ។
[២៨២] (មាតិកានុក្រម
គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានសេចក្តីខាងក្រោមនេះ)
រឿងអធិមានភិក្ខុ រឿងភិក្ខុនៅក្នុងព្រៃ
រឿងភិក្ខុទៅបិណ្ឌបាត រឿងសទ្ធិវិហារិកនៃឧបជ្ឈាយ៍ រឿងពួកភិក្ខុដំកល់ឥរិយាបថ
រឿងភិក្ខុអួតថាលះសញ្ញោជនធម៌បាន រឿងភិក្ខុនៅក្នុងទីស្ងាត់ រឿងភិក្ខុនៅក្នុងវត្ត
រឿងភិក្ខុដែលឧបាសកផ្គត់ផ្គង់ រឿងភិក្ខុនិយាយអួតអរហត្តផលថាគ្មានក្រ
រឿងភិក្ខុព្យាយាម រឿងពួកភិក្ខុនិយាយថា អាវុសោទាំងឡាយ
ភិក្ខុដែលមានសេចក្តីស្តាយក្រោយ ទើបត្រូវខ្លាចមច្ចុ រឿងពួកភិក្ខុនិយាយថា
ធម៌តែបុគ្គលប្រកបព្យាយាមត្រូវហើយ អាចឲ្យប្រោសប្រាណបាន
រឿងភិក្ខុ២រូបជាអ្នកអត់ធន់វេទនា រឿងភិក្ខុ៥រូបដែលព្រាហ្មណ៍និមន្ត
រឿងភិក្ខុ៣រូបនិយាយអួតអរហត្តផល រឿងភិក្ខុឃាត់បង់នូវផ្ទះ
រឿងភិក្ខុឃាត់បង់កាមទាំងឡាយ រឿងភិក្ខុអ្នកត្រេកអរ រឿងភិក្ខុចៀសចេញទៅ
រឿងជនពិឃាតគោ២នាក់ ម្នាក់កើតជាអដ្ឋិសង្ខលិកប្រេត ម្នាក់កើតជាមំសបេសីប្រេត
រឿងព្រានសត្វស្លាបកើតជាមំសបិណ្ឌប្រេត រឿងអ្នកសម្លាប់សត្វចៀម
កើតជានិច្ឆវិប្រេត រឿងអ្នកសម្លាប់ជ្រូកកើតជាអសិលោមប្រេត
រឿងព្រានម្រឹគកើតជាសត្តិលោមប្រេត រឿងពេជ្ឈឃាតកើតជាឧសុលោមប្រេត
រឿងនាយសារថីកើតជាសូចិលោមប្រេត រឿងបុរសដែលនិយាយពាក្យញុះញង់កើតជាសូចកប្រេត
[គឺសូចិលោមប្រេតទីពីរ ដែលមានសំដែងទៅខាងមុខ។] រឿងអមាត្យកាត់ក្តីអ្នកស្រុកវៀច
កើតជាអណ្ឌភារិប្រេត [គឺកុម្ភណ្ឌប្រេត ដែលមានសំដែងទៅខាងមុខនោះឯង។]
រឿងអ្នកដែលធ្វើបរទារកម្ម កើតជាប្រេតលិចទៅក្នុងរណ្តៅលាមក
រឿងព្រាហ្មណ៍កំណាចកើតជាប្រេតស៊ីតែលាមកជាប្រក្រតី
រឿងស្រីប្រព្រឹត្តកន្លងចិត្តប្តី កើតជានិច្ឆវិប្រេត រឿងស្រីមេមត់
កើតជាមង្គុលីប្រេត រឿងស្រីមកកើតជាឱកិលិនីប្រេត
ព្រោះចាក់ស្រោចរងើកភ្លើងលើស្រីរួមប្តី រឿងអ្នកពិឃាតចោរ កើតជាប្រេតដាច់ក្បាល
រឿងភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី
ដែលបួសក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សប ប្រព្រឹត្តធ្វើតែបាបកម្មជាដរាប
រឿងស្ទឹងតបោទា រឿងចំបាំងក្នុងក្រុងរាជគ្រឹះ រឿងដែលចុះឡើងនៃពួកដំរី
រឿងសោភិតភិក្ខុជាអរហន្ត រលឹកជាតិបាន៥០០កល្ប។
[២៨៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អធិមានេន អញ្ញំ
ព្យាកាសិ។ តស្ស កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ កច្ចិ នុ ខោ អហំ
បារាជិកំ អាបត្តឹ អាបន្នោតិ។ អថខោ សោ ភិក្ខុ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ
ភិក្ខុ អធិមានេនាតិ។
[២៨៣] សម័យនោះ ភិក្ខុមួយរួប ពោលអួតអរហត្តផល
ដោយនឹកស្មានថាខ្លួនបានសម្រេចពិតហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា សិក្ខាបទ
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តជាស្រេចហើយ អញត្រូវអាបត្តិបារាជិកហើយដឹង។
ភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងកាលនោះឯង។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (ដំណើរនិយាយអួតអរហត្តផល)
ដោយនឹកស្មានថាខ្លួនបានសម្រេចពិត មិនត្រូវអាបត្តិទេ។
[២៨៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បណិធាយ អរញ្ញេ
វិហរតិ ឯវំ មំ ជនោ សម្ភាវេស្សតីតិ។ តំ ជនោ សម្ភាវេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។
អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ បណិធាយ អរញ្ញេ វត្ថព្វំ យោ វសេយ្យ អាបត្តិ
ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បណិធាយ បិណ្ឌាយ ចរតិ ឯវំ មំ ជនោ
សម្ភាវេស្សតីតិ។ តំ ជនោ សម្ភាវេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស ន ច ភិក្ខវេ បណិធាយ បិណ្ឌាយ ចរិតព្វំ យោ ចរេយ្យ អាបត្តិ ទុក្កដស្សាតិ។
[២៨៤] គ្រានោះ
មានភិក្ខុមួយរូបនៅក្នុងព្រៃដោយតាំងចិត្តថា កាលបើអញនៅក្នុងព្រៃយ៉ាងនេះ
អ្នកផងគង់នឹងសរសើរអញ។ អ្នកផងក៏បានសរសើរភិក្ខុនោះ (មែន)។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវតាំងចិត្តនឹងនៅក្នុងព្រៃឲ្យគេសរសើរឡើយ
ភិក្ខុណានៅ (ដោយតាំងចិត្តយ៉ាងនេះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះ
មានភិក្ខុមួយរូបដើរទៅដើម្បីបិណ្ឌបាត ដោយតាំងចិត្តថា
កាលបើអញដើរទៅបិណ្ឌបាតយ៉ាងនេះ អ្នកផងនឹងសរសើរអញ។ អ្នកផងក៏បានសរសើរភិក្ខុនោះ
(មែន)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវតាំងចិត្តនឹងដើរទៅបិណ្ឌបាតឲ្យគេសរសើរឡើយ
ភិក្ខុណាដើរទៅ (ដោយគិតយ៉ាងនោះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[២៨៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ
ឯតទវោច យេ អាវុសោ អម្ហាកំ ឧបជ្ឈាយស្ស សទ្ធិវិហារិកា សព្វេ វ អរហន្តោតិ។ តស្ស
កុក្កុច្ចំ អហោសិ ។ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។
ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ឯតទវោច យេ អាវុសោ អម្ហាកំ
ឧបជ្ឈាយស្ស អន្តេវាសិកា សព្វេ វ មហិទ្ធិកា មហានុភាវាតិ។ តស្ស កុក្កុច្ចំ អហោសិ។
ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២៨៥] សម័យនោះឯង
មានភិក្ខុមួយរូបបានពោលពាក្យនឹងភិក្ខុមួយរូបថា ម្នាលអាវុសោ
ពួកភិក្ខុណាដែលជាសទ្ធិវិហារិករបស់ឧបជ្ឈាយ៍នៃយើង
ភិក្ខុទាំងនោះសុទ្ធតែជាអរហន្តទាំងអស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមានប្រាថ្នានឹងអួតអាង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះ
ភិក្ខុមួយរូបបានពោលពាក្យនឹងភិក្ខុមួយរូបថា ម្នាលអាវុសោ
ពួកភិក្ខុណាដែលជាអន្តេវាសិកនៃឧបជ្ឈាយ៍របស់យើង
ភិក្ខុទាំងអស់នោះសុទ្ធតែជាអ្នកមានឫទ្ធិធំ មានអានុភាពច្រើន។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។ ទើបក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានបុណ្យ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៨៦] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បណិធាយ
ចង្កមតិ[ឱ.ម.ចង្កមិ។] ឯវំ មំ ជនោ សម្ភាវេស្សតីតិ។ តំ ជនោ សម្ភាវេសិ។ តស្ស
កុក្កុច្ចំ អហោសិ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ
បណិធាយ ចង្កមិតព្វំ យោ ចង្កមេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ បណិធាយ តិដ្ឋតិ។បេ។ បណិធាយ និសីទតិ [ឱ.ម.និសីទិ។] ។បេ។ បណិធាយ សេយ្យំ
កប្បេតិ [សព្វត្ថ កប្បេសីតិ ទិស្សតិ។] ឯវំ មំ ជនោ សម្ភាវេស្សតីតិ។ តំ ជនោ
សម្ភាវេសិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ
បារាជិកស្ស ន ច ភិក្ខវេ បណិធាយ សេយ្យា កប្បេតព្វា[សព្វត្ថ សេយ្យំ កប្បេតព្វន្តិ
ទិស្សតិ។] យោ កប្បេយ្យ អាបត្តិ ទុក្កដស្សាតិ។
[២៨៦] សម័យនោះ មានភិក្ខុមួយរូបដើរចង្ក្រម
ដោយតាំងចិត្តថា កាលបើអញចង្ក្រមយ៉ាងនេះ បណ្តាជននឹងសរសើរអញ។
បណ្តាជនក៏បានសរសើរភិក្ខុនោះ (មែន)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទើបក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវដើរចង្ក្រមដោយតាំងចិត្ត
(នឹងឲ្យគេសរសើរដូច្នោះ)ឡើយ ភិក្ខុណាដើរចង្ក្រម (ដោយគិតយ៉ាងនោះ)
ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះ មានភិក្ខុមួយរូបឈរ ដោយតាំងចិត្ត។បេ។
អង្គុយដោយតាំងចិត្ត។បេ។ ដេកដោយតាំងចិត្តថា កាលបើអញប្រព្រឹត្តយ៉ាងនេះ
អ្នកផងនឹងសរសើរអញ។ អ្នកផងក៏សរសើរភិក្ខុនោះ (មែន)។
ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវសម្រេចឥរិយាបថដេក ដោយតាំងចិត្ត
(នឹងឲ្យគេសរសើរដូច្នោះ) ឡើយ ភិក្ខុណាសម្រេច (ឥរិយាបថយ៉ាងនោះ)
ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[២៨៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរស្ស
ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ មយ្ហំបិ អាវុសោ សញ្ញោជនា បហីនាតិ។
តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ
បារាជិកន្តិ។
[២៨៧] សម័យនោះ
មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្មដល់ភិក្ខុមួយរូប។ ភិក្ខុដែលអួតនោះ
បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ សញ្ញោជនធម៌ទាំងឡាយ ខ្ញុំលះបង់អស់ហើយ។
ភិក្ខុអ្នកអួតនោះ ក៏មានសេចក្តីសង្ស័យ។
បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២៨៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ រហោគតោ
ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ បរចិត្តវិទូ ភិក្ខុ តំ ភិក្ខុំ អបសាទេសិ មា អាវុសោ
ឯវរូបំ អភណិ នត្ថេសោ តុយ្ហន្តិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។
អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
រហោគតោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ ទេវតា តំ ភិក្ខុំ អបសាទេសិ មា ភន្តេ ឯវរូបំ
អភណិ នត្ថេសោ តុយ្ហន្តិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
[២៨៨] សម័យនោះ មានភិក្ខុមួយរូបទៅនៅក្នុងទីស្ងាត់
ក៏ពោលអួតឧត្តរិមនុស្សធម្ម។ មានភិក្ខុអ្នកបានបរចិត្តវិជ្ជា
គឺកិរិយាកំណត់ដឹងចិត្តរបស់អ្នកដទៃ លោកបានហាមប្រាមភិក្ខុនោះថា ម្នាលអាវុសោ
លោកកុំនិយាយអួតឧត្តរិមនុស្សធម្មយ៉ាងនេះឡើយ (ព្រោះ) ឧត្តរិមនុស្សធម្មនុ៎ះ
មិនមានដល់ខ្លួនលោកទេ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ ក្នុងសម័យនោះ
មានភិក្ខុមួយរូបទៅនៅក្នុងទីស្ងាត់ ហើយពោលអួតឧត្តរិមនុស្សធម្ម។
ទេវតាបានពោលឃាត់ហាមភិក្ខុនោះថា បពិត្រលោកម្ចាស់
លោកកុំពោលអួតឧត្តរិមនុស្សធម្មយ៉ាងនេះ (ពីព្រោះ) ឧត្តរិមនុស្សធម្មនុ៎ះ
មិនទាន់មានដល់ខ្លួនលោកទេ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[២៨៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ឧបាសកំ
ឯតទវោច យោ អាវុសោ តុយ្ហំ វិហារេ វសតិ សោ ភិក្ខុ អរហាតិ។ សោ ច ភិក្ខុ[ឱ.ម.
បោត្ថកេសុ អយំ បាឋោ ន បញ្ញាយតិ។] តស្ស វិហារេ វសតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ
ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
អញ្ញតរំ ឧបាសកំ ឯតទវោច យំ ត្វំ អាវុសោ ភិក្ខុំ ឧបដ្ឋាសិ[ឱ.ម.ឧបដ្ឋេសិ។]
ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារេន សោ ភិក្ខុ អរហាតិ។ សោ ច តំ
ភិក្ខុំ ឧបដ្ឋាតិ[ឱ.ម.ឧបដ្ឋេតិ។]
ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជ-បរិក្ខារេន។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ
ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ
ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
[២៨៩] សម័យនោះ
មានភិក្ខុមួយរូបបាននិយាយនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ
ភិក្ខុណាគង់នៅក្នុងវត្តរបស់អ្នក ភិក្ខុនោះជាព្រះអរហន្ត។
ឯភិក្ខុនោះតែងនៅក្នុងវត្តរបស់ឧបាសកនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ គ្រានោះ
មានភិក្ខុមួយរូបបានពោលពាក្យនេះនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ
អ្នកបានទំនុកបំរុងភិក្ខុអង្គណាដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ
ជាបច្ច័យដល់មនុស្សមានជម្ងឺ ភិក្ខុអង្គនោះជាព្រះអរហន្ត។
ឯឧបាសកនោះក៏តែងទំនុកបំរុងភិក្ខុនោះដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ
ជាបច្ច័យដល់មនុស្សមានជម្ងឺ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា
ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៩០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ
ភិក្ខូ ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ នាវុសោ ទុក្ករំ អញ្ញំ
ព្យាកាតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ យេ ខោ តេ ភគវតោ សាវកា តេ ឯវំ វទេយ្យុំ
អហញ្ចម្ហិ ន ភគវតោ សាវកោ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ ភគវតោ
ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អនុល្លបនាធិប្បាយោ អហំ ភគវាតិ។
អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ[ឥតោ បុរេ ឱរោបិយបោត្ថកេ ឯកំ វត្ថុ អតិរេកំ
ហោតិ។ តត្ថ ហិ វុត្តំ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ
ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ ន អាវុសោ ទុក្ករំ អារាធេតុន្តិ។ តស្ស
កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តំ សព្វេសុ
បោត្ថកេសុ ន ទិស្សតិ។]។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ
ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ
អារទ្ធវីរិយេនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ
ឯតទវោចុំ មា ខោ អាវុសោ ភាយីតិ។ នាហំ អាវុសោ មច្ចុនោ ភាយាមីតិ។ តស្ស កុក្កុច្ចំ
អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ មា ខោ អាវុសោ ភាយីតិ។ យោ នូនាវុសោ
វិប្បដិសារី អស្ស សោ ភាយេយ្យាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ
ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ
សម្មាបយុត្តេនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ
ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ
អារទ្ធវីរិយេនាតិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ
អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ
ឯតទវោចុំ អត្ថាយស្មតោ ឧត្តរិមនុស្សធម្មោតិ។ អារាធនីយោ ខោ អាវុសោ ធម្មោ យុត្តយោគេនាតិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន
សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ កច្ចាវុសោ ខមនីយំ កច្ចិ
យាបនីយន្តិ។ នាវុសោ សក្កា យេន វា តេន វា អធិវាសេតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ
។បេ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ
គិលានោ ហោតិ។ តំ ភិក្ខូ ឯតទវោចុំ កច្ចាវុសោ ខមនីយំ កច្ចិ យាបនីយន្តិ។ នាវុសោ សក្កា
បុថុជ្ជនេន អធិវាសេតុន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ ភគវតោ ឯតមត្ថំ អារោចេសិ។
កឹចិត្តោ ត្វំ ភិក្ខូតិ។ ឧល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស
អាបត្តិ ថុល្លច្ចយស្សាតិ។
[២៩០] សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា
លោកដ៏មានអាយុបានសម្រេចដល់ឧត្តរិមនុស្សធម្មហើយឬ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអាវុសោទាំងឡាយ កិរិយាដែលនឹងធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល មិនមែនក្រឡើយ។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយឯណា ដែលជាសាវករបស់ព្រះដ៏មានព្រះភាគ
លោកទាំងអម្បាលនោះ ទើបគួរពោលយ៉ាងនេះ
ក៏ខ្លួនអញមិនទាន់បានជាសាវករបស់ព្រះដ៏មានព្រះភាគនៅឡើយ
អញប្រហែលត្រូវអាបត្តិបារាជិកហើយដឹង។ (លុះគិតដូច្នេះហើយ)
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ។ ទើបព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
ភិក្ខុដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ ក្នុងសម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
ធម្មតា អ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។
សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងអួត
មិនត្រូវអាបត្តិឡើយ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបាននិយាយនឹងភិក្ខុនោះថា នែអាវុសោ លោកកុំគប្បីខ្លាចឡើយ។
ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនខ្លាចសេចក្តីស្លាប់ទេ។
សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
ភិក្ខុដែលមិនមានបំណងនឹងអួត មិនត្រូវអាបត្តិឡើយ។ សម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានពោលពាក្យនេះនឹងភិក្ខុនោះថា
ម្នាលអាវុសោ លោកកុំខ្លាចឡើយ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ភិក្ខុណានៅមានសេចក្តីក្តៅក្រហាយ
ស្តាយក្រោយដោយពិតនៅឡើយ ភិក្ខុនោះទើបត្រូវខ្លាច។
សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ សម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
ធម្មតា អ្នកដែលប្រកបដោយព្យាយាមត្រូវហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិឡើយ។ គ្រានោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
ធម្មតាអ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ សម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអាវុសោទាំងឡាយ ធម្មតាអ្នកមានព្យាយាមប្រកបត្រូវហើយ
រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត
មិនត្រូវអាបត្តិទេ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ
លោកល្មមឲ្យប្រព្រឹត្តទៅបានឬទេ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
បុគ្គលក្រៅការមិនអាចនឹងអត់ធន់បានឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត
មិនត្រូវអាបត្តិទេ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ
លោកល្មមឲ្យប្រព្រឹត្តទៅបានទេឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
បុគ្គលជាបុថុជ្ជន មិនអាចនឹងអត់ធន់បានឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៩១] តេន ខោ បន សមយេន អញ្ញតរោ ព្រាហ្មណោ ភិក្ខូ
និមន្តេត្វា ឯតទវោច អាយន្តុ ភោន្តោ អរហន្តោតិ។ តេសំ កុក្កុច្ចំ អហោសិ មយញ្ចម្ហា ន
អរហន្តោ [ឱ.ម.អនរហន្តោ] អយញ្ច ព្រាហ្មណោ អម្ហេ អរហន្តវាទេន សមុទាចរតិ កថំ នុ ខោ
អម្ហេហិ បដិបជ្ជិតព្វន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ
បសាទភញ្ញេតិ។ តេន ខោ បន សមយេន អញ្ញតរោ ព្រាហ្មណោ ភិក្ខូ និមន្តេត្វា ឯតទវោច
និសីទន្តុ ភោន្តោ អរហន្តោតិ។បេ។ ភុញ្ជន្តុ ភោន្តោ អរហន្តោតិ ។បេ។ តប្បេន្តុ ភោន្តោ
អរហន្តោតិ ។បេ។ គច្ឆន្តុ ភោន្តោ អរហន្តោតិ។ តេសំ កុក្កុច្ចំ អហោសិ មយញ្ចម្ហា ន
អរហន្តោ អយញ្ច ព្រាហ្មណោ អម្ហេ អរហន្តវាទេន សមុទាចរតិ កថំ នុ ខោ អម្ហេហិ
បដិបជ្ជិតព្វន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ បសាទភញ្ញេតិ។
[២៩១] សម័យនោះ មានព្រាហ្មណ៍ម្នាក់បាននិមន្តពួកភិក្ខុ
ហើយបានទទួលពាក្យទូលថា បពិត្រលោកដ៏ចម្រើនទាំងឡាយ
សូមលោកជាអរហន្តទាំងឡាយនិមន្តចូលមក។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យថា
យើងទាំងឡាយ មិនមែនជាព្រះអរហន្តទេ ប៉ុន្តែ ព្រាហ្មណ៍នេះនិយាយលើកយើងទាំងឡាយដោយពាក្យថា
ព្រះអរហន្ត យើងរាល់គ្នាត្រូវប្រតិបត្តិដូចម្តេចហ្ន៎។
ទើបភិក្ខុទាំងនោះក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ពោលដោយសេចក្តីជ្រះថ្លា
មិនត្រូវអាបត្តិទេ។ សម័យនោះ មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុទាំងឡាយហើយបានពោលពាក្យថា
បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តគង់។បេ។
បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តឆាន់។បេ។
បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តឆាន់ឲ្យឆ្អែត។បេ។
បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តទៅចុះ។
ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យថា យើងទាំងឡាយមិនមែនជាអរហន្តទេ
ក៏ព្រាហ្មណ៍នេះនិយាយលើកយើងដោយពាក្យថា ព្រះអរហន្ត
យើងគួរប្រតិបត្តិដូចម្តេចហ្ន៎។
ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ពោលដោយសេចក្តីជ្រះថ្លា មិនត្រូវអាបត្តិទេ។
[២៩២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរស្ស
ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ មយ្ហំបិ អាវុសោ អាសវា បហីនាតិ។
តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន
សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរស្ស ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ
មយ្ហំបិ អាវុសោ ឯតេ ធម្មា សំវិជ្ជន្តីតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ
អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ
ភិក្ខុ អញ្ញតរស្ស ភិក្ខុនោ ឧត្តរិមនុស្សធម្មំ ឧល្លបតិ។ សោបិ ឯវមាហ អហំបិ អាវុសោ
ឯតេសុ ធម្មេសុ សន្ទិស្សាមីតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។
អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[២៩២] សម័យនោះ
មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។
ភិក្ខុដែលពោលអួតនោះបាននិយាយយ៉ាងនេះថាម្នាលអាវុសោ
អាសវធម៌ទាំងឡាយខ្ញុំបានលះបង់អស់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុអ្នកឯងត្រូវអាបត្តិបារាជិកហើយ។ គ្រានោះ
មានភិក្ខុមួយរូប ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។
ភិក្ខុដែលពោលអួតនោះបាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ក៏ឧត្តរិមនុស្សធម្មទាំងនេះ
ខ្ញុំករុណាមានសព្វគ្រប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះ មានភិក្ខុមួយរូប
ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។
ភិក្ខុដែលពោលអួតនោះបានពោលយ៉ាងនេះថា ម្នាលអាវុសោ
ខ្ញុំឃើញចំពោះខ្លួនឯងក្នុងធម៌ទាំងនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២៩៣] តេន ខោ បន សមយេន អញ្ញតរំ ភិក្ខុំ ញាតកា ឯតទវោចុំ
ឯហិ ភន្តេ អគារំ អជ្ឈាវសាតិ។ អភព្វោ ខោ អាវុសោ មាទិសោ អគារំ អជ្ឈាវសិតុន្តិ។ តស្ស
កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។
អនុល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។ តេន ខោ បន
សមយេន អញ្ញតរំ ភិក្ខុំ ញាតកា ឯតទវោចុំ ឯហិ ភន្តេ កាមេ បរិភុញ្ជាតិ។ អាវដា មេ
អាវុសោ កាមាតិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ
ភិក្ខូតិ។ អនុល្លបនាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។
តេន ខោ បន សមយេន អញ្ញតរំ ភិក្ខុំ ញាតកា ឯតទវោចុំ អភិរមសិ ភន្តេតិ។ អភិរតោ អហំ
អាវុសោ បរមាយ អភិរតិយាតិ។ តស្ស កុក្កុច្ចំ អហោសិ យេ ខោ តេ ភគវតោ សាវកា តេ ឯវំ
វទេយ្យុំ អហញ្ចម្ហិ ន ភគវតោ សាវកោ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។
ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អនុល្លបនាធិប្បាយោ អហំ ភគវាតិ។
អនាបត្តិ ភិក្ខុ អនុល្លបនាធិប្បាយស្សាតិ។
[២៩៣] សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា
បពិត្យលោកដ៏ចម្រើន សូមលោកនិមន្តមកនៅគ្រប់គ្រងផ្ទះ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអាវុសោទាំងឡាយបុគ្គលដូចជាអាត្មា មិនគួរដើម្បីនឹងនៅគ្រប់គ្រងផ្ទះទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គគ្មានបំណងនឹងពោលអួតទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលគ្មានបំណងនឹងពោលអួតមិនត្រូវអាបត្តិទេ។ សម័យនោះ
ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន
សូមលោកនិមន្តមកបរិភោគកាមទាំងឡាយចុះ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឯកាមទាំងឡាយ អាត្មាឃាត់រាំងរាបានហើយ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុអ្នកដែលគ្មានបំណងនឹងអួត មិនត្រូវអាបត្តិទេ។
សម័យនោះ ជនទាំងឡាយជាញាតិបានសួរភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន
លោកម្ចាស់ត្រេកសប្បាយ ដែរឬទេ។ ភិក្ខុនោះនិយាយថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ
អាត្មាត្រេកសប្បាយដែរ (តែត្រេក សប្បាយ) ដោយសេចក្តីសប្បាយដ៏ឧត្តម។
ភិក្ខុនោះមានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយណា មួយដែលជាសាវករបស់ព្រះដ៏មានព្រះភាគ
ភិក្ខុទាំងនោះទើបគួរពោលពាក្យយ៉ាងនេះបាន
ក៏ខ្លួនអញមិនមែនជាសាវករបស់ព្រះដ៏មានព្រះភាគទេ
អញត្រូវអាបត្តិបារាជិកហើយដឹង។ ភិក្ខុនោះក៏
ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក៏ទូលតបថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គគ្មានបំណងនឹងពោលអួតទេ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុអ្នកដែលគ្មានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។
[២៩៤] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ កតិកំ កត្វា
អញ្ញតរស្មឹ អាវាសេ វស្សំ ឧបគច្ឆឹសុ យោ ឥមម្ហា អាវាសា បឋមំ បក្កមិស្សតិ តំ មយំ
អរហាតិ ជានិស្សាមាតិ។ អញ្ញតរោ ភិក្ខុ មំ អរហាតិ ជានន្តូតិ តម្ហា អាវាសា បឋមំ
បក្កាមិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។
ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
[២៩៤] សម័យនោះ
មានភិក្ខុច្រើនរូបនៅចាំវស្សាក្នុងអាវាសមួយ បានធ្វើកតិកា (ណាត់គ្នា) ថា
ភិក្ខុអង្គណានឹងចេញចាកអាវាសនេះជាមុនគេ យើងទាំងឡាយនឹងដឹងថា
ភិក្ខុអង្គនោះជាព្រះអរហន្ត។ មានភិក្ខុមួយរូបចេញចាកអាវាសនោះទៅមុនគេ ដោយគិតថា
ភិក្ខុទាំងនោះចូរដឹងនូវអញថាជាព្រះអរហន្តចុះ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា
អញត្រូវអាបត្តិបារាជិកហើយដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២៩៥] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ
កលន្ទកនិវាបេ។ តេន ខោ បន សមយេន អាយស្មា ច លក្ខណោ អាយស្មា ច មហាមោគ្គល្លានោ
គិជ្ឈកូដេ បព្វតេ វិហរន្តិ។ អថខោ អាយស្មា មហាមោគ្គល្លានោ បុព្វណ្ហសមយំ និវាសេត្វា
បត្តចីវរមាទាយ យេនាយស្មា លក្ខណោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ លក្ខណំ
ឯតទវោច អាយាមាវុសោ លក្ខណ រាជគហំ បិណ្ឌាយ បវិសិស្សាមាតិ។ ឯវមាវុសោតិ ខោ អាយស្មា
លក្ខណោ អាយស្មតោ មហាមោគ្គល្លានស្ស បច្ចស្សោសិ។ អថខោ អាយស្មា មហាមោគ្គល្លានោ
គិជ្ឈកូដា បព្វតា ឱរោហន្តោ អញ្ញតរស្មឹ បទេសេ សិតំ បាត្វាកាសិ។ អថខោ អាយស្មា លក្ខណោ
អាយស្មន្តំ មហាមោគ្គល្លានំ ឯតទវោច កោ នុ ខោ អាវុសោ មោគ្គល្លាន ហេតុ កោ បច្ចយោ
សិតស្ស បាតុកម្មាយាតិ។ អកាលោ ខោ អាវុសោ លក្ខណ ឯតស្ស បញ្ហស្ស
ព្យាករណាយ[ឱ.ម.បោត្ថកេសុ អយំ បាឋោ ន ទិស្សតិ។] ភគវតោ មំ សន្តិកេ ឯតំ បញ្ហំ
បុច្ឆាតិ។ អថខោ អាយស្មា ច លក្ខណោ អាយស្មា ច មហាមោគ្គល្លានោ រាជគហេ បិណ្ឌាយ ចរិត្វា
បច្ឆាភត្តំ បិណ្ឌបាតប្បដិក្កន្តា យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ
អភិវាទេត្វា ឯកមន្តំ និសីទឹសុ។ ឯកមន្តំ និសិន្នោ ខោ អាយស្មា លក្ខណោ អាយស្មន្តំ
មហាមោគ្គល្លានំ ឯតទវោច ឥធាយស្មា មហាមោគ្គល្លានោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អញ្ញតរស្មឹ
បទេសេ សិតំ បាត្វាកាសិ កោ នុ ខោ អាវុសោ មោគ្គល្លាន ហេតុ កោ បច្ចយោ សិតស្ស
បាតុកម្មាយាតិ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ អដ្ឋិកសង្ខលិកំ
វេហាសំ គច្ឆន្តឹ តមេនំ គិជ្ឈាបិ កង្កាបិ[ឱ.ម.កាកាបិ។] កុលលាបិ អនុប្បតិត្វា
អនុប្បតិត្វា ផាសុឡន្តរិកាហិ វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ[ឱ.ម. បោត្ថកេសុ
ឥទំ បាឋទ្វយំ ន ទិស្សតិ។] ស្វាស្សុទំ[ម.សោ សុទំ។ តព្វណ្ណនាយំ បន សា សុទន្តិ អាគតំ។
តត្ថ ហិ វុត្តំ សា សុទិ អដ្តស្សរំ ករោតីតិ ឯត្ថ សុទន្តិ និបាតោ។ សា អដ្ឋិកសង្ខលិកា
អដ្តស្សរំ អាគុរស្សរំ ករោតីតិ អត្ថោ។] អដ្តស្សរំ ករោតិ តស្ស មយ្ហំ អាវុសោ ឯតទហោសិ
អច្ឆរិយំ វត ភោ អព្ភូតំ វត ភោ ឯវរូបោបិ នាម សត្តោ ភវិស្សតិ ឯវរូបោបិ នាម យក្ខោ
ភវិស្សតិ ឯវរូបោបិ នាម បេតោ ភវិស្សតិ[ឯវរូបោបិ នាម បេតោ ភវិស្សតីតិ ឱ.ម. បោត្ថកេសុ
ន ទិស្សតិ។] ឯវរូបោបិ នាម អត្តភាវប្បដិលាភោ ភវិស្សតីតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ
វិបាចេន្តិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ អថខោ ភគវា ភិក្ខូ
អាមន្តេសិ ចក្ខុភូតា វត ភិក្ខវេ សាវកា វិហរន្តិ ញាណភូតា វត ភិក្ខវេ សាវកា វិហរន្តិ
យត្រ ហិ នាម សាវកោ ឯវរូបំ ញស្សតិ វា ទក្ខតិ វា សក្ខឹ វា ករិស្សតិ បុព្វេ វ មេ សោ
ភិក្ខវេ សត្តោ ទិដ្ឋោ អហោសិ អបិចាហំ ន ព្យាកាសឹ អហញ្ចេតំ ព្យាករេយ្យំ បរេ ច មេ ន
សទ្ទហេយ្យុំ យេ មេ ន សទ្ទហេយ្យុំ តេសន្តំ អស្ស ទីឃរត្តំ អហិតាយ ទុក្ខាយ ឯសោ
ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ គោឃាតកោ អហោសិ សោ តស្ស កម្មស្ស វិបាកេន ពហូនិ
វស្សានិ ពហូនិ វស្សសតានិ ពហូនិ វស្សសហស្សានិ ពហូនិ វស្សសតសហស្សានិ និរយេ បច្ចិត្វា
តស្សេវ កម្មស្ស វិបាកាវសេសេន ឯវរូបំ អត្តភាវប្បដិលាភំ បដិសំវេទេតិ សច្ចំ ភិក្ខវេ
មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា
បព្វតា ឱរោហន្តោ អទ្ទសំ មំសបេសឹ វេហាសំ គច្ឆន្តំ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ
អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ[ឱ.ម.បោត្ថកេសុ អយំ បាឋោ នត្ថិ។] វិតច្ឆេន្តិ
វិរាជេន្តិ[ឱ.ម. វិភជេន្តិ។] ស្វាស្សុទំ អដ្តស្សរំ ករោតិ។បេ។ ឯសោ ភិក្ខវេ សត្តោ
ឥមស្មឹយេវ រាជគហេ គោឃាតកោ អហោសិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ
អទ្ទសំ មំសបិណ្ឌំ វេហាសំ គច្ឆន្តំ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុបតិត្វា
អនុបតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ អដ្តស្សរំ ករោតិ។បេ។ ឯសោ
ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ សាកុណិកោ អហោសិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា
ឱរោហន្តោ អទ្ទសំ និច្ឆវឹ បុរិសំ វេហាសំ គច្ឆន្តំ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ
អនុបតិត្វា អនុបតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ អដ្ដស្សរំ
ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ ឱរព្ភិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ
គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ អសិលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តេ អសី
ឧប្បតិត្វា ឧប្បតិត្វា តស្សេវ កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ
ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ សូករិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា
ឱរោហន្តោ អទ្ទសំ សត្តិលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តា សត្តិយោ ឧប្បតិត្វា ឧប្បតិត្វា
តស្សេវ កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ
ឥមស្មឹយេវ រាជគហេ មាគវិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ
អទ្ទសំ ឧសុលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តេ ឧសូ ឧប្បតិត្វា ឧប្បតិត្វា តស្សេវ
កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ
រាជគហេ ការណិកោ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ
សូចិលោមំ បុរិសំ វេហាសំ គច្ឆន្តំ តស្ស តា សូចិយោ ឧប្បតិត្វា ឧប្បតិត្វា តស្សេវ
កាយេ និបតន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ
រាជគហេ សារថិ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ សូចិលោមំ
បុរិសំ វេហាសំ គច្ឆន្តំ តស្ស តា សូចិយោ សីសេ បវិសិត្វា មុខតោ និក្ខមន្តិ មុខេ
បវិសិត្វា ឧរតោ និក្ខមន្តិ ឧរេ បវិសិត្វា ឧទរតោ និក្ខមន្តិ ឧទរេ បវិសិត្វា ឩរូហិ
និក្ខមន្តិ ឩរូសុ បវិសិត្វា ជង្ឃាហិ និក្ខមន្តិ ជង្ឃាសុ បវិសិត្វា បាទេហិ
និក្ខមន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ
សូចិកោ[ឱ.ម.សូចកោ] អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ
កុម្ភណ្ឌំ បុរិសំ វេហាសំ គច្ឆន្តំ សោ[ឱ. ស។] គច្ឆន្តោបិ តេ វ អណ្ឌេ ខន្ធេ
អារោបេត្វា គច្ឆតិ និសីទន្តោបិ តេស្វេវ អណ្ឌេសុ និសីទតិ តមេនំ គិជ្ឈាបិ កង្កាបិ
កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ
អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ គាមកូដោ អហោសិ ។បេ។
ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ បុរិសំ គូថកូបេ សសីសកំ និម្មុគ្គំ
។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ បរទារិកោ[ម.បារទារកោ] អហោសិ ។បេ។ ឥធាហំ
អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ បុរិសំ គូថកូបេ សសីសកំ និម្មុគ្គំ ឧភោហិ
ហត្ថេហិ គូថំ ខាទន្តំ ។បេ។ ឯសោ ភិក្ខវេ សត្តោ ឥមស្មឹយេវ រាជគហេ ទដ្ឋព្រាហ្មណោ
អហោសិ សោ កស្សបស្ស សម្មាសម្ពុទ្ធស្ស បាវចនេ ភិក្ខុសង្ឃំ ភត្តេន និមន្តេត្វា ទោណិយា
គូថស្ស បូរាបេត្វា កាលំ អារោចាបេត្វា ឯតទវោច ឥតោ [ឱ.ម. អហោ] ភោន្តោ យាវទត្ថំ
ភុញ្ជន្តុ ចេវ ហរន្តុ ចាតិ សោ តស្ស កម្មស្ស វិបាកេន ពហូនិ វស្សានិ ពហូនិ វស្សសតានិ
ពហូនិ វស្សសហស្សានិ ពហូនិ វស្សសតសហស្សានិ និរយេ បចិត្វា តស្សេវ កម្មស្ស
វិបាកាវសេសេន ឯវរូបំ អត្តភាវប្បដិលាភំ បដិសំវេទេតិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ
អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ
អទ្ទសំ និច្ឆវឹ ឥត្ថឹ វេហាសំ គច្ឆន្តឹ តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុបតិត្វា
អនុបតិត្វា វិតុទេន្តិ វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ[ម.សា សុទំ។] អដ្ដស្សរំ
ករោតិ ។បេ។ ឯសា ភិក្ខវេ ឥត្ថី ឥមស្មឹយេវ រាជគហេ អតិចារិនី អហោសិ ។បេ។ សច្ចំ
ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។បេ។ ឥធាហំ អាវុសោ
គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ ឥត្ថឹ ទុគ្គន្ធឹ មង្គុលឹ វេហាសំ គច្ឆន្តឹ តមេនំ
គិជ្ឈាបិ កង្កាបិ កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ វិតច្ឆេន្តិ
វិរាជេន្តិ ស្វាស្សុទំ[ម. សា សុទំ] អដ្ដស្សរំ ករោតិ ។បេ។ ឯសា ភិក្ខវេ ឥត្ថី
ឥមស្មឹយេវ រាជគហេ ឥក្ខណិកា អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា ឱរោហន្តោ
អទ្ទសំ ឥត្ថឹ ឧប្បក្កំ ឱកិលិនឹ ឱកិរណឹ វេហាសំ គច្ឆន្តឹ ស្វាស្សុទំ អដ្ដស្សរំ ករោតិ
។បេ។ ឯសា ភិក្ខវេ ឥត្ថី កាលិង្គស្ស រញ្ញោ អគ្គមហេសី អហោសិ[ឱ.ម. បោត្ថកេសុ អយំ បាឋោ
នត្ថិ។] សា ឥស្សាបកតា សបត្តឹ អង្គារកដាហេន ឱកិរិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា
បព្វតា ឱរោហន្តោ អទ្ទសំ អសីសកពន្ធំ វេហាសំ គច្ឆន្តំ តស្ស ឧរេ អក្ខីនិ ចេវ ហោន្តិ
មុខញ្ច តមេនំ គិជ្ឈាបិ កង្កាបិ កុលលាបិ អនុប្បតិត្វា អនុប្បតិត្វា វិតុទេន្តិ
វិតច្ឆេន្តិ វិរាជេន្តិ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ សត្តោ
ឥមស្មឹយេវ រាជគហេ ទាមរិកោ [ឱ.ម. ហារិកោ] នាម ចោរឃាតកោ អហោសិ ។បេ។ ឥធាហំ អាវុសោ
គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទសំ ភិក្ខុំ វេហាសំ គច្ឆន្តំ តស្ស សង្ឃាដិបិ
អាទិត្តា សម្បជ្ជលិតា សញ្ជោតិភូតា បត្តោបិ អាទិត្តោ សម្បជ្ជលិតោ សញ្ជោតិភូតោ
កាយពន្ធនំបិ អាទិត្តំ សម្បជ្ជលិតំ សញ្ជោតិភូតំ កាយោបិ អាទិត្តោ សម្បជ្ជលិតោ
សញ្ជោតិភូតោ ស្វាស្សុទំ អដ្ដស្សរំ ករោតិ ។បេ។ ឯសោ ភិក្ខវេ ភិក្ខុ កស្សបស្ស
សម្មាសម្ពុទ្ធស្ស បាវចនេ បាបភិក្ខុ អហោសិ ។បេ។ ឥធាហំ អាវុសោ គិជ្ឈកូដា បព្វតា
ឱរោហន្តោ អទ្ទសំ ភិក្ខុនឹ។បេ។ អទ្ទសំ សិក្ខមានំ អទ្ទសំ សាមណេរំ អទ្ទសំ សាមណេរឹ
វេហាសំ គច្ឆន្តឹ តស្សា សង្ឃាដិបិ អាទិត្តា សម្បជ្ជលិតា សញ្ជោតិភូតា[យមិធ
សញ្ជោតិភូតា សញ្ជោតិភូតោ សញ្ជោតិភូតន្តិ លិខិយតិ តំ កត្ថចិ សជ្ជោតិភូតា
សជ្ជោតិភូតោ សជ្ជោតិភូតន្តិ ទិស្សតិ។] បត្តោបិ អាទិត្តោ សម្បជ្ជលិតោ សញ្ជោតិភូតោ
កាយពន្ធនំបិ អាទិត្តំ សម្បជ្ជលិតំ សញ្ជោតិភូតំ កាយោបិ អាទិត្តោ សម្បជ្ជលិតោ
សញ្ជោតិភូតោ ស្វាស្សុទំ អដ្ដស្សរំ ករោតិ តស្ស មយ្ហំ អាវុសោ ឯតទហោសិ អច្ឆរិយំ វត ភោ
អព្ភូតំ វត ភោ ឯវរូបោបិ នាម សត្តោ ភវិស្សតិ ឯវរូបោបិ នាម យក្ខោ ភវិស្សតិ ឯវរូបោបិ
នាម បេតោ ភវិស្សតិ ឯវរូបោបិ នាម អត្តភាវប្បដិលាភោ ភវិស្សតីតិ។ ភិក្ខូ ឧជ្ឈាយន្តិ
ខីយន្តិ វិបាចេន្តិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ អថខោ
ភគវា ភិក្ខូ អាមន្តេសិ ចក្ខុភូតា វត ភិក្ខវេ សាវកា វិហរន្តិ ញាណភូតា វត ភិក្ខវេ
សាវកា វិហរន្តិ យត្រ ហិ នាម សាវកោ ឯវរូបំ ញស្សតិ វា ទក្ខតិ វា សក្ខឹ វា ករិស្សតិ
បុព្វេ វ មេ សា ភិក្ខវេ សាមណេរី ទិដ្ឋា អហោសិ អបិចាហំ ន ព្យាកាសឹ អហញ្ចេតំ
ព្យាករេយ្យំ បរេ ច មេ ន សទ្ទហេយ្យុំ យេ មេ ន សទ្ទហេយ្យុំ តេសន្តំ អស្ស ទីឃរត្តំ
អហិតាយ ទុក្ខាយ ឯសា ភិក្ខវេ សាមណេរី កស្សបស្ស សម្មាសម្ពុទ្ធស្ស បាវចនេ បាបសាមណេរី
អហោសិ សា តស្ស កម្មស្ស វិបាកេន ពហូនិ វស្សានិ ពហូនិ វស្សសតានិ ពហូនិ វស្សសហស្សានិ
ពហូនិ វស្សសតសហស្សានិ និរយេ បចិត្វា តស្សេវ កម្មស្ស វិបាកាវសេសេន ឯវរូបំ
អត្តភាវប្បដិលាភំ បដិសំវេទេតិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ
មោគ្គល្លានស្សាតិ។
[២៩៥] គ្រានោះ ព្រះពុទ្ធដ៏មានជោគ
ទ្រង់គង់នៅក្នុងវត្តវេឡុងវនកលន្ទកនិវាបស្ថាន។ សម័យនោះ
ព្រះលក្ខណត្ថេរនឹងព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ គង់នៅលើភ្នំគិជ្ឈកូដ។
គ្រានោះឯង ព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ
ស្លៀកស្បង់ទ្រង់បាត្រនិងចីវរចូលសំដៅទៅឯទីដែលព្រះលក្ខណត្ថេរគង់
ក្នុងវេលាបុព្វណ្ហសម័យ លុះចូលទៅដល់ហើយ
បានពោលពាក្យនេះនឹងព្រះលក្ខណត្ថេរដ៏មានអាយុថា ម្នាលអាវុសោលក្ខណៈ
មកយើងនឹងចូលទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត។ ព្រះលក្ខណត្ថេរដ៏មានអាយុ
ក៏ទទួលពាក្យព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា ករុណា អាវុសោ។
គ្រាដែលព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ
កំពុងតែចុះអំពីភ្នំគិជ្ឈកូដ(ដល់មក)ត្រង់កន្លែងមួយក៏បានធ្វើនូវញញឹម
ឲ្យប្រាកដ។ លំដាប់នោះ ព្រះលក្ខណត្ថេរដ៏មានអាយុ
ក៏សួរព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា
ម្នាលអាវុសោមហាមោគ្គល្លានអ្វីជាហេតុ អ្វីជាបច្ច័យ
ចំពោះកិរិយាធ្វើនូវញញឹមឲ្យប្រាកដ(នេះ)។ ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា
ម្នាលអាវុសោលក្ខណៈ កាលនេះមិនមែនជាកាលគួរនឹងព្យាករប្រស្នានេះទេ
លោកចូរសួរប្រស្នានេះនឹងខ្ញុំក្នុងសំណាក់ព្រះដ៏មានព្រះភាគចុះ។ លំដាប់នោះ
ព្រះលក្ខណត្ថេរដ៏មានអាយុ និងព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ
ក៏និមន្តទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ
ហើយត្រឡប់អំពីបិណ្ឌបាតក្នុងវេលាក្រោយភត្ត ទើបចូលទៅ គាល់ព្រះដ៏មានព្រះភាគ
លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគរួចហើយ ក៏អង្គុយ ក្នុងទីដ៏សមគួរ។
ព្រះលក្ខណត្ថេរដ៏មានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះនឹង
ព្រះមហាមោគ្គល្លានដ៏មានអាយុថា ក្នុងថ្ងៃនេះ មហាមោគ្គល្លានដ៏មានអាយុ
កាលដែលចុះអំពីភ្នំគិជ្ឈកូដបានធ្វើនូវញញឹមឲ្យប្រាកដក្នុងកន្លែងមួយ
ម្នាលអាវុសោមោគ្គល្លាន អ្វីជាហេតុ អ្វីជាបច្ច័យ ចំពោះកិរិយាធ្វើនូវញញឹមឲ្យប្រាកដនោះ។
ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា ម្នាលអាវុសោ ក្នុងថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញអដ្ឋិសង្ខលិកប្រេត
[ប្រេតឥតមានសាច់ឈាមឡើយ មានតែរាងឆ្អឹង។] កំពុងតែអណ្តែតឯអាកាស ពពួកត្មាត
ពពួកខ្លែង ពពួករអាត [បានពិនិត្យ មើលក្នុងគម្ពីរទាំងពួងមានអភិធានប្បទីបិកាជាដើម
ឃើញថា កង្ក ប្រែថា ខ្លែង កុលល ប្រែថា រអាត ឬ ប្រមង់។ ត្រង់កង្កាបិ ក្នុងទីនេះ
ឱ.ម.ជា កាកាបិ(ក្អែក)។ សត្វទាំង៣ពួកនេះមិនមែនសត្វធម្មតាមែនទែនទេ
គឺសត្វដែលកើតអំពីបាបកម្មរបស់ប្រេតនុ៎ះឯង។] ដេញតាម ចោមឆាបចឹកចោះភើចជញ្ជែងអដ្ឋិសង្ខលិកប្រេតនោះតាមចន្លោះនៃឆ្អឹងជំនីទាំង
ឡាយ អដ្ឋិសង្ខលិក ប្រេតនោះចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំមានបរិវិតក្កថា
យីអើហ្ន៎ (នេះហៅពេញ) ជាអស្ចារ្យ យីអើហ្ន៎ មិនធ្លាប់កើតមានសោះឡើយ
សត្វបែបនេះនឹងត្រឡប់ទៅជាមានខ្លះតើ យក្សបែបនេះនឹង ត្រឡប់ទៅជាមានខ្លះ
ប្រេតបែបនេះនឹងត្រឡប់ទៅជាមានខ្លះ កិរិយាត្រឡប់បានរូបរាងបែបនេះ
នឹងត្រឡប់ទៅជាមានខ្លះដែរតើ។ ភិក្ខុទាំងឡាយទើបពោលទោស តិះដៀល បន្តុះបង្អាប់ថា
ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម។ គ្រានោះ
ព្រះដ៏មានព្រះភាគត្រាស់ហៅពួកភិក្ខុ មកហើយត្រាស់ប្រាប់ថា ម្នាលភិក្ខុទាំងឡាយ
សាវកទាំងឡាយមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ
សាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថា សាវកនឹងដឹង ឬនឹងឃើញ ប្រេតបែបនេះ
ឬថានឹងធ្វើប្រេតបែបនេះឲ្យជាបន្ទាល់ (របស់តថាគត) ម្នាលភិក្ខុទាំងឡាយ សត្វនោះ
តថាគតបានឃើញពីក្នុងកាលមុនរួចមកហើយ ប៉ុន្តែតថាគតមិនបានសំដែង ព្រោះថា
បើតថាគត សំដែងទៅ ពពួកជនដទៃមិនជឿ (ពាក្យ) តថាគត ពពួកជនណាដែលមិនជឿតថាគត
សេចក្តីដែលមិនជឿនោះនឹងនាំឲ្យខានបានប្រយោជន៍
នាំឲ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ពពួកជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ
សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតគោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយកម្មវិបាកនោះ
អ្នកពិឃាតគោនោះទៅឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយពាន់ សែនឆ្នាំ ដ៏ច្រើន
ដោយសេសសល់នៃកម្មវិបាកនោះ ក៏ត្រឡប់មកទទួលផលគឺ ត្រឡប់បានូវអត្តភាព បែបនេះឯង។
ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។បេ។ ម្នាលអាវុសោលក្ខណ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញមំសបេសីប្រេត
[ប្រេតមានរាងកាយដូចជាចម្រៀកសាច់។] កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង
រអាត ដេញតាមចោមឆាបចឹកចោះជញ្ជែងមំសបេសីប្រេតនោះឯង
មំសបេសីប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយសត្វនុ៎ះ (កាលពីដើម)
ជាអ្នកពិឃាតគោ ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញមំសបិណ្ឌប្រេត [ប្រេតមានរាងកាយដូចជាដុំសាច់។]
កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាមចោម
ឆាបចឹកចោះជញ្ជែងមំសបិណ្ឌប្រេតនោះឯង មំសបិណ្ឌប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយសត្វនុ៎ះ (កាលពីដើម) ជាព្រានសត្វស្លាប
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោ លក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញបុរសដែលកើតជានិច្ឆចវិប្រេត
[ប្រេតមានរាងកាយរងាលឥតស្បែក។] កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត
ដេញតាមចោមឆាបចឹកចោះជញ្ជែងនិច្ឆវិប្រេតនោះឯង
និច្ឆប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាអ្នកសម្លាប់សត្វចៀម ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ
ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញបុរសដែលកើតជាអសិលោមប្រេត
[ប្រេតមានដាវដោតជាប់នឹងរាងកាយដូចជារោម។] កំពុងតែអណ្តែតទៅឯអាកាស
ដាវទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង
អសិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាអ្នកពិឃាតជ្រូកចិញ្ចឹមជីវិត ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។
ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសត្តិលោមប្រេត
[ប្រេតមាន លំពែងដោតជាប់នឹងរាងកាយដូចជារោម។] កំពុងតែអណ្តែតទៅឯអាកាស
លំពែងទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង
សត្តិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាព្រានម្រឹគ ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោល្ខណៈ
ថ្ងៃនេះខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាឧសុលោមប្រេត
[ប្រេតមានព្រួញដោតជាប់នឹងរាងកាយដូចជារោម។] កំពុងតែអណ្តែតទៅឯអាកាស
ព្រួញទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង ឧសុលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាពេជ្ឈឃាត
[ជាពេជ្ឈឃាតបាញ់មនុស្សទោសដោយព្រួញ។] ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។
ម្នាលអាវុសោល្ខណៈ ថ្ងៃនេះខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសូចិលោមប្រេត
[ប្រេតមានម្ជុលដោតជាប់នឹងរាងកាយដូចជារោម។] កំពុងតែអណ្តែតទៅឯអាកាស
ម្ជុលទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង សូចិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជានាយសារថី
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសូចិលោមប្រេត
[ប្រេតមានដែកស្រួចចាក់ខ្ទាស់ច្រូងច្រាងនារាងកាយដូចជារោម។]
កំពុងតែអណ្តែតទៅឯអាកាស ដែកស្រួចទាំងឡាយរបស់ប្រេតនោះដោតចូលទៅតាមក្បាល
ហើយធ្លាយចេញមកតាមមាត់ ដោតចូលទៅតាមមាត់ ហើយធ្លាយចេញមកខាងទ្រូង
ដោតចូលទៅតាមទ្រូង ហើយធ្លាយចេញមកខាងពោះ ដោតចូលទៅតាមពោះ ហើយធ្លាយចេញមកខាងភ្លៅ
(ទាំងពីរ) ដោតចូលទៅតាមភ្លៅ (ទាំងពីរ) ហើយធ្លាយចេញមកខាងស្មង (ទាំងពីរ)
ដោតចូលទៅតាមស្មង (ទាំងពីរ) ហើយធ្លាយចេញមកខាងជើង (ទាំងពីរ)
សូចិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាអ្នកញុះញង់គេ ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាកុម្ភណ្ឌប្រេត
[ប្រេតមានអណ្ឌៈ (ពងល្វា) ប៉ុនក្អមយ៉ាងធំ។] កំពុងតែអណ្តែតទៅឯអាកាស ប្រេតនោះកាល
បើដើរលុះតែលើកអណ្ឌៈទាំងនោះលី ទើបដើរទៅបាន កាលបើអង្គុយ
ក៏ចេះតែអង្គុយសង្កត់លើអណ្ឌៈទាំងនោះឯង ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាប
ចឹកចោះជញ្ជែង កុម្ភណ្ឌប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ
សត្វនុ៎ះ (កាលពីដើម) ជាអមាត្យអ្នកវិនិច្ឆ័យក្តីនៃអ្នកស្រុកដោយអំពើវៀច
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលលិចចុះទាំងក្បាល
ទៅក្នុងរណ្តៅលាមក [ហៅគូថខាទិប្រេត]។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាអ្នកធ្វើបរទារកម្ម ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលលិចចុះទាំង
ក្បាលទៅក្នុងរណ្តៅលាមក [ហៅគូថខាទិប្រេត។] កំពុងតែ (ចាប់)
លាមកដោយដៃទាំងពីរស៊ី។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាព្រាហ្មណ៍កំណាចក្នុងក្រុងរាជគ្រឹះនេះឯង ព្រហ្មណ៍នោះ
កាលក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប បាននិមន្តភិក្ខុសង្ឃដោយ
(ពាក្យថានិមន្តឆាន់) ភត្តាហារ ក៏ចាក់លាមកពេញក្នុងស្នូក
រួចហើយប្រើគេឲ្យប្រាប់ភត្តកាលថា [ពេលដែលចាត់ចែងចង្ហាន់ស្រេចហើយ
ត្រូវនិមន្តឆាន់។] បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកម្ចាស់និមន្តឆាន់
(ចង្ហាន់)ទាល់ឆ្អែតក្នុងទីនេះផង សូមនិមន្តយក (ចង្ហាន់) អំពីទីនេះទៅផង
ដោយកម្មវិបាកនោះ ព្រាហ្មណ៍កំណាចនោះក៏ឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយ
ពាន់ សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះឯង
ក៏បានមកសោយនូវផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ
ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជានិច្ចវិប្រេត
[ប្រេតមានរាងកាយរងាលឥតស្បែក។] កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត
ដេញតាមចោមឆាប ចឹកចោះ ជញ្ជែងនិច្ចវិប្រេតនោះឯង
និច្ចវិប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ
(កាលពីដើម)ជាស្រីប្រព្រឹត្តកន្លងចិត្តប្តីក្នុងក្រុងរាជគ្រឹះ នេះឯង។បេ។
ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជាមង្គុលីប្រេត
[ប្រេតមានរាងកាយអាក្រក់គួរខ្ពើមឆ្អើម។] មានក្លិនស្អុយ កំពុងតែអណ្តែតទៅឯអាកាស
ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាប ចឹកចោះ ជញ្ជែងមង្គុលីប្រេតប្រេតនោះឯង
មង្គុលីប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (កាលពីដើម)
ជាស្រីមេមត់ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជាឳកិលិនីប្រេត
[ប្រេតមានរាងកាយស្រោចដោយរងើកភ្លើង។] ឆេះរោលដោយរងើកភ្លើង
មានរងើកភ្លើងធ្លាក់ស្រោចលើខ្លួន (ក្តៅអន្ទះសារ) កំពុងតែអណ្តែតទៅឯអាកាស
ឳកិលិនីប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (កាលពីដើម)
ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ជាស្រីមានចិត្តឫស្យា
បានចាក់រងើកភ្លើងមួយអម្បែងលើស្រីជាសត្រូវ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញអសីសកពន្ធប្រេត [ប្រេតឥតក្បាល
មានរូបសណ្ឋានដូចសាកអសុភដាច់ក្បាល។] កំពុងតែ អណ្តែតទៅឯអាកាស ប្រេតនោះមានភ្នែក
និងមុខនៅត្រង់ទ្រូង ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាបចឹក
ចោះជញ្ជែងនូវអសីសកពន្ធប្រេតនោះឯង ប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ
សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតចោរឈ្មោះទារមិកក្នុងក្រុងរាជគ្រឹះនេះឯង។បេ។
ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុ
[ហៅភិក្ខុប្រេត គឺប្រេតមានភេទដូចជាភិក្ខុ។] កំពុងតែ អណ្តែតទៅឯអាកាស
សង្ឃាដិរបស់ភិក្ខុនោះក្តី មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ បាត្រក្តី
ក៏មានភ្លើងឆេះភ្លឺ វត្ថពន្ធចង្កេះក្តីក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ
រាងកាយរបស់ភិក្ខុនោះក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ
ភិក្ខុនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ
ជាភិក្ខុបាបក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប។បេ។
ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុនី
[ហៅសិក្ខមានាប្រេត។] បានឃើញសាមណេរ [ហៅសាមណេរប្រេត។] បានឃើញសាមណេរី
[ហៅសាមណេរីប្រេត។] កំពុងតែអណ្តែតទៅឯអាកាស សង្ឃាដិរបស់សាមណេរីនោះក្តី
មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ
វត្តពន្ធចង្កេះក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ រាងកាយក្តី
ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ សាមណេរីនោះចេះតែស្រែកថ្ងូរ ម្នាលអាវុសោលក្ខណៈ
ខ្ញុំក៏មានបរិវិតក្កថា យីអើហ្ន៎ (នេះហៅពេញ) ជាអស្ចារ្យ យីអើហ្ន៎
មិនដែលកើតមានសោះឡើយ សត្វបែបនេះ នឹងត្រឡប់ទៅជាមានខ្លះទេតើ យក្សបែបនេះ
នឹងត្រឡប់ទៅជាមានខ្លះ ប្រេតបែបនេះ នឹងត្រឡប់ទៅជាមានខ្លះ
កិរិយាត្រឡប់បាននូវអត្តភាពបែបនេះ ក៏សឹងមានខ្លះដែរតើ។ ភិក្ខុទាំងឡាយក៏ពោលទោស
តិះដៀល បន្តុះបង្អាប់ថា ព្រះមហាមោគ្គល្លានដ៏មានអាយុ ពោលអួតឧត្តរិមនុស្សធម្ម។
គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះសាវកទាំងឡាយមានចក្ខុកើតពិតហើយ
ម្នាលភិក្ខុទាំងឡាយសាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថាសាវកនឹងដឹង ឬឃើញសាមណេរីបែបនេះ
ឬថានឹងធ្វើនូវសាមណេរីបែបនេះឲ្យជាបន្ទាល់ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ
តថាគតបានឃើញតាំងពីក្នុងកាលមុនរួចមកហើយដែរ តែតថាគតមិនបានសំដែងប្រាប់
ព្រោះថាបើតថាគតសម្តែងប្រាប់ទៅជនទាំងឡាយឯទៀតគេក៏មិនជឿ
ពួកជនណាដែលមិនជឿពាក្យតថាគត សេចក្តីដែលមិនជឿនោះនឹងនាំឲ្យបាននូវកម្មមិនមែនជាប្រយោជន៍
នឹងនាំឲ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ
សាមណេរីនុ៎ះ ជាសាមណេរីបាបក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប
ដោយកម្មវិបាកនោះ សាមណេរីនោះឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន
គឺថាអស់រយ-ពាន់-សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះ
ទើបបានមកសោយផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៦] អថខោ អាយស្មា មហាមោគ្គល្លានោ ភិក្ខូ អាមន្តេសិ
យតាយំ អាវុសោ តបោទា សន្ទតិ សោ ទហោ អច្ឆោទកោ សីតោទកោ សាតោទកោ សេតោទកោ សុបតិត្ថោ
រមណីយោ បហូតមច្ឆកច្ឆបោ ចក្កមត្តានិ ច បទុមានិ បុប្ផន្តិ អថ ច បនាយំ តបោទា
កុថិតា[តព្វណ្ណនាយំ កុដ្ឋិតាតិ លិខិតំ។] សន្ទតីតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ
វិបាចេន្តិ កថំ ហិ នាម អាយស្មា មហាមោគ្គល្លានោ ឯវំ វក្ខតិ យតាយំ អាវុសោ តបោទា
សន្ទតិ សោ ទហោ អច្ឆោទកោ សីតោទកោ សាតោទកោ សេតោទកោ សុបតិត្ថោ រមណីយោ បហូតមច្ឆកច្ឆបោ
ចក្កមត្តានិ ច បទុមានិ បុប្ផន្តិ អថ ច បនាយំ តបោទា កុថិតា សន្ទតីតិ
ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។
យតាយំ ភិក្ខវេ តបោទា សន្ទតិ សោ ទហោ អច្ឆោទកោ សីតោទកោ សាតោទកោ សេតោទកោ សុបតិត្ថោ
រមណីយោ បហូតមច្ឆកច្ឆបោ ចក្កមត្តានិ ច បទុមានិ បុប្ផន្តិ អបិចាយំ ភិក្ខវេ តបោទា
ទ្វិន្នំ មហានិរយានំ អន្តរិកាយ អាគច្ឆតិ តេនាយំ តបោទា កុថិតា សន្ទតិ សច្ចំ ភិក្ខវេ
មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។
[២៩៦] គ្រានោះ
ព្រះមហាមោគ្គល្លានដ៏មានអាយុហៅភិក្ខុទាំងឡាយមកហើយនិយាយប្រាប់ថា
ម្នាលអាវុសោទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា
ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយមានត្រី
និងអណ្តើកដ៏ច្រើនមានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ
តែថាស្ទឹងតបោទានេះ មានទឹកក្តៅហូរមក។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល
បន្តុះបង្អាប់ថា ហេតុអ្វីព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ
ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណាអន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់
ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី និងអណ្តើកដ៏ច្រើន
មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ
តែថាស្ទឹងតបោទានេះមានទឹកក្តៅហូរមក
ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា
ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី
និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែស្ទឹងតបោទានេះមកតាមចន្លោះនៃមហានរកទាំងពីរ [អដ្ឋកថា ពន្យល់សេចក្តីថា
មានមហាបេតលោវា គឺលោកជាស្ថានលំនៅដ៏ធំសម្រាប់ពួកប្រេត នៅចំក្រុងរាជគ្រឹះ
ស្ទឹងតបោទានេះមកតាមចន្លោះនៃមហាលោហកុម្ភឺនរកទាំងពីរត្រង់មកលើមហាបេតលោក នោះ
ព្រោះហេតុដូច្នោះ បានជាមានទឹកក្តៅហូរមក។] ព្រោះហេតុនោះ
បានជាស្ទឹងតបោទានេះមានទឹកក្តៅហូរមក
ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៧] តេន ខោ បន សមយេន រាជា មាគធោ សេនិយោ ពិម្ពិសារោ
លិច្ឆវីហិ សទ្ធឹ សង្គាមេន្តោ បភគ្គោ ហោតិ។ អថ រាជា បច្ឆា សេនំ សង្កឌ្ឍិត្វា
លិច្ឆវិយោ[លិច្ឆវី រា លិច្ឆវិនោ វាតិ អម្ហាកំ ខន្តិ។] បរាជេសិ។ សង្គាមេ ច នន្ទិ
ចរតិ រញ្ញា លិច្ឆវិយោ[ឱ.ម. លិច្ឆវី។] បភគ្គាតិ។ អថខោ អាយស្មា មហាមោគ្គល្លានោ
ភិក្ខូ អាមន្តេសិ រាជា អាវុសោ លិច្ឆវីហិ បភគ្គោ សង្គាមេ ច នន្ទិ ចរតិ រញ្ញា
លិច្ឆវិយោ បភគ្គាតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា
មហាមោគ្គល្លានោ ឯវំ វក្ខតិ រាជា អាវុសោ លិច្ឆវីហិ បភគ្គោ សង្គាមេ ច នន្ទិ ចរតិ
រញ្ញា លិច្ឆវិយោ បភគ្គាតិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។
ភគវតោ ឯតមត្ថំ អារោចេសុំ។ បឋមំ ភិក្ខវេ រាជា លិច្ឆវីហិ បភគ្គោ អថ រាជា បច្ឆា សេនំ
សង្កឌ្ឍិត្វា លិច្ឆវិយោ បរាជេសិ សច្ចំ ភិក្ខវេ មោគ្គល្លានោ អាហ អនាបត្តិ ភិក្ខវេ
មោគ្គល្លានស្សាតិ។
[២៩៧]
សម័យនោះព្រះរាជាទ្រង់ព្រះនាមពិម្ពិសារជាឥស្សរៈក្នុងដែនមគធៈ
ជាអធិបតីលើសេនាកំពុងតែតសង្គ្រាមជាមួយនឹងពពួកស្តេចលិច្ឆវី ក៏ទ្រង់បាក់ទ័ព
(បរាជ័យ)។ លុះកាលជាខាងក្រោយមក ព្រះរាជាទ្រង់ត្រាស់ឲ្យកេណ្ឌប្រមូលពួកសេនា
ហើយទ្រង់ផ្ចាញ់ពពួកស្តេចលិច្ឆវីបានវិញ។
ស្តេចក៏ទ្រង់ឲ្យទូងវិជយភេរីទៅក្នុទីសង្គ្រាមដោយប្រកាសសេចក្តីថា
ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ។
គ្រានោះព្រះមហាមោគ្គល្លានដ៏មានអាយុបានហៅពួកភិក្ខុមក ហើយប្រាប់ថា
ម្នាលអាវុសោទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់ផ្ចាញ់ពួកស្តេចលិច្ឆវីបានហើយ
ទើបទ្រង់ឲ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាមដោយប្រកាសសេចក្តីថា
ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ។ ភិក្ខុទាំងឡាយ
ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ហេតុអ្វីបានជាព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ
ព្រះបាទពិម្ពិសារ ទ្រង់ផ្ចាញ់ពួកសេ្តចលិច្ឆវីបានហើយ
ក៏ទ្រង់ឲ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាម ដោយប្រកាសសេចក្តីថា
ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ
ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។ ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់បាក់ទ័ព
(បរាជ័យចាញ់) ពួកស្តេចលិច្ឆវីជាន់ដំបូង លុះកាលជាខាងក្រោយ
ស្តេចទ្រង់ឲ្យកេណ្ឌប្រមូលពួកសេនាបាន ទើបផ្ចាញ់ពួកស្តេចលិច្ឆវីបានវិញ
ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៨] អថខោ អាយស្មា មហាមោគ្គល្លានោ ភិក្ខូ អាមន្តេសិ
ឥធាហំ អាវុសោ សប្បិនិកាយ នទិយា តីរេ អានេញ្ជំ សមាធឹ សមាបន្នោ នាគានំ ឱគយ្ហ
ឧត្តរន្តានំ កោញ្ចំ ករោន្តានំ សទ្ទំ អស្សោសិន្តិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ
វិបាចេន្តិ កថំ ហិ នាម អាយស្មា មហាមោគ្គល្លានោ ឯវំ វក្ខតិ ឥធាហំ អាវុសោ សប្បិនិកាយ
នទិយា តីរេ អានេញ្ជំ សមាធឹ សមាបន្នោ នាគានំ ឱគយ្ហ ឧត្តរន្តានំ កោញ្ចំ ករោន្តានំ
សទ្ទំ អស្សោសិន្តិ ឧត្តរិមនុស្សធម្មំ អាយស្មា មហាមោគ្គល្លានោ ឧល្លបតីតិ។ ភគវតោ
ឯតមត្ថំ អារោចេសុំ។ អត្ថេសោ ភិក្ខវេ សមាធិ សោ ច ខោ អបរិសុទ្ធោ សច្ចំ ភិក្ខវេ មោគ្គល្លានោ
អាហ អនាបត្តិ ភិក្ខវេ មោគ្គល្លានស្សាតិ។
[២៩៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ
ហៅភិក្ខុទាំងឡាយមក ហើយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ថ្ងៃនេះ ខ្ញុំបានចូលសមាធិ
ឥតមានកំរើកប្រែប្រួល ទៀបឆ្នេរស្ទឹងឈ្មោះសប្បិនិកា បានឮសូរសម្រែកដំរីទាំងឡាយ
ដែលកំពុងតែចុះឡើង ស្រែកបន្លឺកោញ្ចនាទ [ដាក់ប្រមោយក្នុងមាត់
ជញ្ជួចឮសូរដូចជាសម្រែកក្រៀល។]។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល
បន្តុះបង្អាប់ថា ហេតុអ្វីបានជាព្រះមហាមោគ្គល្លានដ៏មានអាយុពោលយ៉ាងនេះថា
ម្នាលអាវុសោទាំងឡាយ ថ្ងៃនេះ ខ្ញុំបានចូលសមាធិ ឥតមានកំរើកប្រែប្រួល
ទៀបឆ្នេរស្ទឹងឈ្មោះសប្បិនិកា បានឮសូរសម្រែកដំរីទាំងឡាយ ដែលកំពុងចុះឡើង
ស្រែកបន្លឺកោញ្ចនាទ ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម
(ទេតើ)។ ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមាធិនុ៎ះមាន ប៉ុន្តែសមាធិនោះមិនបរិសុទ្ធ
ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៩] អថខោ អាយស្មា សោភិតោ ភិក្ខូ អាមន្តេសិ អហំ អាវុសោ
បញ្ច កប្បសតានិ អនុស្សរាមីតិ។ ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម
អាយស្មា សោភិតោ ឯវំ វក្ខតិ អហំ អាវុសោ បញ្ច កប្បសតានិ អនុស្សរាមីតិ
ឧត្តរិមនុស្សធម្មំ អាយស្មា សោភិតោ ឧល្លបតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អត្ថេសា
ភិក្ខវេ សោភិតស្ស សា ច ខោ ឯកាយេវ ជាតិ សច្ចំ ភិក្ខវេ សោភិតោ អាហ អនាបត្តិ ភិក្ខវេ
សោភិតស្សាតិ។
[២៩៩]
គ្រានោះព្រះសោភិតត្ថេរដ៏មានអាយុហៅភិក្ខុទាំងឡាយមកហើយនិយាយប្រាប់ថា
ម្នាលអាវុសោទាំងឡាយ ខ្ញុំរឭកជាតិបានប្រមាណ៥០០កល្ប។ ភិក្ខុទាំងឡាយក៏ពោលទោស
តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជាព្រះសោភិតត្ថេរដ៏មានអាយុ ពោលយ៉ាងនេះថា
ម្នាលអាវុសោទាំងឡាយ ខ្ញុំរឭកជាតិបានប្រមាន៥០០កល្ប
ព្រះសោភិតត្ថេរដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុទាំងឡាយសោភិតភិក្ខុរឭកជាតិបានមែន
តែថារឭកបានត្រឹមតែជាតិ១ប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុពោលនូវពាក្យពិត
ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុមិនត្រូវអាបត្តិទេ។
បារាជិកទី៤ ចប់។
[៣០០] ឧទ្ទិដ្ឋា ខោ អាយស្មន្តោ ចត្តារោ បារាជិកា ធម្មា
យេសំ ភិក្ខុ អញ្ញតរំ វា អញ្ញតរំ វា អាបជ្ជិត្វា ន លភតិ ភិក្ខូហិ សទ្ធឹ សំវាសំ យថា
បុរេ តថា បច្ឆា បារាជិកោ ហោតិ អសំវាសោ។ តត្ថាយស្មន្តេ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា
ទុតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា តតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា
បរិសុទ្ធេត្ថាយស្មន្តោ តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។
[៣០០] បពិត្រលោកដ៏មានអាយុទាំងឡាយ
អាបត្តិឈ្មោះបារាជិកទាំង៤ ដែលខ្ញុំបានសំដែងហើយនេះ បណ្តាអាបត្តិទាំង៤នុ៎ះ
ភិក្ខុណាត្រូវអាបត្តិណាមួយហើយ
ក៏មិនបាននូវកិរិយានៅរួបរួមជាមួយនឹងភិក្ខុទាំងឡាយឡើយ ភិក្ខុនោះជាបារាជិក
រកសំវាសគ្មាន កាលពីមុនយ៉ាងណាមិញ ខាងក្រោយក៏ដូច្នោះដែរ [អដ្ឋកថា
ពន្យល់សេចក្តីថា កាលដែលបុគ្គលនោះនៅជាគ្រហស្ថ ឬនៅជាសាមណេរ
មិនអាចរួបរួមសង្ឃកម្មជាមួយនឹងភិក្ខុទាំងឡាយបាន យ៉ាងណា
លុះដល់ត្រូវអាបត្តិបារាជិកហើយ ក៏ដូច្នោះដែរ។]។ ខ្ញុំព្រះករុណា
សូមសួរលោកដ៏មានអាយុទាំងឡាយ ក្នុងអាបត្តិបារាជិកទាំង៤នោះ
លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់ពីរដងទៀត
លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់៣ដងទៀត
លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ
លោកដ៏មានអាយុទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងបារាជិកាបត្តិទាំង៤នុ៎ះ ព្រោះហេតុដូច្នោះ
បានជាស្ងៀម។ ខ្ញុំព្រះករុណាដឹងថា លោកទាំងឡាយបរិសុទ្ធហើយ
ដោយហេតុដែលស្ងៀមយ៉ាងនេះ។
បារាជិកកណ្ឌ ចប់។
តស្សុទ្ទានំ
មេថុនាទិន្នាទានញ្ច មនុស្សវិគ្គហុត្តរិ បារាជិកានិ
ចត្តារិ ឆេជ្ជវត្ថូ អសំសយាតិ។
ចំនួនសិក្ខាបទរបស់បារាជិកកណ្ឌនោះ
បារាជិកសិក្ខាបទទាំង៤ គឺ
សេពមេថុន១
លួចទ្រព្យគេ១
សម្លាប់មនុស្ស១
ពោលអួតឧត្តរិមនុស្សធម្ម១
ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ)
មិនត្រូវសង្ស័យឡើយ។
ចប់ ភាគ១។
សូមអនុមោទនា !!!