សម្រង់ជីវិត រៀនបានកាន់តែច្រើន នៅពេលកាន់តែចាស់ ចំណេះកាន់តែប្រសើរ

 

«រៀនបានកាន់តែច្រើន នៅពេលកាន់តែចាស់»


ជាមនុស្សត្រូវការការរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍខ្លួននិងបង្កើតបាននូវអ្វីគ្រប់យ៉ាងដែលបន្សល់ទុកដូចសព្វថ្ងៃ។ ចំណេះដឹងនឹងប្រៀបបានដូចជាខ្យល់អុកស៊ីសែន ដែលមនុស្សត្រូវស្រូបបញ្ចូលសួតជាប្រចាំថ្ងៃ ដើម្បីទ្រទ្រង់រូបរាងកាយ។ ហើយការរៀនសូត្រនេះទៀតសោតមិនប្រកាន់វ័យ អាយុចាស់ក្មេងនោះឡើយ ឲ្យតែប្រឹងប្រែង ព្យាយាមដាក់ខ្លួនរៀនសូត្រ អ្វីក៏អាចរៀនបានដែរ។ នៅពេលរៀនសូត្រយល់ដឹងកាន់តែច្រើន មនុស្សនឹងចាប់ផ្ដើមដឹងថានៅលើលោកនេះ មានរបស់ច្រើនណាស់ដែលខ្លួននៅមិនទាន់ចេះ មិនទាន់ដឹង ខ្លួនមើលមិនឃើញ។

ច្បាប់ធម្មជាតិមួយនេះ ត្រូវបានបង្កើតឡើងដើម្បីបំបែកគំនិតមនុស្សយើងឱ្យក្លាហានដើម្បីរស់នៅតាមលក្ខខណ្ឌរបស់ខ្លួនឯង។ ទោះមិនព្រមចុះសម្រុងនឹងជីវិត ក៏ផ្លូវដែលគ្រប់គ្នាបានធ្វើដំណើរស្ទើរតែពេញមួយជីវិតគឺ ស្វែងរកភាពសុខដុមរមនាក្នុងជីវិត។ ដំណើរស្វែងរកដែលគួរឱ្យចាប់អារម្មណ៍ប្រហែលជាមនុស្សភាគច្រើននៅលើភពផែនដីតូចមួយនេះ ដោយព្យាយាមស្វែងរកចម្លើយចំពោះជីវិតថា៖

តើមានន័យដូចម្តេច

តើជីវិតជាអ្វី

តើជីវិតសមនឹងរស់នៅនៅពេលណា

ពេលណាត្រូវស្វែងរកសន្តិភាពផ្លូវចិត្ត?


ភាពចាស់ទុំតាមពេលវេលា ជួយយើងឱ្យចេះបត់បែន ចេះបន្សាំចិត្ត ចេះសង្កត់តណ្ហា និងកាន់តែចេះឱ្យតម្លៃលើភាពសុខដុមរមនាលើភាព ជិតស្និទ្ធនៃគ្រួសារ និងមិត្តភក្តិ ជាងកាលពីនៅក្មេង​ដែលយើងឱ្យតម្លៃលើភាពសុខដុមរមនាថាតាមរយៈសម្ភារៈឬទ្រព្យសម្បត្តិ។



នៅពេលដែលយើងជឿថា វាជាអ្វីដែលចាំបាច់ដើម្បីរីករាយ ការគោរព និងមានអត្ថន័យក្នុងជីវិតទម្លាប់ និយមភាពល្អឥតខ្ចោះបានត្រូវទាត់ចោល ដែលកាលពីយើងនៅក្មេង ទម្លាប់ចង់បានឡូយ​អស្ចារ្ស​ៗធ្លាប់បាន​បង្កើនបញ្ហាប្រឈមមកឱ្យយើងហត់នឿយឡើងៗ។

ព្យាយាមបំពេញនូវជំនឿចិត្តដោយ​​តុល្យភាព រវាងរកភាពសុខដុមរមនា ទោះក្នុងភាពមិនចុះសម្រុងគ្នា ដោយមនុស្សយើងកើតមកមានប្រាជ្ញានិងចំណេះ​ដឹងក៏ដើម្បីទុកមកដោះស្រាយលើរឿងទាំងនេះ។

ត្រូវចាំថា ជីវិតស្ទើរតែមិនអាចទៅរួចទេក្នុងការធ្វើឱ្យមានតុល្យភាពល្អ គ្រប់សព្វ ឬថាគ្រប់យ៉ាង​នឹងស្ថិតក្រោមការគ្រប់គ្រងបានទាំងអស់។ ដូច្នេះហើយមានទ្រឹស្តីខ្លះលើកឡើងថា ជីវិតគឺពិបាកហើយ តែការស្វែងរកតុល្យភាពទាំងរីករាយនិងទុក្ខសោក​គឺរឹតតែពិបាក ដូច្នេះយើងត្រូវចេះទទួលយកថា អ្វីៗ មិនអាចនៅជាមួយយើង​ជារៀងរហូតទេ។ គ្រប់គ្រងតែអ្វីដែលយើងអាចគ្រប់គ្រងបានទៅបានហើយ ដូចជា កុំធ្វើឱ្យអ្នកដទៃឈឺចាប់ដោយចេតនា ឬកុំឈឺចាប់យូរ ពេកត្រូវរៀនបំភ្លេច។ល។ 

នៅពេលដែលយើងយល់រឿងទាំងនេះ នឹង​ទទួលយកតាមសម្រួល នឹងជួយសន្សំថាមពលបានច្រើន ទទួលបានកម្លាំង និងភាពរឹងមាំ លើសពីពេល​មុន។ មនុស្សខ្លះចំណាយដំណើរជីវិតរស់នៅក្នុងជីវិតអ្នកដ៏ទៃសមទេ? ជីវិត​គឺ​ខ្លី​ណាស់ ដូច្នេះប្រើវាឱ្យបានល្អ។ 

កុំ​ឱ្យ​មនុស្ស​ផ្សេង​ទៀត ឬ​សង្គម​កំណត់​នូវ​អ្វី​ដែលយើង ​ត្រូវ​ធ្វើ កំណត់របៀប​ដែល​យើង​ត្រូវ​រស់នៅ។ ចូរ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯងកុំកហុកខ្លួនឯងព្រោះរឿងនេះហត់ណាស់ គ្មានអ្នកណាមកជួយយើងបានទេ។


សម្រង់ជីវិត ជាតិថីមនោរម្មណ៍

«រៀនឥតឈប់ឈរ ដើម្បីបើកចិត្ត ទទួលយកអ្វីដែលថ្មី ពេញមួយជីវិត. ចាំទុកថាការរៀនមិនចេះចប់​ទេ»

 ការចង់ដឹងចង់ឃើញ គឺជាម៉ាស៊ីននៃកម្លាំងចិត្ត ដែលយើងគ្រប់គ្នា​ត្រូវតែវិនិយោគក្នុងជីវិតទើបទទួលបានមកវិញនូវ ភាពរីកចម្រើន និងអារម្មណ៍សប្បាយជាមោទនភាព ភាពភ្លឺស្វាងនៃអាជីព និងការដោះស្រាយបញ្ហា។



សម្រង់តាមគេហទំព័រនានា

ឯកសារខ្មែរ www.edu4kh.com

VEN. THACH PHUOC AN


Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me