ការប្រតិបត្តិសីលវិជ្ជាចំពោះបរិស្ថាន
ដកស្រង់ពីសៀវភៅ មនុស្សនិងសង្គម
បោះពុម្ពដោយសាកលវិទ្យាល័យបៀលប្រាយ
មាតិកា
១- ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនិងដំណោះស្រាយ
ការប្រែប្រួលអាកាសធាតុ
១.២ មូលហេតុដែលនាំឲ្យមានបម្រែបម្រួលអាកាសធាតុ
១.៣ ផលប៉ះពាល់បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ
១.៤ ដំណោះស្រាយបញ្ហាដែលបណ្តាលមកពីបម្រែបម្រួលបរិយាកាស
១.៥ ជំហ៊ានទី១សម្រាប់ប្រជាពលរដ្ឋកម្ពុជានិងរាជរដ្ឋាភិបាល
២- ផលប៉ះពាល់នៃការផ្លាស់ប្តូរសេដ្ឋកិច្ចនិងដំណោះស្រាយ
២.១ ទម្រង់សេដ្ឋកិច្ចក្នុងពិភពលោក
២.១.១ សេដ្ឋកិច្ចផែនការ
២.១.២ សេដ្ឋកិច្ចទីផ្សារសេរី
២.២ ផលប៉ះពាល់នៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់កម្ពុជា
២.២.១ មធ្យោបាយផលិតពីរដ្ឋមកឯកជន
២.២.២ កម្លាំងផលិតកម្មពីរដ្ឋមកឯកជន
២.២.៣ ទុនសម្ភារៈការផលិតពីរដ្ឋមកឯកជន
២.៣ ដំណោះស្រាយ
១. ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ
និងដំណោះស្រាយ
ធម្មជាតិ និងមនុស្សមានទំនាក់ទំនងគ្នា
ហើយជះឥទ្ធិពលទៅលើសង្គមទាំងមូល ឯពិភពលោកក៏ត្រូវតែទទួលឥទ្ធិពលពី ធម្មជាតិ
និងមនុស្សនេះដែរ ។
អាកាសធាតុ និងធាតុអាកាស ជាបាតុភូតធម្មជាតិ
ប៉ុន្តែវាអាចប្រែប្រួល ដោយសារកត្តា មនុស្ស និងសង្គម។ តម្រូវការ
របស់មនុស្សដោយគ្មានលក្ខខណ្ឌត្រឹមត្រូវច្បាស់លាស់វានឹងក្លាយជាផលវិបាកបំផ្លាញមនុស្ស
និងសង្គមទៅវិញ។ ដោយសារបច្ចេកវិទ្យាសាស្រ្ត រីកចំរើនខ្លាំង ក្នុងសតវត្សទី២០
មកដល់ដើមសតវត្សទី២១ ដែលជាសកម្មភាពរបស់មនុស្ស គេសង្កេតឃើញ
ពិភពលោកកើតមានបំរែបំរួលធម្មជាតិ បង្កគ្រោះថ្នាក់យ៉ាងកាចសាហាវ គួរឲ្យរន្ធត់ ភ័យខ្លាច
និងចាប់អារម្មណ៍ដូចជា ៖
+ រញ្ជួយដីបាតសមុទ្រ ស៊ូណាមិ កើតថ្ងៃ ២៦ ធ្នូ ២០០៤ ប៉ះពាល់ដល់ជីវិតមនុស្ស
ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធប្រទេសដែលទទួលរងឥទ្ធិពល ដូចជា ឥណ្ឌូនេស៊ី
ស្រីលង្កា ឥណ្ឌា ថៃឡង់ថ៍ សូម៉ាលី ជាដើម មនុស្សស្លាប់ប្រហែលជាពី ២៣០.២១០ ទៅ ២៨០.០០០
នាក់ ។
+ រញ្ជួយដីបាតសមុទ្រនៅប្រទេសជប៉ុន ថ្ងៃទី១១ មិនា ២០១១ មានមនុស្សស្លាប់ ១៥.៨៥៩
ទៅ ១៨.៨៨០ នាក់ ។
+ ទឹកជំនន់នៅប្រទេសថៃនៅ ឆ្នាំ២០១១ ។
+ ទឹកជំនន់នៅប្រទេសកម្ពុជា ឆ្នាំ២០១១ លិចលង់ជាច្រើនខេត្ត មានកំពង់ឆ្នាំង
បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង សៀមរាប កំពង់ធំ ជាដើម ប៉ះពាល់ដល់ជីវិត
និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង រាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ
យ៉ាងធ្ងន់ធ្ងរ ។
បញ្ហាបំរែបំរួលអាកាសធាតុនឹងហើយដែលប្រជាពលរដ្ឋខ្មែរទូទៅ
ត្រូវចាប់អារម្មណ៍ និងរកដំណោះស្រាយឲ្យបានល្អ
ព្រោះបរិស្ថានជាអាយុជីវិតរបស់មនុស្ស និងសង្គមជាតិ ។
១.១. ការប្រែប្រួលអាកាសធាតុ
ការកត់ត្រាតាមដានវិទ្យាសាស្រ្តបានឲ្យដឹងថាសីតុណ្ហភាពមធ្យម
នៃពិភពលោកបានកើនឡើងប្រមាណ 0.3°C ទៅ0.6°C ក្នុងអំឡុងសតវត្សទី២០
ចាប់តាំងពីពេលដែលមនុស្សបានធ្វើកំណត់ត្រាទិន្នន័យអាកាសធាតុ([1])
គេសម្គាល់ឃើញថា ធាតុអាកាសក្តៅបំផុត
កើតមាននៅទសវត្ស ឆ្នាំ ១៩៨០។ អត្រានៃការបញ្ចេញសំណល់ឧស្ម័ន
ជាអនុគមន៍នៃកំណើនចំនួនប្រជាជន កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍបច្ចេកវិទ្យា។
ការលំបាកប៉ាន់ស្មាន អំពីនយោបាយរដ្ឋាភិបាល និងការប្រែប្រួលនៃកម្តៅក្នុងបរិយាកាស
ជាហេតុនាំឲ្យមានការលំបាក ព្យាករណ៍អំពីបម្រែបម្រួលអាកាសធាតុ
ដែលអាចនឹងកើតមាននៅសតវត្សខាងមុខ។
កម្តៅកាន់តែកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំនាំឲ្យរំហួតទឹកពីផ្ទៃផែនដី
នៅក្នុងបរិយាកាស កាន់តែកើតឡើង។ ដោយសារកំណើនកម្តៅ
អាចធ្វើឲ្យមានកំណើនទឹកភ្លៀងធ្លាក់លើពិភពលោកពី ៧ ទៅ ១១% / ឆ្នាំ។ ទន្ទឹមនឹងនេះ
វានឹងធ្វើឲ្យមានសីតុណ្ហភាពមធ្យមនៅរដូវរងារ ឯរដូវត្រជាក់កាន់តែខ្លី ជាងមុន
ហើយរដូវក្តៅ កាន់តែមានរយៈពេលវែង ។
ចំពោះតំបន់រយៈទទឹងឆ្ងាយពីអេក្វាទ័រនឹងមានភ្លៀងធ្លាក់ច្រើន ជាងធម្មតា
នៅសរទរដូវ និងសិសិររដូវ ចំណែក ហេមន្តរដូវ និងនិទាឃរដូវ មានសភាពស្ងួតជាងធម្មតា ។
ឥទ្ធិពលនេះធ្វើឲ្យតំបន់ត្រូពិច មានភ្លៀងធ្លាក់ច្រើនជាងមុន
ហើយទឹកភ្លៀងថយចុះនៅតំបន់ក្បែរត្រូពិចទៅវិញ ។ ពេលនោះហើយ ដែលកំណើនរំហួត
អាចធ្វើឲ្យប៉ះពាល់ដល់ តំបន់ជាច្រើនស្ងួត( រាំង ) ជាងមុន ។ ការប្រែប្រួលនេះ យើងអាច
ទស្សន៍ទាយមើល ថាតើនឹងមានផលប៉ះពាល់អាក្រក់អ្វី កើតឡើងចំពោះយើង សង្គមជាតិ
មនុស្សជាតិ និងពិភពលោកទាំងមូលនោះ ?
ដោយសារបច្ចេកវិទ្យារីកចំរើនខ្លាំងក្នុងប្រទេសអភិវឌ្ឍមួយចំនួនលើពិភពលោក
អ្នកស្រាវជ្រាវបានសង្កេត និងព្យាករណ៍ឃើញថា ស្រទាប់អូសូន ក្នុងមណ្ឌលអាកាសស្ងប់
ថយចុះអតា្រនៃកាំរស្មីស្វាយអ៊ុលត្រា អាចចូលមកដល់ផ្ទៃផែនដី ក៏កាន់តែកើនដែរ
ជាហេតុបណ្តាលឲ្យមានបញ្ហាច្រើនយ៉ាងគំរាមកំហែងដល់ការរស់រានមានជីវិតច្រើនប្រភេទ
។
១.២.
មូលហេតុដែលនាំឲ្យមានបម្រែបម្រួលអាកាសធាតុ
ការបាត់បង់ព្រៃឈើដែលបណ្តាលពី មនុស្សបំផ្លាញធនធានធម្មជាតិ។
កំណើនប្រជាជនឆាប់រហ័ស នាំឲ្យមានតម្រូវការធនធានធម្មជាតិ កាន់តែរីកធំឡើងជាលំដាប់។
ដូចជា តម្រូវការឈើប្រើប្រាស់ជាថាមពល សំណង់នានា ការនាំចេញប្រភេទឈើប្រណិត
ជាគ្រឿងសង្ហារឹម កសិកម្មព្រៃដុត ព្រមទាំងការធ្វេសប្រហែសរបស់មនុស្ស៩០%
ដែលនាំឲ្យរាលដាលដល់ភ្លើងឆេះព្រៃ។ ការបាត់បង់ព្រៃឈើដោយភ្លើងឆេះព្រៃ
នៃកំដៅថ្ងៃនារដូវរាំងស្ងួតខ្លាំងជាដើម ។
សកម្មភាពរបស់មនុស្សក្នុងការបំពុលបរិយាកាស
ដូចជាប្រទេសឧស្សាហកម្ម រីកចំរើនខ្លាំងបង្កឡើងនូវជាតិក្លូរីន
ដែលភាយចេញពីទូរទឹកកក ម៉ាស៊ីនត្រជាក់ចាស់ៗ ជាតិអុកស៊ីតនីទ្រិច
ដែលបញ្ចេញដោយយន្តហោះធំៗ ជាតិក្លរ៉ូផ្លរ៉ូកាបូន
ដែលគេយកមកប្រើហួសកម្រិតក្នុងរោងចក្រ ការប្រើប្រាស់ប្រេងឥន្ទនៈដោយយានយន្ត
គ្រឿងចក្រគ្រប់ប្រភេទ។ ទាំងអស់នេះបណ្តាលឲ្យផ្ទៃអាកាសធាតុពោរពេះ
ដោយឧស្ម័នការបូនិច (CO2)។ ដូចជានៅសហរដ្ឋអាមេរិច ការបញ្ចេញ CO2 ច្រើនជាងគេក្នុងពិភពលោកដល់ទៅ ១៨.៥%។ នៅប្រទេសរូស្សី
១៣.៥% នៅប្រទេសចិន ៩.១% នៅជប៉ុន ៤.៧% នៅឥណ្ឌា ៤.១% នៅប្រេស៊ីល ៣.៩% នៅអាឡឺម៉ង់
៣.៤% ជាដើម។ នេះបញ្ជាក់ថា
សកម្មភាពរបស់មនុស្សក្នុងការបំពុលបរិយាកាសបានធ្វើឲ្យខូចស្រទាប់អូសូន
(ជាស្រទាប់ឧស្ម័នក្នុងមណ្ឌលភាពស្ងប់ ព្រោះស្រទាប់អូសូន
ជារបាំងធម្មជាតិទប់ទល់នឹងថាមពលកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។
ការបាត់បង់ព្រៃឈើ
និងការខូចខាតស្រទាប់អូសូនវាបណ្តាលឲ្យកើនកម្តៅលើផែនដី ខ្លាំង ឡើងៗ។ កម្តៅផែនដីកើនឡើងខ្ពស់
នាំឲ្យរំហួតកាន់តែខ្លាំង ពិភពលោកកើតមានបំរែបំរួលបរិយាកាស
ហើយបន្តប្រែប្រួលទៅមុខទៀត ។ បាតុភូតនេះនាំឲ្យមាន កំណើននីវ៉ូទឹកសមុទ្រ (
កំរិតកំពស់ទឹកសមុទ្រ ) ជាលំដាប់ តើវានឹងមានបញ្ហាអ្វីកើតឡើង
បើគ្រាន់តែផែនដីកើនកម្តៅ? ពេលនោះទឹកកកនៅទ្វីបអង់តាកទិចរលាយកាន់តែច្រើន
នីវ៉ូទឹកសមុទ្រកើនពី 10 ទៅ 20cm ជាមធ្យម
។ ក្នុងរយៈពេល ១០ឆ្នាំ នីវ៉ូទឹកសមុទ្រកើនពី 25cm ។ ក្នុងរយៈ ៥០ ¨ ១០០ឆ្នាំ ខាងមុខអាកាសធាតុកើនកម្តៅដល់ 3°Cនីវ៉ូទឹកសមុទ្រកើនពី 0.2m ទៅ 1.5m ។
១.៣.
ផលប៉ះពាល់បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ
-ពិភពលោកលេចឡើងនូវបាតុភូតធម្មជាតិ ទឹកជំនន់
ភាពរាំងស្ងួតក្នុងរយៈពេលវែង រដូវមិនទៀងទាត់ រញ្ជួយផែនដី ខ្យល់ព្យុះ ជាដើម ។
-
កំណើននីវ៉ូទឹកសមុទ្រ
ផ្តល់ផលវិបាក ៖
Ç ពន្លិចដីកោះទាបៗ
នៅលើពិភពលោក មានប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីភិចខាងត្បូង ។
Ç ធ្វើឲ្យទឹកសមុទ្រគ្របដណ្តប់លើផ្ទៃដីទឹកសាប
។
Ç ធ្វើឲ្យឆ្នេរសមុទ្រទាបៗលិចលង់
និងរងនូវសំណឹក ។
Ç រង្វាតទឹកសមុទ្រកាន់តែធំ
។
Ç ធ្វើឲ្យមានចំណាយប្រាក់រាប់លានដុល្លា
ដើម្បីធ្វើជញ្ជាំងាការពារ កុំឲ្យទឹកសមុទ្រវាយលុកទៅលើទឹកសាប និងលើផ្ទៃទ្វីប ។
- ផលប៉ះពាល់សុខភាពមនុស្សបង្កឲ្យមាន ៖
Ç ជម្ងឺបេះដូងរ៉ាំរៃ
គាំងបេះដូង
Ç ជម្ងឺកន្ទុយថ្លែនភ្នែក
Ç ជម្ងឺផ្លូវដង្ហើម
សួត រលាកសួត រួមផ្លូវដង្ហើម
Ç បំផ្លាញជាប្រចាំទៅលើការវិវត្តស្មារតីកុមារ
Ç ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល
Ç ជម្ងឺមហារីកស្បែក
រោគខ្សោយប្រព័ន្ធសរីរាង្គ
-
ធម្មជាតិរិចរិល ហិនហោចទៅៗ
Ç ផលិតកម្មកសិកម្ម
ថយចុះ មិនគ្រប់តម្រូវការសង្គម
Ç គំរាមកំហែងដល់អាហារមនុស្ស
សត្វ
Ç អាហារសមុទ្រថយចុះ
Ç សីតុណ្ហភាពកើនខ្លាំង
Ç ការបាត់បង់ព្រៃឈើទាំងកំរោល
ដោយកាប់ទាំងឈើធំ ឈើតូច ព្រៃគុម្ពោត រំលើងទាំងឫសគល់នាំឲ្យបាត់បង់គម្របព្រៃ ដីហិរ
ប្រើដាំដុះលែងកើត ជាហេតុនៃទុរ្ភឹក្ស និងភាពក្រីក្រពិតប្រាកដ
ទន្ទឹមនឹងបរិយាកាសក្តៅហួតហែងខ្លាំង មិនអាចផ្តល់និរន្តរភាព
សម្រាប់ជីវិតរស់នៅគ្រប់ប្រភេទបាន ។
ផលវិបាកខាងលើនេះហើយ ដែលយើងគ្រប់គ្នាត្រូវតែចាប់អារម្មណ៍យកចិត្តទុកដាក់បំផុត។
១.៤.
ដំណោះស្រាយបញ្ហាដែលបណ្តាលមកពីបម្រែបម្រួលបរិយាកាស
ទិន្នន័យបង្ហាញពីបំរែបំរួលអាកាសធាតុខាងលើ
ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងទង្វើរបស់មនុស្ស
ហើយជះឥទ្ធិពលទៅលើបរិស្ថានធម្មជាតិ។ ហេតុនេះគោលដៅចំបងនៃដំណោះស្រាយ ចំពោះមុខ
និងអនាគត គឺត្រូវការពារ និងស្រោចស្រង់បរិស្ថាន ។ ការព្រមព្រៀង ការធ្វើឲ្យសម្រេច
នូវដំណោះស្រាយខាងលើ ត្រូវចាប់ផ្តើមពីយើងម្នាក់ៗ គ្រួសារ ក្រុម សហគមន៍
ប្រទេសនីមួយៗ នៅលើពិភពលោក ត្រូវតែមានកិច្ចសហប្រតិបត្តិការ
យកចិត្តទុកដាក់ទាំងអស់គ្នា ពីឥឡូវនេះទៅអនាគត ។
១.៥. ជំហ៊ានទី១ សម្រាប់ប្រជាពលរដ្ឋកម្ពុជា
និងរាជរដ្ឋាភិបាល
ក-១
Ç ត្រូវកាប់ឈើដោយមានជម្រើស
កាប់តែឈើដែលសមស្របសម្រាប់បំរើឲ្យផ្នែកពាណិជ្ជកម្ម រុក្ខជាតិ ដែលមិនប៉ះពាល់ដល់ គម្របព្រៃ
ការពារសំណឹកដី ។
Ç នាំគ្នាដាំដើមឈើនៅតាមផ្ទះ
សហគមន៍របស់ខ្លួន ។
Ç ជៀសវាងការដុតព្រៃយកដីកសិកម្មខុសច្បាប់
ឬ ដុតព្រៃ ចាប់សត្វ ជាដើម ។
Ç ផ្តល់ព័ត៌មានជូនអាជ្ញាធរដែនដី
សមត្ថកិច្ច ចំពោះជនល្មើសដែលមានចេតនាកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
Ç លើកទឹកចិត្តប្រជាជនឲ្យដាំដើមឈើឲ្យបានច្រើន
ព្រោះដើមឈើ អាចស្រូបយកទឹកការពារនឹងសំណឹកដី ការពារកុំឲ្យមានទឹកជំនន់
ទប់ស្កាត់កុំឲ្យកម្តៅកើនឡើង និងលំអបរិស្ថានថែមទៀតផង ។ល។
Ç កិច្ចសហប្រតិបត្តិការ
ដំណោះស្រាយរាល់បញ្ហាបរិស្ថាន ទាមទារឲ្យមានសកម្មភាព តាំងពីបុគ្គលម្នាក់ៗ
ក្រុមគ្រួសារ សហគមន៍ ។
ក-២
Ç ក្រសួងបរិស្ថានបានត្រូវបង្កើតឡើងកាលពីខែកក្កដា
ឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះដ៏ឈ្លាសវៃ នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម
សីហនុ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ ប្រព័ន្ធនយោបាយ និងច្បាប់នានា
ដែលទាក់ទងនឹងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ត្រូវបានរៀបចំ
និងពង្រីកជាបន្តបន្ទាប់ ។
ក-៣
Ç រដ្ឋធម្មនុញ្ញ
មាត្រា៥៨
បានបញ្ជាក់ច្បាស់ថាធនធានធម្មជាតិទាំងអស់ជាសម្បត្តិរបស់រដ្ឋ
ហើយគ្រប់គ្រងការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
និងត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា ៥៩ បញ្ជាក់ថា រដ្ឋរក្សាការពារបរិស្ថាន
និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានធម្មជាតិទាំងនោះ
។
ក-៤
Ç ព្រះរាជក្រឹត្យស្តីពីការរបង្កើតតំបន់ការពារធម្មជាតិ
ចុះថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ១៩៩៣ មាន ៦មាត្រា៖
មាត្រាទី១
: ការទទួលខុសត្រូវលើតំបន់ការពារធម្មជាតិ ។
មាត្រាទី២
: ការកំណត់តំបន់ការពារធម្មជាតិ ។
មាត្រាទី៣ :
វិសោធនកម្ម ។
មាត្រាទី៤
: អាទិភាព ។
មាត្រាទី៥
: អ្នកទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យ ។
មាត្រាទី៣ :
ការអនុវត្ត ។
ព្រះរាជក្រឹត្យនេះបានបង្ហាញយ៉ាងច្បាស់ពីព្រះរាជហឫទ័យយកចិត្តទុកដាក់របស់ព្រះករុណា
ចំពោះកិច្ចការពារបរិស្ថានរបស់ប្រទេសជាតិ
ហើយជាការលើកទឹកចិត្តយ៉ាងពិសេសដល់ក្រសួងបរិស្ថានក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ព្រះរាជក្រឹត្យនេះផ្តល់សិទ្ធិអំណាចឲ្យក្រសួងបរិស្ថាន
ទទួលខុសត្រូវក្នុងការគ្រប់គ្រង ធ្វើផែនការ និងអភិវឌ្ឍតំបន់ការពារធម្មជាតិរបស់ជាតិរួមមាន
ការការពារបរិស្ថាន ដី ព្រៃឈើ តំបន់ដីសើម និងតំបន់ឆ្នេរ យោងតាមព្រះរាជក្រឹត្យ
កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ២៣កន្លែង មានផ្ទៃដីសរុប ទំហំ ៣.២៧៣.២០០ ហិចតា
ស្មើ ១៨% នៃផ្ទៃប្រទេស ។
ក-៥
Ç ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន
និងការគ្រប់គ្រងធនធានធម្មជាតិរៀបចំដោយក្រសួងបរិស្ថាន នៅចន្លោះឆ្នាំ ១៩៩៣-១៩៩៥
ហើយត្រូវបានសភាជាតិអនុម័តកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៦ មាន ១១ជំពូក រៀបរាប់អំពី
1) បទបញ្ញត្តិទូទៅ
2) ផែនការបរិស្ថានជាតិ
3) ផែនការបរិស្ថានតំបន់
4) ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
5) ការគ្រប់គ្រងធនធានធម្មជាតិ
6) កិច្ចការពារបរិស្ថាន
7) ការត្រួតពិនិត្យកំណត់ត្រា
8) អធិការកិច្ច
9) ការចូលរួមរបស់សាធារណជន
10)
ការស្រង់យកព័ត៌មាន
មូលនិធិទាយជ្ជទានបរិស្ថាន ទោសប្បញ្ញត្តិ អន្តរបញ្ញត្តិ
11)
អវសានបញ្ញត្តិ
ការអនុម័តនេះបញ្ជាក់ពីការផ្តួចផ្តើម
និងខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបរិស្ថាន
និងការគ្រប់គ្រងធនធានធម្មជាតិរបស់ប្រទេសជាតិឲ្យបានសមរម្យ
សំដៅធានាអភិវឌ្ឍប្រទេសប្រកបដោយនិរន្តភាព ។
ក-៦
Ç អនុសញ្ញាអន្តរជាតិ
ឆ្នាំ១៩៩៨
ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិ ស្តីពី វិស័យ បរិស្ថានចំនួន ៥គឺ ៖
1. អនុសញ្ញាស្តីពីតំបន់ដីសើមអន្តរជាតិ ( Convention on Wetlands
of International Importance: The RAMSAR Convention ) ថ្ងៃ ២២ ខែតុលា ឆ្នាំ១៩៩៦ ។
2. អនុសញ្ញាស្តីពីជីវចម្រុះ (Biodiversity Convention ) ឆ្នាំ១៩៩
3. អនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ ( Convention on Climate
Change ) នៅឆ្នាំ ១៩៩៦ ។
4. អនុសញ្ញាស្តីពីការបំពុលសមុទ្រ ( Convention on Marine
Pollution: MAPPOL 71/78
នៅឆ្នាំ ១៩៩៦ ។
5. អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់សហប្រជាជាតិ ( United Nation
Convention on the Law of the sea UNCLOS ) ។
ក-៧
Ç គ្រប់ប្រទេសហត្ថលេខី
ត្រូវខិតខំអនុវត្តតាមកិច្ចព្រមព្រៀងទាំងឡាយ ដែលទាក់ទង ទៅនឹង បញ្ហាព្រៃឈើឲ្យបាន។
រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវយកចិត្តទុកដាក់ បង្កើតច្បាប់ការពារ
ព្រៃឈើឲ្យបានគ្រប់គ្រាន់ ព្រមទាំងអនុវត្តឲ្យបានប្រកបដោយប្រសិទ្ធិភាពផង។
ក-៨
Ç កិច្ចសហប្រតិបត្តការអន្តរជាតិ
មានរបៀបវីរៈ សម្រាប់សតវត្សទី ២១ ធ្វើផែនការសម្រាប់ការពារបរិស្ថាន
និងលើកតម្កើងការអភិវឌ្ឍឲ្យមាននិរន្តរភាព។ នៅក្នុងនោះបណ្តាប្រទេសឧស្សាហកម្មបានយល់ព្រមជួយដល់បណ្តាប្រទេសក្រីក្រឲ្យទៅជាប្រទេសឧស្សាហូបនីយកម្ម
ដោយមិនធ្វើឲ្យខូចខាតដល់បរិស្ថាន ។
Ç សន្ធិសញ្ញាជីវចម្រុះធ្វើបញ្ជីសារពើភ័ណ្ឌអំពីការការពារប្រភេទកំពុងផុតពូជ
និងប្រភេទកំពុងរងការគំរាមកំហែង។ បណ្តាប្រទេសអ្នកមាន
បានយល់ព្រមផ្តល់ប្រាក់ដល់ប្រទេសក្រីក្រ សម្រាប់ការទ្រទ្រង់រុក្ខជាតិ និងសត្វ ។
Ç ធម្មនុញ្ញអំពីផែនដី
: បង្កើតគោលការណ៍សម្រាប់ការពារស្ថានប្រព័ន្ធ
និងការជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ។
Ç អនុសញ្ញាផែនដីឡើងកម្តៅ
ការកាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ ។
Ç សេចក្តីថ្លែងការស្តីពីគោលការណ៍ព្រៃឈើ
: ផ្សព្វផ្សាយ និងអនុវត្តសេចក្តីថ្លែងការឲ្យបានទូលំទូលាយនៃគោលការណ៍
អំពីការការពារព្រៃឈើពិភពលោក ។
ក-៩
Ç ដើម្បីបន្ថយល្បឿននៃការឡើងកម្តៅផែនដី
ត្រូវ ៖
1. កាត់បន្ថយការប្រើប្រាស់ឥន្ធផូស៊ីល ព្រោះវាអាចបន្ថយ កាបូនឌីអុកស៊ីត ( CO2
) តិចទៅៗ ។
2. ការពារព្រៃឈើដែលមានស្រាប់នៅលើផែនដី
3. ដាំដើមឈើបន្ថែម ។ ដើមឈើ ១០០លានដើម អាចទាញ ( CO2 ) បានប្រហែល
១៨លានតោន ក្នុងទម្រង់កាបូនឌីអុកស៊ីត ( CO2 ) ចេញពីក្នុងបរិយាកាស ។
ក-១០
Ç ការកាត់បន្ថយការបំពុលខ្យល់
1. ប្រើប្រាស់ប្រេងសាំងគ្មានសំណ
2. ប្រើផលិតផលប្រេងកាតដែលមានជាតិស្ពាន់ធ័រទាប
3. បន្ថយចំនួនយានយន្តឯកជននៅតាមផ្លូវ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូកសាធារណៈ (
រថយន្តក្រុង ) ។ លើកទឹកចិត្តប្រជាជនឲ្យប្រើទោចក្រយានយន្ត និងថ្មើរជើង ។
4. ដាំដើមឈើតាមផ្លូវដែលមានចរាចរមមាញឹក ដើម្បីជួយស្រូបកាបូនម៉ូណូអុកស៊ីត ។
5. ទុកផ្លូវនៅកណ្តាលក្រុងសម្រាប់អ្នកថ្មើរជើង និងជិះកង់ ។
6. រោងចក្រឧស្សាហកម្ម សង់នៅឆ្ងាយក្រុង និងមានបំពង់ផ្សែងប្រើបច្ចេកទេសសមស្រប
ដើម្បីទាញយកភាគល្អិត អាសូតអុកស៊ីត និងស្ពាន់ធ័រអុកស៊ីត ។
7. ប្រើប្រាស់ឧបករណ៍បំប្លែងកាតាលីកម្ម
ដើម្បីជួយដល់ការត្រួតពិនិត្យការបញ្ចេញសំណល់ឧស្ម័ន កាបូនម៉ូណូអុកស៊ីត
និងអ៊ីដ្រូកាបួ ។
8. អនុវត្តការយកពន្ធទៅលើការបញ្ចេញកាបូនឌីអុកស៊ីត និងស្ពាន់ធ័រឌីអុកស៊ីត ។
២.
ផលប៉ះពាល់នៃការផ្លាស់ប្តូរសេដ្ឋកិច្ចនិងដំណោះស្រាយ
សេដ្ឋកិច្ចជាសកម្មភាពទាំងឡាយរបស់មនុស្សទាក់ទងនឹងអាហារទ្រព្យសម្បត្តិ។
ដោយសារលក្ខខណ្ឌចាំបាច់សម្រាប់ទ្រទ្រង់ជីវិតនិងគោលដៅណាមួយទើបមនុស្សត្រូវតែធ្វើការងារនិងជំនួញហើយឆ្ពោះទៅរកវឌ្ឈនភាពឥតឈប់ឈរ។សម័យបុរាណសេដ្ឋកិច្ចមានលក្ខណៈទោលក្នុងគ្រួសារទៅតាមទម្លាប់និងប្រពៃណីតំណពូជនៅពេលពុំទាន់មានបច្ចេកវិទ្យាហៅសេដ្ឋកិច្ចប្រពៃណី។ចាប់តាំងពីវិទ្យាសាស្ត្ររីកចំរើននៅក្នុងកំឡុងសតវត្សទី១៧មកដល់១៨សេដ្ឋកិច្ចប្រពៃណីក្លាយជាសេដ្ឋកិច្ចប្រព័ន្ធមានរូបរាងស្មុគស្មាញក្នុងលក្ខណៈជាអន្តរទំនាក់ទំនង។តំរូវការសេដ្ឋកិច្ចនិងសកម្មភាពសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះរបស់សង្គមហើយកំណត់ទៅលើឥរិយាបទមនុស្សព្រមទាំងទម្រង់សង្គមផងដែរ។មនុស្សសម័យទំនើបច្រើនតែចំណាយពេលដើម្បីធើ្វការនិងធ្វើជំនួញសម្រាប់តម្រូវការក្នុងជីវិត។ស្ថាប័នសេដ្ឋកិច្ចមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នដទៃរបស់សង្គមព្រមទាំងមានឥទ្ធិពលទៅលើរបបសង្គមទៀតផង។
២.១.ទំរង់សេដ្ឋកិច្ចក្នុងពិភពលោក
ទំរង់សេដ្ឋកិច្ចសង្គមក្នុងពិភពលោកមាន២បែបសំខាន់ៗគឺសេដ្ឋកិច្ចផែនការនិងសេដ្ឋកិច្ចទីផ្សារ។
២.១.១.សេដ្ឋកិច្ចផែនការ
សេដ្ឋកិច្ចផែនការគឺជាសេដ្ឋកិច្ចរដ្ឋ។ក្នុងសេដ្ឋកិច្ចរដ្ឋរដ្ឋាភិបាលគ្រប់គ្រងលើមធ្យោបាយផលិតកម្មនានារបស់សង្គមដូចជាធនធានធម្មជាតិប្រព័ន្ធគមនាគមន៏រោងចក្រនិងគ្រឹះស្ថានជំនួញផ្សេងៗ។រដ្ឋាភិបាលសម្រេចចិត្តថាតើផលិតអ្វីខ្លះ?ផលិតដោយវិធីណា?ហើយអ្នកណាខ្លះទទួលយកផលិតផលទាំងនោះ?
ថ្នាក់ដឹកនាំរដ្ឋាភិបាលជាអ្នកបញ្ជាសេដ្ឋកិច្ចទៅតាមការយល់ឃើញទាក់ទងនឹងនយោបាយដឹកនាំរបស់ពួកគេ។
សេដ្ឋកិច្ចផែនការចែកចេញជាពីរគឺសេដ្ឋកិច្ចកុម្មុយនីសនិងសេដ្ឋកិច្ចសង្គមនិយម។
Ü សេដ្ឋកិច្ចកុម្មុយនីសត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលចាប់ផ្តើមដោយរដ្ឋមានសមត្ថភាពចំពោះទ្រព្យសម្បត្តិសំភារៈទាំងអស់លើកលែងតែកម្មសិទ្ធឯកជនប៉ុន្តែប្រឆាំងនឹងប្រាក់ចំណូលឯកជនកម្មសិទ្ធឯកជន។សេដ្ឋកិច្ចមិនប្រកួតប្រជែងដើម្បីដណ្តើមទីផ្សារ។ប្រជាជនមានសិទ្ធិតិចតួចឬគ្មានសោះពីការបញ្ចេញមតិសេដ្ឋកិច្ចក៏ដូចជានយោបាយឯអតិថិជនមានជំរើសតិចតួច។
តម្លៃផលិតផលផ្សេងៗត្រូវបានកំណត់ដោយរដ្ឋាភិបាល។ប្រជាពលរដ្ឋគ្រប់រូបមិនអាចជៀសផុតពី
ពលកម្ម។សេដ្ឋកិច្ចកុម្មុយនីសប្រឆាំងដាច់ខាតជាមួយលទ្ធិប្រជាធិបតេយ្យ។ផលចំនេញសម្រាប់ជាតិនិងបែងចែកស្មើគ្នាចំពោះការបញ្ចេញកម្លាំងពលកម្ម។
Ü សេដ្ឋកិច្ចសង្គមនិយម
គឺចាប់ផ្តើមដោយរដ្ឋាភិបាលមានសិទ្ធិលើមធ្យោបាយរួមទទួលខុសត្រូវចំពោះសង្គមនិងសមាជិកម្នាក់ៗរបស់សង្គមផ្តល់ឱកាសឲ្យស្មើៗគ្នាបែងចែកប្រាក់ចំណូលសម្រាប់ជាតិមិនប្រឆាំងនឹងប្រាក់ចំណូលេកជនមានជំនឿលើលទ្ធិប្រជាធិបតេយ្យ។
២.១.២.សេដ្ឋកិច្ចទីផ្សារសេរី
សេដ្ឋកិច្ចទីផ្សារសេរីគឺជាសេដ្ឋកិច្ចបែបមូលធននិយមចាប់ផ្តើមពីកម្មសិទ្ធិឯកជន។ស្ថាប័នកម្មសិទ្ធិឯកជនជាមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ប្រជាពលរដ្ឋជាអាជីវករអាចលក់អ្វីក៏បានលក់ឲ្យនរណាក្នុងតម្លៃណាក៏បានឲ្យតែស្ថិតក្នុងរង្វង់កំរិតកំណត់នៃច្បាប់។អតិថិជនសម្រេចចិត្តផ្នែកសេដ្ឋកិច្ចទៅតាមគោលការណ៏នៃការផ្គត់ផ្គង់និងតម្រូវការ។
សេដ្ឋកិច្ចទីផ្សារត្រូវបានគេហៅថាសហគ្រាសសេរី។
អ្នកជំនួញដាក់ប្រាក់ឬធនធានពួកគេចូលក្នុងអាជីវកម្មជំនួញណាមួយជាមួយក្តីសង្ឃឹមទទួលបានប្រាក់ចំនញមកវិញ។ក្នុងដំណើរការទីផ្សារមានការប្រកួតប្រជែងខ្លាំង។
បច្ចុប្បន្នប្រទេសកម្ពុជាបានអនុវត្តន៏សេដ្ឋកិច្ចទីផ្សារសេរី។
មាត្រាទី៦០បានចែងថាពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។
ក្នុងប្រព័ន្ធនៃសេដ្ឋកិច្ចទីផ្សារសេរីការធ្វើជំនួញដោយសេរីគឺធ្វើដោយខ្លួនឯងថ្វើតាមចិត្តរបស់ខ្លួន។
ដីនិងទុនជាទ្រព្យសម្បត្តិរបស់ឯកជននិងទុនដែលគេយកមកប្រើប្រាស់កំណត់តាំងពីធម្មជាតិដី
ព្រៃឈើរ៉ែវត្ថុធាតុដើមដែលគេច្នៃអាគារគ្រឿងយន្តនិងប្រាក់ផងដែរ។
ដើម្បីឲ្យទីផ្សារមានសកម្មភាពលុះត្រាតែមានតម្រូវការ៖មានតម្រូវការជំរុញឲ្យមាន
ផលិតកម្មដែលនាំឲ្យមានប្រាក់ចំណូលអាចចាយវាយនិងប្រើប្រាស់តាមតម្រូវការ។ទន្ទឹមនឹងនេះការធ្វើជំនួញទាមទារឲ្យពាណិជ្ជករមានគោលដៅច្បាស់លាស់លើកកំពស់ម្ចាស់ការនិងទំនុកចិត្តលើខ្លួនឯងដោយកែលំអចំណុចខ្សោយលើកកំពស់ចំនុចខ្លាំង
ដើម្បីឈានដល់គោលដៅមានជំនាញច្បាស់លាស់ក្នុងការធ្វើជំនួញចេះវិភាគពីតម្រូវការទីផ្សារមានសេវាកម្មល្អ
មានបទពិសោធន៏ខ្ពស់មានគំនិតច្នៃប្រឌិតបំពេញតាមតម្រូវការអតិថិជនហើយមិនប៉ះពាល់ដល់បរិស្ថាន។
ចំពោះលក្ខខ័ណ្ឌសេដ្ឋកិច្ចទីផ្សារខាងលើនេះជាបញ្ហាប្រឈមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងសង្គមបច្ចុប្បន្ន។
២.២.ផលប៉ះពាល់នៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់កម្ពុជា
២.២.១. មធ្យោបាយផលិតពីរដ្ឋមកឯកជន
ក្នុងសង្គមខ្មែរធ្លាប់ឆ្លងកាត់របបគ្រប់គ្រងច្រើនបែបដូចជារបបរាជានិយមរបបអាណានិគមនិងរបបប្រជាធិបតេយ្យពួកខ្មែរក្រហមនិងបច្ចុប្បន្នជារបបប្រជាធិបតេយ្យសេរីពហុបក្សទម្រង់សេដ្ឋកិច្ចក្នុងសង្គមខ្មែរមុនឆ្នាំ១៩៩២ជាសេដ្ឋកិច្ចផែនការដែលរដ្ឋមានតួនាទីបង្កើតនិងជំរុញមធ្យោបាយផលិតកម្មដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋស្ថេរភាពសណ្តាប់ធ្នាប់និងការអភិវឌ្ឍសង្គមជាតិ។រដ្ឋគ្រប់គ្រងទៅលើដំណើរការសេដ្ឋកិច្ចសង្គម។
ក្រោយឆ្នាំ១៩៩៣រាជរដ្ឋាភិបាលចាប់ផ្តើមកែទម្រង់សេដ្ឋកិច្ចសង្គមមកជាសេដ្ឋកិច្ចទីផ្សារមានលក្ខណៈជាសេដ្ឋកិច្ចទំនើបទាមទារឲ្យមានបច្ចេកទេសការងារក្នុងគ្រប់វិស័យពិសេសបច្ចេកទេសក្នុងការងារតារាសាស្រ្តការដាំដុះចិញ្ចឹមសត្វកែលំអទៅរកបច្ចេកវិទ្យាវិទ្យាសាស្ត្រជឿនលឿន។
ទីផ្សារបើកចំហរសិទ្ធិជាម្ចាស់កម្មសិទ្ធិនិងសហគ្រិន។
ប្រជាពលរដ្ឋត្រូវម្ចាស់ការលើមធ្យោបាយផលិតកម្មទ្រព្យសម្បត្តិសម្ភារៈផលិតរាប់ទាំងកម្មសិទ្ធិទិញត្រួតពិនិត្យប្រើប្រាស់លក់ផ្ទេរធនធានសម្ភារៈរបស់ខ្លួនបំពេញតម្រូវការខ្លួនដោយសេរី។
ប៉ុន្តែបញ្ហាដែលប្រជាពលរដ្ឋខ្មែរភាគច្រើនប្រឈមគឺចរិតអភិរក្សដូចជា៖សេដ្ឋកិច្ចគ្រួសារមានទ្រង់ទ្រាយតូចពុំសូវមានការប្រើកម្លាំងពលកម្មស៊ីឈ្នួលប្រើកម្លាំងពលកម្មក្នុងគ្រួសារច្រើនជាង។
v ដំណើរការផលិតកម្មប្រព្រឹត្តទៅដើម្បីបំពេញតម្រូវការក្នុងគ្រួសារផ្ទាល់ខ្លួនមិនសូវមានទំនាក់ទំនងជាមួយទីផ្សារទោះបីក្នុងរយៈពេលកន្លងមក
ផ្នែកកសិកម្មអាចផ្គត់ផ្គង់ការនាំចេញនូវកសិផលមួយចំនួនធំក៏ដោយ។
ទំនាក់ទំនងទីផ្សារមានទំហំតូចតាចភាគច្រើនតាមក្រុងទីប្រជុំជនធំៗប៉ុណ្ណោះ។
ម្យ៉ាងទៀតទីផ្សារនៅមិនទាន់អាចបំពេញតួនាទីគ្របដណ្តប់លើយន្តការសេដ្ឋកិច្ចយថាផលនៅឡើយ។
v មធ្យោបាយផលិតកម្មកសិកម្មផ្អែកលើសេដ្ឋកិច្ចប្រពៃណីពុំសូវមានទំនាក់ទំនងជាមួយស្ថាប័នឥណទានហិរញ្ញវត្ថុកុះករឡើយ។
v ការវិនិយោគទុនរបស់រដ្ឋទៅលើសេដ្ឋកិច្ចប្រពៃណីពិសេសផ្នែកកសិកម្មពុំសូវចូលចិត្តមិនសូវផ្តល់តម្លៃដល់សហគ្រិនភាពការធ្វើជំនួញធ្វើពាណិជ្ជកម្មទំនាក់ទំនងជាមួយស្ថាប័នឥណទាននិងដល់វប្បធម៌បរទេសជាទូទៅតែម្តង។
v សេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ចបែបវិបុលកម្មគឺកំណើនសេដ្ឋកិច្ចលូតលាស់ផ្នែកបរិមាណ។
v មធ្យោបាយផលិតកម្មលើសេដ្ឋកិច្ចទីផ្សារកម្ពុជាខ្វះសហគ្រិនភាពជាចំបង។ប្រជាពលរដ្ឋខ្មែរភាគច្រើនពុំសូវយកចិត្តទុកដាក់ផ្តួចផ្តើមបង្កើតសហគ្រាសពាណិជ្ជកម្មណាមួយក្នុងកិច្ចការជំនួញមានគំនិតច្នៃប្រឌិតការសម្រេចចិត្តនិងម្ចាស់ការគ្រប់គ្រងត្រួតពិនិត្យមូលដ្ឋានអាជីវកម្មដោយខ្លួនឯងឡើយ។
ប្រការនេះហើយដែលនាំឲ្យមានចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងការកេងប្រវញ្ចកម្លាំងពលកម្មពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុក។វត្ថុធាតុដើមក្នុងស្រុកដែលបានពីវិស័យកសិកម្មដ៏ច្រើនលើសលប់ពុំអាចមានលទ្ធភាពផលិតឲ្យទៅជាផលិតផលនាំចេញទៅបរទេស។
វិស័យឧស្សាហកម្មអាជីវកម្មពុំសូវលួតលាស់ដែលបណ្តាលឲ្យការហូរចូលផលិតផលសព្វបែបយ៉ាងពីប្រទេសជឿនលឿនមកកម្ពុជាច្រើនសន្ធឹកសន្ធាប់
។
v ប្រជពលរដ្ឋខ្មែរភាគច្រើន
ពុំសូវយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការងារកសិកម្ម
ក៏ដូចជាពាណិជ្ជកម្ម ពិសេសគឺពុំសូវមានជំនាញច្បាស់លាស់
ក្នុងការងារនៃសេដ្ឋកិច្ចសង្គម។ ប្រការខាងលើនេះហើយ ដែលបណ្តាលឲ្យ
ប្រជាពលរដ្ឋយើងបង្កនូវសកម្មភាពខុសច្បាប់ដូចជាៈ
ü គ្រោះថ្នាក់បណ្តាលពីការនេសាទត្រីហួសហេតុ
ü គ្រោះថ្នាក់បណ្តាលពីកង្វក់បរិស្ថាន
ü ផលអាក្រក់នៃកង្វក់ទឹក
ü អាក្រក់នៃសម្រាម
ü ផលប៉ះពាល់នៃកង្វះការអនុវត្តគោលនយោបាយសេដ្ឋកិច្ច
·
អាជីវកម្មបំពានច្បាប់
រំលោភក្រមសីលធម៌របស់សេដ្ឋកិច្ច។
·
ការបំពុលបរិយាកាស
ទឹកប្រើប្រាស់ដែលបង្កដោយកាកសំណល់មានជាតិវិទ្យុសកម្ម
នាំឲ្យមានជម្ងឺរាលដាលពេញសហគមន៍។
·
កង្វះសមត្ថភាពរដ្ឋបាលសាធារណៈ។
·
ការប្រើប្រាស់ពលកម្មកុមារធ្ងន់ធ្ងរក្នុងផលិតកម្ម។
·
ការជួញដូរគ្រឿងញៀន
·
ការជួញដូរផ្លូវភេទ
·
ចោរកម្ម
·
ល្បែងស៊ីសង
២.២.២. កម្លាំងផលិតកម្មពីរដ្ឋមកឯកជន
ក្នុងសេដ្ឋកិច្ចផែនការរដ្ឋទទួលខុសត្រូវលើកម្លាំងពលកម្ម ។
កម្លាំងផលិតកម្ម គឺប្រជាពលរដ្ឋ ដែលមានសិទ្ធិក្នុងច្បាប់ ( នីតិជន )
ត្រូវធ្វើការងារប្រចាំថ្ងៃ យោងតាមលទ្ធភាពមនុស្សម្នាក់ៗ និងយោងតាមគោការណ៍តម្រូវការ
។ ពួកគេមានឱកាសស្មើៗគ្នាក្នុងការចូលរួមអភិវឌ្ឍសង្គម និងភាពលូតលាស់ ដោយគ្មានរើសអើង
។ កម្មកររបស់រដ្ឋ ស្ថិតក្នុងក្របខណ្ឌរដ្ឋ ទទួលប្រាក់បៀវត្ស តាមសមត្ថភាព
និងការកំណត់ ។
ចំណែកក្នុងទីផ្សារសេរី កម្លាំងផលិតកម្ម
ស្ថិតក្រោមការគ្រប់គ្រង និងផ្តល់ប្រាក់កម្រៃពី និយោជក (ក្រុមហ៊ុន សហគ្រាស
និងអាជីវកម្មឯកជន) ។
ដូច្នេះកម្មករត្រូវទទួលការកេងប្រវ័ញ្ចកម្លាំងពលកម្មខ្លាំងពីនិយោជក។
បញ្ហានេះបណ្តាលឲ្យមានភាពមិនចុះសំរុងក្នុងការងារ
ដោយសារការមិនគោរពច្បាប់ការងាររបស់ភាគីទាំងពីរ ។ ការរំលោភសិទ្ធិរបស់និយោជក
ជាហេតុបង្កឲ្យមាន ការតស៊ូ កុប្បកម្ម
បាតុកម្មណ៍ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ។
អតុល្យភាពក្នុងសេដ្ឋកិច្ចទីផ្សារ
បានធ្វើឲ្យកម្មករដែលជាកម្លាំងពលកម្មផលិត មានជីវភាពខ្វះខាត
មិនអាចជៀសផុតពីភាពក្រីក្របាន ។ ម្យ៉ាងទៀតក្នុងសេដ្ឋកិច្ចទីផ្សារសម័យទំនើប
ដែលបច្ចេកទេសវិទ្យាសាស្រ្តរីកចំរើនខ្លាំង ការប្រើប្រាស់ មេកានិច ម៉ាស៊ីន
ក្នុងអាជីវកម្ម ឧស្សាហកម្មកើនខ្ពស់ ដែលជាហេតុកាត់បន្ថយកម្លាំងពលកម្ម ។
កម្មករត្រូវនិយោជកបណ្តេញចេញ ។ ភាពគ្មានការងារធ្វើកើនឡើងដែលជាវិបត្តិដល់សង្គម
រាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ មនុស្សដែលគ្មានការងារធ្វើ
មិនអាចយល់ពីការអភិវឌ្ឍខ្លួនឯង ឬ ធ្វើឲ្យចិត្តស្ងប់បានឡើយ ។ ទីផ្សារសេរី
ពង្រីកសហគ្រាសធំៗ ត្រូវការកម្លាំងពលកម្មផលិតតែផ្តល់ការងារជាប្រាក់ឈ្នួលទាប
ដែលជាហេតុមិនអាចកាត់បន្ថយភាពក្រីក្របាន ។ បញ្ហានេះវានឹងកើតនូវឧក្រិដ្ឋកម្ម
ពេស្យាកម្ម ជាដើម ។
បរិស្ថានការងារមិនអំណោយផល ច្បាប់ការពារ ឬ
ការធានារ៉ាប់រងងការងារ ពុំសូវមានប្រសិទ្ធិភាព លក្ខខណ្ឌការងារពុំច្បាស់លាស់
និងមានការកេងប្រវ័ញ្ចទ្រព្យសម្បត្តិគ្នា ភាពគ្មានការងារធ្វើ
និងការបំពេញភារកិច្ចមិនពេញលេញ សុទ្ធតែជាកត្តានាំឲ្យរដ្ឋកាន់តែក្រទៅៗ
ព្រមទាំងមិនអាចមានលទ្ធភាពកាត់បន្ថយភាពក្រីក្របាន។ ម្យ៉ាងទៀតប្រជាជនខ្វះចំណេះដឹង
ខ្វះសមត្ថភាពជំនាញ និងខ្វះលទ្ធភាពដោះស្រាយបញ្ហា អសកម្ម ក្នុងស្ថាប័នរដ្ឋ
មន្រ្តីរាជការមិនយកចិត្តទុកដាក់ក្នុងការងារ ដោយសារប្រាក់បៀវត្សមិនគ្រប់គ្រាន់
គ្មានចំនូលពន្ធដារ ទន្ទឹមនឹងមាតាបិតា
ពុំទាន់យល់ពីសារសំខាន់នៃការសិក្សារបស់បុត្រធីតាសុទ្ធតែប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិ
។
២.២.៣. ទុនសម្ភារៈ ការភលិតពីរដ្ឋមកឯកជន
ក្នុងសេដ្ឋកិច្ចផែនការ ទុន ដី សម្ភារៈ វត្ថុធាតុដើម អាគារ ធនធានធម្មជាតិ
និងរ៉ែ គឺជារបស់រដ្ឋគ្រប់គ្រងដោយរដ្ឋផ្ទាល់។
ប៉ុន្តែនៅពេលប្រែក្លាយពីសេដ្ឋកិច្ចផែនការ មកជា សេដ្ឋកិច្ចទីផ្សារសេរី ទុន ដី
សម្ភារៈ វត្ថុធាតុដើម អាគារ ធនធានធម្មជាតិ និងរ៉ែ គឺត្រូវបានរដ្ឋប្រែក្លាយតាមរយៈ
លក់ ផ្ទេរទៅជាកម្មសិទ្ធិ ឬ ធ្វើសម្បទានរបស់ប្រជាពលរដ្ឋ ។ ទុនគ្រប់យ៉ាង
ជាកម្មសិទ្ធិឯកជន។ ពាណិជ្ជករត្រូវម្ចាស់ការដោយខ្លួនឯង លើការបង្កើត អាជីវកម្ម
ក្រុមហ៊ុន សហគ្រាស ឧស្សាហកម្មណ៍ ។ ការផ្ទេរកម្មសិទ្ធិទៅជាឯកជនជាបញ្ហាទំនាស់
វិបត្តិរឿងដីធ្លី ក្នុងសង្គម។ ស្ថាប័នកម្មសិទ្ធិឯកជន( Private
Property ) ជាមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចទីផ្សារ។
អ្នកមានកម្មសិទ្ធិកាន់តែធំ មានលទ្ធភាពវិនិយោគទុន បង្កើនប្រាក់ចំណេញកាន់តែខ្ពស់ ។
ផលប៉ះពាល់ដែលគួរកត់សម្គាល់គឺប្រជាពលរដ្ឋ ដែលពុំមានកម្មសិទ្ធិឯកជន
សម្រាប់ធ្វើជំនួញ ត្រូវតែបង្ខំចិត្តលក់កម្លាំងពលកម្មក្នុងប្រាក់ឈ្នួលទាប
ដើម្បីធ្វើការយ៉ាងច្រើនឲ្យនិយោជក ។ កត្តានេះមិនអាចបំបាត់ភាពក្រីក្រ ក្នុងសង្គមបានឡើយ។
ដោយសារការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា
វាជាកត្តាបង្កើតនូវអ្នកមានដល់កំពូល និងអ្នកក្រ មានគម្លាតខុសគ្នាឆ្ងាយ
ព្រមទាំងបង្កើតនូវភាពអសីលធម៌ក្នុងជីវភាពក្រុម និងបុគ្គលទៀតផង ។
“ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងភាពក្រីក្រ ជាបិសាចរបស់សង្គម
” ។
២.៣. ដំណោះស្រាយ
ដើម្បីកែលំអចរិតអភិរក្ស និងកាត់បន្ថយភាពក្រីក្រ ចំពោះសង្គមកម្ពុជា
ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច មានសន្ទុះលឿនទៅមុខលុះត្រា ៖
Ç មានមូលដ្ឋានបច្ចេកទេស
និងវិទ្យាសាស្រ្ត មានបែបផែនផលិតកម្ម ដែលពឹងផ្អែកលើបច្ចេកវិទ្យាទំនើប
និងមានរបៀបរៀបចំចាត់ចែងគ្រប់គ្រងផលិតកម្ម
ព្រមទាំងបែងចែកផលិតផលតាមបែបវិទ្យាសាស្រ្ត ។
+ មានការបែងចែកពលកម្មក្នុងកម្រិតខ្ពស់
+ មានយន្តការគ្របដណ្តប់ និងនាំមុខដាច់ខាតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី
ដែលឈរលើមូលដ្ឋានកម្មសិទ្ធិឯកជនសេរីភាពក្នុងការជ្រើសរើស និងការប្រកបមុខរបប
មានការផលិតសម្រាប់បំរើទីផ្សារ។ក្នុងការសម្របសម្រួលដំណើរសេដ្ឋកិច្ចរដ្ឋត្រូវធ្វើ
អន្តរាគមន៍ក្នុងទីផ្សារ ៖
· មុខងារធ្វើនិយ័តកម្ម :
រដ្ឋជាអ្នកបង្កើតនិងជំរុញការអនុវត្តច្បាប់គ្រឹះនានា ដូចជាច្បាប់ កិច្ចសន្យា
ច្បាប់កម្មសិទ្ធិ ក្រមសីលធម៌សេដ្ឋកិច្ច ច្បាប់ពន្ធ ច្បាប់ចរាចរណ៍
ច្បាប់រូបិយវត្ថុជាដើម ដើម្បីផលប្រយោជន៍អតិធិជន សហគ្រិនអាជីវកម្ម
និងសង្គមជាតិជាដើម ។
· មុខងារលើកទឹកចិត្ត :
រដ្ឋជាអ្នកធ្វើឲ្យមានប្រសិទ្ធភាពក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ច
និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកាត់បន្ថយនូវវិបត្តិផ្សេងៗ ដូចជាការបាត់បង់ការងារ
អតិផរណា ជាដើម ។
· មុខងារត្រួតពិនិត្យ :
រដ្ឋជាអ្នកទប់ស្កាត់ការប៉ះពាល់ទៅលើបរិស្ថានដូចជាការបង្ហូ កាសំណល់ ដែលមានជាតិគីមី
ឬកាកសំណល់ផ្សេងៗ ក្នុងទឹក ការផលិតនិងលក់
សារជាតុដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ការលក់ថ្នាំញៀន ការផលិតចំណីអាហារដែលមានជាតិគីមី
និងការផលិតទំនិញដែលមានជាតិវិទ្យុ សកម្មជាដើម ។
+ រាជរដ្ឋាភិបាលត្រូវតែចាត់ឲ្យមានអ្នកសម្របសម្រួលរវាងនិយោជក និងនិយោជិតនៅពេល
មានទំនាស់បាតុកម្មដែលជាភាពមិនចុះសម្រុងក្នុងការងារ ដែលតែងកើតមានក្នុងសង្គមខ្មែរ
បច្ចុប្បន្ន និងអនាគតដោយមានវិធានច្បាប់យុត្តិធម៌ច្បាស់លាស់។
+ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ សមត្ថភាពគុណភាព សីលធម៌
ទទួលបានឱកាសការងារប្រសើរ ក្លាយជសហគ្រិន ពិតប្រាកដឆ្លើយតបបទដ្ឋានកម្រិត
ជាតិអន្តរជាតិ។
[1]-ទិន្នន័យអាកាសធាតុ :
ជាការប្រមូលលទ្ធផលតាមការបង្ហោះបាល់ឡុងភ្ជាប់ជាមួយឧបករណ៍ដើម្បីកត់ត្រាសីតុណ្ហភាព
សំណើម និងសម្ពាធអាកាស ។
ឯកសារយោង ៖
www.ilovephilosopher.blogspot.com
ចែករំលែកបន្តដោយ៖ ឯកសារខ្មែរ
ឯកសារខ្មែរ សូមអធ្យាស្រ័យអំពីសំណាក់ម្ចាស់អត្ថបទដើមបានយកមកចែកចាយមិនបាន អនុញ្ញតិម្ចាស់ដើម។