វិបស្សនាកម្មដ្ឋាន និងវិបស្សនូបកិលេស

 

វិបស្សនាកម្មដ្ឋាន និងវិបស្សនូបកិលេស



ក្នុងគម្ពីរ​វិសុទ្ធិមគ្គ ភាគ ៣ មានសេចក្តីពោលអំពី វិបស្សនាបញ្ញាថា ៖ កឋំ ភាវេតព្វា ប្រែថា តើវិបស្សនាបញ្ញា ព្រះយោគីគប្បីចម្រើន យ៉ាងដូចម្តេច?

យស្មា ឥមាយ បញ្ញាយ ខន្ធាយតនធាតុឥន្រ្ទិយសច្ចប្បដិច្ចសមុប្បាទាទិភេទា ធម្មា ភូមិ សីលវិសុទ្ធិ ចេវ ចិត្តវិសុទ្ធិ ចាតិ ឥមា ទ្វេ វិសុទ្ធិយា មូលំ ទិដ្ឋិវិសុទ្ធិ កង្ខាវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ ញាណទស្សណវិសុទ្ធីតិ ឥមា បញ្ច វិសុទ្ធិយោ សរីរំ តស្មា តេសុ ភូមិភូតេសុ ធម្មេសុ ឧគ្គហបរិបុច្ឆាវសេន ញាណ បរិចយំ កត្វា មូលភូតា ទ្វេ វិសុទ្ធិយា សម្បាទេត្វា សរីរភូតា បញ្ច វិសុទ្ធិយា សម្បាទេន្តេន ភាវេតព្វា ។

សេចក្តីប្រែ ធម៌មានប្រភេទគឺៈ ខន្ធ អាយតនៈ ធាតុ ឥន្រ្ទិយ សច្ចៈ បដិច្ចសមុប្បាទ ជាភូមិរបស់ វិបស្សនា ។ វិសុទ្ធិ ២ គឺ សីលវិសុទ្ធិ ចិត្តវិសុទ្ធិ ជា​ឬសគល់របស់វិបស្សនា ។ វិសុទ្ធិ ៥ ទៀតគឺ ទិដ្ឋិវិសុទ្ធិ កង្ខាវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ ញាណទស្សនវិសុទ្ធិ ជាសរីរៈ គឺតួរបស់បញ្ញានោះ ព្រោះហេតុណា ហេតុនោះគឺព្រះយោគី កាលធ្វើនូវការសន្សំនូវញាណ ដោយអំណាចនៃការរៀន និងការសាកសួរក្នុងធម៌ ដែលជាភូមិនោះ ត្រូវញ៉ាំងវិសុទ្ធិ ២ ដែលជាឬសគល់ឲ្យដល់ព្រម ហើយញ៉ាំងវិសុទ្ធិ ៥ ដែលជាសរីរៈឲ្យដល់ព្រម គប្បីចម្រើន ។

រីឯធម្មបរិយាយពិស្តាមួយ អំពី វិបស្សនាកម្មដ្ឋាននេះ មានក្នុងសៀវភៅដែលមានចំណងជើងថា "ពន្លឺនាវាត្រៃលោកនិងនាវាត្រៃលក្ខណ៍" ។ លោកអ្នកដែលមានបំណងនឹងសិក្សាវិបស្សនាក្មដ្ឋាន ដើម្បីចម្រើនវិបស្សនាបញ្ញា​ អាចសិក្សានិង​ប្រតិបត្តិតាមសៀវភៅនេះបាន ព្រោះសៀវភៅនេះត្រូវបានពិនិត្យ ដោយអ្នកចេះដឹង​ពីក្រុមជុំនំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យ កាលពីឆ្នាំ១៩៦៥ រួចហើយ ថាជាសៀវភៅត្រឹមត្រូវតាមត្រៃសិក្ខា ។

ឧបកិលេសដែលកើតដល់​អ្នកចម្រើន​វិបស្សនា។ វិបស្សនូបកិលេស ទាំង ១០ គឺ៖

๑/     ពន្លឺដែលកើតពីវិបស្សនា

๒/    វិបស្សនាញាណ

๓/    បីតិក្នុងវិបស្សនា

๔/    សេចក្ដីស្ងប់ក្នុងវិបស្សនា​

๕/    សេចក្ដីសុខដែលប្រកបព្រមដោយវិបស្សនាចិត្ត

๖/     សទ្ធាដែលប្រកបព្រមដោយវិបស្សនា

๗/    សេចក្ដីព្យាយាមដែលមិនធូរពេក មិនតឹងពេក ដែលប្រកបព្រមដោយវិបស្សនា

๘/    សតិដែលប្រកបព្រមដោយវិបស្សនា

๙/     ឧបេក្ខា

๑๐/  សេចក្ដីត្រេកអរក្នុងវិបស្សនា

ប្រភព៖ វិបស្សនាកម្មដ្ឋាន - វិគីភីឌា (wikipedia.org)

ចែករំលែកបន្តដោយ៖ ភិក្ខុ អកក្ខឡោ ថាច់ភឿកអាង

www.edu4kh.com

វត្តរំដួលខ្មែរក្រោម ខេត្តព្រះត្រពាំង

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me