របៀបធ្វើវិបស្សនាបានផលល្អ
វិបស្សនាគឺការពិចារណាឃើញច្បាស់តាមសេចក្តីពិត
ឬប្រាជ្ញាពិចារណាឃើញច្បាស់នូវដំណើរសង្ខារធម៌តាមការណ៍ពិត ។
វិបស្សនានេះធ្វើបានសម្រេចផលល្អទៅបានក៏អាស្រ័យនឹងសប្បាយ៧ប្រការផងដែរ
។
សប្បាយទាំង៧ប្រការនោះគឺ
១-បរិយាកាសជុំវិញ ដី
ទឹក អាកាស គឺ ធម្មជាតិជុំវិញដែលជាទីមនោរម្យល្អ និងជាទីពេញចិត្ត ។
២-មានអាហារគ្រប់គ្រាន់
ជាអាហារមានគុណភាពដល់រាងកាយ ទ្រទ្រង់នូវសុភាព មានរស់ជាតិសមគួរ ។
៣-ទីអាស្រ័យ ទីដេក
ទីអង្គុយ មិនមានភ័យ អាចធ្វើកិច្ចការតាមបំណងបានល្អ ។
៤-មានបុគ្គលដែលត្រូវតាមអធ្យាស្រ័យ
មិននាំមកនូវសេចក្ដីក្ដៅក្រហាយក្រវល់ក្រវាយក្នុងអារម្មណ៍។ រឹតតែល្អនោះ
គឺមានគុណធម៌ មានបញ្ញា មានការចេះដឹង មានមេត្រី ដែលជួយដល់ការ
អភិវឌ្ឍដល់បញ្ញា និង ជីវិតឲ្យក្រៃលែងឡើង ។
៥-ការកម្រើកនៃរាងកាយ
គឺការដេក ដើរ ឈរ អង្គុយ ឲ្យមានតុល្យភាព ឬឲ្យស្មើគ្នាទើបឈាមរត់ល្អ
មិនស្ទះខ្យល់ ។
៦-មានកន្លែងអាហារ
ឬកន្លែងនៃបច្ច័យ៤ ដែលជារបស់ចាំបាច់ប្រើប្រាស់ក្នុងការរស់នៅ ។
៧-មានឱកាសបានស្ដាប់បានឮពាក្យពេចន៍
និង រឿងរ៉ាវដែលនាំឲ្យកើតបញ្ញាយល់ដឹងក្នុងសេចក្ដីពិត
ជាចំណេះដឹងដើម្បីអភិវឌ្ឍគុណភាពមនុស្ស ។
សប្បាយទាំង៧ប្រការនេះជាទីអាស្រ័យផ្តល់សេចក្តីសុខតាមផ្លូវចិត្តដល់អ្នកដែលស្វែងរកសេចក្តីស្ងប់
បានដល់អ្នកធ្វើវិបស្សនាកម្មដ្ឋាន ។
សម្រាប់ព័ត៌មានបន្ថែម
សូមមើល http://www.dhamma.org/
ប្រភព៖
វិបស្សនាកម្មដ្ឋាន - វិគីភីឌា (wikipedia.org)
ចែករំលែកបន្តដោយ៖
ភិក្ខុ អកក្ខឡោ ថាច់ភឿកអាង
វត្តរំដួលខ្មែរក្រោម
ខេត្តព្រះត្រពាំង