កល្យាណមិត្ត និង បាបមិត្ត ឯកសារខ្មែរ edu4kh.com

 កល្យាណមិត្ត និង បាបមិត្ត

សំណួរទី១ : តើមិត្តអាក្រក់ ឬបាបមិត្តមានប៉ុន្មានប្រភេទ និងមានលក្ខណៈសម្គាល់ដូចម្តេចខ្លះ?

ចម្លើយទី១ : មិត្តអាក្រក់ ឬបាបមិត្តមាន៤ប្រភេទ និងមានមានលក្ខណៈសម្គាល់ដូចតទៅ ៖

ក-មនុស្សគិតតែពីខាងបាន គិតយកសម្រាប់ តែម្នាក់ឯង ព្រមខូចប្រយោជន៍តេបន្តិចបន្តួច និងតែចង់បានតែខាងច្រើន ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចរបស់មិត្ត សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍

ខ-មនុស្សបានតែខាងនិយាយពូកែរំលើកយករឿងដែលអស់ហើយមកនិយាយពូកែលើកយករឿងដេលមិនទាន់មកដល់យកមកប្រាស្រ័យជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍ពេលមិត្តមា​នធុរះអាងលេសថាមានរវល់ ឬមានកិច្ចអញ្ចេះអញ្ចុះជា​និច្ច

គ-មនុស្សប្រចុបប្រចែង ប្រចុបប្រចែង មានន័យថា និយាយ​ផ្សែផ្សំ​លើកជើង ដោយ​បញ្ចេញ​ស្នៀត​គ្រប់​វិធីជួយ​ចាត់ចែង​កិច្ចការ​គ្រាន់តែ​ហេះហោះ ហេះហ៏ផ្សែផ្សំ ដោយ​ប្រើ​មធ្យោបាយ​ប្រចុប​ឲ្យ​គេ​ចាប់ចិត្ត។

ហេះហ៏» «ហែះហ៏» តាមវចនានុក្រមបានសេចក្តីថា សូរបន្លឺសំឡេងក្នុងវេលាធ្វើការ។ល។ ជនហេះហ៏ គឺជនមានតែសម្តី ដោយពុំមានជួយជាកម្លាំងកាយក្នុងវេលាធ្វើការអ្វីនីមួយ។ល។ បើលើកសែងនឹងគេមិនកើត គ្រាន់តែជួយហេហ៏ក៏បានហើយ។ បរិវារស័ព្ទ «ហ៏» អាចគន្លាស់បានជាពាក្យ «ហ៏តែសម្ដីឡេះៗ» គឺ ហេះតែសម្តីឡៗ ពោល គឺមានតែសម្ដីមាត់កឡៗប៉ុណ្ណោះ ពុំឃើញជួយបានការអ្វីជាមាំទាំ។)

 

ពេលមិត្តធ្វើអាក្រក់ក៏សាទរ ពេលមិត្តធ្វើល្អ ក៏សាទរនៅពី      មុខមិត្តពោលសរសើរ នៅកំបាំងមុខមិត្តក៏រិះគន់និន្ទា

ឃ-មនុស្សនាំទៅរកតែរឿងវិនាស នាំមិត្តអោយបោះបង់ចោលការសិក្សា ពេលមិត្តផឹកគ្រឿងស្រវឹង ក៏ផឹកជាមួយ

ពេលមិត្តដើរលេងយប់ ក៏ដើរជាមួយ តែងនាំមិត្តប្រាជ្ញព្រោក រឿងឥតប្រយោជន៍ខាតពេលវេលា។       

 




+សំណួរទី២ : តើមិត្តល្អឬកល្យានមិត្តមានប៉ន្មានប្រភេទ និងមាន​លក្ខ​ណៈសម្គាល់់ដូនម្តេចខ្លះ ?

ចម្លើយទី២ : មិត្តល្អ ឬកល្យាណមិត្តមាន៤ប្រភេទ និងមាន​លក្ខ​ណៈសម្គាល់់ដូចជា ៖

ក-មិត្តមានឧបការៈ គឺមិត្តមានការទំនុកបំរុង ត្រេកអរនឹងមិត្តមកលេង ពេលមិត្តប្រមាថ ក៏ជួយរក្សា ពេលមិត្តភ័យ ក៏យកខ្លួនអោយជាទីពឹងរបស់មិត្តបាន ពេលមិត្តមានការចំាបាច់ តែងជួយផ្គត់ផ្គង់តាមលទ្ធភាព មានអធ្យាស្រ័យល្អ ចេះលើកលែងកំហុសចំពោះមិត្តដែលបានប្រព្រឹត្តខុស។

ខ-មិត្តរូមសុខទុក្ខ (ចិត្តមួយថ្លើមមួយ) ប្រាប់រឿងសំងាត់ដល់មិត្ត ពេលមិត្តមានអាសន្ន មិនបោះបង់ចោលមិត្ត ស៊ូស្លាប់រស់ជាមួយមិត្ត សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ត ជួយលាក់អាថ៌កំបាំងរបស់មិត្ត ស្រលាញ់មិត្តរបស់មិត្តស្អប់សត្រូវរបស់មិត្ត។

គ-មិត្តណែនាំប្រយោជន៍ ឬ មិត្តណែនាំឲ្យធ្វើល្អ ឃើញមិត្តប្រុងធ្វើរឿងវិនាស ក៏ហាមប្រាម ណែនាំមិត្តឲ្យតាំងនៅក្នុងសេចក្តីល្អ ឲ្យមិត្តបានស្លាប់ បានដឹងនូវអ្វីដែលមិត្តមិនដែលបានស្តាប់ ប្រាប់ផ្លូវទៅកាន់ស្ថានសួគ៌ដល់មិត្ត។

ឃ-មិត្តមានទឹកចិត្ត ពេលមិត្តមានទុក្ខ ក៏កើតទុក្ខដែរ ពេលមិត្តបានសុខ ក៏សប្បាយរីករាយ ពេលគេទិតៀនមិត្ត ក៏ជួយនិយាយការពារឲ្យ នឹកដល់មិត្តពេលបានចំណីឆ្ងាញ់ ពេលគេសរសើរមិត្ត ក៏ជួយនិយាយសរសើរបន្ថែម។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។



ប្រភពអត្ថបទ៖ phkaslapartner.com 

សូមអរគុណ!!!

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post