ព្រះពុទ្ធសាសនាជាមួយការកែបញ្ហាពិភពលោក
១. ស្ថានភាពពុទ្ធសាសនាក្នុងសង្គមលោក
ប្រសិនបើយើងសម្លឹងមើលព្រះពុទ្ធសាសនតាមរយៈខ្សែភ្នែករបស់អ្នកវិជ្ជាការ ៣
ក្រុមសំខាន់ៗ គឺ
អ្នកវិទ្យាសាស្រ្តធម្មជាតិ
ដែលព្យាយាមសិក្សាស្រាវជ្រាវសច្ចភាពជាប់ពាក់ព័ន្ធជាមួយធម្មជាតិទូទៅ
ហើយនាំយកផលវិជ្ជាការនោះមកបង្ហាញ ដែលហៅថា វិទ្យាសាស្រ្តធម្មជាតិ (Natural Sciences)។
អ្នកសង្គមសាស្រ្ត ដែលព្យាយាមសិក្សាស្រាវជ្រាវសច្ចភាព
ជាប់ពាក់ព័ន្ធជាមួយសង្គម ហើយនាំយកផលវិជ្ជាការនោះមកបង្ហាញ ហៅថា សង្គមសាស្រ្ត (Social Sciences)។
អ្នកមនុស្សសាស្រ្ត
ព្យាយាមសិក្សាស្រាវជ្រាវសច្ចភាពជាប់ពាក់ព័ន្ធជាមួយមនុស្ស
ហើយនាំយកផលវិជ្ជាការនោះមកបង្ហាញ ហៅថាមនុស្សសាស្រ្ត (Humanities) ហេតុនោះ ឃើញថាពុទ្ធសាសនាមានឋានៈ ឬស្ថានភាពជាសាស្រ្តនោះ
ៗ ពោលគឺ ៖
១) ពុទ្ធសាសនា (ពុទ្ធធម៌)
មានឋានៈជាវិទ្យាសាស្រ្តធម្មជាតិ ព្រោះផ្តល់វិជ្ជានិងសច្ច ភាពជាប់ទាក់ជាមួយធម្មជាតិ
តួនាទីធម្មជាតិ និងផលធម្មជាតិ ដូចជាសេចក្តីពិតជាប់ទាក់ទងជាមួយធាតុ ដី ទឹក ភ្លើង
ខ្យល់ ទាំងដែលមាននៅក្នុងខ្លួនមនុស្ស និងជុំវិញខ្លួនមនុស្ស ឬសេចក្តីពិតក្នុងរឿងហេតុ
បច្ច័យដែលមាននិយាម ៣ សំខាន់ (ត្រៃលក្ខណ៍) និង និយាម ៥ ដែលមានឥទ្ធប្បច្ចយតាជាដើម។
២) ពុទ្ធសាសនា (ពុទ្ធធម៌)
មានឋានៈជាសង្គមសាស្រ្ត ព្រោះផ្តល់វិជ្ជានិងសេចក្តីពិតជាប់ពាក់ព័ន្ធជាមួយសង្គម (Society) ច្បាប់សង្គម (Social
Law) តួនាទីសង្គម (Social Role) និង ផលនៃសង្គម (Social Result) ដូចជា សង្គមពុទ្ធពុទ្ធបរិស័ទ ជំនុំជនពុទ្ធ
ច្បាប់កតិការបស់សង្គមពុទ្ធ តួនាទីរបស់ពុទ្ធសាសនិក
ដែលនឹងត្រូវបដិបត្តិចំពោះគ្នានិងគ្នា
និងផលដែលនឹងកើតចេញពីការបដិបត្តិតាមច្បាប់កតិកានោះ ៗ សឹងប្រាកដនៅក្នុងគោល នៃសីលធម៌
មានសីល ៥ ឬមនុស្សធម៌ ៥ ទិស ៦ ជាដើម។