ជីវិតមិនអាចរីកលូតលាស់
ប្រសិនបើមនុស្សមិនស្គាល់តម្លៃនៃការតស៊ូ
ជីវិតមិនមែនជាផ្លូវត្រង់ដែលគេអាចដើរយ៉ាងស្រួលឡើយ។ វាជាផ្លូវដែលមានទាំងភាពរារាំងដូចជា ភ្នំ ទឹក រណ្តៅ និងបញ្ហាផ្សេងៗ មនុស្សគ្រប់រូបត្រូវឆ្លងកាត់ការលំបាក ការបរាជ័យ និងពេលវេលាដែលធ្វើឲ្យចិត្តស្ទើរតែបោះបង់។
តែសូមចងចាំថា មេរៀនជីវិតមិនមែនបង្រៀនឲ្យយើងស្រើបស្រាយចិត្តនោះទេ ប៉ុន្តែបង្រៀនឲ្យយើងស្គាល់ថា “តម្លៃនៃជោគជ័យ មិនមែនស្ថិតនៅលើអ្វីដែលយើងទទួលបាន ប៉ុន្តែស្ថិតនៅលើអ្វីដែលយើងបានឆ្លងកាត់”។
មនុស្សដែលចេះតស៊ូ មិនមែនជាមនុស្សគ្មានបញ្ហា ឬគ្មានការឈឺចាប់ទេ ប៉ុន្តែជាមនុស្សដែលមិនអនុញ្ញាតឲ្យបញ្ហាបញ្ចប់គោលដៅរបស់គេ។ ការតស៊ូជាការបង្ហាញពីកម្លាំងខាងក្នុង ដែលមិនអាចមើលឃើញដោយភ្នែក ប៉ុន្តែអាចស្គាល់បានតាមរយៈការបន្តដំណើរទោះបីមានឧបសគ្គជាច្រើនក៏ដោយ។
ការខិតខំតស៊ូ
គឺជាគន្លងដ៏សំខាន់បំផុតនាំមនុស្សឲ្យរីកចម្រើន។ វាផ្លាស់ប្តូរមនុស្សធម្មតា
ឲ្យក្លាយជាមនុស្សពិសេស។
- ជីវិតគ្មានការតស៊ូ
គឺជាជីវិតគ្មានការរីកចម្រើន។ ដោយគ្មានការប្រឈម
យើងមិនដែលដឹងថា យើងអាចធ្វើបានប៉ុណ្ណាទេ។
- ការតស៊ូបង្រៀនឲ្យមានស្មារតីអត់ធ្មត់។ មនុស្សដែលអត់ធ្មត់បាន
គឺជាមនុស្សដែលអាចឈ្នះចិត្តខ្លួនឯង។
- ការប្រឹងប្រែងជាបន្តបន្ទាប់បង្កើតស្មារតីជឿជាក់លើខ្លួនឯង។ ពេលយើងជឿថាអាចធ្វើបាន
គឺគន្លឹះនៃជោគជ័យរួចទៅហើយ។
ឧ.ដូចជាមនុស្សល្បីជាច្រើនក្នុងពិភពលោក ឆ្លងកាត់ការបរាជ័យជាច្រើនដង មុននឹងឈានដល់ជោគជ័យ។ បើពួកគេបោះបង់ចិត្តនៅពេលនោះ មិននឹងមាននាមនោះនៅលើប្រវត្តិសាស្ត្រឡើយ។ ដូច្នេះការតស៊ូជារឿងដែលគួរត្រូវគោរព។
ទោះបីជាការតស៊ូមានអត្ថន័យដូច្នេះក៏ដោយ
ប៉ុន្តែមនុស្សមួយចំនួនមិនយល់ស្របនឹងគំនិតនេះទេ។ ពួកគេយល់ថា
ជីវិតមិនត្រូវតែពឹងលើការខិតខំតែប៉ុណ្ណោះ។ កត្តាផ្សេងៗដូចជា សំណាង បរិស្ថាន ឱកាស
ឬការគាំទ្រពីសង្គម ក៏ជាគន្លងដ៏សំខាន់ដែរ។
មនុស្សខ្លះខិតខំដល់ថ្នាក់បាត់បង់សុខភាព
ឬសុភមង្គលផ្ទាល់ខ្លួន។ មិនមែនការប្រឹងប្រែងទាំងអស់នាំទៅរកជោគជ័យឡើយ។
បើគ្មានការគិតពិចារណា និងគ្រប់គ្រងអារម្មណ៍ តស៊ូក៏អាចនាំឲ្យថយក្រោយផងដែរ។
បន្ថែមទៀត ការតស៊ូដោយគ្មានគោលបំណងអាចធ្វើឲ្យមនុស្សចាប់ផ្តើមស្រងោះចិត្ត។ ដូច្នេះមតិបដិបក្ខបានលើកឡើងថា មិនគ្រប់គ្នាត្រូវតែតស៊ូដល់ថ្នាក់ខូចខាតជីវិតទេ។ ការប្រកបដោយសមតុល្យរវាងការប្រឹងប្រែង និងសុខភាពផ្លូវចិត្ត គឺសំខាន់ជាងគេ។
ទោះបីមានទស្សនៈខុសគ្នាក៏ដោយ
ការពិតគឺជីវិតត្រូវការទាំងពីរ៖ ការតស៊ូ និងការគិតឆ្លាត។ ការតស៊ូដោយមានទិសដៅ
និងគោលបំណងច្បាស់លាស់ គឺជាគន្លងដែលធ្វើឲ្យជីវិតមានតម្លៃ។
មនុស្សត្រូវស្វែងរកសមតុល្យក្នុងជីវិត៖
- តស៊ូ
ដើម្បីឈានដល់គោលបំណង
- សម្រាក
ដើម្បីរកកម្លាំងឡើងវិញ
- រៀន
ពីការបរាជ័យ
- និងចែករំលែកជោគជ័យជាមួយអ្នកដទៃ។
ការតស៊ូពិតប្រាកដមិនមែនជាការប្រយុទ្ធជាមួយពិភពលោកទេ
ប៉ុន្តែជាការប្រយុទ្ធជាមួយចិត្តខ្លួនឯង។ ពេលដែលមនុស្សអាចឈ្នះចិត្តខ្លួនឯងបាន
នោះគឺជាជោគជ័យដ៏អស្ចារ្យបំផុត។
ð
ជីវិតគឺជាសាលាដ៏ធំ
ដែលមិនមានគ្រូណាបង្រៀនល្អជាងបទពិសោធន៍។ មេរៀនជីវិតបានបង្រៀនយើងថា
មិនមានអ្វីងាយស្រួលទេ ប៉ុន្តែគ្រប់យ៉ាងអ្វីៗអាចសម្រេចបាន ប្រសិនបើយើងមានឆន្ទ ស្មោះត្រង់
និងមិនបោះបង់។
ការតស៊ូមិនត្រឹមតែជាជំហានទៅរកភាពជោគជ័យទេ
ប៉ុន្តែជាផ្នែកមួយនៃការបង្កើតសុភមង្គលផ្ទាល់ខ្លួន។
នៅពេលយើងឈានដល់ចំណុចមួយដែលអាចនិយាយថា “ខ្ញុំបានធ្វើអស់ពីសមត្ថភាព”
នោះហើយជាពេលដែលជីវិតយើងមានន័យពិតប្រាកដ។
💬 => កុំខ្លាចការលំបាក ព្រោះវាគ្រាន់តែជាការសាកល្បងពីជីវិត ដើម្បីឲ្យយើងក្លាយជាមនុស្សរឹងមាំជាងមុន។”
____________________
អត្ថបទដោយ៖ កូនខ្មែរក្រោម ទេពម្យូរ៉ា