កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣១_៣៥

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ៣១_៣៥     

៣១. ដូចម្តេចហៅថា អាយតនិបាត? ចុះអ្វីទៅដែលហៅថា ការន្ត? ក្នុងលិង្គ​និមួយៗមានការន្តប៉ុន្មាន? គឺអ្វីខ្លះ? បើរួមទាំងអស់មានប៉ុន្មាន?

ឆ.ស័ព្ទសម្រាប់តពាក្យឲ្យកើតជាសេចក្តីស្តាប់បាន ហៅថា អាយតនិបាត។ ស្រះទីបំផុតនៃនាមស័ព្ទដែលប្រព្រឹត្តទៅក្នុងលិង្គទាំង៣ហៅថាការន្ត។ 

ក្នុង​បុំលិង្គមាន៥គឺ អ ឥ ឦ ឧ ឩ

ក្នុងឥត្ថីលិង្គមាន៥ គឺ អា ឥ ឦ ឧ ឩ

ក្នុងនបុំ​​សកលិង្គមាន៣គឺ អ ឥ ឧ។ 

=> រួមទាំងអស់មាន១៣ បើរាប់ឱ ជាការន្តមួយ​បញ្ចូលផងជា១៤។

    ៣២. ដូចម្តេចហៅថា បកិណ្ណកស័ព្ទ? បានសេចក្តីយ៉ាងណា? មានប៉ុន្មាន? អ្វីខ្លះ?

ឆ.ស័ព្ទរាត់រាយ ហៅថាបកិណ្ណកស័ព្ទ។ បានសេចក្តីថា ស័ព្ទមានវិធីបំបែក​ផ្សំនឹងវិភត្តិផ្សេងដោយឡែកៗមិនសូវសាធារណ៍ទូទៅដល់ស័ព្ទឯទៀតៗ​ច្រើនឡើយ។ 

មាន១៣គឺ ព្រហ្ម១ អត្ត១ សខ១ រាជ១ ភគវន្តុ១ អរហន្ត១ ភវន្ត១ សត្ថុ១ បិតុ១ មាតុ១ មន១ កម្ម១ គោ១។

    ៣៣. ដូចម្តេចហៅថា សំខ្យាស័ព្ទ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររាប់បកតិ​សំខ្យា ផ្នែកទី១ ចាប់ពីត្រឹម១ដល់១០មកមើល?

ឆ.ស័ព្ទសម្រាប់រាប់នាមនាមហៅថាសំខ្យា។ មាន២យ៉ាង។ គឺ 

បកតិសំខ្យា១ បូរណសំខ្យា១។ 

វិធីរាប់បកតិសំខ្យា ពី១ដល់១០ គឺ ឯក ១, ទ្វិ ២, តិ ៣, ចតុ ៤, បញ្ច ៥, ឆ ៦, សត្ត ៧, អដ្ឋ ៨, នវ ៩, ទស ១០។

    ៣៤. ដូចម្តេចហៅថាសព្វនាម? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?

ឆ.នាមដែលប្រើជំនូសឬជំនួយនាមនាម ដែលពោលចេញឈ្មោះរួចមក​ហើយឬដែលកំពុងនិយាយចំពោះដើម្បីមិនឲ្យថែមពាក្យដដែលៗឬមិនឲ្យ​ច្រឡំ ហៅថាសព្វនាម។ មាន២យ៉ាង។ គឺ បុរិសសព្វនាម១ វិសេសនសព្វនាម១។

    ៣៥. យ៉ាងណាហៅថាវិសេសនៈសព្វនាម? មានប៉ុន្មាន?ចូររាប់?

ឆ.ស័ព្ទសម្រាប់ប្រើជំនួសនាមនាមមានលំនាំជាបទវិសេសនៈ​ដើម្បីមិនឲ្យ​ច្រឡំសេចក្តីក្នុងសង្កាត់ប្រយោគមួយៗ ហៅថាវិសេសនសព្វនាម។ មាន២​យ៉ាង គឺ និយម១ អនិយម១។

👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!        

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me