កម្រង សំនួរ វេយ្យាករណ៍បាលី ខទី ១១_១៥

     ១១. ទិតាំងដែលកើតសម្លេងនៃអក្ខរៈហៅថាអ្វី? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?

ឆ. ហៅថា ឋាននៃអក្ខរៈ។ មាន៦យ៉ាង។ គឺ កណ្ឋជៈ១ តាលុជ១ មុទ្ធជៈ១ ទន្តជៈ១ ឱដ្ឋជៈ១នាសិកជៈ១។

    ១២. អក្ខរៈដូចម្តេចដែលហៅថា ឯកដ្ឋានជៈ? មានប៉ុន្មានតួ? អក្ខរៈដែលជា​ទិ្វដ្ឋានជៈមានប៉ុន្មានតួ? ចូររាប់?

ឆ. អក្ខរៈដែលកើតក្នុងឋានមួយហៅថាឯកដ្ឋានជៈ។ មាន៣២តួ។ អក្ខរៈ​ដែលកើតក្នុងឋានពីរមាន៩តួ។ គឺ ងញណនម និងឯឱវហ។

        ១៣.  ដូចម្តេចហៅថា ករណៈនៃអក្ខរៈ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?

ឆ.ដំណើរ ឬលំនាំដែលធ្វើនូវសម្លេងនៃអក្ខរៈហៅថា ករណៈនៃអក្ខរៈ។ មាន៤​​យ៉ាង។ គឺ ជីវ្ហាមជ្ឈំ១ ជីវ្ហោបគ្គំ១ ជីវ្ហគ្គំ១ សកដ្ឋានំ១។

    ១៤. អឃោសៈ ប្រែថាដូចម្តេច? មានព្យញ្ជនៈប៉ុន្មានតួ? អ្វីខ្លះ? ចុះឃោសៈ​វិញប្រែថាដូចម្តេចដែរ? មានប៉ុន្មានតួ? ចូររាប់?

ឆ. អឃោសៈ ប្រែថា ព្យញ្ជនៈមិនមានសម្លេងគឹកកង។ មាន១១តួ។ គឺ កខ ចឆ ដឋ តថ បផ និង ស។ ឃោសៈ ប្រែថាព្យញ្ជនៈមានសម្លេងគឹកកង។ មាន២១តួ។ គឃង ជឈញ ឌឍណ ទធន ពភម និង យរលវហឡ។

    ១៥. ចុះអក្ខរៈដែលរួចផុតចាកឃោសៈនិងអឃោសៈហៅថាអ្វី? មាន​​ប៉ុន្មាន​​តួ? អ្វីខ្លះ?

ឆ.ហៅថា ឃោសាឃោសវិមុត្តិ។ មាន៩តួ។ អអា ឥឦ ឧឩ ឯឱ និង និគ្គហិត គឺ ំ។



👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី១_៥

កម្រង សំនួរ វេយ្យាករណ៍បាលី ខទី៦_១០ 

សូមអរព្រះគុណនិងអរគុណ!          

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me