កម្រង សំនួរ វេយ្យាករណ៍បាលីខទី ១៦_២០

     ១៦. ដូចម្តេចហៅថា អក្ខរប្បភេទ? បើរាប់ជាគូមានប៉ុន្មានគូ? ចុះបើរាប់រាយ​មានប៉ុន្មានយ៉ាងដែរ?ចូររាប់?         

                                   

ឆ.គូនៃអក្ខរៈដែលមានសម្លេងជាជំទាស់នឹងគ្នា ហៅថា អក្ខរប្បភេទ។ បើរាប់ជាគូមាន៥គូ។ បើរាប់ជារាយ មាន១០យ៉ាងគឺ៖ សិថិល១ ធនិត១  ទីឃៈ១  រស្សៈ១  គរុ១  លហុ១  និគ្គហិត១  វិមុត្ត១ សម្ពន្ធៈ១ វវត្ថិតៈ១។

    ១៧. សិថិល ប្រែថាម៉េច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានតួ? អ្វីខ្លះ? ចែកជា​ប៉ុន្មានយ៉ាង? ចូររាប់?

ឆ.ប្រែថា ធូរ បានសេចក្តីថា ព្យញ្ជនៈដែលមានសម្លេងខ្សោយ។ មាន១០។ គឺ កគ ចជ ដឌ តទ បព។ ចែកជា២យ៉ាង។ គឺ សិថិលអឃោសៈ១ សិថិលឃោសៈ១។

    ១៨. ធនិត ប្រែថាម៉េច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានតួ? អ្វីខ្លះ? ចែកជា​ប៉ុន្មានយ៉ាង? ចូររាប់?

ឆ.ប្រែថា តឹង បានសេចក្តីថា ព្យញ្ជនៈដែលមានសម្លេងខ្លាំង។ មាន១០។ គឺ​ ខឃ ឆឈ ឋឍ ថធ ផភ។  ចែកជា២យ៉ាង។ គឺ ធនិតអឃោសៈ១ ធនិតឃោសៈ១។

    ១៩. ស្រៈរស្សៈ មានប៉ុន្មានតួ? អ្វីខ្លះ? ចុះស្រៈទីឃៈវិញមានប៉ុន្មានតួដែរ? ចូររាប់?

ឆ.ស្រៈរស្សៈមាន៣តួ។ គឺ អ ឥ ឧ។ ស្រៈទីឃៈមាន៥តួ។ គឺ អា ឦ ឩ ឯ ឱ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ២០. គរុ និង លហុ ផ្សេងគ្នាដូចម្តេច? ចូរអធិប្បាយ? គរុ បើពោលដោយ​

សង្ខេបមានប៉ុនា្មន? ហើយពិស្តារវិញមានប៉ុន្មានយ៉ាងដែរ? ចូររាប់?

ឆ.គរុ និងលហុ ផ្សេងគ្នាដូច្នេះ គឺ ស្រៈទីឃៈនិងរស្សៈ ដែលមានព្យញ្ជនៈ​ដែលព្យញ្ជនៈ

តម្រួតគ្នានៅខាងចុង ឬដែលមាននិគ្គហិតអាស្រាយផង ហៅថា គរុ ឯចំណែក ស្រៈរស្សៈដែលមិនមានព្យញ្ជនៈ​ ដែលព្យញ្ជនៈ​ តម្រួតគ្នា​នៅខាងចុង ឬដែលមិនមាននិគ្គហិតអាស្រាយផងទេ ហៅថា លហុ។ គរុ បើពោលដោយសង្ខេបមាន៣។ ពិស្តារមាន៥យ៉ាង គឺ ទីឃៈគរុ១ សំយោគគរុ១ និគ្គហិតគរុ១ រាប់ បាទាទិគរុ១ និង បាទន្តគរុ១ រួមត្រូវជា៥។



👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!        

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me