ព្រះពុទ្ធសាសនា និង ការអភិវឌ្ឍន៍សង្គមខ្មែរ
"តួនាទីរបស់សាសនា"
មនុស្សសាងលទ្ធិជំនឿនិងសាសនាដោយមានបំណងដើម្បីជួយកែបញ្ហាផ្សេងៗនិងតបស្នងតាមតំរូវការនៃការចិញ្ចឹមជីវិតទាំងជីវិតផ្ទាល់ខ្លួននិងប្រយោជន៍សង្គមរួមហេតុនោះតួនាទីរបស់សាសនាបែងចែកជាពីរ
គឺមានតួនាទីចំពោះបុគ្គលនិងតួនាទីចំពោះសង្គម។
តួនាទីចំពោះបុគ្គល
១-ជាបច្ច័យមួយជួយឱ្យបុគ្គលមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនឹងធឹងធ្វើឱ្យបុគ្គលមានសុខភាព
ចិត្តល្អរឹងមាំ នឹងនាំឱ្យសុខភាពកាយរបស់បុគ្គលល្អផងដែរព្រោះសុខភាពកាយអាស្រ័យសុខភាពចិត្ត
។
២-ធ្វើឱ្យបុគ្គលមានអារម្មណ៍ល្អមានសតិរឹងមាំជានិច្ចប្រាស់ចាកសេចក្តីភ័យខ្លាចនិងវិបត្តិទាំងពួង។
៣-សាសនាជួយផ្តល់កំលាំងចិត្ត ធ្វើឱ្យមនុស្សមានកំលាំងចិត្តជឿជាក់លើខ្លួនឯងថាមានអ្នកជួយ តាមថែរក្សាជានិច្ច ជាបច្ច័យមួយដែលអាចជួយឱ្យការធ្វើការងារបានសម្រេច និងមានឱកាសយក ឈ្នះលើឧបសគ្គទាំងពួងបាន។៤-ជាបច្ច័យជួយឱ្យការចិញ្ចឹមជីវិតរបស់បុ់គ្គលកាន់តែមានរបៀបវិន័យនិងមានគុណភាពល្អឡើង មានឱកាសជួបនូវក្តីសម្រេច។
តួនាទីរបស់សាសនាមានចំពោះសង្គម
សាសនាមាននាទីសំខាន់ក្នុងការការពារនិងកំណត់សីលធម៌សង្គម:
១-ជាកំលាំងជួយក្នុងការចាត់ចែងរបៀបវិន័យ
និង សីលធម៌សង្គមដោយសមាជិករបស់ សង្គម បដិបត្តិ តាមគោលធម៌
គឺតាមឱវាទការអប់រំរបស់សាសនាដែលបានណែនាំឱ្យ បដិបត្តិ។
២-ជាស្ថាប័នសាងតម្លៃនិយមបទដ្ឋានសង្គមនិងជួយឱ្យស្ថាប័នគ្រួសារ
និងស្ថាប័នគ្រប់គ្រងបំពេញតួនាទីរួមគ្នាយ៉ាងរឹងមាំថែមទៀត។
៣-តួនាទីក្នុងការចងភ្ជាប់សង្គមឱ្យក្លាយជាធ្លុងមួយ
មានភាពសាមគ្គីដោយសមាជិកប្រកាន់ យកឬ បដិបត្តិតាមគោលធម៌
គឺឱវាទរបស់សាសនាដូចគ្នាធ្វើឱ្យពលរដ្ឋក្នុងសង្គមរួមសាមគ្គី
គ្នាយ៉ាងស្អិតរមួតម៉្យាងទៀត គ្រប់សាសនាកើតឡើងក្នុងគោល បំណងគឺសេចក្តីសុខ សន្តិសុខ
កំចាត់ទុក្ខភ័យឱ្យប្រជាជនទើបធ្វើឱ្យសង្គមអាចរួមរស់ជាមួយគ្នាបានដោយភាពសុខសាន្ត។
សម្ព័ន្ធភាពរវាងមនុស្ស និង សាសនា
១.ជួយបណ្តុះគ្រឹះនៃសេចក្តីចំរើនដល់សង្គម
ដូចជាការផ្តល់នូវការសិក្សាអប់រំវិជ្ជាជីវៈសុខាភិបាលពេទ្យនិងការគ្រប់គ្រងជាដើម។
២.ជួយលើកស្ទយ្ទួសង្គមឱ្យមានភាពរឹងមាំជួយបន្ថយនិងកំចាត់បញ្ហាសង្គម។
៣.ជួយឱ្យការគ្រប់គ្រងមានភាពងាយស្រួលដោយសារតែពលរដ្ឋបដិបត្តិតាមគោលធម៌របស់សាសនា។
តួនាទីសាសនាទូទៅ
១–ជួយសាងឧបនិស្ស័យចិត្តគំនិតមនុស្ស
២–ជួយសាងវត្ថុនិមិត្តសញ្ញា
៣-ជួយផ្តល់ចម្លើយដល់ជីវិតនិងគោលការណ៍ដំណើរជីវិត
៤–ឃុំគ្រងព្រឹត្តិកម្មរបស់មនុស្ស
៥– ជួយអភិវឌ្ឍមនុស្ស និងសង្គម
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!