ព្រះពុទ្ធសាសនាគឺជាអ្វី?
ពុទ្ទសាសនា
គឺពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជាអ្នកត្រាស់ដឹង
នូវញេយ្យធម៌ទាំងពួងដោយ ប្រពៃ ហេតុផលនិងសភាវធម្មតា
តាមធម្មជាតិ។ពាក្យប្រៀនប្រដៅដែលជាគោលធម្មតា ធម្មរតនៈ សច្ចធម៌ ភាពពិត ប្រាកដ
ចរិយធម៌ហាមមិនអោយធ្វើអាក្រក់ អោយធ្វើសេចក្តីល្អ
និងសម្អាតចិត្តរបស់ខ្លូនអោយបរិសុទ្ធ ជាគោលការណ៍ បង្ហាញប្រាប់នូវគោលនយោបាយឬគោលការណ៍ដំណើរជីវិត
ដើម្បីសិក្សា រៀនយល់ដឹង និងអភិវឌ្ឍន៍ខ្លួនអោយល្អប្រសើរ។
ព្រះពុទ្ធសាសនាគឺក្រោយពីព្រះដ៏មាន
ព្រះភាគទ្រង់ត្រាស់ដឹងធម៌ ព្រះអង្គ ប្រើពាក្យថា “ ព្រហ្មចរិយ”គឺបដិបត្តិតាមសីល
សមាធិនិងបញ្ញា ហៅថា “ត្រៃសិក្ខា“បន្ទាប់មក ប្រើថា “ ធម្មវិន័យ ” គោលធម្មតានិងច្បាប់សណ្តាប់
ធ្នាប់របៀបរៀបរយ អភិវឌ្ឈន៍រហូតមកជា សាសនា ដល់បច្ចុបន្ននេះ ហៅថា
ព្រះពុទ្ធសាសនាដែលបានដល់ព្រះពុទ្ធ ព្រះធម៌ និង
ព្រះសង្ឃជាទីគោរពបដិបត្តិរបស់ពុទ្ធបរិស័ទទាំង៤ពួក។
ព្រះពុទ្ធទ្រង់ជ្រាបច្បាស់
នូវគោលធម៌ ច្បាប់ធម្មជាតិ ហេតុផល តាមរយៈ ការ ត្រាស់ដឹងហេតុផល សច្ចធម៌
ធម្មជាតិទាំងឡាយមានរួចមកហើយ តែព្រះអង្គអ្នកស្វែងរកជួប ព្រមទាំងស្គល់ច្បាស់ នូវហេតុ
បច្ច័យទាំងអស់នោះ ហើយបញ្ញត្តិ សម្តែងចង្អុលបង្ហាញ
ដូចជាគ្រូពេទ្យ ចេះវិធីផ្សំថ្នាំ សម្រាប់បំបាត់រោគា ព្យាធិ ដូច្នោះដែរ។
ពុទ្ធប្បវត្តិសង្ខេប
1.ចុះចាប់បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ១៥កើតពេញបូណ៌មី ខែពិសាខ
ឆ្នាំរកា។
2.ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
3.អភិសេក ព្រះជន្ម១៦វស្សា ថ្ងៃសៅរ៍ ១៥កើតពេញបូណ៌មី ខែអាសាធ
ឆ្នាំឆ្លូវ។
4.ចេញបួស ព្រះជន្ម២៩វស្សា ថ្ងៃព្រហស្បតិ៍ ១៥កើតពេញបូណ៌មី
ខែអាសាធ ឆ្នាំថោះ។
5.ត្រាស់ដឹង ព្រះជន្ម៣៥វស្សា ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ
ឆ្នាំរកា។
6.ដាក់ព្រះជន្មាយុ ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ៨០វស្សា
ថ្ងៃ១៥កើតពេញបូណ៌មី ខែមាឃឆ្នាំម្សាញ់។
7.បរិនិពា្វន ព្រះជន្ម៨០វស្សា ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី
ខែពិសាខ ឆ្នាំម្សាញ់។
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច៥ប្រការនេះជានិច្ចអស់រយៈពេល៤៥វស្សាមិនចន្លោះ ឡើយគឺ៖
1.នៅពេលព្រលឹម
ទ្រង់និមន្តបិណ្ឌបាត ។
2.នៅពេលរសៀលទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន
។
3.នៅពេលព្រលប់
ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ ។
4.នៅពេលកណ្តាលអទ្រាត
ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ ។
5.នៅពេលជិតភ្លឺ
ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងឥតនិស្ស័យ ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!