២៦. ដូចម្តេចហៅថានាមនាម? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ.នាមដែលជាឈ្មោះអ្វីទាំងពួងដូចពាក្យថា មនុស្ស សត្វ ស្រែ ស្រុក ជាដើម ហៅថា
នាមនាម។ មាន២យ៉ាង គឺ ៖
សាធារណនាម១ អសាធារណនាម១។
២៧. ដូចម្តេចហៅថាគុណនាម? មានប៉ុន្មានយ៉ាង? ចូររាប់?
ឆ.នាមដែលសំដែងលក្ខណៈឬបញ្ជាក់ឥ្យនាមនាម ឲ្យដឹងថា ល្អឬអាក្រក់ ជាដើម ដូចពាក្យថា ខ្មៅ ស វែង ខ្លី ធាត់ ស្គម ជាដើម ហៅថាគុណនាម។ មាន៣យ៉ាង គឺ៖
បកតិគុណនាម១ វិសេសគុណនាម១ អតិវិសេសគុណនាម១។
២៨. ដូចម្តេចហៅថា លិង្គ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ចុះលិង្គបើកំណត់តាមកំណើតនិងការសន្មតិមានប៉ុន្មានយ៉ាងដែរ? ចូររាប់?
ឆ.ភេទសម្រាប់សម្គាល់នាមស័ព្ទដែលមានអាការៈប្លែកៗគ្នាហៅថាលិង្គ។
មាន៣យ៉ាង។ គឺ បុំលិង្គ ភេទប្រុស១ ឥត្ថីលិង្គ ភេទស្រី១ នបុំសកលិង្គ
មិនមែនភេទប្រុសមិនមែនភេទស្រី១។ បើកំណត់តាមកំណើតនិងការសន្មតិមាន២យ៉ាងគឺ៖ ជាតិលិង្គ១ សម្មតិលិង្គ១។
២៩. ដូចម្តេចហៅថា វចនៈ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ.ពាក្យសម្រាប់ប្រាប់ចំនួនឲ្យដឹងថាតិចឬច្រើន ហៅថាវចនៈ។ មាន២យ៉ាងគឺៈ
ឯកវចនៈ១ ពហូវចនៈ១។
៣០. ដូចម្តេចហៅថាវិភត្តិ?មានប៉ុន្មានតួ? ចូររាប់?
បើរាប់តាមពួកមានប៉ុន្មានពួក។
បើរាប់តាមឈ្មោះវិញមានប៉ុន្មានដែរ?
ឆ.ការចែកនាមស័ព្ទមួយៗឲ្យមានទីបំផុតខាងចុងផ្សេងគ្នា ហៅថា
វិភត្តិ។
មាន១៤តួ។ គឺ សិ, យោ, អំ,យោ, នា, ហិ, ស, នំ, ស្មា, ហិ, ស, នំ, ស្មឹ, សុ។ បើរាប់តាមពួកមាន២ពួក។ បើរាប់តាមឈ្មោះមាន៧។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!