កម្រង សំនួរ វេយ្យាករណ៍បាលីខទី ២១_២៥

     ២១. ដូចម្តេចហៅថាសន្ធិ? បើសំដែងដោយលក្ខណៈមានប៉ុន្មានយ៉ាង? ចូររាប់? និងឧទាហរណ៍មកផង?

ឆ.វិធី តបទ តអក្ខរៈ ភ្ជាប់ជាមួយនឹងអក្ខរៈ ហៅថាសន្ធិ។ បើសម្តែងដោយ​លក្ខណៈមាន២យ៉ាង។ គឺ

   ១.តស័ព្ទដែលមានវិភត្តិភ្ជាប់ជាមួយនឹងស័ព្ទដែលមានវិភត្តិដូចគ្នា។

           ឧ.ចត្តារោ និង ឥមេ ជា ចត្តារោមេ។

   ២.តស័ព្ទដែលលុបវិភត្តិចេញខ្លះ(តាមវិធីសមាស)

           ឧ.កត និង ឧបការោ ជា កតូបការោ។

    ២២. សន្ធិ បើសម្តែងដោយឈ្មោះដែលជាប្រធាននៃវិធីតមានប៉ុន្មាន? អ្វីខ្លះ?

ឆ. សន្ធិ បើសម្តែងដោយឈ្មោះដែលជាប្រធាននៃវិធីតមាន៣យ៉ាង គឺ៖

  1. សរសន្ធិ តដោយស្រៈ១ 
  2. ព្យញ្ជនសន្ធិ តដោយព្យញ្ជនៈ១ 
  3. និគ្គហិតសន្ធិ តដោយនិគ្គហិត១។

    ២៣. សន្ធិកិរិយោបករណ៍ បានសេចក្តីថាដូចម្តេច? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?

ឆ.សន្ធិកិរិយោបករណ៍ បានសេចក្តីថា វិធីជាឧបការៈដល់ការធ្វើសន្ធិ ឬ​ប្រ​ភេទជាគ្រឿងទំនុកបំរុងនូវការតសន្ធិទាំង៣។ មាន៨យ៉ាង។ គឺ​ 

  1. លោបោ លុប គឹ បំបាត់តួអក្សរចេញ១ 
  2. អាទេសោ អាទេស គឺ ផ្លាស់តួអក្សរចេញ១ 
  3. អាគមោ អាគម គឺ ចុះតួអក្សរថែម១ 
  4. វិការោ វិការៈគឺ ផ្លាស់ស្រៈធ្វើជាស្រៈឲ្យ​ឃ្លាតចាករូបដើម១ 
  5. បកតិ ប្រក្រតី គឺ ធ្វើឲ្យគង់រូបនៅដូចដដែល១ 
  6. ទីឃោ ទីឃៈ គឺធ្វើស្រះខ្លីឲ្យជាស្រះវែង១ 
  7. រស្សោ រស្សៈ គឺធ្វើស្រៈវែងឲ្យជាស្រៈខ្លី១ 
  8. សំយោគោ សំយោគ គឺតម្រួតព្យញ្ជនៈ ១។

    ២៤. ប្រយោជន៍នៃការរៀនសន្ធិមានប៉ុន្មានយ៉ាង? ចូររាប់? ចុះគោល​នៃ​ការ​​រៀន​​​​​​​​​សន្ធិវិញមានប៉ុន្មានយ៉ាងដែរ? អ្វីខ្លះ?

ឆ.ប្រយោជន៍នៃការរៀនសន្ធិមាន៣យ៉ាង គឺ៖

បំប្រួញ​អក្ខរៈឲ្យតិចចុះ១   ជាឧបការៈដល់ការតែងឆន្ទៈ១   ពោលឲ្យស្រួលមាត់១។ 

គោលនៃការ​រៀន​​​​​​​​សន្ធិ មាន៣យ៉ាង។ គឺ កាត់បទ១   តបទ១     ឲ្យឈ្មោះ១។

    ២៥. ដូចម្តេចហៅថានាម? ចុះនាមស័ព្ទគឺជាអ្វី? មានប៉ុន្មានយ៉ាង?អ្វីខ្លះ?

ឆ.អ្វីទាំងពួងដែលមានឈ្មោះហៅបាន ដូចពាក្យថា មនុស្ស សត្វ ដី ទឹក ជាដើម ហៅថា នាម ប្រែថាឈ្មោះ។ សំដីដែលលាន់ចេញចំពោះនាម ដូចពាក្យថា ប្រុសស្រី ជាដើមហៅថានាមស័ព្ទ មាន៣ គឺ ៖

នាមនាម១     គុណនាម១      សព្វនាម១។


👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!        

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me