ប្រស្នាព្រះបាតិមោក្ខ
សូមនមស្ការ ចំពោះព្រះរត្នត្រ័យ
ដោយគោរពសេចក្ដីគោរព ។
វិស្សជ្ជនា. ឆ្លើយថា. បាតិមោក្ខ
ប្រែថា ធម្មជាតជាខាងដើម ធម្មជាតជាប្រធាន ឬប្រែថា ធម្មជាតជាប្រមុខនៃកុសលធម៌ទាំងឡាយ ឈ្មោះថា
បាតិមោក្ខ ។
២. បុ. បាតិមោក្ខ
មានប៉ុន្មានយ៉ាង?
វិ. មាន ២យ៉ាងគឺ សីលប្បាតិមោក្ខ
បាតិមោក្ខសីល១, គន្ថប្បាតិមោក្ខ បាតិមោក្ខច្បាប់១ ។
៣. បុ. ចូរអធិប្បាយបាតិមោក្ខទាំងពីរនោះ
ឱ្យសព្វគ្រប់មកមើល?
វិ. អធិប្បាយថា
បាតិមោក្ខស័ព្វត្រង់ពាក្យថា «ភិក្ខុសង្រួមដោយវិធីសង្រួមតាមបាតិមោក្ខ»
នឹងត្រង់ពាក្យថា «ធម្មជាតនុះជាដើមចម ជាទ្វារ
ជាប្រធាននៃកុសលធម៌ទាំងពួង ហេតុនោះទើបហៅថា បាតិមោក្ខ » ប៉ុណ្ណេះជាដើម
គឺជាតួសីល ហៅថា សីលប្បាតិមោក្ខ បាតិមោក្ខដែលជាតួច្បាប់ ហៅថា គន្ថបាតិមោក្ខ ។
៤. បុ. បាតិមោក្ខមានតែពីរប៉ុណ្ណឹង
ឬមានតទៅទៀត?
វិ. បាតិមោក្ខមានតទៅទៀត ។
៥. បុ. មានទៀតតើអ្វីខ្លះ?
វិ. មានទៀតនោះគឺ ឱវាទប្បាតិមោក្ខ១
អាណាបាតិមោក្ខ១ ។
៦. បុ. ឱវាទប្បាតិមោក្ខនោះ
អធិប្បាយដូចម្ដេច? បានដល់បាតិមោក្ខណា?
វិ. ដែលហៅថា ឱវាទប្បាតិមោក្ខនោះ
ចំពោះយកឱវាទជាគាថា មានបទដូចបាននាំមកតម្កល់ទុកជាឧទាហរណ៍ក្នុងទីនេះ ។
ខន្ដី បរមំ តបោ តីតិក្ខា
និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី
សមណោ ហោតិ បរំ
វិហេដ្ឋយន្តោ ។សេចក្ដីអត់ធន់ សេចក្ដីស៊ូទ្រាំ ជាតបដ៏ក្រៃងលែង
អ្នកប្រាជ្ញទាំងឡាយរមែងសរសើរ ព្រះនិព្វានជាបរមសុខ បព្វជិតបើជាអ្នកចងបរូបឃាដ
បៀតបៀនគេ មិនហៅថាសមណឡើយ ។
សព្វបាបស្ស អករណំ
កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ
កាមិនធ្វើបាបគ្រប់យ៉ាង
ការសន្សំកុសលគ្រប់បែប ការដុះខាត់ចិត្តរបស់ខ្លួនឱ្យស្អាតផូរផង់
ករណីយកិច្ចប៉ុណ្ណេះជាសាសនរបស់ព្រះពុទ្ធទាំងឡាយ ។
អនូបវាទោ អនូបឃាតោ បាតិមោក្ខ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយទាសនំ
អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ
ការមិននិយាយរុកគួនគេ
មិនចងពៀរព្យាបាទគេ សង្រួមសីលក្នុងបាតិមោក្ខ ដឹងប្រមាណក្នុងភត្ត
ពេញចិត្តទីដេកទីអង្គុយស្ងប់ស្ងាត់ ព្យាយាមចម្រើនសមាធិចិត្ត
ឱវាទប៉ុណ្ណេះជាសាសនរបស់ព្រះពុទ្ធទាំងឡាយ ។
៧. បុ. ឱវាទប្បាតិមោក្ខនោះ
លោកណាសំដែង?
វិ. ឱវាទប្បាតិមោក្ខនេះ
គឺព្រះអង្គទ្រង់សំដែងដោយព្រះអង្គឯង ឯងសាវកទាំងឡាយមិនត្រូវសំដែងឡើយ ។
៨. បុ. ចុះអាណាបាតិមោក្ខ
លោកណាសំដែង?
វិ. អាណាបាតិមោក្ខនេះព្រះអង្គទ្រង់ប្រោសប្រទានដល់សាវក
ឯព្រះពុទ្ធមិនត្រូវសំដែងទេ ។
៩. បុ.
អាណាបាតិមោក្ខបានសេចក្ដីដូចម្ដេច?
វិ. អាណាបាតិមោក្ខ
គឺបានតិមោក្ខមានអំណាច មានអាជ្ញាសម្រាប់កាត់នូវទោសតូចនិងទោសធំ
តាមកំហុសដែលភិក្ខុប្រព្រឹត្តកន្លងសិក្ខាបទនោះៗ ។
១០. បុ.
អាណាបាតិមោក្ខព្រះអង្គទ្រង់សំដែងចំពោះបរិស័ទណា?
វិ. ព្រះអង្គទ្រង់សំដែងចំពោះ
ភិក្ខុ,
ភិក្ខុនី ។
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!