ឥទ្ធិពលវត្តអារាម ទៅក្នុងសង្គមខ្មែរ

 

ឥទ្ធិពលវត្តអារាម ទៅក្នុងសង្គមខ្មែរ

ក្នុងបច្ចុប្បន្នកាលនេះ ប្រជាជាតិយើងបានជ្រើសរើសព្រះធម៌នៃព្រះបរមសព្វញ្ញូពុទ្ធ ដើម្បីស្ថាបនាអនាគតរបស់យើង ដែលយើងទាំងអស់គ្នាចង់ឲ្យប្រកបដោយសន្តិភាព មេត្តាធម៌ យុត្តិធម៌ នៅក្នុងប្រទេសយើង។ ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរ។ តួនាទីសំខាន់របស់ព្រះពុទ្ធសាសនាគឺ៖

1.តួនាទីរបស់វត្តអារាម

2.តួនាទីរបស់ព្រះសង្ឃ

3.តួនាទីនៃការអប់រំសីលធម៌


វត្តអារាម

ដោយមានជំនឿយ៉ាងមុតមាំទៅលើព្រះពុសាសនា ដោយសារព្រះពុទ្ធសាសនាបានពន្យល់ ណែនាំគេឲ្យឃើញនូវមធ្យោបាយដោះស្រាយរាល់បញ្ហាដែលចោទឡើងក្នុងជីវិតប្រកប ដោយហេតុផល យើងអាចមើលឃើញថា កន្លែងណាមានប្រជារាស្រ្តច្រើន កុះករ ក្លែងនោះ តែងមានវត្តអារាម។

ចំពោះប្រជាជនខ្មែរ វត្តអារាមជាទីពឹងពំនាក់ ជាបង្អែកខាងផ្លួវចិត្ត ជាកន្លែងសម្រាប់ ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង។

គេប្រារពកម្មវិធីផ្សេងៗ ដែលជាប្រ ពៃណីព្រះពុទ្ធសាសានក្តី ជាទំនៀមទម្លាប់របស់ ប្រជាពលរដ្ឋក្តី នៅក្នុងវត្តអារាម។ វត្តក៏ជាទីពំនាក់អាស្រ័យ របស់អ្នកដែលគ្មានទីពឹងៈ កុមារកំព្រា ចាស់ជរា  ជាទីស្នាក់អាស្រ័យ របស់សិស្សានុសិស្ស ជាកូនចៅរបស់ប្រជារាស្រ្តក្រីក្រ  ។អ្នកដឹកនាំយើងមួយចំនួន សុទ្ធតែ បានស្នាក់បន្តការសិស្សានៅវត្ត។

ប្រជារាស្រ្តយើងមួយចំនួន មានជំនឿលើវត្តអារាមថាជាមន្ទីពេទ្យសំរាប់ព្យាបាលជំងឺតាមផ្លូវចិត្ត និងជំងឺផ្សេងៗទៀតផង។ ព្រះសង្ឃយើងពីមុនមានប្រពៃណីផ្សំថ្នាំបុរាណយ៉ាងសក្កិសិទ្ធិ។

វត្តជាឃ្លាំចំនេះដឹង ជាបណ្ណាល័យ ជាសារមន្ទីនៃវប្បធម៌ អក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល ជាកន្លែសិស្សាវិជ្ជាផ្សេងៗ ដូចជាអក្សរសាស្រ្ត លេខនពន្ធ និងចំនេះដឹងផ្សេងៗចាំបាច់ សំរាប់ប្រើក្នុងជីវិត។ អ្នកនិព្ធយើងដ៏ឆ្នើមៗ និងសិល្បករល្បីៗ ពីជំនាន់បុរាណ សុទ្ធតែបានទទួលការបណ្តុះបណ្តាលនៅក្នុងវត្ត។

វត្តក៏ជាតុលាការរបស់ប្រជារាស្រ្តនៅក្នុងភូមិ‍‍‌_ឃុំ ពេលណាប្រជារាស្រ្តមានទំនាស់ ទាស់ទែងខ្វែងគំនិតគ្នាក្នុងគ្រួសារក្តី រវាងញាតិសន្តានក្តី ក៏ព្រះសង្ឃរួមចំណែកជួយដោះស្រាយ ដោយបិណ្ឌបាតសេក្តីលោភ ក្រេវក្រោធ កំហឹង ហឹង្សានោះចេញ។ តួរនាទីវត្តដែលលើកសង្ខេបខាងលើនេះ បង្ហាញឲ្យឃើញថា ពុទ្ធសាសនាមានសារសំខាន់ណាស់ សំរាប់ប្រជារាស្រ្តខ្មែរយើង ។ដោយឃើញឥទ្ធិពលវត្តទៅលើសង្គមខ្មែរដូចនេះហើយ នៅពេលដែលប្រទេសជាតិជួបនិងកោលាហលម្តងៗ ខ្មាំសត្រូវរបស់យើងតែងខ្មីឃ្មាតទៅដុតបំផ្លាញវត្តអារាម គឺដុតបំផ្លាញបេះដូងខ្មែរ ព្រលឹងជាតិខ្មែរឲ្យសាបសូន្យ។


ព្រះសង្ឃ

ព្រះសង្ឃយើងដើរតួសំខាន់ក្នុងសង្គម តាំងពីបុរាណកាលមក ព្រះអង្គមានកិត្យានុភាពខ្ពស់ ហើយមានឥទ្ធិពលធំធេង ណាស់ទៅលើជឺវភាពរស់នៅរបស់ប្រជាជន។ ព្រះសង្ឃបានលះអ្វីគ្រប់បែបយ៉ាងៈ កោរព្រះកេសា លះបង់ទ្រព្យសម្បត្តិ ភូមិឋានកេរមតកគ្រប់បែបយ៉ាង ។

ព្រះសង្ឃយើងមានមេត្តាធម៌ ចិត្តសន្តោស ប្រោសប្រណីដ៏ប្រសើរ ដោយមិនលើកកំពស់ខ្លួន។

អាកប្បកិរិយាជាគំរូនេះ ផ្តល់ដល់ព្រះនូវការគោរពដ៏ជ្រាលជ្រៅ និងស្មោះពីប្រជារាស្រ្តខ្មែរ ព្រះអង់បានចូលរួមយ៉ាងសកម្មក្នុង ការកសាងវត្តអារាម ធ្វើឲ្យទីវត្តក្លាយទៅជារម្មណីយដ្ឋាន ជាទីសក្ការបូជា។ ចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ព្រះអង្គបានជួយឧបត្ថម្ភលើវិស័យសង្គមកិច្ច សិក្សាធិការ សុខាភិបាល បរិស្ថាន ។ល។

ឆ្លៀតក្នុងឳកាសនេះខ្ញុំព្រះករុណាសូមគោរពនិងកោតសរសើរចំពោះភាគទានដ៏ធំធេងក្នុងកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់ព្រះសង្ឃយើង។


ការអប់រំសីលធម៌

តួនាទីទាំងបីនេះរបស់ព្រះពុទ្ធសាសនា ត្រូវដើរទន្ទឹងគ្នា មិនអាចខ្វះមួយណាបានឡើយ។ ធម៌ព្រះពុទ្ធជាគន្លង ជាផ្លូវដ៏សំខាន់ សំរាប់អប់រំកាយ វាចា ចិត្ត និងសំរាប់បណ្តុះបណ្តាលឲ្យកើតមានមេត្តា ករុណា ប្រាចាកលោភៈ ទោសៈ មោហៈ ដើប្បីជួបមនុស្ស ឲ្យរួចចាកផុតពីសេចក្តីទុក្ខ ទៅរកសុខសន្តិភាពពិតប្រាកដ។ ព្រះអង្គក៏ទ្រង់បានសម្តែងអំពីសង្គហធម៌ និងតូនាទីមាតាបិតា និងបុត្រធីតារវាងគ្រូនិងសិស្ស រវាងស្វាមីនិងភរិយា រវាងមិត្តនិងមិត្ត រវាងនិយោជិតនិងនិយោជិត រវាងអ្នកគ្រប់គ្រងនិងប្រជារាស្រ្ត រវាងភិក្ខុសង្ឃនិងឧបាសក ឧបាសិកា។


👉👉    មានសំនួរ/អត្ថបទ បន្តទៀត 
សូមចុចអាសយដ្ឋានខាងក្រោម ៖

សូមអរព្រះគុណនិងអរគុណ!

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me