ប្រស្នាព្រះបាតិមោក្ខ
៥១. បុ. ចិត្តនោះចែកជាប៉ុន្មាន? ចូររាប់!
វិ. ចែកជា ២ គឺសចិត្តកា១ អចិត្តកា១
។
៥២. បុ.
ចូរអធិប្បាយចិត្តទាំងពីរឱ្យសព្វគ្រប់មកមើល?
វិ. អធិប្បាយថា អាបត្តិពួកណា
រមែងកើតតែដោយសចិត្តកសមុដ្ឋានចិត្តសុទ្ធ អាបត្តិពួកនេះឈ្មោះថាសចិត្តកា
គឺប្រកបដោយចិត្ត ។
អាបត្តិពួកណារមែងកើតដោយអចិត្តកសមុដ្ឋានផង ដោយសចិត្តកមិស្សកសមុដ្ឋាន គឺ
សមុដ្ឋានលាយដោយសចិត្តក្លែងក៏ត្រូវមិនមានចិត្តក្លែងក៏ត្រូវ ។
៥៣. បុ. វជ្ជ
ចែកតាមប្រភេទមានប៉ុន្មាន?
វិ. មាន ២ គឺ លោកវជ្ជ១
បណ្ណត្តិវជ្ជ១ ។
៥៤. ចូរអធិប្បាយ វជ្ជៈទាំង ២ មកមើល?
វិ. អធិប្បាយថា ក្នុងពួកសចិត្តកាបត្តិ
អាបត្តិពួកណាមានចិត្តជាអកុសលសុទ្ធ អាបត្តិពួកនេះឈ្មោះថា លោកវជ្ជ មានទោសតាមផ្លូវលោក
។ អាបត្តិសល់ពីនោះ ឈ្មោះថា បណ្ណត្តិវជ្ជ មានទោសតាមពុទ្ធប្បញ្ញត្តិ ។
៥៥. បុ.
កម្មចែកតាមប្រភេទមានប៉ុន្មាន?
វិ. ចែកតាមប្រភេទមាន ៣ ។
៥៦. បុ. មាន ៣ គឺអ្វីខ្លះ? ចូររាប់ឲ្យសព្វគ្រប់ហើយអធិប្បាយផង?
វិ. មាន ៣ នោះគឺ
១. កាយកម្ម អាបត្តិជាកាយកម្មប្រព្រឹត្តទៅក្នុងកាយទ្វារ ។
២. វចីកម្ម អាបត្តិជាវចីកម្មប្រព្រឹត្តទៅក្នុងវចីទ្វារ ។
៣. តទុភយកម្ម អាបត្តិជាកម្មទាំងពីរនោះប្រព្រឹត្តទៅក្នុងទ្វារទាំងពីរ ។
អធិប្បាយថា អាបត្តិដែលភិក្ខុត្រូវក្នុងកាយទ្វារ ឈ្មោះថា កាយកម្ម
ដែលភិក្ខុក្នុងទ្វារ ឈ្មោះថា វចីកម្ម ដែលភិក្ខុត្រូវក្នុងទ្វារទាំងពីរ ឈ្មោះ
តទុភយកម្ម ឬកាយកម្ម វចីកម្ម ។ អាបត្តិដែលភិក្ខុត្រូវក្នុងមនោទ្វារមិនមានឡើយ ។
៥៧.បុ. តិកវិធីនោះចែកដូចម្ដេច?
វិ ចែកជាពីរគឺ កុសលត្តិក១ ។
៥៨.បុ. កុសលត្តិក ចែកជាប៉ុន្មានទៀត?
វិ. ចែកជា ៣ ។
៥៩.បុ. បីនោះដូចម្ដេច? ចូររាប់ហើយអធិប្បាយផង?
វិ. កុសលចិត្ត១ អកុសលចិត្ត១
អព្យាកតចិត្ត១ សេចក្ដីថា កាលភិក្ខុត្រូវអាបត្តិរមែងត្រូវទាំងចិត្តជាកុសលក៏មាន
ទាំងចិត្តជាអកុសលឬអព្យាកតក៏មាន ។
៦០. បុ. ចុះវេទនត្តិក ចែកទៅមានប៉ុន្មាន?
វិ. មាន ៣ គឺ ទុក្ខវេទនា១ សុខវេទនា១
ឧបេក្ខាវេទនា១ សេចក្ដីថា កាលភិក្ខុត្រូវអាបត្តិ
រមែងត្រូវទាំងប្រកបដោយទុក្ខវេទនាក៏មាន ទាំងប្រកបដោយវេទនាក្រៅពីនេះក៏មាន ។ រួមសេចក្ដី
កាលបើយ៉ាងនេះគ្រប់សិក្ខាបទទាំងអស់ លោកអ្នកសិក្សាត្រូវចាំប្រភេទដូច្នេះគឺ បើថាចិត្ត១
ត្រូវដឹងថាអកុសលចិត្ត ចិត្ត ២ ត្រូវដឹងថាកុសលចិត្តនិងអព្យាកតចិត្ត ចិត្ត ៣
ត្រូវដឹងថាចិត្តទាំងអស់ វេទនា១ ត្រូវដឹងថា ទុក្ខវេទនា វេទនា២ត្រូវដឹងថា សុខវេទនា
និងឧបេក្ខាវេទនា វេទនា ៣ ត្រូវដឹងថាវេទនាទាំងអស់ ។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!