វត្តអារាមនិងការអប់រំ កាអប់រំផ្នែកទ្រឹស្តី ស្មារតី ការអប់រំដោយការអនុវត្តន៍

 

    វត្តអារាមនិងការអប់រំ



ក្នុងសម័យប្រទេសមានគ្រោះថ្នាក់ខ្សោយឥទ្ធិពល,នៅក្នុងភូមិស្រុក គ្មានមូលអប់រំពិតប្រាកដឡើយភារៈអប់រំពលរដ្ឋអោយចេះស្រលាញ់ជាតិ សាសនាព្រះមហាក្សត្ររបស់ខ្លួននាំអោយចេះរក្សាប្រពៃណីទំនៀមទម្លាប់សិល្បៈ ពិធីការជាតិ,អោយស្គាល់ត្រូវខុសលះបង់អំពើអាក្រក់ធ្វើតែអំពើល្អ នឹងអោយមានសាមគ្គីធម៌ចេះជួយសង្រោះគ្នាទៅវិញទៅមកក្នុងសង្គមជាតិជាដើមនោះជាភារៈពុទ្ធសាសនាទាំងស្រុងមានតែពុទ្ធសាសនាទេដែលមានប្រសិទ្ធភាពក្នុងការអប់រំនេះព្រោះប្រជាពលរដ្ឋភាគច្រើនជឿទុកចិត្តពុទ្ធសាសនារួចមកហើយ ។

អាស្រ័យហេតុនេះ ទើបព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ក្នុងប្រទេស តែងអប់រំប្រជាពលរដ្ឋ ក្នុងស្រុកភូមិ ដោយទ្រឹស្តីផង ដោយការពិសោធន៍ផង ។

    កាអប់រំផ្នែកទ្រឹស្តី ស្មារតី

នៅតាមវិទ្យុ ទូរទស្សន៍ និងគ្រប់តែពិធីបុណ្យទាំងអស់ ដូចជាបុណ្យសពជាដើម ព្រះសង្ឃ តែងទេសនាពន្យល់អំពីទ្រឹស្តី នៃការកើត ចាស់ ឈឺ ស្លាប់ តាមច្បាប់ទស្សនវិជ្ជា ដែលធ្លាប់ នាំគ្នានិយមហៅថា ព្រះសង្ឃសម្តែងធម្មទេសនា ដើម្បីអោយពលរដ្ឋស្គាល់ច្បាស់នៅបញ្ហា ជីវិតនិងបន្ធូបន្ថយនូវមរណទុក្ខ អំពីចិត្តគំនិតគ្រួសារសពផង អោយយល់ហេតុផល អានិសង្សនៃការជួយសង្រោះ ដោយសម្ភារៈចំពោះអ្នកកំពុងទទួលមរណទុក្ខផង ដើម្បីអោយមានសាគ្គីធម៌ផង ចេះជួយទុក្ខធុរៈគ្នាក្នុងស្រុកភូមិផង ។

    ការអប់រំដោយការអនុវត្តន៍

ព្រះសង្ឃមិនគ្រាន់តែសូត្រធម៌ ទេសនាពន្យល់ត្រឹមទ្រឹស្តីប៉ុណ្ណោះទេ, បើមានបុគ្គលណាមួយ ឬក្រុមគ្រួសារណាមួយ ក្នុងស្រុកភូមិមានគ្រោះវិបត្តិផ្សេងៗដូចជា គ្រោះទុរភិក្ស គ្រោះរាំងស្ងួត អគ្គីភ័យ…..ជាដើមលោកតែងទៅនិមន្តចូលរួមឧបត្ថម្ភខាងផ្លូវចិត្ត និង សម្ភារៈ ដូចជា  អង្គរ ត្រីសាច់ ចាន ឆ្នាំង គ្រៀងឧបភោគ និង បរិភោគ ជាដើម តាមដែលលោកមានលទ្ធភាព អាចធ្វើទៅបាន ។

ការអប់រំនេះ បានផលល្អបំផុត ក៏កើតជាប្រពៃណីចាំបាច់មួយ ក្នុងស្រុកភូមិនាសម័យនោះ។ គ្រប់កិច្ចការទាំងអស់ក្នុងស្រុកភូមិ ទោះក្នុងវត្តក្តី ក្រៅវត្តក្តី ដូចជាការក៏សាងវិហារ, កុដិ, សាលា, ផ្លូវ, ស្ពាន, ជីកស្រះ, អណ្តូង, ការធ្វើពិធីក្នុងរដូវភ្ជៅបិណ្ឌ, កថិន, ចូលឆ្នាំជាដើម សុទ្ធតែជាការ អប់រំប្រជាពលរដ្ឋ អោយយល់ចេះដឹងនូវ មនុស្សធម៌ សីលធម៌ អារ្យធម៌ទាំងអស់ ប៉ុន្តែដោយ ការអប់រំនោះប្រកបដោយគតិបណ្ឌិតទាំងទ្រឹស្តី និង ការអនុវត្ត ជាទីពេញចិត្តនៃប្រជាពលរដ្ឋ គេមិននាំគ្នានិយាយថាអប់រំទេ គេបែរជានាំគ្នានិយាយថា ទៅធ្វើបុណ្យវិញ ។

លុះមកដល់សម័យចំរើនលូតលាស់ដូចបច្ចុប្បន្ននេះ អង្គការអប់រំជាតិ បានចេញពីវត្តអារាម ទៅនៅក្នុងស្រុកភូមិវិញ កើតជាសាលាបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និង សាលា បច្ចេកទេសផ្សេងៗ ជាដើម ។ បើទោះបីជាអង្គការអប់រំ បានធ្វើដំណើរទៅនៅក្នុងស្រុកភូមិ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋក្តី ក៏ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ នៅតែមានការជួយអប់ រំពលរដ្ឋគ្រប់មធម្យោបាយ តាមលទ្ធភាពដែលព្រះសង្ឃអាចធ្វើទៅបាន តាមធម៌វិន័យ ពុទ្ធសាសនា។

នេះជាសក្ខីភាពមួយទៀត បញ្ជាក់អោយឃើញច្បាស់ថាព្រះពុទ្ធសាសនា ពិតជាសាសនា របស់ កម្ពុជរដ្ឋមែន ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me