កម្រងប្រស្នាធម្មវិភាគ
បុប្ផា-វសជ្ជនា
រៀបរៀង បណ្ឌិត ឈឹម ទូច
ការផ្សាយរបស់ បណ្ណាគារភ្នំពេញ
ភាគ ១ - ភាគ ២
នមត្ថុ
សុគតស្ស
សូមនមស្ការ ចំពោះព្រះសុគត (ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ)
ដោយគោរព ។
១ បុប្ផា- សួរថាៈ
ធម៌ ប្រែដូចម្តេច ?
វិស្សជ្ជនា-
ឆ្លើយថាៈ ប្រែថាៈ សភាវៈដែលទ្រទ្រង់នូវ សត្វហៅថាធម៌ ដូចបទវិគ្គហថា សត្ត ធារេតីតិ
ធម្មោ (សភាវោ) (សភាវៈ) ទ្រទ្រង់នូវសត្វទាំងឡាយ ឈ្មោះថាធម៌។
២ បុ.
ធម៌ដែលទ្រទ្រង់នូវសត្វនោះ តើទ្រទ្រង់បានសត្វពួកណាខ្លះ ?
វិ.
ធម៌ដែលទ្រទ្រង់នូវសត្វនោះ ទ្រទ្រង់បានមនុស្សលោក ទេវលោក និងព្រហ្មលោក ។
៣ បុ.
ពួកសត្វកើតនៅក្នុងអបាយភូមិបានអ្វីទ្រទ្រង់ ?
វិ.
សត្វដែលកើតនៅក្នុងអបាយភូមិបានអកុសលកម្ម ទ្រទ្រង់។
៤ បុ.
ពាក្យថាធម៌នេះ ហៅបានតែខាងកុសលឬទេ?ឬហៅបានខាងអកុសលដែរ
?
វិ. ពាក្យថាធម៌នេះ
ហៅបានចំពោះតែខាងកុសលម្យ៉ាង, ចំណែកខាងអកុសល ហៅថាធម៌មិនបានទេ ។
៥ បុ.
បើមិនហៅថាធម៌ទេ ហេតុអ្វីក៏មានន័យច្រើនម៉្លេះ ដូច យ៉ាង អកុសលាធម្មា
ធម៌ទាំងឡាយជាអកុសល ចាបធម្ម ធម៌ទាំងឡាយដ៏លាមក, ទុច្ចរិតា ធម្មា
ធម៌ទាំងឡាយជា ទុច្ចរិត តណ្ហា ធម្មា ធម៌ទាំងឡាយមានពណ៌ខ្មៅជាដើម បើដូច្នោះ
ពាក្យទាំងនោះមិនខុសទៅហើយឬ ?
វិ.
ពិតមែនតែមានមកដូច្នោះ ប៉ុន្តែសុទ្ធតែជាអំពើ អកុសលៗ ទាំងនេះហើយដែលលុបធម៌
ឱ្យទៅជាអធម៌ គឺមិនមែនធម៌នោះ ។
៦ បុ.
ធម៌ទាំងប្រាំបីម៉ឺនបួនពាក់ព្រះធម្មក្ខន្ធ រាប់អកុសលធម៌ចូលដែរឬទេ ?
វិ.
សត្វដែលកើតនៅក្នុងអបាយភូមិបានអកុសលកម្ម ទ្រទ្រង់?
៧ បុ.
ពាក្យថាធម៌នេះ ហៅបានតែខាងកុសលឬទេ ឬហៅបានខាងអកុសលដែរ ?
វិ. ពាក្យថាធម៌នេះ
ហៅបានចំពោះតែខាងកុសលម្យ៉ាង, ចំណែកខាងអកុសល ហៅថាធម៌មិនបានទេ ។
៨ បុ.
បើមិនហៅថាធម៌ទេ ហេតុអ្វីក៏មានន័យច្រើនម៉្លេះ ដូច យ៉ាង អកុសលាធម្មា
ធម៌ទាំងឡាយជាអកុសល ចាបធម្ម ធម៌ទាំងឡាយដ៏លាមក, ទុច្ចរិតា ធម្មា
ធម៌ទាំងឡាយជា ទុច្ចរិត តណ្ហា ធម្មា ធម៌ទាំងឡាយមានពណ៌ខ្មៅជាដើម បើដូច្នោះ
ពាក្យទាំងនោះមិនខុសទៅហើយឬ ?
វិ.
ពិតមែនតែមានមកដូច្នោះ ប៉ុន្តែសុទ្ធតែជាអំពើ អកុសលៗ ទាំងនេះហើយដែលលុបធម៌
ឱ្យទៅជាអធម៌ គឺមិនមែនធម៌នោះ ។
៩ បុ.
ធម៌ទាំងប្រាំបីម៉ឺនបួនពាក់ព្រះធម្មក្ខន្ធ រាប់អកុសលធម៌ចូលដែរឬទេ ?
វិ. ត្រង់បទអក្ខរៈ
ព្យញ្ជនៈ គាថា ដែលព្រះអង្គទ្រង់សំដែង
អំពីអំពើបាបទាំងប៉ុន្មានរាប់ចូលក្នុងធម្មក្ខន្ធ ត្រង់អំពើបាប ដែលនាំសត្វទៅអបាយនោះ
រាប់ចូលក្នុងធម្មក្ខន្ធមិនបានទេ ។
១០ បុ.
ត្រង់ធម៌និងអធម៌ទាំងពីរម៉ាត់នេះ ចូរអាងពុទ្ធភាសិតមកមើល ?
វិ.
ពុទ្ធភាសិតក្នុងគម្ពីរធម្មបទដ្ឋកថាសំដែងថា ៖
ន ហិ ធម្មោ អធម្មោ ច ឧភោ សមវិបាកិនោ
អធម្មោ និរយំ នេតិ ធម្មោ បាបេតិ សុគតី ។
ប្រែថាៈ
សភាវៈពីរយ៉ាងគឺធម៌ ១, អធម៌ ១ ឱ្យផលមិនស្មើ គ្នាទេ
អធម៌តែងនាំសត្វទៅកាន់នរក, ធម៌តែងនាំសត្វទៅកាន់ សុគតភព ។
ត្រង់ពាក្យថាអធម៌នេះ ប្រែថាមិនមែនធម៌ បាន សេចក្តីថា
អំពើណាដែលនាំសត្វទៅកាន់ទុគ្គតិភព ហៅថា អធម៌ទាំងអស់ ព្រោះហេតុនោះ
បានជាចាត់អកុសលទាំងអស់ មិនហៅថាធម៌ទេ ។
១១ បុ. ដូចជាអលោភៈ
អទោសៈ អមោហៈ ហេតុដូចម្តេចចាត់ជាកុសលធម៌ដែរ ?
វិ.
បានជាចាត់ជាកុសលធម៌នោះ ព្រោះលោភៈ ទោសៈ មោហៈ ជាតួអកុសលធម៌ កាលបើអៈនៅខាងដើម បដិសេធ របស់អាក្រក់ទៅជាល្អវិញ
បើកាលណារបស់ល្អនៅខាងចុង មានអៈនៅខាងដើម បដិសេធល្អនោះទៅជាអាក្រក់វិញ ។
១២ បុ.
ពាក្យថាធម៌នេះ សំដៅយកធម៌ណាខ្លះ? ទើបហៅថាធម៌?
វិ. ពាក្យថាធម៌ សំដៅយកអដ្ឋង្គិកមគ្គទាំង ៨, ធម៌ណា ដែលសង្គ្រោះចូលក្នុងអដ្ឋង្គិកមគ្គទាំង ៨ បាន ធម៌នោះឈ្មោះ ថាធម៌ទាំងអស់ ធម៌ណាសង្គ្រោះចូលក្នុងអដ្ឋង្គិកមគ្គមិនបាន ធម៌នោះឈ្មោះថាអធម៌ ។
១៣ បុ.
រឿងអកុសលធម៌ ដែលថាមិនមែនធម៌នោះ ព្រះអង្គ មានសំដែងក្នុងព្រះសូត្រណាខ្លះ ? ចូរអាងទាញសូត្រនោះមកមើល
?
វិ. ត្រង់រឿងនេះ
ព្រះអង្គទ្រង់សំដែងទុកក្នុងគោតមីសូត្រ ចំពោះព្រះនាងមហាបជាបតិគោតមីថាៈ
សរាគាយ ធម៌ណាប្រព្រឹត្តទៅ
ដើម្បីតម្រេក។
សំយោគាយ
ធម៌ណាប្រព្រឹត្តទៅ ដើម្បីប្រកបដោយទុក្ខ។
អាចយាយ
ធម៌ណាប្រព្រឹត្តទៅ ដើម្បីសន្សំកិលេស។
មហិច្ឆតាយ
ធម៌ណាប្រព្រឹត្តទៅ ដើម្បីប្រាថ្នាធំ។
អសន្តុដ្ឋិយា
ធម៌ណាប្រព្រឹត្តទៅដើម្បីមិនសន្តោសចំពោះរបស់តាមមានតាមបាន។
សង្គណិកាយ
ធម៌ណាប្រព្រឹត្តទៅ ដើម្បីច្រឡូកច្រឡំ ដោយពួកដោយគណៈ។
កោសជ្ជាយ
ធម៌ណាប្រព្រឹត្តទៅ ដើម្បីសេចក្តីខ្ជិលច្រអូស។
ទុព្ភរតាយ
ធម៌ណាប្រព្រឹត្តទៅ ដើម្បីគេចិញ្ចឹមក្រ ។ ធម៌ទាំងនេះ គប្បីដឹងថា មិនមែនជាធម៌ជាវិន័យ
មិនមែន ជាពាក្យប្រៀនប្រដៅរបស់តថាគតទេ ។ ហេតុនេះ ទើបចាត់ ថាអកុសលធម៌ទាំងអស់
មិនហៅថាធម៌ទេ ព្រោះអាងសូតនេះ ។