ប្រស្នាព្រះបាតិមោក្ខ
២១. បុ. បាចិត្តិយ ប្រែ ដូចម្ដេច?
វិ ប្រែថា
អាបត្តិដែលភិក្ខុត្រឡប់សំដែងផ្សេងពីអាបត្តិដទៃ អាបត្តិនេះបើភិក្ខុត្រូវហើយ
គប្បីត្រឡប់ប្រើបាលីដូច្នេះថា
គារយ្ហំ( អាវុសោ ឬ ភន្តេ) ធម្មំ អាបជ្ជឹ
អសប្បាយំ បាដិទេសនីយំ តំ បដិទេសមិ ដូច្នេះ ។
២២. បុ. ទុក្កដ ប្រែ ដូចម្ដេច?
វិ. ប្រែថា អំពើអាក្រក់
ភិក្ខុណាត្រូវហើយ ភិក្ខុនោះឈ្មោះថាធ្វើអាក្រក់ ធ្វើមិនល្អ ធ្វើខុសប្រាសចាកសទ្ធម្ម
ដូចបុគ្គលធ្វើបាបក្នុងទីវាល ឬក្នុងទីកំបាំងមុខ ឈ្មោះថា ភិក្ខុធ្វើអំពើអាក្រក់ ។
២៣. បុ. ទុព្ភាសិត ប្រែ ដូចម្ដេច?
វិ. ប្រែថា ពោលពាក្យអាក្រក់
ពាក្យណាដែលជាពាក្យអាក្រក់អ្នកប្រាជ្ញត្មះតិះដៀល ភិក្ខុណានូវពាក្យនោះ ឈ្មោះថា
ពោលនូវពាក្យអាក្រក់ ។
២៤. និស្សគ្គិយបាចិត្តិយ និង
សុទ្ធិកបាចិត្តិយ សេចក្ដីផ្សេងគ្នាដូចម្ដេច?
វិ. ផ្សេងគ្នាដូច្នេះ
និស្សគ្គិយបាចិត្តិយ ភិក្ខុលះបង់វត្ថុដែលបានមកមិនប្រកបដោយធម៌ហើយសិន
ទើបសំដែងអាបត្តិដាច់ ចំណែកសុទ្ធិក
បាចិត្តិយ សំដែងអាបត្តិតែម្ដងមិនចាំបាច់លះ
។
២៥. បុ.
អាការៈដែលភិក្ខុនឹងត្រូវអាបត្តិនោះមានប៉ុន្មានយ៉ាង?
វិ. មាន ៦ យ៉ាងគឺ
១ អលជ្ជិតា អាការៈមិនអៀនខ្មាស
២ អញ្ញាណតា អាការៈមិនចេះមិនដឹង
៣ កុក្កុច្ចប្បកតត្តា
អាការៈបំពានសេចក្ដីសង្ស័យ
៤ អកប្បិយេ កប្បិយសញ្ញិតា
អាការៈសម្គាល់ថាគួរក្នុងវត្ថុមិនគួរ
៥ កប្បិយេ អកប្បិយសញ្ញិតា
អាការសម្គាល់ថាមិនគួរវត្ថុមិនគួរ
៦ សតិសម្មោសា អាការៈភ្លេចស្មារតី ។
២៦. បុ.
ភិក្ខុត្រូវអាបត្តិដោយអាការមិនអៀនខ្មាសនោះយ៉ាងណា?
វិ. ភិក្ខុដឹងជាក់ថាជាវត្ថុមិនគួរហើយ
ប្រព្រឹត្តធ្វើឲ្យកន្លងបញ្ញត្តទាំងបំពាន ។ ឧទាហរណ៍
ភិក្ខុក្លែងធ្វើត្រូវអាបត្តិភិក្ខុបិទបាំងលាក់លៀមអាបត្តិដែលត្រូវហើយ
ភិក្ខុផ្អៀងទៅកាន់ដំណើរអគតិឲ្យលង់ដល់ថ្នាក់ត្រូវអាបត្តិ ភិក្ខប៉ុណ្ណេះពួក ហៅថា
អលជ្ជិបុគ្គល ។
២៧. បុ.
ភិក្ខុត្រូវអាបត្តិដោយអាការបំពានសេចក្ដីសង្ស័យនោះ ដូចម្ដេច?
វិ. កាលបើមានសេចក្ដីសង្ស័យកើតឡើង
អាស្រ័យវត្ថុគួរនិងវត្ថុមិនគួរ
តាមច្បាប់ត្រូវឲ្យភិក្ខុសួរលោកអ្នកទ្រទ្រង់វិន័យជាមុនសិន បើឃើញថាជាវត្ថុគួរសឹមធ្វើ
បើឃើញថាវត្ថុមិនគួរទេ កុំគប្បីធ្វើ ភិក្ខុនេះមិនដូច្នោះ ចេះតែធ្វើប្រថុយថាគួរៗទៅយ៉ាងនេះហៅថាភិក្ខុត្រូវអាបត្តិដោយអាការបំពានសេចក្ដីសង្ស័យ
។
២៨. បុ.
ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាវត្ថុមិនគួរ ក្នុងវត្ថុគួរដូចម្ដេច?
វិ. ភិក្ខុឆាន់សាច់ ដែលមិនគួរឆាន់
មានសាច់ខ្លាឃ្មុំជាដើម ដោយសម្គាល់ថាសាច់មិនគួរឆាន់ ដូចជាសាច់ខ្លាឃ្មុំជាដើមទៅវិញ ឬ
ឆាន់ភោជនក្នុងកាលសម្គាល់ថាវិកាល យ៉ាងនេះហៅថា
ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាមិនគួរក្នុងវត្ថុគួរ ។
២៩. បុ.
ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាវត្ថុមិនគួរ ក្នុងវត្ថុគួរដូចម្ដេច?
វិ. ភិក្ខុឆាន់សាច់ដែលគួរឆាន់បាន
ដូចសាច់ស្វករជាដើម ដោយសម្គាល់ថាសាច់មិនគួរឆាន់ ដូចជាសាច់ខ្លាឃ្មុំជាដើមទៅវិញ ឬ
ឆាន់ភោជនក្នុងកាលសម្គាល់ថាវិកាល យ៉ាងនេះហៅថា
ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាមិនគួរក្នុងវត្ថុគួរ ។
៣០. បុ.
ភិក្ខុត្រូវអាបត្តិដោយអាការភ្លេចស្មារតីនោះដូចម្ដេច?
វិ.
ភិក្ខុប្រព្រឹត្តកន្លងសហសេយ្យសិក្ខាបទ និងចីវរប្បវាសសិក្ខាបទជាដើម ធ្វើឲ្យត្រូវអាបត្តិទាំងភ្លេចស្មារតី
យ៉ាងនេះហៅថាភិក្ខុត្រូវអាបត្តិដោយអាការភ្លេចស្មារតី។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!