ប្រស្នាកំណាព្យ
ប្រភេទកំណាព្យ ចែកតាមវិធីឆ្លុះបញ្ចាំងមាន
១១ប្រការ
២- កំណាព្យសារកថា គឺជាប្រភេពអត្ថបទកាព្យ
ដែលកវីសរសេរទាក់ទងឆ្លងឆ្លើយជាសំបុត្រស្នាមដើម្បីសំដែងមនោសញ្ចេតនាសុទ្ធសាធ
ពីសកម្មភាពរឿងរ៉ាវវិបត្តិ ឬពិភាក្សាពីបញ្ហាណាមួយដូចជាបញ្ហាទស្សនាវិជ្ជា
សីលធម៌សង្គមនយោបាយ សេដ្ឋកិច្ចជាដើម។
៣- កំណាព្យឧបទេសកថា គឺជាប្រភេពកាព្យមួយបែប
ដែលក្ដោបស្នាដៃអក្សរសិល្ប៍ទាំងអស់ណាដែលមានគោលបំណងអប់រំទូន្មានប្រៀនប្រដៅ
បែបបទស្សនាវិជ្ជសីលធម៌ នយោបាយ ដើម្បីបំរើគោលការណ៍រីកចម្រើនណាមួយ។
៤-កំណាព្យរិះគន់កថា គឺជាកាព្យខ្លី ឬវែងដែលនៅក្នុងនោះកវីមានគោលបំណងចំអករិះគន់ចំពោះគុណវិបត្តិ អំពើឈ្លើយព្រហើន ឬ អំពើអសកម្មភាពណាមួយ។
៥- កំណាព្យចម្រៀងកថា គឺជាអត្ថបទកាព្យ ដែលអ្នកគង្វាល ឬ កសិករច្រៀងជួនកាលទាក់ទងនឹងពលកម្ម ជួនកាលទាក់ទងនឹងស្នេហា។
៦- កំណាព្យនាដកកថា គឺជាប្រភេទកាព្យឱបស្នាដៃអក្សរសិល្ប៍ទាំងអស់ ដែលយកទៅសំដែងទៅលើឆាកនិមួយ ដើម្បីបង្កើតបរិយាកាសដល់អ្នកអាន។
៧- កំណាព្យវីរកថា
គឺជាអត្ថបទកាព្យមួយបែបដែលនិទានយ៉ាងវែងអន្លាយនៃបុរាណសម័យអង្គ គឺជាវិរជនមានចិត្តមោះមុតក្លាហាន
តសរមិនចេះចប់ធ្វើចំបាំងគ្មានឈប់ឈរដើម្បីបំរើនយោបាយ ឬ ឧត្តមគតិណាមួយ។
៨- កំណាព្យប្រវត្តិសាស្រ្ត គឺជាកំណាព្យដែលពណ៌នា
យ៉ាងវែងពីប្រវត្តិសាស្រ្តឬ ព្រឹត្តិការណ៍ណាមួយពីជនណាមួយ។
៩-កំណាព្យពណ៌នាកថា គឺជាប្រភេពកំណាព្យដែលរាប់រៀបពីមនុស្ស
សត្វពីធម្មជាតិនានា។
១០- កំណាព្យល្បើកថា គឺជាកាព្យមួយប្រភេទដែលកវីលើកឡើង
ច្រើនយកតួអង្កសត្វមកតាក់តែងជារឿងរ៉ាវថ្មីៗ ដើម្បីអប់រំសីលធម៌។
១១- កំណាព្យប្រលោមកថា គឺជាកវីសរសេរមានលំនាំដូចជារឿងប្រលោមលោក។
👉👉
មានសំនួរ/អត្ថបទ
បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ប្រវត្តិកំណាព្យខ្មែរ តើកំណាព្យខ្មែរមានពីសម័យណាមក (edu4kh.com)
២ ឈ្វេងយល់អំពីកំណាព្យ ចូរប្រាប់ប្រភពនិងនិយមន័យរបស់កំណាព្យ? (edu4kh.com)
៣ ប្រស្នាកំណាព្យ តើ កាព្យ កំណាព្យ ពាក្យជួន កវី ជាអី្វ? (edu4kh.com)
៤ ប្រស្នាកំណាព្យប្រភេទកំណាព្យ
ចែកតាមវិធីឆ្លុះបញ្ចាំងមាន១១ប្រការ (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!
រៀបរៀងនិងស្រាវឯកសារបង្រៀនដោយ៖
លោកគ្រូ សឺន ង៉ុក ហ្វៀង (រំដួល)