រូបមន្ត វាចកៈ ទាំង៥នៃអាខ្យាតបទ
១.កត្តុវាចក៖ធាតុ + បច្ច័យកត្តុ ១៥ + វិភត្តិអាខ្យាត (បរស្សបទ)
២.ហេតុកត្តុវាចក៖
ធាតុ + បច្ច័យពួកធាតុ + ការិតបច្ច័យ + វិភត្តិអាខ្យាត (បរស្សបទ)
៣.កម្មវាចក៖
ធាតុ + យ កបច្ច័យ+ឥ.អា. + វិភត្តិអាខ្យាត (អត្តនោបទ)
៤.ហេតុកម្មវាចក៖
ធាតុ + បច្ច័យពួកធាតុ + ការិតបច្ច័យ+”យ” បច្ច័យ+ ឥ.អា.
វិភត្តិអាខ្យាត (អត្តនោបទ)
៥.ភាវវាចក៖
ធាតុ +យ បច្ច័យ+ តេ.វ.
ឧទាហរណ៍និងពន្យល់វាចកៈទាំង៥
១.កត្តុវាចក
ធាតុ + បច្ច័យកត្តុ ១៥ + វិភត្តិអាខ្យាត (បរស្សបទ)
មានកត្តា២យ៉ាង៖សយកត្តា១,កិរិយា១
- របៀបប្រែ ៖ សយកត្តា à កិរិយា...។
ឧទាហរណ៍៖
កសកោ ខេត្ត កសតិ ។
(កសិករភ្ជួរនូវស្រែ)
កសតិ=កស+អ+តិ.
តំ កម្មំ ករោថ ។
(អ្នកទាំងឡាយចូរធ្វើនូវការងារនោះ)
ករោថ=ករ+ឱ+ថ.ប.
កុលវំសំ ឋបេហិ ។
(អ្នកចូរតម្កល់ទុកនូវវង្សនៃត្រកូល)
ឋបេហិ=ឋប+ឯ ឬ ណេ+ហ.ប.
ភិក្ខុ ធម្មំ សប្បាយន្តិ ។
(ភិក្ខុទាំងឡាយស្វាធ្យាយនូវព្រះធម៌)
សជ្ឈាយន្តិ=សំ+អធិ+ឥ+អ+អន្តិ.វ.(លុបនិ.អធិ>អជ្ឈ;ឥ>ឯ>អយ)
អារាមំ គច្ឆាមិ ។
(ខ្ញុំចូលទៅកាន់វត្ត)
គច្ឆាមិ=គម+អ+មិ. វ
២.
ហេតុកត្តុវាចក
ធាតុ +បច្ច័យពួកធាតុ +ការិតបច្ច័យ+វិភត្តិអាខ្យាត(បរស្សបទ)
-
មានកត្តា
៣យ៉ាង៖ ហេតុកត្តា១, ការិតកម្ម១, កិរិយា១។
-របៀបប្រែ៖ ហេតុកត្តា àការិតកម្មà កិរិយា...។
ឧទាហរណ៍៖
សុនខេហិ ខាទាបស្យាមិ។
ü (អញញ៉ាំងឆ្កែទ,នឹងឲ្យខាំនូវព្រះថេរអង្គនោះ)។
ü ខាទាបស្សាមិ=ខាទ+ណា+ស្សាមិ.ភ.
ឧបាសកោ ធម្មំ សុណន្ត សច្ចំ ជនេតិ។
ü (ឧបាសកកាលស្ដាប់នូវធម៌ញ៉ាំងសទ្ធឲ្យកើត)។
ü ជនេតិ=ជន+ណ+តិ.វ.
មាតាបិតរោ បុត្តធីតរោ បិយំ វចនំ កថាបន្តិ ។
ü (មាតានិងបិតាទ.ញ៉ាំងកូនប្រុសនិងកូនស្រីទាំងឡាយឲ្យពោលនូវពាក្យជាទីស្រឡាញ់)។
ü កថាបន្តិ=កថា+ណាប+អន្តិ.វ.
បុត្តធីតរោ កម្មំ ការាបស្យាមិ។
ü (អញញ៉ាំងកូនប្រុសនិងកូនស្រីទ.នឹងធ្វើនូវការងារ)។
ü ការាបស្សាមិ=កអណាបេ+ស្សាមិ.ភ.។
៣.កម្មវាចក
ធាតុ + យ កបច្ច័យ+ឥ.អា. + វិភត្តិអាខ្យាត (អត្តនោបទ)
- មានកត្តា៣យ៉ាង៖ វុត្តកម្ម១, អនភិហិតកត្តា១, កិរិយា១។
- របៀបប្រែ៖ វុត្តកម្មà អនភិហិតកត្ត à កិរិយា...។
ឧទាហរណ៍៖
កសកេន ខេត្តំ កសិយតេ។
ü ស្រែគឺកសិករកំពុងភ្ជួរ។
ü កសិយត=កស+ឥ.អា+យ+ត.វ.
សូទន ឱទនោ បចិយគេ។
ü បាយគឺអ្នកគ្រួចំអិន។
ü ភរិយត=ករ+ឥ.អា+យ+ត.វ.
បុរិសេន បុញ្ញំ អរិយត។
ü បុញ្ញគឺបុរសធ្វើ។
ü បចិយត=បច+ឥ.អា+យ+ត.វ.
៤.ហេតុកម្មវាចក
ធាតុ + បច្ច័យពួកធាតុ + ការិតបច្ច័យ+”យ” បច្ច័យ+ ឥ.អា.
វិភត្តិអាខ្យាត (អត្តនោបទ)
- មានកត្តា៤យ៉ាង៖ វុត្តកម្ម១, អនភិហិតកត្តា១, ការិតកម្ម១, កិរិយា១។
-របៀបប្រែ៖ វុត្តកម្មà អនភិហិតកត្តា à ការិតកម្ម à កិរិយា
ឧទាហរណ៍៖
បុរិសេន សុនខ មំសា ខាទាបិយន្ត ។
ü សាច់ទាំងឡាយគឺបុរសញ៉ាំងឆ្កែទាំងឡាយឲ្យទំពាស៊ី។
ü ខាទាបិយន្ត=ខាទ+ណា+ឥ.អា+យ+អន្ត.វ.
សាមិកេន ទាសំ ឱទនោ បាចាបិយតេ ។
ü បាយគឺម្ចាស់ញ៉ាំងខ្ញុំប្រុសឲ្យចម្អិន។
ü បាចាបិយតោ=បច+ណា+ឥ.អាយ+ត.វ.
៥.ភាវវាចក
ធាតុ +យ បច្ច័យ+ តេ.វ.
- មានកត្តា២យ៉ាង៖ អនភិហិតកត្តា១, កិរិយា១។
-របៀបប្រែ៖អនភិហិតកត្តាàកិរិយា...។
ឧទាហរណ៍៖
ទារកន តូយត ។
ü គឺទារកកើត។
ü ភូយតេ= ភូ+យ+តេ.វ.
តោហិមរយតោ ។
ü គឺគេទាំងឡាយស្លាប់។
ü មរយតេ=មរ+យ+តេ.វ.
ឯកសារស្រាវជ្រាវតាមសង្ឃទៅរៀនតាមបណ្តាលវត្តនានា។
ម្ចាស់ដើមមិនឃើញដាក់ឈ្មោះ។
សរសេរឡើងវិញដោយ៖ ភិក្ខុ អកក្ខឡោ ថាច់ភឿកអាង
វត្តរំដួល ថ្ងៃ១០រោចខែបឋមសាឍឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!