ប្រធានបទទី១៖ អធិប្បាយ
“យើងមានមោទនភាព ដែលបានកើតជាជាតិខ្មែរ"
ប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រីតែងពោលពាក្យចេញពីក្រអៅបេះដូងពេញៗមាត់ថា៖
“យើងមានមោទនភាព ដែលបានកើតជាជាតិខ្មែរ"។
តើការពោលពាក្យសម្តីយ៉ាងមុតមាំនេះ ចង់មានអត្ថន័យដូចម្តេច?
ចូរពន្យល់បកស្រាយ។
សេចក្តីអធិប្បាយ
ខ្មែរគឺជាជាតិសាសន៍មួយដែលមានប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ
ប្រៀបធៀបជាមួយបណ្តជាតិសាសន៍នៅអាស៊ីអាអាគ្នេយ៍។
ជាតិសាស្ត្រនេះមានទឹកដី ព្រំប្រទល់
និងទ្រព្យសម្បត្តិមានតម្លៃដែលជាអត្តសញ្ញាណជាតិយ៉ាងច្រើនមហាស់លឥតគណនា។ អាស្រ័យហេតុនេះហើយបានជាប្រជាពលរដ្ឋខ្មែរបានពោលពាក្យចេញពីមាត់ថា
"យើងមានមោទនភាព ដែលបានកើតជាជាតិខ្មែរ”។
តើការពោលពាក្យសម្តីនះចង់មានន័យដូចម្តេច?
ដើម្បីជាជំនួយដល់ការបកស្រាយពាក្យសម្តីខាងលើយើងគប្បីយល់ន័យនៃពាក្យពិបាកក្នុងប្រធានជាមុនសិន។
“មោទនភាព” មានន័យថា សេចក្តីអំណួត ការអួតអាង ក្លៀវក្លា។
តាមរយៈន័យនៃពាក្យនេះប្រធានចង់បានសេចក្តីថា ប្រជាពលរដ្ឋខ្មែរជាជាតិសាសន៍មួយដែលមានសំណាង
សេចក្ដីអំណួតអួតអាង ក្លៀវក្លា ដែលបានកើតលើទឹកដីដែលសម្បូរសម្បត្តិគ្រប់យ៉ាងនេះ។
ជាការពិតណាស់ខ្មែរមានអ្វីៗគ្រប់យ៉ាងដែលបានផ្តល់មោទនភាពដល់ប្រជារាស្ត្រខ្មែរប្រាកដមែន។
សម្បត្តិទាំងអស់នោះ មានទាំងលើគោក ក្នុងទឹក និងក្នុងដី។ បើយើងធ្វើការសង្កេតទៅលើប្រវត្តិសាស្រ្ត
ខ្មែរមានកំណកំណើតទឹកដី និងជាម្ចាស់ដែនដីច្បាស់លាស់មានអក្សរ មានជំនឿ មានព្រំប្រទល់
ព្រំសីមា ដែលបង្ហាញថាខ្មែរ មិនបានដណ្ដើមយកទឹកដីរបស់អ្នកដទៃមកធ្វើជារបស់ខ្លួនឡើយ។
លើសពីនេះខ្មែរនៅតែងរក្សាបានទំនៀមទំលាប់ ជំនឿសាសនា និងវប្បធម៌
អរិយធម៌របស់ខ្លួនតាំងពីដើមរៀងមក រហូតមកដល់ពេលបច្ចុប្បន្ន។ តួយ៉ាងខ្មែរនៅមានជំនឿលើអារុក្សអារក្សអ្នកតាម្ចាស់ទឹកដី
ខ្មោចព្រាយបិសាចជាដើម។ ជាក់ស្ដែងនៅពលមានសមាជិកគ្រួសារណាម្នាក់ឈឺ
គេតែងតអុចធូបបន់ស្រន់ដើម្បីអោយបានឆាប់ជាសះស្បើយ។ ចំណែកទំនៀមទំលាប់ប្រពៃណីខ្មែរមានពិធីបុណ្យចូលឆ្នាំ
បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន ពីធីមង្គលការ ពិធីចូលម្លប់ជាដើម។ ចំណុចមួយទៀត ដែលបញ្ជាក់ថាខ្មែរមានេមោទនភាពខ្លាំង
គឺខ្មែរមានសម្បត្តិវប្បធម៌ធម្មជាតិ និងសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រយ៉ាងច្រើនទៀតមិនអាចគណនាបានឡើយ។
បើសង្កេតមើលលើសម្បត្តិធម្មជាតិយើងសង្កតឃើញថាមានសព្វបែបសប់យ៉ាង ដូចជា ស្ទឹង បឹង
ទន្លេ ព្រែក និង ដី ស្រែប្រកបដោយជីជាតិ ដែលអនុគ្រោះដល់វិស័យកសិកម្មក្នុងការស្ថាបនាជាតិ
-ល-។ មិនតែប៉ុណ្ណោះខ្មែរមានព្រៃឈើ សត្វព្រៃទឹកជ្រោះ កោះឆ្នេរសមុទ្រ ឆ្នេរខ្សាច់
និងរមណីយដ្ឋានធម្មជាតិជាច្រើនទៀត ដែលមានសារៈសំខាន់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ មួយវិញទៀត
នៅក្រោមដី ខ្មែរមានសម្បត្តិរ៉ែដ៏សម្បូរបែបដូចជា រ៉ែប្រេកាត ធ្យូងថ្ម ខ្សាច់
ត្បូងទទឹម ត្បូងកណ្ដៀង មាស ពេជ បា្រក់ -ល-។ បើនិយាយដល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ
យើងឃើញថា ខ្មែរមានប្រាសាទបុរាណរាប់ពាន់ប្រាង្គប្រាសាទ
ទីរមណីយដ្ឋានប្រវត្តិសាស្រ្តនានា ប្រាង្គសិលាចារឹកបុរាណ បូជនីយដ្ឋាន
រូបចំលាក់បុរាណ ចំរៀងរបាំ តូរ្យតន្ត្រី វង់ភ្លេង-ល-។
សរុបសេចក្តីមកប្រជាពលរដ្ឋខ្មែរ គាត់មានមោទភាពខ្លាំងណាស់
ដែលបានកើតមកមានឈាមជ័រជាខ្មែដែលមានអ្វីៗគ្រប់យ៉ាងតាំងពី ប្រវត្តិសាស្ត្រព្រំប្រទល់
អក្សរ សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងសម្បត្តិធម្មជាតិយ៉ាងច្រើន។
ឆ្លងតាមការបកស្រាយពន្យល់មកខាងលើ យើងពិតជាមានមោទនភាពខ្លាំងបំផុត ពុំអាចមានអ្វីមកប្រៀបធៀបបាន ដែលបានកើតមកជាកូនខ្មែរ លើទឹកដីអង្គរដ៏បវរនៃបុព្វបុរសរបស់យើង។ ដូចនេះក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ បើមិនបានធ្វើអ្វីអោយមានប្រយោជន៍ឡើងនោះទេ យ៉ាងហោចណាស់គួរគប្បីថែរក្សាសម្បត្តិទាំងអស់នេះអោយបានគង់វង្ស និងស្ថិតស្ថេរជានិច្ចតរៀងទៅ៕